
អត្ថបទ Fresh News
(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃខាងមុនេះ នៅក្នុងឱកាសនៃការទទួលពានរង្វាន់ «អាស៊ានសមិទ្ធផលអមតៈ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតចំហរមួយជូនប្រជាពលរដ្ឋ ដោយលើកឡើងអំពីកិត្តិយសរបស់ជាតិ និងភាពប៉ិនប្រសប់របស់ មេដឹកនាំកម្ពុជា ក្នុងការទទួលបានពានរង្វាន់ដ៏ឆ្នើមសម្រាប់ប្រជាជាតិទាំងអស់គ្នា។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖
នេះជាឱកាសដ៏ថ្លៃថ្លារបស់ប្រជាជាតិកម្ពុជា ដែលទទួលបានមហាកិត្តិយស ដែលសម្តេចតេជោ ហ៊ុន សែន នឹងត្រូវបានផ្តល់កិត្តិយស ដោយការផ្តល់ពានរង្វាន់ «អាស៊ានសមិទ្ធផលអមតៈ» ដែលនឹងប្រគល់ជូនដោយ លោក តាន់ស្រ៊ី ម៉ៃឃិល យ៉ូស។
នេះជាចម្លើយសម្រាប់ថ្នាក់ជាតិ និងអន្តរជាតិ ដែលគេបានយល់ខុសថា ASEAN គ្មានអ្នកនយោបាយដែលមានបទពិសោធន៍ជើងចាស់ ដែលធ្វើឲ្យអាស៊ានមានបញ្ហាចំពោះ ដំណោះស្រាយបញ្ហាវិវាទសមុទ្រចិនខាងត្បូង។
ឱកាសដែលសម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់ «អាស៊ានសមិទ្ធផលអមតៈ» គឺជាការបង្ហាញបញ្ជាក់ឲ្យឃើញពីទេពកោសល្យ និងការប៉ិនប្រសប់នយោបាយ ដែលសម្ដេចតេជោ បានធ្វើឲ្យសមាជិកអាស៊ានទាំងមូលឯកភាពគ្នាចំពោះវិធាននៃការដោះស្រាយវិវាទអធិបតេយ្យ សមុទ្រចិនខាងត្បូង ដែលបានឯកភាព និងប្ដេជ្ញារបស់អាស៊ានទាំងមូលជាឯកច្ឆ័ន្ធ ដែលបានធ្វើសេចក្ដីថ្លែងការណ៍រួមទៅរាជធានីភ្នំពេញ នៅឆ្នាំ២០០២ រីឯក្រុមនយោបាយខ្មែរ ដែលយកប្រទេសខាងលិច ជាមេកើយបានធ្វើការប្រមាថ និងវាយប្រហារមកលើរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមខ្លាំងក្លា កាលពីកម្ពុជាធ្វើជាប្រធានក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងឆ្នាំ២០១២ ក៏ប៉ុន្តែចាប់តាំងពីពេលនោះ អស់រយៈពេល៤ឆ្នាំ ដែលគ្មានប្រទេសណាមួយដែលជាសមាជិកអាស៊ាន ដែលបានធ្វើជាប្រធាន ទទួលបាននូវសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីការបរទេស ដូចដែលបានស្ដែងនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវនាពេលថ្មីៗនេះ។ នេះជាជំហររបស់កម្ពុជាពិតប្រាកដ ដែលចង់រក្សាសន្តិភាព និងស្ថេរភាពនៅសមុទ្រចិនខាងត្បូង ដែលជាផលប្រយោជន៍របស់តំបន់ និងអន្តរជាតិ។
