អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បន្តចុះផ្សព្វផ្សាយពីកម្មវិធីឥណទានពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីធានាតម្លៃស្រូវរបស់ប្រជាពលរដ្ឋ

FN ៖ ព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ក្រោមកិច្ចសហការរវាងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ និងធនាគារអភិវឌ្ឍន៍ជនបទ (RDB) លោក កៅ ថាច អគ្គនាយក RDB និងសហការីបានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាល និងផ្សព្វផ្សាយអំពីការអនុវត្ត កម្មវិធីឥណទានពិសេសរបស់រាជរដ្ឋាភិបាល។

ក្នុងពិធីនោះមានការចូលរួមពីលោកស្រីអភិបាលរងខេត្ត ឡុង ប៊ុណ្ណារ៉េត ជាតំណាងលោកអភិបាលខេត្តកំពង់ស្ពឺ, លោកឱកញ៉ា គឹម សាវុធ អគ្គនាយកក្រុមហ៊ុនខ្មែរហ៊្វូតគ្រុប និងមន្ត្រីពាក់ព័ន្ធសរុប១៥០នាក់។

ក្នុងឱកាសនោះ លោក កៅ ថាច បានផ្តល់ព័ត៌មានមួយចំនួន ជូនដល់អង្គពិធី អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនោះរាជរដ្ឋាភិបាលបានធ្វើការទំលាក់ នូវកញ្ចប់ឥណទានពិសេស ជាបន្តបន្ទាប់តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្តល់ជូនវិស័យឯកជនដើម្បីធ្វើការ សាងសង់ឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវ ក្នុងនោះមានតំបន់ខេត្តបាត់ដំបង មានលទ្ធភាពស្តុកស្រូវចំនួន២សែនតោន និងលទ្ធភាពសំងួត៣០០០តោនក្នងមួយថ្ងៃ។ ដោយឡែកនៅតំបន់ខេត្តកំពង់ធំ តាកែវ និងព្រៃវែង មានលទ្ធភាពស្តុកស្រូវបាន៥ម៉ឺនតោន និងឡសំងួតស្រូវបាន១៥០០តោនក្នុងមួយថ្ងៃ។

លោកបន្តថា តាមរយៈរោងម៉ាស៊ីនកិនស្រូវ ដែលទទួលបានឥណទានពិសេសពីរាជរដ្ឋាភិបាល ផ្តល់ជូនធនាគារអភិវឌ្ឍន៍ជនបទ តំលៃស្រូវរបស់បងប្អូនត្រូវបានធានាទិញតាមតំលៃទីផ្សារ។ ទន្ទឹមនេះដើម្បីរួមចំណែកជួយ ដល់ការខឹតខំប្រឹងប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងលើកទឹកចិត្តដល់កសិករ លោក កៅ ថាច បានធ្វើការសំណូមពរដល់អាជ្ញាធរមូលដ្ឋានស្រុកឃុំ មេត្តាជួយសម្របសម្រួលលើការដឹកជញ្ជូនកសិផលរបស់កសិករដែលនៅឆ្ងាយ និងពុំមានលទ្ធភាពដឹកជញ្ជូនយកមកទីប្រជុំជន។

ដោយឡែកចំពោះតម្រូវការឥណទាន ដល់សហគមន៍កសិកម្មផលិតស្រូវ ធនាគារអភិវឌ្ឍន៍ជនបទ លើកទឹកចិត្តដល់សហគមន៍ ក្នុងករណីមានតម្រូវការឥណទាន ធនាគាររីករាយសហការ ផ្តល់ឥណទានជូនដោយអត្រាការប្រាក់ទាប។

បន្ថែមលើនេះ ក្រៅពីសហគមន៍ផលិតស្រូវលោក កៅ ថាច ជំរុញឲ្យសហគមន៍កសិកម្មផ្សេងៗដូចជា បន្លែ ចញ្ចឹមសត្វ នៅក្នុងតំបន់...Read More


កម្ពុជាទទួលចំណូលជិត៥៥លានដុល្លារ ពីការលក់ប័ណ្ណជូនភ្ញៀវបរទេសចូលទស្សនាតំបន់អង្គរ នៅ៥ខែដើមឆ្នាំនេះ!

FN ៖ ភ្ញៀវទេសចរ​បរទេស ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ នៅរយៈពេល៥ខែដើម ឆ្នាំ២០១៨ មានចំនួន​១,២០៦,១៨៨នាក់ កើនឡើងចំនួន ១៣.៤២% បើធៀបនឹងឆ្នាំ២០១៧ ដែលបានចំណូលចំនួន ៥៤,៩៩៣,៣៩១ដុល្លារ​អាមេរិក កើនឡើង ១៩.៧៨% បើប្រៀបធៀបនឹងឆ្នាំ២០១៧។ នេះបើយោងតាមសេចក្ដីប្រកាស​ព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី០១ ខែមិថុនានេះ។

