ក្រសួងមហាផ្ទៃ ប្រកាសអះអាងថា រហូតដល់ពេលនេះគ្មានករណីចាប់ក្មេងណាមួយទេ, ក្រសួងសង្ស័យថា មានការចាត់តាំងដើម្បីផ្សព្វផ្សាយភូតកុហក អំពីករណីចាប់ក្មេង ធ្វើឱ្យមានភាពវឹកវរនៅកម្ពុជា

FN ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះថា បន្ទាប់ពីធ្វើការស្រាវជ្រាវមួយរយៈ រហូតដល់ពេលនេះ មិនមានករណីចាប់ក្មេងណាមួយកើតឡើងនៅក្នុងប្រទេសកម្ពុជានោះទេ ហើយថា ក្រសួងមហាផ្ទៃកំពុងសង្ស័យថា មានក្រុមចាត់តាំងណាមួយកំពុងធ្វើការផ្សព្វផ្សាយភូតកុហកកាន់តែច្រើន អំពីករណីចាប់ក្មេង ដែលធ្វើឱ្យមានភាពវឹកវរ នៅក្នុងប្រទេសកម្ពុជា។

ការអះអាងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពី មានការព្យាយាមផ្សព្វផ្សាយ ជាបន្តបន្ទាប់នូវករណីចាប់ក្មេង នៅលើបណ្តាញសង្គម Facebook ដោយពួកគេអះអាងថា បានកើតឡើងនៅក្នុងប្រទេសកម្ពុជា​ ប៉ុន្តែបន្ទាប់ស្រាវជ្រាវរួច គឺពុំមានករណីបែបនេះ កើតឡើងនោះទេ។

លោក ខៀវ សុភ័គ បានបញ្ជាក់ឱ្យដឹងថា ក្រសួងមហាផ្ទៃ ពេលនេះក៏កំពុងបើកការស៊ើបអង្កេតចំពោះក្រុមចាត់តាំងទាំងនោះ ដោយសារតែការផ្សព្វផ្សាយ របស់ពួកគេបែបនេះ គឺមានចេតនាធ្វើឱ្យមហាជន និងប្រជាពលរដ្ឋ​យល់ច្រឡំថា ក្រសួងមានសមត្ថកិច្ចរបស់កម្ពុជា អសមត្ថភាពក្នុងការដោះស្រាយ ករណីនេះ។

លោក ខៀវ សុភ័គ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាក់ស្តែងដូចជាករណីព្រឹកមិញ នៅកំពង់សោម ដែលមានការបង្ហោះថា មានការវះពោះក្មេងដល់ជាក់ស្តែង អត់មានទេ ហើយករណីនេះ ដូចទៅនឹងករណីទូទៅអញ្ចឹងអត់មានអីជាក់ស្តែងទេ ដូច្នេះប្រហែលជាអាចមានការណែនាំ មានមេដើម្បីបើកយុទ្ធនាការហ្នឹង បំផុសផ្សាយ អំពីសភាពការណ៍នេះ ដើម្បីបង្ហាញអំពីអសមត្ថភាពរបស់សមត្ថកិច្ច»។

ទោះជាយ៉ាងណា បើតាម លោក ខៀវ សុភ័គ រហូតដល់ពេលនេះ ក្រសួងមហាផ្ទៃ និងសមត្ថកិច្ចកម្ពុជា មិនទាន់កំណត់អត្តសញ្ញាណនៃក្រុមនេះថា ជាក្រុមនយោបាយ នៅក្នុងប្រទេស ឬក្រៅប្រទេស នៅឡើយទេ។ ប៉ុន្តែលោកអំពាវនាវឱ្យ សាធារណជន ជាពិសេសអ្នកលេង Facebook កុំឱ្យចូលរួមផ្សព្វផ្សាយនូវដំណឹងមិនពិតនោះ ដែលជាការចូលរួមប្រព្រឹត្តបទល្មើសដោយមិនដឹងខ្លួន។

លោកបានបន្តទៀតថា «កន្លងទៅ យើងស្រាវជ្រាវទៅ វាអត់មានអីសោះ។ យើងនឹងធ្វើការបន្តទៀត ប៉ុន្តែក្នុងន័យនេះ យើងសូមជំរាបជូនម្ចាស់...Read More


លោក អូស្មាន ហាស្សាន់ ជំរុញ​ភាគីអេមីរ៉េត វិនិយោគ​ឧស្សាហកម្មហាឡាលនៅកម្ពុជា ដើម្បីឆ្ពោះទៅប្រជែងក្នុងទីផ្សាហាឡាលពិភពលោក ដែលមានទឹកប្រាក់​ជិត៣លាន​ដុល្លារ

FN ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណៈកម្មាធិការហាឡាលកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Saif Al Shamisi ឯកអគ្គរដ្ឋទូតអារ៉ាប់រួមអេមីរ៉េតប្រចាំកម្ពុជា ដែលមាននិវេសនឋាននៅទីក្រុងបាងកក ដើម្បីផ្តល់ប្រឹក្សាទៅលើឱកាសវិនិយោគនៅកម្ពុជា ដែលភាគីអេមីរ៉េត បានផ្តល់ការចាប់អារម្មណ៍លើការវិនិយោគ លើវិស័យឧស្សាហកម្មហាឡាលជាខ្លាំង។

