
FN ៖ ក្នុងខែកុម្ភៈ ឆ្នាំ២០១៨នេះ រោងចក្រចំនួន ១៥ថ្មីទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញច្បាប់អនុញ្ញាតអោយបើកដំណើរការនៅកម្ពុជា ក្រោមទុនវិនិយោគជាង១៨០លានដុល្លារអាមេរិក និងបង្កើតការងារថ្មីជូនប្រជាជនកម្ពុជាបានចំនួន ៧៤៥៨កន្លែង។
យោងតាមរបាយការណ៍ដែលបង្ហោះលើ Facebook ផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រោងចក្រដែលទើបបង្កើតថ្មីទាំងនោះរួមមាន៖
១៖ ក្រុមហ៊ុន «MONTI APPAREL (CAMBODIA) CO., LTD» គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងវិនិយោគស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៣៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥៩កន្លែង។
២៖ ក្រុមហ៊ុន «NANWANG TRAVEL GOODS CO., LTD» គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៨២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧០កន្លែង។
៣៖ ក្រុមហ៊ុន «JS LEATHER COLLECTION PHNOM PENH CO, LTD» គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃល្ង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៤៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧០កន្លែង។
៤៖ ក្រុមហ៊ុន «WEICHUANG COMMODITY (CAMBODIA) CO., LTD.» គម្រោងបង្កើតរោងចក្រផលិតវត្ថុអនុស្សាវរីយ៍ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣១៣កន្លែង។
៥៖ ក្រុមហ៊ុន «HE YI TECHNOLOGY (CAMBODIA) PRINTING...Read More

FN ៖ ក្រសួងមហាផ្ទៃ និងក្រសួងការងារ នឹងចាត់វិធានការណ៍តាមផ្លូវច្បាប់យ៉ាងដាច់ណាត់ ឬឈានដល់ការបណ្ដេញពីកម្ពុជា ចំពោះពលករបរទេស ជាង១០ម៉ឺននាក់ ដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា ដោយគ្មានប័ណ្ណការងារ ដែលនាំឲ្យខាតបង់ប្រាក់ចំណូលចូលរដ្ឋ ប្រមាណ២០លានដុល្លារក្នុងមួយឆ្នាំ។
នាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងលោក សេង សក្ដា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការងារ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ដូចគ្នាថា ក្រសួងទុករយៈពេល១ខែជូនពលករបរទេស ដើម្បីមកចុះបញ្ជីការងារស្របតាមច្បាប់ ពោលគឺក្រោយចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រុមអធិការកិច្ចចម្រុះនៃអន្ដរក្រសួង នឹងចុះពិនិត្យស្រាវជ្រាវលើករណីនេះ។
ការឲ្យដឹងបែបនេះ របស់នាយឧត្តមសេនីយ៍ សុខ ផល និងលោក សេង សក្ដា បានធ្វើឡើងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសអន្ដរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពីការពង្រឹងការងារអធិការកិច្ច ហត្ថពលកម្មបរទេសនៅកម្ពុជា និងសេចក្ដីជូនដំណឹងពីកាតព្វកិច្ចធ្វើប័ណ្ណការងារ និងសៀវភៅការងារជនបរទេស។
នាយឧត្តមសេនីយ៍ សុខ ផល បានថ្លែងយ៉ាងដូច្នេះថា «យើងទុកពេលមួយខែតាមស្មារតីប្រកាសអន្ដរក្រសួង រហូតទៅដល់ថ្ងៃក្រោយចូលឆ្នាំខ្មែរ យើងនឹងធ្វើការត្រួតពិនិត្យឡើងវិញ តើអវត្តមានដែលគាត់មិនបានបង់ទៅតាមសៀវភៅ និងប័ណ្ណការងារនេះ ហើយយើងនឹងធ្វើការត្រួតពិនិត្យជំហ៊ានមួយទៀត […] ហើយផុតសុពលភាពមួយខែដែលកំណត់ យើងនឹងធ្វើការផាកពិន័យ»។
ជាមួយគ្នានេះ លោក សេង សក្ដា ក៏បានថ្លែងដោយជំរុញឲ្យពលករបរទេសទាំងអស់ សូមមកធ្វើប័ណ្ណ និងសៀវភៅការងារនៅក្នុងឆ្នាំ២០១៧ ឲ្យបានរួចរាល់ ហើយបើតាមច្បាប់អន្ដោប្រវេសន៍ និងច្បាប់ស្ដីពីការងារ ក្នុងឆ្នាំ២០១៨នេះ គឺតម្រូវឲ្យធ្វើការផាកពិន័យ ប៉ុន្ដែក្រសួងទាំង២មិនទាន់ធ្វើការផាកពិន័យនោះទេ គឺទុករយៈពេល១ខែ ដើម្បីឲ្យពលករទាំងអស់នោះមកបំពេញកាតព្វកិច្ច។
