គ.ជ.ប ចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបនឹងការប្រកាសផ្តាច់ជំនួយរបស់សហគមន៍អឺរ៉ុប

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបទៅនឹង ការប្រកាសកាត់ផ្តាច់ជំនួយរបស់សហគមន៍អឺរ៉ុប មកលើការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការសម្តែងការសោកស្តាយ នៅសេចក្តីថ្លែងការណ៍រ​បស់គ.ជ.ប ក៏បានបញ្ជាក់ជូនសហគមន៍អឺរ៉ុបចំនួន៣ចំណុចដូចតទៅ៖

១៖ ​សហភាពអឺរ៉ុប គួរតែយល់ថា គ.ជ.ប អនុវត្តការងារជាអ្នកបច្ចេកទេស ហើយសហភាពអឺរ៉ុបមិនត្រូវយករឿងរបស់តុលាការ និងបញ្ហានយោបាយមកដោះស្រាយជាមួយនឹងការងារបច្ចេកទេសរបស់គ.ជ.បនោះទេ។

២៖ ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ គ.ជ.ប នៅតែរក្សាគោលដៅចម្បងទាំងពីរ ដែលគ.ជ.ប បានអនុវត្តក្នុងការបោះឆ្នោតឆ្នាំ២០១៧ កន្លងមកនេះដដែល នោះគឺពលរដ្ឋខ្មែរ ត្រូវមានឈ្មោះត្រឹមត្រូវក្នុងបញ្ជីបោះឆ្នោត ហើយសិទ្ធិសម្តែងមតិតាមរយៈសន្លឹកឆ្នោត ត្រូវតែបានរាប់យ៉ាងត្រឹមត្រូវបំផុត គ្មានលម្អៀងទៅរកគណបក្សនយោបាយណាមួយនោះទេ។ ហើយក៏ដោយសារតែ គ.ជ.ប អនវុត្តបានដូចគោលដៅទាំងពីរខាងលើនេះហើយ ទើបសហភាពអឺរ៉ុបវាយតម្លៃក្នុងសេចក្តីថ្លែងការណ៍ព័ត៌មាន ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ របស់ខ្លួនថា៖ «សហភាពអឺរ៉ុបរីករាយក្នុងការគាំទ្រដល់ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ របស់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៤ ខែមិថុនា​ ឆ្នាំ២០១៧ ដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយថា ត្រូវបានរៀបចំដោយគ.ជ.ប ប្រកបដោយវិជ្ជាជីវៈ ព្រមទាំងមានស្តង់ដារ តម្លាភាព និងកម្រិតទុកចិត្តខ្ពស់។ អត្រាអ្នកទៅបោះឆ្នោតមានកម្រិតខ្ពស់ គឺជាសញ្ជានៃភាពជឿទុកចិត្តទៅលើប្រព័ន្ធបោះឆ្នោត ហើយលទ្ធផលនៃការបោះឆ្នោតត្រូវបានមើលឃើញថា បានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់អ្នកបោះឆ្នោត។ ហេតុនេះ តើមានហេតុផលអ្វីដែលអាចវាយតម្លៃគ.ជ.បថា ការបោះឆ្នោត ឆ្នាំ២០១៨ ខាងមុខ មិនមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ទៅវិញ?​ បើមេដឹកនាំគ.ជ.ប នៅដដែល? សមាជិកគ.ជ.ប ភាគច្រើននៅដដែល? មន្រ្តីគ.ជ.ប រាប់រយនាក់នៅដដែល?

ទី៣៖ សហប្រតិបត្តិការរបស់គ.ជ.ប កន្លងមកជាមួយគ្រប់ភាគីពាក់ព័ន្ធ គឺប្រកបដោយសុឆន្ទៈ បង្ហាញឱ្យឃើញផ្ទាល់ភ្នែកពីតម្លាភាព ដែលគ.ជ.ប រៀបចំការបោះឆ្នោតនេះ ហើយលទ្ធផលបានបង្ហាញយ៉ាងច្បាស់ពីសាធារណមតិជាតិ និងអន្តរជាតិរួចទៅហើយដែរ។ ខាងមុខនេះ គ.ជ.ប នៅតែបន្តរក្សាជំហរដដែល ហើយនៅតែស្វាគមន៍តែចំពោះជំនួយអន្តរជាតិណា ដែលប្រកបដោយសុឆន្ទៈពិតប្រាកដ។

គ.ជ.ប ក៏បានបញ្ជាក់ដែរថា ខ្លួនបានគ្រោងថវិកាគ្រប់គ្រាន់សម្រាប់ការរបៀចំការបោះឆ្នោតនេះ...Read More


លោក ចម ប្រសិទ្ធ បញ្ជាទៅមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី ខេត្ត ទាំង២៥ លុបបំបាត់ជាបន្ទាន់ នូវរាល់សិប្បកម្មផលិតស្ករត្នោត ក្លែងក្លាយ នៅទូទាំងប្រទេស