ក្នុងជំនួបនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧​ នៅការិយាល័យ​របស់លោក អូស្មាន ហាស្សាន់, លោក Saif Al Shamisi បានលើកឡើងថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសវិស័យវិនិយោគពាណិជ្ជកម្ម ឧស្សាហកម្ម និង​ទេសចរណ៍​ថ្មីៗនេះ អារ៉ាប់រួមអេមីរ៉េត ទើបតែដាក់ឲ្យដំណើរការអាកាសចរណ៍អេមីរ៉េត ជាក្រុមហ៊ុនអាកាសចរណ៍​​ធំបំផុតលំដាប់ពិភពលោក ដែលដាក់ដំណើរការជើងហោះហើរមកដល់កម្ពុជា ដែលជាឱកាសមាស សម្រាប់ការផ្សារភ្ជាប់សេដ្ឋកិច្ចឲ្យកាន់តែមានសន្ទុះសម្រាប់កម្ពុជា-អេមីរ៉េត។

​លោក​បន្តថា ទោះបីអេមីរ៉េត ជាប្រទេសតូចក្តី ប៉ុន្តែវាមានច្រកចេញចូលតែមួយ នៃចរាចរណ៍នាំចេញទំនិញ នៅក្នុងតំបន់ប្រទេសឈូកសមុទ្រពែក និង​តំបន់អាហ្វ្រិក ហើយអេមីរ៉េត​ជាប្រទេសដែលមានសន្ទុះយ៉ាងខ្លាំង ក្នុងវិស័យសេដ្ឋកិច្ច និងឧស្សាហកម្ម ដែលមានទំនាក់ទំនង នឹងបណ្តាប្រទេសអឺរ៉ុបផងដែរ។

ឆ្លើយតបនឹងការស្វែងរកឱកាសវិនិយោគ ដែលភាគីអេមីរ៉េត​ជាប្រទេសមានសេដ្ឋកិច្ចជឿនលឿនក្នុងពិភពលោក លោក អូស្មាន ហាស្សាន់ បានជម្រាបពីសក្តានុពលវិនិយោគគ្រប់វិស័យនៅកម្ពុជា ព្រោះកម្ពុជា ក៏ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ជាង៧ភាគរយប្រចាំឆ្នាំ ម៉្យាងកម្ពុជា ក៏មានធនធានគ្រប់បែបយ៉ាងផងដែរ។

លោក អូស្មាន ហាស្សាន់ ​បានប្រាប់​ភាគីអេមីរ៉េត ឲ្យពិនិត្យទៅលើការវិនិយោគឧស្សាហកម្មហាឡាល ព្រោះកម្ពុជា​កំពុងវិវត្តដំណើរការបណ្តើរៗ ដើម្បីចាប់យកឧស្សាហកម្មហាឡាល ឲ្យមានសន្ទុះ និង​បំពេញតម្រូវការក្នុងប្រទេស និងនាំចេញទៅក្នុងទីផ្សារហាឡាលក្នុងពិភពលោកផងដែរ។

ជាមួយគ្នានោះ ភាគីអេមីរ៉េត បានបង្ហាញការចាប់អារម្មណ៍ជាខ្លាំង ចំពោះឧស្សាហកម្មហាឡាល​ដែលកម្ពុជាគ្រោង​នឹង ដំណើរការនៅក្នុងពេលឆាប់ៗនេះ ទោះបីអេមីរ៉េតជាប្រទេសតូច ប៉ុន្តែប្រទេសតូចខ្លឹមមួយនេះ បាននិងកំពុងតែមានសេដ្ឋកិច្ចហក់លោតដល់កំពូល ហើយ​ប្រទេសមួយនេះ ផ្តុំឡើង​ដោយជាតិសាសន៍ជាង១០០ ដែលជាតិសាសន៍និមួយៗ កំពុងប្រកួតប្រជែងនូវភាពជឿនលឿនគ្រប់វិស័យ ក្នុងនោះ ឧស្សាហកម្មកម្រិតស្តង​ដារហាឡាល ក៏ជាផ្នែកអទ្ធិភាព...Read More


កម្ពុជា-ប្រ៊ុយណេ ចុះកិច្ចព្រមព្រៀង ជៀសវាងការយកពន្ធត្រួតគ្នា និងបង្ការការកឹបកេងបន្លំពន្ធពាក់ព័ន្ធ លើប្រាក់ចំណូល

FN ៖ រាជរដ្ឋាភិបាលកម្ពុជា និងប្រ៊ុយណេ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងការជៀសវាង ការយកពន្ធត្រួតគ្នា និងការបង្ការ ការកឹបកេងបន្លំពន្ធពាក់ព័ន្ធលើប្រាក់ចំណូល។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោក ប៉ិន ងឺរ៉ាន់ កាសមៀរហាន់ ពិន ប៉ិនងឺរ៉ាន់ ហាជី មូហាំម៉ាត់ តាហៀរ ឯកអគ្គ​រាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសប្រ៊ុយណេ ដារូបសាឡឹមប្រចាំកម្ពុជា តំណាងរដ្ឋាភិបាលប្រ៊ុយណេ។

កិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀងទី៣ ដែលកម្ពុជាបានចុះហត្ថលេខាជាមួយប្រទេសដៃគូ បន្ទាប់ពីរដ្ឋាភិបាលនៃសាធារណរដ្ឋសឹង្ហបុរី និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

