សម្តេចតេជោ ហ៊ុន សែន បានទៅពិនិត្យមើលទំនប់វារីអគ្គិសនីដនសាហុងរបស់ឡាវរួចរាល់ហើយ និងអរគុណមិត្តឡាវ ដែលលក់អគ្គិសនីឱ្យកម្ពុជា ក្នុងតម្លៃថោក

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទៅពិនិត្យមើលទំនប់វារីអគ្គិសនីដងសាហុងរបស់ប្រទេសឡាវ រួចរាល់ហើយ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ ក្រោមការទទួលស្វាគមន៍ពី លោក ថងលូន ស៊ីស៊ូលីត (Thongloun SISOULITH ) នាយករដ្ឋមន្រ្តីឡាវ។ សម្តេចតេជោ​បានថ្លែងអំណរគុណ ដល់មិត្តឡាវដែលបានលក់អគ្គីសនីក្នុងតម្លៃថោកមកអោយប្រទេសកម្ពុជា ដែលភាគច្រើន ប្រើប្រាស់នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។

ការចុះទៅពិនិត្យមើលទំនប់វារីអគ្គិសនីដនសាហុងនេះ បានធ្វើឡើងបន្ទាប់ពី ស​ម្តេចតេជោ ហ៊ុន សែន និង លោក ថងលូន ស៊ីស៊ូលីត ចូលរួមសម្ពោធច្រកទ្វារអន្តរ ជាតិត្រពាំងក្រៀល-ណងណុកខៀន នៅព្រំដែនខេត្តស្ទឹងត្រែងជាប់នឹងខេត្តចំប៉ាសាក់។

ទំនប់វារីអគ្គីសនី ដងសាហុងរបស់ប្រទេសឡាវ មានម្ងាយប្រមាណ១៥គីឡូម៉ែត្រពីព្រំដែនខេត្តស្ទឹង ត្រែងកម្ពុជា ដែលស្ថិតនៅ ក្នុងតំបន់ស៊ីផាន់ដន ភាគខាងត្បូងប្រទេសឡាវ។ ទំនប់វារីអគ្គីសនីនេះ មានកម្ពស់ប្រហែលពី ៣០ម៉ែត្រ ទៅ៣២ម៉ែត្រ និងមានប្រវែងប្រហែល ៧គីឡូម៉ែត្រ ហើយអាចផលិតថាមពលអគ្គិសនីបានចាប់ពី ២៤០មេហ្គាវ៉ាត់ ទៅ៣៦០មេហ្គាវ៉ាត់។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអរគុណចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរដើម្បីបំរើផលប្រយោជន៍រួម ជាពិសេស ក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ កម្ពុជា-ឡាវអោយកាន់តែប្រសើរឡើង។ បន្ទាប់ពីបានពិសារអាហារថ្ងៃត្រង់​ ជាមួយលោកនាយករដ្ឋមន្រ្តីឡាវរួចហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញតាមឧទ្ឋម្ភាគច័ក្រពិសេស​វិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញ នៅរសៀលថ្ងៃនេះប្រកប​ដោយសុវត្ថិភាព៕

...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធ​អគារទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកព្រំដែនអន្តរជាតិ នៅខេត្តស្ទឹងត្រែង

FN ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ បាន​អញ្ជើញ​ជាអធិបតីភាពរួមគ្នា ក្នុងពិធីសម្ពោធឱ្យប្រើប្រាស់​ជាផ្លូវការ​នូវអគារ​ទីស្នាក់ការត្រួត​ពិនិត្យច្រក​ទ្វារអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន នាព្រំដែនខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងចំប៉ាសាក់ ប្រទេសឡាវ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖

* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា សូមធ្វើការវាយតម្លៃខ្ពស់ និងមានការពេញចិត្ត ពេញថ្លើម ចំពោះការរីកចម្រើនឥតឈប់ឈរនូវទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការប្រកបដោយផ្លែផ្លាលើ គ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-ឡាវ ដែលជាប្រទេសមានភូមិផងរបងតែមួយមានប្រពៃណីសហការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកប្រកបដោយភាពស្មោះសតាំងពីយូរលង់មកហើយ។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា-ឡាវ ឯកភាពគ្នាអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែនប្រើប្រាស់ប័ណ្ណ សម្រាប់ជាឯកសារផ្លូវការក្នុងការចេញចូលឆ្លងកាត់ព្រំដែន ចាប់ពីខែមករា ឆ្នាំ២០១៧នេះតទៅ។ សូមឲ្យអាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាជននៅ តាមមូលដ្ឋានរៀងៗខ្លួនអំពីការប្រើប្រាស់់ប័ណ្ណព្រំដែននេះ។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា-ឡាវ បានចុះកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់ និងកំណត់ហេតុនៃកិច្ចប្រជុំនានាជាច្រើន និងលើគ្រប់វិស័យ ព្រមជាមួយការសហការគ្នារៀបចំនូវយន្តការសហប្រតិបត្តិការគ្នាតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន។

* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ បន្តសហការគ្នាឱ្យបានល្អ ដើម្បីទប់ស្កាត់ បង្រ្កាបបទល្មើស និងឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដេនគ្រប់ប្រភេទ។

* សម្តេចតេជោ ហ៊ុន សែន ក៏សូមអរគុណចំពោះរដ្ឋាភិបាលឡាវ ដែលបានលក់អគ្គិសនីក្នុងតម្លៃថោកជូនមកកម្ពុជា ដែលភាគច្រើនប្រើប្រាស់នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។

* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជានឹងផ្តល់ជូនឡាវក្នុងការប្រើប្រាស់ផ្លូវគោក ផ្លូវទឹក និងកំពង់ផែតាមទន្លេមេគង្គ កំពង់ផែសមុទ្រកម្ពុជា ដើម្បីសម្រួលដល់ការដឹកជញ្ជូនរបស់ឡាវ...Read More


នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន និងនាយក​រដ្ឋមន្រ្តីឡាវ អញ្ជើញសម្ពោធ​អគារទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកអន្តរជាតិ នៅខេត្តស្ទឹងត្រែង

FN ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ នឹង​អញ្ជើញ​ជាអធិបតីភាពរួមគ្នា ក្នុងពិធីសម្ពោធឱ្យប្រើប្រាស់​ជាផ្លូវការ​នូវអគារ​ទីស្នាក់ការត្រួត​ពិនិត្យច្រក​ទ្វារអន្តរជាតិ ត្រពាំងក្រៀង-ណងណុកខៀន នាព្រំដែនខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងចំប៉ាសាក់ ប្រទេសឡាវ។

ក្នុងពិធីសម្ពោធនោះ សម្តេចតេជោ ហ៊ុន សែន និងលោក ថងលូន ស៊ីស៊ូលីត នឹងថ្លែងសុន្ទរកថាមួយចំនួន ។ បន្ទាប់ពីនោះសម្តេចតេជោ ហ៊ុន សែន នឹង​អញ្ជើញទៅ​ទស្សនាទំនប់វារី​អគ្គីសនីដនសាហុង ដែលមានទីតាំងនៅក្នុងខេត្តចំប៉ាសាក់តែម្តង។

ក្រសួងការបរទេសកម្ពុជា បានអះអាងថា ការបើកឱ្យប្រើប្រាស់ច្រកត្រួតពិនិត្យព្រំដែនជាមួយប្រទេសឡាវថ្មីនេះ បង្ហាញពីការរីកចំរើន​ថ្មីមួយក្នុង​ទំនាក់ទំនង​ទ្វេភាគី រវាងប្រទេសទាំងពីរ។ ការបើកឱ្យប្រើប្រាស់នេះក៏នឹងឆ្លើយតបផងដែរចំពោះតម្រូវការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងជួយ​សម្រប​សម្រួល បន្ថែមទៀត ដល់ពាណិជ្ជកម្មតាមព្រំដែនទេសចរណ៍ និងការតភ្ជាប់រវាងប្រទេសទាំងពីរ។

អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បានចុះបឋមសិលានៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៩ និងបានសាងសង់រួចរាល់​នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ដោយអគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ។ បច្ចុប្បន្នច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល មានភ្ញៀវឆ្លង​កាត់ក្នុងមួយថ្ងៃចន្លោះពី១៤០ ទៅ១៦០នាក់។ ភ្ញៀវបរទេសចូលមកកម្ពុជាភាគច្រើនជាជនជាតិបារាំង និងអង់គ្លេស។ សម្រាប់ទំនិញវិញចូលពីឡាវមាន ម៉ូតូហុងដា ការហ្វេ និងបន្លែ។ល។ រីឯទំនិញចេញពីកម្ពុជាទៅឡាវ មានត្រី ពូជជ្រូក និងកូនមាន់។ល៕

...Read More

ប្រធានាធិបតីសិង្ហបុរី យល់ព្រមនឹងសំណើ សម្តេចតេជោ ហ៊ុន សែន រឿងទិញអង្ករបន្ថែមពីកម្ពុជា

FN ៖ ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរីលោក តូនី តាន់ កេងយាំ បានយល់ព្រមតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះការស្នើឱ្យប្រទេសសិង្ហបុរីបង្កើនការទិញអង្ករក្រអូបពីប្រទេសកម្ពុជា នេះបើតាមការអះអាងរបស់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន។

ការយល់ព្រមចំពោះការទិញអង្ករលេខ១បន្ថែមនេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោក តូនី តាន់ កេងយាំ នៅឯកវិមានសន្តិភាព នាល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦នេះ នាគ្រាដែលលោកបំពេញទស្សនកិច្ច៤ថ្ងៃនៅកម្ពុជា។

ក្រោយបញ្ចប់ជំនួបថ្នាក់កំពូលនេះ លោក អ៊ាង សុផល្លែត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសិង្ហបុរីពិចារណារ លើការទិញអង្ករ ពីប្រទេសកម្ពុជាយើង ជាពិសេសអង្ករដែលមានគុណភាពល្អ ជាពិសេសអង្ករសេរីរាង្គ ដែលកម្ពុជាកំពុងជំរុញធ្វើការដាំដុះសម្រាប់ការនាំចេញនេះ»។ លោកបានពន្យល់បន្តថា «ជាការឆ្លើយតប ឯកឧត្តមប្រធានាធិបតីសិង្ហបុរី បានយល់ស្របជាមួយនឹងសម្តេចតេជោ នូវអ្វីដែលសម្តេចតេជោបានលើកឡើង»។

របាយការណ៍ផ្លូវការរបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ បានឱ្យដឹងថា ក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ មានប្រទេសចំនួន៤ ដែលនាំចូលអង្ករពីប្រទេសកម្ពុជា។ ប្រទេសសិង្ហបុរីមានចំណាត់ថ្នាក់លេខ៣ ក្នុងបណ្តាប្រទេសអាស៊ាន ដែលនាំចូលអង្ករពីប្រទេសកម្ពុជា។ របាយការណ៍នេះ បានបង្ហាញថា នៅឆ្នាំ២០១៦ កន្លងទៅ ប្រទេសសិង្ហបុរីក៏បាននាំចូលអង្ករពីប្រទេសកម្ពុជាចំនួន ៣,០៧៥តោន ផងដែរ ប៉ុន្តែចំនួននេះ នៅមានកម្រិតនៅឡើយ។

ជាមួយនឹងការជំរុញឱ្យសិង្ហបុរីទិញអង្ករពីប្រទេសកម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យ លោក តូនី តាន់ កេងយាំ ជំរុញដល់អ្នកវិនិយោគរបស់ខ្លួន ឱ្យមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។ សម្តេចបានថ្លែងថា រហូតដល់ពេលនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានប្រមាណតែ៥០០លានដុល្លារអាមេរិកប៉ុណ្ណោះ ហើយទំហំនេះនៅមិនទាន់ឆ្លើយតបសក្តានុពលរបស់ប្រទេសកម្ពុជានៅឡើយទេ។

កាលពីពេលថ្មីៗនេះ ធនាគារពិភពលោក...Read More


ជំនួបនិងការចុះហត្ថលេខារវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសិង្ហបុរី នៅវិមានសន្តិភាព បានបញ្ចប់ហើយ !