ប្រតិភូរាជរដ្ឋាភិបាលរូបនេះ បន្ថែមថា ប្រសិនបើពលករបរទេសទាំងនោះ មិនបានមកធ្វើសៀវភៅការងារ ឬបំពេញកាតព្វកិច្ចក្នុងការបង់ពន្ធជូនរដ្ឋ ដែលក្នុងមួយឆ្នាំមានតម្លៃ៤០ម៉ឺនរៀលនោះ ក្រសួងនឹងធ្វើការផាកពិន័យទៅតាមច្បាប់ ដោយកំណត់ផាកពិន័យពី៦០ថ្ងៃ ទៅ៩០ថ្ងៃ នៃប្រាក់ឈ្នួលប្រចាំថ្ងៃ...Read More

FN ៖ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងថា ការអនុវត្តកិច្ចព្រមព្រៀង ទទួលស្គាល់សុពលភាព ប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប គឺជាការបោះជំហានដ៏វិជ្ជមានមួយ នៃវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា។ ក្នុងនោះប្រកាសនីយបត្រតក្កកម្ម ដែលបានការពារកម្មសិទ្ធិបញ្ញា ចំពោះរបកគំឃើញនៃការច្នៃប្រឌិត និងបង្កើតបច្ចេកវិទ្យាថ្មីៗ ក៏ដើរតួនាទីចម្បងក្នុងការចូលរួមចំណែកពង្រឹង និងពង្រីកក្នុងកិច្ចការពារកម្មសិទ្ធិបញ្ញា និងជំរុញវិស័យសេដ្ឋកិច្ច ឲ្យមានការរីកចម្រើនផងដែរ។
ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ត្រូវបានធ្វើឡើងឱកាស ដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយ ស្តីពីការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀង ទទួលស្គាល់សុពលភាពប្រកាស នីយបត្រតក្កកម្មអឺរ៉ុប រវាងព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នេះ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក François-Régis Hannart, Principal Director for European and International Co- operation, ជាអ្នកតំណាងរបស់ប្រធានស្ថាប័ន ប្រកាសនីយបត្រតក្កកម្មអឺរ៉ុប, Mr. Youdy Bun, EuroCham Board Member, partner and founder of Bun & Associates, និងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនទៀត។
លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា ក្នុងបរិបទសាកលភាវូបនីយកម្មសេដ្ឋកិច្ច និងការចូលរួមក្នុងសហគមន៍ សេដ្ឋកិច្ចអាស៊ាន នាបច្ចុប្បន្ននេះកម្មសិទ្ធិបញ្ញា គឺជាកម្មវត្ថុមួយដ៏មានសារៈសំខាន់ សំរាប់ការធ្វើពាណិជ្ជកម្ម...Read More

FN ៖ ក្នុងឆ្នាំ២០១៧កន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលចូលរដ្ឋបាន១៩.៣ទ្រីលានរៀល (ប្រហែល៤.៨ពាន់លានដុល្លារអាមេរិក)។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ស្ដីពីលទ្ធផលនៃកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃការអនុវត្ដថវិកា ប្រចាំឆ្នាំ២០១៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរៀបចំឡើង នៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ២០១៨ ដែល Fresh News ទទួលបាននៅថ្ងៃទី០១ ខែមីនានេះ បានបញ្ជាក់ថា «ការអនុវត្តចំណូលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចបានលទ្ធផលល្អ ដោយអង្គភាពក្រោមឱវាទក្រសួងប្រមូលបានប្រមាណ ១៩.៣ ទ្រីលានរៀលស្មើនឹង១០៦.១%នៃច្បាប់ ក្នុងនោះចំណូលសារពើពន្ធ (ចំណូលគយ និងរដ្ឋាករ និងចំណូលពន្ធដារ) ប្រមូលបានលើសច្បាប់៨.៤% ចំណូលមិនមែនសារពើពន្ធប្រមូលបានលើសច្បាប់៨.១% និងចំណូលមូលធនសម្រេចបានប្រមាណ៩៩.៧% នៃច្បាប់»។
សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងបន្តថា ការអនុវត្តចំណាយតាមអង្គភាពថវិកាភាគច្រើន បានល្អជាងឆ្នាំ២០១៦ ដោយការអនុវត្តកាន់តែខិតជិតឥណទានច្បាប់ លើកលែងតែករណីដែ លមានការបន្ថែមឥណទានថវិកា តាមការសម្រេចរបស់រាជរដ្ឋាភិបាល ជាពិសេសលើអន្តរាគមន៍របស់រដ្ឋ លើការជំរុញផលិតកម្ម និងទីផ្សារស្រូវអង្ករ៕
...