កិច្ចព្រមព្រៀងនេះ ផ្តល់អត្ថប្រយោជន៍ដល់ប្រទេសជា ហត្ថលេខីលើកិច្ចការពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី ធ្វើឱ្យប្រាកដប្រជា ក្នុងការកំណត់សិទ្ធិ នៃការយកពន្ធដែលជាមូលដ្ឋានសំខាន់សម្រាប់
ទាក់ទាញវិនិយោគបរទេសដោយផ្ទាល់, លំហូរមូលធន, ការផ្ទេរ បច្ចេកវិទ្យា និងជំនាញពីបរទេស, ការការពារនិវាសនជនពីប្រព្រឹត្តកម្មមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងពន្ធ និងការការពារចំណូលពន្ធ ក្នុងស្រុក តាមរយៈកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹងការគេចវេះពន្ធរវាងប្រទេសទាំងពីរ។

កិច្ចព្រមព្រៀងនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលសំខាន់ៗជាច្រើន ដែលរាជរដ្ឋាភិបាលនីតិកាលទី៥នៃ
រដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បាននិងកំពុងធ្វើការចរចា លើកិច្ចព្រមព្រៀងស្តី
ពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកឹបកេងបន្លំពន្ធពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូលជាមួយបណ្តាប្រទេស
ដៃគូមួយចំនួនទៀតដូចជា វៀតណាម, ថៃ, ម៉ាឡេស៊ី, កូរ៉េ ជាដើម៕

...Read More

នាយឧត្តមសេនីយ៍ គន់ គីម ប្រាប់ឲ្យបណ្ដាអង្គភាពទ័ពទាំងអស់នៅខេត្តព្រះវិហារ ត្រូវត្រៀមកម្លាំងជួយសង្គ្រោះពលរដ្ឋ និងគ្រួសារទ័ពពេលរងគ្រោះដោយទឹកជំនន់

FN ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ បានប្រាប់ឲ្យបណ្ដាអង្គភាពទ័ពទាំងអស់នៅសមរភូមិទិស ក្នុងខេត្តព្រះវិហារ ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ដើម្បីជួយសង្គ្រោះពលរដ្ឋ និងគ្រួសារទ័ព ក្រែងរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ។

ថ្លែងបែបនេះ របស់នាយឧត្តមសេនីយ៍ គន់ គីម បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ ក្នុងឱកាសអមដំណើរដោយ នាយ​ឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង ចុះ​​ពិនិត្យមើល ស្ថានភាពទឹកជំនន់នៅស្រុកអន្លង់វែង ត្រពាំងប្រាសាទ និងភូមិគ្រួសារទ័ព ដែលរងគ្រោះដោយទឹកជំនន់ នៅសមរភូមិទិសព្រះវិហារ​។

សូមជម្រាបថា ស្ថានភាពទឹកជំនន់នៅខេត្តខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ ទឹកស្ទឹងសែនមានកំពស់១៣,០០ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន ដែលមានត្រឹម១១,៥០ម៉ែត្រ បើប្រៀបធៀបកាលពីថ្ងៃម្សិលមិញ កើនឡើង០,១៤ម៉ែត្រ។

ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ នៅតំបន់ទំនាបកណ្ដាល មានរាជធានីភ្នំពេញ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ ដែលខ្យល់កន្ដ្រាក់មានល្បឿនពី ១២-១៤ម៉ែត្រ ក្នុងមួយវិនាទី។ តំបន់ខ្ពង់រាប ខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ ខ្យល់កន្ដ្រាក់មានល្បឿនពី ៨-១០ម៉ែត្រ ក្នុងមួយវិនាទី។ តំបន់មាត់សមុទ្រ ពិសេសនៅខេត្តកោះកុង ខ្យល់កន្ដ្រាក់មានល្បឿនពី១៣-១៥ម៉ែត្រ ក្នុងមួយវិនាទី និងរលកសមុទ្រកំពស់១.៥០-២.៥០ម៉ែត្រ។ តំបន់ទាំងអស់នេះ នឹងមានភ្លៀងធ្លាក់ខ្លាំងផងដែរ៕

...Read More

ទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល៖ ក្នុងមួយឆ្នាំៗរាជរដ្ឋាភិបាលចំណាយលុយ ជិត២០០លានដុល្លារ សម្រាប់ថែទាំ និងជួសជុលផ្លួវថ្នល់នៅកម្ពុជា

FN ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំៗ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយទឹកប្រាក់ជិត២០០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ធ្វើការថែទាំ និងជួសជុលផ្លូវថ្នល់ ហើយការចំណាយទឹកប្រាក់ច្រើនបែបនេះ ក៏ដោយសារតែកម្ពុជាមានផ្លូវថ្នល់ច្រើន។

ការបញ្ជាក់បែបនេះ របស់លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក្នុងឱកាសអញ្ជើញបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(សាខាភ្នំពេញថ្មី) ដែលស្ថិតនៅ តាមបណ្តោយ ផ្លូវ១៩២៨ ឧកញ៉ាម៉ុងរិទ្ធី ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា «ការជួសជុលថែទាំផ្លូវក្នុងមួយឆ្នាំៗ យើងប្រើថវិកាជិត២០០លានដុល្លារសហរដ្ឋអាមេរិក ដោយសារផ្លូវយើងវាច្រើន ពីដើមតិចតែឥឡូវផ្លូវច្រើនទៅៗ ដូច្នេះយើងត្រូវថែទាំច្រើនទៅៗ»។