FN ៖ បន្ទាប់ពីបានបញ្ជូនក្រុមការងារបច្ចេកទេសរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយមានការសហការជាមួយអាជ្ញាធរខេត្តតាកែវ ឱ្យចុះទៅពិនិត្យ ស្រាវជ្រាវ និងធ្វើការវិភាគយ៉ាងម្មត់ចត់ ផលិតផលស្ករត្នោតក្លែងក្លាយ និងទីតាំងសិប្បកម្មផលិតស្ករត្នោតក្លែងក្លាយ នៅស្រុកបាទី ខេត្តតាកែវ រួចរាល់មក នាពេលកន្លងទៅថ្មីៗនេះ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាទៅមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី ខេត្ត ទាំង ២៥ ឱ្យលុបបំបាត់ជាបន្ទាន់ នូវរាល់សិប្បកម្មផលិតស្ករត្នោតក្លែងក្លាយ នៅទូទាំងប្រទេស។

តាមខ្លឹមសារលិខិតរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលចុះហត្ថលេខានាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ដោយ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ផ្ញើជូនប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី ខេត្ត ទាំង ២៥ ទូទាំងប្រទេស បានបញ្ជាក់ថា កន្លងមកមានការផលិតស្ករត្នោតក្លែងក្លាយ ដែលបានផលិតចេញពីវត្ថុធាតុដើមស្ករស ឬស្ករប្រភេទផ្សេងទៀត ហើយបានកែច្នៃទៅជាផលិតផលស្ករដែលមានរសជាតិ ក្លិន ពណ៌ និងទ្រង់ទ្រាយដូចគ្នាទៅនឹងស្ករត្នោត និងបានយកទៅចរាចរលើទីផ្សារបន្លំធ្វើជាស្ករត្នោតខ្មែរ។ សកម្មភាពនេះ គឺជាវិច្ឆេទកម្មសេដ្ឋកិច្ចដើម្បីបំផ្លាញកិត្តិនាមស្ករត្នោតខ្មែរ ដែលជាអត្តសញ្ញាណផលិតផលជាតិកំពុងត្រូវបានទទួលស្គាល់ជាសាធារណៈ ទាំងក្នុង និងក្រៅប្រទេស។ ដូច្នេះ ក្រសួងសូមធ្វើការណែនាំដល់គ្រប់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី ខេត្ត ទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ធ្វើការលុបបំបាត់រាល់សិប្បកម្មផលិតស្ករត្នោត ក្លែងក្លាយ ចាប់ពីពេលនេះតទៅ។

គួររំឭកផងដែរថា នាពេលកន្លងទៅថ្មីៗនេះ មានបាតុភាពមួយបានកើតឡើងនៅស្រុកបាទី ខេត្តតាកែវ គឺការផលិតនូវផលិតផលស្ករត្នោត ដែលប្រើប្រាស់ធាតុផ្សំពីស្ករស ១០០% ដោយយកទៅកម្លោច លាយទឹក រួចយកទៅកូរវិក ធ្វើឱ្យមានរូបភាពដូចស្ករត្នោតពិត។...Read More


លោក ហ៊ុន ម៉ានី ដឹកនាំក្រុមការងារ សហការជាមួយអង្គការសុខភាពពិភពលោក រួមគ្នាបើកសិក្ខាសាលាជំរុញការបរិច្ចាគឈាមដោយស័គ្រ្មចិត្ត នៅទូទាំងប្រទេស, មួយថ្ងៃៗត្រូវការឈាម១៥០ ទៅ២០០ប្លោក

FN ៖ លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារប្រតិបត្តិ ក្លិបនៃក្តីស្រលាញ់ បានលើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជា ក្លិបនៃក្តីស្រលាញ់ អង្គការសុខភាពពិភពលោក នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ បានរៀបចំសិក្ខាសាលាស្តីពី «ដំណើរការនិងការអនុវត្តក្លិបនៃក្តីស្រលាញ់» ដើម្បីជំរុញការបរិច្ចាគឈាមដោយស័គ្រ្មចិត្ត ពីក្នុងចំណោមយុវជន ប្រជាជនទូទៅនៅគ្រប់ខេត្ត-រាជធានី ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងថ្នាក់ដឹកនាំ ព្រមតាំងប្រធានអង្គការជាច្រើនរូបទៀត។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានបន្តថា យុទ្ធនាការផ្តល់ឈាម១០០០លីត្រ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល ក្នុងឆ្នាំ២០១១ ទទួលបានជោគជ័យ ដោយយុវជនបានចូលរួមយ៉ាងសកម្ម ក្នុងការបរិ្ចចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ ឈាម និងការធានា បាននូវការផ្គត់ផ្គង់ ឈាមឈាម ដល់អ្នកជម្ងឺជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ជាពិសេសខេត្តកណ្តាល និងក្រុមគ្រួសារញ្ញាតិមិត្ត ដែលត្រូវការឈាមជាចាំបាច់នៅគ្រប់មន្ទីរពេទ្យ។

