​ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ដល់ទិវាជនពិការកម្ពុជា លើកទី១៨

FN ៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ដល់ទិវាជនពិការកម្ពុជា លើកទី១៨ ដែលរៀបចំឡើង នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលតែងតែបានផ្តល់ការលើកឡើងទឹកចិត្ត និងបានផ្តល់ទីលំនៅ ដីធ្លី ផ្ទះសម្បែងជូនដល់ជនពិការ,​ ខណៈដែលជនពិការចំនួនជាង២ម៉ឺននាក់ បាននឹងកំពុងរៀនសូត្រ នៅកម្រិតសិក្សាដោយគ្មានរើសអើង នៅក្នុងសង្គម។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យស្ថាប័នរបស់រដ្ឋកសាង និងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនពិការ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យគ្រឹះស្ថានសាធារណៈមុនគេ ក្នុងការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជនពិការ ដើម្បីអូសទាញឲ្យវិស័យឯកជនអនុវត្តតាម។
* សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ទីតាំងវត្តភ្នំ សម្រាប់ការសម្តែងសិល្បៈ, ការប្រគុំតន្រ្តីជនពិការ។ តែសម្តេចស្នើឲ្យក្រុមជនពិការបញ្ចូលគ្នាជាក្រុម ហើយមិនត្រូវនៅជាក្រុមតូចៗនោះទេ យ៉ាងច្រើន៥ក្រុម។
* សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា ក្រសួងមហាផ្ទៃកំពុងរកទីតាំងទីលានប្រជាធិបតេយ្យថ្មី នៅតាមផ្លូវជាតិលេខ៥ ហើយយកទីតាំងទីលាន ប្រជាធិបតេយ្យចាស់ ធ្វើជាសួនច្បារ។ ក្នុងចំណុចនេះសម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងបែបឌីដងថា ប្រសិនបើអាមេរិកពូកែគាំទ្របាតុកម្ម លើកទីលានប្រជាធិបតេយ្យ នៅមុខស្ថានទូតអាមេរិកតែម្តងទៅ !
* សម្តេចតេជោ ហ៊ុន សែន មិនគាំទ្រចំពោះការប្រគុំតន្រ្តីរបស់បងប្អូនជនពិការ នៅតាមបណ្តាស្តុបនានានោះទេ ព្រោះអាចបង្កការកកស្ទះចរាចរណ៍ និងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ។ សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យក្រុមសិល្បៈជនពិការ...Read More


​ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពសម្ពោធ រោងចក្រក្រុមហ៊ុន កូកាកូឡាថ្មី

FN ៖ នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពសម្ពោធ រោងចក្រក្រុមហ៊ុន កូកាកូឡាថ្មី ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
ដោយសារតែភាពរីកចម្រើន នៃដំណើរការអាជីវកម្ម ក៏ដូចជាការគាំទ្រពីអតិថិជនរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជានោះ ក្រុមហ៊ុនកូកាកូឡា កាលពីឆ្នាំ២០១៥កន្លងទៅ បានសម្រេចដាក់ទុនវិនិយោគប្រមាណ១០០លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រដ៏ធំមួយ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ លោក Marithin Jansen នាយកប្រចាំតំបន់ទទួលបន្ទុកក្នុងប្រទេសចិន និងអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុនកូកាកូឡា ធ្លាប់បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា ក្រុមហ៊ុនកូកាកូឡា មានការរីកចម្រើនទ្វេដង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានផ្តល់ការងារជូនប្រជាពលរដ្ឋជាង ៦០០នាក់។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ក្រុមហ៊ុនកូកាកូឡា បានធ្វើឲ្យកម្ពុជាមានមោទភាព ព្រោះមានអក្សរខ្មែរនៅលើកំប៉ុង ហើយសម្តេចបានមានប្រសាសន៍សម្តេច និងប្រជាពលរដ្ឋខ្មែរ ពេញចិត្តឱកាសផ្តល់ការងារដល់ប្រជាជនខ្មែរជាច្រើន ហើយសូមបន្តកិច្ចការនេះបន្តទៀត។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្រុមហ៊ុនកូកាកូឡានៅកម្ពុជា មិនមែនសម្រាប់ផ្គត់ផ្គង់តែប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥លាននាក់ប៉ុណ្ណោះទេ តែក៏អាចនាំទៅប្រទេស ក្នុងតំបន់អាស៊ាន ដែលមានអ្នកប្រើប្រាស់ជាង ៦០០លាននាក់ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចធ្លាប់បានលោក ចន ឃើរី រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ពីវត្តមានអក្សរខ្មែរនៅលើដបកូកាកូឡា។ សម្តេច ក៏បានបញ្ជាក់ប្រាប់ លោក ចន ឃើរី ថា លើតុទទួលភ្ញៀវរបស់សម្តេចអត់មានដាក់ភេសជ្ជៈអ្វីក្រៅពីទឹកសុទ្ធ...Read More


សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរដល់កីឡាករប៉េតង់ សុខ ចាន់មាន ដែលដណ្តើមបាន «មេដាយមាសពិភពលោក»

FN ៖ បន្ទាប់ពីកីឡាករប៉េតង់របស់កម្ពុជា សុខ ចាន់មាន ដណ្តើមបានមេដាយមាសពិភពលោក ក្នងការប្រកួតជើងឯកកីឡាប៉េតង់ពិភពលោក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១-០៤ ខែធ្នូ ឆ្នាំ ២០១៦ នៅប្រទេស ម៉ាដាកាស្ការ នៅពេលនេះនាយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សូមសម្តែងការអបអរសាទរ និងកោតសរសើរដល់កីឡាករប៉េតង់ សុខ ចាន់មាន ដែលដណ្តើមបាន «មេដាយមាសពិភពលោក» ព្រមទាំងទទួលស្វាគមន៍នៅថ្ងៃទី០៩ ខែធ្នូ វេលាម៉ោង៤៖០០នាទី នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន​ សែន បានសរសេររៀបរាប់នៅលើ Facebook ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអបអរសាទរ និងកោតសរសើរដល់កីឡាករប៉េតង់ សុខ ចាន់មាន ដែលដណ្តើមបាន «មេដាយមាសពិភពលោក» នៅក្នងការប្រកួតជើងឯកកីឡាប៉េតង់ពិភពលោក ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១-៤ ខែធ្នូ ឆ្នាំ ២០១៦ នៅប្រទេស ម៉ាដាកាស្ការ (Madagascar) ដែលមានកីឡាករចូលរួមប្រកួតមកពី៤៨ប្រទេស។

ទន្ទឹមនឹងនេះដែរ សូមអរគុណដល់គ្រូបង្វឹក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំយុវជននិងកីឡា និងសហពន្ឋកីឡាប៉េតង់កម្ពុជាដែល បានខិតខំប្រឹងប្រែងហ្វឹកហ្វឺនកីឡាករ និងលើកកម្ពស់កីឡាប៉េតង់កម្ពុជារហូតទទួលបានមេដាយមាសនៅថ្ងៃនេះ។ នេះគឺជាមោទនភាពរបស់ កម្ពុជាទាំងមូល។ ខ្ញុំនឹងទទួលស្វាគមន៍កីឡាករយើង នៅវេលាម៉ោង៤៖០០ល្ងាចនាថ្ងៃសុក្រ ទី៩ ធ្នូ ២០១៦ នៅវិមានសន្តិភាព។ សូមជូនពរដល់កីឡាករកម្ពុជា ទាំងអស់ទទួលបានជោគជ័យថ្មីៗនៅក្នុងការប្រកួតជាបន្តទៀត»។

លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់ Fresh News នៅយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះថា កីឡាករប៉េតង់របស់កម្ពុជា សុខ ចាន់មាន ដណ្តើមបានមេដាយមាសពិភពលោក ក្នងការប្រកួតជើងឯកកីឡាប៉េតង់ពិភពលោក...Read More


សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ផ្ទះ ៣ខ្នងជូនអតីតយុទ្ធជនទីទ័លក្រក្នុងស្រុកបរសេដ្ឋ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន បានសម្រេចផ្តល់ផ្ទះ ៣ខ្នងជូន អតីតយុទ្ធជន ៣រូបនៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលកំពុងមានជីវភាពទីទ័លក្រខ្លាំង។

