FN ៖ ក្រសួងការពារជាតិ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ដំណើរការចែកចាយ និងដាក់ពាក្យសុំចូលបម្រើកងយោធពលខេមរភូមិន្ទ ដើម្បីបំពេញក្របខណ្ឌ ឲ្យកងយោធភូមិភាគទី១ កងទ័ពជើងគោក។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការពារជាតិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។
នៅក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា «គណៈកម្មាការជ្រើសរើស ពលទាហានបំពេញលក្ខខណ្ឌ ឲ្យយោធភូមិភាគទី១ កងទ័ពជើងគោក មានកិត្តិយសជូមជម្រាបជូនដំណឹងដល់សាធារជន ជាពិសេស យុវជនដែលមានបំណងស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ ឲ្យបានជ្រាបថា ផ្នែកតាមលទ្ធផល ដែលគណៈកម្មការជ្រើសរើសទទួលបាន មកដល់ពេលនេះឃើញថា ចំនួនបេក្ខជនដែលបានទទួលពាក្យ នៅតាមផ្នែកមូលដ្ឋានជ្រើសរើសស្រុក ក្រុង ចំណុះឲ្យយោធភូមិភាគទី៣ យោធភូមិភាគទី៥ និងយោធភូមិភាគពិសេស បានគ្រប់តាមសន្ទស្សន៍ដែលបានកំណត់»។