រដ្ឋមន្ត្រីក្រសួងរ៉ែ ប្រាប់ឲ្យអភិបាលរាជធានី-ខេត្ត ចុះផ្អាក និងទប់ស្កាត់ស្ថានីយប្រេងឥន្ធនៈ ដែលគ្មានលិខិតបញ្ជាក់ លក្ខណៈបច្ចេកទេសសុវត្ថិភាព

FN ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានធ្វើលិខិតផ្ញើទៅដល់ គ្រប់អភិបាលរាជធានី-ខេត្ត ទាំងអស់ទូទាំងប្រទេស ដោយជំរុញឲ្យមានការរិតបន្តឹង ចំពោះស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ដែលបើកអាជីវកម្មក្នុងភូមិសាស្ត្ររាជធានីខេត្ត ឲ្យគោរពនូវលក្ខខណ្ឌ បច្ចេកទេសសុវត្ថិភាព ដើម្បីកាត់បន្ថយទប់ស្កាត់ និងបង្ការនូវឧប្បទវហេតុផ្ទុះ ឬឆាបឆេះនានាកើតឡើង។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក៏បានជំរុញឲ្យ អភិបាលរាជធានីខេត្តទាំងអស់ ធ្វើការផ្អាកនិងទប់ស្កាត់រាល់ការសាងសង់ ស្ថានីយប្រេងឥន្ធនៈថ្មីណា ដែលពុំមានលិខិតបញ្ជាក់ លក្ខណៈបច្ចេកទេសសុវត្ថិភាព ពីក្រសួងរ៉ែនិងថាមពល៕

...Read More

រដ្ឋមន្រ្តី វង សូត៖ រាជរដ្ឋាភិបាលដាក់ចេញផែនការ៣ឆ្នាំ កាត់បន្ថយចំនួនកុមារ រស់នៅតាមណ្ឌលឲ្យបាន៣០%

FN ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា បានបញ្ជាក់ឲ្យដឹងថា ក្រសួងសង្គមកិច្ចដែលជា សេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខា លើផែនការសកម្មភាពជាតិ ចូលរួមកាត់បន្ថយកុមារដែលរស់នៅ តាមមណ្ឌលកុមារកំព្រារយៈពេលបីឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ឲ្យបាន៣០ភាគរយ ដើម្បីបង្ការ ការបញ្ចូលកុមារងាយរងគ្រោះ ទៅមណ្ឌលថែទាំ ក្នុងគោលបំណងទប់ស្កាត់ អំពើរំលោភបំពាននានា ឲ្យបានល្អប្រសើរទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោក ​វង សូត បានបន្ថែមទៀតថា ផែនការសកម្មភាពនេះ នឹងគាំទ្រដល់ការអនុវត្តអនុក្រឹត្យ ស្តីពីការគ្រប់គ្រង មណ្ឌលថែទាំកុមារ ដែលជាសមិទ្ធផលគោលនយោបាយ ដ៏មានសារៈសំខាន់​​មួយ ដើម្បីគ្រប់គ្រងការថែទាំកុមារ តាមមណ្ឌលនៅកម្ពុជា។

ផែនការសកម្មភាពនេះ មានយុទ្ធសាស្រ្តសំខាន់ៗចំនួន១១ រួមមានជុំវិញការពង្រឹងក្របខណ្ឌ​បទដ្ឋានគតិយុត្តិ ការពង្រីកសេវាបង្ការ និងឆ្លើយតបប្រកបដោយគុណភាព ការកសាងប្រព័ន្ធសង្គមកិច្ច ការពង្រីកប្រព័ន្ធពិនិត្យតាមដាន និងអធិការកិច្ច ការលើកកម្ពស់សមត្ថភាពរដ្ឋបាល នៅថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តផែនការនេះ និងកសាងនូវ ប្រព័ន្ធគ្រប់គ្រងទិន្នន័យដែលរឹងមាំ។

ការលើកឡើងរបស់លោក វង សូត បានធ្វើឡើងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយ នូវបាយការណ៍ស្តីពីការកំណត់ ទីតាំងកន្លែង ថែទាំកុមារ ក្នុងរាជធានីខេត្តទាំង២៥ នៃប្រទេសកម្ពុជា និងផែនការពង្រឹងការថែទាំកុមារ និងសមាហរណកម្មកុមារចំនួន៣០ភាគរយ ពីមណ្ឌលថែទាំកុមារ ទៅកាន់គ្រួសារប្រកបដោយសុវត្ថិភាពពីឆ្នាំ២០១៦ ទៅឆ្នាំ២០១៨ រៀបចំធ្វើនៅថ្ងៃទី២០​ ខែមេសា ឆ្នាំ២០១៧នេះ។