ការសម្រេចផ្តល់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមសំណើរបស់នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតី តយុទ្ធជន ដែលបានចុះទៅមើលឃើញដោយផ្ទាល់ពីការខ្វះខាតរបស់អតីតយុទ្ធជនទាំង៣រូប។

នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះថា ក្នុងជំនួបសំណេះសំ ណាលដោយផ្ទាល់ជាមួយអតីតយុទ្ធជននាព្រឹកមិញ លោកបានរកឃើញអតីតយុទ្ធជន៣រូប មានជីវភាពខ្វះខាតខ្លាំង ហើយមិនមាន លំនៅឋាន។

បើតាមនាយឧត្តមសេនីយ៍ គន់ គីម ក្រោយរកឃើញអតីតយុទ្ធជនកំពុងជួបបញ្ហាលំបាកក្នុងជីវភាពបែបនេះ លោក ក៏បានទូរស័ព្ទស្នើសុំការសម្រេចពីសម្តេចតេជោ ហ៊ុន សែន ហើយសម្តេចក៏បានសម្រេចប្រគល់លំនៅឋានជូនអតីតយុទ្ធជនទាំង៣រូបភ្លាមៗផងដែរ។

អតីតយុទ្ធជនទាំង ៣រូប ដែលសម្តេចតេជោ ហ៊ុន សែន ប្រគល់លំនៅឋានជូននោះរួមមាន៖ ១- ឈ្មោះ សុង សំអឿ ជាយោធិនចូល និវត្តន៍ នៅភូមិព្រៃរំដែល ឃុំភក្តី, ២- ឈ្មោះ ឌិន ធី ជាយោធិនពិការ រស់នៅ ភូមិត្រាំកង់ ឃុំនិទាន និង ៣- ឈ្មោះ កើត ភឺន ជា នគរបាលចូលនិវត្តន៍ រស់នៅភូមិជ្រៃ ឃុំស្វាយចចិប។

អតីតយុទ្ធជនទាំង៣រូប ក្រោយទទួលបានការសណ្តោសប្រណីពីសម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរំភើបរីករាយ និងបានថ្លែងអំ ណរគុណសម្តេចតេជោ ហ៊ុន សែន...Read More


សម្តេចតេជោ ហ៊ុន សែន៖ «ទាំងរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងវិស័យឯកជន គឺយើងរួមគ្នាជួយជនពិការ និងក្រុមគ្រួសារ ឱ្យទទួលបាននូវគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង»

FN ៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារចូលរួម អបអរសាទរខួបទី១៨ នៃទិវាជនពិការកម្ពុជា និងទិវាជនពិការអន្តរជាតិ លើកទី៣៤ (៣ ធ្នូ ១៩៨២- ៣ ធ្នូ ២០១៦)។

សម្តេចតេជោ ហ៊ុន​ សែន បានបន្តឲ្យដឹងថា ទិវាដ៏សំខាន់ថ្ងៃនេះ គឺដើម្បីលើកកម្ពស់នូវសិទ្ធិសេរីភាព និង សុខុមាលភាពជនពិការ ព្រមទាំងផ្តល់នូវការគាំទ្រ ដោយគ្មានការរើសអើង ចំពោះជនពិការដែលជាធនធានដ៏សំខាន់​ មិនអាចមើលរំលងបានក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

សម្តេចតេជោ ហ៊ុន​ សែន បានបង្ហោះឲ្យដឹងនៅលើ Facebook Page ផ្លូវការរបស់សម្តេចតេថា «ទាំងរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងវិស័យឯកជនគឺយើងរួម គ្នាជួយជនពិការ និងក្រុមគ្រួសារឱ្យទទួលបាននូវគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង និងទទួលបាននូវសេវាសង្គម និងសេវាសាធារណៈស្មើៗគ្នា ដើម្បីជនពិការមានឱកាសក្នុងការចូលរួមគ្រប់សកម្ម ភាពសង្គម»។

បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន​ សែន បានមានប្រសាសន៍ថា «ខ្ញុំសូមចូលរួមកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្រ្តីរាជការទាំងអស់ នៃក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួង ស្ថាប័ននានា អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងមូលនិធិជនពិការ ជាពិសេសបងប្អូនជនពិការដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម និងជំរុញឲ្យមានការដាក់បញ្ចូលជនពិការ ក្នុងការអភិវឌ្ឍប្រទេស។សូមជូនពរបងប្អូនជនពិការទូទាំងប្រទេសទទួលបានសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»។

