
FN ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២៦០នាក់ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ស្អែកនេះ នឹងចុះពិនិត្យព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋប្រមាណជិត៣ពាន់នាក់ នៅរោងចក្រសាប្រ៊ីណា ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ព្រមទាំងចែកនំបុ័ង និងទឹកសុទ្ធផងដែរ។
ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ…។ល។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន...Read More

FN ៖ ក្រសួងការពារជាតិ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ដំណើរការចែកចាយ និងដាក់ពាក្យសុំចូលបម្រើកងយោធពលខេមរភូមិន្ទ ដើម្បីបំពេញក្របខណ្ឌ ឲ្យកងយោធភូមិភាគទី១ កងទ័ពជើងគោក។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការពារជាតិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។
នៅក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា «គណៈកម្មាការជ្រើសរើស ពលទាហានបំពេញលក្ខខណ្ឌ ឲ្យយោធភូមិភាគទី១ កងទ័ពជើងគោក មានកិត្តិយសជូមជម្រាបជូនដំណឹងដល់សាធារជន ជាពិសេស យុវជនដែលមានបំណងស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ ឲ្យបានជ្រាបថា ផ្នែកតាមលទ្ធផល ដែលគណៈកម្មការជ្រើសរើសទទួលបាន មកដល់ពេលនេះឃើញថា ចំនួនបេក្ខជនដែលបានទទួលពាក្យ នៅតាមផ្នែកមូលដ្ឋានជ្រើសរើសស្រុក ក្រុង ចំណុះឲ្យយោធភូមិភាគទី៣ យោធភូមិភាគទី៥ និងយោធភូមិភាគពិសេស បានគ្រប់តាមសន្ទស្សន៍ដែលបានកំណត់»។
...
Read More
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ បានបង្ហាញនូវទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា ទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត សរុបទាំងអស់មានចំនួន ៣៣មណ្ឌល ដែលមានទូទាំង២៥ រាជធានី-ខេត្ត។
...
Read More
FN ៖ កម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧នេះ បានដុតកម្ទេចចោលនូវគ្រឿង សម្អាងក្លែងក្លាយប្រមាណជិត១០០តោន ដែលរឹបអូសពីឈ្មួញទុច្ចរិតបានជាបន្តបន្ទាប់កាលពីកន្លងទៅ ដែលគ្រឿងសម្អាងទាំងនេះ នឹងបង្កគ្រោះថ្នាក់ហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ជាពិសេសចំពោះអ្នកប្រើប្រាស់តែម្តង។
ការដុតកម្ទេចនេះបានធ្វើឡើង នៅទីលានចាក់សំរាមនៅសង្កាត់ជើងឯក ខណ្ឌដង្កោ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក៏មានការចូលរួមពីតតំណាងស្ថានទូត ស្ថាប័នតុលាការ រួមទាំងអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀតផងដែរ។
សម្តេច ស ខេង បានលើកឡើងថា គ្រឿងសម្អាងទាំងនេះ សុទ្ធតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ចំពោះអ្នកប្រើប្រាស់ ដូច្នេះសមត្ថកិច្ចត្រូវតែរឹតបន្តឹងបន្ថែមទៀតក្នុងការទប់ស្កាត់ ហើយត្រូវតែស្វែងរកជនដែលប្រព្រឹត្តមកផ្តន្ទាទោស។
