FN ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានអះអាងថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនឹងចាប់ផ្តើមដំណើរការឲ្យបានមុនចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០១៨នេះ ដើម្បីសម្រួលការធ្វើដំណើរ ជាពិសេសកាត់បន្ថយការកកស្ទះចរាចរណ៍។
បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវដឹកសម្រាប់ដឹកអ្នកដំណើរ ដែលនឹងដាក់ឲ្យដំណើរការជាលើកដំបូងនេះ គឺចាប់ពីព្រែកព្នៅចូលមករាជធានីភ្នំពេញ ឆ្ពោះទៅក្រុងតាខ្មៅ និងពីក្រុងតាខ្មៅចូលមករាជធានីភ្នំពេញ ហើយឆ្ពោះទៅព្រែកព្នៅវិញ។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា មានកំពង់ផែចំនួន ១៥ទីតាំង ត្រូវបានរៀបចំសម្រាប់ឲ្យការណូតចូលសំចតដឹកអ្នកដំណើរ។ កំពង់ផែទាំង ១៥ទីតាំងនោះរួមមាន៖
* រាជធានីភ្នំពេញ
– ទី១៖ គល់ស្ពានព្រែកព្នៅត្រើយខាងកើត (កំពុងពិចារណា)
– ទី២៖ គីឡូម៉ែត្រលេខ៦
– ទី៣៖ ខាងមុខឃ្លាំងសាំងឬស្សីកែវជាប់ នឹងទីលានប្រជាធិបតេយ្យថ្មី
– ទី៤៖ ផែបណ្ដែតមុខផ្សាររាត្រី
– ទី៥៖ កំពង់ចម្លងកោះពេជ្រ-អារីយ៍ក្សត្រ
– ទី៦៖ ភូមិដើមចាន់ ឬគល់ស្ពានក្បាលថ្នល់ខាងកើត
– ទី៧៖ ចំណតរថយន្តចាក់អង្រែក្រោម
– ទី៨៖ បាក់ខែង ត្រង់ផ្លូវបំបែកលី យ៉ុងផាត់
– ទី៩៖ ទល់មុខផ្សារព្រែកលៀប (កំពង់ចម្លងព្រែកលៀប)
– ទី១០៖ ជាប់សណ្ឋាគារសុខាភ្នំពេញ
– ទី១១៖ ភូមិកោះនរា
– ទី១២៖ កំពង់ចម្លងក្តីតាកុយ
– ទី១៣៖ កំពង់ចម្លងតាព្រហ្មមាត់ក្រសះ
* ខេត្តកណ្តាលៈ
– ទី១៖ មុខវត្តព្រែកសំរោងក្រុងតាខ្មៅ (កំពុងពិចារណា)
– ទី២៖ កំពង់ចម្លងរោងចក្រក្តាបន្ទះផ្លូវត្រី