គួរបញ្ជាក់ថា ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ ជាថ្ងៃទិវាជនពិការកម្ពុជាកលើកទី១៨ និងទិវាជនពិការអន្តរជាតិ លើកទី៣៤ ក្រោមប្រធានបទ «ផ្តល់អាទិភាព និងសិទ្ធិអំណាចដល់ជនពិការ ក្នុងគ្រប់វិស័យដើម្បីសង្គមមួយគ្មានពិការភាព»។ ទិវានេះរៀបចំដោយ ក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលនានា...Read More


សម្តេចតេជោ ហ៊ុន សែន៖ អ្នកវិនិយោគិនចិនទទួលស្គាល់ថា «កម្ពុជា និងប្រជាជនកម្ពុជា​ពិតជាល្អ, ពួកគេចាប់អារម្មណ៍ មកបណ្តាក់ទុនវិនិ​យោគនៅកម្ពុជា»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឲ្យដឹងថា អ្នកវិនិយោគិនចិន មានជំនឿទុកចិត្ត និងបានទទួលស្គាល់ថា ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាពិតជាល្អ ហើយពួកគេពិតជាចាប់អារម្មណ៍ ក្នុងការមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ខណៈសម្តេច អញ្ជើញជួបពិភាក្សាការងារ ជាមួយប្រតិភូធុរកិច្ចចិនលោក តុង វិនពាវ (Dong Wenbiao) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMIG នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបន្ថែមឲ្យដឹងថា នេះគឺជាវេទិកាធុរកិច្ចកម្ពុជាចិនលើកទី១ ជាប្រវត្តិសាស្រ្តដែលបានរៀបចំឡើង ដោយក្រុមហ៊ុន CMIG, LYP Group ដែលសហការ ជាមួយស្ថានទូតចិនប្រចាំកម្ពុជាព្រមជាមួយការគាំទ្រពី រាជរដ្ឋាភិបាលកម្ពុជា និងពីរដ្ឋាភិបាលចិន ដើម្បីបង្ហាញអោយអ្នកវិនិយោគិនចិនយល់ដឹង និងបានឃើញនូវសក្តានុពលទាំង ឡាយក្នុងការមកវិនិយោគនៅកម្ពុជាប្រកបដោយភាពកកក់ក្តៅ និងជំនឿទុកចិត្ត។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ក្រុមធុរកិច្ចចិន និងក្រុមហ៊ុននានា និងក្រសួងពាក់ ព័ន្ធទាំងអស់ដែល បានខិតខំរៀបចំអោយមានវេទិការធុរកិច្ចកម្ពុជាចិននេះឡើង យើងសង្ឃឹមថានឹងមាន អ្នកវិនិយោគទុនចិនជាច្រើនថែមទៀត មកបណ្តាក់ទុននៅកម្ពុជា។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បាន ជួបលោក លោក Dong Wenbiao ចំនួន ២ ដងរួចមកហើយ រួមទាំង កំឡុងពេលដែលលោកចុះមកទស្សនកិច្ច នៅកម្ពុជាកាលពីខែ កញ្ញា ឆ្នាំ ២០១៦ កន្លងមកនេះ ហើយបានពិភាក្សាការគ្នា ជាបន្តបន្ទាប់អំពីការរៀបចំឲ្យមានវេទិការធុរកិច្ចកម្ពុជាចិននាពេលនេះ៕

...Read More

BREAKING NEWS: សម្តេចតេជោ ហ៊ុន សែន ប្រកាសជំហរ មិនឯកភាពចំពោះសំណើឱ្យបញ្ឈប់ការនាំចូលរថយន្តជជុះ

FN ៖ នៅប៉ុន្មាននាទីមុននេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសជំហរ មិនឯកភាពចំពោះសំណើឱ្យបញ្ឈប់ការនាំចូលរថយន្តជជុះ នេះបើយោងតាម Facebook របស់សម្តេចតេជោ ហ៊ុន សែន បង្ហាញនៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦។​

ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «ពីម្សិលម៉ិញមានការលើកឡើងនូវគំនិតដែលចង់ស្នើឱយរាជ រដ្ឋាភិបាលបញ្ឈប់ការនាំចូល រថយន្តប្រើប្រាស់រួចឬហៅថា រថយន្តជជុះ(second hand)។ បន្ទាប់ពីទទួលព័ត៌មាននេះបងប្អូនប្រជាជនយើងមួយចំនួនបាន បង្ហាញពីការព្រួយបារម្ភ លើវិធានការនេះ។

ក្នុងតួនាទីខ្ញុំជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមគូសបញ្ជាក់ជូនជនរួមជាតិថា ខ្ញុំមិនយល់ស្របជាមួយសំណើបែបនេះទេ។ សូមបងប្អូនខិតខំរកប្រាក់ទិញរថយន្តជិះ តែសូមមេត្តាកុំនាំចូលរថយន្តចង្កូតស្តាំ និងសូមគោរពច្បាប់ចរាចរដើម្បីសុវត្ថិភាពទាំងអស់គ្នា»។

សូមជំរាបថា អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានប្រកាសថា លោកនឹងជួបពិភាក្សាសុំយោបល់ដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ឲ្យបញ្ឈប់ការនាំចូលរថយន្តជជុះមកកាន់កម្ពុជា ក្នុងបំណងកាត់បន្ថយកំណើនយានយន្ត និងរំដោះការកកស្ទះចរាចរនៅក្នុងរាជធានីភ្នំពេញ និងជួយរាជធានីភ្នំពេញឲ្យមានសណ្ដាប់ធ្នាប់ និងសោភណភាពល្អប្រសើរ។

លោក ប៉ា សុជាតិវង្ស ប្រកាសដូច្នេះក្នុងពេលរូបលោកជួបសំណេះសំណាលជាមួយមន្រ្តីនគរបាលចរាចរនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅសាលារាជធានី ភ្នំពេញ។ លោក ប៉ា សុជាតិវង្ស បានថ្លែងថា លោកនឹងជួបពិភាក្សាសុំយោបល់ដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន ដើម្បីឈានទៅស្នើសុំកាត់បន្ថយផែនការ មិនឲ្យនាំចូលរថយន្តជជុះ មកកាន់កម្ពុជាតទៅទៀត ប៉ុន្តែជំរុញលើកទឹកចិត្ដឲ្យមានការនាំចូលរថយន្តថ្មីៗជំនួសវិញ៕

...Read More

សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ការអនុគ្រោះដល់អ្នកវិនិយោគទុនរបស់ចិន និងកូរ៉េខាងត្បូង រយៈពេល៣ឆ្នាំលើទិដ្ឋាការ

FN ៖ នៅមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់ការអនុគ្រោះដល់អ្នកវិនិយោគគិនរបស់ចិន និងកូរ៉េខាងត្បូង រយៈពេល៣ឆ្នាំលើទិដ្ឋាការចំពោះអ្នកកាន់លិខិតឆ្លងដែនធម្មតា ដោយមិនមានការបង់ថ្លៃទិដ្ឋាការនោះទេ។ ការសម្រេចនេះ ធ្វើឡើងតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ ធ្វើឡើងនៅក្នុងឱកាសសម្តេចថ្លែងសុន្ទរកថាជាអធិបតីក្នុងពិធីបើកវេទិកា​ធុរកិច្ ​កម្ពុជា-ចិន ដែលធ្វើឡើងនៅសណ្ឋាគារ​ហ្គា​ឌិន​ស៊ី​ធី រាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ៕

...Read More

​សម្តេចតេជោ ហ៊ុន សែន៖ បើអស់លោកមិនយល់អំពីផែនទី គួររៀនសូត្របន្ថែមជាការល្អ ដើម្បីជៀសវាងការលើកយោបល់ដោយឆោតល្ងង់ ឬបង្កជម្លោះ