ករណី ភូមា សម្តេចបានអោបក្រសោបប្រឆាំង និងការហ៊ុព័ទ្ធសេដ្ឋកិច្ច (Embargo) ពីលោកខាងលិច ក៏ដូចជា កិច្ចការបេក្ខភាពអាស៊ានជាដើម។
សម្តេចមានការពិសោធន៍គ្រប់គ្រាន់ ដែលអាចចែករំលែកដល់ថ្នាក់ដឹកនាំវ័យក្មេង ក្នុងបណ្តាប្រជាជាតិសមាជិក...Read More

អត្ថបទ Fresh News
(ភ្នំពេញ)៖ រយៈពេលជាង៣០ឆ្នាំមកហើយ ដែលពាក្យថា អាយ៉ងយួន ត្រូវបានមនុស្សមួយចំនួនប្រើប្រាស់វាយប្រហារលើរដ្ឋាភិបាល ពិសេសគឺចំពោះនាយករដ្ឋមន្រ្តី ហ៊ុន សែន តែម្តង។ ទោះបីជាមានមនុស្សជាច្រើនបានទទួលស្គាល់ថា នាយករដ្ឋមន្រ្តី ហ៊ុន សែន ពិតជាបានពលីសាច់ស្រស់ឈាមស្រស់ រំដោះជាតិមាតុភូមិ ចេញពី របបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានសម្លាប់ប្រជាជនខ្មែរ ប្រមាណជាង៣លាននាក់ នៅកំឡុងទសវត្សរ៍ឆ្នាំ៧០ក៏ដោយ ក៏នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែត្រូវបានជេរប្រមាថ និងចោទប្រកាន់ថា ជាអាយ៉ងយួន។
ប៉ុន្តែចង់មិនចង់ ការលះបង់ក្នុងជីវិតការងារជាង៣០ឆ្នាំ អង្គុយកៅអីនាយករដ្ឋមន្ត្រី ដែលប្រមូលផ្តុំដោយការងារ ភាពមមាញឹក ការទទួលខុសត្រូវដ៏ធ្ងន់ធ្ងរ ការប្រឈមនឹងការស្តីបន្ទោស ការលាបពណ៌ ការបរិហារ និងចោទប្រកាន់ជាច្រើន រួមទាំងការពុះពាររុញនាវាកម្ពុជា រហូតឈានដល់ដំណាក់កាលដូចសព្វថ្ងៃ ក៏សមល្មមនឹងដល់ពេល ដែលគេគួរតែអាចបញ្ចប់ការ ប្រើពាក្យថា អាយ៉ងយួននេះលើគាត់ហើយ។ ជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំដឹងច្បាស់ថា ខ្មែរបច្ចុប្បន្នគឺ រស់នៅក្រោម សន្តិភាពដែលខ្មែរបង្កើតឡើងដោយខ្មែរខ្លួនឯង រួមទាំងការអភិវឌ្ឍដែលខ្មែរទាំងអស់គ្នាខំប្រឹង។ យើងនិយាយឱ្យជាក់ស្តែងតែម្តងថា យើងគ្មានស្ថិត ក្រោមអាណានិគមវៀតណាមទេ គ្រប់ស្ថាប័នជាតិតាំងពីថ្នាក់កំពូល ដល់ថ្នាក់ក្រោម គឺគ្រប់គ្រងដោយខ្មែរ។ ខ្មែរប្រើប្រាស់ និងរៀនសូត្រអក្សរខ្មែរ ភាសាខ្មែរ ដោយគ្មានការគាបសង្កត់ពីប្រទេសណាឡើយ។ ខ្មែរមានសិទ្ធិរកស៊ី ជាមួយប្រទេសណាក៏បាន ហើយមានសិទ្ធិដើរហើរគ្រប់ទីកន្លែង ដែលខ្លួនចង់ទៅ ដោយគ្មានវៀតណាមឯណាមកត្រួតត្រានោះទេ។
