រដ្ឋមន្ដ្រីម៉ម ប៊ុនហេង៖ ប្រជាពលរដ្ឋ នឹងទទួលបានសេវាព្យាបាលកាន់តែល្អ ពេលអគារកម្ពស់៣ជាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង បើកដំណើរការជាផ្លូវការ

FN ៖ លោកម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខភិបាល បានថ្លែងថា ពេលដែលអគារព្យាបាលអ្នកជំងឺ កម្ពស់៣ជាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង សាងសង់រួចជាស្ថានពរ នៅដើមឆ្នាំ២០១៨ខាងមុខនេះ នឹងផ្ដល់ភាពងាយស្រួល ក្នុងការព្យាបាលប្រជាពលរដ្ឋយើង ពិសេសកម្មករ-កម្មការិនី ឲ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។

រដ្ឋមន្ដ្រីបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលា អគារព្យាបាលអ្នកជំងឺ នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង នៅថ្ងៃទី១៣​ ខែកញ្ញា ឆ្នាំ២០១៧នេះ ដែលមានការអញ្ជើញចូលរួម ពីម្ចាស់ឧបត្ថម្ភសាងសង់អគារផងដែរ លោកឧកញ៉ាសៀ ឬទ្ធី ដែលជាវិនិយោគិនដ៏ឆ្នើមផ្នែកអចលនទ្រព្យនៅកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​វើលដ៏ប្រ៊ីជ អឺនធឺណេសិនណល (កម្ពុជា) ។

រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងថា «អគារព្យាបាលអ្នកជំងឺកម្ពស់៣ជាន់នេះ គឺជាការពង្រីកការព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរ និងរហ័សមួយកម្រិតទៀត នៅមន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុង ដែលឆ្លើយតបនឹងការប្រតិបត្ដិគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជា ហើយថ្ងៃនេះ លោកឧកញ៉ា សៀ ឬទ្ធី ដែលបានជួយទ្រទ្រង់ឧបត្ថម្ភសាងសង់អគារនេះ ជាមួយនឹងការថែមនូវឧបករណ៍ព្យាបាលមួយចំនួន ដល់មន្ទីរពេទ្យយើងនេះ ដែលនេះបានបង្ហាញឲ្យឃើញពីការយកចិត្ដទុកដាក់ និងរួមចំណែកដ៏ធំ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាការជួយសម្រាល ការលំបាករបស់ប្រជាពលរដ្ឋយើង» ។

រដ្ឋមន្ដ្រីបន្ដថា «សម្រាប់ទីតាំងនេះ គឺជាកន្លែងដែលទទួលបានសេវាព្យាបាលច្រើនជាងគេ គឺកម្មករ-កម្មការិនីរោងចក្រ សំណង់អាគារផ្សេងៗ ហើយក៏មានប្រជាពលរដ្ឋទូទៅផងដែរ ។លើសពីនេះសូមថ្លែងអំណរគុណដល់ លោកឧកញ៉ា សៀ ឬទ្ធី ដែលបានផ្ដល់ជូនអគារព្យាបាលមួយនេះ ក្នុងការលើកកម្ពស់សុខមាលភាព ជូនប្រជាពលរដ្ឋ ក្នុងតំបន់នេះផង រួមទាំងកម្មករ-កម្មការិនីរបស់យើងនៅក្នុងតំបន់នេះផង»។

ទន្ទឹមនឹងនោះ លោកឧកញ៉ាសៀ ឬទ្ធី បានថ្លែងផងដែរថា «ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោហ៊ុនសែន ដែលធ្វើឲ្យប្រទេសកម្ពុជា ប្រកបដោយ សុខសន្ដិភាព សេដ្ឋកិច្ចជាតិរីកចម្រើន...Read More


កម្ពុជា-ថៃ ប្តេជ្ញាពង្រឹងយន្តការភូមិស ​គ្មានគ្រឿងញៀន​នៅតាមបណ្តោយព្រំដែន​ ទប់ស្កាត់ការជួញដូរគ្រឿងញៀនឆ្លងដែន និងប្រែក្លាយភូមិទាំងនោះ ទៅជាតំបន់រីកចម្រើន​ និងអភិវឌ្ឍន៍

FN ៖ មន្រ្តីជាន់ខ្ពស់កម្ពុជា-ថៃ ដែលធ្វើការលើបញ្ហាគ្រឿងញៀន បានបង្ហាញការប្តេជ្ញាចិត្តលើយន្តការទាំងឡាយ ដើម្បីធ្វើការទប់ស្កាត់បញ្ហាគ្រឿងញៀន ពោលភាគីទាំង២ នឹងពង្រឹងយន្តការភូមិស ​គ្មានគ្រឿងញៀន​នៅតាមបណ្តោយព្រំដែន​ និងប្រែក្លាយភូមិទាំងនោះទៅជាតំបន់រីកចម្រើន​ និងអភិវឌ្ឍន៍។

