រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដឹកនាំក្រុមគ្រូពេទ្យ​ចុះពិនិត្យព្យាបាលប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដោយឥតគិតថ្លៃ នៅខេត្តកំពង់ស្ពឺ

FN ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២១​ ខែកក្កដា ឆ្នាំ២០១៨ នេះ បានដឹកនាំក្រុមគ្រូពេទ្យ និងសហជាមួយអាជ្ញាធរមានសមត្ថកិច្ច ដែលដឹកនាំដោយគណៈអភិបាលខេត្ដកំពង់ស្ពឺ លោក វី សំណាង ចុះទៅពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដែលរងគ្រោះមហន្ដរាយ ដោយទឹកជំនន់ នៅក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។

ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានណែនាំ​អប់រំ និងអំពាវដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពកុមារតូចៗ កុំឲ្យចុះងូតទឹក ឬហែលទឹកនៅពេលទឹកជំនន់ ពេលទឹកលិចត្រូវដាក់សញ្ញាសម្គាល់ ឬដាក់បន្លាស្រាស់ នៅកន្លែងដែលមានរណ្ដៅ ឬស្រះ ហើយបន្ទាប់ពីទឹកជំនន់ ត្រូវសម្អាតគ្រប់ទីកន្លែងជុំវិញគេហដ្ឋានឲ្យមានអនាម័យល្អ ពិសេសអណ្ដូងទឹក ត្រូវតែស្ដារលាងសម្អាតចេញទាំងអស់ ។

សម្រាប់ស្ដ្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ នៅមណ្ឌលសុខភាពណាមួយ ដែលមានទីទួលមានសុវត្ថិភាព និងត្រូវនាំកុមារទៅចាក់ថ្នាំបង្ការ ឲ្យបានទៀងទាត់ តាមការកំណត់ ទោះបីជាមានទឹកជំនន់ក៏ដោយ។ ប្រសិនបើ មានពស់ចឹក សូមប្រញាប់បញ្ជូនជនរងគ្រោះ ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកឲ្យបានទាន់ពេលវេលា ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបញ្ជាក់ថា «ជានិច្ចជាកាលយើងតែងតែប្រតិបត្ដិគោលនយោបាយរបស់រាជរដ្ឋាភិបាល និងត្រៀមខ្លួនជានិច្ចក្នុងការឆ្លើយតប នឹងគ្រោះមហន្ដរាយនានា ពិសេសចុះព្យាបាលប្រជាពលរដ្ឋយើង ទៅដល់ទីតាំងរស់នៅ និងរងគ្រោះតែងម្ដង។ ក្នុងនោះយើងបានរៀបចំរួចជាស្រេច នូវឱសថ សម្ភារបរិក្ខារពេទ្យ សម្រាប់សង្គ្រោះប្រជាពលរដ្ឋ ក្នុងរដូវទឹកជំនន់នេះ ហើយយើងក៏បានបណ្ដុះបណ្ដាលធនធានមនុស្សរួចផងដែរ ក្នុងការជួយសង្រ្គោះជាបន្ទាន់ ហើយថ្មីៗនេះ យើងមានរថយន្ដគ្លីនិកចល័ត ដែលជាជំនួយរបស់មិត្ដចិនថែមទៀត ដែលយើងបានចែកជូនទៅតាមបណ្ដាខេត្ដរួចអស់ហើយ សម្រាប់ផ្ដល់ភាពងាយស្រួល ក្នុងការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ» ។

ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានយកនូវរថយន្ដគ្លីនិកចល័ននោះ ដែលមានបំពាក់ឧបករណ៍គ្រប់គ្រាន់ ទាំងឱសថ...Read More


រដ្ឋមន្ដ្រីក្រសួងធនធានទឹក ប្រកាសពីការគ្រប់គ្រង​ជំនន់ទឹកភ្លៀង​ ​នៅស្ទឹងព្រែកត្នោតបានទាំងស្រុង គ្មានការគំរាមកំហែង នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាលឡើយ

FN ៖ លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រុមការងាររបស់ក្រសួង និងអាជ្ញាធររាជធានីភ្នំពេញ បានគ្រប់គ្រងទាំងស្រុងហើយ នៃជំនន់ទឹកភ្លៀងនៅស្ទឹងព្រែកត្នោត ដែលហូរចាក់ចូលមកខណ្ឌដង្កោ រាជធានីភ្នំពេញ និងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

លោករដ្ឋមន្ដ្រី លឹម គានហោ ដែលកំពុងមានវត្តមានដឹកនាំមន្ដ្រីបច្ចេកទេសអន្ដរាគមន៍នៅតាមទំនប់សណ្ដរ នៃស្ទឹងព្រែកត្នោត និងទំនប់៧មករានោះ បានបញ្ជាក់ថា «នៅទាបភ្លឺនេះទឹកស្ទឹងព្រែកត្នោត មានការកើនឡើងដែលខុសពីបណ្ដាឆ្នាំមុនៗ ដែលឆ្នាំ២០១០ដែលកើនឡើងខ្លាំងនោះ កម្ពស់១.២៧ម៉ែត្រ តែព្រឹកមិញនេះឡើងដល់ ១.៤៧ម៉ែត្រ ដែលជាការឡើងក្នុងកម្រិតអតិបរមា ប៉ុន្ដែក្រុមការងារបច្ចេកទេសបានធ្វើការទប់ស្កាត់ទាន់ពេលវេលា តាមរយៈការចាក់ដីបំពេញលើទំនប់សណ្ដរ ស្ទឹងព្រែកត្នោត និងបិតរន្ធនាគ មិនឲ្យការហូរច្រោះកើតឡើងទៀតឡើយ»។

