រដ្ឋមន្រ្តី អ៊ិត សំហេង ទទូចឲ្យពលករខ្មែរនៅថៃ ប្រញាប់ធ្វើឯកសារស្របច្បាប់, អ្នកធ្វើហើយត្រូវទៅយកនៅស្ថានទូតខ្មែរ និងតាមខេត្តមួយចំនួន

FN ៖ ក្រោយពីបញ្ចប់ជំនួបជាមួយលោករដ្ឋមន្រ្តីក្រសួងអភិវឌ្ឍសង្គមថៃរួចមក លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តដំណើរទៅសួរសុខទុក្ខពលករខ្មែរបន្តទៀត និងបានទទូចឲ្យពួកគេប្រញាប់ទៅធ្វើឯកសារស្របច្បាប់ នៅស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក និងទីតាំងផ្តល់អត្តសញ្ញាណតាមខេត្តមួយចំនួន ម្យ៉ាងទៀតចំពោះពលករដែលបានធ្វើរួចហើយ ក៏ត្រូវតែទៅទទួលយកនៅកន្លែងដូចគ្នានោះដែរ ដើម្បីទទួលបានសិទ្ធិស្របច្បាប់ក្នុងការរស់នៅ និងធ្វើការនៅប្រទេសថៃ។

សកម្មភាពនេះធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ក្នុងក្រុមហ៊ុន GFPT Public Company ស្ថិតនៅខេត្តសមុទ្រប្រាកាន ប្រទេសថៃ។

លោកបានស្នើឱ្យពលករខ្មែរខិតខំបំពេញការងាររបស់ខ្លួន និងរក្សាភាពនឹងនរ ដោយសុវត្ថិភាពរបស់ពួកគេ ត្រូវបានធានាដោយ​រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្រោមកិច្ចព្រមព្រៀងគ្នាលើដំណោះស្រាយសន្តិវិធី ដែលភាគីថៃបានឯកភាពពន្យារ​ពេលអនុវត្តសេចក្តីប្រកាសរបស់ខ្លួន រយៈពេល៦ខែ (គិតចាប់ពីខែកក្កដា ឆ្នាំ២០១៧ ដល់ខែមករា ឆ្នាំ២០១៨) ដើម្បីឱ្យពលករមានពេលវេលាគ្រប់គ្រាន់ ក្នុងការទៅបំពេញសំណុំឯកសារពាក់ព័ន្ធនានា ដើម្បីទទួលបានភាពស្របច្បាប់ក្នុងការបម្រើការងារ ហើយភាគីថៃក៏បានរៀបចំបើកមជ្ឈមណ្ឌល ១០កន្លែង នៅទីក្រុងបាងកក និងច្រើនកន្លែងទៀតនៅតាមខេត្តមួយចំនួន។

ជាងនេះទៅទៀត កម្ពុជាបានបើកនូវយុទ្ធនាការទ្រង់ទ្រាយធំ រយៈពេល១០០ថ្ងៃ ក្នុងការផ្តល់លិខិតធ្វើដំណើរ និងបណ្ណពលករកម្ពុជា​ទៅធ្វើការនៅបរទេស ហៅបណ្ណ OCWC ដល់ពលករចំនួន១៦ម៉ឺននាក់ ដែលធ្វើហើយតែមិនទាន់ទទួលបាន ហើយការធ្វើលិខិតឆ្លងដែន នឹងត្រូវធ្វើរួចក្នុងរយៈពេលមួយថ្ងៃដែលមានតម្លៃ ២,៣៥០បាត ដែលបេសកកម្មនេះ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនក្រុមការងារ ២០០នាក់ ទៅពេញកិច្ចការងារនេះ។

លោកបានអំពាវនាវយ៉ាងដូច្នេះថា «សូមពលករដែលមិនទាន់មានឯកសារស្របច្បាប់ សូមនាំគ្នាទៅទទួលសេវានេះ នៅស្ថានទូតកម្ពុជា​ប្រចាំក្រុងបាងកក និងតាមទីតាំងផ្តល់អត្តសញ្ញាណនានា ដែលបាននឹងកំពុងផ្តល់សេវា និងរៀបចំឯកសារស្របច្បាប់​ជូនពលករឱ្យ​បានទាន់ពេលវេលា និងឆាប់បានត្រលប់ទៅបំពេញការងាររៀងៗខ្លួនវិញ ពោលគឺនៅពេលដែលពលករមកទទួលយកសេវានេះភ្លាម ក្រុមការងារនឹងរៀបចំបែបបទជូនជាបន្តបន្ទាប់ភ្លាម ដើម្បីអាចធ្វើកិច្ចការនេះចប់ក្នុងថ្ងៃតែមួយតែម្តង»។

សូមជម្រាបថា ពលករកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសថៃ មានចំនួន ១,០៥០,០០០នាក់ ក្នុងចំណោមពលករទាំងនោះ មានពលករជាង៧០ម៉ឺននាក់ ជាពលករស្របច្បាប់ ខណៈដែលជាង៣០ម៉ឺននាក់ទៀត នៅពុំទាន់មានភាពស្របច្បាប់នៅឡើយ៕

...Read More

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល៖ ការចុះបញ្ជីយានយន្ដតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ចូលរួមលុបបំបាត់អំពើពុករលួយ លើការធ្វើស្លាកលេខយានយន្ដ