ការប្តេជ្ញារវាងមន្រ្តីជាន់ខ្ពស់ទាំង២ បានធ្វើឡើងនៅថ្ងៃទី១៣​ ខែកញ្ញាឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំទ្វេរភាគីលើកទី១១ ​ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ​កម្ពុជា-ថៃ​ ត្រូវបានប្រារព្ធធ្វើនៅខេត្តបុរីរ៉ាំ​ ប្រទេសថៃ​ ដែលភាគីកម្ពុជាដឹកនាំដោយ​នាយឧត្តមសេនីយ៍ មាស​ វិរិទ្ធ​ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និង ភាគីថៃដឹកនាំដោយលោក ស៊ីរីនយ៉ា ស៊ីតធីឆៃ (Sirinya​Sitdhichai) អគ្គលេខាធិការ ​នៃក្រុមប្រឹក្សាត្រួតពិនិត្យ​គ្រឿង​ញៀនថៃ​។

លោក ស៊ីរីនយ៉ា ស៊ីតធីឆៃ (Sirinya​Sitdhichai) បានស្វាគមន៍ដល់ប្រតិភូភាគីកម្ពុជា​ទាំងអស់ និងសូមឱ្យការស្នាក់នៅបំពេញការងារនៅ ព្រះរាជាណាចក្រថៃ ​ជាបងប្អូនសូមប្រកបដោយផាសុខភាពហើយលោក បានលើកឡើងពីបញ្ហាគ្រឿងញៀនដែលកើតមាននៅក្នុងប្រទេសថៃ​ ក៏ដូចជា ក្នុងតំបន់ទាំងមូល​ថា​ បញ្ហាគ្រឿងញៀន មិនមានសញ្ញាថមថយទេ​ដែរតម្រូវឲ្យយើងខិតខំរួមគ្នាដោះស្រាយ​។

នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ ថ្លែង​ក្នុងនាម​គណៈ​ប្រតិ​ភូកម្ពុជា អរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ​លោក ស៊ីរីនយ៉ា ស៊ីតធីឆៃ (Sirinya Sitdhichai) និងស​ហ​ការី​ទាំង​អស់ ដែលបានផ្តល់នូវការទទួលបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់កក់ក្តៅ​ ហើយលោកបានបន្តថា កម្ពុជានៅតែមិនមែនជាប្រទេសផលិតគ្រឿងញៀនទេ ហើយកម្ពុជាបាននិងកំពុងដំណើរការយ៉ាងសកម្ម និងខ្លាំងក្លាក្នុងការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀននៅទូទាំងប្រទេសកម្ពុជា ​សម្រេច​បាន​នូវ​លទ្ធ​ផលសំខាន់ៗដូចជា៖ បានធ្វើការផ្សព្វផ្សាយ អប់រំ ដើម្បីបង្ការទប់ស្កាត់​ការ​ប្រើ​ប្រាស់​គ្រឿង​​ញៀន និងឱ្យភ្ញាក់រលឹកទៅរកសេវាព្យាបាលស្តារនីតិសម្បទាដោយបានលើក​ទឹកចិត្ត និងជំរុញឱ្យអ្នកប្រើគ្រឿងញៀនទៅទទួល​យកការ​ព្យាបាល​នៅ​តាម​ស​ហគមន៍ និងនៅតាមមណ្ឌលបណ្តោះអាសន្ន។

ជាមួយគ្នានេះដែរ សមត្ថ​កិច្ច​អនុវត្ត​ច្បាប់បានខិតខំតស៊ូបង្ការបង្រ្កាបបទល្មើសគ្រឿងញៀន ព្រមទាំងរឹបអូសគ្រឿងញៀន​បាន ​ច្រើនជាងឆ្នាំមុនៗ។ ដោយឡែកឆមាសទី១ ឆ្នាំ២០១៧នេះ កម្ពុជាបាននិងកំពុង​មមាញឹក​ក្នុងការ​អនុវត្ត ​យ៉ាង​​សកម្មនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំង​គ្រឿងញៀនខុសច្បាប់លើកទី១ នៅ​ទូ​ទាំង​​ប្រទេស ដោយ​គ្រាន់​តែរយៈពេល​៦ខែប៉ុណ្ណោះ អង្គភាព​អនុវត្តច្បាប់​បានបង្រ្កាប​បានចំនួន៤,៣៣១ករណី​ ចាប់ជនសង្ស័យសរុ​ប៩,៦៩៤នាក់ / ស្រី ៩៥១នាក់​ ដកហូតវត្ថុតាងគ្រឿងញៀន សរុប១១៩គីឡូក្រាម៦៥៧ក្រាម មានមេតំហ្វេតាមីន ICE-WY,...Read More


