
FN ៖ ភាគីកម្ពុជា-ឡាវ ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំង២ ត្រូវបានកិច្ចសហប្រតិបត្តិការគ្នា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសខុសច្បាប់នានា នៅតាមបណ្ដោយព្រំដែន ដើម្បីបន្ដរក្សាឲ្យបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែន។
ការស្នើ និងជំរុញបែបនេះ របស់ភាគីទាំង២ ត្រូវបានធ្វើឡើងក្នុងឱកាស លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការងារព្រំដែនកម្ពុជា ក៏បានដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម ជាមួយឧត្តមសេនីយ៍ទោ ខាំ លៀង អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំរវាងគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នាទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
នៅក្នុងជំនួបនោះ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានជម្រាបជូន លោកឧត្តមសេនីយ៍ទោ ខាំ លៀង អំពីសកម្មភាពនៃកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់គ្នា រវាង គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្តោយព្រំដែន ប្រទេសទាំងពីរ ដែលបានប្រព្រឹត្តទៅក្នុងបរិយាកាស មិត្តភាព និងកក់ក្តៅ ដែលឆ្លុះបញ្ចាំងឲ្យឃើញពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។
លោកឧត្តមសេនីយ៍ទោ ខាំ លៀង បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការដ៏ល្អរវាងគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ហើយបានស្នើសុំឲ្យបន្តជំរុញនូវកិច្ចសហប្រតិបត្តិការនេះ ឲ្យកាន់តែស្អិតរមួតថែមទៀត ដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពខុសច្បាប់នានា ដែលកើតមាននៅតំបន់ព្រំដែន ក្នុងនោះត្រូវបង្កើនកិច្ចការពារសិទ្ធ និងលើកកម្ពស់ការអភិវឌ្ឍន៏ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតាមព្រំដែន ក្នុងករណីប្រព្រឹត្តិខុសភាគីទាំងពីរត្រូវជូនដំណឹង និងដោះស្រាយឲ្យបានល្អដោយឈរលើមូលដ្ឋានមនុស្សធម៌ ការយោគយល់ និងអនុវត្តទៅតាមច្បាប់ប្រទេសនីមួយៗ។
សូមបញ្ជាក់ថា កិច្ចប្រជុំរវាគណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរយតាមបណ្តោយព្រំដែន កម្ពុជា-ឡាវ ឬឡាវ-កម្ពុជា បានធ្វើឡើងជារៀងរាល់ឆ្នាំ ដោយផ្លាស់ប្តូរវេនគ្នាធ្វើម្ចាស់ផ្ទះក្នុងមួយឆ្នាំម្តង។ ក្នុងករណីចាំបាច់ ភាគីទាំង២នឹងត្រូវបើកកិច្ចប្រជុំជាបន្ទាន់ តាមការកំណត់ និងឯកភាពគ្នា។
តាមការឲ្យដឹងពីមន្រ្តីព្រំដែន កម្ពុជា និងឡាវ មានព្រំដែនជាប់គ្នាប្រវែង៥៤០គីឡូម៉ែត្រ ដោយត្រូវបោះបង្គោលព្រំដែនប្រមាណ១៤៥បង្គោល។ ប៉ុន្តែមកទល់ពេលនេះ ភាគីទាំងពីរបានបោះរួចចំនួន១២១បង្គោល ស្មើនឹង៨៣ភាគរយ នៅសល់ប្រមាណ២៤បង្គោលទៀត ខណៈចំណុចនៅសេសសល់នោះ...Read More

FN ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសឲ្យអភិបាលរាជធានី-ខេត្តនានា ចាប់ផ្តើមស្រង់ឈ្មោះ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងមុខតំណែងទាំងអស់ ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ ខាងមុខនេះ។
តាមលិខិតដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ក្រសួងមហាផ្ទៃ បានស្នើរដ្ឋបាលរាជធានី-ខេត្ត ត្រូវណែនាំដល់ប្រធានប្រឹក្សាឃុំ-សង្កាត់ ធ្វើការស្រង់ឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងតំណែងទាំងអស់ក្នុង ឃុំ-សង្កាត់របស់ខ្លួន ដាក់ក្នុងបញ្ជីរាយនាមសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមុខតំណែង ដោយមានការបញ្ជាក់ឯកភាព តាមឋានុក្រមពីអភិបាល នៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងបញ្ជូនមកគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតយ៉ាងយូរ ត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧។
សូមបញ្ជាក់ថា ការបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៤ នឹងធ្វើឡើងនៅ ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ។ អាសនៈនៅក្នុងស្ថាប័នព្រឹទ្ធសភា ក្នុងអាណត្តិទី៤នេះ គឺមាន ចំនួន៦២អាសនៈ ដែលក្នុងនោះសមាជិកចំនួន៥៨រូប ត្រូវជ្រើសតាំងតាមរយៈ ការបោះឆ្នោតជាអសកលដោយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងតំណែងបច្ចុប្បន្នសរុប ១១.៦៩៥នាក់ ខណៈដែលសមាជិក ព្រឹទ្ធសភាចំនួន២រូប ត្រូវចាត់តាំងដោយអង្គព្រះមហា ក្សត្រ និងចំនួន២រូប ជ្រើសតាំងដោយរដ្ឋសភា៕
...