FN ៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា​ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ដ ដែលបានដាក់ឲ្យដំណើរការ​នាដើមឆ្នាំ២០១៧នេះ បានជួយលុបបំបាត់អំពើពុករលួយបានយ៉ាងច្រើន លើការធ្វើស្លាកលេខយានយន្ដ ហើយថែមទាំងរកចំណូលចូល​រដ្ឋ បានច្រើនទៀតផងដែរ។

លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបែបនេះ នៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ក្រោយបញ្ចប់ជំនួបរាយការណ៍ជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ពីដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ដ។

ក្រៅពីលុបបំបាត់អំពើពុករលួយ រដ្ឋមន្ដ្រីក្រសួងសាធារណការ បញ្ជាក់ថា​ ចាប់តាំងពីដំណើរការប្រព័ន្ធនេះមក ក្រសួងបានចុះបញ្ជីស្លាកលេខរថយន្ដចំនួន ១​៧,០០០គ្រឿង ហើយរកចំណូលថវិកាចូលជាតិរហូតទៅដល់ ១៤,០០០,០០០រៀលផងដែរ។

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នេះថា «យើងអាចប្រើប្រាស់ប្រព័ន្ធអនឡាញជាផ្លូវការ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ រហូតមក​ដល់ពេលបច្ចុប្បន្ននេះ ហើយបានចុះបញ្ជីស្លាកលេខរថយន្ដពិសេសបាន១៧,០០០គ្រឿង ដោយទទួលបានចំណូលថវិកា​ចូលជាតិចំនួន ​១៤,០០០,០០០រៀល ហើយកាលពីមិនទាន់មានប្រព័ន្ធអនឡាញនេះ គឺមិនសូវមានថវិកា​ចូលជាតិនោះទេ ប៉ុន្ដែពេលមានប្រព័ន្ធអនឡាញ គឺមិនអាចគេចបាននោះទេ…តាំងពីមានប្រព័ន្ធអនឡាញនេះ ធ្វើឲ្យមានការកើនចំណូលថវិកាជាតិបានជាច្រើន ផ្ដល់សេវាបានលឿន ទៅបងប្អូនប្រជាពលរដ្ឋ»។

លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ប្រព័ន្ធនេះរកចំណូលបានច្រើនដោយសារតែ ប្រសិនបើប្រជាពលរដ្ឋណាចង់បានលេខពិសេស ត្រូវតែបង់ថ្លៃ តាមការកំណត់ ហើយបើលេខពិសេសនោះអស់នៅអក្សរណាមួយនោះ នៅពេលពលរដ្ឋចង់រំលងអក្សរ គឺត្រូវតែបង់ថ្លៃតាមគោលការណ៍ រំលងអក្សរផងដែរ ដូច្នេះមិនអាចបានលេខពិសេស ដោយមិនបានបង់ថ្លៃនោះទេ។

សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យ​ប្រវត្តិកម្ម (Online) ចំនួន៣ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ សេវាកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្មទាំង៣នោះរួមមាន៖ សេវាចុះបញ្ជីយានយន្ត (vehicle.mpwt.gov.kh), សេវាត្រួតពិនិត្យបច្ចេកទេសយានយន្ត (techinspection.mpwt.gov.kh) និងសេវាផ្តល់បណ្ណបើកបរយានយន្ត (driverlicense.mpwt.gov.kh)។

ក្រសួងសាធារណការ...Read More


កន្លះឆ្នាំ២០១៧នេះ​ពលរដ្ឋជាងកន្លះលាននាក់ ​បាន​ទៅទទួលសេវាថែទាំសុខភាព នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា ក្នុងខេត្តព្រៃវែង

FN ៖ លោកវេជ្ជបណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង បានឲ្យដឹងថា ការប្រើប្រាស់សេវាថែទាំសុខភាព របស់ប្រជាពលរដ្ឋរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ ប្រមាណជាង៥០ម៉ឺននាក់ ក្នុងនោះស្ដ្រីសម្រាលកូនមានជិត៩ពាន់នាក់ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពទូទាំងខេត្ត។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ករណីពិនិត្យជំងឺរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ មានចំនួនសរុប៥១៤,៩០៨ករណី ហើយករណីថ្មី ចំនួន៤៧៦,១០៨ករណី ក្នុងនោះអ្នកជំងឺក្រៅ ប្រើប្រាស់​សេវាក្រីក្រ ​គាំទ្រដោយមូលនិធិសមធម៌ ដែលផ្តល់ដោយរាជរដ្ឋាភិបាលនិងដៃគូ អភិវឌ្ឍមានចំនួន ៦០,៥៦៩ករណី, អ្នកជំងឺសម្រាកសរុប២០,២០៧នាក់ ការប្រើប្រាស់​សេវាប្រជាពលរដ្ឋក្រីក្រ គាំទ្រដោយមូលនិធិសមធម៌ ដែលផ្តល់ដោយរាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍមានចំនួន ២,៧៧៦នាក់ និងទទួលបានការលើកលែងបង់ថ្លៃ សេវាតាមគោលនយោបាយ របស់រាជ​រដ្ឋាភិបាល​ចំនួន ១,០៤៣នាក់។

លោក​បន្តថា​ អ្នកមកសម្រាលកូន សរុបមាន​ចំនួន ៨,៧០៦នាក់ នៅក្នុងនោះសម្រាកនៅមណ្ឌលសុខភាព បានចំនួន៥,៧៩៩នាក់ ក្នុងចំណោមសម្រាលកូន​ខាងលើ ការប្រើប្រាស់​សេវាដោយប្រជាពលរដ្ឋក្រីក្រ គាំទ្រដោយ​​មូលនិធិសមធម៌ ដែលផ្តល់ដោយ រាជរាដ្ឋាភិបាល និងដៃ​គូរអភិវឌ្ឍន៍មាន៨៥៥នាក់ និងទទួលបានការលើកលែងបង់ថ្លៃសេវា​ តាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលមាន ៩២៦នាក់។