អភិបាលខេត្តស្ទឹងត្រែង បន្តចុះសួរសុខទុក្ខ និងនាំថវិកាសម្តេចតេជោ ហ៊ុន សែន ជូនកងទ័ពការពារព្រំដែនកម្ពុជា-ឡាវ

FN ៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចុះសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនវីរៈកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

ក្នុងឱកាសនោះ អភិបាលខេត្តស្ទឹងត្រែង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជូនចំពោះបងប្អូនវីរៈកងទ័ពទាំងអស់ដែលកំពុងតែឈរជើង ដើម្បីការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ លោកអភិបាលខេត្ត បានថ្លែងកោតសរសើរបងប្អូនវីរៈកងទ័ពដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់អង្គភាព២ ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា -ឡាវ ដែលមានថវិកាសរុបចំនួន ៧៦.៤៤៤.០០០រៀល, អង្ករ ០៨តោន, មុងការពារមូស ១.០៦០, ឱសថព្យាបាលជំងឺគ្រុនចាញ់ចំនួន ៥០ប្រអប់, តេស្តពិនិត្យជំងឺគ្រុនចាញ់ចំនួន ៥០តេស្ត, ថ្នាំប៉ារ៉ាចំនួន ១.០០០គ្រាប់, ថ្នាំវីតាមីនចម្រុះចំនួន ១.០០០គ្រាប់ ថ្នាំដាក់ទឹកស្អាតចំនួន ៦.០០០គ្រាប់ និងជូនថវិកាបងប្អូនវីរៈកងទ័ព ម្នាក់ៗ ចំនួន ៥០.០០០រៀល សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ៕

...Read More

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនកម្មករ-កម្មការិនី នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ សិន តៃ ក្នុងខណ្ឌសែនសុខ

FN ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង នៅថ្ងៃព្រឹកថ្ងៃទី១២ ខែកញ្ញានេះ បានដឹកនាំក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងមន្ទីរពេទ្យព្រះអង្គឌួង ចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់កម្មករ-កម្មការិនី ជាង២,០០០នាក់ នៅរោងចក្រសម្លៀកបំពាក់ សិន តៃ ហ្គាមិន ដែលស្ថិតនៅ ផ្លូវរទេះភ្លើង ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងថា «ថ្ងៃនេះក្រុមគ្រូពេទ្យរបស់យើង​ បានចុះមកពិនិត្យព្យាបាលជំងឺដល់បងប្អូនកម្មករ-កម្មការិនី ដល់រោងចក្រតែម្ដង ដើម្បីជួយសម្រួលការលំបាករបស់ពួកគាត់ ដោយមិនចាំបាច់ទៅដល់មន្ទីរពេទ្យ ហើយគ្រូពេទ្យរបស់យើង នឹងទទួលពិនិត្យព្យាបាលជំងឺគ្រប់មុខ បំពង់ករ ភ្នែក ច្រមុះ លើសឈាម ផ្លូវដង្ហើម ជំងឺទូទៅផ្សេងទៀត ហើយបើអាការៈធ្ងន់ធ្ងរ យើងនឹងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយមិនយកកម្រៃនោះទេ »។

រដ្ឋមន្ដ្រីថ្លែងបន្ដថា «នេះជាយុទ្ធនាការដែលយើងបានដាក់ចេញកន្លងមកនេះ បន្ទាប់ពីក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បានពិភាក្សារៀបចំ ចុះពិនិត្យសុខភាពទូទៅ ជូនកម្មករ-កម្មការិនី នៅតាមរោងចក្រ សហគ្រាសនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដ ដែលមានរោងចក្រធំៗមួយចំនួន​ មានកម្មករ-កម្មការិនីបម្រើការច្រើន ​ដោយរាជរដ្ឋាភិបាល ជាអ្នកចេញថ្លៃជួសនោះ ហើយក៏ដើម្បីឆ្លើយតបនឹងការជំរុញរបស់សម្ដេចតេជោ ហ៊ុន សែន ឲ្យក្រុមគ្រូពេទ្យ ត្រូវបង្កើនការយកចិត្តទុកដាក់ដល់អ្នកជំងឺ និងមានគុណធម៌ ពិសេសត្រូវចាត់ទុកអ្នកជំងឺ ដូចជាអាយុជីវិតរបស់ខ្លួននោះ ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ នឹងសហការគ្នា ដោយយកចិត្ដទុក្ខដាក់ខ្ពស់ ក្នុងការលើកកម្ពស់សុខមាលភាពជូនដល់អ្នកជំងឺ គ្រប់ពេលវេលា ផងដែរ»។