Read More
FN ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧នេះ បានចុះកិច្ចព្រមព្រៀង (MOU) ជាមួយអង្គការចំនួន៤ ក្នុងទំហំទឹកប្រាក់១លាន៧សែនដុល្លារអាមេរិក ដើម្បីជួយទៅលើកម្មវិធីផ្សេងៗរបស់អង្គការក្នុងប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកជាមួយក្រសួងសង្គមកិច្ច ដើម្បីការងារលើកកំពស់សុខុមាលភាពរបស់កុមារ និងជនរងគ្រោះ និងជនងាយរងគ្រោះ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង (MOU) នេះ ធ្វើឡើងក្រោមវត្តមានរបស់ លោក ហាច ហ៊ាន អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញាវត្ថុ នៃក្រសួងសង្គមកិច្ច តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និង លោក តូច ចាន់នី អគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសង្គមកិច្ច និងតំណាងអង្គការទាំង៤ មានអង្គការសម្រាលទុក្ខមនុស្សជាតិកម្ពុជា អង្គការសេចក្តីសង្ឃឹមពិភពលោកអន្តរជាតិ អង្គការ បេសកម្មទូទាំងពិភពលោក និងអង្គការមូលនិធិកូរ៉េសម្រាប់ជំនួយពិភពលោកកម្ពុជា ព្រមទាំងមានការចូលរួមពីមន្រ្តីក្រុមការងារតាមបណ្តាខេត្តដែលមានអង្គការទាំង៤នេះមានអាស័យដ្ឋាននៅទីនោះ។
លោក ហាច ហ៊ាន អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសង្គមកិច្ច បានលើកឡើងថា ការចុះហត្ថលេខា ជាមួយអង្គការចំនួន៤នេះ គោលដៅសំខាន់ គឺផ្តោតលើការងារជួយឧបត្ថម្ភផ្នែកអប់រំសុខុមាលភាព និងជីវភាពរស់នៅរបស់កុមារ ជនរងគ្រោះ និងជនងាយរងគ្រោះ។
លោកបានស្នើឲ្យក្រុមការងារទាំងអស់ធ្វើការងារនេះ ដោយភាពស្មោះត្រង់ ដើម្បីជួយដល់សង្គមកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង។
លោក តូច ចាន់នី អគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសង្គមកិច្ច បានលើកឡើងថា ការបន្តចុះ(MOU) ជាមួយអង្គការទាំង៤នេះ ដោយសារអង្គការ បានគោរពទៅកិច្ចសន្យា និងត្រឹមត្រូវតាមស្តង់ដារការងាររបស់ក្រសួងសង្គមកិច្ច។
លោកបានស្នើដល់អង្គការទាំង៤នេះ ត្រូវប្រើប្រាស់ថវិកាទាំងនេះ ឲ្យចំទិសដៅដល់ជនរងគ្រោះ និងងាយរងគ្រោះផ្ទាល់ ឲ្យបានច្រើនជាងការចំណាយផ្នែករដ្ឋបាល។ លោកបានស្នើដល់អង្គការទាំង៤នេះ អនុវត្តគោរពទៅតាមការចុះកិច្ចព្រមព្រៀង មានភាពស្មោះត្រង់ក្នុងការជួយសង្គមកម្ពុជាយ៉ាងពិតប្រាកដ៕
...