ដូច្នេះលោករដ្ឋមន្ដ្រី សូមប្រកាសជូនប្រជាពលរដ្ឋរាជធានីភ្នំពេញ និងខេត្តកណ្ដាលថា មិនមានការគំរាមកំហែងពីជំនន់ទឹកភ្លៀង នៅតាមដងស្ទឹងព្រែកត្នោតទៀតនោះឡើយ។

បើតាមលោករដ្ឋមន្ដ្រី លឹម គានហោ ការគ្រប់គ្រងដោយមានប្រសិទ្ធភាពនេះ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ក៏មានការបញ្ហាអ្វីកើតឡើងទៀតដែរ ដោយសារផ្នែកខាងលើពុំមានភ្លៀងធ្លាក់ ហើយក៏ពុំមានការកើនឡើងចំនួនទឹកទៀតនោះទេ។

សូមជម្រាបថា ចំណាត់ការដ៏មានប្រសិទ្ធភាពនេះ បានធ្វើឡើងបន្ទាប់ពីក្រុមការងាររបស់ក្រសួងធនធានទឹក និងអាជ្ញាធរខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រចាំការតាំងពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ រហូតដល់ព្រឹកថ្ងៃទី២១ ខែកក្កដានេះ ដើម្បីត្រៀមអន្ដរាគមន៍ដើម្បីទប់ស្កាត់គ្រោះធម្មជាតិនេះ។

ជាមួយគ្នានេះ លោករដ្ឋមន្ដ្រីក្រសួងធនធានទឹក ក៏សូមថ្លែងអំណរគុណដល់មន្ដ្រី អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដែលបានសហការទាំងអស់គ្នាក្នុងការទប់ស្កាត់ គ្រោះធម្មជាតិមួយនេះ​កុំឲ្យមានការប៉ះពាល់ និងគំរាមកំហែងនៅពេលខាងមុខនេះ។

យ៉ាងណាមិញ សម្រាប់ស្ថានភាពជំនន់ទឹកភ្លៀង និងទឹកជំនន់នៅទូទាំងប្រទេសនោះ លោក លឹម គានហោ ​បានបញ្ជាក់ថា ក៏មានការថមថយ និងធូរស្រាលហើយ ពុំមានបញ្ហាអ្វីចោទនោះទេ៕

...Read More

លោក ហ៊ុន ម៉ានិត៖ បើគ្មានការលះបង់របស់អ្នកដោះមីន កម្ពុជាគ្មានការអភិវឌ្ឍដូចសព្វថ្ងៃ, សូមអំពាវនាវដល់អន្តរជាតិ បន្តផ្តល់ជំនួយគាំទ្រសកម្មភាពសម្អាតមីន នៅកម្ពុជា !

FN ៖ លោក​​ ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ប្រសិនបើគ្មានការលះបង់របស់អ្នកដោះមីនទេ ប្រទេសកម្ពុជាក៏គ្មានការអភិវឌ្ឍដូចសព្វថ្ងៃនេះដែរ។ ជាមួយគ្នានេះ លោកសូមថ្លែងអំណរគុណចំពោះ អ្នកដោះមីនទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រថុយគ្រោះថ្នាក់ ដើម្បីបុព្វហេតុប្រទេសជាតិ។

លោក ហ៊ុន ម៉ានិត ថ្លែងបែបនេះ ក្នុងពិធីប្រកាសបញ្ចូលក្របខណ្ឌ បំពាក់ឋានន្ដរស័ក្ដិ និងបំពាក់គ្រឿងឥស្សរិយយសជូនមន្រ្តីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) ចូលនិវត្តន៍ បាត់បង់សមត្ថភាពការងារ និងពិការចំនួន២៧១នាក់ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ។

លោក ហ៊ុន ម៉ានិត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំផ្ទាល់ ក៏ដូចគ្នាក្នុងនាមជាយុវជនម្នាក់ ខ្ញុំសូមថ្លែងអំណរគុណដល់ ពូ​ អ៊ុ មីង បងៗទាំងអស់ ដែលបានធ្វើការពាក់ព័ន្ធនឹងមីន បើសិនជាគ្មានការប្រឹងប្រែងរបស់អ្នកទាំងអស់គ្នាទេ ការអភិវឌ្ឍប្រទេសរបស់យើងក៏គ្មានដូចសព្វថ្ងៃនេះដែរ។ ហើយការលូតលាស់របស់ប្រទេសមួយ បើសិនជាគ្មានការចូលរួមពីអ្នកទាំងអស់គ្នាទេ ប្រហែលជាយើងមិនមានការអភិវឌ្ឍដូចសព្វថ្ងៃដែរ»។

