សម្តេចតេជោ ហ៊ុន សែន ប្តឹងលោក សម រង្ស៊ី ទាមទារសំណងជំងឺចិត្ត១លានដុល្លារសហអាមេរិក ពីបទបរិហាកេរ្តិ៍ជាសាធារណៈ

FN ៖ លោក គី តិច មេធាវីការពារក្តីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចនាយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះថា ករណីលោក សម រង្ស៊ី ចោទប្រកាន់ «សម្តេចតេជោ ហ៊ុន សែន សូកលុយ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា» នៅពេលនេះសម្តេចតេជោ ហ៊ុន សែន តាមរយៈលោកជាមេធាវីបានសម្រេចដាក់ពាក្យបណ្តឹងប្តឹងលោក សម រង្ស៊ី ទាមទារសំណងជំងឺចិត្តទឹកប្រាក់ ចំនួន១លានដុល្លារសហរដ្ឋអាមេរិក ចំពោះការចោទប្រកាន់ខុសការពិត។

លោកមេធាវី គី តិច បានបញ្ជាក់យ៉ាងដូច្នេះថា «សម្តេចតេជោ ហ៊ុន សែន បានប្រគល់សិទ្ធិឲ្យខ្ញុំតាំងពីមុនថ្ងៃសម្តេចអញ្ជើញទៅប្រទេសស្វីសម្ល៉េះ, ឲ្យខ្ញុំសិក្សាលើករណីលោក សម រង្ស៊ី ចោទប្រកាន់សម្តេចនាយករដ្ឋមន្រ្តីសូកលុយ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា, បន្ទាប់ពីខ្ញុំសិក្សារួចបានរកឃើញថា មានបទល្មើសបរិហាកេរ្តិ៍ជាសាធារណៈ និងមានភស្តុតាងគ្រប់គ្រាន់ ដូច្នេះតាមរយៈខ្ញុំជាមេធាវីមានសិទ្ធពេញលេញនឹងដាក់ពាក្យបណ្តឹងប្តឹងលោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ដោយទាមទារសងជំងឺចិត្តចំនួន១លានដុល្លារសហរដ្ឋអាមេរិក»។

លោកមេធាវី បានបន្តឲ្យដឹងយ៉ាងដូច្នេះទៀតថា «ពាក្យបណ្តឹងបានរៀបចំរួចរាល់ហើយ នឹងដាក់ចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃស្អែក»។

សូមជំរាបថា ការសម្រេចដាក់ពាក្យប្តឹងលោក សម រង្ស៊ី នៅពេលនេះធ្វើឡើង បន្ទាប់ពីលោក សម រង្ស៊ី បានចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសូកប៉ាន់លុយ ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា ដើម្បីឱ្យនាងធ្វើបាតុកម្មប្រឆាំងនឹងគណបក្សសង្រ្គោះជាតិ។

លោក សម រង្ស៊ី នៅក្នុងឱកាសជំនួបសំណេះសំណាល ជាមួយសកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង នៅទីក្រុងប៉ារីស បាននិយាយយ៉ាងដូច្នេះថា «ចុះ…ហ៊ុន...Read More


សារសម្តេចតេជោ តាមហ្វេសប៊ុក ថ្ងៃ ១៨ មករា ២០១៧ ស្តីអំពី “ការខិតខំប្រឹងប្រែងលើកកម្ពស់ ផលិតភាពកសិកម្ម នៅក្នុងបណ្ដាប្រទេសដែលមានសក្ដានុពលកសិកម្មខ្ពស់ ទាំងនៅអាស៊ី, អាហ្វ្រិក និង អាមេរិកឡាទីន ពិតជាអាចចូលរួមវិភាគទានយ៉ាងសំខាន់ ក្នុងការធានាសន្តិសុខស្បៀងលើពិពភលោក”

