កាន់បិណ្ឌផង ថែរក្សាដំណាំកសិកម្មផង

សម្តេចតេជោ ហ៊ុន សែន ជម្រុញអោយប្រជាកសិករកម្ពុជា យកចិត្តទុកដាក់ថែទាំដំណាំកសិកម្ម ជាពិសេសស្រូវសន្ទូង ក្នុងខណៈដែលទូទាំងប្រទេសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ។ សម្តេចតេជោ កត់សម្គាល់ថា ទឹកជំនន់រដូវមានកំពស់មិនគ្រប់គ្រាន់ ដើម្បីបញ្ជូនទឹកចូលទៅតាមបឹង និងអាងស្តុកទឹកនានាទេ ហើយអំពាវនាវអោយប្រជាកសិករកម្ពុជាប្រឹងប្រែងរក្សាទឹកក្នុងស្រែ អាងស្តុក និងប្រឡាយនានាសំរាប់ការស្រោចស្រប់ដំណាក់កាលលូតលាស់ចុងក្រោយនៃស្រូវវស្សា និងការចាប់ផ្តើមដាំដុះស្រូវរដូវប្រាំង។ សម្តេចតេជោ បានជម្រុញអោយក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រៀមបម្រុងធ្វើអន្តរាគមន៍តាមការចាំបាច់ និងជម្រុញអោយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាមន្ត្រីរាជការ ចូលរួមជួយបង្កបង្កើនផលប្រជាជន ពិសេសគ្រួសារជនពិការ ស្ត្រីមេម៉ាយ និងចាស់ជរាខ្វះពលកម្ម ដែលនៅជិតទីតាំងប្រតិបត្តិការរបស់ខ្លួន។ (ដកស្រង់ពី Facebook: Samdech Hun Sen, 3 October 2015)៕

...Read More

អញ្ជើញកាន់បិណ្ឌ ថ្ងៃទី ៤

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមជាមួយសមាជិកក្រុមគ្រួសារ បានប្រារព្ធពិធីបុណ្យកាន់បិណ្ឌថ្ងៃទី ៤ នៅវត្ត លង្ការ រាជធានី ភ្នំពេញ។ បុណ្យកាន់បិណ្ឌ ជាផ្នែកមួយនៃ បុណ្យភ្ជុំបិណ្ឌ ឬជាបុណ្យសម្រាប់ឧទ្ទិសដល់បុព្វការីជន សាច់ញាតិ ដែលបានចែកស្ថានទៅ ហើយក៏ជាបុណ្យសាសនាមួយធំបំផុត នៅប្រទេសកម្ពុជា មានរយៈពេលប្រារព្ធទាំងអស់ ១៥ ថ្ងៃ។ភ្ជុំបិណ្ឌ ជាថ្ងៃចុងក្រោយ និងធំបំផុត នៃពិធីបុណ្យកាន់បិណ្ឌ។ ពិធីបុណ្យកាន់បិណ្ឌ ១៥ ថ្ងៃ នៅឆ្នាំនេះ ចាប់ផ្តើមពី ថ្ងៃ ២៨ កញ្ញា រហូតដល់ថ្ងៃ ១២ តុលា។ ដូចធម្មតា ប្រជាពលរដ្ឋកម្ពុជាទៅវត្តដើម្បីប្រគេនចង្ហាន់ ដល់ព្រះសង្ឃ ដោយមានជំនឿថា ព្រះសង្ឃនឹងបញ្ជូនចង្ហាន់ទាំងនោះ ទៅដល់បុព្វការីជនរបស់ខ្លួន។ (ដកស្រង់ពី AKP, October 01, 2015)។