លោកបន្តថា «ម៉្យាងទៀតក្មេងៗជំនាន់ក្រោយក៏ត្រូវដឹងគុណដល់ អ៊ុ ពូ​ មីង ដែលប្រឈមនឹងគ្រោះថ្នាក់ ពេលដែលចុះទៅសម្អាតមីនម្តងៗនោះ មិនដឹងថាយើងអាចចេញពីតំបន់នោះដោយសុវត្ថិភាព ឬយ៉ាងណាទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្នុងនាមជាយុវជនមួយរូបខ្ញុំមានឱកាស ដើម្បីឈរចំពោះមុខ អ៊ុ ពូៗ ដើម្បីឈរថ្លែងអំណរគុណ ក្នុងការលះបង់ចំពោះបុព្វហេតុជាតិយើងតែម្តង»។

នាយករងខុទ្ទកាល័យសម្ដេចតេជោរូបនេះ ក៏បានថ្លែងអំពាវនាវឲ្យដៃគូអន្តរជាតិ បន្តផ្តល់ជំនួយគាំទ្រដល់សកម្មភាពបោសសម្អាតមីនដល់ប្រទេសកម្ពុជា ដើម្បីសម្រេចឲ្យបាននូវជោគជ័យជាប្រវត្តិសាស្ត្រ និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនកម្ពុជាផងដែរ។

លោក ហ៊ុន ម៉ានិត បានថ្លែងយ៉ាងដូច្នេះថា «តាំងនាមសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្នុងនាមរូបខ្ញុំផ្ទាល់ សង្ឃឹមទុកយ៉ាងមុតមាំទៅលើស្មារតី សហប្រតិបត្តិការពីបណ្តាដៃគូអ្នកផ្តល់ជំនួយ ដល់សកម្មភាពកម្ចាត់មីនទាំងអស់ ហើយក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិមេត្តាបន្ត ផ្តល់ជំនួយដល់កម្ពុជា...Read More


ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំមន្ត្រីចុះពិនិត្យកំណាត់ផ្លូវជាតិលេខ៤ ដែលរងការជន់លិចដោយជំនន់ទឹកភ្លៀង

FN ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំមន្រ្តី ក៏ដូចជាអាជ្ញាធរខេត្តចុះពិនិត្យកំណត់ផ្លូវជាតិលេខ៤ ដែលរងការជន់លិចដោយជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃនេះ។

ក្នុងដំណើរចុះមកពិនិត្យកំណាត់ផ្លូវនាព្រឹកនេះ លោក ស៊ុន ចាន់ថុល ក៏បានជួបពិភាក្សាជាមួយលោក ហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមន្ត្រីពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺផងដែរ។

ក្នុងជំនួបនោះ បានពិភាក្សាគ្នាពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយសារជំនន់ទឹកភ្លៀង និងការស្តាប់នូវរបាយការណ៍ពីផលប៉ះពាល់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានក្នុងខេត្តផងដែរ។

លោក វី សំណាង បានឲ្យដឹងថា ជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យខូវផ្លូវ និងស្ពានច្រើន ដោយឡែកដំណាំកសិកម្មរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺមិនទាន់អាចវាយតម្លៃបាននៅឡើយទេ។ តែទោះជាយ៉ាងណាជំនន់ទឹកភ្លៀងនេះ មិនបានបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនោះទេ ពោលអាជ្ញាធរបានចេញប្រតិបត្តិការជួយជម្លៀសប្រជាពលរដ្ឋរកទីទួលសុវត្ថិភាពបានទាន់ពេលវេលា។

លោក វី សំណាង ក៏បានអះអាងថា ភាពទំនើបផ្នែកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក៏ជាចំណែកមួយជួយឲ្យការដោះស្រាយបញ្ហាទឹកជំនន់បានទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ។ លោកបានលើកឡើងថា ដោយសារភាពទំនើបផ្នែកបច្ចេកវិទ្យាព័ត៌មាននេះ បានធ្វើឲ្យការផ្សព្វផ្សាយពីបញ្ហាគ្រោះទឹកជំនន់ទៅកាន់ប្រជាពលរដ្ឋបានលឿន ហើយវិធានការនានា ក្នុងការជម្លៀស និងរំដោះទឹកក៏បានទាន់ពេលវេលាផងដែរ។

លោក ហ៊ុន ម៉ានី បានលើកឡើងថា ដោយសារតែខេត្តកំពង់ឧស្សាហ៍ជួបគ្រោះទឹកជំនន់ ដូច្នេះវិធានការក្នុងការជម្លៀស និងសង្គ្រោះប្រជាពលរដ្ឋ ធ្វើឡើងបានទាន់ពេលវេលា។ តែបើទោះបីជាយ៉ាងណា លោកអះអាងថា ការយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋនៅតែបន្តយកចិត្តទុកដាក់ ដើម្បីធានាថា មិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះដល់អាយុជីវិតក្នុងគ្រោះទឹកជំនន់នេះ។