ជាការកត់សំគាល់ ផែនការសមាហរណកម្មកុមារចំនួន៣០ភាគរយ ពីមណ្ឌលទៅកាន់គ្រួសារ និងសហគមន៍វិញ ប្រកបដោយសុវត្ថិភាព ត្រូវបានរៀបចំឡើងស្របតាមផែន ការយុទ្ធសាស្រ្តរបស់ក្រសួង ក៏ដូចជាលិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធ ធានាសំដៅគ្រប់គ្រងមណ្ឌលថែទាំកុមារ និងប្រគល់មុខងារគ្រប់គ្រង មណ្ឌលថែទាំកុមាររបស់រដ្ឋ ឲ្យទៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ប្រកបដោយប្រសិទ្ធភាព។

ប្រមុខក្រសួងសង្គមកិច្ច...Read More


ត្រីមាសទី១ ឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ ចូលថវិកាជាតិបាន៧៦៨លានដុល្លារ កើនឡើងដល់៩២%

FN ៖ នៅត្រីមាសទី១ ឆ្នាំ២០១៧នេះ អគ្គនាយដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធ បង់ចូលថវិកាជាតិបានប្រមាណ៧៦៨លានដុល្លារ កើនឡើង៩២ភាគរយបើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦។

នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ កិច្ចប្រជុំបូកសរុបលទ្ធផល គ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០១៧ របស់អគ្គនាយកដ្ឋានពន្ធដារ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើន។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អគ្គនាយដ្ឋានពន្ធដារ បានបង្ហាញ លទ្ធផលប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ ទទួលបានលទ្ធផលល្អ គួរជាទីមោទនៈ។ លោកលើកឡើងថា សម្រាប់ខែមីនា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួន ១,៦៦៨,១៧៦.៧៩ លានរៀល (ប្រមាណជា ៤១៧.០៤ លានដុល្លារ)។

លោកអគ្គនាយកបានបញ្ជាក់ទៀតថា «សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៧ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួន ៣,០៧៤ ពាន់លានរៀល (ប្រមាណជា ៧៦៨.៦២លានដុល្លារ) ស្មើនឹង ៤៤.៨០% នៃផែនការ។ ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៦ ឃើញថា ការអនុវត្តប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៧ កើនទ្បើងចំនួន ១,៤៧៤.៨៤ ពាន់លានរៀល (ប្រមាណ ៣៦៨.៧១លានដុល្លារ) ឬស្មើនឹងអត្រាកំណើន ៩២.២០%»។

លោក គង់ វិបុល បន្ថែមថា ក្នុងត្រីមាសទី១ ឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានការកើនទ្បើងផងដែរនូវចំណូលពន្ធ-អាករ តាមប្រភេទពន្ធ និងសកម្មភាពអាជីវកម្មសំខាន់ៗ មួយចំនួន ដូចជា៖...Read More


ក្រសួងការងារ៖ ឆ្នាំ២០១៦ កម្ពុជានាំចេញវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង បានជាង៧ពាន់លានដុល្លារ កើន៧%

FN ៖ របាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៦ កម្ពុជាបាននាំផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ទៅលក់នៅទីផ្សារបរទេស មានជាង៧ពាន់លានដល្លារអាមេរិក ពោលកើនឡើង៧.២ភាគរយ។

របាយការណ៍បានបង្ហាញថា នៅឆ្នាំ២០១៦ កន្លងទៅ កម្ពុជានាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង គិតជាទឹកប្រាក់មានចំនួន «៧ ៣២១.៧៧លានដុល្លារអាមេរិក» កើនឡើង ៧.២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៥។

របាយការណ៍ដដែល​បានបន្តថា នៅឆ្នាំ២០១៥ កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងនេះ គិតជាទឹកប្រាក់ ៦ ៨២៧.១លានដុល្លារអាមេរិក កើនឡើង ១៤.៥ភាគរយ។ រីឯទីផ្សារធំៗ ដែលកម្ពុជានាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងនោះ រួមមាន៖ ទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក និង​កាណាដា។

សូមជម្រាបថា សម្រាប់ឆ្នាំ២០១៦នេះ ទំហំពាណិជ្ជកម្មរួមរបស់កម្ពុជា បានកើនដល់ «១០.៦ពាន់លានដុល្លារអាមេរិក»៕