សម្តេចក្រឡាហោម បានបានលើកឡើងថា អ្នកលក់គិតតែពីលុយ ប៉ុន្តែអ្នកប្រើប្រាស់ គឺមានបញ្ហាសុខភាព ដូច្នេះសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវតែខិតខំធ្វើយ៉ាងណា ទប់ស្កាត់វាឲ្យមានប្រសិទ្ធិភាពបំផុត ដើម្បីប្រជាជន និងសង្គមខ្មែរទាំងទាំងមូល។ សម្តេចក្រឡាហោម ក៏បានអំពាវនាវដល់សមត្ថកិច្ចទាំងអស់គប្បី ណែនាំឲ្យកាន់តែសកម្មបន្ថែមទៀតដល់បងប្អូន ប្រជាពលរដ្ឋឲ្យយល់ដឹងបន្ថែមទៀត ទាក់ទងនឹងផលិតផលមួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេ។
ជាមួយគ្នានោះ សម្តេចក្រឡាហោម ក៏បានជម្រុញដល់សមត្ថកិច្ចទាំងអស់ ត្រូវតែបំពេញភារកិច្ច របស់ខ្លួនឲ្យបានត្រូវត្រឹមដើម្បីជាទំនុកចិត្តដល់ប្រជាពលរដ្ឋ ហើយត្រូវតែចាត់វិធានការភ្លាមៗ បន្ទាប់ពី មានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋទាក់ទងនឹងទំនិញក្លែងក្លាយនេះ។
ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីដុតកម្ទេចចោលនោះ លោក មាជ សុផាណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានលើកឡើងថា ផលិតផលក្លែងក្លាយនេះ គឺភាគច្រើនផលិតនៅប្រទេសថៃ អាមេរិក ស្វីស ចិន និងជប៉ុនជាច្រើន ហើយការដុតកម្ទេចនៅថ្ងៃនេះ គឺមានចំនួនជាង៨០តោនបើគិតជាប្រាក់ប្រមាណជិត៦លានដុល្លារអាមេរិក។ តែយ៉ាងណាក្តីជនល្មើសដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ ខ្លះត្រូវបានផ្តន្ទាទោសខ្លះកំពុងគេចខ្លួនផងដែរ។
លោកបានបន្តថា ផលិតផលក្លែងក្លាយនេះ គឺមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់យ៉ាងច្រើន ដូចជា៖ កើតមហារីក អាឡាក់ស៊ីស្បែក និងប៉ះពាល់ដល់គ្រឿងក្នុង មនុស្សជាច្រើនទៀត។ តែយ៉ាងណាក៏ដោយសមត្ថកិច្ចនឹងមិនព្រងើយកន្តើយចំពោះករណីនេះឡើយ៕
...
Read More
FN ៖ គណៈកម្មការជ្រើសរើសពលទាហានបំពេញក្របខណ្ឌឲ្យយោធភូមិភាគទី១ នៃក្រសួងការពារជាតិ បានជូនដំណឹងថា ការជ្រើសរើសកងទ័ពឲ្យចូលបម្រើការងារនៅយោធភូមិភាគទី១ មិនតម្រូវឲ្យបង់ប្រាក់នោះឡើយ។ សេចក្តីជូនដំណឹងនេះ ធ្វើឡើង ដើម្បីទប់ស្កាត់ជនខិលខូចមួយចំនួន ដែលឆ្លៀតឱកាសកេងប្រវ័ញ្ចយកលុយពីបេក្ខជន ដែលបានដាក់ពាក្យចូលបម្រើការងារជាកងទ័ព។
ក្នុងសេចក្តីជូនដំណឹងដែលធ្វើឡើងនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា «រាល់ការស្ម័គ្រចិត្តដាក់ពាក្យសុំបម្រើការងារក្នុងកងយោធពលខេមរភូមិន្ទនេះ គឺមិនតម្រូវឲ្យបេក្ខជនបង់ប្រាក់ឡើយ ដោយគិតពីការចាប់ផ្តើមដាក់ពាក្យ រហូតបានសម្រេចចូលក្របខណ្ឌ រួមទាំងការពិនិត្យសុខភាព កាយសម្បទា និងលិខិតស្នាមពាក់ព័ន្ធផ្សេងៗ»។