របាយការណ៍របស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ទៀតថា ថវិកាដែលបានពីការលក់ប័ណ្ណចូលទស្សនាតំបន់អង្គរចំនួន ២,៤១២,៣៧៦ដុល្លារអាមេរិក ត្រូវបានបង់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់រយៈពេល៥ខែដំបូងឆ្នាំនេះ។

គ្រឹះស្ថានអង្គរបានឲ្យដឹងទៀតថា សម្រាប់ក្នុងខែឧសភា ឆ្នាំ២០១៨ មានភ្ញៀវទេសចរបរទេសបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ១៥៥,១៩៦នាក់ កើនឡើង ៥.៥៧% និងបានទទួលចំណូលសរុប ៦,៧៣៨,០៧២ដុល្លារអាមេរិក កើន ១.១៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ កន្លងទៅ។ ខែឧសភានេះផងដែរ ចំណូលចំនួន ៣១០,៣៩២ដុល្លារ ត្រូវបានបង់ចូលមូលនីធិមន្ទីរពេទ្យគន្ធបុប្ផា៕

...Read More

មន្ទីរពេទ្យកាល់ម៉ែត និងមូលនិធិមួយរបស់ជប៉ុន ចុះ MOU លើការ​​​អភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា

FN ៖ ដើម្បីធ្វើកិច្ចសហប្រត្តិបត្តការបន្ថែម លើការអភិវឌ្ឍន៍សុខភាព និងសុខមាលភាព រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុននោះ មន្ទីរពេទ្យកាល់ម៉ែត បានសហការជាមួយមូលនិធិ ACT នៃប្រទេសជប៉ុន (សមាគមសម្រាប់ការទំនាក់ទំនង នៃការសិក្សាផ្លាស់ប្តូរវប្បធម៌) បានចុះអនុស្សរណៈយោគយល់គ្នា នៅព្រឹក​ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ នៅមន្ទីរពេទ្យកាល់ម៉ែត។

បើតាមលោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងថា ការចុះអនុស្សរណៈយោគយល់គ្នា រវាងមន្ទីរពេទ្យកាល់ម៉ែត ជាមួយមូលនិធិ ACT ដើម្បីធ្វើកិច្ចសហប្រត្តិបត្តការបន្ថែម លើការអភិវឌ្ឍន៍សុខភាព និ​ងសុខមាលភាពរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ហើយប្រតិភូមន្ទីរពេទ្យកាល់ម៉ែត ក៏បានធ្វើទស្សនកិច្ច និងស្វែងយល់បន្ថែម អំពីសេវាសង្រ្គោះបន្ទាន់ និងការអភិវឌ្ឍន៍ស្ថាប័នវេជ្ជសាស្ត្រនៅប្រទេសជប៉ុន។​

អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានបន្តថា នៅថ្ងៃនេះមូលនិធិ ACT បានចំណាយពេលវេលា រៀបចំសិក្ខាសាលាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ លើការអភិវឌ្ឍន៍​សុខភាព និងសុខមាលភាព ក្នុងនោះមានថ្នាក់ដឹកនាំជប៉ុន និង​កម្ពុជា ក៏បានចូលរួមដើម្បីផ្លាសប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកផងដែរ។

លោកបន្ថែមថា ​ការពិភាក្សាគ្នាជាដំបូងនេះ ដើម្បី​បើកជើងមេឃ នៃការពិនិត្យទៅលើលទ្ធភាព នៃការសហប្រតិបត្តិការស៊ីជម្រៅ​ទៅអនាគតនោះ បានឡើងចំណុចសំខាន់ៗ រួមមាន៖

ទី១៖​ដោយសារនៅកម្ពុជា​មានអាទិភាព នៃបញ្ហាទៅលើផ្នែកគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាគ្រោះថ្នាក់ផ្សេងៗ ដែលទាមទារការយកចិត្តទុកដាក់ ក្នុងការថែ​ទាំដោយមុនមកផ្នែកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ និងការសង្រ្គោះបន្ទាន់ក្នុងមន្ទីរពេទ្យ​។

ទី២៖​យើងត្រូវការស្វែងយល់ អំពីបច្ចេកវិទ្យា ដែលកាន់តែជឿនលឿន ហើយវាទាមទារឲ្យយើងត្រូវតែសម្របសម្រួល យកមកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ឲ្យទាន់ការអភិវឌ្ឍន៍ពិភពលោក

ទី៣៖ការបណ្តុះបណ្តាលធនធានមនុស្ស ដែលទាមទារឲ្យមានការដកពិសោធន៍ជាក់ស្តែងជាមួយ​ជប៉ុន និង​ធ្វើការផ្លាស់ប្តូរយោបល់ និងទៅសិក្សាផ្តល់នៅប្រទេសជប៉ុនតែម្តង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍សុខភាព និងសុខមាលភាពរវាងប្រទេសទាំងពីរ៕

...Read More

រាជរដ្ឋាភិបាលកម្ពុជា ទទួលបានកម្ចី ៦០លានដុល្លារ ពីធនាគារពិភពលោក ស្តារផ្លូវជាតិលេខ៣ និង​លេខ៧ឲ្យកាន់តែល្អប្រសើរ

