FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ បានប្រកាសថា ខ្លួននឹងបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៅការិយាល័យបោះឆ្នោតចំនួន ២៣ ស្ថិតក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង នៅស្ដីការរបស់ គ.ជ.ប នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។
សេចក្ដីជូនដំណឹងរបស់ គ.ជ.ប បញ្ជាក់ថា ការរាប់សន្លឹកឆ្នោតឡើងវិញនេះ នឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៨៖០០នាទី ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ នៅទីស្ដីការ គ.ជ.ប ផ្ទាល់។ ដំណើរការនេះ គ.ជ.ប ក៏សូមអញ្ជើញក្រុមសារព័ត៌មានជាតិ-អន្តរជាតិ ឲ្យចូលរួមតាមដាន និងយកព័ត៌មានផងដែរ។
បើតាមលទ្ធផលបោះឆ្នោតបឋម ដែលចេញផ្សាយលើគេហទំព័រ (www.voterlist.org.kh) របស់ គ.ជ.ប បានបង្ហាញថា ឃុំដូង ដែលមានលេខកូដ ០៣៩ ក្នុងខេត្តស្វាយរៀងនេះ គឺគណបក្សសង្គ្រោះជាតិ ជាអ្នកឈ្នះឆ្នោត ដោយទទួលបានសំឡេងឆ្នោតចំនួន ២,៥៩៦សំឡេង រីឯគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន ២,៥៩៩សំឡេង ពោលខុសគ្នាតែ៣សំឡេង ប៉ុណ្ណោះ។
ចំពោះមូលហេតុនៃការរាប់សន្លឹកឆ្នោតឡើងវិញនេះ អង្គភាពព័ត៌មាន Fresh News មិនអាចសុំការបំភ្លឺពី គ.ជ.ប បាននោះទេ៕