ក្នុងសេចក្តីជូនដំណឹងបានសង្កត់ធ្ងន់ថា «រាល់បុគ្គលដែលប្រព្រឹត្តខុសទៅនឹងគោលការណ៍ខាងលើ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។
គណៈកម្មការជ្រើសរើសពលទាហាន ក៏បានអំពាវនាវផងដែរ ដល់សាធារណជនឲ្យចូលរួមរាយការណ៍ប្រសិនបើមានបុគ្គលណាមួយធ្វើសកម្មភាពទារលុយពីលើការដាក់ពាក្យចូលរួមបម្រើការងារជាកងទ័ព ឬទារលុយជាថ្នូរ ដើម្បីបានជាប់ដើមនោះ។ សាធារណជនអាចរាយការណ៍ពីបញ្ហាទាំងនេះបានតាមរយៈទូរស័ព្ទ៖ 085 333 944/ 085 222 744/ 097 2666 241/ 097 2666 240/ 086 847300 និង 086 685570។
សូមបញ្ជាក់ថា កាលពីខែកញ្ញា កន្លងទៅនេះក្រសួងការពារជាតិ បានប្រកាសជ្រើសរើសពលទាហានចូលបំពេញការងារនៅខេត្តជាប់ព្រំដែនឡាវ និងវៀតណាម រួមមានខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគីរី និងខេត្តរតនគីរី ចំណុះឲ្យយោធភូមិភាគទី១។ ការជ្រើសរើសអ្នកស្ម័គ្រចិត្តចូលបម្រើកងទ័ពនេះធ្វើឡើង ក្នុងគោលបំណងពង្រឹងការការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែន។
សាធារណជន ជាពិសេសយុវជន ដែលមានបំណងចូលរួមបម្រើការងារជាយោធិននៃកងយោធពលខេមរភូមិន្ទ អាចដាក់ពាក្យសុំចូលបម្រើការងារនៅតាមទីបញ្ជាការកងរាជអាវុធហត្ថស្រុក-ក្រុង ដោយឡែកនៅរាជធានីភ្នំពេញ នៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧៕
...
Read More
FN ៖ បន្ទាប់ពីមានការចេញផ្សាយដោយសារព័ត៌មាន Washington Post របស់សហរដ្ឋអាមេរិក នៅរសៀលថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០១៧ថា នាវាដ៏អាថ៌កំបាំងមួយបានធ្វើដំណើរឆ្ពោះទៅកាន់ព្រែកជីកស៊ុយអេ ហើយវាមានឈ្មោះថា ជី ស៊ុន (Jie Shun) ដោយមានដោតទង់ជាតិនៃប្រទេសកម្ពុជា ព្រមទាំងដឹកអាវុធជាប្រភេទកាំភ្លើងបាញ់គ្រាប់រ៉ុបកែតជាង៣០,០០០ដើម, ដោយនៅយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីបំភ្លឺមួយដោយបញ្ជាក់ថា នាវាទាំងឡាយណា ដែលអះអាងថា ស្ថិតក្រោមទង់ជាតិកម្ពុជាក្រោយចុងខែសីហា ឆ្នាំ២០១៦ គឺជាត្រូវបានចាត់ទុកថាខុសច្បាប់ និងអាចត្រូវបានដាក់ទោសដោយច្បាប់ និងបទបញ្ញត្តិអន្តរជាតិ។
នៅក្នុងសេចក្តីបំភ្លឺ ក្រសួងការបរទេសកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃច័ន្ទនេះបានបញ្ជាក់ថា តាមរយៈកំណត់ទូត ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ បានជូនដំណឹងដល់ស្ថានទូតនៃសាធារណៈរដ្ឋកូរ៉េនៅភ្នំពេញថា នាវាចំនួន៣គ្រឿង របស់ក្រុមហ៊ុនកូរ៉េខាងជើងមួយ បំពាក់ទង់ជាតិកម្ពុជា ត្រូវបានលុបចេញពីបញ្ជីដោយ ISROC ស្របតាមកថខណ្ឌទី១៩ នៃសេចក្តីសម្រេចលេខ ២២៧០ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ក្រសួងការបរទេសកម្ពុជា សូមបញ្ជាក់ថា ការប្រើប្រាស់ទង់ជាតិកម្ពុជា ដោយនាវាណាក៏ដោយ រួមទាំងនាវាដែលបានលើកឡើងនេះគឺជាការប្រើប្រាស់ដោយខុសច្បាប់៕
...