ជាមួយគ្នានេះ សហភាពសហព័ន្ធយុវជនកម្ពុជា បណ្តាខេត្តនានា និងរាជធានីភ្នំពេញបានចូលរួមជាបន្តបន្ទាប់ ក្នុងយុទ្ធនាការ បរិច្ចាគឈាម នៅតាមស្រុក/ខណ្ខ និងដោយបានសហការជាមួយយុវជនកាកបាទក្រហម នៅរាជធានីភ្នំពេញ-ខេត្តជាពិសេសនៅតាមសាកលវិទ្យាល័យនានា។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានប្រកាស អំពាវនាវឲ្យកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមសប្បុរសធម៌ និងអង្គការជាដៃគូរទាំងអស់បន្តគាំទ្រដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីធ្វើឲ្យមានការអភិវឌ្ឍន៍សេវាកម្មផ្តល់ឈាម និងការធានាឲ្យមាននិរន្តភាពនៃការផ្គត់ផ្គង់ឈាមដល់គ្រប់អ្នកជម្ងឺទាំងនៅទីប្រជុំជន និងនៅតំបន់ដាច់ស្រយាល។

កន្លងមកក្រសួងសុខាភិបាល រាជរដ្ឋាភិបាល បានផ្តត់ផ្គង់ថវិកា និងសម្ភារបរិក្ខាដូចជាប្លោកឈាម និងប្រតិករសម្រាប់ធ្វើ តេស្តឈាម និងផ្គត់ផ្គង់ឈាមដល់គ្រប់មន្ទីរពេទ្យេរដ្ឋ ឯកជន និងអ្នកជម្ងឺដោយឥតគិតថ្លៃ ហើយជាការពិតណាស់ស្របតាមគោលការណ៍ជាសាកលអំណោយឈាមមិនត្រូវបានគិតថ្លៃឡើយ ប៉ុន្តែនៅ កម្ពុជាសេវាកម្មទាំងឡាយដើម្បីសុវត្ថិភាពក៏មិនត្រូវបានគិតថ្លៃដែរ ដែលជាហេតុធ្វើឲ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រូវស្វែងរកការគាំទ្រដើម្បីបង្កើតឲ្យមានគោលនយោបាយ ធានានិរន្តរភាពក្នុងសេវាកម្មផ្តល់ឈាម តាមរយៈការជួយឧបត្ថម្ភថវិកាពីមន្ទីរពេទ្យ ដែលជាអ្នកប្រើប្រាស់ឈាម និងស្វែងរកការគាំទ្រពីកាកបាទក្រហមកម្ពុជា និងអង្គការ សមាគមជាដៃគូរសហការទាំងអស់ដើម្បីជួយឧបត្ថម្ភគាំទ្របន្ថៃមទៀត។

សូមបញ្ជាក់ថា...Read More


រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការលើកកម្ពស់កម្រិតជីវភាពសហគមន៍ គឺដើម្បីកាត់បន្ថយសម្ពាធលើធម្មជាតិ

FN ៖ ថ្លែងក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៨ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់សហគមន៍ជាចំណុចគន្លឹះ ដើម្បីកាត់បន្ថយសម្ពាធលើការប្រើប្រាស់ ធនធានធម្មជាតិ ក៏ដូចជាជំរុញការចូលរួមសហគមន៍​ ក្នុងការងារគ្រប់គ្រងធនធានធម្មជាតិ រក្សាតម្លៃវប្បធម៌ និងប្រពៃណីរបស់ជនជាតិដើមភាគតិច។

បន្ថែមពីនេះ លោក សាយ សំអាល់ បានបញ្ជាក់ថា ការពង្រឹងសមត្ថភាពមន្ត្រីជំនាញ និងមន្ត្រីឧទ្យានុរក្ស ដែលមានតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ និងជាភ្នាក់ងារមន្ត្រីនគរបាលយុត្តិធម៌ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ​គ្រប់ប្រភេទ គឺជាកិច្ចការចាំបាច់។

​រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើឲ្យជំរុញការរៀបចំបង្កើតរបៀងទេសចរណ៍ធម្មជាតិ និងបន្តជំរុញលើកទឹកចិត្តដល់វិស័យឯកជន និងសហគមន៍មូលដ្ឋាន ក្នុងការអ​ភិវឌ្ឍទេសចរណ៍ធម្មជាតិនៅតាមទីតាំងដែលមានសក្តានុពល ក៏ដូចជាបន្តសិក្សាតំបន់ដែលមានសក្តានុពល ដើម្បីបង្កើតជាតំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិបន្ថែមទៀត ដោយសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ។ លើសពីនេះទៅទៀត ត្រូវបន្តតាដានត្រួតពិនិត្យ និងពង្រឹងការអនុវត្តមុខងារ គ្រប់គ្រងតំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិ ដែលបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

