គ.ជ.ប នឹងបើកការរាប់សន្លឹកឆ្នោតឡើងវិញនៅឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង នាថ្ងៃ១៤ មិថុនាស្អែក

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យចំនួន ៩ការិយាល័យ ក្នុងឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង នាវេលាម៉ោង ៨៖០០នាទី ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ស្អែកនេះ នៅទីស្ដីការ គ.ជ.ប ផ្ទាល់។

នៅថ្ងៃទី១២ ខែមិថុនា ម្សិលមិញ គ.ជ.ប បានបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យចំនួន ២៣ការិយាល័យ ក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ បន្ទាប់ពីមានការខ្វែងគំនិតគ្នា រហូតដល់ជជែកគ្នាឡើងតឹងសរសៃក រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ អស់មួយថ្ងៃរួចមក លទ្ធផលអំពីសន្លឹកឆ្នោតបានការ និងបឋមបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ២,៥៨៧សំឡេង រីឯគណបក្សសង្គ្រោះជាតិ ទទួលបានត្រឹមតែ ២,៥៨០សំឡេងប៉ុណ្ណោះ។ ប៉ុន្តែនៅមានបណ្ដឹងចំនួន ៦៦បណ្ដឹងទៀត ដែលមិនទាន់សម្រេចនៅឡើយ ចំពោះការដោះស្រាយ និងសម្រេចលើពាក្យបណ្ដឹងយ៉ាងណានោះ គ.ជ.ប នឹងសម្រេចនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា មកដល់ពេលនេះ ថ្នាក់ជាតិរបស់ គ.ជ.ប បានទទួលបណ្ដឹងចំនួន ៣៤បណ្ដឹងហើយ ពីគណបក្សនយោបាយមួយចំនួន ហើយភាគច្រើនជាបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ៕

...Read More

គ.ជ.ប ចាប់ផ្ដើមរាប់សន្លឹកឆ្នោត​នៃការិយាល័យ​ចំនួន២៣ឡើងវិញ ស្ថិតក្នុងឃុំដូង ខេត្តស្វាយរៀង

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ បានបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យបោះឆ្នោតចំនួន ២៣ការិយាល័យ ស្ថិតក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង នៅស្ដីការរបស់ខ្លួន។

ការរាប់សន្លឹកឆ្នោតនៅឃុំដូង បានបង្ហាញថា គណបក្សសង្គ្រោះជាតិទទួលបាន ២,៥៩៩សំឡេង រីឯគណបក្សប្រជាជនកម្ពុជាទទួលបាន ២,៥៩៦សំឡេង គណបក្សប្រជាជនក៏ប្ដឹងទៅ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត (PEC)។ ក្រោយការរាប់នៅ PEC គណបក្សប្រជាជនកម្ពុជា កើនបាន ៦សំឡេង រីឯគណបក្សសង្គ្រោះជាតិ កើនបាន ២សំឡេង ពោលគណបក្សប្រជាជនកម្ពុជា ជាអ្នកឈ្នះវិញ។

គណបក្សសង្គ្រោះជាតិ ក៏បានប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ នៅ គជប ហើយបានបើកការរាប់នៅវេលាម៉ោង ៨៖០០នាទី ព្រឹកថ្ងៃនេះតែម្ដង។

ដំណើរការនេះ គ.ជ.ប មានការអញ្ជើញចូលរួមសង្កេតមើល ពីក្រុមសារព័ត៌មានជាតិ-អន្តរជាតិ តំណាងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិផងដែរ។

បើតាមលទ្ធផលបោះឆ្នោតបឋម ដែលចេញផ្សាយលើគេហទំព័រ (www.voterlist.org.kh) របស់ គ.ជ.ប បានបង្ហាញថា ឃុំដូង ដែលមានលេខកូដ ០៣៩ ក្នុងខេត្តស្វាយរៀងនេះ គឺគណបក្សសង្គ្រោះជាតិ ជាអ្នកឈ្នះឆ្នោត ដោយទទួលបានសំឡេងឆ្នោតចំនួន ២,៥៩៩សំឡេង រីឯគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន ២,៥៩៦សំឡេង។

...Read More

គ.ជ.ប នឹងធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ នូវលទ្ធផលបោះឆ្នោតតាមឃុំសង្កាត់ទាំងអស់ ចាប់ពីថ្ងៃទី១៣ ខែមិថុនា!