ក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ក្រីក៏បានអំពាវនាវទៅម្ចាស់យានយន្តទាំងអស់ដែលដឹកលើសចំណុះ មេត្តាជួយថែទាំផ្លូវជាតិ ហើយកុំដឹកទំនិញហួសកំណត់ខុសពីច្បាប់ ដែលបានកំណត់ កត្តាទាំងនេះហើយដែលធ្វើឲ្យផ្លួវ ឆាប់រិចរិល ឆាប់ខូច ដែលធ្វើឲ្យខាតបង់ថវិការជាតិផងដែរ៕

...Read More

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល អំពាវនាវដល់ពលរដ្ឋជាម្ចាស់យានយន្ត យករថយន្តរបស់ខ្លួនមកឈៀក ឲ្យបានទាន់ពេលវេលា តាមតំរូវការច្បាប់

FN ៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានអំពាវនាវ ទៅដល់ប្រជាពលរដ្ឋទាំងអស់ ដែលជាម្ចាស់យានយន្ត សូមមេត្តាយករថយន្តរបស់ខ្លួន មកត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្ត (ឈៀក) ឲ្យបានទាន់ពេលវេលា តាមតំរូវការរបស់ច្បាប់។

ការអំពាវនាវបែបនេះ ក្នុងឱកាសដែលទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជាអធិបតី នៅក្នុងពិធីសម្ពោធ មណ្ឌលត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត សាខាបឹងស្នោរ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហួសបុរីប៉េងហួត បឹងស្នោរ ប្រហែល១គីឡូម៉ែត្រ ជាប់ចំណតឡានក្រុង វាលស្បូវ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នោះថា «សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាម្ចាស់យានយន្តសូមមេត្តា យកឡានមកឈៀក ឲ្យបានទាន់ពេលវេលាតាមកំណត់ តាមតំរូវការរបស់ច្បាប់យើង។…ឡានខ្លះ៤ឆ្នាំម្ដង ខុសពីឡានថ្មី ដោយខ្លះ២ឆ្នាំ ខ្លះ១ឆ្នាំម្ដង តាមច្បាប់របស់យើង ដែលបានដាក់ឲ្យប្រើប្រាស់ ក្នុងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនេះ»។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ឲ្យដឹងទៀតថា កត្តាសព្វថ្ងៃ កត្តាដែលមានការគ្រោះថ្នាក់ចរាចរណ៍ មានការកើតឡើងដោយ កត្ដាមួយចំនួន គឺយើងបើកឡានដោយល្បឿនលឿន បើកនូវភាពស្រវឹង កត្តាមនុស្ស និងកត្តាយានយន្ដដោយយើងមិនបានយកយានយន្ដ មកឈៀកឲ្យបានត្រឹមត្រូវ ហើយឡានយើងមានលក្ខណៈខុសបច្ចេសទេស ឡានខ្លះកែខុសលក្ខណៈបច្ចេកទេស និងមានឡានខ្លះទៀត ភ្លើងក៏មិនភ្លឺ ហ្វ្រាំងក៏មិនស៊ី ។ល។ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ នៅលើតាមដងផ្លូវ។

ក្នុងឱកាសនោះផងដែរ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានធ្វើការណែនាំដល់ ក្រុមហ៊ុនដែលពិនិត្យ និងធ្វើឈៀកសូមផ្ដល់សេវា ឲ្យបានល្អ ព្រោះថាពីដើមមានក្រុមហ៊ុនតែ១គត់ ដែលផ្ដល់សេវាឈៀករថយន្តនេះ...Read More


ក្រុមហ៊ុនជប៉ុនដ៏ធំមួយ គ្រោងវិនិយោគខ្សែកាប្លិ៍ ឬទោងទេសចរណ៍ នៅរមណីយដ្ឋានភ្នំគូលេន ខេត្តសៀមរាប, ថ្ងៃនេះអភិបាលខេត្ត ជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុន ដើម្បីសិក្សាឲ្យលម្អិត

FN ៖ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានអនុញ្ញាតឲ្យលោក បេនដូ តាដាសាប៊ូរូ នាយកក្រុមហ៊ុន ប៊ូគេន ប្រទេសជប៉ុន ជួបធ្វើកិច្ច​ពិភាក្សាជាមួយ ដើម្បីវិនិយោគលើខ្សែកាប្លិ៍ ឬ​ទោងទេសចរណ៍ នៅរមណីយដ្ឋានធម្មជាតិភ្នំគូលេន​។

លោក ​ឃឹម ប៊ុន សុង ក៏បានស្វាគមន៍ចំពោះគម្រោងរបស់ក្រុមហ៊ុន ប៊ូគេន ប្រទេសជប៉ុន ដែលមានគម្រោងវិនិយោគ សម្រាប់វិស័យទេសចរណ៍នៅខេត្តសៀមរាប ​នៅរមណីយដ្ឋានភ្នំគូលេន ក្នុងការទាក់ទាញដល់ភ្ញៀវបាន ស្នាក់នៅបានយូថ្ងៃទៀតផង​។