ពាក់ព័ន្ធនឹងផ្លូវវិញ លោក ស៊ុន ចាន់ថុល បានលើកឡើងថា កំណាត់ផ្លូវជាតិលេខ៤នេះ ត្រង់គីឡូម៉ែត្រលេខ១១៦ គឺលិចស្ទើរតែរៀងរាល់ឆ្នាំ ដូចនេះក្រុមការងារកំពុងសិក្សាលើកកម្ពស់ទ្រូងផ្លូវ ក៏ដូចជាធ្វើស្ពានត្រង់ចន្លោះណាមួយ ដើម្បីបើកមុខទឹកឲ្យហូរបានលឿន។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ធានាគារពិភពលោកបានផ្តល់កម្ចីប្រមាណ ១១០លានដុល្លារ សម្រាប់ស្តារឡើងវិញផ្លូវជាតិលេខ៤នេះ ដោយមានការពង្រីកទទឹងផ្លូវពី ៧ម៉ែត្រ ទៅ១១ម៉ែត្រ។ បន្ថែមពីលើនោះ ក៏នឹងសិក្សាពីការរំដោះជំនន់ទឹកលិចផងដែរ។

សូមបញ្ជាក់ថា ក្នុងដំណើរចុះពិនិត្យផ្លូវនាព្រឹកថ្ងៃនេះ...Read More


រាជរដ្ឋាភិបាលកម្ពុជាត្រៀមរួចរាល់ ក្នុងការទំលាក់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវពីកសិករតាមតម្លៃទីផ្សារ នៅរដូវប្រមូលផលខាងមុខនេះ!

FN​ ៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ឲ្យដឹងថា នៅរដូវប្រមូលស្រូវខាងមុខនេះ ប្រជាពលរដ្ឋនឹងមិនបារម្ភពីតម្លៃស្រូវឡើយ ព្រោះតែរាជរដ្ឋាភិបាលកម្ពុជា បានរួចរាល់ហើយក្នុងការទម្លាក់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវពីកសិករតាមតម្លៃទីផ្សារ។

ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក កៅ ថាច ធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដានេះ ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «កិច្ចពិភាក្សា និងពិគ្រោះយោបល់អំពីទីផ្សារ រវាងសហគមន៍កសិកម្ម និងដៃគូពាណិជ្ជកម្មកសិកម្ម» ដែលរៀបចំឡើងនៅសាលាខេត្តកំពង់ធំ។

ពិធីនេះមានការចូលរួមពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ, លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រក្ខាម្រមាញ់ និងនេសាទ ខេត្ត, លោកឧកញ៉ា ហង់ សុគន្ធ ប្រធានសហគមន៍កសិកម្ម, លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរាយ៍, អាជ្ញាធរមូលដ្ឋាន តំណាងក្រសួង និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងតំណាងមកពីសហគមន៍កសិកម្មចំនួន១០ និងចំនួនអ្នកចូលរួម ប្រមាណជាង៣០០នាក់។

លោក សុខ លូ អភិបាលខេត្ត បានលើកឡើងថា ខេត្តកំពង់ធំ ជាខេត្តសក្កានុពលកសិកម្ម កសិឧស្សាហកម្ម ស្រូវ កៅ ស៊ូ និងដំណាំរួមផ្សំផ្សេងៗ។ ក្នុងនោះផ្ទៃដីដាំដុះស្រូវ ប្រាំង និងវស្សា សរុប២៦៨,៨៦០ហិកតា ទិន្នផលស្រូវគិតជាមធ្យម៣តោន ក្នុងមួយហិកតា ហើយសរុបក្នុងមួយឆ្នាំ៨០២,៧០៣តោនក្នុងមួយឆ្នាំ។ ដីដាំដំឡូងមីចំនួន៤១,៩២១.៥០ហិកតា, ស្វាយចន្ទី ២៤,៤៩៤.៥០ហិកតា, ដំណាំរួមផ្សំ ៥៩,៥៣៩ហិកតា, រោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តខ្នាតតូច៤,២១៩កន្លៃង ខ្នាតមធ្យម២៣០កន្លែង, ខ្នាតធំ៤៩កន្លៃង។ រោងម៉ាស៊ីនសំងួតស្រូវ១៥កន្លៃង និងរោងម៉ាស៊ីនឆ្នៃមើមដំឡូងមីចំនួន៣កន្លៃង។

ថ្លែងក្នុងឱកាសនោះ លោក កៅ ថាច បានបញ្ជាក់ថា កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន...Read More


ស្ថានទូតកម្ពុជា​ ប្រកាសពីករណីបំពុលសង្គម​ថ្មី​ដើម្បីកេងចំណេញនយោបាយ​ ​ពីពលករខ្មែរនៅថៃ

FN ៖ ស្ថានទូតខ្មែរប្រចាំប្រទេសថៃ បានចេញសេចក្ដីប្រកាសឱ្យដឹងថា ក្នុងពេលថ្មីៗនេះ មានក្រុមឱកាសនិយមមួយចំនួន​ បានយកឃ្លីបវីដេអូចាស់ៗ អំពីការចុះត្រួតពិនិត្យពលករបរទេសពីសំណាក់អាជ្ញាធរថៃ មកផ្សព្វផ្សាយឡើងវិញតាមបណ្ដាញសង្គម Facebook ក្នុងគោលបំណងបំពុលសង្គម បង្កការភ្ញាក់ផ្អើល និងកេងចំណេញផ្នែកនយោបាយ ពីពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើនៅប្រទេសថៃ។

តាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើ​ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ
ក៏បានអំពាវនាវដល់ពលករខ្មែរដែលមានឯកសារសម្រាប់ស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សូមរក្សាភាពស្ងៀមស្ងាត់ និងបន្តអនុវត្តការងារតាមធម្មតា។

ស្ថានទូត​ បានជម្រាបដល់ពលករខ្មែរដែលមិនទាន់មានឯកសារស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ត្រូវប្រញាប់រួសរាន់ទំនាក់ទំនងជាមួយស្ថានទូតខ្មែរនៅថៃ ដើម្បីដាក់ពាក្យស្នើសុំលិខិតធ្វើដំណើរបណ្ដោះអាសន្ន មុនធ្វើដំណើរត្រឡប់មកកម្ពុជាដើម្បីរៀបចំឯកសារស្របច្បាប់ និងត្រឡប់ទៅធ្វើការក្នុងប្រទេសវិញ តាមរយៈប្រព័ន្ធ MoU។

ជាមួយគ្នានោះ ស្ថានទូតខ្មែរនៅថៃក៏បានប្រាប់ពីលេខទូរស័ព្ទមន្ត្រីរបស់ខ្លួនផងដែរ ដើម្បីឱ្យពលករខ្មែរដែលមិនទាន់មានឯកសារស្នាក់នៅ និងធ្វើការនៅថៃ អាចទំនាក់ទំនងសាកសួរព័ត៌មានលម្អិតបន្ថែម ក្នុងនោះរួមមាន៖ ០២ ៩៥៧ ៥៨៥១/ ០៩២ ៨០៥ ០៥៦១/ ០៩៤ ០៩២ ៥៩០៥/ ០៨៦ ៧៩៩ ៩៩៥៧/ ០៦៤ ៧៥៥ ៧៤០១៕

...Read More

ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទាន ២០០លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយដល់វិស័យអប់រំ និងកែលម្អផ្លូវជាតិលេខ៤

FN ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Inguna Dobraja ប្រធានគ្រប់គ្រងការិយាល័យ ធនាគារពិភពលោកប្រចាំនៅកម្ពុជា នៅថ្ងៃទី១២ ខែកក្កដានេះ បានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងឥណទានសម្បទានចំនួន០២ ដែលមានទឹកប្រាក់សរុបចំនួនប្រមាណ២០០លានដុល្លារអាមេរិក សម្រាប់គម្រោងកែលម្អការអប់រំឧត្តមសិក្សា និងគម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ជំហានទី២ ជាហិរញ្ញប្បទានបន្ថែម។

១-គម្រោងកែលម្អការអប់រំឧត្តមសិក្សា៖

គ្រោងចំណាយថវិកាសរុបចំនួន ៩២.៥០លានដុល្លារអាមេរិក ដែលក្នុងនោះ ឥណទានសម្បទានពីធនាគារពិភពលោកមាន ចំនួន៩០លានដុល្លារអាមេរិក និងថវិកាបដិភាគចំនួន២.៥លានដុល្លារអាមេរិក សម្រាប់លើកកម្ពស់គុណភាពអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា ដោយផ្តោតលើមុខវិជ្ជា វិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម, គណិតវិទ្យា និងកសិកម្ម ដែលទាំងនេះ គឺជាសកម្មភាពស្នូលនៃ «ផែនការយុទ្ធសាស្ត្រវិស័យ អប់រំ ២០១៩-២០២៣» ព្រមទាំងចូលរួមគាំទ្រដោយផ្ទាល់ ដល់ការជំរុញកែប្រែ និង ធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ ២០២៥ ស្របតាមចក្ខុវិស័យនៃ «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥»។

គម្រោងនឹងពង្រឹងសមត្ថភាពបង្រៀន និងស្រាវជ្រាវដល់គ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋចំនួន ៥ ក្នុងនោះមាន៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យភូមិន្ទកសិកម្ម, សាកលវិទ្យាល័យស្វាយរៀង, និងសាកលវិទ្យាល័យបាត់ដំបង, និងគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយចំនួន ដែលនឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់និស្សិតសរុបប្រមាណ ១៦ ៣៥៦ នាក់ ។

២- គម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ជំហានទី២ ហិរញ្ញប្បទានបន្ថែមលើគម្រោងបច្ចុប្បន្ន៖

គ្រោងចំណាយថវិកាសរុបចំនួន១១៣ លានដុល្លារអាមេរិក ក្នុងនោះ ឥណទានសម្បទានពីធនាគារពិភពលោកចំនួន១១០លានដុល្លារអាមេរិក និងថវិកាបដិភាគរាជរដ្ឋាភិបាលចំនួន៣លានដុល្លារអាមេរិក សម្រាប់វិនិយោគលើការស្តារ និងពង្រីកផ្លូវជាតិលេខ៤ ពីរាជធានីភ្នំពេញដល់ទីរួមខេត្តព្រះសីហនុ ក្នុងប្រវែងសរុប២០៦គីឡូម៉ែត្រ ដោយពង្រីកតួផ្លូវបច្ចុប្បន្នពីទំហំ៧ម៉ែត្រ ឱ្យដល់១១ម៉ែត្រ និងចាក់អ៊ុតកៅស៊ូប្រភេទ Asphalt Concret – AC ។