Read More
FN ៖ ប្រមុខការទូតកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ បានអំពាវនាវទៅដល់ គ្រប់ស្ថាប័ន ពាក់ព័ន្ធទាំងអស់ និងជាពិសេស យុវជន ដែលជាអ្នកជំនាន់ក្រោយ ចូលរួមឲ្យបានសកម្ម នៅក្នុងដំណើរការ របស់កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM)។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នៅក្នុងឱកាស ថ្ងៃរំលឹកខួបប្រចាំឆ្នាំលើកទី២ នៃទិវា ASEM DAY នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ។
ASEM DAY ដែលត្រូវបានកំណត់ឡើង ដោយមេដឹកនាំនៃទ្វីបអាស៊ី និងអឺរ៉ុប ក្នុងកិច្ចប្រជុំកំពូលលើកទី១១ កាលពីខែកក្កដា ឆ្នាំ២០១៦ នៅក្នុងទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី បានដើរតួនាទីគន្លឹះ ជាវេទិកាដ៏សំខាន់តែមួយគត់ សម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងទ្វីបអាស៊ី និងអឺរ៉ុប ដែលមានគោលបំណងសំខាន់ ដើម្បីពង្រឹង ភាពជាដៃគូ ជំរុញសន្តិភាព និងសន្តិសុខ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព រវាងតំបន់ទាំងពីរ និងសកលលោក។
លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា «ខ្ញុំសូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ដូចជាស្ថាប័នផ្សព្វផ្សាយ សង្គមស៊ីវិល វិស័យឯកជន និងជាពិសេស យុវជន ដែលជាអ្នកជំនាន់ក្រោយ ចូលរួមឲ្យបានសកម្មនៅក្នុងដំណើរការរបស់ ASEM ដើម្បីលើកកម្ពស់ និងនាំយកមុខមាត់របស់ ASEM ឲ្យឈានឡើងមួយកម្រិតទៀត ជាពិសេសក្នុងន័យ នៃការតភ្ជាប់ ឬទំនាក់ទំនងមិត្តភាព ទាំងក្នុងទ្វីបអាស៊ី និងអឺរ៉ុប ក៏ដូចជាលើពិភពលោកទាំងមូលផងដែរ»។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា ប្រទេសកម្ពុជា បានចាត់ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប ជាវេទិកាក្រៅផ្លូវការ ដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការតំបន់ និងតំបន់។ កិច្ចប្រជុំ អាស៊ី-អឺរ៉ុប បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា...Read More

FN ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការធូររលុងក្នុងការចេញ បណ្ណបើកបរ ក៏ជាដើមចមនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរលើដងវិថីច្រើនផងដែរ។ លោករដ្ឋមន្ត្រីបានស្នើមន្ត្រីគ្រប់គ្រងលើការចេញបណ្ណ និងការប្រឡងបើកបរត្រូវរឹតបន្តឹងឲ្យបានតឹងរឹងលើការចេញបណ្ណបើកបរនេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលមានតួនាទីជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែរនោះ លើកឡើងដូចនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា និងខែកុម្ភៈ ឆ្នាំ២០១៨ នៅថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