​លោកបន្ថែមថា លទ្ធផលទាំងអស់នេះ បានមកពីការខិតខំប្រឹងប្រែងកំណែទម្រង់របស់រដ្ឋាភិបាល ​ក្រសួងសុខាភិបាល និងមួយផ្នែកទៀត បានមកពីការខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការសុខាភិបាលគ្រប់ជាន់ថ្នាក់ ពីថ្នាក់ខេត្តរហូតដល់មូលដ្ឋាន ស្រុក ឃុំក្នុងការបម្រើសេវា សុខាភិបាល ជូនប្រជាពលរដ្ឋបានល្អ និងធ្វើឲ្យប្រជាពលរដ្ឋមានជំនឿ មកលើវិស័យសុខាភិបាលនៅទូទាំងខេត្ត និងនាំគ្នាមកសម្រាក ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពបានគ្រប់ៗគ្នា៕

...Read More

អភិបាលរាជធានីភ្នំពេញ ប្រកាសយកកំណាត់ផ្លូវធំៗចំនួន១១ខ្សែ ជាអទិភាពមុនគេ ដើម្បីរៀបចំសណ្តាប់ធ្នាប់ ដោយសារការរំលោភ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

FN ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចរួចហើយ ក្នុងការកំណាត់យកផ្លូវធំៗចំនួន១១ នៅក្នុងរាជធានីភ្នំពេញ ជាអទិភាពមុនគេដើម្បីរៀបចំសណ្តាប់ធ្នាប់ ខណៈដែលកំណាត់ផ្លូវជាច្រើន ត្រូវបានប្រជាពលរដ្ឋមួយចំនួនណានោះ បានរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន មិនខ្វល់ខ្វាយ ពីការកកស្ទះចរាចរណ៍នោះ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានឲ្យដឹងថា ចំពោះការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញបែបនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំនៃការពង្រឹកសន្តិសុខ សណ្តាប់ធ្នាប់រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួម ពីឧត្ដមសេនីយ៍ តំណាងស្នងការនគរបាលរាជធានី មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌទាំង១២ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ។

ក្រោយចប់កិច្ចប្រជុំនោះលោក ម៉េត មាសភក្តី បានបញ្ជាក់ថា «កិច្ចប្រជុំខាងលើនេះ លោកអភិបាលរាជធានីភ្នំពេញ បានផ្តោតសំខាន់ទៅលើការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ពោលគឺបន្ទាប់ពីស្តាប់របាយការណ៍របស់លោកអភិបាលខណ្ឌទាំង១២ហើយនោះ អង្គប្រជុំក៏បានពិភាក្សាពីភាពលំបាក បញ្ហាប្រឈមនានាផងដែរ។ ប៉ុន្តែទោះបីជា មានបញ្ហាប្រឈម និងលំបាកយ៉ាងក្តីលោកអភិបាល នៅតែជំរុញការរៀបចំសណ្តាប់ធ្នាប់សាធរាណៈនេះឲ្យបាន ព្រោះវាជាកង្វល់របស់ប្រជាពលរដ្ឋ»។

លោកបន្តថា លោកអភិបាលបានសម្រេចយកផ្លូវធំៗចំនួន១១ ជាអត្តិភាពមុនគេ ក្នុងការរៀបចំសណ្តាប់ធ្នាប់ ក្នុងនោះរួមមាន៖ មហាវិថីព្រះនរោត្តម ព្រះសីសុវត្ថិ ព្រះសីហនុ ព្រះមុនីវង្ស សហព័ន្ធរុស្សី ម៉ៅសេទុង កម្ពុជាក្រោម វិថីមុនីរ៉េត ហ្សាដើហ្គោល ផ្លូវ២៧១ និងផ្លូវលេខ៧០។ល។

បើតាមលោក ម៉េត មាសភក្តី «ក្នុងកិច្ចប្រជុំនោះ លោកអភិបាលបានលើកឡើងថា មិនមែនធ្វើតែ១១ផ្លូវខាងលើ ហើយផ្លូវផ្សេងទៀត មិនយកចិត្តទុកដាក់ធ្វើនោះទេ ដោយយើងត្រូវធ្វើជាជំហានៗ។ ដំបូងយើងត្រូវធ្វើការផ្សព្វផ្សាយ ណែនាំ មិនឱ្យពួកគាត់យកចំណីផ្លូវ នៅមុខផ្ទះធ្វើជាទីតាំងប្រកបអាជីវកម្ម ដោយមិនទុកឲ្យមានផ្លូវថ្មើរជើង ណែនាំម្ចាស់អាជីវកម្ម ដែលយកចំណីផ្លូវធ្វើជាចំណត រថយន្ត និងម៉ូតូរបស់ពួកគាត់ ដែលទង្វើទាំងនេះធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ង ទៅលើសណ្តាប់ធ្នាប់សាធារណៈ។ កិច្ចការងារនេះ យើងនឹងឈានទៅឲ្យម្ចាស់អាជីវកម្មធ្វើកិច្ចសន្យា ជាមួយអាជ្ញាធដើម្បីឲ្យពួកគាត់បានយល់ដឹងជាមុន...Read More


អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមគ្រូទេព្យស្ម័គ្រចិត្តជប៉ុន បើកវគ្គបណ្តុះបណ្តាល បច្ចេកទេសសង្គ្រោះបឋម ដល់មន្ត្រីភ្នាក់ងារទេសចរណ៍

FN ៖ អាជ្ញាធរជាតិអប្សរា បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជប៉ុន នៃអង្គការស្រឡាញ់ដើម្បីបើកវគ្គបណ្តុះបណ្តាល សង្គ្រោះបឋមរយៈពេលមួយថ្ងៃ ដល់មន្ត្រីភ្នាក់ងារទេសចនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរចំនួន៤០នាក់ ដែលមកពីប្រាសាទនានា នៅក្នុងតំបន់អង្គរ នៅសាលសន្និសីទអង្គរ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ។

វគ្គបណ្តុះបណ្តាលសង្គ្រោះបឋមនេះ ក្រុមពេទ្យស្ម័គ្រចិត្តបានបង្រៀនផ្តោតសំខាន់ទៅ លើវិធីសាស្ត្រនៃការសង្គ្រោះបឋមមនុស្ស គាំងបេះដូង របៀបនៃការរុំរបួស លាងរបួស វិធីសាស្ត្រ នៃការជួយមនុស្សលង់ទឹក រលាកទឹកក្តៅ និងវិធីជួយមនុស្សស្លាក់អាហារដល់មន្ត្រី ភ្នាក់ងារទេសចរ ព្រោះពួកគាត់ជាអ្នកធ្វើការងារផ្ទាល់ជាមួយភ្ញៀវទេសជាតិ និងអន្តរជាតិ។ ការងារសង្គ្រោះបឋមនេះជាការងារ បន្ថែមលើការងារស្នូល របស់ភ្នាក់ងារទេសចរណ៍ការងារនេះមានសារសំខាន់ សម្រាប់មន្ត្រីភ្នាក់ងារទេសចរណ៍ ក្នុងការជួយសង្គ្រោះដល់ ភ្ញៀវដែលជួបឧបទ្ទវហេតុណា មួយក្នុងកំឡុងពេលដែលពួកគាត់កំពុងដើរទស្សនា នៅក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ។

សូមបញ្ជាក់ថា នេះជាលើកទី៣ ហើយនៃវគ្គបណ្តុះបណ្តាលសង្គ្រោះបឋមដល់មន្ត្រីបុគ្គលិក ដែលធ្វើការពាក់ព័ន្ធក្នុងឧទ្យានអង្គរ ដោយវគ្គទី១ ត្រូវបានរៀបចំឡើងដោយក្រុម The CPR HERO Training Center កាលពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា និងលើកទី២ ពីថ្ងៃទី១៣ ខែធ្នូដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦៕

...Read More

កម្ពុជា កំពុងអភិវឌ្ឍស្ដង់ដារ ឧស្សាហកម្មហាឡាល ដើម្បីប្រជែងក្នុងទីផ្សារពិភពលោក

FN ៖ ខណៈដែលប្រទេសមួយចំនួន នៅអាស៊ាន ដូចជាថៃ ម៉ាឡេស៊ី កំពុងទទួលបានផលប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ ពីឧស្សាហកម្មអាហារហាឡាលនោះ ប្រទេសកម្ពុជាដែលជាប្រទេសមួយសម្បូរទៅដោយ វត្ថុធាតុដើម និងមានគោលនយោបាយអនុគ្រោះដល់ការវិនិយោគ ក៏កំពុងសម្លឹងមើលសក្តានុពលដ៏ធំមហិមានេះដែរ ដោយបាននិងកំពុងអភិវឌ្ឍស្ដង់ដារឧស្សាហកម្មហាឡាលរបស់ខ្លួន និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មក្រៅប្រទេស ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារពិភពលោក។

ការមើលឃើញ និងយុទ្ធសាស្រ្តរៀបចំខ្លួនទាំងនេះ ត្រូវបានលើកឡើងក្នុងសិក្ខាសាលាស្តីពី ការបង្កើតស្តង់ដារផលិតផលអាហារហាឡាល និងការចែករំលែកបទពិសោធន៍ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ ភ្នំពេញ នាថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៧ ក្រោមវត្តមានលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក អូស្មាន់ ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមសម្ដេចនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយភាគីពាក់ព័ន្ធ ដៃគូជាតិ-អន្តរជាតិមួយចំនួន។

លោក ម៉ៅ ថូរ៉ា បានលើកឡើងថា ពាក់ព័ន្ធនឹងអាហារហាឡាលនេះ មានប្រទេសជាច្រើននៅក្នុងតំបន់ និងពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង ដើម្បីស្វែងរកឱកាសបើកពាណិជ្ជកម្មដ៏ធំមហិមានេះ ក្នុងនោះបានរៀបចំផែនការយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីជំរុញការអភិវឌ្ឍអាហារហាឡាល ឲ្យស្របតាមបទបញ្ញាត្តិ និងការអនុវត្តឲ្យស្របតាមស្តង់ដារបច្ចេកទេស ក្នុងការកសាងសេចក្តីទុកចិត្តដល់អតិថិជន ដែលជាអ្នកប្រើប្រាស់ប្រភេទអាហារនេះ នៅទូទាំងពិភពលោក។