FN ៖ រហូតដល់ម៉ោង៥៖០០នាទីល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​និង លោក តូនី តាន់ កេងយាំ ប្រធានាធិបតីសិង្ហបុរី ក៏ដូចជាពិធីចុះហត្ថលេខាលើអនុស្សារណៈចំនួន នៅវិមានសន្តិភាពនោះ បានបញ្ចប់ហើយ។ ខណៈពេលនេះ លោក តូនី តាន់ កេងយាំ កំពុងចាកចេញពីវិមានសន្តិភាព ទៅកាន់សណ្ឋាគារសូហ្វីតែលវិញ។

អនុស្សារណៈចំនួន២ ដែលត្រូវចុះហត្ថលេខាក្នុងនោះរួមមាន៖

ទី១៖ អនុស្សារណៈ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ រវាងក្រសួងការងារកម្ពុជា ជាមួយវិទ្យាស្ថានអប់រំបច្ចេកទេសសិង្ហបុរី។

ទី២៖ ពិធីចុះហត្ថលេខាលើអនុស្សារណៈ រវាងមន្ទីរពេទ្យកាល់ម៉ែត្រ ជាមួយនឹងមន្ទីរពេទ្យ Tan Tock Seng ប្រទេសសិង្ហបុរី៕

...Read More

ប្រធានាធិបតីសិង្ហបុរី៖ អបអរសាទរចំពោះកម្ពុជា ដែលក្លាយជាគោលដៅទេសចរណ៍ល្អផ្តាច់គេ នៅពិភពលោកឆ្នាំ២០១៦ ហើយសិង្ហបុរីបន្តត្រៀមខ្លួនជានិច្ច ក្នុងការជម្រុញអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា

FN ៖ ប្រធានាធិបតីសិង្ហបុរី លោក តូនី តាន់ កេងយាំ បានសម្តែងនូវការថ្លែងអំណរគុណចំពោះការរៀបចំ និងស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់ដំណើរ ទស្សនកិច្ចរបស់លោក និងភិរយាមកកាន់ប្រទេសកម្ពុជា និងសូមអបអរសាទរចំពោះកម្ពុជា ដែលក្លាយជាគោលដៅទេសចរណ៍ល្អផ្តាច់គេនៅពិភពលោក ឆ្នាំ២០១៦ ហើយសិង្ហបុរីបន្តត្រៀមខ្លួនជានិច្ចក្នុងការជម្រុញអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា នេះបើយោងតាមលិខិតរបស់ប្រធានាធិបតីសិង្ហបុរី ដែលអង្គភាពព័ត៌មានទទួលបាននៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧នេះ។

លោកប្រធានាធិបតីសិង្ហបុរី បានលើកឡើងយ៉ាងដូច្នេះថា​៖«សិង្ហបុរី និងកម្ពុជា បានចែករំលែកនូវចំណងមិត្តយ៉ាងកក់ក្តៅ និងយូរអង្វែង។ ការរីកចំរើននៃទំនាក់​ទំនងរវាងប្រទេសទាំងពីរ ឈរលើមូលដ្ឋានដ៏ល្អដើម្បីជម្រុញការអភិវឌ្ឍលើគ្រប់វិស័យ​​ ជាពិសេស​វិស័យទេសចរណ៍។ ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមសម្តែងនូវការ អបអរសាទរជូនចំពោះប្រទេសកម្ពុជា ដែលទើប​ទទួលនូវសមិទ្ធិផលដ៏គាប់ប្រសើរគឺ «គោលដៅទេសចរណ៍ល្អផ្តាច់គេ នៅលើពិភពលោក ប្រចាំឆ្នាំ២០១៦» ដែលត្រូវបានប្រគល់ដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប សម្រាប់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ ប្រការនេះបានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញា និងប្រឹងប្រែង ដ៏មុះមុតរបស់កម្ពុជា ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ព្រមទាំងការរក្សាឲ្យបាននូវនយោបាយបើកចំហជើងមេឃ»។

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញមោទនភាព​ចំពោះស្នាដៃឧត្តមភរិយា​របស់​សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងកិច្ចការមនុស្សធម៌ ដើម្បីសេចក្តី និងជីវភាព រស់នៅរបស់ប្រជាកម្ពុជានៅទូទាំងប្រទេស រហូតទទួលស្គាល់ជាសកល​លើស្នាដៃពីសាកលវិទ្យាល័យខេត្តក្វាងស៊ី ប្រទេសចិន។