...Read More

តំបន់ទេសចរណ៍ជាច្រើន កំពុងលាក់ខ្លួននៅតំបន់អារ៉ែង ខេត្តកោះកុង, រដ្ឋមន្ត្រីទេសចរណ៍ ណែនាំឲ្យប្រជាសហគមន៍ ខំប្រឹងអនុវត្តន៍ការងារទាក់ទាញទេសចរ

FN ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងែទី១៩ ខែមេសា ឆ្នាំ២០១៧នេះ បានដឹកនាំប្រតិភូមួយក្រុម និងសមាគមន៍ទីភ្នាក់ងារទេសចរណ៍ CATA ទៅធ្វើទស្សនកិច្ចនៅសហគមន៍អរកូទេសចរណ៍ អារ៉ែង ដើម្បីណែនាំឲ្យសហគមន៍អេកូទេសចរណ៍ ដែលទើបកើតថ្មីមួយនេះ ឲ្យខិតខំអនុវត្តន៍ការងាររបស់ខ្លួន ឲ្យស្របតាមស្តង់ដារជាតិ និងអាស៊ាន ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យចូលទៅទស្សនាតំបន់នេះកាន់តែច្រើន។

សកម្មភាពនេះ មានការចូលរួមពីលោក ប៊ុន លឺត អភិបាលខេត្តកោះកុង លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួង​កសិកម្ម លោក សូខន ឫទ្ធិគុណ អនុរដ្ឋលេខាក្រសួងបរិស្ថានកញ្ញា Suwanna Gauntlet ប្រធានអង្គការសម្ព័ន្ធភាពសត្វព្រៃ និងលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ CATA លោកអភិបាលស្រុកថ្មបាំង មេឃុំទាំង៣ រួមជាមួយប្រជាពលរដ្ឋសហគមន៍ ជាង២០០នាក់ ដែលរស់នៅក្នុងឃុំចំនួន ៣ឃុំ នៃស្រុកថ្មបាំង ខេត្តកោះកុង។

លោករដ្ឋមន្ត្រីបានណែនាំឲ្យសហគមន៍អេកូទេសចរណ៍ អារ៉ែង ត្រូវខិតខំអនុវត្តន៍ការងាររបស់ខ្លួនឲ្យបានល្អ ស្របតាមស្តង់ដារសហគមន៍ទេសចរណ៍កម្ពុជា និងអាស៊ាន ចំពោះការខ្វះខាតអគ្គិសនី សេវាទូរស័ព្ទ អ៊ីនធ័រណេត ការគ្រប់គ្រងកែច្នៃកាកសំណល់ ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្ត នឹងសហការដោះស្រាយជាបន្តបន្ទាប់ទៀត។

លោករដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការជូនពរ ក្នុងឱកាសឆ្នាំថ្មីពី សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត និងកោតសរសើរចំពោះ កញ្ញា សុវណ្ណា ប្រធានអង្គការសម្ព័ន្ធសត្វព្រៃ ដែលបានសហការជាមួយអាជ្ញាធរខេត្ត ស្រុក ឃុំ មន្ទីរ និងស្ថាប័នពាក់ព័ន្ធជួយរៀបចំចងក្រង បង្កើតសហគមន៍អេកូទេសចរណ៍តាមគំរូ សហគមន៍អេកូទេសចរណ៍ ជីផាត នេះឡើង។

លោកបានជម្រាបជូនប្រជាពលរដ្ឋសហគមន៍ អំពីផលប្រយោជន៍នៃសហគមន៍ទេសចរណ៍ ដែលនាំមកដល់ប្រជាជន​សហគម៍មូលដ្ឋាន តាមរយៈការចំណាយរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ...Read More


ក្រសួងមហាផ្ទៃ ប្រកាសឈប់ឱ្យតំណាងរាស្រ្តគណបក្សប្រឆាំង ចុះសួរសុខទុក្ខសកម្មជន ដែលជាប់ឃុំ ក្រោយនាំមេវិទ្យុអាស៊ីសេរី បន្លំចូលពន្ធនាគារ

FN ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់ Fresh News ឱ្យដឹង នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះថា ចាប់ពីពេលនេះតទៅ ក្រសួងមហាផ្ទៃ នឹងមិនអនុញ្ញាតឱ្យ តំណាងរាស្រ្តរបស់គណបក្សប្រឆាំង ចូលសួរសុខទុក្ខសកម្មជនឬមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលជាប់ឃុំទៀតនោះទេ បន្ទាប់ពីមានករណីតំណាងរាស្រ្តបក្សនេះ បាននាំមេវិទ្យុអាស៊ីសេរី លោក ជុន ច័ន្ទបុត្រ បន្លំខ្លួនចូលទៅក្នុងពន្ធនាគារព្រៃស។