លោក ម៉ៅ ថូរ៉ា បានបន្តថា ដោយមើលឃើញពីសក្តានុពលនៃឧស្សាហកម្មអាហារហាឡាល ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាម កំពុងរួមគ្នាអភិវឌ្ឍឧស្សាហកម្មអាហារហាឡាលនេះ ក្នុងគោលបំណងចាប់យកឱកាសទីផ្សារនៅក្នុងតំបន់ ក៏ដូចជាអាស៊ាន និងពិភពលោកផងដែរ ខណៈដែលប្រទេសមួយចំនួន នៅក្នុងអាស៊ានកំពុងដំណើរការទីផ្សារអាហារហាឡាលនេះយ៉ាងល្អប្រសើរ។

ទាក់ទិននឹងការជំរុញគ្រប់គ្រងអាហារហាឡាលឲ្យស្របតាមស្តង់ដារ លោក អូស្មាន់ ហាស្សាន់ បានថ្លែងថា កម្ពុជាជាប្រទេសដែលមានសក្តានុពលយ៉ាងខ្លាំង និងមានវត្ថុធាតុដើមជាច្រើន ព្រមទាំងសម្បូរកម្លាំងពលកម្ម ដូច្នេះការបម្រើតាមសេចក្តីត្រូវការប្រភេទអាហារហាឡាលបច្ចុប្បន្ន មិនពិបាកនោះឡើយ។

លោកបន្តថា ជាក់ស្តែងនាប៉ុន្មានឆ្នាំមកនេះ សម្រាប់ការវិនិយោគឧស្សាហកម្មហាឡាល គឺមានទំហំជាទឹកប្រាក់ជិត ៣,០០០,០០០,០០០,០០០ដុល្លារអាមេរិក ក្នុងនោះសម្រាប់ការបម្រើលើវិស័យម្ហូបអាហារសុទ្ធ មានទំហំជាទឹកប្រាក់ជិត...Read More


កម្ពុជាទទួលបានចំណូលជាង១២៣លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ នៅឆមាសទី១

FN ៖ របាយការណ៍ផ្លូវការ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២០ ខែកក្កដា​ ឆ្នាំ២០១៧ បានឲ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០១៧ នេះកម្ពុជាបាននាំចេញជ័រកៅស៊ូបាន៦៩,៩៨២តោន កើនឡើងបាន៣៧ភាគរយ បើធៀប​នឹងរយៈពេលដូចគ្នាឆ្នាំ២០១៦។

របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ទៀតថា ចំណូលបានពីការនាំចេញកៅស៊ូ ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ មានចំនួន១២៣,៩៥០,៩៦៨ដុល្លារ ដែលតម្លៃជាមធ្យម១,៧៧១ដុល្លារក្នុង១តោន ខណៈរយៈពេលដូចគ្នាឆ្នាំ២០១៦ កម្ពុជានាំចេញ​កៅស៊ូបានជាង៥ម៉ឺនតោន ទទួលចំណូលបានជាង៥១លានដុល្លារអាមេរិក។

លោក ប៉ុល សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានថ្លែងបញ្ជាក់ឲ្យដឹងថា តម្លៃកៅស៊ូនៅឆ្នាំនេះ បានហក់ឡើងខ្លាំងរហូតទៅដល់ជាង៧០ភាគរយ បើធៀបនឹងឆ្នាំ២០១៦ ដោយជាមធ្យមតម្លៃកៅស៊ូ លក់បានតម្លៃ១,៧៧១ដុល្លារ​ក្នុងមួយតោន ខណៈដែលឆ្នាំ២០១៦ បានត្រឹមតែប្រមាណ១ពាន់ដុល្លារប៉ុណ្ណោះ។

សូមជម្រាបថា កៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី។ នៅឆ្នាំ២០១៦កន្លងទៅ កម្ពុជា​បាននាំចេញជ័រកៅស៊ូ បានជាង១៤ម៉ឺនតោន ទទួលបានទឹកប្រាក់ជាង១៨០លានដុល្លារ។

គិតត្រឹមចុងឆ្នាំ២០១៦ កម្ពុជាមានផ្ទៃដីកៅស៊ូចំនួន ៤៣១,៣៣២ហិកតា ក្នុងនោះផ្ទៃដីចំការកៅស៊ូ កសិឧស្សាហកម្ម ចំនួន២៧៦,៨៧៨ហិកតា ស្មើនឹង៦៤.១៩ភាគរយ និងផ្ទៃដីចំការកៅស៊ូគ្រួសារចំនួន ១៥៤,៤៥៥ហិកតា ស្មើនឹង៣៥.៨១ភាគរយ។ ចំពោះផ្ទៃដីកៅស៊ូជៀរជ័រមានចំនួន ១២៧,២៧២ហិកតា៕

...Read More

លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី៖ «កម្ពុជាទទួលបានថវិកា​​ជិត១០០លានដុល្លារ ពីមូលនិធិសកល ដើម្បីប្រយុទ្ធប្រឆាំង​នឹងជំងឺឆ្លង ពីឆ្នាំ២០១៨​ដល់ ២០២០»

