
FN ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតគ្រប់ពេលវេលា ចំពោះគ្រោះអគ្គិភ័យ ពិសេសនៅឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខ ដោយសារអំឡុងពេលនេះជារដូវក្ដៅ ដាច់ខាតកុំមានការធ្វេសប្រហែសឲ្យសោះ។
លោក ប៉ា សុជាតិវង្ស ទទូចហើយទទូចទៀតបែបនេះត្រូវបានលើកឡើងក្នុងពិធីសម្ពោធ ឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តសែនសុខ ខណ្ឌសែនសុខ ដែលមានតម្លៃ១៦២,៣៤៨ដុល្លារ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ។
លោកអភិបាលថា «ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្ការ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យ នៅរដូវក្តៅនេះ ពិសេសបុណ្យចូលឆ្នាំខ្មែរ ដែលនឹងឈានមកដល់ ប្រមាណ២០ថ្ងៃទៀត»។
ក្រៅពីនេះ លោក ប៉ា សុជាតិវង្ស ក៏បានជំរុញឲ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តគោលនយោបាយ ឲ្យភូមិសង្កាត់មានសុវត្ថិភាព ធ្វើយ៉ាងណាកុំឲ្យភូមិដ្ឋានមានគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត បានក៏សំណូមឲ្យព្រះសង្ឃ គួរបញ្ចូលកម្មវិធីភូមិសង្កាត់មានសុវត្ថិភាពនេះ ក្នុងព្រះធម៌ទេសនា និងជួយរំឭករាល់ពេលទេសនាម្ដងៗ។
អភិបាលរាជធានីភ្នំពេញបានរំឭក «រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០១៧ ខាងមុខ រាជធានីមានរថយន្តក្រុង សម្រាប់ដឹកប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ដោយយោងតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា»៕
...
Read More
FN ៖ រដ្ឋមន្រ្តីស្តីទីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានថ្លែងឲ្យដឹងថា «រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលដៅ ប្រកបដោយមហិច្ឆតា ក្នុងការពង្រីកវិសាលភាព នៃការផ្គត់ផ្គង់អគ្គិសនីឲ្យទៅដល់គ្រប់ភូមិ១០០% នៅត្រឹមឆ្នាំ២០២០ និងមានអគ្គិសនី ប្រើប្រាស់តាមផ្ទះឲ្យបានយ៉ាងតិច៧០% នៅត្រឹមឆ្នាំ២០៣០»។
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ លោក រង្ស៊ី វិស្សុត បានអញ្ជើញជាអធិបតីនៅក្នុងពីធីបើកសិក្ខាសាលាស្តីពី «ក្របខ័ណ្ឌពហុកម្រិត នៃការស្ទាបស្ទង់មតិ ជាសាកលនៅកម្ពុជា ឧបករណ៍ថ្មីសម្រាប់វាស់ស្ទង់កម្រិត នៃការទទួលបានថាមពល» ដែលសហការរៀបចំដោយក្រសួងរ៉ែ និងថាមពល និងធនាគារពិភពលោក (WB)។ សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលព្រមទាំងវិស័យឯកជនជាច្រើននាក់ផងដែរ។
លោក វង្សី វិស្សុត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមជាអន្តរជាតិនានា ដោយរួមទាំងគំនិតផ្តួវផ្តើមស្តីពី ចិរភាពថាមពលសម្រាប់ទាំងអស់គ្នា (Sustainable Energy for All) និងការទទួលបាននូវថាមពល ដែលមានតម្លៃសមរម្យ ស្ថេរភាព និងនិរន្តរភាពនៅត្រឹមឆ្នាំ២០៣០ ដែលជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៧។ កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសមួយ នៅក្នុងចំណោមបណ្តាប្រទេសទាំង១៥ លើសកលលោក ដែលត្រូវធ្វើការស្ទង់មតិ និងប្រមូលទិន្ន័យពាក់ព័ន្ធនឹង ការផ្គត់ផ្គង់ថាមពល។ លទ្ធផលនៃការសិក្សានេះ នឹងផ្តល់ដល់អ្នករៀបចំគោលនយោបាយ របស់រាជរដ្ឋាភិបាល នូវព័ត៌មានគន្លឹះពាក់ព័ន្ធនឹងគុណភាព ស្ថេរភាព សុវត្ថិភាព និងតម្លៃនៃសេវាថាមពលនៅកម្ពុជា ដែលជាធាតុចូលដ៏ចាំបាច់សម្រាប់ការរៀបចំ និងឈានទៅដាក់ចេញនូវគោលនយោបាយ និងកម្មវិធីសម្រាប់លើក កម្ពស់គុណភាពថាមពល និងបញ្ចុះថ្លៃថាមពល។