ការបង្ហាញមោទនភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងភ្លាមៗបន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សសាស្រ្តពីសាកលវិទ្យាល័យខេត្តក្វាងស៊ី ប្រទេសចិន នាព្រឹកថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លើទំព័រ Facebook របស់សម្តេចថា «ថ្ងៃនេះ ខ្ញុំមានកិត្តិយសបំផុតដែលបានចូលរួមនៅក្នុងពិធីប្រគល់សញ្ញាបត្រ បណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រ ពីសាកលវិទ្យាល័យក្វាំងស៊ី ប្រទេសចិន ជូនដល់ភរិយាជាទីស្រឡាញ់។ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះស្នាដៃ និងការខិតខំប្រឹងប្រែងលះបង់គ្រប់យ៉ាងដោយគ្មានការនឿយហត់របស់ឧត្តមភរិយានៅក្នុងកិច្ចការមនុស្សធម៌ដើម្បីសេចក្តីសុខ និងជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជានៅគ្រប់ទីកន្លែងទាំងអស់ រហូតមានការទទួលស្គាល់ជាសកលថ្ងៃនេះពីសាកលវិទ្យាល័យក្វាងស៊ី ប្រទេសចិន»។

សម្តេចតេជោ ហ៊ុន សែន ក្រៅពីសម្តែងការអបអរសាទរ និងបង្ហាញមោទនភាពចំពោះឧត្តមភរិយារបស់សម្តេចហើយនោះ សម្តេចតេជោ ក៏បានថ្លែងសរសើរភរិយា​របស់សម្តេចផងដែរថា ជាឧត្តមភរិយាដ៏ល្អបំផុតរបស់សម្តេច។ សម្តេចបញ្ជាក់ដូច្នេះ «ភរិយាខ្ញុំមិនត្រឹមតែ​ខិតខំប្រឹងប្រែងដឹកនាំ​កាកបាទក្រហមកម្ពុជា​អោយបានល្អ​តែប៉ុណ្ណោះទេ តែគាត់ជាម្តាយល្អ ជាជីដូនល្អ និងជាឧត្តមភរិយាដ៏ល្អបំផុតរបស់ខ្ញុំ។ ខ្ញុំសូមអរគុណគណៈគ្រប់គ្រងសាកលវិទ្យាល័យក្វាងស៊ី និងសូមអរគុណបងប្អូន​ជនរួមជាតិ ជាពិសេសក្មួយៗយុវជនដែលបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការកាកបាទក្រហមកម្ពុជា»។

តំណាងឲ្យក្រុមគ្រួសារទាំងមូល សម្តេចតេជោ ហ៊ុន សែន បានជូនពរភរិយាជាទីស្រឡាញ់របស់សម្តេច ឲ្យនៅតែមានសម្រស់ស្រស់ស្អាត និងមានសុខភាពល្អរឹងមាំ ដើម្បីបន្តដឹកនាំ​ការងារកាកបាទក្រហមកម្ពុជាជួយសង្គមជាតិឲ្យកាន់តែល្អប្រសើរឡើងថែមទៀត៕

...Read More

សម្តេចតេជោ ហ៊ុន សែន៖ កងទ័ព និងប្រជាពលរដ្ឋ គឺតែមួយ

FN ​៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កងទ័ព និងប្រជាពលរដ្ឋ គឺតែមួយ។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងចំពេល ដែលកងយោធពលខេមរភូមិន្ទបានរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទនៅមជ្ឈមណ្ឌលកោះពេជ្រ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧នេះ កងយោធពលខេមរភូមិន្ទ បានរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីអបអរសាទរខួប ៣៨ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា ថ្ងៃវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ការរៀបចំការប្រកួតកីឡា ដែលបើកឲ្យមហាជនចូលរួមទស្សនាដោយសេរីនេះ ដើម្បីរំលឹកដល់គុណូបការៈរបស់កងទ័ព និងវីរភាពរបស់ អតីតយុទ្ធជន ដែលបានពលីជីវិត និងកម្លាំងកាយសព្វបែបយ៉ាងដោយមិនរុញរារំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត។ ការប្រកួតកីឡាកងទ័ព ក៏ចង់បង្កើននូវភាពស្និទ្ធស្នាលរវាងប្រជាពលរដ្ឋ ជាមួយនិងកងទ័ព ជាពិសេសចង់បង្ហាញពីគុណតម្លៃរបស់កងទ័ពទៅកាន់ ប្រជាពលរដ្ឋផងដែរ។