FN៖ លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលមូលនិធិសកល បានថ្លែងថា ​ដើម្បីបន្តយុទ្ធនាការប្រយុទ្ធប្រឆាំង​នឹងជំងឺឆ្លង ទាំង៣​មានជំងឺអេដស៍ របេង និងគ្រុនចាញ់ ពីឆ្នាំ២០១៨ដល់ ២០២០ កម្ពុជាទទួលបានថវិកា​ប្រមាណ៩៨​លានដុល្លារ ពីគម្រោងមូលនិធិសកល ដើម្បីរៀបចំក្នុងការអនុវត្តគម្រោង និងរចនាសម្ព័ន្ធថ្មី ក្នុងនោះភាគីដែលមានតួនាទីសំខាន់ជាងគេ ក្នុងការអនុវត្តគម្រោងនេះ ឲ្យមានប្រសិទ្ធភាព គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល និងក្រសួងផែនការ ព្រមទាំងដៃគូម្ចាស់ជំនួយ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹង​ ជំងឺឆ្លងនានា។ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី បានធ្វើឡើងក្នុងឱកាស ដែលលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការបញ្ចប់នូវការរៀបចំរចនាសម្ព័ន្ធថ្មី ក្នុងការអនុវត្តគម្រោង​មូលនិធិសកល សម្រាប់ឆ្នាំ២០១៨-២០២០ ដែលបានរៀបចំឡើង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ នៅឯសណ្ឋាគារណាហ្គាវើល។

លោកទេសរដ្ឋមន្ត្រី​បានថ្លែងបន្តទៀតថា ជាការពិតថវិកា​ប្រមាណជិត១០០លានដុល្លារនេះ គឺពុំបានឆ្លើយតបគ្រប់​គ្រាន់ ទៅតាមតម្រូវការរបស់កម្ពុជា ទៅលើការអនុវត្ត​គម្រោងទាំងអស់នេះឡើយ ប៉ុន្តែកម្ពុជានៅតែបន្តទទួលយកមូលនិធិ​ទាំងអស់នេះ ហើយរាជរដ្ឋាភិបាល ក៏នឹងបញ្ចេញកញ្ចប់ថវិកា​បំពេញបន្ថែម ដើម្បីបន្តយុទ្ធនាការនេះ ប្រកបដោយជោគជ័យ។

លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី ក៏បានបង្ហាញពីការបារម្ភមួយចំនួន នៅពេលដែលថវិកា​​​ជំនួយពីមូលនិធិសកល ត្រូវធ្លាក់ចុះ​នៅក្នុងត្រី​មាស​​ទី៣​ ព្រោះអាចជួបប្រទះ​នូវ​បញ្ហា​ ប្រឈមជាច្រើន និងអាចឈានដល់ការរាំងស្ទះ សម្រាប់ការអនុវត្តគម្រោងបន្ត​នៅឆ្នាំបន្ទាប់។ ប៉ុន្តែទោះបីជា​ថវិកា ពីមូលនិធិសកល​ មានការថយចុះ ហើយប្រទេសកម្ពុជា លែង​ជាប្រទេសក្រីក្រក្ដី ក៏លោកនៅតែអំពាវនាវដល់​ប្រទេសជាម្ចាស់ជំនួយ មេត្តាបន្តជួយគាំទ្របន្ថែមទៀត ព្រោះបន្ទុកនៅក្នុងការដោះ​ស្រាយ ផ្នែកសុខាភិបាល​ មិនថាប្រទេសណាទេ នៅលើសកលលោក គឺនៅតែមានបញ្ហាប្រឈមធ្ងន់ធ្ងរ​ ជាពិសេសគឺខណៈ​ដែលកម្ពុជា​ទើបតែងើបចេញ​ ពីភ្លើងសង្គ្រាមនេះ។

ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍រូបនេះ បានបន្តថា ក្នុងនោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ទទួលជាអ្នកទទួលជំនួយផ្ទាល់ ពីមូលនិធិសកល (PR)...Read More


រដ្ឋបាលរាជធានីភ្នំពេញ ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ ជារៀងរាល់ខែ ដល់ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច​តេជោ​ សម្រាប់ទិញថ្នាំ និងការចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ

FN ៖ ដោយ​យល់ឃើញ​ពី​ទុក្ខ​ធុរៈ​របស់​ក្រុម​គ្រូពេទ្យ​​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច​តេជោ​ ក្នុង​ការ​ចុះ​ពិនិត្យ​ជំងឺ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដោយឥតគិតថ្លៃ​នោះ រដ្ឋបាល​រាជធានីភ្នំពេញ ​បាន​សម្រេចឧបត្ថម្ភ​ថវិកា​ចំនួន១០,០០០ដុល្លារ​​ក្នុង​មួយខែ ជូនដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច​តេជោ​នេះ សម្រាប់​ទិញ​ថ្នាំ​ពេទ្យ​ ហើយឲ្យអាជ្ញាធរខណ្ឌទាំងអស់​ ត្រូវ​ចូលរួម​ជាមួយក្រុមគ្រូពេទ្យ​ និងចុះឲ្យដល់​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន នឹងត្រូវ​ដឹង​ពី​ទុក្ខ​ធុរៈ​របស់​ពួកគាត់​។
ការសម្រេចផ្តល់ថវិកាទ្រទ្រង់ ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនេះធ្វើឡើង​នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីកម្មវិធីចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រ ដោយមិនគិតថ្លែនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងអាជ្ញាធរដែនដី​ខណ្ឌទាំង១២​។ កិច្ចប្រជុំនេះធ្វើឡើង ក្នុងបំណងស្វែងយល់ឲ្យបានច្បាស់ពីប្រជាពលរដ្ឋ នៅតំបន់ដែលមានបញ្ហាប្រឈម ហើយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ សហការជាមួយអាជ្ញាធរដែនដី ចុះជួយពិនិត្យព្យាបាលជំងឺជូនពួកគាត់ដោយមិនគិតថ្លៃតែម្តង។
លោក ឃួង ស្រេង បានលើកឡើងថា «នៅភ្នំពេញរបស់យើង​មានកម្មករកម្មការិនីរោងចក្រ ប្រមាណ៧០ទៅ៨០ភាគរយ មកពីបណ្តាខេត្តមករស់នៅទីក្រុងភ្នំពេញ ដើម្បីបំពេញការងាររបស់ខ្លួន​ ហើយកម្មករកម្មការិនីរោងចក្រ​នេះ មិនបានគិតចូលជាមួយកម្មករ កម្មការិនី ដែលបម្រើការងារនៅតាមហាងនានាផង ហើយអ្នកទាំងអស់គ្នាជាមុខសញ្ញាដែលយើងត្រូវជួយពួកគាត់ ពិសេសលើការចុះជួយពិនិត្យព្យាបាលជំងឺជូនពួកគាត់ដោយមិនគិតថ្លៃ»។
អភិបាលរាជធានីភ្នំពេញ ក៏​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ​ចំពោះ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច​តេជោ​ ដែល​បាន​ចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​កន្លង​មក​​៕