FN ៖ នៅរាត្រីរំលងអាធ្រាត្រចូលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលធ្លាប់បានពន្យល់រួចហើយ អំពីការផ្ទេរ ឬចម្លងពីផែនទីពីខ្នាត 1/100,000 មកផែនទីខ្នាត 1/50,000 បានបន្តពន្យល់ជូនបងប្អូនប្រជាពលរដ្ឋតាមរយៈ Comment នៅលើ Facebook របស់ ​Fresh News ក្នុងអត្ថបទព័ត៌មាន៖ «ទេសរដ្ឋមន្រ្តី វ៉ា គឹមហុង៖ គ្មានការស្នើកែ​ប្រែរដ្ឋ​ធម្មនុញ្ញ ដើម្បីផ្លាស់ប្តូរខ្នាត​ផែនទីនោះទេ, ផែនទីបោន ១/១០០០០០ នៅតែប្រើប្រាស់ដដែល» ដោយសម្តេចតេជោបានលើកឡើងថា «ការផ្ទេរ ឬចម្លងពីផែនទីនេះ ដើម្បីងាយស្រួលវាស់វែង, បើអស់លោកមិនយល់គួររៀនសូត្របន្ថែម ឬស្វែងយល់បន្ថែមទើបជាការល្អ ដើម្បីជៀសវាង ការលើកយោបល់ ដោយឆោតល្ងង់ ឬបង្កជម្លោះ»។ សម្តេចតេជោ បានបញ្ជាក់ថា មាត្រា២ នៃរដ្ឋធម្មនុញ្ញ មិនត្រូវបានកែប្រែនោះទេ ព្រោះយើងនៅតែប្រើប្រាស់ផែនទីខ្នាត 1/100,000 ដដែល។
សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ Comment នៅលើ Facebook របស់ ​Fresh News ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖
បើអស់លោកមិនយល់គួររៀនសូត្របន្ថែម ឬស្វែងយល់បន្ថែមទើបជាការល្អ ដើម្បីជៀសវាងការលើកយោបល់ដោយឆោតល្ងង់ ឬបង្កជម្លោះ។
មាត្រា២ នៃរដ្ឋធម្មនុញ្ញ មិនត្រូវបានកែប្រែនោះទេ ព្រោះយើងនៅតែប្រើប្រាស់ផែនទីខ្នាត 1/100,000ដដែល។ ការផ្ទេរផែនទី ឬចម្លងផែនទី ឬពង្រីកផែនទី ពីខ្នាត1/100,000 មកផែនទីខ្នាត 1/50,000 ជាបញ្ហាបច្ចេកទេសសម្រួលឱយការវាស់វែង និងបោះបង្គោលព្រំដែនឱយបានត្រឹមត្រូវប៉ុណ្ណោះ។ ក្នុងករណីយសង្ស័យឬមិនច្បាស់ឬបកស្រាយខុសគ្នា ត្រូវតែវិលទៅយកផែនទីខ្នាត1/100,000 ធ្វើជាមូលដ្ឋានវិញ។ ដូចនេះរដ្ឋធម្មនុញ្ញដែលចែងពីខ្នាតផែនទីមិនត្រូវបានប៉ះពាល់ដូចមនុស្សខ្លះលើកឡើងនោះទេ។
ដើម្បីងាយយល់ថា...Read More


សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំមិនត្រឹមតែចង់​ឲ្យកម្ពុជាមាន​សុខសន្តិភាព​ទេ តែក៏ចង់ឲ្យពិភព​លោកទាំងមូល​មានសុខសន្តិភាព​ទាំងអស់គ្នា

FN ៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់នៅលើ Facebook Page ផ្លូវការរបស់សម្តេចនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា សម្តេចតេជោ មិនត្រឹមតែចង់ឲ្យកម្ពុជាមានសុខសន្តិភាពទេ គឺក៏ចង់ឲ្យពិភពលោកទាំង មូលមានសុខសន្តិភាពទាំងអស់គ្នា។