លោករដ្ឋមន្រ្តីស្តីទី បានគូសបញ្ជាក់ថា «ការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៅក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយនេះ។ ជាក់ស្តែងការពង្រីកវិសាលភាពនៃការផ្គត់ផ្គង់អគី្គសនី បើគិតតាមភូមិ គឺបានកើនឡើងពីប្រមាណតែ១០%ប៉ុណ្ណោះ នៅឆ្នាំ២០០៦ រហូតទៅដល់ ៧៤,៧% នៅក្នុងឆ្នាំ២០១៦ ហើយអត្រានៃការប្រើប្រាស់អគ្គិសនីតាមផ្ទះវិញ...Read More

FN ៖ ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំសិក្សា ឆ្នាំ២០១៥-២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ។ រដ្ឋមន្រ្តី ហង់ ជួនណារ៉ុន បានដាក់ចេញនូវអនុវិស័យទាំង៧ចំណុច សម្រាប់ពង្រឹងការអប់រំនៅកម្ពុជា។
ខាងក្រោមនេះជាអនុវិស័យទាំង៧ សម្រាប់ពង្រឹងការអប់រំនៅកម្ពុជា ដែលបានដាក់ចេញដោយក្រសួងអប់រំ៖
១៖ អនុវិស័យ ការអប់រំកុមារតូច៖ យកចិត្តទុកដាក់ក្នុងការអប់រំមាតាបិតាអោយបំពេញតួនាទីអោយបានល្អ ក្នុងការថែទាំកុមារក្នុងផ្ទៃ និងសម្រាប់ឆ្នាំដំបូងៗនៃជីវិតដោយបង្កើននូវបរិយាកាសអោយបានល្អដូចជា អាហាររូបត្ថម្ភ សុវត្តិភាព ការការពារពីជំងឺឆ្លង និងការថែទាំសុខភាពអោយបានល្អ ជាពិសេស គឺការធ្វើអន្តរាគមន៍ក្នុងរយៈពេល៣ឆ្នាំដំបូង ដែលជាដំណាក់កាលដ៏មានសារៈសំខាន់សម្រាប់ការរីកលួតលាស់នៃមូលធនបញ្ញារបស់កុមារ។
២៖ អនុវិស័យ ការអប់រំបឋមសិក្សា៖ ពិនិត្យឡើងវិញស្តង់ដារសាលារៀន ដោយតម្រូវអោយសង់ផ្ទះគ្រូនៅតាមតំបន់ដាប់ស្រយាល និងប្រែក្លាយសាលាកុមារមេត្រីកម្រិតអភិវឌ្ឍអោយទៅជាសាលារៀនជំនាន់ថ្មី។
៣៖ អនុវិស័យ ការអប់រំមធ្យមសិក្សា និងអប់រំបច្ចេកទេស៖ ពង្រីកការអនុវត្តន៍កម្មវិធីសាលារៀនជំនាន់ថ្មី និងអភិវឌ្ឍន៍វិទ្យាល័យធនធានចំនួន៣៦អោយក្លាយទៅជាសាលាជំនាន់ថ្មី ដោយផ្ដោតលើមុខវិទ្យា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា និងសិល្បៈ។
៤៖ អនុវិស័យ ការអប់រំឧត្ដមសិក្សា៖ បង្កើនការវិនិយោគលើការបណ្ដុះបណ្ដាលខាងផ្នែកវិទ្យសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យានៅតាមគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្ម។
៥៖ អនុវិស័យ ការអប់រំក្រៅប្រព័ន្ធ៖ ជម្រុញការអនុវត្តន៍កម្មវិធីសិក្សាសមមូលមធ្យមសិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធ អភិវឌ្ឍន៍មជ្ឈមណ្ឌលសិក្សាសហគមមួយចំនួនអោយក្លាយ ជាគម្រូ និងពិនិត្យឡើងវិញក្របខណ្ឌការងាររបស់នាយកដ្ខានអប់រំក្រៅប្រព័ន្ធ និងជម្រុញការអនុវត្តន៍កម្មវិធីអក្ខរកម្មសម្រាប់កម្មករ កម្មការិនី។
៦៖ អនុវិស័យការអភិវឌ្ឍន៍យុវជន៖ បញ្ចូលកម្មវិធីសហគម ការបណ្ដុះបណ្ដាលជំនាញទន់ និងភាពជាអ្នកដឹកនាំទៅជាមុខវិទ្យាបំនិនជីវិត។
៧៖ អនុវិស័យ ការអប់រ៉កាយ និងកីឡា៖ បន្តការជួសជុលកែលំអហេដ្ឋារចនាសម្ព័ន្ធកីឡា ជាពិសេសនៅតាមគ្រឹះស្ថានសិក្សា និងជម្រុញការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកអប់រំកាយ និងកីឡា ដោយពង្រីកថ្នាលឧបនិស្ស័យកីឡា៕
...