Read More
FN ៖ ការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម នៅខេត្តរតនគិរី និងខេត្តកន់ទុំ-យ៉ាឡាយ នឹងត្រូវបញ្ចប់ នៅមុនត្រីមាសទី១ ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមលោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧។
ការអះអាងនេះ បានធ្វើឡើងបន្ទាប់ពី លោកស្រី កុយ ពិសី បានដឹកនាំគណៈប្រតិភូ គណៈកម្មាធិការ
រំដែនកម្ពុជា ចុះត្រួតពិនិត្យការសាងសង់បង្គោលព្រំដែនបំពេញបន្ថែម កម្ពុជា-វៀតណាម និងការសាងសង់ផ្លូវនៅតាមព្រំដែន នៅខេត្តរតនគិរី និងខេត្តកន់ទុំ-យ៉ាឡាយ។
លោកស្រី កុយ ពិសី បានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះថា៖ «លទ្ឋផលដែលភាគីទាំងពីរសម្រេច នៅក្នុងខេត្តនេះរហូតមកដល់ពេលនេះ គឺការបោះបង្គោលព្រំដែនធំបានចំនួន ៨២ភាគរយ និងបង្គោលព្រំដែនបំពេញបន្ថែមបានចំនួន ៥៦ភាគរយ។ នៅសល់៤៤ភាគរយទៀត ភាគីទាំងពីរ នឹងខិតខំឱ្យបញ្ចប់នៅមុនត្រីមាសទី១ ឆ្នាំ២០១៨»។
ប្រទេសកម្ពុជា-វៀតណាម មានព្រំដែនដីគោករួមគ្នា ប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែនរួមគ្នា ចំនួន៣១៤បង្គោល។ មកដល់ពេលបច្ចុប្បន្ននេះ ការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ សម្រេចបានប្រមាណ៨៤ភាគរយហើយ។ ភាគីទាំងពីរបានប្តេជ្ញាចិត្តថា នឹងខិតខំបញ្ចប់បង្គោលព្រំដែន ហើយអភិវឌ្ឍតំបន់ព្រំដែនេះ ឱ្យក្លាយជាតំបន់សន្តិភាព និងមានការរីកចំរើន ដែលផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចទៅវិញទៅមក។
សូមបញ្ជាក់ថា នៅក្នុងឱកាស ចុះត្រួតពិនិត្យការសាងសង់បង្គោលព្រំដែនបំពេញបន្ថែម កម្ពុជា-វៀតណាម នៅខេត្តរតនគិរី និងខេត្តកន់ទុំ-យ៉ាឡាយនេះ លោកស្រី កុយ ពិសី និងគណៈប្រតិភូ ក៏បានឆ្លៀតសួរសុខទុក្ខ កងកម្លាំងកម្ពុជាដែលឈរជើងនៅតំបន់នេះ ដោយបាននាំទៅ ជាមួយគ្រឿងឧបភោគបរិភោគ និងជូននូវថវិកាមួយចំនួន ឧបត្ថម្ភដល់ពួកគាត់ផងដែរ៕
...