រដ្ឋមន្ដ្រីម៉ម ប៊ុនហេង បន្ដថា សម្រាប់ការចុះពិនិត្យព្យបាលជំងឺជូនកម្មករកម្មការិនី នៅរោងចក្រសម្លៀកបំពាក់ សិន តៃ​នេះ នៅក្នុងរាជធានីភ្នំពេញនេះ ជាលើកដំបូងគេបង្អស់នៃយុទ្ធនាការ ហើយសម្រាប់នៅតាមបណ្ដាខេត្ដ គឺបានចុះទៅខេត្ដកំពង់ចាមមុនគេ...Read More


កម្ពុជា ចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្តាយនិងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសាកល្បងនុយក្លេអ៊ែររបស់ កូរ៉េខាងជើង

FN ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បា​នចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការសោកស្តាយ និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសាកល្បងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ។

សេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងការបរទេស ដែល Fresh News ទទួលបាននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ការសាកល្បងនុយក្លេអ៊ែរ លើកទី៦នេះ របស់រដ្ឋាភិបាល ទីក្រុងព្យូងយ៉ាងនេះ គឺជាការរំលោភជាថ្មីម្តងទៅលើសេចក្តីសំរេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្កការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខ និងស្ថិរភាព នៅឧបទ្វីបកូរ៉េ ក៏ដូចជានៅក្នុងតំបន់ទាំងមូល ហើយនឹងធ្វើឲ្យធ្ងន់ធ្ងរថែមទៀត ចំពោះស្ថានភាព ដែលតឹងតែងស្រាប់នៅក្នុងឧបទ្វីបកូរ៉េ។

ក្រសួងការបរទេស បានបញ្ជាក់បន្ថែមទៀតថា កម្ពុជាទាមទារឲ្យសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ អនុវត្តឲ្យបានពេញលេញនូវ សេចក្តីសម្រេចចិត្តពាក់ព័ន្ធទាំងអស់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ហើយនឹងបញ្ឈប់ ការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលគ្រប់ប្រភេទ ក្នុងគោលបំណងការពារសន្តិភាព និងស្ថិរភាព នៅក្នុងឧបទ្វីបកូរ៉េ។

គួរបញ្ជាក់ថា កូរ៉ខាងជើង បានអះអាងថា ខ្លួនបានធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ-អ៊ីដ្រូសែន ដោយជោគជ័យ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ សម្រាប់បំពាក់លើគ្រាប់មីស៊ីលឆ្លងទ្វីប ICBM ដែលអ្នកជំនាញខ្លះថាអាច បាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក។ ការធ្វើតេស្តលើកនេះ គឺទាក់ទាញការថ្កោលទោស និងរិះគន់យ៉ាងកក្រើកពិភពលោកតែម្តង ទាំងប្រទេសខ្លះដែលមិនធ្លាប់បង្ហាញមតិយោបល់អ្វីសោះកន្លងមក ក៏បានលេចមុខមកព្រមានពីសកម្មភាពដ៏គគ្លើនរបស់កូរ៉េខាងជើង លើកនេះដែរ៕

...Read More

នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រកាសការពារដាច់ខាត មិនឲ្យមានចលនាបដិវត្ដន៍ពណ៌ កើតមានឡើងនៅលើទឹកដីកម្ពុជាឡើយ

FN ៖ នាយ​ឧត្ដមសេនីយ៍កិត្តិព្រឹទ្ធបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការ​រង ​នៃកង​យោធពល​​ខេមរភូមិន្ទ និងជាមេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​អង្គរក្សនាយករដ្ឋមន្រ្តី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ បានថ្លែងប្រកាសជំហរយ៉ាងមុះមុតដាច់ខាត មិនឲ្យមានចលនាបដិវត្ដន៍ពណ៌ កើតមានឡើងនៅលើទឹកដីនៃប្រទេសកម្ពុជាឡើយ។

ការចេញមកប្រកាសជាថ្មីរបស់មន្រ្តីយោធាជាន់ខ្ពស់បែបនេះ បានធ្វើឡើងក្នុងពិធីគោរពវិញ្ញាណក្ខន្ធ ក៏ដូចជាការរំលឹកគុណជូន​ដល់នាយ និង​ពល​ទាហាន​​​ បញ្ជាការដ្ឋានអង្គរក្ស ដែលបានពលីជីវិត ក្នុង​បុព្វហេតុ ការពារជាតិមាតុភូមិ ​និង​សេចក្ដី​​សុខសាន្ត​របស់ប្រជាជន នៅថ្ងៃកាន់បិណ្ឌទី៧ នៃរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក្នុងបរិវេណបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១២ ខែកញ្ញានេះ។

នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បានប្រកាន់ជំហរយ៉ាងមុះមុតដាច់ខាត ព្រមទាំងនាយ និងពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស ប្រកាស​បូជាជីវិត ការពាររាជរដ្ឋាភិបាល ស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងគោរពតាមគោលនយោបាយដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន លើការរក្សា សុខសន្ដិភាព សន្តិសុខសណ្ដាប់ធ្នាប់សេចក្ដីសុខសាន្តផលប្រយោជន៍ របស់ប្រជាពលរដ្ឋការពារសមិទ្ធផលនានា ការរីកចំរើននិងការអភិវឌ្ឍន៍ប្រទេស ដែលមាននាបច្ចុប្បន្ននេះ។

នាយ​ឧត្ដមសេនីយ៍ បន្ដទៀតថា ទប់ស្កាត់ឲ្យបានជាដាច់ខាត នូវសកម្មភាពចលនាបដិវត្តន៍ពណ៌ ដែលបង្កអសន្តិសុខសណ្ដាប់ធ្នាប់ អំពើហិង្សានានា នៅក្នុងសង្គមជាតិ ហើយអង្គរក្សប្រកាសគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់អណត្តិជាបន្តបន្ទាប់ទៀត។

នាយ​ឧត្ដមសេនីយ៍ ក៏បានសំដែង នូវការកោតសរសើរ ​វាយតម្លៃ​ខ្ពស់​ចំពោះស្មារតី​ស្នេហាជាតិមាតុភូមិ និងសេចក្ដីក្លាហាន​របស់នាយ និង​ពលទាហាន​ និងបានជំរុញ និងលើកទឹកចិត្តដល់​មេបញ្ជាការ បញ្ជាការរង នាយទាហាន ទាយទាហានរង និង​​ពលទាហាន​ទាំងអស់ បង្កើនការលើកកំពស់ស្មារតី ​សាមគ្គីឯកភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អ ខិតខំថែរក្សាសម្ភារគ្រឿងបំពាក់ និងបង្កើនទំនាក់ទំនងល្អ ជា​មួយអាជ្ញាធរគ្រប់លំដាប់​ថ្នាក់ ​និង​​ប្រជាពលរដ្ឋ​តាមមូលដ្ឋាន។ នៅពេលចុះបំពេញបេសកម្ម...Read More


មន្រ្តីកំពូលខុទ្ទកាល័យនាយករដ្ឋមន្រ្តី ឆ្លើយតបស្ថានទូតអាមេរិក៖ តើអាមេរិកចោទប្រកាន់ កឹម សុខា ឬ កឹម សុខា ជាអ្នកចោទប្រកាន់អាមេរិក?

FN ៖ ភ្លាមៗឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ស្ថាន​ទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ, នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ មន្ត្រីកំពូលនៃខុទ្ទកាល័យរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះថា៖ «ការនិយាយរប​ស់លោក កឹម សុខា នៅក្នុងវិដេអូ ដូចដែលបានឃើញនោះគឺជាភស្តុតាងយ៉ាងច្បាស់ និងគ្រប់គ្រាន់, ដែលនេះជាទង្វើក្បត់ជាតិដ៏ធ្ងន់ធ្ងររបស់លោក កឹម សុខា ជាមួយសហរដ្ឋអាមេរិក ដើម្បីចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។ ហើយការចាប់ខ្លួនគឺធ្វើឡើងដោយមានភស្តុតាងច្បាស់លាស់ នៅក្នុងវិដេអូដែលលោក កឹម សុខា បាននិយាយដែលមិនអាចប្រកែកបានឡើយ»។

មន្ត្រីកំពូលនៃខុទ្ទកាល័យរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងបន្តថា៖ «ប្រសិនបើអ្វីដែលលោក កឹម សុខា បាននិយាយនៅក្នុងវិដេអូនោះ មិនមានភាព ច្បាស់លាស់ ហេតុអ្វីស្ថានទូតអាមេរិក មិនចេញមកបដិសេធចំពោះការនិយាយរបស់លោក កឹម សុខា ? តើសហរដ្ឋអាមេរិក ជាអ្នកចោទប្រកាន់លោក កឹម សុខា ឬលោក កឹម សុខា ជាអ្នកចោទប្រកាន់សហរដ្ឋអាមេរិក? នេះជាការចោទសួរទៅស្ថានទូតសហរដ្ឋអាមេរិកវិញ ?»។

ការប្រតិកម្មធ្ងន់ៗជាបន្តបន្ទាប់របស់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយភ្ជាប់សហរដ្ឋអាមេរិក ទៅនឹងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិនោះ បានធ្វើឲ្យឯកអគ្គរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក វីលៀម ហើស លែងនៅស្ងៀម និងចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធលើស្ថានភាពដ៏តានតឹងនៃទំនាក់ទំនងកម្ពុជា និងអាមេរិកក្នុងមួយរយៈពេលចុងក្រោយ ជាមួយនឹងការចាប់ខ្លួនលោក កឹម សុខា ផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ឯកអគ្គរដ្ឋអាមេរិកនៅកម្ពុជានាថ្ងៃនេះ បានបង្ហាញការសោកស្តាយជាខ្លាំងដែលកម្ពុជា បានទាញភ្ជាប់អាមេរិកទៅនឹងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា នឹងចាត់ទុកការនេះ គឺជាការចោទប្រកាន់ដ៏មិនធម្មតាមួយ។...Read More


រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ ចាប់តាំងពីឆ្នាំ១៩៨០ មកដល់បច្ចុប្បន្ន មាននិស្សិត ២៤,១៨៨នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ

FN ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៨០មក ជាពេលដែលប្រទេសកម្ពុជា ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតមកដល់ឆ្នាំ២០១៧នេះ មាននិស្សិតសរុប ២៤,១៨៨នាក់ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ក្នុងនោះសាកលវិទ្យាល័យបានបញ្ជូននិស្សិត ៦៨៦នាក់ ទៅបន្តកម្មសិក្សា និងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់វេជ្ជបណ្ឌិតឯកទេស និងបណ្ឌិតនៅប្រទេសបារាំង អូស្រាលី ជប៉ុន កូរ៉េ ចិន អាមេរិក និងបែលហ្សិក។

លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ដូច្នេះក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យសរុប ៣,៩៨៦នាក់ នៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោមអធិបតភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

បើតាមលោក ម៉ម ប៊ុនហេង និស្សិតដែលទទួលសញ្ញាបត្រនាព្រឹកនេះ រួមមាន៖ វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិតទូទៅ ទន្តបណ្ឌិត ឱសថការី បរិញ្ញាបត្រ បរិញ្ញាបត្ររង គិលានុបដ្ឋាក ឆ្មប មន្ទីរពិសោធន៍ វិទ្យុសាស្រ្ត និងព្យាបាលដោយចលនា។ និស្សិតដែលបញ្ចប់ការសិក្សានេះ មាន ៩៥.៧ភាគរយ ទទួលបានការងារធ្វើ ក្នុងនោះ ៤៦.៥ភាគរយ ធ្វើការងាររដ្ឋ, ៣៥.៧ភាគរយ ធ្វើការងារឯកជន និង ១៣.១៤ភាគរយ ធ្វើអាជីវកម្មផ្ទាល់ខ្លួន។

លោក ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា ទាំងនិស្សិតដែលទើបទទួលសញ្ញាបត្រនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ ក៏ដូចជានិស្សិតដែលបញ្ចប់ការសិក្សានាពេលកន្លងមក បានចូលរួមចំណែកខ្ពស់ក្នុងការពង្រឹងវិស័យសុខាភិបាលឲ្យកាន់តែល្អប្រសើរ និងបានចូលរួមព្យាបាលជំងឺជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពផងដែរ៕

...Read More

កាកបាទក្រហមកម្ពុជា និងកាកបាទក្រហមជប៉ុន ចុះបង្រៀនផ្ទាល់ពីរបៀបសង្គ្រោះបឋម ដល់ពលរដ្ឋនៅខេត្តកំពង់ធំ

FN ៖ កាកបាទក្រហមកម្ពុជា តំណាងដោយសាខាកាកបាទក្រហមខេត្តកំពង់ធំ និងកាកបាទក្រហមជប៉ុន នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានប្រារព្ធទិវាពិភពលោកសង្គ្រោះបឋម ក្រោមប្រធានបទ «ការជួយសង្គ្រោះបឋមក្នុងផ្ទះ» ស្ថិតនៅឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយបានបង្ហាត់បង្រៀនផ្ទាល់ពីរបៀបសង្គ្រោះបឋមដល់ប្រជាពលរដ្ឋ និងសិស្សកុមារជាច្រើននាក់នៅទីនោះ។

ទិវាពិភពលោកនេះ ប្រារព្ធឡើងក្រោមអធិបតីភាពលោកស្រី ឌុក ស៊ីដា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងមានការចូលរួមពីក្រុមប្រតិបត្តិសាខាកាកបាទក្រហមខេត្ត អនុសាខាកាកបាទក្រហមខេត្ត អ្នកស័្មគ្រចិត្តកាកបាទក្រហមប្រទេសជប៉ុន អ្នកស្ម័គ្រចិត្តភូមិ និងប្រជាពលរដ្ឋប្រមាណ ១៥០នាក់ ដែលទទួលបានការឧបត្ថម្ភពីកាកបាទក្រហមជប៉ុន តាមរយៈកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ តំណាងអ្នកស្ម័គ្រចិត្តជប៉ុន បានលើកសរសើរពីការចូលរួមរបស់ប្រជាពលរដ្ឋ និងបានណែនាំប្រជាពលរដ្ឋកម្ពុជាឲ្យយកចំណេះដឹងទាំងអស់នេះ ទៅអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដទៃទៀតឲ្យបានយល់ផងដែរ។