Read More
FN ៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គិសនីកម្ពុជា បានដឹកដៃគ្នាចុះពិភាក្សា សម្របសម្រួលដោះស្រាយ និងជម្រះមន្ទឹលសង្ស័យជាមួយតំណាងកម្មករ កម្មការិនី និងតំណាងរោងចក្រកាត់ដេរ «តៃអ៊ីហ្ស៊ី អិនធើណេសិនណល» ដែលមានទីតាំងស្ថិតក្នុងភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ។
ក្រុមកម្មករ-កម្មការិនីបានស្នើសុំឲ្យមានការដោះស្រាយបញ្ហាទាំង១២ចំណុចរួមមាន៖ ១-បញ្ឈប់ការជេរប្រមាថ កម្មករ-កម្មការនី, ២-កំណត់បរិមាណផលស្រប ទៅតាមលទ្ធភាពកម្មករដែលអាចធ្វើបាន ៣-យកសំបុត្រពេទ្យ ក្នុងថ្ងៃធ្វើការ កុំយកនៅថ្ងៃឈឺ, ៤-ឈប់១០ថ្ងៃក្នុងមួយឆ្នាំ មានប្រាក់ឈ្នួល, ៥-ដំឡើងប្រាក់បាយបន្ថែមឲ្យបាន២៥០០រៀលក្នុងមួយថ្ងៃ, ៦-ឈប់សម្រាកមួយម៉ោងក្នុងមួយថ្ងៃ ដើម្បីបំបៅដោះកូនរហូតបាន១ឆ្នាំកន្លះ, ៧-មានច្បាប់ឈប់បុណ្យសាសនាឥស្លាម, ៨-មានប្រាក់រង្វាន់ នៅពេលពិនិត្យគុណភាពទំនិញ ឲ្យដូចផ្នែកកាត់ដេរដែរ, ៩-មានប្រាក់បំណាច់ឆ្នាំ៥%, ១០-រើសប្រធានផ្នែកពិនិត្យគុណភាពទំនិញបន្ថែម, ១១-កុំបញ្ឈប់កម្មករ-កម្មការិនីគ្មានមូលហេតុ និង១២-សូមកាត់ប្រាក់ឈ្នួលទៀងទាត់តាមសមាមាត្រ។
រាល់សំណូមទាំងនោះខាងតំណាងរោងចក្រ តំណាងកម្មករ និងក្រុមការងារ បានជជែកសម្របសម្រួល និងរកដំណោះស្រាយបានមួយចំនួន ប៉ុន្តែក៏នៅមានសំណូមពរមួយចំនួន ត្រូវបានតំណាងរោងចក្រពន្យា ដើម្បីសុំគោលការពីថ្នាក់លើសិន និងរង់ចាំដោះស្រាយនៅពេលក្រោយ។
លោក ម៉ៅ ធនិន និងលោក កែវ រតនៈ បានសំណូមពរបន្ថែមដល់តំណាងរោងចក្រ សូមឲ្យមានកិច្ចសហការជាមួយរដ្ឋបាលខេត្ត និងក្រុមការងារ ដើម្បីរួមគ្នាត្រួតពិនិត្យ និងសម្របសម្រួលដោះស្រាយវិវាទ នៃការអនុវត្តនីតិវិធីការងារ រវាងនិយោជិត និងនិយោជក ក្នុងរោងចក្រ កុំឱ្យរឿងតូចក្លាយទៅជារឿងធំ។ ចំពោះក្មួយៗកម្មករ-កម្មការរិនីត្រូវដឹងថា រោងចក្រកាត់ដេរនៅក្នុងខេត្ត គឺជារោងចក្រដ៏ធំ ដែលអាចស្រូបយកកម្មករ កម្មការិនីក្នុងខេត្ត និងក្រៅខេត្ត ចូលមកធ្វើការបានរាប់ម៉ឺននាក់ និងជាឆ្នាំងបាយមួយយ៉ាងធំ និងមានប្រសិទ្ធិភាព ហេតុនេះក្នុងនាមរដ្ឋបាលខេត្ត និងក្រុមការងារ សូមសំណូមពរកុំនាំគ្នាវៃឆ្នាំងយើង ត្រូវចេះថែរក្សាការពារឆ្នាំងបាយឱ្យបានយូរអង្វែង ហើយត្រូវចាំទុកថា «ខាងរោងចក្រគេមានលុយ...Read More

FN ៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការឲ្យ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ ឲ្យបានតាមច្បាប់ ថវិកាដែលបានកំណត់ ដោយឆ្នាំ២០១៧នេះ ធ្វើយ៉ាងណាប្រមូលចំណូលពន្ធឲ្យបាន ក្នុងរង្វង់១,៧១៥លានដុល្លារ ហើយនៅឆ្នាំ២០១៨ មានផែនការប្រមូលចំណូលពន្ធឲ្យបាន ពី១,៩០០លានដុល្លារទៅ២,០០០លានដុល្លារ។