Read More
FN ៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យសមុទ្រ ដែលរៀបចំនៅក្នុងខេត្តកែប មានភ្ញៀវទេសចរមកកម្សាន្តសប្បាយ ជាង៥០ម៉ឺននាក់។ នេះបើតាមស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។
លោកឧត្តមសេនីយ៍បានឲ្យដឹងថា ថ្ងៃទី២២ ខែធ្នូ ដែលជាថ្ងៃទី១ នៃបុណ្យសមុទ្រមានភ្ញៀវទេសចរចំនួន៨ម៉ឺននាក់ ចូលរួមទស្សនា ខណៈថ្ងៃទី២៣ ខែធ្នូ ដែលជាថ្ងៃទី២ នៃបុណ្យសមុទ្រ មានភ្ញៀវទេសចរជាង១២ម៉ឺននាក់ ដោយសរុបរយៈពេល ៣ថ្ងៃនេះពិធីបុណ្យ គឺអ្នកចូលរួមជាង៥០ម៉ឺននាក់។
ជាមួយគ្នានេះ ចំពោះបញ្ហាសន្តិសុខវិញ គឺគ្រប់គោលដៅទាំងអស់ត្រូវបាន សមត្ថកិច្ចទទួលខុសត្រូវការពារ និងរៀបចំ សណ្តាប់ធ្នាប់ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដោយទប់ស្កាត់ឃាត់មុខសញ្ញាលូកហោប៉ៅ៣នាក់, ពិនិត្យព្យាបាលជំងឺ ១,៧៣៤នាក់, ជួយអ្នកលង់ទឹកម្នាក់ និងអប់រំ ដកហូតមនុស្សពាក់អាវ Police ១២នាក់។
សូមជម្រាបថា បុណ្យសមុទ្រត្រូវបានរៀបចំឡើងនៅក្នុងខេត្តកែប រយៈពេល៣ថ្ងៃ គឺថ្ងៃទី២២-២៣-២៤ ខែធ្នូ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង អនាគត គឺបច្ចុប្បន្ន»៕
...
Read More
FN ៖ លោក ហីប៊ីណុ រីអូតារ៉ូ ប្រធានសមាគមសភាពាណិជ្ជកម្មអ៊ីណូយ៉ាម៉ាក់ នៃប្រទេសជប៉ុន បានជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើនការជ្រើសរើសបណ្ដុះបណ្ដាល និងបញ្ជូនកម្មសិក្សាការីកម្ពុជា ទៅបន្តការសិក្សា និងបម្រើការងារនៅទីក្រុងអ៊ីណូយ៉ាម៉ាក់ ឲ្យបានកាន់តែច្រើន ពីព្រោះទីនោះជាតំបន់មានសក្ដានុពលលើការអភិវឌ្ឍ ពិសេសសម្បូរការងារធ្វើ ថែមទាំងសម្បូរសាកលវិទ្យាល័យល្បីៗធំៗទៀតផង។
តម្រូវការកម្លាំងពលកម្មនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោកប្រធានសមាគមសភាពាណិជ្ជកម្មអ៊ីណូយ៉ាម៉ាក់ នាថ្ងៃចន្ទ ៨កើត ខែបុស្ស ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ គ.ស២០១៧ នៅទីស្ដីការក្រសួងការងារ។
ក្រោយបញ្ចប់ជំនួប លោករដ្ឋមន្ត្រី អ៉ិត សំហេង បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន កាន់តែត្រូវបានពង្រឹង និងពង្រីកយ៉ាងទំលូទំលាយ និងរឹងមាំ ដែលមិនត្រឹមតែថ្នាក់ជាតិប៉ុណ្ណោះទេ សូម្បីថ្នាក់ខេត្ត និងរវាងប្រជាជន និងប្រជាជនក៏កាន់តែពង្រីកថែមទៀតដែរ។