FN ៖ ធនាគារពិភពលោក បានផ្តល់កម្ចីដែលមានការប្រាក់ទាប ៦០លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្រិតគុណភាពផ្លូវជាតិលេខ៣ (កំពត-វាលរេញ) និង​ផ្លូវជាតិលេខ៧ ពីថ្នល់ទទឹង ក្នុងខេត្តត្បូងឃ្មុំ (ផ្លូវជាតិលេខ១១) ទៅដល់ក្រុងក្រចេះ ដែលមានប្រវែងសរុប ២១៨គីឡូម៉ែត្រ។

នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើសេវាត្រួតពិនិត្យ និងគាំទ្រការអនុវត្ដគម្រោងកែលំអផ្លូវនេះ ជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KOREA CONSUITANTS INTERNATIONAL (KCI) របស់កូរ៉េ ដែលដេញថ្លៃបានពីធានាគារពិភពលោក។

លោក ស៊ុន ចាន់ថុល បានថ្លែងក្រោយពេលចុះហត្ថលេខានេះ តាមរយៈថវិកាកំណាត់ផ្លូវជាតិទាំង២ខ្សែខាងលើ នឹង​ធ្វើការលើកកម្រិតផ្លូវពីកម្រាលកៅស៊ូប្រភេទ DBST នាពេលបច្ចុប្បន្ន ទៅជាកម្រាលកៅស៊ូ AC ហើយនឹង​ធ្វើការស្ថាបនាលូសងខាងផ្លូវ ដើម្បីរំដោះទឹកភ្លៀងផងដែរ។

លោករដ្ឋមន្ត្រី បានឲ្យដឹងថា កំណាត់ផ្លូវទាំងពីរនេះ នឹងចំណាយសាងសង់ និងកែលំអឡើងវិញរយៈពេល១៨ខែ ហើយបន្តថែទាំរយៈពេល ៣៦ខែថែមទៀត សរុប ៥៤ខែ។ ការដ្ឋានស្តារ និងកែលំអរផ្លូវនេះចាប់ផ្តើមពីខែមេសា ឆ្នាំ២០១៨ រហូតដល់ ខែកញ្ញា ឆ្នាំ២០២២។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវទាំងពីរខ្សែនេះ ដើរតួនាសំខាន់ណាស់សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំ​និញ។ ដូច្នេះការកែលំអ និងស្តារឡើងវិញទាំងពីរនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងជំរុញសេដ្ឋកិច្ចជាតិ៕

...Read More

កាកបាទក្រហមកម្ពុជា ប្រគល់ថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន១លានដុល្លារ

FN ៖ នៅថ្ងៃសុក្រ១១កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា បានប្រគល់ថវិកាចំនួន១លានដុល្លារ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកិត្តិយស។

ពិធីនេះប្រព្រឹត្តទៅ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកស្រី អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្ដេចកិត្ដិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានមូលនិធិ និងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង និងគណៈប្រតិភូជាច្រើននាក់ទៀតនៃមន្ទីរពេទ្យគន្ធបុប្ផា ។

ក្នុងឱកាសនោះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា នេះជាលើកទីមួយហើយ ដែលបានដឹកនំាគណៈប្រតិភូ មកជួបសវនាការ និងទទួលថវិកាពីកាកបាទក្រហមកម្ពុជា ហើយលោក ក៏បាន ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះវប្បធម៌ចែករំលែកយ៉ាងពិសេសនេះ ក្នុងនោះលោកនឹងបន្ដចែកជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផាដោយផ្ទាល់ ដើម្បីចូលរួមចំណែកជួយដល់កុមារកម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យ បានថ្លែងទៀតថា មូលនិធិគន្ធបុប្ផាកម្ពុជា គឺបង្កើតឡើងក្រោមកិច្ចផ្ដួចផ្ដើម រ​បស់សម្តេចតេជោ ហ៊ុន សែន ហើយតាមរយៈនៃការកកើតនៃមូលនិធិនេះ ក្រោមការជួយ របស់រាជរដ្ឋាភិបាល ក៏បានត្រៀមនូវថវិកាចំនួន១០លានដុល្លារ​ទុកផងដែរ។ បើគិតត្រឹមថ្ងៃទី២៥ឧសភានេះ មូលនិធិគន្ធបុប្ផាកម្ពុជា គឺទទួលបានថវិកាចូលរួម ពីសប្បុរស ជនជាង៤លានដុល្លារអាមេរិក។ ក្នុងនោះថវិកាសប្បុរស ជាដុល្លារមានចំនួន ៣,៥៨៣,២៨៣ដុល្លារ និងជាប្រាក់រៀលចំនួន ២,៥៧១,២១២,៣៥០រៀល។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន...Read More


មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម៖ នៅឆ្នាំ២០១៩ខាងមុខ ខេត្តកំពង់ធំ នឹងផលិតពូជស្រូវក្រអូបឲ្យបានជាង១ម៉ឺនតោន ដើម្បីជំរុញការផលិតចេញជាអង្ករកម្ពុជាសុទ្ធល្អ សម្រាប់ការនាំចេញ