...Read More

សម្តេចតេជោ វិលពីចូលរួមប្រជុំកំពូលសហប្រជាជាតិ

គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បាននិវត្តមកដល់មាតុ​ភូមិវិញដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលសហប្រជាជាតិ សម្រាប់ ការអនុម័តរបៀបវារៈ​អភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការសហប្រជាជាតិ នៅបុរី ញូយ៉ក សហរដ្ឋអាមេ​រិក ពីថ្ងៃ ២៥ ដល់ ២៧ កញ្ញា។សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ រួមជាមួយមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលផ្សេងទៀត បានអញ្ជើញស្វាគមន៍គណៈប្រតិភូនៅព្រលាន​យន្ត​ហោះ​អន្តរជាតិភ្នំពេញ។ គួររំលឹកថា ក្នុងពេលស្នាក់នៅសហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន បាន​ចូល​រួមក្នុងពិធីបើកជាផ្លូវការ និងថ្លែងសុន្ទរកថាចំពោះ កិច្ចប្រជុំកំពូលសហប្រជាជាតិ សម្រាប់ការ​អនុម័ត​របៀបវារៈអភិវឌ្ឍក្រោយឆ្នាំ ២០១៥។ សម្តេចតេជោ ក៏បានថ្លែងសុន្ទរកថា ទៅកាន់ កិច្ចប្រជុំមេដឹក​នាំពិភព​លោក ស្តីពី សមភាពជេនឌ័រ និងការផ្តល់អំណាចអោយស្ត្រី៖ ការប្តេជ្ញាអោយមានសកម្មភាព ហើយ​​កាល​ពី​ថ្ងៃ ២៤ កញ្ញា បានធ្វើការជួបជុំ​ជាមួយប្រជាជនកម្ពុជាប្រមាណ ២០០ នាក់ មកពី​សហ​រដ្ឋ​អា​មេរិក កាណាដា បារាំង និងអាឡឺម៉ង់ (ដកស្រង់ពី AKP ថ្ងៃ ២៩ កញ្ញា ២០១៥)៕

...Read More

អំពាវនាវឲ្យមានការគាំទ្រហិរញ្ញវត្ថុ ដល់ប្រទេសទន់ខ្សោយ

ថ្លែងក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ នៅក្រុងញូយ៉ក ដើម្បីអនុម័ត របៀបវារៈ​អភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យមានការគាំទ្រហិរញ្ញវត្ថុមួយរយៈបន្ថែមទៀត ដល់ប្រទេសទន់​ខ្សោយ ដែលបានទទួលជោគជ័យក្នុងការឈានឡើងទៅកាន់ដំណាក់កាលអភិវឌ្ឍន៍បន្ត ដើម្បីឲ្យប្រទេសទាំង​នោះអាចឈរជើងរឹងមាំ សម្រាប់ប្រកួតប្រជែងជាអន្តរជាតិ។សម្តេចក៏បានស្នើសុំផងដែរ ទៅកាន់ក្រុមប្រទេស​អភិវឌ្ឍន៍ ឲ្យបន្តផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ទាំងហិរញ្ញប្បទានឥតសំណង ទាំងឥណទានសម្បទាន ដើម្បីដោះស្រាយតម្រូវការជាមូលដ្ឋាននានា ពិសេស បញ្ហាគម្លាត ហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសមត្ថ​ភាព​ធនធានមនុស្ស និងស្ថាប័ន។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចបានបង្ហាញជំហរគាំទ្រ ចំពោះ​កិច្ច​ព្រម​ព្រៀង និងរបៀបវារៈសកម្មភាព អាដីស អាបាបា (Addis Ababa) ដែលផ្តោតលើការកៀរគរ​ធនធាន​ក្នុង​ស្រុក ដើម្បីបម្រើឲ្យសេចក្តីត្រូវការក្នុងការអភិវឌ្ឍ៕