FB : សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារការងារថ្ងៃត្រង់
នៅម៉ោងប្រមាណ ១២:០០ នាទី ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ ដដែលនេះ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងពិសារអាហារ ការងារថ្ងៃត្រង់ ដែលរៀបចំដោយកម្មវិធីស្បៀងអាហារពិភពលោក (World Food Program-WFP) ក្រោមប្រធានបទ “ចក្ខុវិស័យថ្មីមួយសម្រាប់វិស័យកសិកម្ម, ការកសាង និងការពង្រឹងភាពជាដៃគូពហុ ភាគីពាក់ព័ន្ឋ” ដែលធ្វើឡើងនៅ World Food Programme Tent, Jakobshorn, Davos។ នៅក្នុង ជំនួបនេះដែរ គឺមានការចូលរួមពីប្រមុខថ្នាក់ដឹកនាំកំពូលមកពីវិស័យឧស្សាហកម្ម ប្រទេសដៃគូ និងមកពី បណ្ដាប្រទេសដែលលូតលាស់នៅអាហ្វ្រិក, អាស៊ី, អង្គការអន្តរជាតិ, អង្គការសង្គមស៊ីវិល, ថ្នាក់ដឹកនាំ កសិករ និងអ្នកជំនាញ ដើម្បីបង្ហាញពីវឌ្ឍនភាពនានា និងកំណត់យុទ្ធសាស្ត្រភាពជាដៃគូ នៃពហុភាគី ពាក់ព័ន្ធ ដើម្បីកៀងគរការគាំទ្រ។ នៅក្នុងជំនួបនេះមានបញ្ហាសំខាន់ៗមួយចំនួនត្រូវបានលើកឡើង ដើម្បី ពិភាក្សា រួមមាន៖ ១) តើមានអ្វីខ្លះដែលអាចរៀនសូត្រពីបទពិសោធន៍ នៃបណ្ដាប្រទេសដៃគូដែលលូត លាស់នៅអាហ្វ្រិក និងអាស៊ី? ២) តើកាលានុវត្តភាពថ្មីនៅប្រទេសឥណ្ឌា និងអាមេរិកឡាទីន អាចជះឥទ្ធិ ពលធំសម្បើមដល់ការផ្លាស់ប្ដូរមូលដ្ឋានទីផ្សារវិស័យកសិកម្មឬទេ? ៣) តើទម្រង់ដៃគូពហុភាគីពាក់ព័ន្ធ ដែលគាំទ្រដោយចក្ខុវិស័យថ្មីមួយ សម្រាប់វិស័យកសិកម្ម អាចជះឥទ្ធិពលើកាលានុវត្តភាពទាំងនោះយ៉ាង ដូចម្ដេច?
នៅក្នុងជំនួបនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ អំពីការខិតខំប្រឹងប្រែងលើកកម្ពស់ ផលិតភាពកសិកម្ម នៅក្នុងបណ្ដាប្រទេសដែលមានសក្ដានុពលកសិកម្មខ្ពស់ ទាំងនៅអាស៊ី,...Read More


សារសម្តេចតេជោ តាមហ្វេសប៊ុក ថ្ងៃ ១៨ មករា ២០១៧ ស្តីអំពី “ក្នុងជំនួបទ្វេភាគីជាមួយនាយក រដ្ឋមន្ត្រីស៊ុយអ៊ែត សម្តេចតេជោ ស្នើភាគីស៊ុយអ៊ែត ពិនិត្យលទ្ធភាពក្នុងការនាំចូលអង្ករពីកម្ពុជា រួមទាំងការ លើកទឹកចិត្តដល់អ្នកវិនិយោគស៊ុយអ៊ែត ទៅបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា និងគាំទ្រនូវបេក្ខភាព របស់ប្រទេសកម្ពុជា ជាសមាជិកមិនអចិន្រៃ្តយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ”

សម្តេចតេជោ ហ៊ុន សែន ជួបនាយករដ្ឋមន្រ្តីស៊ុយអ៊ែត
នៅល្ងាចថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Stefan Löfven នាយករដ្ឋ មន្រ្តី នៃប្រទេសស៊ុយអែត (Sweden) នៅ Congress Center, Davos ក្នុងពេលដែលប្រមុខដឹកនាំ នៃ ប្រទេសទាំងពីរអញ្ជើញមកចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ ២០១៧ នៅទីក្រុង Davos ប្រទេសស្វីស។
លោក Stefan Löfven បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ និងរាជរដ្ឋា ភិបាលកម្ពុជា ដែលបានគាំទ្រ ចំពោះគំនិតផ្តួចផ្តើមរបស់លោកផ្ទាល់ និងរដ្ឋាភិបាលស៊ុយអ៊ែត ស្តីពីការ សន្ទនាកម្រិតសង្គម និង Global Deal Initiative។ បច្ចុប្បន្ននេះ មានប្រទេសជាច្រើនកំពុងមានចរន្ត គាំទ្រគំនិតផ្តួចផ្តើម ស្តីពី Global Deal Initiative។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនស៊ុយ អ៊ែត ដែលបានជួយកម្ពុជាតាំងពីដើមទសវត្សរ៍ ៨០ មក ក្នុងពេលកម្ពុជាជួបប្រទះការលំបាកគ្រប់យ៉ាង។ សម្តេចតេជោ បានស្នើអោយលោកនាយរដ្ឋមន្រ្តី បើកស្ថានអគ្គរដ្ឋទូតរបស់ខ្លួននៅប្រទេសកម្ពុជា ដើម្បី ពង្រឹងពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៃប្រទេសទាំងពីរឲ្យកាន់តែមានទំហំធំឡើង។ ជាមួយគ្នានេះ សម្តេច តេជោ ក៏បានស្នើភាគីស៊ុយអ៊ែត ពិនិត្យលទ្ធភាពក្នុងការនាំចូលអង្ករពីកម្ពុជា រួមទាំងការលើកទឹកចិត្តដល់...Read More