Read More
FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានទទួលជំនួយឥតសំណងប្រមាណ ៣៥លានដុល្លារអាមេរិក ពីរាជរដ្ឋាភិបាលជប៉ុន សម្រាប់សាងសង់ស្ពាន និងផ្លូវនៅតំបន់រងគ្រោះដោយសារទឹកជំនន់ក្នុងខេត្តក្រចេះ និងព្រៃវែង។
ពិធីចុះហត្ថលេខាទទួល និងផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ រវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និង លោក រីណូអ៊ុជី ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
តាមរយៈជំនួយខាងលើនេះ ស្ពានចំនួន៥ នៅលើផ្លូវជាតិលេខ៧៣ ក្នុងខេត្តក្រចេះ និងស្ពានចំនួន ២ទៀត នៅលើផ្លូវជាតិលេខ១១ នៅក្នុងខេត្តព្រៃវែង នឹងត្រូវបានសាងសង់សម្រាប់ ជំនួសស្ពានកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ដើម្បីពង្រីកសមត្ថភាពដឹកជញ្ជូននៅតាមបណ្ដោយផ្លូវជាតិទាំងពីរនេះ។
ទាំងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកឯកអគ្គរាជទូតជប៉ុន សុទ្ធតែមានសុទិដ្ឋិនិយមថា ជំនួយនេះនឹងជួយជួយបង្កើនសមត្ថភាពនៃការដឹកជញ្ជូន កាត់បន្ថយពេលវេលា និងលុយកាក់ធ្វើដំណើរ និងដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ។ ជាពិសេសជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ងាយរងគ្រោះដោយទឹកជំនន់។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ដល់ប្រទេសកម្ពុជា។
ប្រមុខការទូតកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ «ជំនួយដែលបានផ្តល់តាមរយៈការចុះហត្ថលេខានៅថ្ងៃនេះ និងជំនួយជាច្រើនដែលបានរដ្ឋាភិបាល និងប្រជាជនជប៉ុន បានផ្ដល់កន្លងមក ជាការរួមចំណែកដ៏ធំធេងដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន»។
សូមបញ្ជាក់ថា ចាប់តាំងពីខែមេសា ឆ្នាំ២០១៧ កម្ពុជាបានទទួលបានជំនួយអភិវឌ្ឍន៍ផ្លូវរបស់ជប៉ុន ប្រហែល ២៤៩លានដុល្លារអាមេរិក ក្នុងនោះរួមមាន ហិរញ្ញប្បទានឥតសំណងប្រមាណ ៤០លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍធនធានមនុស្ស និងការពារទឹកជំនន់ព្រមទាំង ការកែលំអរប្រព័ន្ធលូបង្ហូរទឹកនៅរាជធានីភ្នំពេញ និងកម្ចីសម្បទាន ដែលមានទឹកប្រាកប្រមាណ ២០៩លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍចំណតផែកុងតឺន័រថ្មីនៅក្នុងក្រុងព្រះសីហនុ៕
...