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប) នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា ខ្លួននឹងធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ នូវលទ្ធផលនៃការបោះឆ្នោត តាមឃុំសង្កាត់ ទាំងអស់ ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧។

គ.ជ.ប បញ្ជាក់ថា ការពិនិត្យផ្ទៀតផ្ទាត់លទ្ធផលបោះឆ្នោតឡើងវិញ បន្ទាប់ពីខ្លួនបានទទួលកញ្ចប់ «ឃ ពិសេស» កញ្ចប់ «ឃ» សម្ភារ និងឯកសារបោះឆ្នោត ពីគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត (គ.ធ.ខ.ប) ទាំង២៥ ចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែមិថុនា ឆ្នាំ២០១៧។

ជាមួយគ្នានេះ គ.ជ.ប ក៏បានអំពាវនាវដល់ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយជាតិ អន្តរជាតិ ចូលរួមតាមដាន និងយកព័ត៌មានកុំបីខាន៕

...Read More

គ.ជ.ប នឹងរាប់សន្លឹកឆ្នោតឡើងវិញ នៅការិយាល័យចំនួន២៣ ស្ថិតក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង នាថ្ងៃ១២ ខែមិថុនា!

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ បានប្រកាសថា ខ្លួននឹងបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៅការិយាល័យបោះឆ្នោតចំនួន ២៣ ស្ថិតក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង នៅស្ដីការរបស់ គ.ជ.ប នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។

សេចក្ដីជូនដំណឹងរបស់ គ.ជ.ប បញ្ជាក់ថា ការរាប់សន្លឹកឆ្នោតឡើងវិញនេះ នឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៨៖០០នាទី ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ នៅទីស្ដីការ គ.ជ.ប ផ្ទាល់។ ដំណើរការនេះ គ.ជ.ប ក៏សូមអញ្ជើញក្រុមសារព័ត៌មានជាតិ-អន្តរជាតិ ឲ្យចូលរួមតាមដាន និងយកព័ត៌មានផងដែរ។

បើតាមលទ្ធផលបោះឆ្នោតបឋម ដែលចេញផ្សាយលើគេហទំព័រ (www.voterlist.org.kh) របស់ គ.ជ.ប បានបង្ហាញថា ឃុំដូង ដែលមានលេខកូដ ០៣៩ ក្នុងខេត្តស្វាយរៀងនេះ គឺគណបក្សសង្គ្រោះជាតិ ជាអ្នកឈ្នះឆ្នោត ដោយទទួលបានសំឡេងឆ្នោតចំនួន ២,៥៩៦សំឡេង រីឯគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន ២,៥៩៩សំឡេង ពោលខុសគ្នាតែ៣សំឡេង ប៉ុណ្ណោះ។

ចំពោះមូលហេតុនៃការរាប់សន្លឹកឆ្នោតឡើងវិញនេះ អង្គភាពព័ត៌មាន Fresh News មិនអាចសុំការបំភ្លឺពី គ.ជ.ប បាននោះទេ៕

...Read More

គ.ជ.ប បង្ហាញពីការដឹកជញ្ជូនសន្លឹកឆ្នោតពីរាជធានី-ខេត្ត មករក្សាទុកនៅទីស្ដីការ និងឃ្លាំងរបស់ខ្លួន

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានបង្ហាញកម្មវិធីដឹក​ជញ្ជូនកញ្ចប់​សន្លឹកឆ្នោត (កញ្ចប់ ឃ) ពីរាជធានី-ខេត្តទាំង២៥ យកមករក្សាទុកនៅទីស្ដីការរបស់ខ្លួន និងនៅឃ្លាំង គ.ជ.ប ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