មួយវិញទៀត ​រដ្ឋមន្ត្រី សាយ សំអាល់ បានស្នើឲ្យយកចិត្តទុកដាក់ លើការអនុវត្តគម្រោងចុះបញ្ជីដីរដ្ឋសាកល្បង សម្រាប់ដែនជម្រកសត្វព្រៃពាមក្រសោប និងដែនជម្រកសត្វព្រៃភ្នំព្រេច ដែលគាំទ្រថវិកាដោយ ADB ដើម្បីដកស្រង់បទពិសោធក្នុងការចុះបញ្ជីដីរដ្ឋ សម្រាប់តំបន់ការពារធម្មជាតិដទៃទៀត (ក្នុងនាមជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ) និងបន្តសិក្សា ប្រមូលទិន្នន័យព័ត៌មានភូមិសាស្ត្រ និងបកប្រែទិន្នន័យពីផ្កាយរណប ដើម្បីធ្វើបច្ចុប្បន្នភាពផែនទីតំបន់ ការពារធម្មជាតិឡើងវិញ រួមទាំងការយកចិត្តទុកដាក់រៀបចំកំណត់តំបន់ និងរៀបចំផែនការគ្រប់គ្រង ក៏ដូចជាការបោះបង្គោលព្រំប្រទល់ តំបន់ការពារធម្មជាតិឲ្យបានច្បាស់លាស់ជាដើម៕

...Read More

កម្ពុជានាំចេញកៅស៊ូបានជាង១៥ម៉ឺនតោន ទទួលបានចំណូលជិត២៥០លានដុល្លារ ក្នុងរយៈពេល១១ខែ

FN ៖ រយៈពេល១១ខែ ឆ្នាំនេះ ពោលគិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៧ កម្ពុជាបាននាំចេញជ័រកៅស៊ូ បានជាង១៥ម៉ឺនតោន ដោយទទួលបានចំណូលជិត២៥០លានដុល្លារ។ នេះបើតាមរបាយការណ៍ផ្លូវការរបស់ អគ្គនាយកដ្ឋានកៅស៊ូ ស្ដីពី ស្ថានភាពការងាររបស់អគ្គនាយកដ្ឋានកៅស៊ូ ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្ដ ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ។

របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ទៀតថា រយៈពេល១១ខែនេះ កម្ពុជាបានប្រមូលផលជ័រកៅស៊ូបានចំនួន​១៥២,៩៦២តោន កើនឡើងចំនួន៣៦៦១៣តោន ស្មើនឹង៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំមុន និងទទួលបានថវិការ ជិត២៥០លានដុល្លារ ដែលតម្លៃលក់ជ័រកៅស៊ូមធ្យមក្នុងរយៈពេល១១ខែ គឺ១,៦២៥ដុល្លារក្នុង១តោន កើនឡើង៤៥២ដុល្លារក្នុង១តោន សើ្មនឹង៣៨ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​

សូមជម្រាបថា គិតមកដល់ពេលនេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបចំនួនជិត៤៤ម៉ឺនហិកតា ក្នុងនោះផ្ទៃដែលអាចចៀរជ័របានចំនួន១៧ម៉ឺនហិកតា និងផ្ទៃដីថែទាំជិត២៧ម៉ឺនហិកតា៕

...Read More

គ.ជ.ប អះអាងថា ការផ្តាច់ជំនួយរបស់អឺរ៉ុប មិនប៉ះពាល់ដំណើរការបោះឆ្នោត នៅកម្ពុជាទេ, ខ្មែរមានលុយខ្លួនឯង និងមានចិន ជប៉ុន និងកូរ៉េ ចាំផ្តល់ជំនួយ

FN ៖ លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប នៅល្ងាច ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការផ្តាច់ជំនួយរបស់សហគមន៍អឺរ៉ុប នាពេលនេះមិនប៉ះពាល់ដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជាទេ។ គ.ជ.ប មានកញ្ចប់ថវិកាជាតិគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅក្នុងឆ្នាំ២០១៨ ខាងមុខនេះ ហើយពេលនេះ ប្រទេសចិនគឺជាបង្អែកដ៏រឹងមាំ ក្នុងការផ្តល់ជំនួយដល់ការបោះឆ្នោតនៅកម្ពុជា ក្រៅពីនោះ មានជប៉ុន និងកូរ៉េថែមទៀត។