ដោយសារទំនាក់ទំនងយ៉ាងជិតស្និទ្ធនេះហើយ ទើបសភាពាណិជ្ជកម្មអ៊ីណូយ៉ាម៉ាក់ មានបំណងជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើនការជ្រើសរើសបណ្ដុះបណ្ដាល និងបញ្ជូនកម្មសិក្សាការីកម្ពុជា ទៅបន្តការសិក្សា និងធ្វើកម្មសិក្សានៅប្រទេសជប៉ុន ឲ្យបានច្រើនថែមទៀត ពិសេសក្នុងទីក្រុងអ៊ីណូយ៉ាម៉ាក់នេះតែម្ដង។
លោករដ្ឋមន្ត្រីបានបន្តថា សមាគមសភាពាណិជ្ជកម្មខេត្តអ៊ីណូយ៉ាម៉ាក់នេះមានសមាជិកជាង ១,០០០ក្រុមហ៊ុន។ ចំណែកនៅក្នុងទីក្រុងអ៊ីណូយ៉ាម៉ាក់នេះទៀតសោត មានសាកលវិទ្យាល័យល្បីៗធំៗច្រើនផងដែរ ដែលទទួលបណ្ដុះបណ្ដាលនិស្សិតទៅលើគ្រប់ជំនាញ ចាប់ពីកម្រិតឧត្តមសិក្សាឡើង។ ពួកគេអាចសិក្សាបណ្ដើរ ធ្វើការរកប្រាក់ចំណូលបណ្ដើរ ក្នុងមួយថ្ងៃអាចធ្វើការបានរហូតដល់២៨ម៉ោង ហើយក្នុងមួយខែៗ ពួកគេអាចរកប្រាក់ចំណូលបានចាប់ពីជាង១ពាន់ដុល្លារឡើងទៅ។
លោក អ៉ិត សំហេង បានបញ្ជាក់ថា នេះជាឱកាសដ៏ប្រសើរសម្រាប់យុវជនកម្ពុជា ដែលមានបំណងចង់ស្វែងរកការងារធ្វើនៅប្រទេសជប៉ុន ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ ប៉ុន្តែមុននឹងទៅធ្វើការនៅប្រទេសជប៉ុន ចាំបាច់ត្រូវចេះភាសាជប៉ុនក្នុងកម្រិតណាមួយជាមុនសិន ដែលអាចសិក្សាបាននៅកម្ពុជា និងមានការប្រឡងធ្វើតេស្តជាមុន។
ដំណឹងនេះ ក៏ជាការផ្ដល់ឱកាសដល់ទីភ្នាក់ងារនានា ក្នុងការជ្រើសរើស បណ្ដុះបណ្ដាល និងបញ្ជូនកម្មសិក្សាការីនៅខេត្តអ៊ីណូយ៉ាម៉ាក់ពីកម្ពុជាផងដែរ។ ចំពោះចំនួនកំណត់កម្មសិក្សាការីកម្ពុជាទៅប្រទេសជប៉ុនយ៉ាងណានោះ លោក អ៉ិត សំហេង មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ពោលគឺធ្វើទៅតាមស្ថានភាពជាក់ស្ដែង៕
...
Read More
FN ៖ នៅទីបំផុតគណៈកម្មាធិការរៀបចំការបោះឆ្នោត (គជប) បានសម្រេចតែងតាំងលោក ឌឹម សុវណ្ណារុំ ដែលទើបក្លាយជាសមាជិកស្ថាប័នឯករាជ្យមួយនេះជាអ្នកនាំពាក្យ ដែលធ្វើឲ្យ គជប មានអ្នកនាំពាក្យចំនួន២នាក់។លិខិតសម្រេចរបស់គជប ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ បានឲ្យដឹងថា គជប សម្រេចតែងតាំងអ្នកនាំពាក្យមានសមាសភាពដូចខាងក្រោម៖
១៖ លោក ហង្ស ពុទ្ធា សមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត ជាអ្នកនាំពាក្យ
២៖ លោក ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត ជាអ្នកនាំពាក្យ
...