តាមដឹងមូលហេតុដែលគេចោទប្រកាន់មកដល់ពេលនេះថា ជាអាយ៉ងយួននោះ ក៏ព្រោះតែលោកជាអ្នកតស៊ូក្នុងសម័យខ្មែរក្រហម ដោយបានទៅពឹងពាក់ វៀតណាម ឱ្យជួយរំដោះកម្ពុជាចេញពីរបបវាលពិឃាដ។ ការសម្រេចចិត្តមួយ ដើម្បីកែប្រែវាសនាប្រទេសកម្ពុជានៅសម័យនោះបានរុញឱ្យបុរសខ្លាំងកម្ពុជា រូបនេះជាប់ឈ្មោះមិនល្អមកដល់សព្វថ្ងៃ។ មូលហេតុដ៏ខ្លាំងក្លាមួយទៀត នៃការចោទប្រកាន់ជារឿយៗថា រដ្ឋាភិបាល ហ៊ុន សែន រណបវៀតណាម ឬហៅថា អាយ៉ងយួននោះ គឺដោយសារតែក្រុមអ្នកនយោបាយមួយចំនួន ដែលមាននិន្នាការនយោបាយខុសគ្នា...Read More

អត្ថបទ Fresh News
(ភ្នំពេញ)៖ នៅមុននេះបន្តិច នារាត្រីថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ញើសារព្រមានខ្លាំងៗទៅលើ Comment មួយរបស់ម្ចាស់ Facebook មានឈ្មោះ «Phạm Đức Hiển» ដោយបានសរសេរនៅលើ Facebook សម្តេចថា «លោកហ៊ុនសែនក្បត់វៀតណាម»។ ដោយសម្តេចបានឆ្លើយតបដោយសារព្រមានធ្ងន់ៗថា «តើវៀតណាមជាឪពុកខ្ញុំ ឬជាមហាក្សត្រខ្ញុំឬ? អ្នកដែលខ្ញុំត្រូវស្មោះត្រង់គឺជាតិខ្មែរបស់ខ្ញុំ ហើយវៀតណាម មិនមែនជាចៅហ្វាយរបស់ខ្ញុំ ដែលខ្ញុំត្រូវស្មោះត្រង់នោះទេ»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានខ្លាំងៗយ៉ាងដូច្នេះថា៖
«ហេតុអ្វីបានជាលោកនិយាយថាខ្ញុំក្បត់វៀតណាម? តើវៀតណាមជាឪពុកខ្ញុំឬជាមហាក្សត្រខ្ញុំឬ? លោកត្រូវដឹងថា អ្នកដែលខ្ញុំត្រូវស្មោះត្រង់គឺជាតិខ្មែរបស់ខ្ញុំ ព្រះមហាក្សត្រកម្ពុជាជាទីសក្ការះរបស់ខ្ញុំ និងភរិយាជាទីស្រឡាញ់របស់ខ្ញុំ។ វៀតណាមមិនមែនជាចៅហ្វាយរបស់ខ្ញុំដែលខ្ញុំត្រូវស្មោះត្រង់នោះទេ។ បើលោកជាជនជាតិវៀតណាមរស់នៅកម្ពុជាស្របច្បាប់ត្រូវគោរពច្បាប់កម្ពុជា បើរស់នៅមិនស្របច្បាប់ត្រូវចាកចេញពីកម្ពុជា និងបើរស់នៅវៀតណាមសុំស្រឡាញ់មេដឹកនាំវៀតណាមទៅ។
ខ្ញុំជាមេដឹកនាំកម្ពុជាដែលមានឯករាជ្យ អធិបតេយ្យភាពដែលត្រូវទំនាក់ទំនង ជាមួយមេដឹកនាំវៀតណាមដោយស្មើភាព និងស្មើសិទិ្ធ។ សុំលោកបញ្ជូនសារនេះ ជូនមេដឹកនាំវៀតណាមផង បើលោកជាជនជាតិវៀតណាមត្រឹមត្រូវមែន ព្រោះខ្ញុំស្គាល់ច្បាស់ចរិតមេដឹកនាំវៀតណាម តែងគោរពនូវឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា ខុសពីអាម៉ីអាថោងដូចលោកនេះឯង»។
សូមជំរាបថា ម្ចាស់ Facebook មានឈ្មោះ «Phạm Đức Hiển» ទំនងជាជនជាតិវៀតណាម ហើយចូល Comment នៅលើ Facebook សម្តេចនៅថ្ងៃអាទិត្យនេះ៕
...