ការប្រកាសរបស់ គ.ជ.ប បែបនេះធ្វើឡើង បន្ទាប់ពីសហភាពអឺរ៉ុប បានសម្រេចព្យួរជំនួយរបស់ខ្លួនសម្រាប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលការផ្អាកនេះ ធ្វើឡើងបន្ទាប់ពីមានការរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។​ នៅក្នុងសេចក្តីប្រកាសរបស់សហគមន៍អឺរ៉ុប បានគូសបញ្ជាក់ថា ការសម្រេចរំលាយ គណបក្សសង្រ្គោះជាតិ និងការបែងចែកអាសនៈរដ្ឋសភា និងក្រុមប្រឹក្សា ឃុំ/សង្កាត់ ទៅឲ្យគណបក្សដទៃ គឺជាការបដិសេធចោល ការជ្រើសរើសរបស់ពលរដ្ឋដែលបានបោះ ឆ្នោតជូនគណបក្សនេះ នៅក្នុងការឆ្នោតឆ្នាំ២០១៣ និងឆ្នាំ២០១៧។

លោក សោម សូរីដា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មកដល់ពេលនេះ គ.ជ.ប បានត្រៀមរៀបចំរួចរាល់ ទាំងថវិកា និងសម្ភារៈ ធនធានមនុស្ស និងការងារផ្សេងៗ ទាក់ទងទៅនឹងការបោះឆ្នោតចំនួន២ នៅឆ្នាំ២០១៨ ហើយយើងគ្រោង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាចំនួន២លានដុល្លារ និងសម្រាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ចំនួន៥២លានដុល្លារ ហើយកញ្ចប់ថវិកាមាននៅក្នុងដៃគ.ជ.បរួចហើយ បានន័យថារាជរដ្ឋាភិបាល បានអនុម័តកញ្ចប់ថវិកានេះរួចហើយ»។

លោកបានបន្តថា ថ្វីត្បិតតែសហគមន៍អឺរ៉ុប ប្រកាសផ្តាច់ជំនួយយ៉ាងនេះក្តី ក៏គ.ជ.ប ពេលនេះមានម្ចាស់ជំនួយផ្សេងទៀតនោះគឺ ប្រទេសជប៉ុន តាមរយៈអង្គការ JICA និងប្រទេសកូរ៉េ ហើយពេលនេះផងដែរ ប្រទេសចិន...Read More


អ្នកជំនាញ៖ កម្ពុជាត្រូវការអ្នកបច្ចេកទេសវិទ្យុសាស្ត្រព្យាបាលជំងឺមហារីក ៥០០-៦០០នាក់ ខណៈជំងឺមហារីកកើនឡើងខ្ពស់

FN ៖ ជំងឺមហារីកដែលកើតឡើងលើខ្លួនប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្ន កំពុងមានការកើនឡើងខ្ពស់ ទន្ទឹមនឹងនេះ កម្ពុជាក៏ត្រូវការអ្នកជំនាញបច្ចេកទេសវិទ្យុសាស្ត្រ ឬកាំរស្មីអ៊ិច ដើម្បីព្យាបាលជំងឺមហារីកនេះប្រមាណពី ៥០០-៦០០នាក់យ៉ាងតិច ខណៈបច្ចុប្បន្ន អ្នកជំនាញផ្នែកនេះមានតែ២៨៦នាក់ប៉ុណ្ណោះ។ នេះបើតាមលោក ប៉ុល សុភ័ក្រ្តប្រធានសមាគមបច្ចេកទេសវិទ្យុសាស្ត្រកម្ពុជា។

អ្នកជំនាញថ្លែងបែបនេះ ក្នុងកិច្ចសន្និបាតអ្នកបច្ចេកទេសវិទ្យុសាស្ត្រកម្ពុជាប្រចាំឆ្នាំ លើកទី១០ ស្ដីពីបច្ចេកទេសថ្មីៗផ្នែកវិទ្យុសាស្ត្រជំងឺមហារីកនៅកម្ពុជា នៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ គ.ស ២០១៧ ដែលធ្វើឡើងដើម្បីប្រមូលផ្តុំអ្នកបច្ចេកទេសវិទ្យុសាស្ត្រទូទាំងប្រទេសកម្ពុជា អមជាមួយការចែករំលែក និងបទពិសោធន៍ថ្មីៗទៅក្រុមគ្រូពេទ្យមួយចំនួនផងដែរ។