​សម្តេចតេជោ ហ៊ុន សែន៖ «អ្នកដែលចង់បានតំណែងនាយករដ្ឋមន្រ្តីនៅកម្ពុជា មានអាយុច្រើនជាងខ្ញុំទៅទៀត»

FN ៖ ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ ប្រទេសស្វីស, នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងនៅចំពោះមន្រ្តីជាច្រើនរូបដែលអញ្ជើញចូលរួមក្នុងវេទិកានោះថា «អ្នកដែលចង់បានតំណែងនាយករដ្ឋមន្រ្តីនៅកម្ពុជា មានអាយុច្រើន ជាងខ្ញុំទៅទៀត ប៉ុន្តែគេនៅតែចង់ធ្វើនាយករដ្ឋមន្រ្តី»។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំមកដល់ពេលនេះគឺឆ្លងកាត់កាន់តួនាទីជានាយករដ្ឋមន្រ្តីរយៈពេល៣២ឆ្នាំ និង៣ថ្ងៃ ហើយបើគិតសរុបទាំងរដ្ឋមន្រ្តីការបរទេស ទាំងឧបនាយករដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្តី៣៨ឆ្នាំ ទាំងថាយូរជ្រុលហើយ ប៉ុន្តែនេះជាដំណើរធម្មតានៃប្រទេស ប្រជាធិបតេយ្យដែលត្រូវការបោះឆ្នោត ដោយប្រជាជន ប្រសិនបើប្រជាជនត្រូវការ យើងក៏នៅតែបំរើប្រជាជន, អ្នកដែលចង់បានតំណែងនាយករដ្ឋមន្រ្តីនៅកម្ពុជា មានអាយុច្រើនជាងខ្ញុំទៅទៀត ប៉ុន្តែគេនៅតែចង់ធ្វើនាយករដ្ឋមន្រ្តី»។
ការលើកឡើងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន ត្រូវបានអញ្ជើញឡើងមានប្រសាសន៍ ចែកបទពិសោធន៍ និងប្រវត្តិរបស់សម្តេច។
សូមជំរាបថា នៅថ្ងៃទី១៧ ខែមករានេះជាថ្ងៃដំបូង ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ នៅប្រទេសស្វីស រយៈពេល៤ថ្ងៃ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ចាប់ពីថ្ងៃទី១៧ ដល់២០ ខែមករា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ការរៀបចំ​ប្រព័ន្ធ ពិភពលោកប្រឈមនឹងភាពមិនច្បាស់លាស់នៃនយោបាយ និងសេដ្ឋកិច្ច»៕

...Read More

សម្តេចតេជោ ហ៊ុន សែន៖ ទោះរងសម្ពាធអាកាសធាតុត្រជាក់១០អង្សារក្រោម០ តែនេះមិនមែនជាបញ្ហាចោទ និងប៉ះពាល់ដល់ការងារខ្ញុំឡើយ

FN ៖ ខណៈដែលកំពុងមានវត្តមាននៅប្រទេសស៊្វីស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរនៅលើ Facebook ផ្លូវការសម្តេចមុននេះបន្តិចថា ទោះបីជាមានការផ្លាស់ប្តូរអាកាសធាតុត្រជាក់ពីប្រទេសដែលមានអាកាសធាតុជាង៣០អង្សាលើ០ មកត្រឹម១០អង្សា ក្រោម០ ក៏ដោយ តែនេះមិនមែនជាបញ្ហាចោទនិងប៉ះពាល់ដល់ការងាររបស់សម្តេចតេជោ ហ៊ុន សែនឡើយ។

ថ្លែងឲ្យដឹងនៅក្នុង Facebook ផ្លូវការសម្តេចតេជោ ហ៊ុន សេន បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា ​«ពិតជាពិបាកទ្រាំទ្រជាមួយ ធាតុអាកាសត្រជាក់ បែបនេះដែលយើង មកពីប្រទេសដែលអាកាសធាតុ ជាង៣០អង្សាលើ០ មក១០អង្សាក្រោម០។ឯពន្លឺ វិញម៉ោង៨ព្រឹក ហើយនៅមិនទាន់ភ្លឺ នៅឡើយ។ តែការងារដែលខ្ញុំត្រូវធ្វើ នាពេលនេះមិនលំបាក និងគ្រោះថ្នាក់ដូច ជំនាន់ប្រទេសមានសង្គ្រាម និងការលំបាកវេទនា ដែលយើងធ្លាប់បានជួបក្នុងរបបប៉ុល ពតនោះឡើយ»។