ក្នុងលិខិតរបស់ គ.ជ.ប បានបញ្ជាក់ថា សកម្មភាពដឹកជញ្ជូនសន្លឹកឆ្នោតនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ រួមមាន៖
១៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ដឹកមកពីរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង កណ្ដាល កោះកុង មណ្ឌលគិរី រតនគិរី កែប ឧត្តរមានជ័យ និងខេត្តព្រះសីហនុ។
២៖ នៅថ្ងៃទី១២ ខែមិថុនា ដឹកមកពីខេត្តព្រៃវែង ស្ទឹងត្រែង តាកែវ ប៉ៃលិន ត្បូងឃ្មុំ ព្រះវិហារ ក្រចេះ កំពង់ចាម ស្វាយរៀង និងខេត្តសៀមរាប។
៣៖ នៅថ្ងៃទី១៣ ខែមិថុនា ដឹកមកពីខេត្តកំពង់ស្ពឺ កំពង់ធំ កំពត ពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តបាត់ដំបង។

គ.ជ.ប បានផ្សព្វផ្សាយលទ្ធផលបឋម និងក្រៅផ្លូវការ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តទី៤ គ្រប់ទាំង ១,៦៤៦ឃុំ-សង្កាត់ រួចរាល់អស់ហើយ លើគេហទំព័ររបស់ខ្លួន (www.voterlist.org.kh) ប៉ុន្តែឃុំ-សង្កាត់មួយចំនួន គ.ជ.ប បានបញ្ជាក់ថា «កំពុងធ្វើការត្រួតពិនិត្យ»។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលប្រព្រឹត្តិដោយរលូនលើសអាណត្តិមុនៗនោះ បានបិទបញ្ចប់នៅវេលាម៉ោង ៣៖០០រសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ នៅទូទាំងប្រទេស ដែលមានប្រជាពលរដ្ឋទៅបោះឆ្នោតចំនួន ៧,០៤០,៥៩៤នាក់ ស្មើនឹង ៨៩.៥២ភាគរយ...Read More


គ.ជ.ប បង្កើតក្រុមការងារ ៤ក្រុម ដើម្បីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធការបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបង្កើតក្រុមការងារចំនួន ៤ក្រុម ដើម្បីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញទៅលើកញ្ចប់សន្លឹកឆ្នោត «ឃ ពិសេស» និង កញ្ចប់ «ឃ» រួមទាំងសម្ភារ ឯកសារពាក់ព័ន្ធការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបញ្ជូនពីគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (PEC)។

សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានបញ្ជាក់ថា ក្រុមការងារទាំង ៤ក្រុមនោះ មានអ្នកធ្វើការសរុបចំនួន៦២នាក់ហើយបាន ដំណើរការ ការងាររបស់ខ្លួនជាបណ្ដើរៗហើយ នៅទីស្ដីការ គ.ជ.ប។ ក្រុមការងារទាំង៤នោះ រួមមាន៖
១៖ ក្រុមទទួលសម្ភារ ឯកសារបោះឆ្នោត
២៖ ក្រុមទទួលត្រួតពិនិត្យលទ្ធផលឡើងវិញ
៣៖ ក្រុមកំណត់បែងចែកអាសនៈ
៤៖ ក្រុមជំនួយការឲ្យអគ្គលេខាធិការដ្ឋាន។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ក្រោយពីទទួលបានកំណត់ហេតុបូកសរុបលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោត ពីតាមឃុំ-សង្កាត់នីមួយៗ ក្នុងរយៈពេលយ៉ាងយូរ ៥ថ្ងៃ PEC ត្រូវត្រួតពិនិត្យលទ្ធផលបណ្ដោះអាសន្ននោះ បន្ទាប់ពីបានបញ្ចប់ការ ត្រួតពិនិត្យលទ្ធផលបណ្ដោះអាសន្នរួចហើយ PEC ត្រូវធ្វើការកំណត់បែងចែកអាសនៈ ស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត និងកំណត់ឈ្មោះ បេក្ខជនជាមេឃុំ-ចៅសង្កាត់ ជំទប់ និងមេឃុំ-ចៅសង្កាត់រង ឲ្យបានហ្មត់ចត់មុននឹងប្រគល់មក គ.ជ.ប។