FN ៖ កញ្ញាបណ្ឌិត ចាន់ ផលលឿន អគ្គនាយិការង នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រធានគម្រោងផលិតកម្មស្បៀង (BFP) បានលើកឡើងថា ក្នុងឆ្នាំ២០១៩ខាងមុខ ខេត្តកំពង់ធំ នឹងផលិតពូជស្រូវក្រអូបឱ្យបាន១ម៉ឺន៥ពាន់តោន ក្នុងនោះ មានគ្រាប់ពូជស្រូវផ្ការំដួលចំនួន៧ពាន់តោន និងពូជស្រូវសែនក្រអូប រួមនឹងពូជស្រូវផ្សេងៗទៀត ចំនួន៨ពាន់តោន ដើម្បីជំរុញការផលិតចេញជាអង្ករកម្ពុជាសុទ្ធល្អ ឱ្យបានចំនួន២៥ម៉ឺនតោនក្នុងមួយឆ្នាំៗ។

កញ្ញាបណ្ឌិត ចាន់ ផលលឿន បានបែបនេះនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ នៅក្នុងពិធីប្រគល់ ទទួលសម្ភារ បរិក្ខារ និងគ្រឿងយន្តកសិកម្ម ជូនដល់កសិករដាំបន្លែ និងសហគមន៍ផលិតពូជស្រូវ របស់គម្រោងជំរុញផលិតកម្មស្បៀង (BFP) នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ទទឹមនឹងនេះកញ្ញា ចាន់ ផលលឿន បានបន្តថា ដើម្បីលើកកម្ពស់កម្រិតជីវភាព និងសុខភាពរបស់ប្រជាកសិករ ត្រូវតែនាំគ្នាខិតខំដាំដំណាំ បន្លែតាមរបៀបធម្មជាតិ ដោយមិនត្រូវប្រើប្រាស់ ថ្នាំគីមីហួសហេតុពេក ជាពិសេសត្រូវផលិតឱ្យបានជាង២០តោន ក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត ដើម្បីចូលរួមកាត់បន្ថយការនាំបន្លែចូលមានជាតិគីមី ពីប្រទេសជិតខាងផងដែរ។

កញ្ញាបណ្ឌិត បានបន្ថែមទៀតថា ចំពោះការប្រគល់ជូននូវសម្ភារ បរិក្ខារ និងគ្រឿងយន្តកសិកម្មសូមឱ្យប្រជាកសិករទាំងអស់ ខិតខំយកចិត្តទុក ដាក់បង្កបង្កើនផល និងដំាដំណាំបន្លែសុវត្ថិភាព ឱ្យប្រកបដោយគុណភាព ដោយមានការជួយណែនាំពីមន្ត្រីបច្ចេកទេសរបស់មន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ត្រូវរៀបចំផែនការផលិតកម្ម នៅក្នុងការដាំដុះឱ្យស្របទៅ នឹងតម្រូវការរបស់ទីផ្សារ ចៀសវាងដល់ពេលប្រមូលផលមានបន្លែ ច្រើនលើសលប់ធ្វើឱ្យបន្លែសុវត្ថិភាពរបស់យើងធ្លាក់ចុះក្លាយជាទំនិញគ្មានទីផ្សារ បងប្អូនបាក់ទឹកចិត្តក្នុងការដាំដុះ និងប៉ះពាល់ដល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋបន្ថែមទៀត។

ជាមួយគ្នានេះ កញ្ញាបានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជាថវិកាសម្រាប់អនុវត្តគម្រោងជំរុញ ផលិតកម្មស្បៀង តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងផ្តាំផ្ញើដល់បងប្អូនប្រជាកសិករ សូមជួយថែរក្សានូវសម្ភារបរិក្ខារ និងគ្រឿងយន្តកសិកម្មទាំងអស់នេះ ក្នុងការប្រើប្រាស់ឱ្យបានរយៈពេលយូរ។

ចុងក្រោយ...Read More


រដ្ឋមន្ត្រីក្រសួងការងារ៖ ពលរដ្ឋកម្ពុជាទទួលបានសេវាសុខភាពកាន់តែប្រសើរ និងស្ទើរ១០០% ទទួលបានការងារធ្វើ

FN ៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញសំណេះសំណាលជាមួយក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខណ្ឌចំការមន ដើម្បីរៀបចំផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។

ក្នុងឱកាសនោះ លោកបានថ្លែងថា ប្រជាពលរដ្ឋកម្ពុជាទទួលបាននូវសេវាសុខភាពកាន់តែប្រសើរ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ហើយប្រជាពលរដ្ឋក្រីក្រ និងអ្នកខ្វះលទ្ធភាពទទួលបានសេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ជាពិសេសប្រជាពលរដ្ឋស្ទើរ ១០០% ទទួលបានការងារធ្វើ។