តាមរយៈទំព័រ Facebook សម្តេចនាយករដ្ឋមន្រ្តី ក៏បានរំលេចផងដែរពីគុណូបការៈ នៃថ្ងៃជ័យជម្នះ ៧មករា ដែលកើតចេញពីការតស៊ូដ៏ អង់អាចរបស់កងទ័ព។ សម្តេចតេជោ បានថ្លែងថា ថ្ងៃប្រវត្តិសាស្រ្តជ័យជម្នះ ៧មករា គឺមិនត្រឹមតែផ្តល់នូវអាយុជីវិតទី២ ដល់ពលរដ្ឋឡើយ គឺ៧មករា បាននាំមកនូវសុខសន្តិភាព និងវឌ្ឍនៈភាពរីកចម្រើនមកទល់សព្វថ្ងៃនេះ។ ៧ មករា បានធ្វើឲ្យកម្ពុជា ទាំងមូលកាន់ងើបខ្ពស់ឡើងស្មើមុខមាត់ជាមួយប្រទេសនានាក្នុងតំបន់ និងក្នុងពិភពលោក។

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់វីរៈកងទ័ព និងអតីតយុទ្ឋជនទាំងអស់ ដែលបានតស៊ូពលីលះបង់គ្រប់យ៉ាងដើម្បីកម្ពុជា៕

...Read More

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយ ស្តីពីការកំណត់ និងការបែងចែកតំបន់គ្រប់គ្រង ដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគីរី និងមណ្ឌលគីរី ដែលមានផ្ទៃដីសរុបទំហំ ២៥០,០០០ (ពីរសែនប្រាំម៉ឺន) ហិកតា

FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយ ស្តីពីការកំណត់ និងការបែងចែកតំបន់គ្រប់គ្រង ដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគីរី និងមណ្ឌលគីរី ដែលមានផ្ទៃដីសរុបទំហំ ២៥០,០០០ (ពីរសែនប្រាំម៉ឺន) ហិកតា នេះបើយោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះ។

ដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគីរី និងមណ្ឌលគីរី ត្រូវបានបែងចែកជា៤ តំបន់រួមមាន៖ តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍ សម្រាប់ប្រើដល់ការងារគ្រប់គ្រង ថែរក្សា អភិរក្ស និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រកបដោយនិរន្តភាព៕

...Read More

​លោក ថោង ខុន៖ ពានដែលប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នៅពេលខាងមុខនេះ គឺជាពានដ៏ពិសេសអស្ចារ្យ និងជាពានរង្វាន់ដ៏ខ្ពស់បំផុត របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ


FN ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក ថូម៉ាស់ បាច់ នឹងចាត់បញ្ជូនតំណាងរបស់ខ្លួន នាំយកពានរង្វាន់ដ៏ពិសេសមួយទៀតប្រគល់ជូនដល់​សម្ដេច​តេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព។ ពានរង្វាន់ប្រធានអូឡាំពិកអន្តរជាតិ ប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅពេលខាងមុខនេះ ត្រូវបានលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នេះគឺជាពានដ៏ពិសេសអស្ចារ្យ និងជាពានរង្វាន់ដ៏ខ្ពស់បំផុត របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ។
រដ្ឋមន្រ្តី ថោង ខុន បានអះអាងថា៖ នេះគឺជាកិត្តិយសប្រជាពលរដ្ឋខ្មែរ និងមហាគ្រួសារកីឡាជាតិ សង្គមជាតិកម្ពជាទាំងមូលពិតជាមានមោទនភាពបំផុតចំពោះ ពានរង្វាន់ដ៏ឧត្តុងឧត្តមនេះ និងសូមចូលរួមអបអរសាទរយ៉ាងក្រៃលែងបំផុតចំពោះពានរង្វាន់នេះ។ លោករដ្ឋមន្រ្តីបានរៀបរាប់ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖
គណកម្មាធុការអូឡាំពិកអន្តរជាតិ បានតាមដាននិងស្គាល់ច្បាស់ អំពីសភាការណ៍ស្តារនិង អភិវឌ្ឍន៏វិស័យកីឡានៅកម្ពុជា ដែលបានចាប់ផ្តើមឡើងវិញ ពីគ្រូបង្វឹក និងកីឡាករល្បីៗដែលនៅសេសសល់តិចតួច ពីការកាប់សម្លាប់របស់ពួកប៉ុលពត។ ក្នុងបរិការនេះប្រសិនបើប្រទេសជាតិកម្ពុជាគ្មានសន្តិភាព ថ្នាក់ដឹកនាំគ្មានឆន្ទះ នយោបាយ មោះមុត វិស័យកីឡានៅកម្ពុជា មិនអាចរីកចំរើនដូចសព្វថ្ងៃបានឡើយ។
សម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំគំរូ និងដ៏កម្រមួយដែលបានបូជាអស់កម្លាំង កាយ ចិត្ត ស្មារតីសំភារៈ ថវិកា ពេលវេលាយ៉ាងច្រើនដើម្បីបុព្វហេតុ កីឡា និងចលនាអូឡាំពិក។ ខ្លួនសម្តេចផ្ទាល់ក៏ចូលចិត្តស្វែងយល់ស្រាវជ្រាវ និងលេងកីឡា ហើយថែមទាំងមានផែនការ ហើយបានរៀបចំក្រុមកីឡាសំរាប់ចៅៗរបស់ សម្តេចទៀត។ សម្តេចបានជំរុញឲ្យមាន ការកែទម្រង់ក្នុងវិស័យកីឡា លើកតម្លើង ផ្តល់បា្រក់រង្វាន់ឲ្យបានច្រើនៗដល់កីឡាករជ័យលាភី។ មិនថាពេលវេលាមមាញឹក ឬយប់ថ្ងែ សូម្បីក្នុងពេលយប់ជ្រៅដល់ពេលសំរាក ហើយក៏ដោយ ក៏សម្តេចខិតខំចំណាយពេលវេលាអញ្ជើញចេញទៅទទួលកីឡាករ...Read More


សម្តេចតេជោ ហ៊ុន សែន អំពាវនាវ​ឲ្យចូលរួម​គាំទ្រ​លើកស្ទួយ​វិស័យ​កងទ័ព​ជាតិ និង​បរិច្ចាគមូល​និធិ​ដើម្បីជួយ​ដល់​បងប្អូន​អតីត​យុទ្ឋ​ជន​កម្ពុជា​

FN ៖ នៅមុននេះបន្តិចនាវេលាថ្ងៃត្រង់ទី០៦ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវ​ឲ្យចូលរួមគាំទ្រ​លើកស្ទួយវិស័យ​កងទ័ពជាតិ ឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត និងចូលរួមបរិច្ចាគរៃអង្គាសមូលនិធិ ដើម្បីរួមចំណែកជួយដល់បងប្អូនអតីតយុទ្ឋជនកម្ពុជា សូមចូលរួមឲ្យបានច្រើនកុះករ នៅក្នុងពិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ នៅស្ពាតអូឡាំពិក។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញខ្លឹមសារតាមរយៈ Facebook យ៉ាងដូច្នេះថា៖ «អបអរសាទរទិវាជ័យជំនះ ៧មករា និង​កីឡាយោធពល ខេមរភូមិន្ទ ២០១៧ ! សូមជនរួម​ជាតិ​ជាពិសេស​យុវជន​ចូលរួម​ឲ្យបានច្រើនកុះករ នៅក្នុងពិធីប្រកួត​កីឡាកងយោធពល​ខេមរ​ភូមិន្ទ ឆ្នាំ២០១៧ នៅ​កោះពេជ្រ។ នៅរសៀលម៉ោង៥៖០០នាទីថ្ងៃនេះ គឺនឹងមានការប្រគុំតន្រ្តី និងតាំងពិពរណ៌កងទ័ព និងតាំងពិពរណ៍មហាជន បើកជូន​សាធារណៈទស្សនាផងដែរ។ កម្មវិធីនេះគឺនឹងបន្តរហូតដល់ថ្ងៃទី៨ ខែមករា ២០១៧»។