Read More
FN ៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ការលើកកម្ពស់ ការអនុវត្តសញ្ញាស្តីពីសិទ្ធិកុមារ ច្បាប់ជាតិ និងអន្តរជាតិពាក់ព័ន្ធ ត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ និងការប្តេជ្ញាចិត្ត គោរព ការពារ និងបំពេញសិទ្ធិនានាចំពោះប្រជាពលរដ្ឋ ជាពិសេសកុមារ ដើម្បីរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍ នីតិរដ្ឋ និងការដាក់ចេញនូវវិធានការជាច្រើន ដើម្បីធានានូវសុខុមាលភាព និងការគាំពារសង្គមចំពោះកុមារកម្ពុជា។
រដ្ឋមន្រ្តី វង សូត បានបន្តថា ឆ្លើយតបនឹងសមិទ្ធផលនានា និងក្នុងទិសដៅពង្រឹង និងពង្រីកតួនាទីរបស់ខ្លួន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានពង្រីករចនាសម័ន្ធរបស់ខ្លួនដល់រាជធានី ខេត្តចំនួន២៥ និងក្រុមការងារដើម្បីកុមារនៅតាមក្រសួង ស្ថាប័នចំនួន៩។
ការលើកឡើងរបស់ រដ្ឋមន្រ្តី វង សូត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញាលើកទី៧ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ស្តីពីការបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨ រៀបចំធ្វើ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្តីការ ក្រសួងសង្គមកិច្ច។
បន្ថែមពីលើនេះ លោក វង សូត បានលើកឡើងថា ក៏ដើម្បីគាំពារ និងលើកស្ទួយឧត្តមប្រយោជន៍កុមារ និងលើកកម្ពស់ គោលការណ៍សិទ្ធិ ចម្បងទាំង៤ រួមមាន សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិក្នុងការអភិវឌ្ឍ និងសិទ្ធិ ក្នុងការចូលរួម។
យោងតាមរបាយការណ៍ដែល អ្នកស្រី ញ៉េប សុភាព អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានបង្ហាញឲ្យដឹងនៅក្នុងកិច្ចប្រជុំនោះថា សកម្មភាពការងារប្រចាំឆ្នាំ២០១៧ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ទទួលបានលទ្ធផលល្អប្រសើរ និងសម្រេចបានសមិទ្ធផលជាច្រើន ដែលបម្រើឲ្យផលប្រយោជន៍របស់កុមារកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល...Read More

FN ៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយប្រមាណ ៣,១៧០ លានយ៉េន ស្មើនឹង២៨លានដុល្លារសហរដ្ឋអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោង «សាងសង់វិទ្យាស្ថានគរុកោសល្យ» នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។
ការចុះហត្ថលេខា លើការផ្តល់ជំនួយនេះ នឹងធ្វើឡើង វេលាម៉ោង ០៩៖៣០នាទីព្រឹក ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៧ ស្អែកនេះ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយភាគីកម្ពុជា ចុះហត្ថលេខាដោយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងភាគីជប៉ុន ចុះហត្ថលេខាដោយ លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
ហិរញ្ញប្បទានឥតសំណងនេះ ត្រូវបានផ្តល់ជូនរដ្ឋាភិបាលកម្ពុជាដោយរដ្ឋាភិបាលជប៉ុន ដើម្បីលើកកំពស់សមត្ថភាពធនធានមនុស្សកម្ពុជា ក្នុងការឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម របស់ជាតិ៕
...
Read More
FN ៖ កម្ពុជាបានត្រៀមខ្លួនក្នុងការធ្វើជាសមាជិក អង្គការបោះឆ្នោតពិភពលោក ដែលហៅកាត់ថា A-WEB (The Association of World Election Bodies)។ ការត្រៀមខ្លួនដើម្បីក្លាយជាសមាជិកនៃអង្គការ បោះឆ្នោតពិភពលោក A-WEB នេះ បានធ្វើឡើងតាមរយៈជំនួបមួយរវាងប្រធាន គជប កម្ពុជា លោក ស៊ិក ប៊ុនហុក ជាមួយនឹងអគ្គលេខាធិការ សមាគមអង្គការ បោះឆ្នោតពិភពលោក គីម យ៉ុង ហ៊ី នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នាទីស្តីការ គជប។
A-WEB គឹជាអង្គការមួយ ដែលបានបង្កើតកាលពីខែតុលាឆ្នាំ២០១៣ ក្នុងប្រទេសកូរ៉េខាងត្បូង និងមានសមាជិក១០៩ មកពី១០៣ប្រទេសលើសកលលោក។ លោក ស៊ិក ប៊ុនហុក បានវាយតម្លៃខ្ពស់ចំពោះសមាគម A-WEB ដែលជាសមាគមមិនធ្វើនយោបាយ មានស្វ័យភាពនិងឯករាជ្យដែលរួមបញ្ចូលសមាជិកពី គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតពិភព លោក និងគ្មានឆន្ទៈលូកដៃចូលក្នុងដែនអធិបតេយ្យរបស់ប្រទេសជាសមាជិកនោះទេ។
ប្រធាន គជប កម្ពុជា លោកស៊ិក ប៊ុនហុក បានថ្លែងថា គជបនឹងសហការជាមួយ A-WEB ជាជំហាន មុននឹងក្លាយជាសមាជិករបស់សមាគមនេះ៕
...