គម្រោងនេះ នឹងរួមចំណែកយ៉ាងសំខាន់...Read More


រដ្ឋមន្រ្តីកសិកម្ម ដាក់ចេញគោលការណ៍សំខាន់ៗ៤ចំណុច ដើម្បីកាត់បន្ថយការនាំចូលបន្លែ និងធានាប្រាក់ចំណូលដល់កសិករខ្នាតតូច និងខ្នាតមធ្យម

FN ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១២ ខែកក្កដានេះ បានអញ្ជើញជាអធិបតី ក្នុងពិធីតាំងពិព័រណ៌ផ្សារណាត់បន្លែ និងផលិតផលសុវត្ថិភាព ដែលរៀបចំដោយ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រវែង។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្រ្តី វេង សាខុន បានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម ខិតខំឲ្យអស់លទ្ធភាព ក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ពីគុណភាព សុវត្ថិភាពបន្លែ ផ្លែឈើ និងផលិតផលផ្សេងៗ ដើម្បីធានា បាននូវតម្លាភាពទីផ្សារ សច្ចភាព និងយុត្តិធម៌ក្នុងការប្រកួតប្រជែង។

លោករដ្ឋមន្រ្តីក៏បានផ្ញើសារជូនកសិករ សហគមន៍ផលិតនៅទីនេះ និងនៅទូទាំងប្រទេសថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឧបត្ថម្ភថវិកាក្នុងគោលបំណងផលិតពូជស្រូវក្រអូប និងផលិតបន្លែសុវត្ថិភាព ដើម្បីកាត់បន្ថយការនាំចូលធានា និរន្តរភាព នៃប្រាក់ចំណូលដល់កសិករខ្នាតតូច និងខ្នាតមធ្យម។ ដើម្បីឈានទៅសម្រេចបាននូវគោលបំណងនេះ លោករដ្ឋមន្រ្តី តាមរយៈអគ្គនាយកដ្ឋានកសិកម្ម បានណែនាំឲ្យមន្រ្តីអនុវត្តន៍គម្រោង ផលិតករ និងសហគមន៍ផលិត ត្រូវអនុវត្តន៍តាមគោលនយោបាយរបស់ក្រសួងដូចជា៖

ទី១៖ ធ្វើការបង្វែទិសដៅផលិត ពីការផលិតសម្រាប់ផ្គត់ផ្គង់គ្រួសារ ទៅជាការផលិតដើម្បីធ្វើកសិពាណិជ្ជកម្ម កែប្រែសួនបន្លែទៅជាចំការបន្លែ។

ទី២៖ បញ្ចូលបច្ចេកទេសផលិត ការជ្រើសរើសពូជ ការប្រើប្រព័ន្ធដំណក់ទឹក ការប្រើប្រាស់ផ្ទះសំណាញ់ ដើម្បីកាត់បន្ថយហានិភ័យ បង្កើនផលិតភាពផលិតកម្មលើផ្ទៃដីដដែល។

ទី៣៖ កែលម្អខ្សែច្រវាក់ផលិតកម្ម ផលិតតាមផែនការ ឬតាមកម្មវិធីច្បាស់លាស់ ផលិតតាមការបញ្ជាទិញ តាមតម្រូវការទីផ្សារ និងចាំបាច់ ត្រូវអនុវត្តន៍តាមគោលការណ៍អនុវត្តន៍កសិកម្មល្អ (GAP) ហើយត្រូវធ្វើកសិកម្មតាមកិច្ចសន្យា។

ទី៤៖ ត្រូវគិតគូរពីការកែច្នៃ វេចខ្ចប់ដើម្បីបង្កើនតម្លៃបន្ថែម ថែរក្សា ទុកដាក់ និងមធ្យោបាយដឹកជញ្ជូនផលិតផល ទៅកាន់ទីផ្សារ ដើម្បីផ្តល់សេវាឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

បើតាមលោករដ្ឋមន្ត្រី ទាំងយន្តការ និងបច្ចេកទេសផលិតបាន និងកំពុងចូលរួមចំណែកយ៉ាងពេញលេញ ក្នុងការកសាងគោលនយោបាយ ស្តីពីការអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០១៩-ឆ្នាំ២០៣០ ដែលត្រូវប្រែក្លាយវិស័យកម្ពុជា...Read More


រដ្ឋមន្ត្រីសុខាភិបាល ចេញប្រកាសហាមឃាត់ការនាំចេញ នាំចូល ការឆ្លងកាត់ ការតាំងលក់ និងការប្រើប្រាស់រុក្ខជាតិម្យ៉ាងឈ្មោះ «​ខាត» (KHAT) ដែលផ្ទុកសារធាតុញៀន

FN ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញប្រកាសមួយស្តីពី ការហាមឃាត់ការនាំចេញ នាំចូល ការឆ្លងកាត់ ការតាំងលក់ និងការប្រើប្រាស់រុក្ខជាតិ​ខាត (KHAT)។ នេះបើយោងតាមសេចក្តីប្រកាសដែលអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ។