...Read More

នាយកថ្មីធនាគារពិភពលោក៖ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ធនាគារពិភពលោកផ្តល់ថវិកាជាង៤៥០លានដុល្លារបន្ថែមទៀត សម្រាប់ជួយដល់កម្ពុជា

FN ៖ លោកស្រី អេឡែន ហ្គូលស្ទីន នាយកប្រចាំប្រទេសរបស់ធនាគារពិភពលោក ប្រចាំតំបន់អាស៉ីអាគ្នេយ៍ អាស៉ីខាងកើត និងប៉ាស៉ីហ្វិច ដែលត្រូវបានតែងតាំងថ្មី បានថ្លែងនៅចំពោះមុខលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ធនាគារពិភពលោក បានវិភាជន៍(ផ្តល់ ឬបែងចែក) ថវិកាជាង៥៤០លានដុល្លារអាមេរិកបន្ថែមទៀត ក្នុងការបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ការបញ្ជាក់យ៉ាងដូច្នេះរបស់លោកស្រី ធ្វើឡើងក្នុងឱកាសដែលលោកស្រី អេឡែន ហ្គូលស្ទីន អញ្ជើញចូលជួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធ មុនីរ័ត្ន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅស្តីការក្រសួងសេដ្ឋកិច្ច នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ទើបចេញផ្សាយតាមរយៈ Facebook ផ្លូវការរបស់ខ្លួននៅថ្ងៃនេះ។ លោកស្រី អេឡែន ហ្គូលស្ទីន បានថ្លែងសន្យាទៀតថានឹងជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្រូបទាញយកថវិកាដែលវិភាជន៍ទុក មកប្រើប្រាស់ឲ្យអស់តាមផែនការ ដែលក្នុងន័យនេះ រាល់ការរៀបចំគម្រោងអនុវត្តជាក់ស្តែង ត្រូវតែស្របតាមតម្រូវការអាទិភាពពិតប្រាកដ របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ ក្នុងឋានៈជានាយកប្រចាំប្រទេស របស់ធនាគារពិភពលោក លោកស្រី អេឡែន ហ្គូលស្ទីន ប្តេជ្ញាចិត្តរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចគោលដៅនៃការប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅត្រឹមឆ្នាំ២០៣០។

លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលបានសុឆន្ទៈខ្ពស់ និងពិតប្រាកដក្នុងការចូលរួមចំណែកដល់កិច្ចអភិវឌ្ឍនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះ ការបង្កើនទំហំហិរញ្ញប្បទាន​សហប្រតិបត្តិការបន្ថែមទៀតដល់កម្ពុជា ដែលទាំងនេះឆ្លុះបញ្ចាំងអំពីជំនឿជឿជាក់ដ៏មុតមាំរបស់ធនាគារពិភពលោក ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕

...Read More

រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ដាក់ចេញវិធានការ៦ចំណុច ដើម្បីលើកស្ទួយតម្លៃពោតក្រហមជូនកសិករ

FN ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានសម្រេចដាក់ចេញវិធានការរយៈពេលខ្លីចំនួន ៦ចំណុច ដើម្បីដោះស្រាយ បញ្ហាធ្លាក់តម្លៃពោតក្រហមរបស់ប្រជាកសិករខ្មែរ រហូតធ្វើឲ្យផ្ទុះការតវ៉ារហូតឈានដល់ការបិទផ្លូវ។ ក្រោយពីមានការត្អូញត្អែរ និងផ្ទុះការតវ៉ាពីប្រជាកសិករ លើការធ្លាក់តម្លៃពោតក្រហមពី ៤៤០រៀល មកត្រឹម ៣៦០រៀល នៅក្នុងស្រុកកំរៀង និងស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបងនោះ លោក ប៉ាន សូរស័ក្ដិ បានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយក្រុមហ៊ុនចំណីសត្វ CP និងអ្នកពាក់ព័ន្ធសរុបប្រមាណ ៥០រូប ដើម្បីរកដំណោះស្រាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។ ក្នុងកិច្ចប្រជុំនោះ បានលើកឡើងនូវបញ្ហាមួយចំនួនដែលនាំឲ្យពោតក្រហមនៅឆ្នាំនេះធ្លាក់ថ្លៃ។ បញ្ហាទាំងនោះរួមមាន៖ កត្តាអាកាសធាតុ ដោយឆ្នាំនេះមានភ្លៀងធ្លាក់ច្រើន ធ្វើឲ្យកសិករជួបការលំបាក ក្នុងការហាល និងសម្ងួតទិន្នផលពោត, កត្តាប្រាក់កម្ចី កសិករភាគច្រើន បានធ្វើការកាច់ពោតមុនពេលកំណត់ ដើម្បីលក់យកប្រាក់បង្វិលសងធនាគារ, កត្តាហេដ្ឋារចនាសម្ព័ន្ធ កង្វះខាតឡសម្ងួត ដើម្បីហាលទិន្នផលពោត និងឃ្លាំងស្តុក ដើម្បីរក្សាទុករយៈពេលយូរ, កត្តាកម្រៃក្រៅផ្លូវការ ដោយម្ចាស់សៃឡូដែលទិញពោត ពីកសិករត្រូវការបង់ចំណាយទៅលើសេវាមួយចំនួន ជូនមន្ត្រីពាក់ព័ន្ធនៅតាមមាត់ច្រកព្រំដែន និងកត្តាលើសបរិមាណ ដោយសារតែក្នុងប្រទេសថៃ ជារដូវប្រមូលទិន្នផលពោត ធ្វើឲ្យឡសម្ងូតភាគច្រើនពេញប្រៀបដោយកសិផលពោត ដូច្នេះពាណិជ្ជករថៃមិនអាចទញកសិផលពោតពីខ្មែរច្រើននោះទេ។ ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខនេះ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានដាក់ចេញវិធានការរយៈពេលខ្លីចំនួន ៦ចំណុច ដើម្បីលើកស្ទួយតម្លៃពោតក្រហមជូនប្រជាកសិករ។ វិធានការទាំង ៦ចំណុចនោះ រួមមាន៖