ការអះអាងយ៉ាងដាច់ណាត់ របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី បាននាំលោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី មេវិទ្យុអាស៊ីសេរី ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ ចូលទៅពន្ធនាគារព្រៃស នាព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីចុះសួរសុខទុក្ខសកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស។

លោក ខៀវ សុភ័គ បានចាត់ទុកថា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី មានចេតនាអសីលធម៌ ដោយបន្លំសមត្ថកិច្ចដើម្បីនាំ លោក ជុន ច័ន្ទបុត្រ មេវិទ្យុអាស៊ីសេរី ចូលទៅពន្ធនាគារព្រៃស ដែលនេះគឺជាកំហុសសីលធម៌មួយ។

លោកបានបញ្ជាក់ថា «លើកក្រោយ យើងនឹងលែងឱ្យមានការជួបសួរសុខទុក្ខបែបនេះទៀតហើយ ទៅថ្ងៃអនាគត។ យើងអនុញ្ញាតឱ្យតែ មេធាវីរបស់ជនជាប់ចោទ ឬគ្រួសាររបស់ជនជាប់ចោទតែប៉ុណ្ណោះ …ព្រោះថាគាត់ (តំណាងរាស្រ្តបក្សប្រឆាំង) ធ្វើបែបនេះហើយ យើងលែងឱ្យចូលទៀតហើយ»។

លោក ខៀវ...Read More


ទេសចរជាតិ ជាង១លាននាក់ មកលេងកំសាន្តអង្គរសង្ក្រាន្គ នាថ្ងៃទី១៣, ១៤, ១៥ ខែមេសា នាថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

FN ៖ ភ្ញៀវទេសចរជាតិ មកលេងកំសាន្តអង្គរសង្ក្រាន ក្នុងរយៈពេល៣ថ្ងៃពោលគឺនៅថ្ងៃ ទី១៣, ១៤,១៥ ខែមេសា មានចំនួនប្រមាណ ១លាន ២សែននាក់។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧នេះ។

រដ្ឋមន្រ្តី ថោង ខុន បានបញ្ជាក់ឲ្យដឹងថា ទេសចរជាតិមកទស្សនាព្រឹត្តិការណ៍អង្គរសង្រ្គាន្គ នៅថ្ងៃទី១៣ ខែមេសា មានប្រមាណ២៥ម៉ឺននាក់។ ចំណែកថ្ងៃទី១៤ ខែមេសា ប្រមាណ៤៥ម៉ឺននាក់ និងថ្ងៃទី១៥ ខែមេសា មានប្រមាណ៥០ ម៉ឺននាក់) និងថ្ងៃទីថ្ងៃ១៦ ខែមេសា មិនទាន់សរុបបាននៅឡើយទេ។

ដោយឡែក ទេសចរអន្តរជាតិ ដែលបានទិញសំបុត្រចូលទស្សនាប្រាសាទក្នុងរយៈពេល៣ថ្ងៃ មាន ចំនួន ២០៧២៨ នាក់ កើន ២៨% ប្រៀបរយៈពេលដូចគ្នា ឆ្នាំ២០១៦ (មិនទាន់បានរាប់បញ្ចូល ភ្ញៀវទេសចរអន្តរជាតិ ដែលចូលកំសាន្ត ក្នុងកម្មវិធីអង្គសង្ក្រានមិនទាន់ទិញសំបុត្រចូលទស្សនាអង្គរ។

ជាមួយនោះផងដែរ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងថា ឆ្នាំនេះខេត្តកំពង់ធំ បាន រៀបចំ សង្រ្គាន្គឆ្នាំថ្មី ដាក់តាងបង្ហាញ ចន្លុះយក្ស និងត្រកយក្ស អបអរសាទរបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។

រដ្ឋមន្រ្តី ថោង ខុន បានបន្ថែមឲ្យដឹងថា ត្រកយក្សនេះ គឺបងប្អូនជនជាតិ ធ្វើសម្រាប់ដាក់ បាយម្លូស្លា ពេលចេញដំណើរពីផ្ទះចូលព្រៃ ពេលត្រឡប់ ពីព្រៃមកវិញដាក់ដូចជាទំពាំង ផ្លែឈើ និងរបស់ដែល គាត់រកបានពីព្រៃមកផ្ទះ(គួយ)។ លោក ថោង ខុន...Read More