លោក ប៉ុល សុភ័ក្ត្រ បានលើកឡើងថា ជំងឺមហារីកដែលកើតឡើងលើខ្លួនប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្ន ពិសេសស្ត្រី កំពុងមានការកើនឡើងខ្ពស់ជាងសម័យមុន នេះក៏ដោយសារបច្ចុប្បន្ន ឧបករណ៍បច្ចេកទេសសម្រាប់ត្រួតពិនិត្យជំងឺមានការជឿនលឿនជាងសម័យ។ ទោះបីជាឧបករណ៍សុខាភិបាលមានការជឿនលឿនក៏ពិតមែន ប៉ុន្តែការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជានៅមានកម្រិតទាបនៅឡើយ ដោយសារពួកគាត់បានឮពាក្យចចាមរាមថា ខ្លាចប៉ះសុខភាព ប៉ះពាល់អាយុជីវិតរបស់ពួកគាត់ជាដើម។

លោកបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងខ្វះខាតធនធានមនុស្សផ្នែកវិទ្យុសាស្ត្រនេះណាស់ ព្រោះតម្រូវការអ្នកជំនាញមានចាប់ពី ៥០០-៦០០ ប៉ុន្តែអ្នកជំនាញជាក់ស្ដែងមានតែ២៨៦នាក់ប៉ុណ្ណោះ។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់យុវជនកម្ពុជា ដែលមានបំណងបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ សូមងាកមកចាប់អារម្មណ៍លើមុនជំនាញនេះវិញ ពីព្រោះទីផ្សារការងារកំពុងត្រូវការយ៉ាងខ្លាំង ពិសេសក្របខណ្ឌរដ្ឋតែម្ដង។

មិនតែប៉ុណ្ណោះ លោក សុភ័ក្ត្រ ថែមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសស្ត្រី ត្រូវបង្កើនការយកចិត្តទុកដាក់លើបញ្ហាសុខភាព ពោលត្រូវកំណត់រយៈពេល១ឆ្នាំម្ដង ដើម្បីទៅត្រួតពិនិត្យសុខភាពរបស់ខ្លួននៅមន្ទីរពេទ្យ ពិសេសដើម្បីពិនិត្យមើលជំងឺមហារីក នេះវិធីចម្បង និងល្អបំផុតក្នុងការបង្ការជំងឺមហារីក៕

...Read More

១១ខែ ឆ្នាំ២០១៧នេះ កម្ពុជានាំចេញអង្ករបានជិត៦០ម៉ឺនតោន កើនឡើង១៧ភាគរយ, ចិននៅតែបន្តនាំមុខគេក្នុងការទិញអង្ករពីកម្ពុជាច្រើនជាងគេ​

FN ៖ រយៈពេល១១ខែ ឆ្នាំ២០១៧ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្ដរជាតិជិត៦០ម៉ឺនតោន កើនឡើង១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។

របាយការណ៍ផ្លូវការ ពីលេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់ការបំពេញបែបបទនៃការនាំចេញអង្ករ ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជាក់ឲ្យដឹងថា ចាប់ពីខែមករា ដល់វិច្ឆិកា ឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករបានចំនួន៥៦២,២៣៧តោន កើនឡើង១៧.២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ ដែលមានចំនួន៤៧៩,៦៨៩តោន។

យោងតាមរបាយការណ៍ ប្រទេសចំនួនជិត៦០ ត្រូវបានកម្ពុជានាំចេញអង្ករទៅលក់នៅទីនោះ ហើយប្រទេសដែលទិញអង្ករច្រើនជាងគេនៅកម្ពុជា គឺប្រទេសចិន ដែលមានចំនួនជាង១៦ម៉ឺនតោន បន្ទាប់មកគឺបារាំង ដែលមានចំនួនជាង៧ម៉ឺនតោន និងជាប់ចំណាត់ថ្នាក់លេខ៣ គឺប្រទេសប៉ូឡូញ ដែលមានចំនួនជាង៤ម៉ឺនតោន។

នៅឆ្នាំ២០១៦កន្លងទៅ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនជាង៥៤ម៉ឺនតោន ខណៈរាជរដ្ឋាភិបាល មានផែនការជំរុញការនាំចេញអង្ករ ឲ្យបាន១លានតោនក្នុង១ឆ្នាំៗ៕

...Read More

ធនាគារជាតិនៃកម្ពុជា ប្រកាសដល់គ្រប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ហាមធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងការ​ចរាចរ​លុយអេឡិចត្រូនិក ពពួក Bitcoin, អ្នកលើ្មសនឹងទទួលទោសតាមច្បាប់