Read More
FN ៖ ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ ដែលនឹងប្រារព្ធឡើង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ដែលកិច្ចប្រជុំនេះប្រទេសកម្ពុជា នឹងធ្វើជាសហប្រធានផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ។
កិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ នៅដើមឆ្នាំក្រោយនេះ នឹងធ្វើឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវការពេញចិត្តចំពោះប្រទេសសមាជិកមេគង្គ-ឡានឆាងទាំងអស់ដែលបានផ្តល់ការសហការយ៉ាងជិតស្និទ្ធ និងគាំទ្រខ្លាំងក្លាដល់ កម្ពុជាធ្វើជាសហប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ៕
...
Read More
FN ៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ថ្ងៃបញ្ចប់នៃសន្និសីទវិទ្យាសាស្ត្រស្តីពី «កិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរ» ស្ថាប័នគម្រោងអាឡឺម៉ង់-អប្សរាអភិរក្សទេពអប្សរ (GACP) បានតាំងពិរពណ៌អំពីការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យា និងសម្ភារៈ ក្នុងការជួសជុលចម្លាក់ សំណង់សំណង់ប្រាសាទក្នុងរមណីយដ្ឋានអង្គរ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
ពិរព័ណ៍វិទ្យាសាស្ត្រនេះ រៀបចំឡើងក្នុងបំណងផ្លាស់ប្តូរយោបល់ បទពិសោធន៍គ្នាទៅវិញទៅមក រវាងក្រុមអ្នកជំនាញនៃ ស្ថាប័នអន្តរជាតិជាច្រើន ដែលបំពេញការងារជួសជុល អភិរក្សនៅលើទឹកដីអង្គរ ជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីបាន ស្វែងយល់ពីការងារគ្នាទៅវិញមក ពង្រីកចំណេះដឹងបន្ថែម និងស្វែងយល់ពីសម្ភារថ្មីៗ ដែលសមស្របសម្រាប់បច្ចុប្បន្នភាព ក្នុងការអភិរក្សថ្មនិងជួសជុលប្រាសាទ ក្នុងនោះអ្នកជំនាញអាឡឺម៉ង់ក៏បានពន្យល់ពីបច្ចេកវិទ្យា របៀបប្រើប្រាស់ និងផលប្រយោជន៍នៃសម្ភារៈ រួមទាំងផ្តល់បទពិសោធន៍ការងារ រវាងស្ថាប័នដែលពាក់ព័ន្ធនឹងការជួសជុល ដើម្បីឱ្យដឹងគ្នាទៅវិញទៅមកកាន់តែច្រើនថែមទៀត។
គួរបញ្ជាក់ដែរថា GACP បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាផ្លូវការ ជាមួយអាជ្ញាធរជាតិអប្សរា លើកិច្ចការអភិរក្សក្នុង រមណីយដ្ឋានអង្គរ នាឆ្នាំ១៩៩៧ ដោយធ្វើការជួសជុលទៅលើចម្លាក់រូបអប្សរា និងអភិរក្សក្បាច់ចម្លាក់តុបតែងលម្អគ្រប់ ប្រភេទនៃប្រាសាទខ្មែរ នៅកម្ពុជារហូតមកដល់បច្ចុប្បន្ន។ ក្រៅពីកិច្ចការអភិរក្សជួសជុល GACP បានរួមចំណែកយ៉ាង សំខាន់លើការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីបុគ្គលិកខ្មែរជាច្រើនរូប ដោយសហការយ៉ាងជិតស្និទ្ធរវាងសាកលវិទ្យាល័យ TH KÖln និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ថ្មីៗកន្លងមកនេះដែរ ស្ថាប័ន GACP ក៏បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីបន្តកិច្ចសហការលើការងារ អភិរក្ស ជួសជុលចម្លាក់ទេពអប្សរ នៅរមណីយដ្ឋានអង្គរបន្តទៀត ក្នុងបំណងថែរក្សាគ្រឿងតុបតែងលម្អប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានផ្សេងទៀតនៅកម្ពុជា៕
...
Read More ទៅមុខថយក្រោយ