ក្នុងកិច្ចប្រជុំនេះ ក្រៅពីការណែនាំឲ្យរឹតបន្តឹងលើការចេញបណ្ណបើកបរហើយនោះ លោកទេសរដ្ឋមន្ត្រី ក៏បា ស្នើសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធ ក្នុងពេលត្រួតពិនិត្យយានយន្តដឹកជញ្ជូន តាមដងផ្លូវ ត្រូវបង្កើនការត្រួតពិនិត្យ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត បណ្ណបើកបរ និងបណ្ណសម្គាល់យានយន្ត ដើម្បីធានាសុវត្ថិភាព ក៏ដូចជាបង្ការបញ្ហាគ្រោះថ្នាក់ចរាចររបស់បងប្អូនប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន គ្រប់រាជធានីខេត្តត្រូវអនុវត្ត នីតិវិធីបិទយានដ្ឋានកែច្នៃ ខុសលក្ខណៈបច្ចេកទេស ដែលជាប្រភពនៃការកែច្នៃយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នាំឲ្យខូចខាតផ្លូវថ្នល់ ស្ពាន និងបង្កគ្រោះថ្នាក់ចរាចរផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជំរុញលើការរៀបចំលិខិតបទដ្ឋានដែលតម្រូវឲ្យយានយន្តដឹកទំនិញ និងរថយន្តធុនធំ ត្រូវមានបិទចំណាំងផ្លាតសុវត្ថិភាព (ស្ទីគ័រចំណាំងផ្លាតពន្លឺពេលយប់) ដើម្បីការពារអាយុជីវិតអ្នកបើកបរពេលយប់ពីគ្រោះថ្នាក់ចរាចរ ដែលអាចកើតឡើងជាយថាហេតុ។
ទោះបីជាយ៉ាងណា លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណ និងការកោតសរសើរសមាជិក សមាជិកាគណៈកម្មាធិការ ក៏ដូចជាក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយជោគជ័យកន្លងមក និងបានជំរុញលើកទឹកចិត្តឲ្យក្រុមការងារខិតខំប្រឹងប្រែងការងារបន្តទៀត ដើម្បីកម្ពុជាគ្មានរថយយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងដឹកលើសទម្ងន់កម្រិតកំណត់។
យោងតាមរបាយការណ៍បានបង្ហាញថា គ្រោះថ្នាក់ចរាចរខែមករា-កុម្ភៈ ឆ្នាំ២០១៨ បានកើតឡើងចំនួន ៥២៩លើក បណ្តាលឲ្យស្លាប់ ១៦៨នាក់ និងរបួស ៧៤៤នាក់ ប្រៀបធៀបនឹងខែមករា-កុម្ភៈ ឆ្នាំ២០១៧កន្លងទៅ គ្រោះថ្នាក់បានថយចុះចំនួន ៨១លើក...Read More

FN ៖ ដើម្បីជួយប្រទេសកម្ពុជា និងប្រទេសថៃ គ្រប់គ្រងបឹងទន្លេសាប និងអាងទន្លេ សុងក្លា ឲ្យមានភាពល្អប្រសើរ ក្រុមការងារទ្វេភាគីមកពីប្រទេសទំាងពីរ កំពុងរួមគ្នាបញ្ចប់របាយការណ៍សំខាន់ៗចំនួន២ អំពីបទពិសោធន៍នៃការរៀនសូត្រ និងអនុសាសន៍គោលនយោបាយ សម្រាប់ឆ្លើយតបទៅនឹងការគំរាមកំហែងចម្បងៗ ដែលបឹងទាំងពីរកំពុងប្រឈម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មការទន្លេមេគង្គ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលចេញផ្សាយនោះថ្ងែនេះ។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា របាយការណ៍មួយ ក្នុងចំណោមរបាយការណ៍ទាំងពីរ នឹងចងក្រងមេរៀនដែលទទួលបានពីសកម្មភាពអនុវត្តរួមគ្នាក្នុងគម្រោងនេះ ដូចជាបទពិសោធន៍ដែលបានពីដំណើរទស្សនកិច្ចសិក្សា និងការផលិតព័ត៌មានជាវីដេអូ សម្រាប់ចែករំលែកចំណេះដឹង និងដំណោះស្រាយនៅថ្នាក់មូលដ្ឋាន ដើម្បីស្តារឡើងវិញនូវបរិមាណត្រី ត្រៀមរៀបចំសហគមន៍ទប់ទល់មហន្តរាយធម្មជាតិ ដូចជា គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលកើតឡើងដោយសារការប្រែប្រួលអាកាសធាតុ និងផ្តល់សិទ្ធិអំណាចឱ្យស្ត្រីអាចចូលរួមក្នុងសកម្មភាពរកចំណូល។
របាយការណ៍មួយទៀត បង្ហាញពីសកម្មភាពចិញ្ចឹមជីវិតរបស់សហគមន៍តាមដងទន្លេ និរន្តរភាពនៃធនធានក្នុងបឹង និងប្រព័ន្ធគ្រប់គ្រងបឹង ក្នុងគោលបំណងចងក្រងអនុសាសន៍ដែលរដ្ឋាភិបាលរបស់ប្រទេសទាំងពីរអាចយកទៅអនុវត្ត ដើម្បីធ្វើឱ្យការងារគ្រប់គ្រងបឹងអាចធ្វើទៅបានកាន់តែប្រសើរជាងមុន។