លោកបន្តថា ក្នុងករណីមានពាក្យបណ្ដឹងតវ៉ា ឬ ពាក្យបណ្ដឹងជំទាស់ ពាក់ព័ន្ធនឹងឃុំ-សង្កាត់ណាមួយ PEC ក៏ត្រូវដោះស្រាយបណ្ដឹង ទៅតាមសមត្ថកិច្ចរបស់ខ្លួន ឲ្យបានចប់សិន មុនបញ្ជូនលទ្ធផលបណ្ដោះអាសន្ននោះ មក គ.ជ.ប។ បើភាគីបណ្ដឹងទាំងនោះ នៅតែមិនទាន់សះជានឹងគ្នា ហើយតម្រូវឲ្យឡើងមកបន្តនីតិវិធីនៅ គ.ជ.ប ទៀត PEC ក៏ត្រូវបញ្ជូនលទ្ធផលបណ្ដោះអាសន្ននោះ មក គ.ជ.ប ផងដែរ...Read More


គ.ជ.ប កែតម្រូវលទ្ធផលឆ្នោតនៅក្នុងឃុំព្រៃផ្តៅ ខេត្តតាកែវ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ បានធ្វើការកែតម្រូវលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងឃុំព្រៃផ្តៅ ខេត្តតាកែវ។

យោងតាមលិខិតកែតម្រូវនេះ គ.ជ.ប បានកែតម្រូវសំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ពី ២,៥៧៩សំឡេង មក ២,៥៣៨សំឡេង, គណបក្សសង្រ្គោះជាតិ ពី ២,៥៤៨សំឡេង មក ២,៦២២សំឡេង ហើយគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យពី ១៨៧សំឡេង មក ១៨៤សំឡេង។

គ.ជ.ប បានបញ្ជាក់ថា លទ្ធផលបឋមនៃការបោះឆ្នោតតាមបណ្តាឃុំ សង្កាត់ ទាំង ១៦៤៦ឃុំ សង្កាត់ ត្រូវបានផ្សព្វផ្សាយអស់ហើយនៅលើគេហទំព័ររបស់ខ្លួន នៅថ្ងៃទី០៧​ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញនេះ ខណៈលទ្ធផលផ្លូវការនឹងផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ៕

...Read More

បែកធ្លាយឯកសារសំខាន់មួយបង្ហាញថា គណបក្សប្រជាជនកម្ពុជា «ទទួលបានជោគជ័យដ៏ធំធេង ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ២០១៧» !

FN ៖ ឯកសារដ៏សំខាន់មួយដែលជាកិច្ចការផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានបែកធ្លាយនៅលើបណ្តាញទំនាក់ទំនងសង្គម នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ ដោយបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា អះអាងពីការទទួលបានជោគជ័យដ៏ធំធេង លើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ រហូតដល់ជាង៧០% និងដាក់ផែនការជំរុញការពង្រីកសមាជិកបក្សបន្ថែមទៀត ពង្រឹងសាមគ្គីភាព ដើម្បីបង្កើនសន្ទុះនៃការគាំទ្រ និងបន្តបាញ់ឆ្ពោះទៅថ្នាក់មូលដ្ឋាន សំដៅឈានឆ្ពោះទៅកាន់ជ័យជម្នះរឹតតែធំធេងជាងនេះថែមទៀត​ សម្រាប់ការបោះឆ្នោត ឆ្នាំ២០១៨ខាងមុខនេះ។

នៅក្នុងលិខិតបែកធ្លាយនោះ គណបក្សប្រជាជនកម្ពុជា បានធ្វើសេចក្តីណែនាំ ស្តីពីកិច្ចការជាអទិភាពមួយចំនួនចំពោះមុខ ក្រោយពីទទួលបានជោគជ័យដ៏ធំធេង ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដោយចេញផ្សាយនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧។

នៅក្នុងសេចក្តីណែនាំដែលចុះហត្ថលេខាដោយប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ផ្នែកលើលទ្ធផលបឋមនៃ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជា ទទួលបានតំណែងជាមេឃុំ ចៅសង្កាត់សរុបចំនួនជាង១១៥០ ស្មើនឹងជាង៧០%លើឃុំសង្កាត់ សរុបទូទាំងប្រទេសចំនួន ១៦៤៦ឃុំសង្កាត់ និងទទួលបានអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ចំនួនប្រមាណ៦៥១២ អាសនៈ ស្មើនឹងប្រមាណ ៥៦,២៧% លើអាសនៈសរុបទូទាំងប្រទេសចំនួន ១១៥៧២។ បើគិតជាចំនួនសម្លេងឆ្នោត សរុបទូទាំងប្រទេស គណប្រជាជនកម្ពុជា ទទួលបានសម្លេងឆ្នោតប្រមាណជាង ៣,៥០០,០០០សម្លេង ស្មើនឹងប្រមាណ ៥១% នៃសន្លឹកឆ្នោតបានការសរុប»។