លោក អ៉ិត សំហេង ក៏បានលើកឡើងពីសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជន សម្រេចបានយ៉ាងធំធេងជូនជាតិមាតុភូមិ ក្នុងនោះបានរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែធូរធាជាលំដាប់ ខិតខំថែរក្សាបាននូវសុខសន្តិភាពដែលជាកក្តាដ៏សំខាន់បំផុត ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនយ៉ាងខ្លាំង។

លោកបានបន្ថែមទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ដូចជាដំឡើងប្រាក់ខែជូនមន្ត្រីរាជការ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបង្កើនប្រាក់សោធនសម្រាប់និវត្តជន និងអតីតយុទ្ធជន ដំឡើងប្រាក់ឈ្នួលដល់កម្មករដល់ ១៧០ដុល្លារ ក្នុងមួយខែផង៕

...Read More

រដ្ឋមន្ត្រីក្រសួងផែនការ៖ ចំណូលប្រជាជនកម្ពុជាមាន២០០ដុល្លារ នៅឆ្នាំ២០០០ កើនជិត១៥០០ដុល្លារ នៅឆ្នាំ២០១៧

FN ៖ ទេសរដ្ឋមន្រ្តី ​ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើង នៅក្នុងទស្សវត្សរ៍ឆ្នាំ២០០០ ប្រជាជនកម្ពុជាមានចំណូលទាបប្រមាណ២០០ដុល្លារ ហើយនៅឆ្នាំ២០១៧ បានកើនជិត១៥០០ដុល្លារ ជាពិសេសបានឈានដល់ប្រទេសមានចំណូលមធ្យមកម្រិតទាប។

លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានថ្លែងបែបនេះ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោកបានអញ្ជើញបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីណែនាំពីគោលការណ៍រៀបចំ ធាតុចូលសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣ នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីលោក លោកស្រី មកពីតំណាងក្រសួង ស្ថាប័នទាំងអស់ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងដៃគូរអភិវឌ្ឍន៍ជាតិ អង្គការសង្គមស៊ីវិល ពាក់ព័ន្ធជាច្រើនចូលរួមយ៉ាងច្រើនកុះករផងដែរ។

លោកទេសរដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាពិតជាមានមោទនភាពខ្ពស់ណាស់ ចំពោះផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) របស់រាជរដ្ឋាភិបាល កម្ពុជាដែលសម្រេចបាន ហើយមោទនភាពខ្ពស់មួយចំនួន ដែលត្រូវបានទទួលស្គាល់ជាសកលនោះគឺ៖ ប្រជាជនកម្ពុជា បានរស់នៅក្នុងសន្តិភាព ពេញលេញ គ្មានការភ័យខ្លាច, ជាប្រទេសដែលត្រូវបានគេមកជួយដោះស្រាយ ទំនាស់ផ្ទៃក្នុងពេលនេះបាន បញ្ជូនមនុស្សមន្រ្តីរបស់កម្ពុជា ទៅជួយបណ្តាប្រទេសមួយចំនួនវិញ និងក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំធំៗ ជាច្រើនដែលមានមេដឹកនាំប្រទេសមហាអំណាចទាំងអស់ លើសកលលោកមកចូលរួម, ជាប្រទេសដែលខ្វះស្បៀងអាហារទៅជាប្រទេសនាំស្បៀងទៅផ្តត់ផ្គង់ទីផ្សារ ក្រៅប្រទេស, ជាប្រទេសដែលមានការ ភ័យខ្លាចទៅជាប្រទេសដែលកំពុងទាក់ទាញ បានទេសចរណ៍ ដ៏ច្រើនមកទស្សនាស្នាក់នៅ និងអាចដើរហើគ្រប់ទីកន្លែង និងគ្រប់ពេលវេលា, ជាប្រទេសដែលប្រជាជនរស់នៅក្រោមខ្សែបន្ទាត់ភាពក្រីក្រក្នុងរង្វង់៥០% នៅក្នុងឆ្នាំ២០០៧ ធ្លាក់មកទាបជាង១៣,៥% នៅក្នុងឆ្នាំ២០១៤ និងបន្តធ្លាក់ចុះជាបន្តទៀត។

ទេសរដ្ឋមន្ត្រី បានបន្តថា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣ គឺជាឯកសារដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល កម្ពុជាដែលនឹងបង្ហាញជាលម្អិតនូវសកម្មភាព កម្មវិធី និងគម្រោងសំខាន់ៗ ដែលនឹងត្រូវអនុវត្ដដោយបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅធ្វើ ឱ្យបានសម្រេចនូវបណ្ដាគោលដៅ អាទិភាពរបស់ជាតិដូចមានចែងនៅក្នុងយុទ្ធសាស្ដ្រចតុកោណ ដែលជារបៀបវារៈគោលនយោបាយសង្គម សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា។

កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនេះ គឺត្រូវបានតាក់តែងឡើង...Read More


ពលរដ្ឋជាង៤ពាន់នាក់ រស់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថ្លែងអំណរគុណ លោក ហ៊ុន ម៉ានី ដែលបញ្ជូនគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ

FN ៖ ប្រជាពលរដ្ឋជាង៤ពាន់នាក់​ នៅស្រុកបឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ បានបញ្ជូនក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ ព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

ការថ្លែងអំណរគុណនេះ ធ្វើឡើងនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នាឱកាស​ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ចំនួន២៩៧នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយចុះទៅពិនិត្យ និងព្យាបាល ហើយថែមទាំងនាំយកអំណោយថ្នាំពេទ្យជំងឺជូនប្រជាពលរដ្ឋ នៅវត្តអង្គសំរិទ្ធ ហៅវត្តត្រពាំងជោរ ឃុំត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ​ ចំនួន៤,២១២នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផង។

ក្នុងនោះ​បានពិនិត្យព្យាលបាលជំងឺកុមារ២១៧នាក់, ជំងឺស្រ្តី១៩៨នាក់, ជំងឺផ្លូវចិត្ត១១៧នាក់, ជំងឺឫសដូងបាត១១៦នាក់, ជំងឺសន្លាក់ឆ្អឹង៩៩នាក់, ជំងឺរលាកសួត៨៦នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក៩២នាក់, ជំងឺភ្នែក៧២នាក់, ជំងឺសើរស្បែក៨៣នាក់, ជំងឺទឹកនោមផ្អែ១២០នាក់, ជំងឺមាត់ធ្មេញ១៧៤នាក់, ព្យាបាលរបួសនិងវះកាត់តូច៤៦ និងជំងឺទូទៅ២,៧៧៣នាក់ ។

ការចុះពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ បានក្លាយជារឿងមួយដ៏រីករាយចំពោះពលរដ្ឋរស់នៅស្រុកឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ ក៏ដោយសារតែមានការយកចិត្តទុកដាក់បញ្ហាសុខភាពរបស់ប្រមុខរដ្ឋាភិបាល នៅតាមទីដាច់ស្រយ៉ាល់ ទាំងអស់នេះហើយក៏ត្រូវបានប្រជាពលរដ្ឋមានស្ញប់ស្ញែង និងថ្លែងអំណរគុណជាខ្លាំងដល់ប្រមុខដឹកនាំប្រទេសនាពេលសព្វថ្ងៃនេះ។

លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានអំពាវនាវឲ្យប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នអំពីបញ្ហាសុខភាព មុននឹងរដូវភ្លៀងឈានចូលមកដល់នៅពេលខាងមុខនេះ ជាពិសេសនោះគឺការពិសារអាហារប្រចាំថ្ងៃនោះគឺ «ហូបស្អាត ផឹកស្អាត និងគេងស្អាត» ទាំងនេះជាធាតុចូលគ្នា នាំឲ្យប្រជាពលរដ្ឋមានសុខភាពល្អ ចៀសឆ្ងាយពីជំងឺប្រចាំកាយរបស់ពួកគាត់។

លោកបន្ថែមថា ការដែលប្រជាពលរដ្ឋសុខភាពល្អ...Read More


ចិន សន្យាបន្ដជួយបំពាក់ កាមេរ៉ាសុវត្ថិភាព ដល់កម្ពុជា ​នៅទូទាំងប្រទេស

FN ៖​ ក្នុងជំនួបជាមួយ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ លោក ចាវ ឃើជឺ រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន បានសន្យាថា នឹងបន្តជួយបំពាក់កាមេរ៉ាសុវត្ថិភាព ដល់​កម្ពុជា នៅទូទាំងប្រទេស ប៉ុន្តែការជួយនេះ នឹងធ្វើឡើងជាដំណាក់កាល។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន​ ក្រោយពីកិច្ចជំនួបនេះ ​នាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះប្រព័ន្ធកាមេរ៉ានេះ ភាគីចិនបានបញ្ជាក់ថា អាចនឹងត្រូវជួយដល់ទូទាំងប្រទេស ប៉ុន្ដែឲ្យយើងធ្វើផែនការ ហើយឲ្យយើងរៀបចំជាដំណាក់ៗ ជាជំហ៊ានៗ»។

បើតាមនាយឧត្តមសេនីយ៍ ភាគីចិនបានមើលឃើញថា ​បានបំពាក់កាមេរ៉ានេះ ជួយ​ធានាឲ្យបាននូវសន្ដិសុខ សណ្ដាប់ធា្នប់សាធារណៈ បានច្រើន ដូច្នេះហើយគួរតែរៀបចំ ឲ្យបាននៅទូទាំងប្រទេសតែម្ដង​ ខណៈបច្ចុប្បន្ននៅរាជធានីភ្នំពេញ មានកាមេរ៉ាសុវត្ថិភាព​ជិតមួយពាន់គ្រឿង ក្នុងនោះជាជំនួយរបស់ចិនជិតពាក់​កណ្តាល។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានគូសបញ្ជាក់ថា ​ក្រៅពីបន្តជួយបំពាក់កាមេរ៉ា រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានសន្យាថា នឹងបន្តជួយបណ្តុះបណ្តាលជំនាញនគរបាលកម្ពុជា បន្ថែមទៀតផងដែរ ទាំងការទប់ស្កាត់បទ ល្មើសផ្សេងៗ និងទាំងជំនាញផ្នែកចរាចរណ៍។​