របាយការណ៍ទាំងពីរត្រូវបានរៀបចំឡើង ក្រោមគម្រោងកិច្ចសហប្រតិបត្តិការវាងបឹងទន្លេសាប និងបឹងសុងក្លា ក្រោមការផ្តល់មូលនិធិរបស់ធនគារពិភពលោក តាមរយៈគម្រោងគ្រប់គ្រងធនធានទឹកចម្រុះនៃគណៈកម្មការទន្លេមេគង្គ។ គម្រោងនេះគោលបំណងលើកកម្ពស់ស្ថានភាពបឹង តាមរយៈការគ្រប់គ្រងតាមសហគមន៍។
ក្នុងកិច្ចប្រជុំ នៅខេត្តសៀមរាប កាលពីថ្ងៃទី ពាក់កណ្តាល ខែ កុម្ភៈ ក្រុមការងារគម្រោងទ្វេភាគី បានផ្តោះប្តូរគំនិតយោបល់ជាច្រើន ដើម្បីបញ្ចប់របាយការណ៍ស្តីពីបទពិសោធន៍ និងការរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងការគ្រប់គ្រងបឹង ហើយក៏បានពិភាក្សាពីខ្លឹមសារនៃឯកសារស្តីពីអនុសាសន៍គោលនយោបាយផងដែរ។ លើសពីនេះ ក្រុមការងារក៏បានចុះទៅកាន់សហគមន៍ព្រែកទ័ល ក្នុងបឹងទន្លេសាប ដើម្បីស្វែងយល់ពីប្រព័ន្ធបរិស្ថានពិសេសរបស់បឹងនេះ។
លោក ស៊ិន វិសិដ្ឋ ប្រធាននាយកដ្ឋានត្រូតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាបរបស់កម្ពុជា បានថ្លែងថា «ការចងក្រងទុកជាឯកសារនូវអ្វីដែលយើងបានរៀនសូត្រពីគ្នាទៅវិញទៅមក មានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីយកទៅរផ្សព្វផ្សាយដល់សហគមន៍ និងអ្នកពាក់ព័ន្ធនានា ដើម្បីអំពាវនាវឱ្យពួកគេផ្តល់ការគាំទ្រ និងអនុវត្តអន្តរាគមន៍ ការពារធនធានក្នុងបឹង»។
បឹងទន្លេសាប គឺជាបឹងទឹកសាបធំជាងគេ នៅអាស៊ីអាគ្នេយ៍ ដែលជាផ្តល់នូវធនធានសម្បូរបែប សម្រាប់សកម្មភាពចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ ដូចជា កសិកម្ម នេសាទ និងទេសចរណ៍ ជាដើម។ ស្រដៀងគ្នានេះដែរ បឹងសុងក្លា គឺជាបឹងធម្មជាតិតែមួយគត់...Read More

FN ៖ របាយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួង និងគណៈកម្មាធិការចំរុះ ព្រំដែនកម្ពុជា បានសហការជាមួយគណៈកម្មាធិការចម្រុះព្រំដែនឡាវ-វៀតណាម និងថៃ ហើយឯកភាពគ្នាបោះបង្គោលព្រំដែនបានចំនួន៤៧៩ និងនៅសល់ចំនួន២៦ បង្គោលមិនទាន់ឯកភាពគ្នា។
លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា សម្រាប់កិច្ចការបោះបង្គោលព្រំដែន ជាមួយប្រទេសឡាវ, ភាគីទាំងពីរបានទទួលលទ្ធផលគួរឲ្យកត់សំគាល់ ដោយបានបោះបង្គោលព្រំដែនចំនួន១២១ លើចំនួនសរុប១៤៥បង្គោល មានចំនួន៤៦៤,៥គីឡូម៉ែត្រ លើ៥៤០គីឡូម៉ែត្រ ស្មើនឹង៨៦%។
ដោយឡែកសម្រាប់កិច្ចសហការជាមួយភាគីថៃ, កម្ពុជា-ថៃ បានស្វែងរក និងកំណត់ទីតាំងបង្គោលព្រំដែនចាស់ បោះដោយអាណានិគមបារាំង-សៀម បានចំនួន៧០បង្គោល លើបង្គោលសរុប៧៣ បង្គោល ដែលក្នុងចំនួននេះ ភាគីទាំងពីរបានឯកភាពគ្នាចំនួន៤៤បង្គោល និងមិនឯកភាព ចំនួន២៦បង្គោល និងបានសម្រេចចាប់ផ្តើម សាងសង់ស្ពាននៅស្ទឹងបត់ (ខេត្តបន្ទាយមានជ័យ) បានណងអៀន (ខេត្តស្រះកែវ)។
ដោយឡែកជាមួយប្រទេសវៀតណាម ភាគីទាំងពីរបានឯកភាពលើខ្សែព្រំដែនចំនួន៨៤% និងបានបោះបង្គោលធំចំនួន៣១៤បង្គោល ក្នុងចំណោម៣៧៥ បង្គោល នៅលើផ្ទៃដីជាក់ស្តែង និងនៅសល់១៦% កំពុងបន្តចរចាដោះស្រាយ។ ជាការគួឲ្យកត់សំគាល់ក្រសួង បាននឹងកំពុងសហការជាមួយ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ក្នុងការរៀបចំបែបបទបច្ចេកទេស TOR សម្រាប់អ្នកឯកទេសបារាំង ខាងផែនទីវិទ្យា ជួយចម្លងខ្សែព្រំដែន ពីផែនទីខ្នាត១/១០០.០០០ បោះពុម្ពដោយភូមិសាស្ត្រឥណ្ឌូចិន មកលើផែនទី UTM ខ្នាត១/៥០.០០០ នៅកំណាត់ខ្សែព្រំដែន ដែលនៅសេសសល់១៤%៕
...