បើតាមលោក គង់ វិបុល ចំណូលពន្ធរបស់កម្ពុជា រយៈពេល៥ឆ្នាំចុងក្រោយនេះ បានកើនឡើងជាបន្តបន្ទាប់ ក្នុងអត្រាជាមធ្យម ២០% ក្នុង១ឆ្នាំ ជាក់ស្តែងនៅឆ្នាំ២០១២ ចំណូលពន្ធមានត្រឹមតែ៧០០លានដុល្លារតែប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០១៧នេះ គឺត្រូវប្រមូលឲ្យបាន ១៧០០លានដុល្លារ ដែលបានកើនឡើង១ពាន់លានដុល្លារ។
ការថ្លែងបញ្ជាក់យ៉ាងដូច្នេះ របស់លោក គង់ វិបុល ធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាដ៏ធំប្រចាំឆ្នាំ ស្តីពីបច្ចុប្បន្នភាព នៃការកែទម្រង់ប្រព័ន្ធពន្ធដារកម្ពុជា និងកាតព្វកិច្ចសារពើពន្ធនានា ពិសេសពន្ធលើប្រាក់ចំណូល ដែលមានការចូលរួម ពីលោកឧកញ៉ា លោក លោកស្រី តំណាង សមាគម ពាណិជ្ជករនានា និងតំណាងសហគ្រាស អ្នកជាប់ពន្ធធំសរុបចំនួនជាង ១០០០ សហគ្រាស នៅឯសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ។
លោក គង់ វិបុល បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបថា នៅឆ្នាំ២០១៧នេះ គឺថវិកា (ប្រមូលចំណូលពន្ធ) ត្រូវឡើងពីឆ្នាំ២០១៦ ចំនួន២០% ដែលក្នុងរង្វង់១,៧១៥លានដុល្លារ បើប្រៀបធៀបពីឆ្នាំ២០១២ យើងបានតែ ៧០០លានដុល្លារ អីចឹងក្នុងរយៈពេល៤-៥ឆ្នាំចុងក្រោយនេះ គឺ កើនឡើងក្នុងរង្វង់២០% បើគិតទៅពី៧០០លានដុល្លារ មក១,៧០០លានដុល្លារ វាកើនឡើងជាង១ពាន់លាន។ ….ដើម្បីរកបាន១,៧០០លានដុល្លារ ហើយក្នុងឆ្នាំ២០១៨ ខាងមុខនេះ...Read More

FN ៖ ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងដ៏សំខាន់មួយដោយប្រកាសថា សមាជវិសាមញ្ញជ្រើស រើសប្រធាន និងអនុប្រធានថ្មី របស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែមីនាកន្លងទៅគឺខុសច្បាប់ នេះបើយោងតាមសេចក្តីប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ។
នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលចេញថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើផ្អែកតាមលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ សមាជវិសាមញ្ញបោះឆ្នោតជ្រើសតាំងលោក កឹម សុខា ជាប្រធាន និងលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង ជាអនុប្រធាននៃគណបក្សសង្រ្គោះជាតិ គឺបានអនុវត្តផ្ទុយនឹងប្រការ៤៧ ត្រេទី២ នៃលក្ខន្តិកៈគណបក្សដោយអាណត្តិនៅសល់មានរយៈពេលតិចជាង១៨ខែ គិតត្រឹមកាលបិរច្ឆេទដែលលោក សម រង្ស៊ី បានលាលែងចេញពីតំណែងជាប្រធានគណបក្សនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧»។
លើសពីនោះទៀត សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ក៏បានស្នើឲ្យគណបក្សសង្រ្គោះជាតិ ដូរពាក្យស្លោករបស់ខ្លួន ព្រោះសារ នយោបាយរបស់គណបក្សសង្រ្គោះជាតិ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» មានខ្លឹមសារផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ពិសេសរបបប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និងគោលការណ៍នៃប្រព័ន្ធបោះឆ្នោតសមាមាត្រ៕
...