Read More
FN ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ បានចុះដឹកនាំក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្តតាកែវ មកព្យាបាលជូនដល់បងប្អូនកម្មករ កម្មការីនី ប្រមាណ៣,៥០០នាក់ នៅរោងចក្រស្បែកជើង «ប៉ុនទូសហ្វតវើល» ដែលស្ថិតនៅក្នុងឃុំកំភេម ស្រុកត្រាំកក់។
ថ្លែងនៅចំពោះមុខបងប្អូនកម្មករ-កម្មការីនីទាំងអស់ លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានបញ្ជាក់ថា ការចុះមកពិនិត្យព្យាបាលជូនបងប្អូនកម្មករទាំងអស់នៅថ្ងៃនេះ គឺជាការឆ្លើយតបទៅនិងការជម្រុញរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចបានឲ្យក្រុមគ្រូពេទ្យទាំងអស់ ត្រូវតែបង្កើនយកចិត្តទុកដាក់ ជួយព្យាបាលជំងឺដល់បងប្អូនកម្មករ ដោយយកក្រុមគ្រូពេទ្យ មកពិនិត្យព្យាបាលដល់រោងចក្រផ្ទាល់តែម្ដង ហើយការព្យាបាលនេះ គឺមិនគិតកម្រៃនោះទេ ម្យ៉ាងទៀតវាជាការជួយដល់កម្មករ មិនបាច់ចំណាយពេលវេលាទៅព្យាបាលនៅមន្ទីរពេទ្យ ដែលនៅឆ្ងាយពីផ្ទះ។
នៅក្នុងឱកាសនោះលោករដ្ឋមន្រ្តី ក៏បានលើកឡើង ប្រាប់កម្មករពីការយកចិត្តទុកដាក់ ចំពោះបងប្អូនកម្មករពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដែលថ្មីៗនេះ សម្ដេចបានប្រកាស់ស្ដីពីការផ្ដល់សារៈប្រយោជន៍ជាច្រើន ដល់បងប្អូនកម្មករ ដូចជាការតម្លើងប្រាក់ខែ បញ្ចុះតម្លៃទឹក ភ្លើង ជិះរថយន្តក្រុងដោយមិនប្រាក់ ការគាំពាសុខភាព និងការទទួលបានប្រាក់សោធននិវត្តន៍ ដូចមន្រ្តីរាជការនៅពេលឆាប់ខាងមុខនេះ ជាពិសេសកម្មការិនីនេះ ដែលឆ្លងទន្លេបានឈប់សម្រាកចំនួន៣ខែ ហើយទទួលប្រាក់ចំនួន៤០ម៉ឺនរៀល ពីរាជរដ្ឋាភិបាល និងទទួលប្រាក់ខែ១២០ភាគរយ ព្រមទាំងទទួលបានផលប្រយោជន៍ជាច្រើនទៀត។
បើតាមលោករដ្ឋមន្ដ្រី ការគិតគូពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិតជាបានធ្វើឲ្យជីវភាពបងប្អូនកម្មករ កម្មាការីនី កាន់តែមានជីវភាពធូធារ ដែលនេះពិតជាសំណាងដែលកម្ពុជា មានមេដឹកនាំដែលដឹងសុខទុក្ខដល់បងប្អូនកម្មករ និងប្រជាពលរដ្ឋដូច្នោះសូមបងប្អូនទាំងអស់ ត្រូវតែនាំគ្នាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព និងស្ថេរភាពនយោបាយ កុំជឿការអុចអាលញុះញង់ពីក្រុមណាមួយ ដែលធ្វើឲ្យប្រទេសមានការបែកបាក់ ធ្វើឲ្យប្រទេសមានភាពចលាចល និយាយជារួមសូមបងប្អូនត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍ និងធ្វើឲ្យជីវភាពបងប្អូនកាន់តែមានភាពប្រសើរឡើង៕
...