កម្ពុជា ស្នើដល់ភាគីកូរ៉េខាងត្បូង ចំនួន៧ចំណុច ដើម្បីជួយសម្រួលដល់ការងាររបស់ពលករខ្មែរ

FN ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា លោក អ៊ិត សំហេង នៅព្រឹកមិញនេះបានដាក់ស្នើ ៧ចំណុចដល់ភាគីកូរ៉េខាងត្បូង ដើម្បីធ្វើយ៉ាងណា ជួយសម្រួលជូនពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសកូរ៉េ ឱ្យទទួលបាននូវការធានារ៉ាប់រងសុខុមាលភាពសង្គម កាន់តែប្រសើរថែមទៀត។ នេះបើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ដែលបានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃចន្ទនេះ។

សំណើរបស់លោករដ្ឋមន្រ្តីក្រសួងការងារកម្ពុជា បានធ្វើឡើងខណៈដែលលោក និងគណៈប្រតិភូខ្មែរបានជួបពិភាក្សាការងារជាមួយ លោក Shim Khuong-Woo ប្រធានអង្គភាពសុខមាលភាព និងគ្រោះថ្នាក់ការងារ នៃសាធារណរដ្ឋកូរ៉េ (COMWEL) នៅសណ្ឋាគារ Skyfarm ប្រទេសកូរ៉េ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧នេះ។

លោក ហេង សួរ បានឱ្យដឹងថា សំណើទាំង៧ចំណុច ដែលភាគីកម្ពុជាស្នើសុំទៅកូរ៉េខាងត្បូងនេះរួមមាន៖

១៖ ជួយធ្វើការអប់រំ ផ្សព្វផ្សាយអំពីការធានារ៉ាប់រង និងការផ្តល់អត្តប្រយោជន៍ផ្សេងៗពីរបបនេះ​ ដល់ពលករកម្ពុជាឱ្យបានគ្រប់ៗគ្នា
២៖ ជួយបង្កើនការអបរំផ្សព្វផ្សាយការបង្ការ ទប់ស្កាត់ហានិភ័យការងារផ្សេងៗ ដែលនឹងអាចកើតជាយថាហេតុ ហើយមានផលប៉ះពាល់ដល់ពលករកម្ពុជា
៣៖ បង្កើនកម្មវិធីអប់រំផ្សេងៗឱ្យបានកាន់តែច្រើនថែមទៀតដល់ពលករកម្ពុជា
៤៖ ជួយរៀបចំឱ្យមានប្រព័ន្ធចុះឈ្មោះក្នុងការផ្តល់មុខជំនាញបច្ចេកទេស ដល់ពលករកម្ពុជា ដើម្បីមានជំនាញច្បាស់លាស់នៅពេលដែលត្រឡប់ទៅកម្ពុជាវិញ អាចស្វែងរកការងារធ្វើនៅក្នុងស្រុក ឬបន្តទៅក្រៅស្រុក និងប្រកបរបរដោយខ្លួនឯងបាន។
៥៖ សុំបង្កើតការទំនាក់ទំនងរវាងស្ថាប័នសន្តិសុខសង្គមនៃប្រទេសទាំងពីរ លើការអនុវត្តផ្នែកសោធននិវត្តន៍ តាមរយៈការបង្កើតនូវប្រព័ន្ធមួយច្បាស់លាស់ ដើម្បីគ្រប់គ្រងក្នុងផ្តល់របបនេះឱ្យបានល្អ ជៀសវាងបាត់បង់អតីតភាពការងារ និងអត្ថប្រយោជន៍ផ្សេងៗ។
៦៖ ស្នើសុំកូរ៉េបន្តជួយលើផ្នែកហានិភ័យការងារ តាមរយៈការបន្តអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ ដែលបានព្រមព្រៀងតាំងពីឆ្នាំ២០១០មក។
៧៖ សុំជួយផ្តល់បទពិសោធន៍ ក្នុងការអនុវត្តរបបសោធននិវត្តន៍ដល់កម្ពុជា បន្ទាប់ពីរបបថែទាំសុខភាព ដែលបេឡាជាតិរបបសន្តិសុខសង្គមរបស់កម្ពុជាកំពុងអនុវត្ត។

លោកបានបញ្ជាក់ថា ភាគីកូរ៉េបានសម្តែងនូវការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ...Read More


គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស រយៈពេល៥ថ្ងៃ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ស្លាប់ពលរដ្ឋ៥៤នាក់ និង២២៦នាក់របួសធ្ងន់ស្រាល!