Read More
FN ៖ ស្ពានហាលផ្លូវ ចូលខាងលិចប្រាសាទអង្គរវត្ត កំពុងត្រូវបានជួសជុលឡើងវិញ ដោយអាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន។
ដើម្បីឱ្យកិច្ចការជួសជុលនេះ ស្របតាមអនុសាសន៍ ណែនាំរបស់គណៈកម្មាធិការ ICC-Angkor សាកលវិទ្យាល័យសូហ្វីយ៉ា បានបើកកិច្ចពិភាក្សាជាបន្តបន្ទាប់ពី បណ្តាអ្នកជំនាញផ្សេងៗជាច្រើន។ ដោយឡែកនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧មានកិច្ចពិភាក្សាមួយបានរៀបចំ ឡើងនៅសាកលវិទ្យាល័យសូហ្វីយ៉ា នាទីក្រុងតូក្យូប្រទេសជប៉ុន។
កិច្ចពិភាក្សានេះ មានការចូលរួមពីលោកសាស្រ្តាចារ្យ យូស៊ីអាគី អ៊ីហ្សីសាវ៉ា ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាសូហ្វីយ៉ា លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា និងមន្រ្តីជំនាញដែលជាអ្នកចូលរួមផ្ទាល់ ក្នុងកិច្ចការជួសជុលស្ពានហាលនេះ។ ដោយឡែកអ្នកជំនាញជប៉ុនជាច្រើនរូប ដែលមានជំនាញពាក់ព័ន្ធផ្សេងៗ ត្រូវបានអញ្ជើញដោយសាកលវិទ្យាល័យសូហ្វីយ៉ា ដើម្បីចូលរួមផ្តល់យោបល់បន្ថែមទៀត លើកិច្ចការជួលជុលស្ពានហាលនេះ ឱ្យសម្រេចបានជោគជ័យនាពេលខាងមុខ។
លោក លី វណ្ណា ក្នុងនាមអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណ ចំពោះសាកលវិទ្យាល័យសូហ្វីយ៉ា និងអ្នកជំនាញទាំងអស់ ដែលមកពីសាកលវិទ្យាល័យ និងស្ថាប័នពាក់ព័ន្ធផ្សេង នៅប្រទេសជប៉ុនដែលបានផ្តល់ យោបល់ជាជំនួយផ្នែកបច្ចេកទេស ដ៏សំខាន់ក្នុងពេលនេះ។
អាជ្ញាធរជាតិអប្សរា នឹងទទួលយកយោបល់ដ៏ល្អៗ ទាំងនោះដាក់ឆ្លងទៅអ្នកជំនាញអន្តរជាតិ ដើម្បីពិនិត្យផ្តល់យោបល់ បន្ថែមទៀត សំដៅធ្វើយ៉ាងណាឱ្យកិច្ចការ ជួសជុលនេះទទួលបានផ្លែផ្កាល្អ រក្សាបាននូវស្ថានភាពដើម ហើយស្របតាមលក្ខខណ្ឌផ្សេងៗ ដែលបានកំណត់ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក៕
...
Read More
FN ៖ លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសរំលេចថា វិស័យឯកជនបានតួនាយ៉ាងសំខាន់ក្នុងការអូសកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងរួមចំណែកបង្កើនប្រភពទុនវិនិយោគ និងបង្កើនការងារជូនប្រជាពលរដ្ឋ។ ក្រៅពីនោះ វិស័យឯកជន ក៏បានរួមចំណែកបង្កើនប្រភពចំណូលថវិកាជាតិ តាមរយៈការបង្កើតតម្រូវការក្នុងស្រុក និង ការបង់ពន្ធជូនរដ្ឋជាដើម។
លោក ហ៊ាន សាហ៊ីប ថ្លែងដូច្នេះក្នុងពេលរូបលោកអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ។ ការចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងបំណងពង្រឹងសមត្ថភាព លើកកម្ពស់ការយល់ដឹងពាក់ព័ន្ធវិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
លោក ហ៊ាន សាហ៊ីប បានហៅកិច្ចសហប្រតិបត្តិការនេះ ពិតជាមានសារៈសំខាន់សម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការផ្សព្វផ្សាយ និង ផ្តល់ព័ត៌មានទៅកាន់វិស័យឯកជន ព្រមទាំងទទួលបាននូវទិន្នន័យចាំបាច់ពីវិស័យឯកជនវិញ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និង រៀបចំគោលនយោបាយថ្មីៗប្រកបដោយប្រសិទ្ធភាព និងដោះស្រាយបាននូវក្តីកង្វល់ ឬ សំណូមពររបស់វិស័យឯកជន។