Read More
កាលពីថ្ងៃទី ២៨ កក្កដា ក្នុងការជួបសំណេះសំណាលជាមួយមន្រ្តីរាជការ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ នៃខេត្តក្រចេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកអោយមន្រ្តីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ខិតខំយកចិត្តទុកដាក់ធ្វើការបម្រើប្រជាពលរដ្ឋ ជាពិសេក្នុងការផ្តល់នូវសេវាសាធារណៈ ដែលមានសេវាជាតម្រូវការចំាបាច់ និងសេវាតាមសំណូមពររបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ដាស់តឿនថា មន្រ្តីរាជការត្រូវចាត់ទុកខ្លួនឯងជាអ្នកបម្រើប្រជាពលរដ្ឋ ដោយមានការទទួលខុសត្រូវខ្ពស់ ហើយត្រូវខិតខំកសាងអំពើល្អអោយបានច្រើន ដោយត្រូវការពារសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ ការទប់ស្កាត់អំពើជួញដូរគ្រឿងញៀន ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងជួញដូរឈើ និងធនធានរ៉ែខុសច្បាប់ អោយបាន។ សម្តេចតេជោ បានដាស់តឿនអោយសកម្មថែរក្សាការពារជម្រកត្រីផ្សោតដែលជាធនធានកម្រ ដើម្បីបន្តជាប្រភពទាញចំណូលពីទាញទេសចរណ៌។
ជាមួយគ្នានេះ សម្តេចតេជោ បានណែនាំអោយខេត្តក្រចេះមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ដើម្បីមិត្តភាព និងផលប្រយោជន៌ពាណិជ្ជកម្មពីគ្នាទៅវិញទៅមក និងបានអំពាវនាវដល់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តក្រចេះទាំងអស់ ត្រូវសាមគ្គីរួមដៃគ្នាជំរុញការអភិវឌ្ឍខេត្តរបស់ខ្លួនអោយបានជោគជ័យ ហើយសហការជាមួយភ្នាក់ងារគយ និងរដ្ឋាករក្នុងការប្រមូលចំណូលថវិកាជាតិ។ គិតចាប់ពីថ្ងៃ ២០ កក្កដា ២០១៦ មក សម្តេចតេជោ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង និងក្រចេះ៕
...
Read More
អត្ថបទ Fresh News
គេមិនអាចមើលរំលងបានទេ នូវសារជាតិរបស់មនុស្សពាល ដែលកំពុងទាល់ច្រក គឺជននោះអាចនឹងហ៊ាន ធ្វើសកម្មភាពអាក្រក់ឃោរឃៅសព្វបែបយ៉ាង សូម្បីតែ «សម្លាប់មនុស្ស» ក៏ហ៊ានបញ្ជាឲ្យគេសម្លាប់ដែរ ក្នុងគោលដៅបង្វែរស្ថានការណ៍ពីបញ្ហារបស់ខ្លួនគេដែលកំពុងប្រឈម ឲ្យទៅជារឿងផ្សេង និងទម្លាក់កំហុសដាក់អ្នកដទៃ។
ព័ត៌មានសម្ងាត់ពីមនុស្សជំនិតរបស់លោក សម រង្ស៊ី ដែលដឹងច្បាស់ពីល្បិចកលរបស់លោក កឹម សុខា បានទម្លាយឲ្យដឹងថា កាលពីខែមុន លោក កែម ឡី បានទៅជួបលោក កឹម សុខា នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដើម្បីសួរសុខទុក្ខ និងសម្តែងការអាណិតអាសូរ ក៏ដូចជាបង្ហាញនូវការគាំទ្រស្មារតី ចំពោះលោក កឹម សុខា ថា «មិនត្រូវចុះញ៉ម ឬខ្លបខ្លាចជាដាច់ខាតនូវការគំរាមផ្លូវច្បាប់ណាមួយឡើយ» ហើយថែមទាំងបានចាត់ទុកទង្វើរបស់លោក កឹម សុខា ថា ធ្វើត្រូវតែរឹងមាំ។
ជំនួបរវាងលោកបណ្ឌិត កែម ឡី និងលោក កឹម សុខា បានកើតឡើង ខណៈលោក កឹម សុខា កំពុងស្ថិតក្នុងស្ថានភាពបាក់ស្រុតស្មារតី ថមថយកម្លាំង និងស្គមស្គាំងជាខ្លាំងស្ទើរមិនគួរឲ្យជឿ។ ភាពក្លាហានរបស់លោក កឹម សុខា បានបាត់បង់អស់ទាំងស្រុង និងជានិច្ចកាល គាត់វិលវល់ពិបាកចិត្តជាខ្លាំង។ លោក កឹម សុខា គាត់ដឹងច្បាស់ណាស់ថា «ជីវិតនយោបាយគាត់ត្រូវចប់ហើយ» ប៉ុន្តែគាត់ត្រូវតែពុះពារទាំងត្រដាបត្រដួស ដើម្បីស្វែងរកអ្នកគាំទ្រ។