Read More
FN ៖ តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិបារាំង លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការក្រសួងការពារជាតិបារាំង នាសប្តាហ៍នេះ។ លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូ បានចូលជួប និងពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ Gen. Philippe ERRERA អគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងយុទ្ធសាស្ត្រ (DGRIS) នៃក្រសួងការពារជាតិបារាំង នៅក្នុងទីក្រុងប៉ារីស ដោយផ្តោតសំខាន់លើកិច្ចសហប្រត្តិបត្តការ លើវិស័យយោធានៃប្រទេសទាំង២។
នៅក្នុងឱកាសនោះលោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ភាគីមិត្ត នៃប្រទេសបារាំងដែលបានបានសហប្រត្តិបត្តការ លើវិស័យយោធានាពេលកន្លងមក ដោយផ្តោតលើកាបន្តបណ្តុះបណ្តាល និងកសាងសមត្ថភាពជំនាញយោធាផ្សេងៗ និងបន្តជួយបណ្តុះបណ្តាលលើផ្នែកភាសាសម្រាប់និស្សិត។
លោក ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យភាគីបារាំង បន្តជួយហ្វឹកហ្វឺនដល់កងកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិ និងស្នើសុំវគ្គសិក្សាសម្រាប់វគ្គនាយទាហានវ័យក្មេង និងស្នើសុំភាគីបារាំងជួយ សាលាហ្វឹកហ្វឺន នាយទាហានសកម្មលើពង្រីកចំណេះដឹង និងបច្ចេកវិទ្យាផ្សេងៗ។
ជាការឆ្លើយតបលោកឧត្តមសេនីយ៍ Gen. Philippe ERRERA បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក ហ៊ុន ម៉ាណែត និងគណៈប្រតិភក្នុងដំណើរទស្សនកិច្ចផ្លូការ នៅក្រសួងការពារជាតិបារាំងនៅពេលនេះ។
លោកឧត្តមសេនីយ៍ Gen. Philippe ERRERA ក្នុងនាមភាគីបារាំង បានទទួលយកសំណើរនេះ ហើយពិនិត្យលទ្ធភាពក្នុងការជួយបន្តបណ្តុះបណ្តាល និងកសាងសមត្ថភាពនាយទាហានវ័យក្មេង របស់កម្ពុជាតាមលក្ខខណ្ឌរបស់ភាគីបារាំង។
សូមបញ្ជាក់ថា គោលបំណងនៃជំនួបផ្លូវការនេះ គឺជាការរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ កម្ពុជា-បារាំង លើវិស័យយោធា។ នេះគជាកម្មវិធីមួយក្នុងកម្មវិធីជាច្រើន ក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត មកកាន់តំបន់អឺរ៉ុប៕
...
Read More
FN ៖ ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០១៧នេះ អ្នកជំងឺភ្នែក ចំនួន១៥៥,៣៣៨នាក់ ដែលមកទទួលសេវាពិនិត្យព្យាបាលភ្នែក នៅតាមបណ្ដាមន្ទីរពេទ្យរដ្ឋ នៅទូទាំងប្រទេស ដែលចំនួននេះមានការកើនឡើង ជាងឆ្នាំ២០១៥-២០១៦ កន្លងទៅ។ នេះបើតាមការលើកឡើង របស់នាយកកម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល និងជាប្រធានមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត លោក សាស្ត្រាចារ្យ ងី ម៉េង ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧នេះ។
លោកបានថ្លែងបន្ដថា «អ្នកជំងឺភ្នែកជិត១៦ម៉ឺននាក់នេះ គឺមានទាំងអ្នកជំងឺភ្នែកឡើងបាយ ជំងឺកន្ទុយថ្លែនភ្នែក ពិការភ្នែក និងគំហើញ ដែលមានកើនឡើងជាងឆ្នាំមុនៗ ហើយបើនិយាយជាសរុប ក្នុងរយៈពេលមួយឆ្នាំ២០១៦កន្លងទៅ គឺមានអ្នកជំងឺភ្នែកត្រឹមតែ ២៨៨,៥២៥នាក់ប៉ុណ្ណោះ ក្នុងនោះអ្នកវះកាត់ភ្នែក សរុប៤៥,៩៣២នាក់ ។ដូច្នេះយើងបានសហការួមគ្នាជាមួយ មូលនិធិហ្រ្វេតហូឡូ បានរៀបចំសិក្ខាសាលា កាលពីចុងខែកញ្ញានេះរួចមកហើយ ដើម្បីបង្ហាញលទ្ធផល រយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ និងរៀបចំផែនការបន្ត ក្នុងការថែទាំសុខភាពភ្នែក និងកាត់បន្ថយភាពពិការភ្នែក របស់ប្រជាពលរដ្ឋនៅកម្ពុជា ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល»។