...Read More

គ.ជ.ប៖ លទ្ធផលបឋមបោះឆ្នោតឃុំ-សង្កាត់ ផ្សាយបានគ្រប់១,៦៤៦ឃុំ-សង្កាត់ នៅម្សិលមិញហើយ, លទ្ធផលផ្លូវការផ្សាយនៅថ្ងៃ២៥ មិថុនា ក្រោយដោះស្រាយបណ្ដឹងចប់

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ខ្លួនបានផ្សព្វផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ លើគេហទំព័រ (www.voterlist.org.kh) គ្រប់ទាំង១,៦៤៦ឃុំ-សង្កាត់ រួចរាល់ហើយ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ ខណៈបណ្ដឹងចំនួន ៧១បណ្ដឹង កំពុងត្រូវបានដោះស្រាយជាបណ្ដើរៗហើយ។

បើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់សារព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី០៨ ខែមិថុនានេះថា ក្រោយពេលដោះស្រាយបណ្ដឹងរបស់គណបក្សនយោបាយ និងប្រជាពលរដ្ឋ បានចប់សព្វគ្រប់ និងអស់ចិត្តរៀងៗខ្លួនហើយ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ជាកំណត់។

អ្នកនាំពាក្យថ្លែងយ៉ាងដូច្នេះថា «ការប្រកាសលទ្ធផលនៃការបោះឆ្នោតជាផ្លូវការ ទាល់តែដោះស្រាយបណ្ដឹងចប់សព្វគ្រប់សិន, ហើយ គ.ជ.ប ទទួលបានបណ្ដឹងចំនួន ៧១បណ្ដឹង ក្នុងនោះយើងកំពុងតែដោះស្រាយជាបណ្ដើរៗហើយ ឯការប្រកាសលទ្ធផលផ្លូវការ គឺត្រូវតែធ្វើនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧»។

សេចក្ដីជូនដំណឹងរបស់ស្ថាប័នអព្យាក្រឹតមួយនេះ បានបញ្ជាក់ថា ខ្លួនបានប្រកាសជូនសាធារណជនម្ដងរួចហើយ តាមរយៈសេចក្ដីជូនដំណឹងចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។ ការផ្សាយលទ្ធផលបឋមនេះ នៅតែបន្តផ្សាយតាមគេហទំព័ររបស់ គ.ជ.ប (www.voterlist.org.kh) រហូតដល់ការផ្សាយលទ្ធផលបោះឆ្នោតផ្លូវការ។

សេចក្ដីជូនដំណឹង បានបន្តថា ចាប់តាំងពីថ្ងៃទី០៤-០៧ ខែមិថុនា ឆ្នាំ២០១៧ ការផ្យាយលទ្ធផលបឋម នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបានផ្សាយជាបន្តបន្ទាប់ នៅលើគេហទំព័ររបស់ គ.ជ.ប ហើយលទ្ធផលបឋមដែលបានចេញផ្សាយនោះ គ្រាន់តែជាព័ត៌មានមិនទាន់យកជាផ្លួវការបាននៅឡើយទេ ជាពិសេសលទ្ធផលបោះឆ្នោត នៅឃុំ-សង្កាត់មួយចំនួន ដែលបានបង្ហោះនៅលើគេហទំព័រ (www.voterlist.org.kh) ដោយមានសរសេរជាអក្សរពណ៌ក្រហម នៅក្នុងរង្វង់ក្រចកថា (កំពុងធ្វើការត្រួតពិនិត្យ)។