សេចក្តីប្រកាសស្តីពី ការហាមឃាត់ការនាំចេញ នាំចូល ការឆ្លងកាត់ ការតាំងលក់ និងការប្រើប្រាស់រុក្ខជាតិ​ខាត (KHAT) មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

*ប្រការ១៖ រុក្ខជាតិខាត (KHAT)​​ ជារុក្ខជាតិម្យ៉ាងដែលមានផ្ទុកនូវសារធាតុញៀនប្រភេទ Cathinone និង Cathine ត្រូវបានចាត់ទុកជារុក្ខជាតិនេះ ដូចជាសារធាតុខាងលើដែរ ដែលស្ថិតក្រោមការគ្រប់គ្រង នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន (ក្នុងតារាងទី២)

*ប្រការ២៖ ការនាំចេញ-នាំចូល ការដឹកជញ្ជូន ការស្តុក ការតាំងលក់ ការឆ្លងកាត់ និងការប្រើប្រាស់ រុក្ខជាតិខាត​​ (KHAT) ត្រូវបានហាមឃាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា

*ប្រការ៣៖ ជនណាដែលប្រព្រឹត្តល្មើសនឹងប្រការ២ ត្រូវផ្តន្ទាទោសតាមទោសប្បញ្ញត្តិដែលមានចែងក្នុងច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន

*ប្រការ៤៖ នាយកខុទ្ទកាល័យ​ អគ្គនាយកដ្ឋានរដ្ឋបាល-ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល អគ្គធិការ ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង។

ប្រធានអង្គភាពសុខាភិបាល ថ្នាក់កណ្តាល និងរាជធានី-ខេត្ត ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងអាជ្ញាធរដែនដីដើម្បីអនុវត្តន៍ប្រកាសនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះ តទៅ៕

...Read More

កាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជាមួយសមាគមជាតិកាកបាទក្រហមជប៉ុន និងប្រជាជនជប៉ុន ចំពោះការបាត់បង់អាយុជីវិតមនុស្សដោយសារគ្រោះមហន្តរាយទឹកជំនន់ដ៏កាចសាហាវ

FN ៖ នៅថ្ងៃពុធ ១៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយ លោក តាដាតេរូ កូណូអេ (Mr. Tadateru KONOE) ប្រធានសមាគមជាតិ កាកបាទក្រហមជប៉ុន ក៏ដូចជាប្រជាជនជប៉ុននៅទូទាំងប្រទេស ពិសេសក្រុមគ្រួសារនៃសព នៅក្នុងគ្រាដ៏លំបាកនិងទុក្ខសោកដ៏ធំធេង នៃគ្រោះទឹកជំនន់និងការបាក់ដីដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានធ្វើឱ្យមនុស្សបាត់ខ្លួន និងស្លាប់បាត់បង់ជីវិតជាច្រើននាក់ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនូវផ្ទះសម្បែង និងទ្រព្យសម្បត្តិជាច្រើន នៅប៉ែកខាងត្បូង និងខាងលិច នៃប្រទេសជប៉ុន នាចុងសប្តាហ៍កន្លងទៅនេះ ។

...Read More

កម្ពុជា-ថៃ នឹងចុះកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវដែក ក្នុងពេលឆាប់ខាងមុខនេះ បន្ទាប់ពីលទ្ធផលពិភាក្សាការងារប្រកបដោយជោគជ័យ

FN ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា-ថៃ នឹងចុះកិច្ចព្រមព្រៀងការដឹកជញ្ជូនតាមផ្លូវដែក ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានប្រជុំពិភាក្សាគ្នារួចរាល់ហើយនោះ។

នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា-ថៃ បានប្រជុំពិភាក្សាការងារជាមួយគ្នា ស្ដីពី «ការដឹកជញ្ជូនតាមផ្លូវដែក និងការងារពាក់ព័ន្ធ» ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីថៃ លោក Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃព្រះរាជាណាចក្រថៃ ។

លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានថ្លែងថា «ពីមុនមកយើងនៅមានបញ្ហាបីចំណុច ដែលមិនទាន់បានឯកភាពគ្នានៅឡើយទេ ទាក់ទងនឹងសេចក្តីព្រាង នៃកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវដែករវាងប្រទេសទាំងពីរ
តែពេលនេះ យើងបានដោះស្រាយរួចអស់ហើយ ដូចនេះការចុះកិច្ចព្រមព្រៀងផ្លូវដែករវាងប្រទេសទាំងពីរ នឹងចាប់ផ្ដើមក្នុងពេលឆាប់ខាងមុខនេះ។ ក្នុងនោះ ថៃក៏បានសន្យាថា នឹងផ្ដល់ក្បាលរថភ្លើងមួយគ្រឿង ទូរចំនួន៤ ជួយមកដល់កម្ពុជាយើង» ។

ទន្ទឹមនឹងនោះ រដ្ឋមន្រ្តីថៃបានថ្លែងផងដែរថា ភាគីថៃនឹងបន្តនិតិវិធីផ្ទៃក្នុងរបស់ខ្លួនឲ្យបានលឿន ដើម្បីជំរុញឲ្យភាគីទាំងពីរ អាចកំណត់កាលបរិច្ឆេទ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ក្នុងពេលឆាប់ៗខាងមុខនេះ ។