សម្តេចតេ បានមានប្រសាសន៍បែបនេះ ខណៈសម្តេច និងគណៈប្រតិភូ កំពុងធ្វើដំណើរតាមរថយន្តទៅកាន់ទីក្រុង davos។ ការធ្វើដំណើរនេះ ត្រូវចំនាយររយៈពេល២ទៅ៣ម៉ោង ក្នុងចម្ងាយផ្លូវប្រម៉ាណ១៥០គីឡូម៉ែត្រ ក្រោមធាតុអាកាសត្រជាក់ និង មានធ្លាក់ព្រឹលយ៉ាងច្រើន ដែលរថយន្តមិនហ៊ានបើកលឿន។

គួរបញ្ជាក់ថា ការធ្វើដំណើររបស់សម្តេចតេជោ និងគណៈប្រតិភូទៅកាន់ទីក្រុង davos ប្រទេសស្វីស បានធ្វើឡើង បន្ទាប់ពី បំពេញការងាររយៈពេល មួយថ្ងៃមួយយប់ នៅទីក្រុង Zurich ក្នុងនោះមានការជួបសំណេះសំណាល ជាមួយបងប្អូនខ្មែរ ដែលកំពុងរស់នៅប្រទេសស្វីសផងដែរ៕

...Read More

សម្តេចតេជោ ហ៊ុន សែន ស្នើធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដើម្បីលុបចោលប្រធានក្រុមមតិភាគតិច ឋានៈស្មើនាយករដ្ឋមន្រ្តី

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ចេញពីទីក្រុង Zurich ប្រទេសស្វីល ជាទីកន្លែងសំចតមុនចេញទៅទីក្រុងដាវ៉ូស ចូលរួមប្រជុំវេទិការសេដ្ឋកិច្ចពិភពលោក បានមានប្រសាសន៍ថា បើយន្តការដែលទើបបង្កើតឡើងតាមរយៈប្រការ ៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ពិបាកក្នុងការធ្វើការរួមទាំងប៉ុនប៉ងចរចាដោះលែងអ្នកទោស ដែលបំពានដល់អំណាចតុលាការផងនោះ សម្តេចស្នើឲ្យធ្វើ វិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដើម្បីលុបចោល «ប្រធានក្រុមមតិភាគតិច និងប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្រ្ត»។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់ Fresh News មុននេះបន្តិចយ៉ាងដូចេ្នះថា៖ «បើយន្តការដែលទើបបង្កើតឡើងតាមរយៈប្រការ៤៨ថ្មី (បី) វាពិបាកធ្វើការដោយរួមទាំងការប៉ុនប៉ងប្រើប្រាស់វា ដើម្បីចរចាដោះលែងអ្នកទោសដែលបំពានដល់អំណាចតុលាការផងនោះ យើងត្រូវតែធ្វើវិសោទនកម្មប្រការ៤៨ថ្មី (បី) ហើយវិលទៅប្រើប្រការ ៤៨ (ពីរ) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាវិញ។ ដោយសារប្រការ ៤៨ថ្មី (បី) ជាគំនិតផ្តួចផ្តើមរបស់ខ្ញុំ ទើបខ្ញុំស្នើសុំឲ្យធ្វើការកែប្រែតាមរយៈ សមាជិកសភាគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនកម្ពុជាវិញ»។

សម្តេចតេជោ ហ៊ុន សែន​ មិនបានពន្យល់អ្វីថែមទៀតនោះទេ ដោយបានបញ្ជាក់យ៉ាងខ្លីថា «ធ្វើដូចនេះឆាប់ចប់រឿង ព្រោះមិនបាច់ពិបាករៀបចំរបៀបវារៈនៃការប្រជុំទៀតទេ ព្រោះយន្តការនោះវារលាយបាត់តាមរយៈវិសោធនកម្មដែលនឹងត្រូវធ្វើរួចទៅហើយ»។

សូមបញ្ជាក់ថា ប្រសិនការធ្វើវិសោធនកម្មបានដោយជោគជ័យនោះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នឹងត្រូវបានបាត់បង់តួនាទីជាប្រធានក្រុមមតិភាគតិច និងប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្រ្តគណប្សសង្គ្រោះជាតិ ដែលទើបនឹងទទួលបានកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នំា២០១៦៕