​អភិបាលខេត្តសៀមរាប បានជម្រាប់ដល់ក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់លើការសិក្សាឲ្យហ្មត់ចត់ នឹងស៊ីជម្រៅ​ទៅលើផលប៉ះពាល់បរិស្ថាន និង​ការងារទេសចរណ៍ រួមទាំងកសិកម្មមុននឹងកិច្ចដំណើរការ វិនិយោគ លើខ្សែកាប្លិ៍ ឬ​ទោងទេសចរណ៍​។ ​ម៉្យាងទៀតក្រុមហ៊ុន ក៏ត្រូវធ្វើការទំនាក់ទំនង ជាមួយក្រសួង​បរិស្ថាន ទេសចរណ៍ និង​កសិកម្ម ដើម្បីទទួលបានការអនុញ្ញាតច្បាប់ ក្នុងការធ្វើអាជីវកម្មទោងទេសចរណ៍ នៅតំបន់រមណីយដ្ឋានធម្មជាតិភ្នំគូលេន រួមទាំងអាជ្ញាធរមូលដ្ឋានផងដែរ​។

​លោក តាកេសស៊ី កាវ៉ាម៉ូតូ ប្រធានផ្នែករដ្ឋបាលក្រុមហ៊ុន ប៊ូគេន បានបញ្ជាក់ថា គម្រោងនេះ​ជាការបង្កើននូវការងារដល់ប្រជាពលរដ្ឋ មានភាពញញឹម ដោយផ្សាភ្ជាប់ទៅនឹងរុក្ខជាតិ និងបរិស្ថាន​។

លោកក៏បានលើកអំពីទស្សនៈរបស់គម្រោង ដែលមានកត្តា៤យ៉ាង ដោយផ្តោតលើ​ការទាក់ទាញ ដល់ភ្ញៀវទេសចរណ៍ទៅទស្សនាកម្សាន្ត ប្រកបដោយភាពញញឹម និង​បង្កើតទេសចរណ៍ធម្មជាតិ ព្រមទាំងធ្វើឲ្យ​ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន មានភាពញញឹម ដើម្បីទទួលស្វាគមន៍ភ្ញៀវ ក្នុងភាពញញឹមដែលបានការងារធ្វើ និង​បង្កើតការងារឲ្យបានច្រើន ជូនដល់បងប្អូននៅក្នុងតំបន់នោះផងដែរ​ ហើយគម្រោងនេះបានធ្វើឲ្យភ្ញៀវទទួលបានការ សិក្សាស្វែងយល់តាមរយៈទេចរណ៍បែបធម្មជាតិ​ ដោយប្រើប្រាស់ធនធានព្រៃឈើ ក្នុងតំបន់ភ្នំគូលេន​ដើម្បីឲ្យទៅ​ជាតំបន់ទេសចរណ៍ធម្មជាតិ នៅខេត្តសៀមរាប។

លោកក៏បានលើកផងដែរ អំពីបេសកកម្មនេះ ក៏បានធ្វើការអប់រំ​ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ​ដោយ​បង្កើតជាទោង ខែ្សកាប្លិ៍ទេសចរណ៍ និង​សកម្មភាពបែបទេសចរ ដើម្បីឲ្យគេចូលរួម​តាមរយៈទេសចរណ៍ធម្មជាតិ។

លោក តាកេសស៊ី កាវ៉ាម៉ូតូ ក៏គូសបញ្ជាក់ថា គម្រោងនេះ​ជាការចាប់ផ្តើមដំបូងនៅកម្ពុជា...Read More


មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែងបង្កើតច្បាប់ការពារការពពោះជំនួស ដើម្បីផលប្រយោជន៍ពលរដ្ឋគ្រប់រូប

FN ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានឲ្យដឹងថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែងចងក្រងច្បាប់ ស្ដីពីការពារការពពោះជំនួស ដើម្បីរក្សាផលប្រយោជន៍ពលរដ្ឋ និងការពារទារក ព្រមទាំងស្ដ្រីជាម្ដាយក្នុងករណីនេះ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកស្រី ជូ ប៊ុនអេង ត្រូវបានធ្វើឡើងក្រោយបញ្ចប់ ការប្រជុំផ្សព្វផ្សាយពី គោលការណ៍ណែនាំ ស្ដីពីបែបបទ និងនីតិវិធីសម្រាក់ការស្នើសុំទារកករណីពពោះជំនួស ដើម្បីយកទៅចិញ្ចឹមនៅក្រៅប្រទេស នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំទីស្ដីការគណៈរដ្ឋមន្ដ្រី ថ្នាកដឹកនាំនគរបាលជាតិ តំណាងស្ថានទូតចំនួន១៩នៅកម្ពុជា និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោកស្រីថ្លែងយ៉ាងដូច្នេះថា «យើងកំពុងតែព្យាយាមធ្វើច្បាប់ ដើម្បីឲ្យការងារពពោះជំនួសនេះ កម្រិតនៅក្នុងលក្ខខណ្ឌមួយថា ប៉ុណ្ណាទៅដែលហៅថាមនុស្សធម៌ ប៉ុណ្ណាជាបទល្មើស ពីព្រោះជីវិតរបស់ទារក ក៏ជាជីវិតរបស់មនុស្សដែរ»។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ បានឲ្យដឹងថា កន្លងមករាជរដ្ឋាភិបាលបានចេញគោលការណែនាំមួយ ដើម្បីអនុញ្ញាតិឲ្យនាំទារកទៅចិញ្ចឹមនៅក្រៅប្រទេស ប៉ុន្ដែត្រូវបំពេញលក្ខខណ្ឌមួយចំនួន ព្រោះថាកម្ពុជាមានដែនសមត្ថកិច្ចគ្រប់គ្រាន់ ក្នុងការគិតគូរពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួន ហើយត្រូវធានាថាកម្ពុជា មិនបានរកទារកធ្វើជាឧបករណ៍ជួញដូរនោះទេ។