...Read More

កម្ពុជា មោទន នឹងវឌ្ឍនភាពរបស់ខ្លួន

សម្តេចតេជោ បានថ្លែង ក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ នៅក្រុងញូយ៉ក ដើម្បីអនុម័ត របៀបវារៈ​អភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ ថា ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ​ កម្ពុជាពិតជាមានមោទនភាព​ទៅលើ​ការរីកចំរើនរបស់ខ្លួនជាពិសេស ក្នុងការរក្សាបានសន្តិភាពពេញលេញ, ស្ថេរភាពនយោបាយរឹងមាំ, សន្តិ​សុខ, សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧,៧% ក្នុងមួយ​ឆ្នាំ។សម្តេចបន្ថែមថា អត្រានៃភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះយ៉ាងលឿន ពីជាង ៥៣% ក្នុងឆ្នាំ ២០០៤ មកនៅ ត្រឹម ១៦% នៅឆ្នាំ ២០១៣ ដែលធ្វើឲ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ លើការកាត់ បន្ថយភាពក្រីក្រ និងលើវិស័យសង្គមកិច្ចមួយចំនួនទៀត មុនពេលកំណត់ ឆ្នាំ ២០១៥។ សម្តេច​បានបញ្ជាក់ ថា កម្ពុជានឹងសម្រេចនូវគោលដៅដែលនៅសេសសល់ នាដំណាច់ឆ្នាំ ២០១៥ ខាងមុខ​នេះ ហើយថា កម្ពុជា​នឹង​ប្រែខ្លួនទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប នៅ​ឆ្នាំ ២០១៦ ខាងមុខ។ សម្តេចតេជោ គាំទ្រ​ គោលដៅអភិវឌ្ឍន៍ដោយចីរភាពទាំង ១៧ ដែលត្រូវបានបង្កើតឡើងលើមូលដ្ឋាន នៃគោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍ ពិតជាមានភាពសមស្របសម្រាប់បរិការណ៍កម្ពុជា។ លើសពីនេះ កម្ពុជា​នឹងដាក់បញ្ចូល​ការ​បោស​សម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឲ្យទៅជាគោលដៅបន្ថែមមួយទៀត នៅក្នុង​គោលដៅអភិវឌ្ឍន៍​ដោយ​ចីរភាព៕

...Read More

ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនជនរួម ជាតិខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក (USA) កាណាដា (Canada) បារាំង (France) និង អាល្លឺម៉ង់ (Germany)

ញូយ៉ក, រសៀលថ្ងៃទី ២៤ កញ្ញា ២០១៥

“… ខ្ញុំមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ ដោយបានជួបសំណេះសំណាលដោយ​ផ្ទាល់​ជាមួយ បងប្អូនជនរួមជាតិទាំងអស់ ដែលមានវត្តមានក្នុងពិធីដ៏កម្រនៅថ្ងៃនេះ។កម្ពុជាបាន​ឆ្លងកាត់នូវសង្រ្គាម និងរបបប្រល័យពូជសាសន៍ដ៏ល្វីងជូរចត់បំផុត បើប្រៀប​ធៀប​ទៅ​នឹង​បណ្តាប្រទេសនានាលើសកលលោក ដែលធ្វើឲ្យប្រជាពលរដ្ឋស្លាប់បាត់បង់​ជីវិតព្រាត់​​ប្រាស​គ្នា ចាកចោលស្រុកកំណើតរបស់ខ្លួន ដើម្បីគេចពីសេចក្តី​ស្លាប់ និងសង្រ្គាម​ទៅ​នៅ​បរទេស។ … យើងពិតជាមិនចង់បាននូវប្រវត្តិសាស្រ្តច្រំដែល​បែបនោះ កើតឡើង​សារ​ជាថ្មី​នៅលើទឹក​ដីដ៏កំសត់របស់យើងតទៅមុខទៀតនោះទេ។ ខ្ញុំបានសិក្សាពីប្រវត្តិនៃ​សង្រ្គាមដែលបានកើត​នៅលើ​ បណ្តាប្រទេសមួយចំនួនលើពិភពលោក (ឃើញថា) យើង​មិនអាចប្រើប្រាស់សង្រ្គាម​ដើម្បីបញ្ចប់សង្រ្គាមបាននោះទេ។ តាមរយៈនេះហើយ ខ្ញុំផ្ទាល់​បានចំណាយពេលវេលា​ដ៏​ច្រើន​បំផុត ក្នុងការស្វែងរកការចរចារបញ្ចប់សង្រ្គាមបង្ហូរឈាម​រវាងខ្មែរ និងខ្មែរគ្នាឯង បើ​ទោះបីជាដល់ទីកន្លែងណាក៏ដោយ ក្នុងពិភពលោកយើងនេះ។