ព័ត៌មានសម្ងាត់បានទម្លាយឲ្យដឹងថា បន្ទាប់ពីជួបជាមួយលោកបណ្ឌិត កែម ឡី និងប្រពន្ធរបស់គាត់មក, លោក កឹម សុខា គិតថា «លោក កែម ឡី បង្ហាញវត្តមានពេលនេះ អាចជាការឆក់ឱកាសចង់ដណ្តើមយកឥទ្ធិពលលើបក្សប្រឆាំងរបស់គាត់ និងមានបំណងដឹកនាំបក្សនេះ»។ មនុស្សជំនិតរបស់លោក សម...Read More

ដកស្រង់ដោយ Cambodian Youth Will ថ្ងៃ ១១ កក្កដា ឆ្នាំ ២០១៦៖
-កោតសរសើរដល់មេបញ្ជាការ និងមេបញ្ជាការរង ព្រមទាំងមន្រ្តីអាវុធហត្ថពេញផ្ទៃប្រទេសដែលខិតខំកសាងសមិទ្ធផលទាំងនេះឡើង។
-ថ្ងៃស្អែកនេះជាខួប ៣ ឆ្នាំនៃមរណទុក្ខរបស់ឪពុករបស់ខ្ញុំ។
-ម្សិលមិញនេះ មានរឿងអកុសល បានកើតឡើង ដែលឃាតករបានបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី។ ខ្ញុំសូមឆ្លៀតឱកាសនេះ ចូលរួមរំលែកមរណទុក្ខ ចំពោះក្រុមគ្រួសារ និងអំពាវនាវឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ស្វែងរកការចាប់ខ្លួន អ្នកនៅពីក្រោយខ្នង និងពាក់ព័ន្ធចំពោះឃាតកម្មនេះ។ នេះជាឃាតកម្មធំៗ ចំនួន២លើក ដែលយើងបានជួប លើកទី ១ ការបាញ់ប្រហារលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ និងលើក ទី ២ លោកបណ្ឌិត កែម ឡី អ្នកវិភាគដ៏ល្បីល្បាញ។
-ខ្ញុំសូមអំពាវនាវ និងចេញបទបញ្ជាឲ្យក្រសួងមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់លើរឿងនេះ។
-ខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូប រក្សាភាពស្ងប់ស្ងាត់ ដើម្បីឲ្យក្រសួងមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់។
-សំណួរត្រូវបានលើកឡើងថា តើការស្លាប់របស់លោក បណ្ឌិត កែម ឡី នេះ បានផលចំណេញទៅអ្នកណា? នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងរក្សាសុខសន្តិភាព។ សង្ឃឹមថា អ្នកនយោបាយ នឹងមិនយកករណីនេះ ដើម្បីកេងចំណេញខាងនយោបាយ ហើយឲ្យប្រទេសជាតិធ្លាក់ក្នុងគ្រោះចលាចល។
-ករណីកាលពីម្សិលមិញ គឺជារឿងមួយ សេះចេញពីក្រោល ទើបការពារ។ ហើយរឿងករណីឃាតកម្មនេះ ងាយណាស់នៅប្រទេសកម្ពុជា ប្រែក្លាយទៅជារឿងនយោបាយ។ តែខ្ញុំសូម កុំឲ្យរឿងនេះក្លាយជារឿងនយោបាយ។ សម្រាប់សមត្ថកិច្ច ត្រូវប្រើប្រាស់ឲ្យអស់កម្លាំងកាយចិត្ត ដើម្បីធ្វើកិច្ចការនេះ៕
...
Read More
ថ្ងៃ ២២ មិថុនា ២០១៦ លើទំព័រហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានសរសេរថា បើទោះជាបានអភ័យទោសជាសាធារណៈពីការជិះម៉ូតូមិនបានពាក់មួកសុវត្ថិភាពក៏ដោយ ក៏សម្តេចរង់ចាំការផាកពិន័យពីសំណាក់នគរបាល។ សម្តេចបានបញ្ជាក់ថា អភ័យឯកសិទ្ធិសភាដែលចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងទៀតគ្មានមាត្រាណាមួយផ្តល់សិទ្ធិឱ្យសមាជិកសភា ឬនាយករដ្ឋមន្ត្រីរួចផុតពីការផាកពិន័យដោយនគរបាលចរាចរណ៍ទេ ពេលដែលបំពានច្បាប់មិនបានពាក់មួកសុវត្ថិភាព និងទោចក្រយានយន្តគ្មានផ្លាកលេខ។ ក្រៅពីទទួលបង់ពិន័យសំរាប់ខ្លួនឯងផង និងសំរាប់ប្អូនម្ចាស់ម៉ូតូផង បើទោះបីជាម៉ូតូអត់ផ្លាកលេខជាកំហុសរបស់ម្ចាស់ម៉ូតូក៏ដោយ សម្តេចតេជោបានកោតសរសើរនគរបាលស្រុកស្រែអំបិល ខេត្តកោះកុង ដែលអនុវត្តច្បាប់ដោយគ្មានការរើសអើង និងមិនខ្លាចអំណាចអ្នកធំ រាប់ទាំងនាយករដ្ឋមន្ត្រីផង។ សម្តេចលើកឡើងថា សកម្មភាពនេះ ត្រូវយកធ្វើជាគំរូនៃការអនុវត្តច្បាប់៕
...