លោករដ្ឋលេខាធិការបានបន្ថែមថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងរដ្ឋ និង វិស័យឯកជនខាងលើនេះ នឹងជួយធ្វើឱ្យរាជរដ្ឋាភិបាលបានយល់ដឹងបន្ថែមអំពីការលំបាក បញ្ហាប្រឈម ក្តីកង្វល់ ឬ សំណូមពររបស់វិស័យឯកជន ដែលជាធាតុចូលដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលក្នុងការរៀបចំគោលនយោបាយ និង ដាក់ចេញនូវវិធានការចាំបាច់នានា ឱ្យអាចឆ្លើយតបបានទៅនឹងការរីកចម្រើន និងការវិវត្តថ្មីៗរបស់សង្គម-សេដ្ឋកិច្ច ទាំងក្នុងបច្ចប្បន្ន និង អនាគត។
«វិស័យឯកជនជាក្បាលម៉ាស៊ីនអូសកំណើនសេដ្ឋកិច្ច និង បានចូលរួមចំណែកក្នុងការបង្កើនប្រភពទុនវិនិយោគ ការងារធ្វើ និង ចំណូលថវិកាជាតិ ជាក់ស្តែងឆ្នាំ២០១៦នេះ លំហូរទុនវិនិយោគផ្ទាល់ពីបរទេសសរុបមានប្រមាណ ២,០០០លានដុល្លារអាមេរិក កើនឡើងខ្ពស់ជាងឆ្នាំ២០១៥ ដែលមានប្រមាណ ១,៧០០លានដុល្លារអាមេរិក។ ជាមួយនេះ ទំហំទុនវិនិយោគសរុបលើឧស្សាហកម្មភេសជ្ជៈ ក៏មានការកើនឡើង ដែលជាសញ្ញាវិជ្ជមានមួយនៃការរីកលូតលាស់របស់វិស័យឧស្សាហកម្មមិនមែនកាត់ដេរ ដោយបានឆ្លើយតបនឹងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥»។ លោកបណ្ឌិត...Read More

FN ៖ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប នាព្រលប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា លោក ប៉ាន សូរស័ក្តិ បានស្នើឲ្យប្រទេសទីម័រខាងកើតចុះអនុស្សរណៈ (MoU) ជាមួយសភាពាណិជ្ជកម្មកម្ពុជា នៅក្នុងខែឧសភាខាងមុខនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិស័យឯកជន និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោក ប៉ាន សូរស័ក្តិ បានលើកឡើងដូចនេះ ក្នុងខណៈដែលលោកបានជួបពិភាក្សាទ្វេភាគីជាមួយលោក អ៉ីស្តានីសឡូ អាឡិចហ្សូ ដាស៊ីលវ៉ា (Estanislau Alexo Da Silva) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច កសិកម្ម និងនេសា ទនៃប្រទេសទីម័រខាងកើត ដែលបានសុំឲ្យកម្ពុជា ចែករំលែកបទពិសោធន៍លើការចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ការធ្វើពិពិធកម្មនាំចេញផលិតផលកសិកម្ម និងការអភិវឌ្ឍវិស័យទេសចរណ៍។
លោក ប៉ាន សូរស័ក្តិ បានបន្តថា ប្រទេសទីម័រខាងកើត បានព្រមព្រៀងទិញអង្ករពីកម្ពុជាចំនួន ២០ម៉ឺនតោន ក្នុងមួយឆ្នាំ ប៉ុន្តែប្រទេសទាំងពីរពុំទាន់បានចុះ MoU ជាមួយគ្នានៅឡើយ ហើយការមាន MoU រវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ នឹងជួយសម្រួលដល់ការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងសមត្ថភាពនាំចេញរបស់វិស័យឯកជន ព្រមទាំងការអភិវឌ្ឍ និងផ្សព្វផ្សាយឧស្សាហកម្មទេសចរណ៍ថែមទៀត។
ជាការឆ្លើយតបលោក អ៉ីស្តានីសឡូ អាឡិចហ្សូ ដាស៊ីលវ៉ា បានសន្យានឹងនាំយកសំណើនេះ ទៅពិភាក្សាជាមួយប្រមុខរាជរដ្ឋាភិបាលទីម័រខាងកើត ដើម្បីពន្លឿនការចុះអនុស្សរណៈជាមួយកម្ពុជា ឲ្យបានលឿនតាមដែលអាចធ្វើបាន។
លើសពីនេះលោក អ៉ីស្តានីសឡូ អាឡិចហ្សូ ដាស៊ីលវ៉ា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានចែករំលែកបទពិសោធន៍ល្អៗ និងជួយគាំទ្រប្រទេសទីម័រខាងកើត ក្នុងការចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន និងសមាជិកអង្គការ WTO៕
...