លោកស្រីបញ្ជាក់ថា ចំពោះឪពុកដែលចង់បានកូននោះ យកទៅចិញ្ចឹម ត្រូវតែចេញមុខមកបញ្ជាក់ថា ខ្លួនមានមុខរបរពិតប្រាកដ និងលទ្ធភាពគ្រប់គ្រាន់ ដើម្បីយកកូនទៅចិញ្ចឹម ហើយមួយវិញទៀត ត្រូវតែធានាថា កូនដែលយកទៅ គឺចិញ្ចឹមដោយខ្លួន​ឯង មិនមែនជាការជួញដូរឡើយ។

យ៉ាងណាមិញ លោកស្រីលើកឡើងដែរថា ចំពោះស្ដ្រីដែលបាននិងកំពុង ឬព្យាយាមក្នុងការពពោះជំនួស ដើម្បីទទួលបានកម្រៃ ដោយហេតុថាក្នុងដំណាក់កាលនេះ រាជរដ្ឋាភិបាលផ្ដល់ភាពអនុគ្រោះមួយ ដោយសារតែទារកនោះ បានចាប់កំណើតហើយ ឬក៏បានកើតរួចហើយ ដែល​មិនត្រូវបន្ថែមទៀតនោះទេ បើច្បាប់ថ្មីចេញហើយ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដែលប្រឈមនិងទោសព្រហ្មទណ្ឌ និងរដ្ឋប្បវេណីផងដែរ៕

...Read More

ក្រសួងសុខាភិបាល៖ រាល់ប្រជាពលរដ្ឋ ឃើញមានអាការៈជំងឺប្លែកៗ ឬសត្វងាប់ច្រើនខុសធម្មតា សូមទាក់ទងមកលេខទូរស័ព្ទ «១១៥» មិនអស់ថវិកាឡើយ

FN ៖ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមសហការ ក្នុងការផ្ដល់ព័ត៌មានភ្លាមៗ បើសិនជាសង្កេតឃើញមានកើតជំងឺអ្វីប្លែកៗកើតទៅមនុស្ស និងសត្វងាប់ច្រើនខុសធម្មតា សូមធ្វើការរាយការណ៍ មកក្រសួងសុខាភិបាល ឬនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង

តាមរយៈប្រព័ន្ធទូរស័ព្ទ «១១៥» ភ្លាមៗ ។

លោកបានថ្លែងបែបនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយព័ត៌មាន អំពីស្ថានភាពជំងឺផ្ដាសាយបក្សី និងជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា ដល់ប្រព័ន្ធព័ត៌មាន នៅថ្ងៃទី២៤ ខែកក្កដានេះ នៅមន្ទីរកុមារជាតិ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានថ្លែងទៀតថា បច្ចប្បន្ននេះ ក្រសួងសុខាភិបាល កំពុងសង្កេតគ្រប់ករណី លើមនុស្ស, បសុបក្សី, អប់រំសហគមន៍, បណ្ដុះបណ្ដាល, តាមដាន និងឃ្លាំមើលជាប្រចាំ ដោយសហការជាមួយស្ថានប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ជំងឺឆ្លងនានាៗកើតមាន និងឆ្លងពីបណ្ដាប្រទេស ពិសេសជំងឺផ្ដាសាយបក្សី និងជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា ដោយពេលនេះ មានជំងឺផ្ដាសាយបក្សី H5N1 និងH7N9 នៅតែបន្ដកើតមាននៅតាមបណ្ដាប្រទេសលើពិភពលោក។

ទន្ទឹមនឹងពេលនោះ លោកវេជ្ជបណ្ឌិតបានថ្លែងទៀតថា «រហូតមកដល់ពេលនេះ សម្រាប់ជំងឺផ្ដាសាយបក្សីH5N1 បានកើតមាននៅកម្ពុជាយើង​​ តែជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា និងជំងឺផ្ដាសាយបក្សីH7N9 មិនមានវត្ដមាននៅកម្ពុជាឡើយ ដូច្នេះសូមប្រជាពលរដ្ឋ ចូលរួមសហការជាមួយនឹងក្រសួងសុខាភិបាល ដោយពេលបងប្អូនឃើញអ្វីដែលខុសពីធម្មតា ដូចជា មាន់ងាប់ ទាងាប់ ជ្រូក គោក្របី រួមទាំងមនុស្សផងដែរ សូមរាយការណ៍ជាបន្ទាន់ តាមប្រព័ន្ធទូរស័ព្ទ «១១៥» ដោយមិនអស់ថវិកានោះទេ ហើយម​ន្ដ្រីយើងនឹងចុះត្រួតពិនិត្យភ្លាមៗ ដើម្បីវាយតម្លៃថា មានរោគសញ្ញា និងទប់ស្កាត់ជាបន្ទាន់។ លើសពីនេះ យើងមាននូវមន្ទីរពិសោធន៍ធំចំនួន២ សម្រាប់ធ្វើតេស្ដភ្លាមៗនិងគ្រប់ពេល គឺនៅវិទ្យាស្ថានជាតិ ស្រាវជ្រាវសុខភាពសាធារណៈ និងប៉ាស្ទ័រ ហើយសម្រាប់មន្ទីរពិសោធន៍តូចៗជាបឋម មាននៅ បាត់ដំបង, កំពុងចាម,...Read More