Read More
ថ្ងៃទី ២២ មិថុនា ២០១៦, នៅអគារសន្តិភាព នៃទីស្តីការគណរដ្ឋមន្ត្រី, ព្រមគ្នានឹងការប្រគល់ជ័យលាភី “កម្ពុជា ជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោក ឆ្នាំ២០១៦” និងការប្រកាសចលនាប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អ” លើកទីមួយ, បណ្ឌិតសភាទេសចរណ៍អឺរ៉ុបនៃក្រុមប្រឹក្សាអឺរ៉ុប ស្តីពីទេសចរណ៍ និងពាណិជ្ជកម្ម បានប្រគល់ផងដែរ នូវងារជា សមាជិកបណ្ឌិតសភាកិត្តិយស ជូនសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន។
បណ្ឌិត Mircea Constantinescu ប្រធានបណ្ឌិតសភាទេសចរណ៍អឺរ៉ុប បានលើកឡើងថា សម្ដេចតេជោ ជាបុគ្គលដែលមានបុគ្គលិកលក្ខណៈដ៏អស្ចារ្យម្នាក់ ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ ទាំងក្នុងអតីតកាល និងបច្ចុប្បន្នកាលនៃកម្ពុជា ហើយបន្តផ្ដល់ជាកម្លាំងរុញច្រានឱ្យមានភាពថ្កុំថ្កើងដល់អនាគតរបស់កម្ពុជា និងជោគវាសនារបស់សកលលោកទាំងមូលផងដែរ។ លោកបានសង្កត់ធ្ងន់ពីភាពរស់រវើក និងសកម្មភាពយ៉ាងអស្ចារ្យរបស់សម្ដេចតេជោ ដែលបានរីកសាយជិត ៥ ទសវត្សមកហើយ ជាមួយនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងប្រវត្តិសាស្ត្រ ការតស៊ូ ភាពគង់វង្សស្ថិតស្ថេរ និងក្ដីសង្ឈឹមរបស់ប្រជាជនកម្ពុជា។ លោកអះអាងថា សកម្មភាពសម្តេចតេជោ ហ៊ុន សែន ដែលយកចិត្តទុកដាក់ខ្ពស់ និងយូរអង្វែងលើការសម្របសម្រួលការអភិវឌ្ឍវិស័យវប្បធម៌ និងទេសចរណ៍ ឆ្លុះបញ្ចាំងឱ្យឃើញថា ពីប្រទេសមួយដែលត្រូវបានបំផ្លិចបំផ្លាញដោយភ្លើងសង្គ្រាម និងការអត់ឃ្លាន, ភាពរុងរឿងពីអតីតកាលរបស់កម្ពុជា ត្រូវបានស្តារឡើងវិញ ដែលថ្ងៃនេះ ត្រូវបានផ្តល់រង្វាន់ជាគោលដៅវប្បធម៌ពេញនិយមលើពិភពលោក។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា លទ្ធផលនេះ ពិតជាបានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សពីសភាពការណ៍ពិតរបស់កម្ពុជានាពេលបច្ចុប្បន្ន និងអច្ឆរិយភាពនៃកម្ពុជា ជាគោលដៅទេសចរណ៍ «វប្បធម៌ និងធម្មជាតិ»។ សម្តេចតេជោ អះអាងថា កម្ពុជា បាននិងកំពុងក្លាយជាបេះដូង និងជាគោលដៅទេសចរណ៍ថ្មីមួយនៃតំបន់ឤស៊ី និងឤស៊ីឤគ្នេយ៍ ដែលជា តំបន់កំពុងមាននិន្នាការរីកលូតលាស់ខ្លាំងខាងផ្នែកទេសចរណ៍ ដោយផ្អែកលើសក្ដានុពល វប្បធម៌ ប្រវត្តិ សាស្ត្រ ធម្មជាតិ។
...