យោងតាម Facebook Page ផ្លូវការរបស់សម្តេច បានបញ្ជាក់យ៉ាងដូច្នេះថា «សម្តេចតេជោ ហ៊ុន សែនមិនត្រឹមតែចង់ បានកម្ពុជាមានសុខសន្តិភាពទេ គឺចង់អោយពិភពលោកទាំង មូលមានសុខសន្តិភាពទាំងអស់គ្នា។ព្រោះកម្ពុជាឆ្អែតហើយ ដោយសារសង្គ្រាម។ ការមិនពេញចិត្ត ចំពោះមេដឹកនាំប្រទេសណាមួយ ហើយយកសង្រ្គាមជាដំណោះស្រាយ គឺបាននឹងកំពុងបំផ្លិចបំផ្លាញ ប្រទេសជាតិ និងអាយុជីវិតពលរដ្ឋស្លូតត្រង់យ៉ាងដំណំ។ សូមសុខសន្តិភាពកើត មានចំពោះកម្ពុជា និងពិភពលោកយើងទាំងមូលជានិច្ចនិរន្ត»។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងទៅកាន់ថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា មកពីបណ្ដាប្រទេសជាសមាជិក សភាតំបន់អាស៊ី ​បណ្ដាប្រទេសជាអ្នកសង្កេតការណ៍ និងអង្គការជាដៃគូរជាច្រើននាក់ ក្នុងមហាសន្និបាតសភាតំបន់អាស៊ី APA (Asian Parliamentary Assembly) លើកទី៩ នៅទឹកដីសៀមរាបអង្គរ ខេត្តសៀមរាប នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយជំរុញឲ្យប្រទេសទាំងអស់ ការពារសន្តិភាពនៅលើពិភពលោក ក៏ដូចជានៅក្នុងតំបន់។

សម្តេចលើកឡើងថា «ដើម្បីការពារសន្តិភាពបាន ទាល់តែកុំឱ្យមានអ្នកបំផ្លាញសន្តិភាព ដើម្បីការពារសន្តិភាពបាន លុះត្រាតែទប់ស្កាត់កុំឱ្យមានអ្នកបង្កសង្រ្គាម។ វាជាហេតុផលសមរម្យ កុំបន្ទោសប្រទេស​ដែលមានសង្រ្គាម ប៉ុន្តែត្រូវ បន្ទោសប្រទេសដែលជាអ្នកលូកដៃឱ្យមានសង្រ្គាម»។ សម្តេចបានបន្ថែមថា អ្នកដែលបង្កសង្រ្គាម គឺសុទ្ធតែជាប្រទេសដែលមានលទ្ធភាព​បង្កសង្រ្គាមមិនមែនអ្នកទន់ខ្សោយទេ។

ទន្ទឹមនឹងការអំពាវនេះឱ្យការពារសន្តិភាពពិភពលោកនេះ សម្តេចតេជោ ក៏បានអំពាវនាវផងដែរដល់សមាជិក APA ដោយស្នើឱ្យមានសន្និសីទអន្តរជាតិមួយ ស្តីពីបញ្ហាប្រយុទ្ធប្រឆាំង​ភេរកម្មនៅលើ​សកលលោក៕

...Read More

​សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យកម្ពុជា-វៀតណាម អភិវឌ្ឍធនធានមនុស្សលើវិស័យអធិការកិច្ច ឆ្លើយតបនឹងល្បិចជនខិលខូច

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យកម្ពុជា-វៀតណាម ផ្លាស់ប្តូរបទពិសោធន៍គ្នា ក្នុងអភិវឌ្ឍធនធានមនុស្សលើវិស័យអធិការកិច្ច ដើម្បីឆ្លើយតបនឹង ល្បិចជនខិលខូចនាពេលបច្ចុប្បន្ននេះ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបជាមួយ លោក ផាន់ វ៉ាន់ស៊ាវ អគ្គអធិការកិច្ចរដ្ឋាភិបាលវៀតណាម នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
ក្រោយបញ្ចប់កិច្ចជំនួបនេះ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះ ទស្សនកិច្ចរបស់ អគ្គអធិការកិច្ចរដ្ឋាភិបាលវៀតណាម ហើយសម្តេចបានគាំទ្រដល់កិច្ចសហប្រតិបត្តិការ របស់អធិការកិច្ចនៃប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នា ជាពិសេសជំរុញ អភិវឌ្ឍធនធានមនុស្ស លើវិស័យអធិការកិច្ច ដើម្បីឆ្លើយតបទៅនឹងល្បិចរបស់ជនខិលខូច។
សូមបញ្ជាក់ថា នៅព្រឹកមិញនេះ លោក ផាន់ វ៉ាន់ស៊ាវ ក៏បានដឹកនាំប្រតិភូចូលពិភាក្សាការងារជាមួយ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចកម្ពុជាផងដែរ។ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ច រវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអធិការកិច្ចរដ្ឋាភិបាល នៃសាធារណរដ្ឋ សង្គមនិយមវៀតណាមទៀតផង៕