គួរបញ្ជាក់ថា ក្នុងលទ្ធផលសម្រាប់ឆមាសទី១ ឆ្នាំ២០១៧ នេះ កម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ បានសម្រេចសមិទ្ធផលដូចជា៖
*វិសយ័ធនធានមនុស្ស សហការជាសកលវិទ្យាសាស្រ្តសុខាភិបាល បាននិងកំពុងបន្តការបណ្តុះបណ្តាលឯកទេសចក្ខុសាស្រ្តដូចជា ចក្ខុបណ្ឌិត ចក្ខុគិលានុប្ប និង ចក្ខុមាត្រការី។
*ពង្រឹកការធ្វើរផែនការ និងការអនុវត្តកម្មវិធីសុខភាពភ្នែកនៅថ្នាក់ក្រោមជាតិរហូតដល់មូលដ្ឋាន ក្នុងខេត្តគោលដៅសាកល្បងចំនួន៣ ដើម្បីធានាឲ្យបាន នូវការផ្តល់សេវាភ្នែក នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យខេត្ត ។បង្កើតក្រុមការងារបច្ចេកទេសសុខភាពភ្នែក នៅតាមបណ្តាខេត្តដើម្បីជួយគាំទ្រដល់ការអនុវត្តផែនការ ដូចជាដាក់បញ្ចូលផែនការភ្នែកក្នុងផែនការប្រចាំឆ្នាំរបស់ស្រុកប្រតិបត្ត និងមន្ទីរសុខាភិបាលខេត្ត។
*ផ្តល់ការគាំទ្រ ដល់ការវះកាត់ស្តារគំហើញ ដល់ប្រជាជនក្រីក្ររ ក្នុងខេត្តគោលដៅចំនួន៩ និង២មន្ទីរពេទ្យ នៅរាជធានីភ្នំពេញ។
*សហការជា អន្តរក្រសួង៖...Read More

FN ៖ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសសារជាថ្មី ស្ដីពីការផ្អាកចរាចរណ៍ទាំងស្រុង លើស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ចាប់ពីម៉ោង១២យប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះតទៅ ដើម្បីធ្វើការជួសជុលឡើងវិញ។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់មកអង្គភាព Fresh News ឲ្យដឹងថា «ចាប់ពីម៉ោង១២យប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧នេះ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) នឹងចាប់ផ្ដើមបិទការចរាចរណ៍ទាំងស្រុង ដើម្បីធ្វើការជួសជុលស្ពាននេះឡើងវិញ»។
កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងថ្មីមួយទៀត ដោយបានបញ្ជាក់ថា មិនអនុញ្ញាតឲ្យរថយន្តដឹកទំនិញធំៗ ដែលធ្វើដំណើរ ចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦ ឆ្លងកាត់ស្ពានជ្រោយចង្វារ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ រហូតដល់ស្ពាន ជួសជុលត្រូវបានបញ្ចប់ ដោយត្រូវពង្វាងចរាចរ ទៅតាមផ្លូវឆ្ពោះទៅស្ពានព្រែកក្តាម មកផ្លូវជាតិលេខ៥ ចូលមកក្រុងវិញ។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា ក្នុងន័យនេះ ដើម្បីជៀសវៀងការកកស្ទះចរាចរ នៅលើស្ពានមិត្តភាពកម្ពុជា-ចិន (ជ្រោយចង្វារទី២) ក៏ដូចជាចំណុចក្បាលស្ពានទាំងសងខាងនោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការជូនដំណឹងដូចខាងក្រោម៖
ទី១៖ ចំពោះរថយន្ដធុនធំចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦ ត្រូវពង្វាង់បត់ចូលតាមផ្លូវ លី យ៉ុងផាត់។
ទី២៖ ចំពោះយានយន្ដគ្រប់ប្រភេទ ដែលធ្វើចរាចរទិសដៅចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦ មកដល់ចំណុចថ្នល់កែង ត្រូវបត់ស្ដាំធ្វើចរាចរតាមកំណត់ផ្លូវជាតិលេខ៦ ឆ្ពោះទៅស្ពានព្រែកក្ដាម និងបន្ដដំណើរចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៥វិញ។
ទី៣៖ ក្នុងករណីមានការកកស្ទះចរាចរណ៍ ក្នុងតំបន់ការដ្ឋានធ្ងន់ធ្ងរ អ្នកបញ្ជាយានយន្ដគ្រប់ប្រភេទ ត្រូវអនុវត្តតាមការបង្វែទិសចរាចរណ៍របស់សមត្ថកិច្ចជំនាញ។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជនដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៦នេះ នឹងចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងសហការយ៉ាងល្អជាមួយ នឹងសមត្ថកិច្ចពាក់ព័ន្ធ ដោយឈរលើស្មារតីយោគយល់ អធ្យាស្រ័យខ្ពស់ ស្របតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ៕
...