បន្ថែមពីលើនោះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវថា៖ «សូមយើង​ចូលរួមគាំទ្រ​លើកស្ទួយវិស័យ​កងទ័ពជាតិឲ្យ​កាន់តែរីកចម្រើន​ខ្លាំងឡើង​ថែមទៀត និងចូលរួមបរិច្ចាគរៃអង្គាសមូលនិធិ ដើម្បីរួមចំណែកជួយ ដល់បងប្អូនអតីតយុទ្ឋជនកម្ពុជា។ កម្ពុជាយើងកាន់តែរីកចម្រើន នៅក្រោមម្លប់សន្តិភាព»៕

...Read More

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋអ្នកធ្វើដំណើរយោគយល់គ្នាក្នុងការធ្វើចរាចរណ៍ នៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសផ្សារដីហុយទី៥

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពាវនាវឲ្យបងប្អូនអ្នកធ្វើដំណើរ និងសាធារណជន មេត្តាយោគយល់ និងអធ្យាស្រ័យក្នុងការធ្វើចរាចរណ៍នៅលើដងផ្លូវម្តុំបរិវេណការដ្ឋានសាងសង់ស្ពានអាកាសផ្សារដីហុយទី៥ ដែលស្ថិតនៅលើដងផ្លូវសហព័ន្ធរុស្សី ដែលប្រសព្វជាមួយផ្លូវលេខ១០១៩ នេះបើយោងតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះឲ្យដឹងនៅមុននេះបន្តិច។

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះបានធ្វើឡើងក្រោយពេលដែលសម្តេចតេជោ សង្កេតឃើញថា ការដ្ឋានសាងសង់ស្ពាន គឺមានហ៊ុមព័ទ្ធរបងដែលធ្វើឲ្យដងផ្លូវនៅចំណុចការដ្ឋានរួមតូចចង្អៀត ហើយអាចមានការកកស្ទះចរាចរណ៍។

Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា ស្ពានអាកាសទី៥ ក្នុងរាជធានីភ្នំពេញនេះ គឺនឹងជួយសម្រួលដល់បញ្ហាកកស្ទះចរាចរណ៍ នៅតំបន់ជុំវិញទីនេះបានយ៉ាងច្រើន ហើយនឹងធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលជាងមុន។ ស្ពានអាកាសផ្សារដីហុយទី៥ ស្ពានអាកាសផ្សារដីហុយ គឺជាគម្រោងស្ពានអាកាសទី៥ នៅរាជធានីភ្នំពេញ ដែលបាននឹងកំពុងសាងសង់យ៉ាងមមាញឹក បន្ទាប់ពីបានបើកការដ្ឋានសាងសង់កាលពីខែសីហាឆ្នាំ ២០១៦ កន្លងទៅនេះ។ មកទល់ពេលនេះគឺសំរេចបានប្រមាណ៣០% ហើយ។ មន្រ្តីជំនាញសាងសង់កំពុងបន្តចាក់តម្លើងសសរស្ពាន ចាក់ជើងតាង និងចាក់ពុម្ពសសរបេតុងស្ពាន។

គម្រោងសាងសង់ «ស្ពានអាកាសស្តុបផ្សារដីហុយ» នេះ មានប្រវែង៩០៥ម ទទឹង១៦.៥ម គ្រោងនឹងបព្ចាប់ការសាងសង់ នៅខែធ្នូ ឆ្នាំ២០១៧។ គម្រោងស្ពានអាកាសស្តុបផ្សារដីហុយ និងផ្លូវក្រវ៉ាត់ក្រុងទី២ គឺជាគម្រោងហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន ហើយស្ពាននេះ ស្ថិតនៅលើដងផ្លូវសហព័ន្ធរុស្សី ដែលប្រសព្វជាមួយផ្លូវលេខ១០១៩ (ស្តុបផ្សារដីហុយ)៕

...Read More

ទៅមុខថយក្រោយ