Read More
FN ៖ អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការបញ្ជាក់ថា ជនជាប់ចោទ នួន ជា និង ខៀវ សំផន មានសម្បទាគ្រប់គ្រាន់ក្នុងការចូលរួមសវនាការ។
បើតាមសេចក្ដីប្រកាសព័ត៌មាន អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចាត់តាំងអ្នកជំនាញវេជ្ជសាស្ត្រ២រូបឲ្យពិនិត្យវាយតម្លៃ ជនជាប់ចោទ នួន ជា និង ខៀវ សំផន ដើម្បីកំណត់ថា តើពួកគាត់នៅតែមាន សម្បទាគ្រប់គ្រាន់ក្នុងការចូលរួមសវនាការក្នុងសំណុំរឿង ០០២/០២ ដែរ ឬទេ កាលពីនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៨កន្លងទៅ។
បន្ទាប់ពីបានពិនិត្យរបាយការណ៍វេជ្ជសាស្ត្ររួច អង្គជំនុំជម្រះសាលាដំបូង បញ្ជាក់ថា ជនជាប់ចោទទាំង២នៅតែមានសម្បទាគ្រប់គ្រាន់ ក្នុងការចូលរួមសវនាការ និងពុំមានការចុះខ្សោយផ្នែកបញ្ញា ស្មារតី ឬរាងកាយ ដែលរារាំងមិនឲ្យពួកគាត់បន្តចូលរួមដំណើរការសវនាការនៃសំណុំរឿង ០០២/០២នេះឡើយ។
អង្គជំនុំជម្រះសាលាដំបូងកត់សម្គាល់លើអនុសាសន៍របស់អ្នកជំនាញ ដែលណែនាំឲ្យមានការត្រួតពិនិត្យជាទៀងទាត់ លើមុខងារបញ្ញាស្មារតីរបស់ជនជាប់ចោទ។
...
Read More
FN ៖ ក្នុងកិច្ចប្រជុំលើកដំបូងជាមួយក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា នាថ្ងៃទី២៦ ខែកុម្ភៈនេះ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈវិស្វករកម្ពុជា បានដាក់ចេញទិសដៅការងារមួយចំនួន ជំរុញឲ្យសមាជិកគណៈវិស្វករកម្ពុជាបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងារ ក្នុងនោះលោកក៏បានជំរុញឲ្យបណ្ដាវិស្វករជាតិ-អន្តរជាតិនានានៅកម្ពុជា រួសរាន់ទៅចុះបញ្ជីនៅគណៈវិស្វករកម្ពុជាផងដែរ។
ផែការការងារអនុវត្តបន្តដែលលោក អ៉ិត សំហេង ដាក់ចេញក្នុងឱកាសនោះ រួមមាន៖
* កែសម្រួលលិខិតបទដ្ឋានគតិយុត្ត និងបង្កើតលិខិតបទដ្ឋានផ្សេងៗ ដើម្បីសម្របសម្រួលក្នុងការធ្វើសមាហរណកម្មអាស៊ាន
* រៀបចំនីតិវិធីក្នុងការវាយតម្លៃវិស្វករតាមស្តង់ដារអាស៊ាន និងនីតិវិធីវាយតម្លៃ ដើម្បីឲ្យមានការទទួលស្គាល់វិស្វករបរទេស
* កសាងឯកសារគតិយុត្តវិស្វកម្មឲ្យមានលក្ខណៈសមស្របទៅនឹងឯកសារ ដែលប្រើប្រាស់ក្នុងអាស៊ាន
* ជំរុញឲ្យវិស្វករជាតិចូលរួមជាអតិបរមាក្នុងសន្និសីទ និងសិក្ខាសាលាថ្នាក់ជាតិ-អន្តរជាតិ ដើម្បីឲ្យទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែមទៀត
* ត្រៀមបើកវគ្គបណ្តុះបណ្តាលដែលទាក់ទងទៅនឹងវិស័យវិស្វកម្ម តាមផែនការយុទ្ធសាស្ត្រ ៣ឆ្នាំរំកិល ដែលបានគ្រោងទុក
* ត្រៀមរៀបចំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាអាណត្តិទី២
* ជំរុញការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់វិស្វករជាតិ និងបរទេស ដែលកំពុងប្រកបវិជ្ជាជីវវិស្វកម្មនៅកម្ពុជា ឲ្យមកបំពេញបែបបទសុំចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា ដើម្បីឲ្យស្របតាមច្បាប់កម្ពុជា
* ជំរុញការចុះបញ្ជីយុវវិស្វករអាស៊ាន និងវិស្វករអាស៊ានឲ្យបានច្រើនទៅតាមការគ្រោងទុក