Read More
FN ៖ ធនាគារកាណាឌីយ៉ា ក.អ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្ដីពី ការប្រើប្រាស់សេវាកម្ម បង់ភាគទាន និងការទូទាត់តាវកាលិក (របបឧបត្ថម្ភសម្រាប់កម្មករ-កម្មការិនី) ជាមួយបេឡាជាតិរបបសន្ដិសុខសង្គម ដែលហៅកាត់ថា ប.ស.ស។
លោក គ័រ ប៊ុនឡេង អគ្គនាយកប្រតិបត្តិ នៃធនាគារកាណាឌីយ៉ា ក.អ បានឲ្យដឹងថា ការចូលរួមសហការជាមួយនឹង ប.ស.ស នៅក្នុងការបម្រើជូន នូវសេវាកម្មបង់ភាគទាន និងការទូទាត់ តាវកាលិកនេះ។ លោកបានលើកឡើងថា គឺដោយសារតែ ធនាគារកាណាឌីយ៉ាចង់បង្កើននៃភាពងាយស្រួល ជូនដល់សាធារណជន។
លោក អ៊ុក សមវិទ្យា នាយក ប.ស.ស បានថ្លែងថា «ថ្ងៃនេះ បេឡាជាតិរបបសន្ដិសុខសង្គម មានការរីករាយ ចំពោះកិច្ចសហការចូលរួម រវាងធនាគារកាណាឌីយ៉ា ជាមួយនឹងអង្គភាព ប.ស.ស.ស ដែលជាអង្គភាពរបស់រដ្ឋ»។
លោក អ៊ុក សមវិទ្យា បានឲ្យដឹងថា ប.ស.ស បានចាប់ផ្ដើមដំណើរការនៅឆ្នាំ២០០៨ ដោយគិតរហូតមកដល់ពេលនេះ នៅសល់តែ១ខែទៀតប៉ុណ្ណោះ គម្រោងខួប៩ឆ្នាំ នៃការបង្កើនប.ស.ស.នេះ។ បច្ចុប្បន្ន ប.ស.ស មានសមាជិក ដែលជាកម្មករនិយោជិត នៅតាមបណ្ដាលសហគ្រាសឯកជនចំនួន១លាន ២សែននាក់។
លោកបានបន្ថែមទៀតថា «យើងសង្ឃឹមថា នៅក្នុងរយៈពេលដ៏ខ្លីខាងមុខ ប.ស.ស អាចនឹងកើន សមាជិករហូតដល់ជាង៣លាននាក់។ ដោយយើង នឹងចាប់ផ្ដើមចុះបញ្ជី ចាប់ពីសហគ្រាសដែលមានប្រើប្រាស់ កម្មករនិយោជិត ចាប់ពីម្នាក់ឡើងទៅ»។
លោក អ៊ុក សមវិទ្យា បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប.ស.ស កំពុងតែអនុវត្ដនូវប្រព័ន្ធពីររួមមាន៖ ហានិភ័យការងារ (គ្រោះថ្នាក់ការងារ) និងផ្នែកថែទាំសុខភាព។ ដោយឡែកផ្នែកថែទាំសុខភាព ប.ស.ស កំពុងតែអនុវត្តបានជិត១ពាន់នាក់ ហើយនិងមានអ្នកចូលរួមជិត១លាននាក់ផងដែរ៕
...
Read More ទៅមុខថយក្រោយ