FN ៖ យ៉ាងហោចណាស់ មានប្រជាពលរដ្ឋចំនួន៥៤នាក់បានស្លាប់ ខណៈ២២៦នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ក្នុងរយៈពេល៥ថ្ងៃ អំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៣ ដល់១៧ ខែមេសា ឆ្នាំ២០១៧ នេះបើយោងតាមរបាយការណ៍ ផ្លូវការរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃនេះ។

របាយការណ៍ដដែលបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល៥ថ្ងៃ កើតឡើងចំនួន១២១លើក ខូចខាតម៉ូតូ១៤៤គ្រឿង រថយន្តតូច៤៤គ្រឿង រថយន្តធំ៨គ្រឿង និងយានផ្សេងៗ៥គ្រឿង ហើយមូលហេតុដែលនាំឲ្យកើតគ្រោះថ្នាក់ចរាចរណ៍រួមមាន បើកបរល្បឿនលឿន បើកបរស្រវឹង បើកបរជែង មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់ កត្តាយានយន្ត និងងងុយដេក។

ចំណែកខេត្តដែលកើតគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺខេត្តបាត់ដំបង១២លើក ស្លាប់១២នាក់ របួស១៧នាក់, ខេត្តកំពង់ធំ ៩លើក ស្លាប់៧នាក់ របួស២៦នាក់, ភ្នំពេញ ៧លើកស្លាប់៥នាក់ របួស១០នាក់, ស្វាយរៀង១០លើក ស្លាប់៤នាក់ របួស២៣នាក់, ក្រចេះ៩លើក ស្លាប់៣នាក់ របួស១៣នាក់, ខេត្តព្រះវិហារ៧លើក ស្លាប់៣នាក់ របួស១០នាក់, ខេត្តព្រៃវែង ៣លើកស្លាប់៣នាក់ របួស៣នាក់ និងខេត្តព្រះសីហនុ ៣លើកស្លាប់៣នាក់។

បើរបាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧នេះ ដែលជាថ្ងៃបងប្អូនប្រជាពលរដ្ឋសម្រុក តឡប់មកពីស្រុកកំណើតមកបំពេញ ការងារដូចធម្មតាវិញ គ្រោះថ្នាក់ចរាចរណ៍កើតឡើង២៦ករណី ស្លាប់១២នាក់ និង៤៧នាក់រងរបួសធ្ងន់ស្រាល៕

...Read More

កម្ពុជា-កូរ៉េខាងត្បូង បង្កើតមណ្ឌលស្នាក់នៅបណ្តោះអាសន្ន សម្រាប់ពលករខ្មែរ ដែលទៅធ្វើការងារនៅប្រទេសកូរ៉េ

FN ៖ កម្ពុជា និងកូរ៉េខាងត្បូង បានបើកសម្ពោធដាក់ឱ្យដំណើរការ នូវមណ្ឌលស្នាក់នៅបណ្តោះអាសន្នថ្មីមួយ ស្ថិតនៅទីក្រុងអឺចុងប៊ូ ប្រទេសកូរ៉េ កាលពីល្ងាចម្សិលមិញ។ មណ្ឌលនេះ គឺជាកន្លែងបណ្តោះអាសន្នសម្រាប់ពលករខ្មែរ ដែលទៅធ្វើការងារនៅប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការអះអាងរបស លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ពិធីសម្ពោធផ្ទះស្នាក់នៅបណ្តោះអាសន្ន នៅថ្ងៃទី១៧ មេសា បានធ្វើឡើងក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបណ្ឌិត អ៊ិត សំហេង ដោយមានការចូលរួមពី លោក គីម វ៉ន អភិបាលរងខេត្តខ្យង់​គីដូរបស់កូរ៉េ, លោក អុី យ៉ង ប្រធានមជ្ឈមណ្ឌលគាំពារពលករបរទេស, លោក គឹម ហេសរ ប្រធានអង្គការអភិវឌ្ឍន៍ធនធានមនុស្សក្រុងគឹមហេរ និងសមត្ថកិច្ចទទួលបន្ទុកពលករបរទេសប្រចាំទីក្រុង អឺចុងប៊ូ ព្រមទាំងមានពលករកម្ពុជាជាច្រើននាក់ទៀត។