...Read More

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចាកចេញពីកម្ពុជានៅល្ងាចនេះ ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមទាំងគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា នឹងចាកចេញពីកម្ពុជា នៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ ដើម្បីទៅចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ នៅប្រទេសស្វីស រយៈពេល៤ថ្ងៃ។ នេះបើតាមការឱ្យដឹងពីមន្រ្តីពិធីការ។

តាមការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា វេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស៊្វីសឆ្នាំនេះ នឹងប្រារព្ធឡើងនៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ចាប់ពីថ្ងៃទី១៧ ដល់២០ ខែមករា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ការរៀបចំ​ប្រព័ន្ធ ពិភពលោកប្រឈមនឹងភាពមិនច្បាស់លាស់នៃនយោបាយ និងសេដ្ឋកិច្ច»។

នៅអំឡុងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនោះ សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំចំនួន៨ក្នុងនោះរួមមាន៖ ទី១. ការដាក់ដំណើរការគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៖ ភារបើកចំហរកិច្ចសហប្រតិបត្តិការរដ្ឋភិបាល-ឯកជន ទី២. ចក្ខុវិស័យថ្មីមួយសម្រាប់វិស័យកសិកម្ម៖ ការកសាង និងការពង្រឹងភាពជាដៃគូពហុភាគីពាក់ព័ន្ធ ទី៣. ការប្រជុំពហុភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំពិភពលោក ទី៤. ការប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក៖ ការឆ្លើយតប និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ នៅក្នុងពហុភាគីប៉ូលនៅក្នុងពិភពលោក ទី៥. អាស៊ានក្នុងរយៈពេល៥០ឆ្នាំ៖ តើអាស៊ានមានដំណើរទៅមុខទៀតយ៉ាងដូចម្តេច? ទី៦. ការពិភាក្សាឯកជន នៃថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ស្តីពីការស្រាវជ្រាវឱ្យមានដំណើរការដោយរលូននៃបដិវត្តឧស្សាហកម្មលើកទី៤ ទី៧. វិថីអាស៊ាន ឬផ្លូវហាយវេក្នុងពិភពលោកពោរពេញដោយភាពបែកបាក់ និងទី៨ ការបង្ហាញពីការផលិត៖ តើអាស៊ានជាសហគមន៍មួយហើយឬនៅ?

អាស្រ័យដោយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន នៅឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន នឹងឆ្លៀតយកឱកាសវេទិកាសេដ្ឋកិច្ចពិភពលោកនេះ ដើម្បីបង្ហាញពីអាស៊ាន និងផ្សព្វផ្សាយពីប្រទេសកម្ពុជា នៅក្នុងកម្មវិធីពិសេសមួយដែលមានចំណងជើង «កម្ពុជា៖ ផ្កាយកំពុងរះរបស់អាស៊ាន»។ កម្ពុជាក៏នឹងបញ្ហាជូននូវវីដេអូខ្លីមួយ ស្តីពីការរៀបចំរបស់កម្ពុជា សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានផងដែរ។

ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោកសាស្រ្តាចារ្យ ក្លូស...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះ​សំណាលជា​មួយអ្នកសារ​ព័ត៌មាន

FN ៖ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជួបសំណេះសំណាលជាមួយតំណាងអ្នកសារព័ត៌មាន និងអ្នកនាំពាក្យនៅតាមស្ថាប័ន និងក្រសួងនានា ប្រមាណជាង១ពាន់នាក់ នៅសណ្ឋាគារសុខាភ្នំពេញ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីនេះ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបជុំជាមួយអ្នកព័ត៌មាននៅរសៀលនេះ មិនមែនជាការអបអរសាទរខួប ៣២ឆ្នាំ នៃការឡើងធ្វើជានាយករដ្ឋមន្រ្តី​របស់​សម្តេចនោះឡើយ។ សម្តេចតេជោ ក៏បានប្រកាសរៀបចំឲ្យមានការជួបជុំជាមួយអ្នកព័ត៌មានរាល់ឆ្នាំ។

* សម្តេចតេជោ ហ៊ុន សែន សូមអធ្យាស្រ័យចំពោះអ្នកព័ត៌មានមួយចំនួន ដែលមិនបានអញ្ជើញចូលរួមកម្មវិធីជួបសំណេះសំណាលជាមួយសម្តេច។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅឆ្នាំក្រោយសូមបើកឱកាសឲ្យអ្នកព័ត៌មានប្រឆាំងឲ្យចូលរួមជាមួយសម្តេចដោយពេញទី ដើម្បីបានផ្លាស់ប្តូរទស្សនៈជាមួយគ្នា។ សម្តេចតេជោ ហ៊ុន សែន ថា សម្តេចមិនត្រូវការគ្រប់គ្រងក្រុមអ្នកព័ត៌មានបរទេសនោះទេ គឺសម្តេចត្រូវតែអ្នកកាសែតជាជនជាតិខ្មែរតែប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន ថា អ្នកដែលចូលរួមក្នុងកម្មវិធីជួបជុំមិនតម្រូវឲ្យសរសេរគាំទ្រសម្តេចនោះឡើយ។ ប៉ុន្តែក្រោមដំបូលព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលតែមួយ ត្រូវតែមានការផ្លាស់ប្តូរទស្សនៈគ្នា។