… សូមបញ្ឈប់ការលាបពណ៌ដាក់គ្នា។ យើងកុំខ្វល់ពីអតីតកាលថាជាអ្វីនោះ។ ​ផ្ទុយទៅ​វិញ​គឺយើងទាំងអស់គ្នាជាជាតិសាសន៍ខ្មែរតែមួយ ហើយកាលដែលយើងមករស់នៅបែកឃ្លាតពី​ប្រទេសកំណើត គឺកើតឡើងដោយសារតែអ្នកនយោបាយមួយចំនួន ដែលបង្ខំឲ្យយើងទៅ​នៅទីនេះទៅនៅទីនោះបែបនេះ។ បច្ចុប្បន្ននេះ ស្ថានភាពរបស់ប្រទេសកម្ពុជា មិនដូចពី​ពេល​មុនតទៅទៀតទេ។ កម្ពុជា កំពុងធ្វើការអភិវឌ្ឍស្ទើរគ្រប់ទីកន្លែងទាំង​អស់ ចាប់តាំងពី ទីក្រុងរហូតដល់តំបន់ចុងកាត់មាត់ញក។

… ពេលនេះ (ខ្ញុំ)មិនមែននិយាយក្នុងនាមជាមេដឹកនាំគណបក្សនយោបាយនោះទេ គឺ​ ក្នុង​នាមជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំប្រទេសមួយកំពុងដើរ​លើ​ផ្លូវត្រូវ និង​កំពុងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។ អ្វីដែលបងប្អូនបានឮ និងបាន​ឃើញ​នៅតាម​បណ្តាញសារព័ត៌មាន ពីប្រទេសកំណើតរបស់ខ្លួន មិនទាន់គ្រប់គ្រាន់នោះទេ ផ្ទុយទៅវិញ គឺមានតែបងប្អូនជនរួមជាតិទាំងអស់ ធ្វើដំណើរទៅលេងស្រុកកំណើតដោយ​ផ្ទាល់​ទេ ទើប​អាចដឹងថា តើកម្ពុជាបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងស្ថានភាពបែបណា។

… ប្រទេសកម្ពុជា មិនមែនជាប្រទេសរបស់អ្នកកាន់អំណាចមួយក្រុមណាមួយនោះទេ ផ្ទុយ​​ទៅវិញ ប្រទេសកម្ពុជាគឺជាប្រទេសរបស់ប្រជាជនកម្ពុជាទាំងអស់ រាប់ទាំងបងប្អូនជន​រួម​ជាតិខ្មែរទាំងអស់ ដែលកំពុងមានវត្តមានរស់នៅ ក្រៅប្រទេសទាំងអស់ផងដែរ។

… វប្បធម៌សន្ទនាដែលបង្កើតឡើងដោយរូបខ្ញុំ និងឯកឧត្តម សម រង្សី ហាក់មិនមានភាព​ល្អ​ប្រសើរទាល់តែសោះ ដោយសារតែភាគីម្ខាងកេងចំណេញខាងនយោបាយ បំរើផលប្រ​យោជន៍គណបក្សជាជាងបំរើឲ្យផលប្រយោជន៍ប្រទេសនិងប្រជាជនកម្ពុជា។ វប្បធម៌សន្ទនា មិនមែនទើបតែកើតឡើងនៅពេលនេះនោះទេ។ វាបានកើតឡើងស្ទើរតែពាក់កណ្តាលជីវិត​របស់ខ្ញុំ​ …។ ឯកឧត្តម សម រង្សី ធ្វើជាដែគូសន្ទនា ប៉ុន្តែមិនមែនជាលើកដំបូងរបស់ខ្ញុំ​​នោះ​ទេ។ ដៃគូសន្ទនារបស់ខ្ញុំ គឺព្រះករុណាព្រះបរមរតនកោដិ ដែលការចរចាចាប់ផ្តើមនៅហ្វែរ​អង់​តា​ឌឺន័រ ថ្ងៃទី២ ខែ...Read More


ទៅមុខ