...Read More

មហាសន្និបាតសភាតំបន់អាស៊ី ! សម្តេចតេជោ ហ៊ុន សែន បានវាយសំពងសហរដ្ឋអាមេរិក និងប្រទេសតំបន់អឺរ៉ុបយ៉ាងខ្លាំងៗ ជុំវិញរឿងសង្រ្គាមនៅមជ្ឈឹមបូព៌ា

wpid-wp-1480341207313.jpg

FN ៖ ក្នុងមហាសន្និបាតសភាតំបន់អាស៊ី APA ដែលធ្វើឡើងក្រោមប្រធានបទស្តីពីការជំរុញសន្តិភាព និងការអភិវឌ្ឍ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានវាយសំពងធ្ងន់ៗទៅលើប្រទេសអាមេរិក និងប្រទេសតំបន់អឺរ៉ុប ក្នុងរឿងសង្រ្គាម នៅបណ្តាប្រទេសតំបន់មជ្ឈឹមបូព៌ា។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសង្រ្គាមនៅប្រទេសទាំងនោះកើតឡើងដោយបដិវត្តន៍ពណ៌ ព្រោះតែការស្អប់ខ្ពើមបុគ្គល ឬចង់ប្តូររបបដឹកនាំ ក្រោមរូបភាព នៃការប្រកាន់របបលទ្ធិប្រជាធិបតេយ្យ និងការទាមទារសិទ្ធិមនុស្ស។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោប្រមាណ១៧នាទី នៅខាងក្រោម)៖

នៅចំពោះមុខថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា និងអង្គការពាក់ព័ន្ធមកពីប្រទេសក្នុងតំបន់អាស៊ីសរុបជាង២០ប្រទេស សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព នៅកម្ពុជា បានបង្ហាញកង្វល់យ៉ាងខ្លាំង ចំពោះការកើតមានភ្លើងសង្រ្គាមនៅបណ្តាប្រទេសមជ្ឈឹមបូព៌ា ដែលកំពុងនាំមកនូវទុក្ខវេទនាសម្រាប់ប្រជាពលរដ្ឋ និងមិនទាន់អាចស្វែងរកសន្តិភាពបាននៅឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចាត់ទុកសង្រ្គាមនៅបណ្តាប្រទេសទាំងអស់នោះ ផ្តើមចេញពីបដិវត្តន៍ពណ៌ ផ្តើមចេញពីការស្អប់បុគ្គល និងការការចង់ផ្តួលរំលំរបបមួយ ដែលពួកគេមិនពេញចិត្ត។ សម្តេចតេជោ ហ៊ុន សែន ថា កម្ពុជាក៏ត្រូវបានធ្លាក់ក្នុងភ្លើងសង្រ្គាមក្នុងទសវត្សរ៍ឆ្នាំ៧០ ដែលផ្តើមចេញពីការស្អប់ ប្រមុខដឹកនាំកម្ពុជាសម្តេច នរោត្តម សីហនុ ក្នុងសម័យនោះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «តើដល់ពេលយើងត្រូវវាយតម្លៃពីបដិវត្តន៍ពណ៌ហើយឬនៅ? មកដល់ពេលនេះអ្នកដែលបានផ្តួចផ្តើមធ្វើ គំនិតពណ៌ ហើយអ្នកធ្លាប់អបអរសាទរបដិវត្តន៍ពណ៌ ពួកគេទៅពួនសម្ងំនៅទីណា? ទីកន្លែងដែលកើតឡើងនូវតំបន់សង្រ្គាមផ្តួលរំលំតាមកម្លាំងយោធា និងរំលំ តាមរយៈបដិវត្តន៍ពណ៌កំពុងតែរងនូវវិនាសកម្មយ៉ាងធ្ងន់ធ្ងរ នោះក្រោមរូបភាពនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ការផ្តួលរំលំរបប សាដាំ ហូសេន តើបានផ្តល់ផលប្រយោជន៍អ្វីខ្លះទៅ សម្រាប់ប្រជាជនអ៉ីរ៉ាក់ ការផ្តួលរំលំ បេន អាលី នៅទុយនេស៊ី ការផ្តួលរំលំ ហ្គាដាហ្វី នៅលីប៊ី...Read More


ទៅមុខថយក្រោយ