១៖ ភ្នាក់ងារគយ និងកាំកុងត្រូល នឹងបញ្ឈប់ការយកកម្រៃលើការនាំចេញកសិផលពោត ចាប់ពីថ្ងៃនេះតទៅ។
២៖ ក្រសួងពាណិជ្ជកម្ម នឹងចងក្រងរបាយការណ៍ ដើម្បីស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ ធ្វើការកាត់បន្ថយការបង់ចំណាយក្រៅផ្លូវការឲ្យបាន ១០០%។
៣៖ ធនាគារអភិវឌ្ឍន៍ជនបទ នឹងបើកចំហរ ហើយត្រៀមខ្លួនជានិច្ច ដើម្បីធ្វើការជាមួយម្ចាស់សៃឡូ ដែលត្រូវការខ្ចីប្រាក់ ដើម្បីទិញកសិផលពោត ឬ...Read More


រដ្ឋមន្ដ្រី ហង់ ជួនណារ៉ុន ប្រាប់ប្រធានមន្ទីរអប់រំទូទាំងប្រទេស ឲ្យផ្សព្វផ្សាយលេខទូរស័ព្ទជាបន្ទាន់ របស់នាយកដ្ឋានកណ្ដាលសន្ដិសុខ ដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បើមានករណីចាប់ក្មេង

FN ៖ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ហង់ ជួនណារ៉ុន បានប្រាប់ទៅប្រធានមន្ទីរអប់រំ យុវជន និងកីឡាទូទាំងប្រទេស ត្រូវធ្វើការផ្សព្វផ្សាយ លេខទូរស័ព្ទ២ខ្សែ ០៣១ ២០ ១២៣ ៤៥ និង០៣១ ៦០ ១២៣ ៤៥ ជាបន្ទាន់របស់នាយកដ្ឋានកណ្ដាលសន្ដិសុខ ដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន (សាលាមតេយ្យ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ) ពាក់ព័ន្ធករណីចាប់សិស្សសាលា ដូចព័ត៌មានបានផ្សព្វផ្សាយតាមបណ្ដាញសង្គម Facebook នាពេលថ្មីៗនេះ។

យោងតាមលិខិតរបស់រដ្ឋមន្ដ្រីអប់រំ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងពេលថ្មីៗនេះ មានការបង្ហោះព័ត៌មាននៅប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គម Facebook ពាក់ព័ន្ធនឹងបញ្ហាចាប់សិស្សសាលាបឋមសិក្សា ពេលចេញពីសាលារៀនទៅផ្ទះ ដែលបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ពីសុខសុវត្ថិភាពរបស់សិស្សសាលា ពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល និងសាធារណៈជន។ ដើម្បីចូលរួមចំណែកសហការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបង្ការ ទប់ស្កាត់ និងធ្វើអន្ដរាគមន៍ឲ្យទាន់ពេលវេលា នាយកដ្ឋានកណ្ដាលសន្ដិសុខ អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានស្នើមកក្រសួងជួយធ្វើការផ្សព្វផ្សាយ នៅលេខទូរស័ព្ទបន្ទាន់ចំនួន២ខ្សែ ដូចខាងក្រោម ដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន»។

ជាមួយគ្នានេះក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃដដែលនេះ ក៏បានចេញសេចក្ដីប្រកាសព័ត៌មានផងដែរ ដោយបានអំពាវនាវឲ្យអាណាព្យាបាលសិស្សទាំងអស់ សូមកុំមានការព្រួយបារម្ហ ជុំវិញករណីចាប់ក្មេងសិស្សសាលាបឋមសិក្សា ពេលចេញពីសាលារៀនទៅផ្ទះ ពីព្រោះថាចំពោះករណីនេះ សមត្ថកិច្ចកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ព្រមទាំងបានត្រៀមលក្ខណៈ ក្នុងការធ្វើអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង បានបញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួង សូមជម្រាបជូនដល់មាតា បិតា...Read More


ទៅមុខថយក្រោយ