FN ៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ទៅដល់គ្រប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់​នៅកម្ពុជា ហាមធ្វើប្រតិបត្តិការពាក់ព័ន្ធ នឹងការចរាចរ រូបិយវត្ថុ Crypto (លុយអេឡិចត្រូនិក)។ ការចេញសេចក្ដីប្រកាសរបស់​ធនាគារជាតិនេះ ធ្វើឡើងបន្ទាប់ពីបានពិនិត្យឃើញថាបច្ចុប្បន្ននេះ មានការចរាចរ ទិញ លក់ ទូទាត់ ផ្សព្វផ្សាយ រូបិយវត្ថុ Crypto ដែលជាពពួក Bitcoin និងឧបករណ៍អេឡិចត្រូនិកប្រហាក់ប្រហែល ទាំងនេះមិនត្រូវបានទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា​នោះឡើយ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជាដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃទី៧ ខែធ្នូ​ ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ការផ្សព្វផ្សាយ និងការធ្វើប្រតិបត្តិការទាំងនេះ អាចផ្ដល់ហានីភ័យដល់សារធារណជន និងជាមធ្យោបាយសម្រាប់ ការសម្អាតប្រាក់ហិរញ្ញវត្ថប្បទានភេវរកម្ម និងទីផ្សារងងឹត ដោយសារតែអ្នកប្រើប្រាស់ និងវិនិយោគ​មួយចំនួនមិនមានការយល់ដឹងពីរូបិយវត្ថុនេះនៅឡើយទេ ដែលងាយរងការឆបោកផ្សេងៗ។

ធនាគារជាតិនៃកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី អគ្គនាយក អគ្គនាយិកា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ នឹងបន្ដគាំទ្រ សហការអនុវត្ត តាមសេចក្ដីណែនាំនេះ យ៉ាងមានប្រសិនភាពខ្ពស់។ ប្រសិនបើមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណា មួយលើ្មសនឹងច្បាប់ណែនាំនេះ នឹងទទួលរងទណ្ឌកម្មតាមច្បាប់ជាធរមាន៕

...Read More

រដ្ឋមន្ត្រីការងារ ព្រមានចាត់វិធានការតាមច្បាប់ ចំពោះសហគ្រាសណា មិនបង្កើតគិលានដ្ឋានសម្រាប់និយោជិត

FN ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានព្រមានចាត់ការយ៉ាងម៉ឹងម៉ាត់តាមផ្លូវច្បាប់ ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាងណាដែលមិនបង្កើតគិលានដ្ឋាន សម្រាប់ផ្ដល់សេវាសុខាភិបាលជូនកម្មករនិយោជិតរបស់ខ្លួន តាមគោលការណ៍ណែនាំស្ដីពី «ការរៀបចំគិលានដ្ឋានសហគ្រាស គ្រឹះស្ថាន» ដែលបានប្រកាសដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នេះតទៅ។

ការប្រកាសដាក់ឲ្យអនុវត្តគោលការណ៍ណែនាំខាងលើ ត្រូវបានធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ ក្នុងនោះដែរ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានរោងចក្រ សហគ្រាស គ្រឹះស្ថានការងារចំនួន ៥១៣,៧៥៩កន្លែង ហើយអត្រា ៨៨% បានបង្កើតគិលានដ្ឋានក្នុងសហគ្រាស គ្រឹះស្ថានរបស់ខ្លួនរួចហើយ នៅឡើយតែប្រមាណ​ ១២% ទៀតដែលមិនទាន់បង្កើតគិលានដ្ឋាន។

លោកបានប្រកាសយ៉ាងម៉ឹងម៉ាត់ថា «ទី១. ចាប់ពីឆ្នាំ២០១៨ គ្រប់រោងចក្រទាំងអស់ត្រូវតែមានគិលានដ្ឋាន បើគ្មានទេ ក្រសួងនឹងចាត់វិធានការតាមច្បាប់ស្ដីពីការងារ មានទាំងពីការផាកពិន័យ ឬបញ្ជូនសំណុំរឿងទៅ (ទៅតុលាការ) ដើម្បីចាត់វិធានការឲ្យបានម៉ឹងម៉ាត់ ទី២. ត្រូវមានគ្រូពេទ្យច្បាស់លាស់ដែលមានជំនាញ ត្រូវតែមានថ្នាំ ត្រូវតែមានកន្លែងសម្រាកឲ្យបា​នគ្រប់គ្រាន់ជូនកម្មករនិយោជិត»។

លោក អ៉ិត សំហេង បានបន្ថែមថា គ្រប់សហគ្រាស គ្រឹះស្ថានការងារទាំងអស់ ត្រូវសហការជាមួយអគ្គនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ បង្កើតឲ្យមានក្រុមការងារដែលមានជំនាញ ចុះត្រួតពិនិត្យកន្លែងធ្វើការរបស់កម្មករនិយោជិតរៀងរាល់ថ្ងៃមុនពេលបើកទ្វារចូលធ្វើការ ដើម្បីត្រួតពិនិត្យបញ្ហាអនាម័យ ជាតិពុល ក្លិនពុល ឬបញ្ហាមិនប្រក្រតី សំដៅជៀសឲ្យផុតពីគ្រោះថ្នាក់ដួលសន្លប់ប៉ះពាល់ដល់កម្មករ បើប្រាកដថាមានសុវត្ថិភាពហើយ ទើបអនុញ្ញាតឲ្យចូលធ្វើការ ផ្ទុយទៅវិញបើឃើញមានបញ្ហា ត្រូវដោះស្រាយជាបន្ទាន់ ពោលត្រូវគិតគូរលើសុវត្ថិភាពជាចម្បង។