សូមជម្រាបថា...Read More


សម្តេចតេជោ ហ៊ុន សែន៖ លទ្ធផល​បឋម​នៃការបោះឆ្នោត​បង្ហាញថា ប្រជាពលរដ្ឋ​ច្រើនលើសលប់​បំផុតគាំទ្រ​សន្តិភាព និងការអភិវឌ្ឍ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានហៅលទ្ធផលបឋមនៃការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងជាង ១ពាន់ឃុំ សង្កាត់នោះ ជាការបង្ហាញថា ប្រជាជនកម្ពុជាច្រើនលើសលប់បំផុតគាំទ្រសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេច។

នៅលើទំព័រ Facebook របស់សម្តេចនាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះបានលើកឡើងថា «លទ្ឋផល បឋមនៃការបោះឆ្នោតគឺបានបញ្ជាក់ច្បាស់ថា ពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បំផុតគាំទ្រសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន»។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានដឹកនាំនាវាកម្ពុជារយៈពេលជាង ៣០ឆ្នាំចេញពីគំនរផេះផង់នៃភ្លើងសង្រ្គាម បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋបានឃើញច្បាស់នូវស្នាដៃ និងសមិទ្ធិផលជាតិជាច្រើនត្រូវបានកើតឡើងក្រោមការដឹកនាំរបស់សម្តេចតេជោ ដែលបានផ្តល់នូវទំនុកចិត្ត និងការគាំទ្រយ៉ាងច្រើនលើសលប់បំផុតពីប្រជាពលរដ្ឋ ដែលធានាបាននូវជ័យជម្នះទាំងសម្រាប់អាណត្តិនេះ និងនៅអាណត្តិក្រោយៗទៀត។

សម្តេចបានសង្កត់ធ្ងន់ថា «កម្ពុជាត្រូវតែបោះជំហានទៅមុខដើម្បីវិបុលភាពសម្រាប់ប្រទេសជាតិទាំងមូល»។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណសាជាថ្មីដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលនៅតែជឿជាក់ និងបានបោះឆ្នោតគាំទ្រ​គណបក្សប្រជាជនកម្ពុជា តាំងពីអា ណត្តិមុនៗមកទល់ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤នេះ។

សូមបញ្ជាក់ថា លទ្ធផលបឋមក្រៅផ្លូវការដែលទទួលបានពីប្រភពនានា បានបង្ហាញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលបានធ្វើឡើងកាលពីថ្ងៃទី០៤ ខែមិថុនា កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះគ្រប់គ្រងឃុំ សង្កាត់ជាង ១ពាន់ឃុំ សង្កាត់ ខណៈគណបក្សសង្រ្គោះជាតិគ្រប់គ្រងជិត ៥០០ឃុំ សង្កាត់៕

...Read More

គ.ជ.ប បញ្ជាក់ថា មិនទាន់មានផ្សាយលទ្ធផលផ្លូវការពីអាសនៈឃុំ-សង្កាត់ នៅឡើយទេ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញមកបញ្ជាក់ថា ចាប់តាំងពីថ្ងៃបោះឆ្នោតថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី០៧ ខែមិថុនា នេះ ខ្លួនមិនទាន់មានផ្សាយលទ្ធផលនៃចំនួនអាសនៈឃុំ-សង្កាត់ និងឈ្មោះបេក្ខជននៃបញ្ជីគណបក្សនយោបាយជាប់ឆ្នោតនៅឡើយទេ។

ការបញ្ជាក់របស់ គ.ជ.ប បានធ្វើឡើងបន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានចេញផ្សាយបង្ហាញពីលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដោយបញ្ជាក់ថា យោងតាមទិន្នន័យពី គ.ជ.ប។

តាមសេចក្តីបំភ្លឺធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧នេះ គ.ជ.ប បានបញ្ជាក់ថា ខ្លួន បានផ្សព្វផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតតាមទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងតាមគេហទំព័រ គ.ជ.ប។ ការផ្សាយលទ្ធផលបឋមនេះ គ.ជ.ប ផ្សាយតែសំឡេងឆ្នោត ដែលគណបក្សនយោបាយនីមួយៗទទួលបាននៅតាមឃុំ សង្កាត់ នីមួយៗនៃរាជធានី ខេត្ត ទាំង២៥តែប៉ុណ្ណោះ។