* សម្តេចតេជោ ហ៊ុន សែន នៅលើពិភពលោកនេះ គ្មាននរណាជួបជាមួយអ្នកកាសែតច្រើនជាងសម្តេចនោះទេ ព្រោះអ្នកទាំងនោះកាន់តំណែងតិចជាងសម្តេច។ សម្តេចតេជោថា សម្តេចបានជួបជាមួយអ្នកព័ត៌មានតាំងពីសម្តេចនៅជារដ្ឋមន្រ្តីក្រសួងការបរទេសមកម្ល៉េះ។

* សម្តេចតេជោ ហ៊ុន សែន ថា គ្មានសន្និសីទព័ត៌មានណាធំជាងសន្និសីទព័ត៌មាន ក្រោយជំនួបរវាងសម្តេច និងសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងការស្វែងរកសន្តិភាពនោះទេ។ សម្តេចតេជោថា ក្នុងសន្និសីទនោះ ដែលសម្តេចត្រូវត្រៀមលក្ខណៈទប់ទល់ជាមួយអ្នកព័ត៌មាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចអាចនិយាយភាសាអង់គ្លេសបានតិចតួចជារឿងប្រសើរហើយ ព្រោះវាមិនមានជាភាសាជាតិនោះឡើយ។ សម្តេចតេជោថា សម្តេចចេះភាសាអង់គ្លេស គឺគ្រាន់បើហើយ...Read More


​សម្តេចតេជោ ហ៊ុន សែន៖ «ពិតប្រាកដណាស់ គឺគ្មាននរណាម្នាក់ចង់ទៅធ្វើអ្វី នៅក្នុងប្រទេសដែលកំពុងមានសង្រ្គាមឡើយ»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារដ៏ខ្លីមួយនៅលើ Facebook ផ្លូវការមុននេះបន្តិចថា «ពិតប្រាកដណាស់ គឺគ្មាននរណាម្នាក់ចង់ទៅធ្វើអ្វីនៅក្នុងប្រទេសដែលកំពុងមានសង្រ្គាមឡើយ។ សង្រ្គមគឺមានតែបំផ្លាញប្រទេសជាតិខ្លួន និងបំផ្លាញសេចក្តីសុខរបស់ ប្រជាពលរដ្ឋតែប៉ុណ្ណោះ»។
សារបង្ហោះដ៏ខ្លីនេះបានអមជាមួយ នឹងរូបភាពជាច្រើនសន្លឹកដែលសម្តេចតេជោ ហ៊ុន សែន បានបង្ហោះភ្ជាប់មកជាមួយ។ រូបភាពជាច្រើនសន្លឹកនោះ សុទ្ធតែបង្ហាញពីទិដ្ឋភាពដ៏ស្រស់ស្អាត នៅតាមរមណីយដ្ឋានទេសចរណ៍ល្បីៗមួយចំនួននៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «រូបភាពដែលបានឃើញនេះ គឺទេសចរបរទេសដែលបានសម្រុកមកកំសាន្តនៅកម្ពុជា។ រូបភាពទាំងនេះ គឺយើងធ្លាប់បានឃើញតែ នៅប្រទេសគេ។ ដោយសារប្រទេសយើងមានសន្តិភាព និងធានាបាននូវសុវត្ថិភាពទេសចរណ៍ទាំងយប់ថ្ងៃ ទើបពេលនេះទេសចរណ៍បរទេស បានសម្រុកចូលមក កំសាន្តនៅកម្ពុជាជារៀងរាល់ថ្ងៃ។ ពួកគេបានសរសើរពីប្រទេសយើងមិនដាច់ពីមាត់ឡើយ»។
Facebook ផ្លូវការសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៀតថា៖ «សព្វថ្ងៃកម្ពុជា គឺជាទិសដៅរមណីយដ្ឋានធម្មជាតិ និងវប្បធម៍ដ៏ទាក់ទាញបំផុតរបស់ ពិភពលោក។ កម្ពុជាបានសុខ កម្ពុជាកាន់តែស្រស់ស្អាតនិង កម្ពុជាកាន់តែរីកចម្រើនគឺ កម្ពុជាដែលកំពុងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន»៕