លោកស្រី ឌុក ស៊ីដា បានលើកឡើងថា វិជ្ជាសង្គ្រោះបឋម គឺជាវិជ្ជាដ៏សំខាន់មួយដែលអ្នកទាំងអស់គ្នា ត្រូវសិក្សាដើម្បីទុកជាចំណេះដឹង ព្រោះវាជាគ្រឹះក្នុងជីវិតសម្រាប់ជួយជីវិតខ្លួនឯង គ្រួសារ និងសង្គមដែលតែងតែរងគ្រោះដោយចៃដន្យ ដូចជា ហូរឈាម សន្លប់ គាំងបេះដូង
រលាក បាក់ឆ្អឹង គ្រោះថ្នាក់ផ្សេងៗមុនពេលគ្រូពេទ្យជំនាញមកដល់ ឬមុនបញ្ជូនទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។

លោកស្រីបានបន្តថា នៅក្នុងទិវាពិភពលោកវិជ្ជាសង្គ្រោះបឋម ក្រោមប្រធានបទ «ការជួយសង្គ្រោះបឋមក្នុងផ្ទះ» នេះ មានភាពទូលំទូលាយដល់មហាជនទូទៅ ទាំងនៅទីប្រជុំជន និងជនបទ ពិសេសឲ្យដល់កុមារាកុមារីចេះពីវិជ្ជាសង្គ្រោះបឋមដល់ពួកគេ ទាំងនៅក្នុងសាលារៀន និងនៅក្រៅសាលារៀន។

ក្នុងនោះដែរ លោកស្រីក៏បានពាំនាំនូវការសួរសុខទុកពីសំណាក់សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ជូនប្រជាពលរដ្ឋផងដែរ ដែលជានិច្ចកាលកាកបាទក្រហមតែងតែជួយប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ ជនងាយរងគ្រោះ ជនចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ និងទុរគតជននានា។

លោកស្រីបានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ ត្រូវថែរក្សាសុខភាពដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីមានសុខភាពល្អ៕

...Read More

នាយឧត្តមសេនីយ៍ គន់ គីម៖ សមាគមអតីតយុទ្ធជនដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានជួយឲ្យជីវភាពអតីតយុទ្ធជនចៀសផុតពីការលំបាក

FN ៖ ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសមាគមអតីតយុទ្ធជនបណ្តាខេត្តទាំង៥ នៃយោធភូមិភាគ២ ដែលប្រារព្វធ្វើនៅសាលាខេត្តកំពង់ចាម នាយឧត្តមសេនីយ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានសម្តែងដោយមោទនភាពថា សមាគម ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រយៈពេលជាង ១០ឆ្នាំកន្លងទៅ ពិសេសការខិតខំពីរឆ្នាំចុងក្រោយ បានធ្វើឲ្យស្ថានភាពរស់នៅ និងជីវភាពរបស់អតីតយុទ្ធជនបានល្អប្រសើរចៀសផុតពីទុក្ខលំបាក។

នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងបញ្ជាក់ថា ការកែសម្រួលសមាសភាពដឹកនាំចម្រុះរួមមាន នគរបាល យោធា អាវុធហត្ថ សង្គមកិច្ច និងថ្មីៗនេះ បានបន្ថែមអង្គភាពសុរិយោដី១ទៀត ធ្វើឲ្យចលករសមាគមកាន់តែពង្រីកកម្លាំងបានគ្រប់គ្រាន់ ក្នុងការបង្ខិតសកម្មភាពឲ្យកាន់តែកៀកកិត ជាមួយសមាជិកសមាគមអតីតយុទ្ធជននៅមូលដ្ឋាន។

បើតាមនាយឧត្តមសេនីយ៍ គន់ គីម ចំណុចគួរចាប់អារម្មណ៍ គឺការបើកផ្តល់ប្រាក់មរណសង្រ្គោះ បានទាន់ពេលភ្លាមៗ ចំពេលបុណ្យសព ហើយប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព ឬ ប្រាក់ឧបត្ថម្ភ ១លើកដំបូង ក៏បានសហការ បើកជូនដល់ដៃគ្រួសារសព ទប់ស្កាត់បាន នូវបាតុភាពអសកម្ម ដែលធ្លាប់កើតមានកន្លងមក។ ជាមួយនោះ ការចុះជួបសាកសួរសុខទុក្ខ អតីតយុទ្ធជន និងគ្រួសារ តាមគ្រប់រូបភាព បានពង្រឹងនូវភាពកក់ក្តៅ បង្កជំនឿទុកចិត្ត របស់បងប្អូនលើសមាគម និងការដឹកនាំរបស់សម្តេចតេជោប្រធាន។