គ.ជ.ប បានបញ្ជាក់ដែរថា ការផ្សាយលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាផ្លូវការដោយបង្ហាញពីអាសនៈ និងឈ្មោះបេក្ខជននៃបញ្ជីគណបក្សនយោបាយជាប់ឆ្នោត លុះតែការដោះស្រាយបណ្តឹងបានចប់សព្វគ្រប់ជាស្ថាពរ។ លទ្ធផលផ្លូវការនេះ គ.ជ.ប នឹងប្រកាសជាសាធារណៈនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧៕

...Read More

គ.ជ.ប ទទួលបានបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ និងបណ្ដឹងសុំឲ្យដាក់ពិន័យ ៧១បណ្ដឹង ក្រោយចេញលទ្ធផលបឋមនៃការបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គិតត្រឹមម៉ោង ៧៖០០នាទី ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ គណបក្សនយោបាយធំៗ បានដាក់ពាក្យបណ្តឹងចំនួន ៧១បណ្ដឹង តាមរយៈថ្នាក់ក្រោមជាតិរបស់ខ្លួន ដែលមានគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (SEC) និងគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (PEC) ដែលបានប្ដឹងសុំ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ និងប្ដឹងសុំ​ឱ្យ​ដាក់​ពិ​ន័យ​ចំ​ពោះ​អ្នក​ប្រ​ព្រឹត្ត​ល្មើស។​

បើតាម គ.ជ.ប ក្រោយការផ្សាយលទ្ធផលបឋមក្រៅផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ គ.ជ.ប បើកសិទ្ធិឲ្យតំណាងគណបក្សនយោបាយ ប្តឹង​តវ៉ាទៅនឹងលទ្ធផលបឋម និងក្រៅផ្លូវការ​នេះបាន។ ការបិទផ្សាយលទ្ធបណ្តោះអាសន្ន នៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (SEC) គឺធ្វើឡើងចាប់ពីថ្ងៃទី០៥-០៧ ខែមិថុនា ឆ្នាំ២០១៧។

គ.ជ.ប បានឲ្យដឹងថា បណ្ដឹង​សុំ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញមានចំនួន ២៨បណ្ដឹង ក្នុងនោះគណបក្សសង្គ្រោះជាតិ បានប្ដឹងចំនួន ១០បណ្ដឹង និងគណបក្សប្រជាជនកម្ពុជា បានប្ដឹងចំនួន ១៨​បណ្ដឹង ដែលគណបក្សធំៗទាំងពីរ បានប្ដឹងសុំឲ្យសន្លឹកឆ្នោតឡើងវិញ នៅការិយាល័យចំនួន ៤៧ការិយាល័យ។ ចំណែកបណ្ដឹងសុំឲ្យដាក់ពិន័យលើអ្នកប្រព្រឹត្តល្មើសនឹងច្បាប់បោះឆ្នោត មានចំនួន ​៤៣​បណ្ដឹង ក្នុងនោះគណបក្សប្រជាជនកម្ពុជា បានប្ដឹងចំនួន ១៩បណ្ដឹង គណបក្សសង្គ្រោះជាតិ បានប្ដឹងចំនួន ២០បណ្ដឹង និងប្រជាពលរដ្ឋក៏បានប្ដឹងចំនួន ៤បណ្ដឹងដែរ​។

បើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា គ្រប់សកម្មភាពទាំងអស់ រាប់ទាំងការតវ៉ាផងដែរ គឺត្រូវអនុវត្តដោយការគោរពច្បាប់ ពោលគឺត្រូវដាក់ពាក្យបណ្ដឹងតវ៉ា ឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ស្ដីពី ការបោះឆ្នោត ក្នុងនោះមានទាំងរយៈពេលនៃការប្ដឹងតវ៉ា របៀបរបបនៃប្ដឹងការតវ៉ា នីតិវិធីនៃការដាក់ពាក្យបណ្ដឹង និងបែបទដទៃទៀត។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ មានប្រជាពលរដ្ឋទៅបោះឆ្នោតចំនួន ៧,០៤០,៥៩៤នាក់ ស្មើនឹង ៨៩.៥២ភាគរយ នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០១៦...Read More


ទៅមុខថយក្រោយ