Read More
តាមទំព័រហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន ល្ងាចថ្ងៃ ទី ២១ ខែ មិថុនា ឆ្នាំ ២០១៦ និស្សិតចំនួន ៣៩ នាក់ ថ្នាក់ឯកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលជាប់ចំណាត់ថ្នាក់លេខ ១ ហើយដែលត្រូវរៀនក្នុងឆ្នាំសិក្សា ២០១៥ ដល់ ២០១៨ និងឆ្នាំសិក្សា ២០១៦ ដល់ ២០១៩ ត្រូវបានសម្តេច និងភរិយា ព្រមទាំងក្រុមគ្រួសារ ផ្តល់អាហារូបករណ៍ ក្នុងម្នាក់ៗ ៣០០០ ដុល្លារសហរដ្ឋអាមេរិក។ សម្តេចតេជោ សរសេរថា នៅចំពោះមុខ កម្ពុជាយើងមានឯកទេស ២០ ដែលជាតម្រូវការរបស់ប្រទេស។ ដូច្នេះ សូមក្មួយៗ ខិតខំសិក្សាឲ្យបានល្អ។ សម្តេចតេជោ និងភរិយា សង្ឃឹមថា ឪពុកម្តាយ និងអាណាព្យាបាលរបស់និស្សិតទាំងអស់ នឹងបានធូរស្រាលមួយកម្រិតពីការព្រួយបារម្ភក្នុងការរកថវិកាបង់ថ្លៃសាលា។ សម្តេចតេជោ បានដាស់តឿន អោយនិស្សិតទាំងអស់ ចៀសឲ្យឆ្ងាយពីល្បែងពាលាអាវ៉ាសែ និងអំពើអបាយមុខគ្រប់យ៉ាង ដើម្បីការសិក្សា និងអនាគត។
សម្តេចតេជោ បានធ្វើការប្រៀបធៀបថា ក្នុងពេលម៉ោងនេះ ថ្ងៃនេះ កាលពី ៣៩ ឆ្នាំមុន សម្តេច កំពុងដឹកនាំទ័ពវាយផ្តួលរំលំ ប៉ុល ពត ទាំងវ័យជាយុវជន ផ្ទុយទៅវិញ ពេលនេះ សម្តេច កំពុងផ្តល់អាហារូបករណ៍ដល់ក្មួយៗ និស្សិត ដើម្បីបន្តការសិក្សាសម្រាប់អនាគតវែងឆ្ងាយ។ សម្តេចតេជោ បានក្រើនរំលឹកដល់និស្សិតទទួលអាហារូបករណ៍សម្តេចតេជោទាំងអស់ថា អ្នកទាំងអស់ពិតជាមានសំណាង ព្រោះពេលនេះ កម្ពុជាមានសុខសន្តិភាពពេញលេញ ធ្វើអោយមានឱកាសកាន់តែច្រើន ក្នុងការសិក្សារៀនសូត្របានជ្រៅជ្រះ និងបានសម្តេចផ្ញើនូវក្តីសង្ឃឹមថា និស្សិតទាំងអស់នឹងមានអនាគតល្អគ្រប់ៗគ្នា៕
...