នាយឧត្តមសេនីយ៍ គន់ គីម បានបន្តថា ការងារចំពោះមុខសមាគម កំពុងពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត និងគណៈកម្មាធិការប្រើប្រាស់និងបែងចែកដី ខេត្ត ដើម្បីថែរក្សា និងគ្រប់គ្រងដីបំរុងទុកសម្រាប់គោលដៅសម្បទានសង្គមកិច្ចរបស់រដ្ឋលើទីតាំងទាំង១៦ នៃខេត្តគោលដៅ១៣ សម្រាប់រៀបចំជាតំបន់អភិវឌ្ឍន៍អតីតយុទ្ធជនតែម្តង។

តាមរយៈនៃការធ្វើបច្ចុប្បន្នភាពកន្លងមកនៅទិសយោធភូមិភាគ២នេះ បានរកឃើញអតីតយុទ្ធជនទ័លក្រលំបាកសរុបចំនួន ១,៤៥២ គ្រួសារ។ ដោយមើលឃើញពីការលំបាកនេះ តាមរយៈសំណើរបស់នាយឧត្តមសេនីយ៍ គន់ គីម សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយសាងសង់ផ្ទះជូនសមាជិក សមាគម ដែលខ្វះខាតពិតប្រាកដលើដីជាកម្មសិទ្ធិស្រាប់ក្នុងយោធភូមិភាគ២ នេះ សរុប...Read More


កម្ពុជានាំចេញអង្ករបានជិត៤០ម៉ឺនតោន កើនឡើង១៦% នៅរយៈពេល៨ ខែឆ្នាំ២០១៧, ចិនជាប់លេខ១ នាំចូលបាន១០ម៉ឺនតោន

FN ៖ រយៈពេល៨ខែ ឆ្នាំ២០១៧ ពោលចាប់ពីខែមករា ដល់ខែសីហា កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្ដរជាតិជិត៤០ម៉ឺនតោន កើនឡើង១៦ភាគរយ បើធៀបដូចគ្នាឆ្នាំ២០១៦។

របាយការណ៍ផ្លូវការ ពីលេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់ការបំពេញបែបការនាំចេញអង្ករ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧បានបញ្ជាក់ថា ចាប់ពីខែមករា ដល់សីហា ឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករបាន ចំនួន៣៧២,១៩០តោន កើតឡើង១៦.៣០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ ដែលមានចំនួន៥៤២,៣៩៦តោន។

យោងតាមរបាយការណ៍ ប្រទេសចំនួនជិត៦០ ត្រូវបានកម្ពុជានាំចេញអង្ករទៅលក់នៅទីនោះ ហើយប្រទេសដែលទិញអង្ករច្រើនជាងនៅកម្ពុជា គឺប្រទេសចិន ដែលមានចំនួនជាង១០ម៉ឺនតោន បន្ទាប់មកគឺប្រទេសបារាំង ដែលមានចំនួនជិត៥ម៉ឺនតោន និងចំណាត់ថ្នាក់ទី៣ ប្រទេសប៉ូឡូញដែលមានចំនួនជាង៣ម៉ឺនតោន។

នៅឆ្នាំ២០១៦កន្លងទៅកម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនជាង៥០ម៉ឺនតោន ខណៈរាជរដ្ឋាភិបាល មានផែនការជំរុញការនាំចេញអង្ករ ឲ្យបាន១លានតោនក្នុង១ឆ្នាំ៕

...Read More

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចេញសេចក្តីណែនាំដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងការងារផ្តល់សេវាសុខាភិបាល

FN ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចេញសេចក្តីណែនាំដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ ឲ្យពង្រឹង​ការងារផ្តល់សេវាសុខាភិបាល ជាពិសេសថែទាំផ្នែកសម្ភព ដោយផ្តោតការយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត។

តាមសេចក្តីណែនាំរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលដែលភ្នាក់ងារ Fresh News ទទួលបាននៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានឲ្យដឹងថាដើម្បីលើកកម្ពស់ ការផ្តល់សេវាថែទាំ និងព្យាបាលជំងឺប្រកបដោយគុណភាពឲ្យបានកាន់តែល្អប្រសើរឡើងជូនប្រជាពលរដ្ឋនៅតាមមណ្ឌលសុខភាព និងមន្ទីរ ពេទ្យបង្អែកស្របតាមគោលការណ៍ គោលនយោបាយអភិវឌ្ឍន៍ និងកំណែទម្រង់ប្រព័ន្ធតែទាំសុខភាពសង្គមក្នុងក្របខណ្ឌគោលនយោបាយ ជាតិគាំពារសង្គម២០១៦ ដល់២០២៥៕

...Read More

ទៅមុខថយក្រោយ