បញ្ហាកម្មករដួលសន្លប់នេះទៀតសោត លោករដ្ឋមន្ត្រីបានប្រកាសថា នឹងចាត់ការឲ្យបានម៉ឹងម៉ាងជាទីបំផុត ចំពោះរោងចក្រ សហគ្រាស គ្រឹះស្ថានណាដែលនៅតែមានបញ្ហានេះ តាមរយៈក្រុមការងារអធិការកិច្ចរបស់ក្រសួងការងារ លើសពីនេះ ក្រុមការងារអធិការកិច្ចក៏បង្កើនការទទួលខុសត្រូវ ចំពោះបញ្ហារឿងឲ្យមានប្រសិទ្ធភាពជាងមុនផងដែរ។

លោកបានរំឭកថា ការដាក់ឲ្យអនុវត្តគោលការណ៍ និងវិធានការនានាខាងលើនេះ គឺស្របទៅតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះកម្មករនិយោជិត ដូចបានលើកឡើង និងក្រើនរំឭកចំពោះម្ចាស់...Read More


គ.ជ.ប ចេញសេចក្តីសម្រេចមិនលើកយកមកពិនិត្យ ពាក្យសុំចុះបញ្ជីបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ របស់អតីតគណបក្សសង្គ្រោះជាតិ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប បានសម្រេចមិនលើកយកមកពិនិត្យ ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជី បេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ របស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះ ចេញពីបញ្ជីគណបក្សនយោបាយ តាមសាលដីការបស់តុលាការកំពូល។

នេះបើតាមសេចក្ដីសម្រេច របស់ គ.ជ.ប ស្ដីពី ការប្រកាសមិនលើកយកមកពិនិត្យ នូវពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ៕

...Read More

អគ្គរដ្ឋទូតជប៉ុនចុះហត្ថលេខា ផ្តល់ជំនួយជូនមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សម្រាប់អភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅឃុំរមទម ស្រុករវៀង

FN​ ៖ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាប្រគល់ជំនួយជូន មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ សម្រាប់គម្រោងធ្វើផ្លូវឲ្យប្រសើរឡើងវិញ ស្ថិតក្នុងឃុំរមទម ស្រុករវៀង។

ក្នុងឱកាសដ៏រំភើបរីករាយក្រៃលែងនេះ ដែលធ្វើឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ លោកអភិបាលស្រុករវៀង លោកជំទប់ឃុំរមទម លោកមេភូមិស្វាយដំណាក់ និងមន្ត្រី ជាច្រើននាក់ផ្សេងទៀតបានអញ្ជើញចូលរួមផងដែរ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះប្រទេជប៉ុន ដែលតែងតែផ្ដល់ជំនួយដល់ប្រទេសកម្ពុជា ជាពិសេសជំនួយគូសាណូណិ។

លោកប្រធានមន្ទីរបានថ្លែងទៀតថា ជំនួសមុខឲ្យក្រុមប្រឹក្សា និងអាជ្ញាធរខេត្តព្រះវិហារ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា តាមរយ:ការផ្តល់ជំនួយឥតសំណងយ៉ាងច្រើន សំរាប់ការស្ដារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដល់ព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីលើនេះ ប្រទេសជប៉ុន បានគាំទ្រចំពោះការអភិវឌ្ឍន៍មូលដ្ឋាន ភូមិ-ឃុំ ក្រោមជំនួយគូសាណូណិជាដើម គឺសំដៅដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា នៅតំបន់ដាច់ស្រយាលយ៉ាងមានប្រសិទ្ធភាព ស្របតាមគោលនយោបាយដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក សំ លាងទ្រី មានសង្ឃឹម និងជឿជាក់ថា «រដ្ឋាភិបាលជប៉ុន នឹងបន្តបង្កើនការជួយដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍន៍មូលដ្ឋានបែបនេះ នៅពេលខាងមុខជាបន្តបន្ទាប់ទៅទៀត។ ទន្ទឹមនឹងការទទួលបាននូវគម្រោងនេះ និងបន្ទាប់ពីការសាងសង់រួច វាពិតជាជួយសម្រួលដល់ជីវភាពប្រជាជន ដោយចំណាយពេលវេលាតិច ក្នុងការធ្វើដំណើរទៅកាន់សាលារៀន វត្តអារាម និងមន្ទីរពេទ្យជាដើម ជាពិសេសនោះ វាបានជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ដែលជាយន្តការណ៍ចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជាទៀតផង»៕

...Read More

ទៅមុខថយក្រោយ