តាមរបាយការណ៍របស់ លោក អុី យ៉ង ប្រធានមជ្ឈមណ្ឌលគាំពារពលករបរទេស បានឱ្យដឹងថា ការរៀបចំឱ្យមានផ្ទះស្នាក់​នៅ​បណ្តោះអាសន្នសម្រាប់ពលករកម្ពុជានេះ គឺដើម្បីសម្រួលដល់ការលំបាករបស់ពលករកម្ពុជា ដែលបានផ្លាស់ប្តូរកន្លែង​ការងារពីកន្លែងផ្សេងមកកាន់ទីនេះ អាចស្នាក់នៅដើម្បីស្វែងរកការងារធ្វើបន្តទៀត។ ផ្ទះស្នាក់នៅនេះ មានបន្ទប់គេង ចង្រ្កានបាយ បន្ទប់ទឹក និងបំពាក់នូវសម្ភារៈមួយចំនួនផងដែរ។ ទន្ទឹមនឹងការស្នាក់នៅនេះ មជ្ឈមណ្ឌលគាំពាពលករ​របស់លោក បានផ្តល់សេវាក្នុងការស្វែងរកការងារធ្វើ និងការផ្សព្វផ្សាយពីសកម្មភាពផ្សេងៗ ដល់ពលករក្នុងពេល​ដែលកំពុងស្នាក់នៅផងដែរ។

រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលដែលបាន រៀបចំឱ្យមានផ្ទះស្នាក់នៅ បណ្តោះអាសន្ន​សម្រាប់ពលករកម្ពុជា ដែលជាគម្រោងមួយដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងកូនប្រុសច្បងរបស់សម្តេច គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត បានគាំទ្រ។

លោកបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ផ្ទះស្នាក់នៅបណ្តោះអាសន្ននេះ ត្រូវបានរៀបចំចំនួន ៥ កន្លែងមកហើយ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមាននៅទីក្រុងអានសាន ទីក្រុងស៊ូវុន ទីក្រុងគីមហេរ...Read More


ធនាគារពិភពលោក ផ្តល់កម្ចីឥតការប្រាក់១០០លានដុល្លារដល់កម្ពុជា ជួយលើកកម្ពស់គុណភាពអប់រំ និងស្ថាបនាផ្លូវជនបទ

FN ៖ ក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគារពិភពលោក (World Bank) បានអនុម័តរួចហើយនៅថវិកា​១០០លានដុល្លារ អាមេរិក សម្រាប់គម្រោងពីរនៅកម្ពុជា ដែលគម្រោងទាំងនេះ នឹងជួយលើកកម្ពស់គុណភាពអប់រំនៅអនុវិទ្យាល័យ និងស្ថាបនាផ្លូវជនបទ ឲ្យមានទំនាក់ទំនងប្រសើរ និងធន់នឹងឥទ្ធពលពីអាកាសធាតុអាក្រក់ផងដែរ។

មន្ត្រីទំនាក់ទំនងសាធារណៈរបស់ធនាគារពិភពលោក ប្រចាំកម្ពុជា លោក ប៊ូ សារឿន បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះថា ថវិកាដែលធនាគារពិភពលោក ជួយដល់កម្ពុជាចំនួន១០០លានដុល្លារនេះ ជាប្រភេទកម្ចីគ្មានការប្រាក់ ដើម្បីឆ្លើយតបទៅនឹងតម្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍន៍។

សេចក្តីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក បានដកស្រង់សំដី លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថា «យើងសូមស្វាគមន៍ ចំពោះការគាំទ្ររបស់ធនាគារពិភពលោកក្នុងវិស័យអប់រំ និងដឹកជញ្ជូន ដែលវិស័យនេះ ស្របទៅនឹងអាទិភាពនៃផែនការអភិវឌ្ឍន៍ យុទ្ធសាស្រ្តជាតិឆ្នាំ២០១៤-២០១៨។ គម្រោងនេះនឹង ជួយពង្រឹងកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំ និងទំនាក់ទំនងផ្នែកដឹកជញ្ជូន ជាពិសេសការពង្រីកនៃការទទួលបានសេវា និងទីផ្សារនៅតំបន់ជនបទ»។