លោក លឹម គានហោ ចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្របាសាក់ (ជំហានទី ២) ស្ថិតក្នុងស្រុករុក្ខគិរី ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា និងស្រូវប្រាំង ជាង១,២០០ហិកតា

FN ៖ នៅរសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៧ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្របាសាក់ (ជំហានទី ២) ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា និងស្រូវប្រាំងជាង១,២០០ហិកតា។

ក្នុងឱកាសចុះពិនិត្យការដ្ឋាននាពេលនេះ លោករដ្ឋមន្ត្រីបានធ្វើការណែនាំដល់ក្រុមហ៊ុនដែលកំពុងអនុវត្តការសាងសង់ សូមឱ្យយកចិត្តទុកដាក់ទៅលើបទដ្ឋានបច្ចេកទេស ធ្វើយ៉ាងណាឱ្យសមិទ្ធផលការងារដែលអនុវត្តបាន មានគុណភាពល្អ ធានានូវការប្រើប្រាស់យូរអង្វែង។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ត្រីបច្ចេកទេស ធ្វើការសិក្សា និងឈានទៅអនុវត្តនូវការសាងសង់ប្រព័ន្ធធារាសាស្ត្របាសាក់ (ជំហានទី ៣) ដើម្បីទាញយកសក្តានុពលទឹកមកប្រើប្រាស់ឱ្យអស់លទ្ធភាព ដោយមិនបណ្តែតបណ្តោយឱ្យទឹកដែលហូរធ្លាក់ពីតំបន់ខាងលើ ហូរធ្លាក់ចូលទៅបឹងទន្លេសាបដោយឥតប្រយោជន៍ ដូចពេលកន្លងមកទៀតឡើយ ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានថ្លែងថា ការងារនៅក្នុងដំណាក់កាលទី ៣ ដែលនឹងត្រូវអនុវត្តនាពេលខាងមុខនេះ គឺលោករដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីបច្ចេកទេស ឱ្យធ្វើការសិក្សានៅក្នុងការជីកប្រឡាយមេ ០១ខ្សែ ប្រវែងជាង ២០ គម ដើម្បីតភ្ជាប់ពីប្រឡាយមេដំណាក់ឈើក្រំ ស្ថិតក្នុងខេត្តពោធិ៍សាត់ មកភ្ជាប់នឹងប្រព័ន្ធធារាសាស្ត្របាសាក់នេះតែម្តង ។

សូមរំលឹកជូនថា ប្រព័ន្ធធារាសាស្រ្តបាសាក់ ដែលពីមុនមានសក្តានុពលប្រើប្រាស់តិចតួច ត្រូវបានឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមអ្នកបច្ចេកទេស សិក្សា និងជួសជុល ស្តារឡើងវិញ ។

ដើម្បីទាញយកឲ្យអស់លទ្ធភាពពីសក្តានុពលនៃប្រព័ន្ធធារាសាស្ត្រនេះ ការជួសជុលត្រូវបានបែងចែកជា ៣ ដំណាក់កាល ៖

ដំណាក់កាលទី ១ ៖ បានចាប់ផ្តើម អនុវត្តកាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៤ លើការងារ៖

* សាងសង់ទំនប់អាងបន្ថែម ប្រវែង ៣,២០០ ម៉ែត្រ ។Read More


ក្រសួងពាណិជ្ជកម្ម តម្រូវឲ្យអ្នកលក់បិទស្លាកថ្លៃទំនិញជាប្រាក់រៀល, អាជីវករដែលមិនធ្វើតាមនឹងត្រូវទទួលខុសត្រូវតាមច្បាប់

FN ៖ ក្រសួងពាណិជ្ជកម្ម បានកំណត់ឲ្យអាជីវករ អ្នកផ្ដល់សេវាលក់ទំនិញនៅកម្ពុជាទាំងអស់ ត្រូវតែបិទស្លាកតម្លៃជាប្រាក់រៀល គ្រប់មុខទំនិញដែលបានចរាចរណ៍នៅលើទីផ្សារ ដើម្បីពង្រឹងការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក (ប្រាក់រៀល) និងបម្រើផលប្រយោជន៍ប្រជាជន និងអ្នកប្រើប្រាស់ទូទៅ។

យោងតាមប្រកាសរបស់ក្រសួងពាណិជ្ជកម្មចុះហត្ថលេខាដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ហើយអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ឲ្យដឹងថា ពាណិជ្ជករ អាជីវករ សេវាករទាំងអស់ ដែលកំពុងធ្វើសកម្មភាពពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្ម ទាំងអស់ក្នុងប្រទេសកម្ពុជា ត្រូវតែបិទស្លាកតម្លៃលើគ្រប់មុខទំនិញ និងសេវារបស់ខ្លួនជាប្រាក់រៀលជាដាច់ខាត។