ថ្លែងនៅក្នុងកិច្ចជំនួបនោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានថ្លែងអំណរអគុណយ៉ាងខ្លាំង​ ចំពោះ​ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយផ្តល់ ជំនួយជាច្រើនដល់ អគ្គស្នងការនគរបាលជាតិ នាពេលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះ ដែលរាល់ជំនួយទាំងនេះ គឺបានជួយសម្រួលយ៉ាងខ្លាំងដល់កងកម្លាំងនគរបាលជាតិ ក្នុងការគ្រប់គ្រងទិន្នន័យទាំងបទល្មើស និងចរាចរណ៍ជាដើម។

នាយឧត្តមសេនីយ៍ អគ្គស្នងការ បានថ្លែងអំណរអគុណដល់លោក ចាវ ឃើជឺ ដែលបានសន្យាបន្តជួយផ្តល់បំពាក់ កាមេរ៉ាសុវត្ថិភាព និងជួយបណ្តុះបណ្តាលជំនាញ ដល់មន្រ្តីនគរបាលបន្ថែមទៀត ហើយតា ​រយៈជំនួយនេះសបញ្ជាក់ឲ្យឃើញថា ទំនាក់ទំនង...Read More


សមាគមផលិតអំបិល៖ កម្ពុជាចាំបាច់ត្រូវនាំចូលអំបិលពីចិន៣ម៉ឺនតោន មកផ្គត់ផ្គង់តម្រូវការ ដែលខ្វះខាត ព្រោះឆ្នាំនេះការផលិតអំបិលស្ទើរមិនបានសោះ!

FN ៖ សមាគមផលិតអំបិលកម្ពុជា គ្រោងនឹងដាក់សំណើស្នើសុំរាជរដ្ឋាភិបាល ដើម្បីអាចនាំចូលអំបិលពីប្រទេសចិន ដោយសារតែអំបិល​កម្ពុជា កំពុងប្រឈមការខ្វះខាត់ក្នុងការផ្គត់ផ្គត់ ព្រោះក្នុងឆ្នាំនេះភ្លៀងធ្លាក់ច្រើន មិនអាចផលិតអំបិលបាន។

លោក លី សេង ប្រធានសមាគមអំបិលខេត្តកំពត ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងឆ្នាំនេះការផលិតអំបិលស្ទើរតែមិនបានសោះ ដោយសារតែមេឃភ្លៀងធ្លាក់ជាប់រហូត។ ជាមួយគ្នានេះអំបិលដែលនៅក្នុងស្ដុកមានត្រឹមប្រមាណ៤-៥ម៉ឺនតោនប៉ុណ្ណោះ ដូច្នេះសមាគមផលិតអំបិលកម្ពុជា គ្រោងនឹងដាក់សំណើស្នើសុំរាជរដ្ឋា​ភិបាល នាំចូលអំបិលពីប្រទេសចិន ដើម្បីផ្គត់ផ្គង់បន្ថែមដល់កម្ពុជា។

លោកបានបន្ថែមថា «ការស្នើសុំនេះគ្រោងនឹងដាក់ចូលទៅកាន់រាជរដ្ឋាភិបាលនៅខែសីហា នៅពេលដែលអំបិលនៅក្នុងស្ដុកជិតអស់ ដែលបច្ចុប្បន្ន​អំបិល នៅក្នុងស្ដុកមានប្រមាណត្រឹមតែ៤-៥ម៉ឺនតោនប៉ុណ្ណោះ ហើយចំនួននេះ មិនអាចផ្គត់ផ្គង់លើទីផ្សារគ្រប់គ្រាន់នោះទេ»។

លោកថា ប្រទេសជិតខាងដែលអាចស្នើការនាំចូលអំបិល មានតែប្រទេសចិនប៉ុណ្ណោះ ព្រោះចិនផលិតអំបិលពីទឹកសមុទ្រដូចកម្ពុជា។ ចំណែកឯងប្រទេស​ថៃវិញក៏មានអំបិលដែរ ប៉ុន្ដែគេផលិតពីរ៉ែ ដូច្នេះមិនត្រូវគ្នាក្នុងការប្រើប្រាស់​ជាមួយត្រីប្រហុកនៅកម្ពុជាឡើយ ដូច្នេះមានតែប្រទេសចិនប៉ុណ្ណោះដែលអាចស្នើ​នាំចូល​អំបិលមកបាន។

លោក លី សេង បានបញ្ជាក់បន្ថែមទៀតថា សមាគមអំបិលគ្រោងនឹងនាំចូលអំបិលត្រឹម៣ម៉ឺនតោនតែប៉ុណ្ណោះពីប្រទេសចិន ដើម្បីមកផ្គត់ផ្គង់នៅកំឡុងខែវិច្ឆិកា-ធ្នូ ព្រោះថាអំបិលក្នុងស្ដុកនឹងអស់នៅកំឡុងខែកញ្ញានេះ។