Read More
អត្ថបទ Fresh News
(ភ្នំពេញ)៖ ឆ្លើយតបនឹងការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់មួយរូបសុំមិនបញ្ចេញឈ្មោះ ដែលទើបនឹងចេញផ្សាយតាមរយៈសារព័ត៌មាន Fresh News ថា «សម្តេចតេជោ ហ៊ុន សែន មិនបានស្កប់ស្កល់ទៅនឹង លិខិតមួយសន្លឹករបស់លោក សម រង្ស៊ី» ភ្លាមៗបន្ទាប់ពីការចេញផ្សាយ ត្រូវបានលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ឆ្លើយតបនៅក្នុងវេទិការរបស់វិទ្យុអាស៊ីសេរីនាយប់ថ្ងៃនេះ ដោយបានបង្ហាញភាពអាក្រក់ និងក្រឡាសារទទួលស្គាល់ នូវការប្រព្រឹត្តទង្វើរបស់ខ្លួន។
ឆ្លើយតបនឹងការលើកឡើងរបស់លោក សម រង្ស៊ី តាមរយៈវិទ្យុអាស៊ីសេរីបែបនេះ, ភ្លាមៗសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចថា «ខ្ញុំគ្មានពេលនិងមិនមានការចាំបាច់និយាយជាមួយទណ្ឌិត ដែលកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់ទៅក្រៅប្រទេសនោះទេ»។
សូមជំរាបថា នៅមុននេះបន្តិចមន្រ្តីជំនិតបំផុតមួយរូបរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី១៥ ខែមិថុនានេះថា «សម្តេចតេជោ ហ៊ុន សែន មិនបានស្កប់ស្កល់ទៅនឹងលិខិតមួយសន្លឹករបស់លោក សម រង្ស៊ី នោះទេ ព្រោះលិខិតនេះមិនបានបង្ហាញពីភាពទទួលខុសត្រូវរបស់លោក សម រង្ស៊ី ក្នុងនាមជាប្រធានគណបក្សនោះទេ»។
មន្រ្តីជំនិតបំផុតដដែលរូបនោះបានបញ្ជាក់ទៀតថា ការលើកឡើងនៅក្នុងលិខិតនោះមានលក្ខណៈកេងចំណេញផ្នែកនយោបាយ, ហើយការពិតគណបក្ស សង្គ្រោះជាតិ ជាបក្សដែលចូលចិត្តប្រើប្រាស់អំពើហឹង្សា លាបពណ៌ ប្រមាថ និងវាយប្រហារគេឯង ប៉ុន្តែបែរជាលើកឡើងថា ខ្លួនជាអ្នកប្រឆាំងនឹងទង្វើនេះទៅវិញ។
ចំណែកមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ និងជាមនុស្សជំនិតរបស់លោក សម រង្ស៊ី ដែលលឺនឹងត្រចៀកផ្ទាល់បានទម្លាយប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះដែរថា ការពិតលោក សម រង្ស៊ី ជាអ្នកនិយាយនៅក្នុងអង្គប្រជុំផ្ទាល់តែម្តង ដោយបញ្ជា និងបង្គាប់ឲ្យសកម្មជន របស់ខ្លួន (Brady N...Read More

អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍ ថ្ងៃទី ១២ មិថុនា ឆ្នាំ ២០១៦ ប្រតិកម្មតបទៅនឹងសេចក្តីសម្រេចចិត្តលេខ 2016/2753 (RSP) របស់សភានៃសហភាពអឺរ៉ុប ចុះថ្ងៃទី ៩ មិថុនាឆ្នាំ ២០១៦។
សេចក្តីថ្លែងការណ៍មានដូចខាងក្រោម:
...
Read More
អត្ថបទ Fresh News
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តល់បទសម្ភាសន៍ដោយផ្ទាល់ជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចថា «គ្មានការចរចាណាមួយកើតឡើងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅពេលខាងមុខនេះទេ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា៖
១៖ មិនមានការចចារណាមួយរវាង CPP និង CNRP នាពេលខាងមុខនេះទេ ព្រោះបើមានការចចារ នឹងអាចជះឥទ្ធិពលលើដំណើការតុលាការ ដែលកំពុងមានចំណាត់ការលើសំណុំរឿងមួយចំនួន។ រដ្ឋសភាគឺជាច្រកតែមួយគត់ដែលអាចជួបប្រជុំលើដំណើការរបស់ជាតិ តែគណបក្សសង្គ្រោះជាតិបានបោះបង់ចោលដោយខ្លួនឯង។
២៖ ប្រសិនមានការជួបចរចាគ្នាណាមួយ នាពេលខាងមុខ CPP មិនពិភាក្សាលើរឿងណាដែលជាសមត្ថកិច្ចរបស់តុលាការនោះទេ ហើយក៏មិនពិភាក្សាលើករណីអ្នកជាប់គុកនោះដែរ។
ការប្រតិកម្មខ្លាំងៗ របស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានថ្មីៗ ចុះផ្សាយខុសការពិត៕
...
Read More ទៅមុខថយក្រោយ