ធនាគារពិភពលោក បានឲ្យដឹងទៀតថា គម្រោងទី១ ជាគម្រោងលើកកម្ពស់ការអប់រំអនុវិទ្យាល័យ មានរយៈពេល៥ឆ្នាំ ហើយផ្តោតលើថ្នាក់ទី៧ដល់ទី៩នៅទូទាំងប្រទេស មានទឹកប្រាក់ប្រមាណ៤០លានដុល្លាអាមេរិក ដែលផ្តល់ដោយសមាគម អភិវឌ្ឍន៍អន្តរជាតិ ជាភ្នាក់ងារមួយរបស់ធនាគារពិភពលោក សម្រាប់ជួយប្រទេសក្រីក្រ។ គម្រោងមានគោលបំណងពង្រឹង ការគ្រប់គ្រងរបស់សាលា និងលើកកម្ពស់គុណភាពគ្រូបង្រៀន ពិសេសលើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា ជីវវិទ្យា គីមីវិទ្យា អក្សរសាស្រ្តខ្មែរ និងប្រវត្តិវិទ្យា។

គម្រោងក៏នឹងធ្វើឲ្យប្រសើរឡើង នូវគុណភាពសមស្របរបស់នាយកសាលា និងសាលារៀនដោយស្ថាបនាឡើងវិញ នូវអនុវិទ្យាល័យចំនួន១០០ និងសាងសង់ថ្មីចំនួន៣០។ គម្រោងនេះនឹងផ្តល់ផលប្រយោជន៍ដល់សិស្សជាង ១៦០០០នាក់ គ្រូជាង ២២០០នាក់ នាយកនិងនាយករងអនុវិទ្យាល័យ៣១០នាក់ និងមន្រ្តីនៃអនុវិទ្យាល័យ ព្រមទាំងមន្រ្តីមន្ទីរអប់រំខេត្ត និងការិយាល័យអប់រំស្រុក ចំនួន១៥០០នាក់។

លោកស្រី...Read More


ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ស្នើឲ្យរោងចក្រ សហគ្រាសធុនតូច និងមធ្យម ត្រូវចូលរួមគោរពតាមបទដ្ឋានបច្ចេកទេស ឲ្យបានត្រឹមត្រូវ

FN ៖ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី១៨ ខែមេសានេះ បានស្នើឲ្យរោងចក្រ សហគ្រាសធុនតូច និងមធ្យម ត្រូវចូលរួមគោរពតាមបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវ។

ស្នើរបស់ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ធ្វើឡើងក្នុងឱកាសដែល លោកស្រីអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារ២០១៧ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាល ទីស្ដីការក្រសួងមានទំហំ ២១ម៉ែត្រគុណ៣២ម៉ែត្រ កម្ពស់៩ជាន់ ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧។

លោកស្រីបានបញ្ជាក់ថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម រួមទាំងសមត្ថកិច្ច និងថ្នាក់ក្រោមជាតិ ដែលមានការពាក់ព័ន្ធ ត្រូវបន្ដសហការគ្នាពង្រឹងបន្ថែមទៀត ការធ្វើអធិការកិច្ចរោងចក្រ សហគ្រាស និងចាត់វិធានការដោះស្រាយ ទប់ស្កាត់ បាតុភាព ដែលបានកើតឡើងមួយរយៈចុងក្រោយនេះ ចំពោះករណីពុលចំណីអាហារ ដោយសារតែការធ្វេសប្រហែស ឬរំលោភបំពានច្បាប់ ។

លោកស្រីបានបន្តទៀតថា ក្រសួងត្រូវបន្ដគាំទ្រ ដល់វិស័យឯកជន លើការងារបង្កើនផលិតភាព ការបង្កើតទំនាក់ទំនង ផ្សារភ្ជាប់គ្នាជាប្រព័ន្ធ រវាងអ្នកផលិត អ្នកផ្គត់ផ្គង់និងប្រភពទីផ្សារ។ ជាពិសេស ត្រូវបន្ដសហការជាដៃគូល្អជាមួយអង្កការ ប្រកាសនីយបត្រតក្កកម្មអឺរុប និងប្រទេសមួយចំនួនទៀត ដែលមានកិច្ចសហប្រត្ដិបត្ដិការជាមួយគ្នា។

ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាក់ថា វិស័យឧស្សាហកម្ម នៅតែជាវិស័យអាទិភាព ដែលបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការបន្ដ រក្សាកំណើនសេដ្ឋកិច្ច ខ្ពស់។ ជាក់ស្ដែងក្នុងឆ្នាំ ២០១៦ កំណើនសេដ្ឋកិច្ចជាតិ នៅតែរក្សាបានកំណើនក្នុងរង្វង់៧% បន្ដទៀត ដែលក្នុងនោះ វិស័យឧស្សាហកម្ម មានកំណើន១១,៤% និងបានចូលរួមចំណែកតាមការប៉ាន់ស្មាន គឺមានប្រមាណជាង២៩,៥% នៃផលិតផលសរុប...Read More


ទៅមុខថយក្រោយ