ព្រមជាមួយគ្នានេះ ទេសរដ្ឋមន្ដ្រី ស៊ុនចាន់ថុល ក៏បានបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋ នឹងអាចធ្វើដំណើរតាមរថភ្លើង ពីកម្ពុជាទៅកាន់ប្រទេសថៃ ពេលដែលកិច្ចចុះកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ នឹងកើតមានឡើងក្នុងពេលឆាប់ៗខាងមុខនេះ។ ក្រោយពេលដែលតភ្ជាប់ផ្លូវដែកពីកម្ពុជា-ថៃ ចប់សព្វគ្រប់ លោកនឹងអញ្ជើញនាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជា-ថៃ នឹងជិះរថភ្លើងឆ្លងកាត់ព្រំដែនកម្ពុជាថៃ៕

...Read More

រដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់នូវគោលការណ៍ណែនាំ ស្តីពីប្រព័ន្ធផែនការតាមដាន និងវាយតម្លៃកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង

FN ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៣ ខែកក្កដានេះ បានអញ្ជើញជាអតិបតីក្នុងការប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់នូវគោលការណ៍ណែនាំ ស្តីពីប្រព័ន្ធផែនការតាមដាន និងវាយតម្លៃ ដែលរៀបចំដោយក្រុមការងារកែទម្រង់ហិរញ្ញវត្ថុ សាធារណៈរបស់ក្រសួងសហការជាមួយនាយកដ្ឋានផែនការ និងស្ថិតិ។

កម្មវិធីនេះធ្វើឡើងក្នុង គោលបំណងផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់គោលការណ៍ ណែនាំសំដៅបង្កើនប្រសិទ្ធភាព អនុវត្តកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ព្រមទាំងជួយជំរុញឱ្យមានអភិបាលកិច្ចល្អ និងតម្លាភាពក្នុងការគ្រប់គ្រងថវិកាជាតិ ពិសេសការចំណាយ ដែលនឹងត្រូវកែលម្អគ្រប់គ្រង និងគណនេយ្យភាពឱ្យមានលក្ខណៈស្តង់ដារ ក្នុងការប្រើប្រាស់នូវធនធានថវិកាទាំងចរន្ត និងមូលធនប្រកបដោយប្រសិទ្ធភាព។

លោករដ្ឋមន្រ្តី វេង សាខុន បានលើកឡើងថា កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ជាគោលនយោបាយផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើធាតុចូល និងមជ្ឈការទៅជាសមិទ្ធកម្ម និងវិមជ្ឈការ។ ប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើលទ្ធផល ឬសមិទ្ធកម្មនេះជា ប្រព័ន្ធផ្សារភ្ជាប់ការវិភាគ ថវិកាទៅនឹងសកម្មភាព ដែលជាតម្រូវការជាក់ស្តែង និងក្នុងក្របខ័ណ្ឌកម្មវិធីច្បាស់លាស់ ឆ្លើយតបនឹងគោលបំណងគោលនយោបាយអាទិភាពរបស់ក្រសួង ដើម្បីធានាថា ថវិកាពិតជាដើរតួនាទីសំខាន់ និងជាឧបករណ៍នៃគោលនយោបាយ របស់រាជរដ្ឋាភិបាល ប្រកបដោយភាពស័ក្តិសិទ្ធ និងប្រសិទ្ធភាពពិតប្រាកដមែន។

ក្នុងនោះលោករដ្ឋមន្រ្តី ក៏បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន ដើម្បីកែទម្រង់ហិរញ្ញវត្ថុសាធារណៈនេះ ឲ្យសមស្របតាមយុទ្ធសាស្ត្រចតុកោណ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម រួមមាន៖

១៖ គ្រប់អង្គភាពថវិកា ត្រូវយកចិត្តទុកដាក់អនុវត្តគោលការណ៍គ្រឹះ៣ គឺការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ និងពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមបច្ចេកវិទ្យាព័ត៌មាន, ការបង្កើនការផ្សារភ្ជាប់ថវិកាទៅ នឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ដោយបន្តពង្រឹង និងពង្រីកការអនុវត្តថវិកាកម្មវិធី ព្រមទាំងការកែលម្អការអនុវត្ត ផែនការយុទ្ធសាស្ត្រថវិកា ស្របតាមឯកសារទស្សនទាន ស្តីពីទិសដៅយុទ្ធសាស្ត្រ កែទម្រង់ប្រព័ន្ធថវិកា និងបង្កើនសមត្ថភាព និងការចូលរួមប្រកប ដោយភាពជាម្ចាស់ និងបុរេសកម្មរបស់អង្គភាពជំនាញ ដើម្បីធានាជោគជ័យនៃការអនុវត្តកម្មវិធីនេះ។

២៖ គ្រប់អង្គភាពថវិកា ទាំងថ្នាក់កណ្តាល និងរាជធានីខេត្ត ត្រូវយកចិត្តទុកដាក់រៀបចំ និងអនុវត្តផែនការថវិកាក្នុងក្របខ័ណ្ឌ ថវិកាឱ្យបានល្អប្រសើរ មានប្រសិទ្ធភាព...Read More


ទៅមុខថយក្រោយ