សូមបញ្ជាក់ថា ជា​រៀង​រាល់​ឆ្នាំការ​ផលិត និង​ប្រមូល​ផល​អំបិល​នៅ​ក្នុង​ខេត្ត​កែប ​និង​កំពត ធ្វើ​ឡើង​ចាប់ពីខែកញ្ញា​រហូត​ដល់​ខែ​មេសា​។ ដោយឆ្នាំខ្លះការ​ផលិតអំបិលលើសតម្រូវការ តែឆ្នាំខ្លះទៀតខ្វះខាតដោយអាស្រ័យទៅលើអាកាសធាតុ មានន័យថា បើមានភ្លៀងខ្លាំងអំបិល នឹងមិនអាចទទួលផលឡើយ ជាក់ស្ដែងដូចក្នុងឆ្នាំ២០១៨នេះ ដោយសារតែភ្លៀងធា្លក់មិនឈប់ធ្វើឲ្យការផលិតអំបិល ទទួលបានត្រឹមតែ១ពាន់តោនប៉ុណ្ណោះ ដូច្នេះមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់បានឡើយ៕

...Read More

កម្ពុជាត្រូវបានជ្រើសតាំងជា អនុប្រធានក្រុមប្រឹក្សាទេសាភិបាលរបស់ ADB ឆ្នាំ២០១៩, ប្រធាន ADB បញ្ជាក់សារជាថ្មីពីការពង្រឹងកិច្ចសហប្រតិបត្តិការ៥ឆ្នាំតទៅមុខទៀត!

FN ៖ ប្រទេសកម្ពុជា និងប្រទេសន័រវេស ត្រូវបានជ្រើសតាំងជាអនុប្រធាន នៃក្រុមប្រឹក្សាទេសាភិបាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់ឆ្នាំ២០១៩ ខាងមុខនេះ។

ការជ្រើសតាំងនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាទេសាភិបាលលើកទី៥១ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលទើបបានបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ការជ្រើសតាំងនេះ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ហើយក៏ជាសក្ខីភាពបញ្ជាក់ឱ្យឃើញថា កម្ពុជាបានចូលរួមដោយស្មើភាព និងស្មើសិទ្ធិ នៅក្នុងការគ្រប់គ្រងកិច្ចការតំបន់ និងពិភពលោក និយាយជារួម និងនិយាយដោយឡែក គឺជាការផ្តល់កិត្តិយស និងការទទួលស្គាល់នូវតួនាទីដ៏សំខាន់និងសមត្ថភាពរបស់កម្ពុជា ក្នុងឋានៈជាប្រទេសសមាជិកនៅក្នុងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះ។

នៅក្នុងសុន្ទរកថា ដែលបានកត់ត្រាជាកំណត់ហេតុ នៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាទេសាភិបាលលើកទី៥១ របស់ ADB, លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាទេសាភិបាលជំនួសរបស់កម្ពុជា ដែលបានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំនេះ, បានគូសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា ចំពោះយុទ្ធសាស្រ្តឆ្នាំ២០២០ របស់ ADB ដែលបានជួយប្រទេសសមាជិក ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនខ្លួនឱ្យកាន់តែប្រសើរឡើង។

ទន្ទឹមនឹងនេះ កម្ពុជាក៏បានចូលរួមផ្តល់យោបល់ លើសេចក្តីព្រាងយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០៣០ របស់ ADB ហើយកម្ពុជាសង្ឈឹមថា តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តថ្មីនេះ, ADB នឹងដើរតួនាទីកាន់តែសំខាន់ និងមានប្រសិទ្ធភាពនៅក្នុងការធានា ឱ្យមានកំណើនប្រកបដោយគុណភាពនៅក្នុងតំបន់, ការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មនៅក្នុងតំបន់ និងការលើកកម្ពស់នវានុវត្តន៍នៅក្នុងវិស័យ បច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រមទាំងការផ្តល់នូវ ដំណោះស្រាយដ៏សមស្របចំពោះបញ្ហាប្រឈមនានានៅក្នុងតំបន់ ក៏ដូចជាតម្រូវការផ្សេងៗរបស់ប្រទេសសមាជិក។

កម្ពុជាយល់ថា ការលើកកម្ពស់នវានុវត្តន៍នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា គឺជាកត្តាគន្លឹះនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នៅក្នុងតំបន់ ក៏ដូចជាការលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែង ខណៈដែលការយកចិត្តទុកដាក់ ត្រូវតែផ្តោតទៅលើការរៀបចំប្រព័ន្ធគាំពារសង្គម ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍ យ៉ាងឆាប់រហ័សនៃវិស័យឌីជីថល។

លោក វង្សី វិស្សុត ក៏បានគូសរំលេចផងដែរ អំពីការសម្រេចបាននូវការអភិវឌ្ឍរីកចម្រើនលូតលាស់លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបានសង្កត់ធ្ងន់ថា ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ នៅក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ...Read More


ទៅមុខថយក្រោយ