* ចុះត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើការចុះបញ្ជីវិស្វករជាតិ វិស្វករបរទេស នៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាសនានានៅកម្ពុជា
* ចុះបង្កើតក្រុមប្រឹក្សាគណៈវិស្វកររាជធានី-ខេត្ត ឲ្យបានសម្រេចទៅតាមផែនការដែលបានគ្រោងទុក
* ជំរុញការចុះបញ្ជីវិស្វករអាជីព វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ានឲ្យបានចំនួនច្រើនបន្ថែមទៀត។
លោកបញ្ជាក់ថា វិស្វករគ្រប់មុខជំនាញវិជ្ជាជីវវិស្វកម្ម ត្រូវតែមកចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ដែលជាបុព្វលក្ខខ័ណ្ឌ ព្រោះបើមិនមកចុះបញ្ជី បានន័យថា វិស្វករនោះមិនអាចទទួលគោរមងារជាវិស្វករ អាជីពជាតិ វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ានបានទេ ព្រោះមានតែស្ថាប័នគណៈវិស្វករកម្ពុជានេះទេ ដែលអាចផ្តល់គោរមងារជាវិស្វករអាជីព ដែលច្បាប់ផ្តល់សិទ្ធិឲ្យជាធរមាន។ ទន្ទឹមនឹងនេះ គណៈវិស្វករកម្ពុជា ក៏ជាអ្នកវាយតម្លៃ និងធ្វើបែបបទសម្រាប់ទទួលគោរមងារបន្ថែមជាវិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ានបន្ថែមទៀត។
លោក...Read More

FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការច្បាស់ ក្នុងសកម្មភាពបោសសម្អាតមីន ដោយកំណត់យកឆ្នាំ២០២៥ ធ្វើយ៉ាងណាឲ្យលែងមានគ្រាប់មីន គំរាមកំហែងដល់ប្រជាពលរដ្ឋតទៅទៀត។
ជុំវិញការកំណត់នេះ មន្ត្រីជាន់ខ្ពស់ក្នុងវិស័យដោះមីនកម្ពុជា បានអះអាងថា កម្ពុជាពិតជាអាចធ្វើបានសម្រេចតាមផែនការនេះ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ បានបញ្ជាក់ថាផែនការបោសសម្អាតមីន នៅឆ្នាំ២០២៥ខាងមុខ កម្ពុជាពិតជាអាចសម្រេចបាន។
មូលហេតុដែលហ៊ានអះអាងបែបនេះ លោកបានឲ្យដឹងថា «ចំណុចនេះ ខ្ញុំសុំបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់គោលដៅនេះច្បាស់លាស់ ទី១៖ ដោយសារតែយើងចង់ដោះស្រាយបញ្ហាជូនប្រជាជននៃប្រទេសយើង ឲ្យបានឆាប់ផងដែរ។ ទី២៖ យើងមានកាតព្វកិច្ចតាមផ្លូវច្បាប់ នៃអនុសញ្ញាអន្តរជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញអន្តរជាតិហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្សនេះ ហើយបើផ្អែកទៅលើប្រភពធនធានបច្ចេកទេស និងសមត្ថភាពរបស់យើង យើងសង្ឃឹមថា យើងធ្វើបាន »។
លោក ហេង រតនា បានបន្តថា «ប្រសិនណាជាគ្មានការប្រែប្រួលច្រើនទេ យើងមានលទ្ធភាពគ្រប់គ្រាន់ នៅក្នុងការសម្រេចឲ្យបានជោគជ័យ នៅក្នុងផែនការយុទ្ធសាស្ត្រឆ្នាំ ២០១២៥។ ខ្ញុំនិយាយតែអំពីគ្រាប់មីនប្រឆាំងមនុស្សទេ បញ្ហាស្មុគ្រស្មាញយើងមានបញ្ហាគ្រាប់បែកចង្កោមផង គ្រាប់បែកទម្លាក់ពីលើយន្តហោះផង គ្រាប់បែកគីមីទៀត ឥឡូវជួបបញ្ហាហ្នឹងទៀត អញ្ចឹងបញ្ហាសុំញែកឲ្យដាច់ ព្រោះផែនការឆ្នាំ២០២៥ គឺយើងធ្វើឲ្យអស់គ្រាប់មីនប្រឆាំងមនុស្ស និងកាត់បន្ថយជាអតិបរិមាសំណល់ជាតិផ្ទុះដទៃទៀត»។
ទន្ទឹមនឹងនេះ ប្រធានស៊ីម៉ាក់រូបនេះ បានសម្តែងការព្រួយបារម្មណ៍ថា បញ្ហាបោសសម្អាតមីននៅកម្ពុជា ស៊ីម៉ាក់នៅតែប្រឈមបញ្ហាជាច្រើន ក្នុងការសម្អាតមីន ដែលបញ្ហាទី១៖ ពាក់ព័ន្ធនឹងប្រជាពលរដ្ឋ, ទី២៖ ពាក់ព័ន្ធនឹងសេដ្ឋកិច្ច, ទី៣៖ ពាក់ព័ន្ធនឹងព្រំដែន និងទី៤៖ ពាក់ព័ន្ធនឹងថវិកា។