ក្នុងប្រកាសបានបញ្ជាក់ទៀតថា ក្នុងករណីពាណិជ្ជករ អាជីវក ទាំងឡាយមិនបានអនុវត្តតាមប្រកាសនេះ នឹងត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន។

សេចក្ដីប្រកាស ក៏បានកំណត់ដែរថា ក្នុងករណីទីតាំងពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មមិនជាប់ពន្ធ (Duty Free) ដែលមានការអនុញ្ញាតដោយរាជរដ្ឋាភិបាល ចាំបាច់ត្រូវបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស ម្ចាស់ទីតាំងពាណិជ្ជកម្ម អាជីវកម្ម ទាំងនោះ ត្រូវមកសុំការអនុញ្ញាតពីមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ដែលមានទីតាំងអាជីវកម្ម សេវាកម្ម ស្ថិតនៅ។

សេចក្តីប្រកាសបានគូសបញ្ជាក់ថា ពាណិជ្ជករ អាជីវករ និងសេវាករ ជាម្ចាស់ហាងលក់ទំនិញរួចពន្ធ (Duty Free shops) ដែលសុំលិខិតអនុសញ្ញតិបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស ត្រូវមានកាតព្វកិច្ចបង់កម្រៃសេវាសាធារណៈជូនរដ្ឋ។

...Read More

កម្ពុជានឹងមានរថភ្លើងសម្រាប់ដឹកអ្នកដំណើរពីភ្នំពេញ ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅឆ្នាំ២០១៨

FN ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់លោកឧកញ៉ា គិត ម៉េង បាននិងកំពុងសាងសង់ផ្លូវរថភ្លើងមួយខ្សែ សម្រាប់ដឹកអ្នកដំណើរពីស្ថានីយរថភ្លើងក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីជួយសម្រួលការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ន។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្រុមអ្នកព័ត៌មាននាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះថា ផ្លូវរថភ្លើងសម្រាប់ដឹកអ្នកដំណើរពីស្ថានីយរថភ្លើងនៅក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នេះ គ្រោងនឹងបញ្ចប់ការសាងសង់នាអំឡុងខែមេសា ឆ្នាំ២០១៨។

បើតាមលោក ស៊ុន ចាន់ថុល ការសាងសង់ផ្លូវរថភ្លើងមួយខ្សែនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិក្នុងការចេញចូលព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលកំពុងជួបបញ្ហាកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ន។

លោក ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «គំនិតផ្តួចផ្តើមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការគាំទ្រពីសំ ណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺឲ្យមានការតភ្ជាប់ផ្លូវរទេះភ្លើងពីស្ថានីយក្នុងរាជធានីភ្នំពេញ មកព្រលានយន្តហោះរបស់យើង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ អ្នកធ្វើដំណើរខ្លះមកព្រលានយន្តហោះមិនទាន់ ដោយសារកកស្ទះចរាចរណ៍តាមផ្លូវ ក៏ហួសជើងហោះហើរ។ ដូច្នេះក្រសួងក៏បានធ្វើការសិក្សាជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ជាមួយព្រលានយន្តហោះ ដើម្បីតភ្ជាប់ផ្លូវរទេះភ្លើងធន់ស្រាលចេញពីព្រលានយន្តហោះមកភ្នំពេញ និងពីភ្នំពេញ ទៅព្រលានយន្តហោះ»។

បច្ចុប្បន្នក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បាននិងកំពុងសាងសង់ផ្លូវដែកតភ្ជាប់ពីផ្លូវដែកដែលមានស្រាប់ស្ថិតនៅខាងក្រោយវត្តតាំងក្រសាំងខាងត្បូង ក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ឆ្ពោះមកកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលមានប្រវែងប្រមាណ ១គីឡូម៉ែត្រ។

ការសាងសង់ផ្លូវដែកថ្មីនេះសម្រេចបានជាង ២៥០ម៉ែត្រហើយ។ ទន្ទឹមនឹងការសាងសង់ ក៏មានប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយខ្សែរថភ្លើងថ្មីផ្ទុះការតវ៉ាមិនឲ្យមានការសាងសង់ផ្លូវនេះឡើយ ព្រោះពួកគាត់ព្រួយបារម្ភប៉ះពាល់ដល់លំនៅដ្ឋាន និងការរស់នៅប្រចាំថ្ងៃ ជាពិសេសកូនតូចៗរបស់ពួកគាត់តែម្តង។

ឆ្លើយតបកង្វល់របស់ប្រជាពលរដ្ឋ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការសាងសង់ផ្លូវដែកនេះ គឺធ្វើឡើងនៅតាមផ្លូវដែលមានស្រាប់ ហើយមិនប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនោះឡើយ។ លោក ស៊ុន ចាន់ថុល ថែមទាំងបានបន្ថែមថា រថភ្លើងដឹកអ្នកដំណើរធន់ស្រាលនេះ ក៏មិនបង្កសំលេងរំខានដល់ប្រជាពលរដ្ឋនោះឡើយ។

លោកទេសរដ្ឋមន្រ្តី ស្នើឲ្យប្រជាពលរដ្ឋចូលរួមសហការឲ្យគម្រោងមួយទទួលបានជោគជ័យ ដើម្បីផ្តល់ប្រយោជន៍សម្រាប់ជាតិ និងប្រជា ពលរដ្ឋ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល...Read More


ទៅមុខថយក្រោយ