...Read More

​សម្តេចតេជោ ហ៊ុន សែន៖ ទំនប់ទឹកដ៏ធំនៅបាត់ដំបង តម្លៃជាង ១០០លានដុល្លារ នឹងបញ្ចប់ជាស្ថាពរមុនឆ្នាំថ្មី

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការសាងសង់ទំនប់ប្រព័ន្ធធារាសាស្រ្តដ៏ធំនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានសមត្ថភាពផ្ទុកទឹកបាន ២៨៦លានម៉ែត្រគូប សម្រេចបាន ៩៨ភាគរយហើយ ហើយគ្រោងនឹង បញ្ចប់នៅមុនពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៧នេះ។
សម្តេតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះថា គម្រោងអភិវឌ្ឍន៍ទំនប់ពហុបំណងបាត់ដំបង គឺស្ថិតនៅទីតាំងសំណង់មេក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបានលើកទំនប់តភ្ជាប់ពីភ្នំមួយទៅភ្នំមួយ (ភ្នំជីប៉ាង ទៅភ្នំកូប) ដើម្បីបង្កើតជាអាងទឹក ដែលមានសមត្ថភាពស្តុកទឹកបាន ចំនួន ២៨៦ លានម៉ែត្រគូប។
សម្តេចតេជោ បន្តថា ទឹកដែលប្រមូលស្តុកទុកនេះ នឹងត្រូវទម្លាក់តាមដងស្ទឹងសង្កែ រួចបន្តចែកចាយតាមប្រឡាយមេ ប្រឡាយរង ទៅស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ៤៧,០០០ហិកតា និងស្រូវប្រាំងចំនួន ១២,០០០ហិកតា ក្នុងស្រុករតនមណ្ឌល ស្រុកបាណន់ ស្រុកសង្កែ និង ស្រុកមោងឬស្សី។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងដែរថា ទំនប់ទឹកនេះ ក៏អាចទាញយកថាមពលវារីអគ្គិសនីចំនួន ១៣,១០មេហ្គាវ៉ាត់ ព្រមទាំងជួយកាត់បន្ថយទឹកជំនន់ និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ដល់ក្រុងបាត់ដំបងផងដែរ។ គម្រោងអភិវឌ្ឍន៍ទំនប់ទឹកនេះ គ្រោងនឹងបញ្ចប់ជាស្ថាពរនៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
ជាមួយការបង្ហាញពីសមិទ្ធផលទំនប់ពហុបំណងជាលើកដំបូងនៅកម្ពុជានេះ ប្រមុខរាជរដ្ឋាភិបាល ដែលមានជីវិតជាកូនកសិករដែរនោះ ក៏បានបង្ហាញថ្លែងដែរថា ជីវិតធ្លាប់ជាកូនកសិករ គឺបានយល់ច្បាស់ពីតម្រូវការរបស់ប្រជាកសិករ ហើយសម្តេចក៏កំពុងជំរុញការអភិវឌ្ឍ ទូទាំងប្រទេស ដើម្បីប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ និងរួចផុតពីភាពក្រីក្រ។
មន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ទំនប់ពហុបំណងនេះ បានចាប់ផ្តើមសាងសង់កាលពីដើមឆ្នាំ២០០៤ គ្រោងចំណាយថវិកាប្រមាណ ១០២លានដុល្លារអាមេរិក៕

...Read More

សម្តេចតេជោ ហ៊ុន សែន បានទៅពិនិត្យមើលទំនប់វារីអគ្គិសនីដនសាហុងរបស់ឡាវរួចរាល់ហើយ និងអរគុណមិត្តឡាវ ដែលលក់អគ្គិសនីឱ្យកម្ពុជា ក្នុងតម្លៃថោក

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទៅពិនិត្យមើលទំនប់វារីអគ្គិសនីដងសាហុងរបស់ប្រទេសឡាវ រួចរាល់ហើយ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ ក្រោមការទទួលស្វាគមន៍ពី លោក ថងលូន ស៊ីស៊ូលីត (Thongloun SISOULITH ) នាយករដ្ឋមន្រ្តីឡាវ។ សម្តេចតេជោ​បានថ្លែងអំណរគុណ ដល់មិត្តឡាវដែលបានលក់អគ្គីសនីក្នុងតម្លៃថោកមកអោយប្រទេសកម្ពុជា ដែលភាគច្រើន ប្រើប្រាស់នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។