អគ្គនាយកស៊ីម៉ាក់ បានថ្លែងយ៉ាងដូច្នេះថា «យើងឃើញបញ្ហាបោសសម្អាតគ្រាប់មីននៅតែប្រឈម ឃើញបញ្ហាជាច្រើន ក្នុងនោះបញ្ហាទី១៖ ពាក់ព័ន្ធទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋយើង។ ប្រជាពលរដ្ឋយើង នៅក្នុងដំណាក់កាលសេដ្ឋកិច្ច មានការរីកចម្រើនកាន់តែឆាប់រហ័ស តម្រូវការប្រើប្រាស់ដីធ្លីកាន់តែខ្ពស់ ការធានាសុវត្ថិភាពទំនុកចិត្តកាន់តែខ្ពស់។ កាលពីគាត់ក្រ គាត់អត់សូវខ្វល់ប៉ុន្មានទេ ប្រថុយគ្រោះថ្នាក់មិនគិតគូរប៉ុន្មានទេ តែដល់ពេលគាត់កាន់តែមានជីវភាពធូរធារ គាត់កាន់តែមានការយល់ដឹង គាត់កាន់តែមានការប្រុងប្រយ័ត្ន ទៅលើសុខសុវត្ថិភាពរបស់គាត់។...Read More

FN ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យអង្គការសមធម៌កម្ពុជា ដំណើរការការងាររបស់ខ្លួន ឡើងវិញហើយ បន្ទាប់ពីផ្អាសកម្មភាពអង្គការនេះជាបណ្តោះអាសន្នមួយរយៈកន្លងមក។ នេះបើតាមលទ្ធផលនៃជំនួបរវាង សម្តេចក្រឡាហោម និង លោក George Edgar អគ្គរដ្ឋទូតអឺរ៉ុប ប្រចាំនៅកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
នៅក្នុងជំនួបនោះ លោកអគ្គរដ្ឋទូតអឺរ៉ុប ប្រចាំនៅកម្ពុជា បានជជីកសួរសម្តេចអំពីការសម្រចរបស់ក្រសួងមហាផ្ទៃចំពោះអង្គការសមធម៌កម្ពុជា ដោយសារតែកន្លងមកក្រសួងមហាផ្ទៃ មិនបានជូនដំណឹងថាបិទអង្គការនេះ ឬមិនបិទនោះទេ។ ជាមួយគ្នានេះ លោកបានបង្ហាញអំពីបំណងរបស់លោក ដែលមិនចង់ឱ្យមានការរារាំងដល់សកម្មភាពរបស់អង្គការសមធម៌នោះឡើយ។
ជាការឆ្លើយតបនឹង លោក អគ្គរដ្ឋទូតអឺរ៉ុប សម្តេចក្រឡាហោម បានបញ្ជាក់ថា អង្គការសមធម៌អាចធ្វើសកម្មភាពស្របច្បាប់របស់ខ្លួនបាន ហើយក្រសួងមិនមានការបិទនោះទេ។
មន្រ្តីក្រសួងមហាផ្ទៃ ដែលបានចូលរួមប្រជុំនេះ បានដកស្រង់ប្រសាសន៍សម្តេចក្រឡាហោម បញ្ជាក់យ៉ាងដូច្នេះថា៖ «សម្តេចបានជំរាបជូនទៅឯកឧត្តម George Edgar ដែរថា ការមិនមានជូនដំណឹងនេះមានន័យថា គាត់មិនមានបញ្ហាអ្វីទៀតទេ គាត់អាចធ្វើសកម្មភាពរបស់គាត់ជាប្រក្រតីបាន ប៉ុន្តែបើមានតម្រូវការ ឱ្យចេញលិខិតបញ្ជាក់»។
សម្តេចបានបញ្ជាក់ថា បើសិនជាអង្គការសមធម៌អនុវត្តតាមលក្ខន្តិកៈ និងច្បាប់ស្តីពី អង្គការនិងសមាគមមិនមែនរដ្ឋាភិបាលនៅកម្ពុជានោះ គឺមិនមានបញ្ហាអ្វីនោះទេ។
ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានសម្រេចឱ្យមន្រ្តីជំនាញសម្របសម្រួលជាមួយអង្គការនេះ ដើម្បីជូនដំណឹងអំពីការអនុញ្ញាត ឱ្យអង្គការសមធម៌កម្ពុជា ធ្វើសកម្មភាពនៅកម្ពុជាផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានចេញលិខិតផ្អាកសកម្មភាពរបស់អង្គការ «សមធម៌កម្ពុជា» ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញថា អង្គការមួយនេះ បានធ្វើសកម្មភាពមិនប្រក្រតី ផ្ទុយនឹងបទប្បញ្ញត្តិ នៃមាត្រា១០ និងមាត្រា២៥ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល៕
...
Read More ទៅមុខថយក្រោយ