Read More
FN ៖ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ បានលើកឡើងថា ជនមួយចំនួនមិនដែលទទួលស្គាល់ នូវការរីក ចម្រើនដ៏ពិតប្រាកដរបស់ប្រទេសកម្ពុជានោះទេ ទោះបីជារាជរដ្ឋាភិបាលខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ហើយពួកគេបែរជារិះគន់ថាកម្ពុជាអត់គោរពសិទ្ធិមនុស្ស ហើយសម្លាប់ប្រជាធិបតេយ្យវិញ។
ការលើកឡើងរបស់ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផល «គម្រោងការបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិលនៅកម្ពុជា» ក្រោមកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសកូរ៉េ នៅទីស្នាក់ការរបស់ អាកាសចរណ៍ស៊ីវិល នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ។
ឧបនាយករដ្ឋមន្ត្រីបានលើកឡើងយ៉ាងដូច្នោះថា «ខ្ញុំមានឆ្ងល់មួយ មានអ្នកខ្លះបដិសេធ ហើយក៏មើលមិនឃើញចំពោះភាពរីកចម្រើនរបស់កម្ពុជាទេ បែរជារកគ្រប់វិធីទាំងអស់ ទៅប្រមែលប្រមូលនៅភាពអសកម្ម វៃប្រហាររាជរដ្ឋាភិបាល វៃប្រហាការរីកចម្រើន គ្រប់ផ្នែកទាំងអស់ជាបន្តបន្ទប់ទៅវិញ»។
លោកបានបន្ថែមថា «អត់ដែលទទួលស្គាល់ការរីកចម្រើនដ៏ពិតប្រាកដរបស់កម្ពុជានោះទេ នេះជារឿងមួយ និងរឿងមួយទៀត បែរជាឃើញណាស់ ឃើញខ្លាំង ខ្លាចមែនទែនថា កម្ពុជាអត់គោរពសិទ្ធិមនុស្ស និងកម្ពុជាគឺកំពុងតែសម្លាប់ប្រជាធិបតេយ្យ ទៅណាទៅន័យវិញ ដែលហួសពីធាតុពិតនូវ អ្វីដែលកើតឡើង នៅប្រទេសកម្ពុជា»។
លោក ទៀ បាញ់ បានបញ្ជាក់បន្ថែមទៀតថា កម្ពុជាមិនដែល ធ្វើអ្វីហួសហេតុទេ។ កម្ពុជាបានបើកសិទ្ធិសេរីភាពគ្រប់បែបយ៉ាងទាំងអស់ ប៉ុន្ដែនៅគេចោទថា អត់គោរពសិទ្ធិ និងអត់មានប្រជាធិបតេយ្យ៕
...
Read More
FN ៖ រដ្ឋមន្ត្រីស្តីទីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ពេជ សោភ័ន បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលជប៉ុនគ្រោងទទួលសិក្ខាកាមកម្ពុជា ទៅបណ្ដុះបណ្ដាលបច្ចេកទេសជួសជុលរថយន្ដ រយៈពេល៣ឆ្នាំ នៅប្រទេសរបស់ខ្លួន ប៉ុន្ដែមុននឹងទទួលសិក្ខាកាម គ្រូជប៉ុននឹងបង្រៀនសិក្ខាកាមឲ្យចេះនិយាយភាសាជប៉ុនជាមុនសិន។
លោក ពេជ សោភ័ន ថ្លែងបែបនេះធ្វើឡើងនៅក្នុងសិក្ខាសាលាស្ដីពី ការបណ្ដុះបណ្ដាលជាងរថយន្ដ រវាងកម្ពុជា និងជប៉ុននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ ក្រោមកិច្ចសហការរៀបចំដោយក្រសួងការងារកម្ពុជា ជាមួយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ក្នុងគោលបំណងផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍ របស់ប្រទេសជប៉ុន ក្នុងការបណ្ដុះបណ្ដាលជំនាញ និងបច្ចេកទេសជួសជុលរថយន្ដ សំដៅរួមចំណែកដល់ការពង្រឹងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជួសជុល ថែទាំរថយន្ដនៅកម្ពុជា។
រដ្ឋមន្រ្តីស្ដីទីបានថ្លែងថា «រដ្ឋាភិបាលជប៉ុនបានបញ្ជូនអ្នកស្រាវជ្រាវជប៉ុន មកកម្ពុជា ដើម្បីសិក្សាអំពីការបណ្ដុះបណ្ដាលជំនាញថែទាំ និងឈៀករថយន្ដ នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាល ដើម្បីបង្កើនសមត្ថភាពលើជំនាញនេះនៅកម្ពុជា»។ ជាមួយគ្នានោះ ជប៉ុននឹងបង្រៀនផ្នែកភាសាជប៉ុន ដល់សិក្ខាកាមកម្ពុជា នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស មុននឹងទទួលសិស្សទៅធ្វើកម្មសិក្សាក្នុងប្រទេសរបស់ខ្លួនរយៈពេល៣ឆ្នាំ។