ការចុះទៅពិនិត្យមើលទំនប់វារីអគ្គិសនីដនសាហុងនេះ បានធ្វើឡើងបន្ទាប់ពី ស​ម្តេចតេជោ ហ៊ុន សែន និង លោក ថងលូន ស៊ីស៊ូលីត ចូលរួមសម្ពោធច្រកទ្វារអន្តរ ជាតិត្រពាំងក្រៀល-ណងណុកខៀន នៅព្រំដែនខេត្តស្ទឹងត្រែងជាប់នឹងខេត្តចំប៉ាសាក់។

ទំនប់វារីអគ្គីសនី ដងសាហុងរបស់ប្រទេសឡាវ មានម្ងាយប្រមាណ១៥គីឡូម៉ែត្រពីព្រំដែនខេត្តស្ទឹង ត្រែងកម្ពុជា ដែលស្ថិតនៅ ក្នុងតំបន់ស៊ីផាន់ដន ភាគខាងត្បូងប្រទេសឡាវ។ ទំនប់វារីអគ្គីសនីនេះ មានកម្ពស់ប្រហែលពី ៣០ម៉ែត្រ ទៅ៣២ម៉ែត្រ និងមានប្រវែងប្រហែល ៧គីឡូម៉ែត្រ ហើយអាចផលិតថាមពលអគ្គិសនីបានចាប់ពី ២៤០មេហ្គាវ៉ាត់ ទៅ៣៦០មេហ្គាវ៉ាត់។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអរគុណចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរដើម្បីបំរើផលប្រយោជន៍រួម ជាពិសេស ក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ កម្ពុជា-ឡាវអោយកាន់តែប្រសើរឡើង។ បន្ទាប់ពីបានពិសារអាហារថ្ងៃត្រង់​ ជាមួយលោកនាយករដ្ឋមន្រ្តីឡាវរួចហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញតាមឧទ្ឋម្ភាគច័ក្រពិសេស​វិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញ នៅរសៀលថ្ងៃនេះប្រកប​ដោយសុវត្ថិភាព៕

...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធ​អគារទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកព្រំដែនអន្តរជាតិ នៅខេត្តស្ទឹងត្រែង

FN ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ បាន​អញ្ជើញ​ជាអធិបតីភាពរួមគ្នា ក្នុងពិធីសម្ពោធឱ្យប្រើប្រាស់​ជាផ្លូវការ​នូវអគារ​ទីស្នាក់ការត្រួត​ពិនិត្យច្រក​ទ្វារអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន នាព្រំដែនខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងចំប៉ាសាក់ ប្រទេសឡាវ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖

* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា សូមធ្វើការវាយតម្លៃខ្ពស់ និងមានការពេញចិត្ត ពេញថ្លើម ចំពោះការរីកចម្រើនឥតឈប់ឈរនូវទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការប្រកបដោយផ្លែផ្លាលើ គ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-ឡាវ ដែលជាប្រទេសមានភូមិផងរបងតែមួយមានប្រពៃណីសហការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកប្រកបដោយភាពស្មោះសតាំងពីយូរលង់មកហើយ។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា-ឡាវ ឯកភាពគ្នាអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែនប្រើប្រាស់ប័ណ្ណ សម្រាប់ជាឯកសារផ្លូវការក្នុងការចេញចូលឆ្លងកាត់ព្រំដែន ចាប់ពីខែមករា ឆ្នាំ២០១៧នេះតទៅ។ សូមឲ្យអាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាជននៅ តាមមូលដ្ឋានរៀងៗខ្លួនអំពីការប្រើប្រាស់់ប័ណ្ណព្រំដែននេះ។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា-ឡាវ បានចុះកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់ និងកំណត់ហេតុនៃកិច្ចប្រជុំនានាជាច្រើន និងលើគ្រប់វិស័យ ព្រមជាមួយការសហការគ្នារៀបចំនូវយន្តការសហប្រតិបត្តិការគ្នាតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន។

* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ បន្តសហការគ្នាឱ្យបានល្អ ដើម្បីទប់ស្កាត់ បង្រ្កាបបទល្មើស និងឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដេនគ្រប់ប្រភេទ។

* សម្តេចតេជោ ហ៊ុន សែន ក៏សូមអរគុណចំពោះរដ្ឋាភិបាលឡាវ ដែលបានលក់អគ្គិសនីក្នុងតម្លៃថោកជូនមកកម្ពុជា ដែលភាគច្រើនប្រើប្រាស់នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។

* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជានឹងផ្តល់ជូនឡាវក្នុងការប្រើប្រាស់ផ្លូវគោក ផ្លូវទឹក និងកំពង់ផែតាមទន្លេមេគង្គ កំពង់ផែសមុទ្រកម្ពុជា ដើម្បីសម្រួលដល់ការដឹកជញ្ជូនរបស់ឡាវ...Read More


ទៅមុខថយក្រោយ