ក្នុងចំណោមគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈទាំង៣៩ ដែលស្ថិតក្រោមឱវាទក្រសួងការងារ មានគ្រឹះស្ថានចំនួន១២ ទទួលបានវិញ្ញាបណ្ណបត្រកម្រិតអន្ដរជាតិ លើបទដ្ឋានគ្រប់គ្រងប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកវិទ្យា និងវិជ្ជាជីវៈ និងមានគ្រឹះស្ថានចំនួន១១ ដែលមានផ្ដល់ការបណ្ដុះបណ្ដាលផ្នែកមេកានិក រថយន្ដ វិស្វកម្មរថយន្ដ យន្ដសាស្រ្ដរថយន្ដ និងជួសជុលរថយន្ដ។ លោកថា «ដោយមើលឃើញពីសារៈសំខាន់នៃជំនាញនេះ រដ្ឋាភិបាលកម្ពុជា និងជប៉ុន ក៏បានព្រមព្រៀងធ្វើកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរបទពិសោធន៍អំពីជំនាញជួសជុលរថយន្ដនេះ»។
លោក ពេជ សោភ័ន បានជឿជាក់យ៉ាងមុតមាំលើរដ្ឋាភិបាលជប៉ុន ថានឹងជួយបំពេញបន្ថែមរាល់ចំណុចខ្វះខាត ក្នុងវិស័យបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសផ្នែកជួសជុលរថយន្ដ ដោយក្នុងនោះ មានការបន្ថែមនូវការពង្រឹងគុណភាពគ្រូ ការផ្ដល់ជំនួយបច្ចេកទេសដល់កម្ពុជា៕
...
Read More
FN ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងឲ្យដឹងថា យោងតាមរបាយការណ៍របស់លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា វិស័យអប់រំនៅកម្ពុជា មានការរីកចម្រើនគួរជាទីមោទនៈ ពោលគឺសាលាមត្តេយ្យសិក្សា សាលាចំណេះទូទៅ គ្រឹះស្ថានឧត្តមសិក្សា និងចំនួនសិស្ស-និស្សិតគ្រប់ភូមិសិក្សាទាំងផ្នែកសាធារណៈ និងផ្នែកឯកជន មានការរីកចម្រើនជាបន្តបន្ទាប់ គួរឱ្យកត់សម្គាល់។
តែយ៉ាងនេះក្តីលោកស្រី ម៉ែន សំអនថា «បើទោះជាក្រសួងអប់រំ យុវជន និងកីឡាសម្រេចបានសមិទ្ធផលធំៗជាច្រើន គួរឱ្យកត់សម្គាល់ក្តី ក៏ក្រសួងនៅមានបញ្ហាប្រឈម មួយចំនួនដែលត្រូវដោះស្រាយជាបន្តបន្ទាប់ និងជាប្រចាំពិសេសនៅក្នុងដំណាក់កាលកំណែទម្រង់ស៊ីជម្រៅ រយៈពេលបីឆ្នាំ ចុងក្រោយនេះ»។ ការប្រឈមទាំងនោះរួមមាន គុណភាពអប់រំ គុណភាពគ្រូ តុល្យភាពរវាងថ្នាក់រៀន និងចំនួនសិស្សដែចេះតែកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ និងភាពស៊ីសង្វាក់គ្នារវាងការអប់រំ ការបណ្តុះបណ្តាល និងទីផ្សារការងារ។
ជាមួយគ្នានោះលោកស្រី ម៉ែន សំអន បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែង យ៉ាងសកម្មក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អប់រំ និងការបង្កើត សាលារៀនឲ្យបានច្រើនថែមទៀត ដែលជាការវិនិយោគរយៈពេលវែង ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋទាំងអស់ សំដៅ រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងលុបបំបាត់នូវវដ្តនៃភាពក្រីក្រ តាមរយៈការផ្ដល់ឱកាសទទួលបាន សេវាអប់រំ និងចំណេះដឹង ដល់ប្រជាជនទូទៅទាំងអស់គ្នា។
កន្លងមកនេះសាលារៀន ត្រូវបានសាងសង់គ្រប់ច្រកល្ហក រហូតដល់ភូមិដាច់ស្រយាល ក្នុងគោលដៅបង្ខិតសាលារៀន ឱ្យទៅជិតលំនៅឋានរបស់ប្រជាពលរដ្ឋ ដើម្បីភាពងាយស្រួលថែមទៀត ដល់កូនចៅប្រជាជន ក្នុងការសិក្សាជាពិសេស សម្រាប់សិស្សនារី។ លោកស្រី ម៉ែន សំអន បានថ្លែងបែបនេះ ខណៈលោកស្រីចូលរួមនៅក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៥-២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧...Read More
ទៅមុខថយក្រោយ