FN ៖ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជួបសំណេះសំណាលជាមួយតំណាងអ្នកសារព័ត៌មាន និងអ្នកនាំពាក្យនៅតាមស្ថាប័ន និងក្រសួងនានា ប្រមាណជាង១ពាន់នាក់ នៅសណ្ឋាគារសុខាភ្នំពេញ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីនេះ៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបជុំជាមួយអ្នកព័ត៌មាននៅរសៀលនេះ មិនមែនជាការអបអរសាទរខួប ៣២ឆ្នាំ នៃការឡើងធ្វើជានាយករដ្ឋមន្រ្តីរបស់សម្តេចនោះឡើយ។ សម្តេចតេជោ ក៏បានប្រកាសរៀបចំឲ្យមានការជួបជុំជាមួយអ្នកព័ត៌មានរាល់ឆ្នាំ។
* សម្តេចតេជោ ហ៊ុន សែន សូមអធ្យាស្រ័យចំពោះអ្នកព័ត៌មានមួយចំនួន ដែលមិនបានអញ្ជើញចូលរួមកម្មវិធីជួបសំណេះសំណាលជាមួយសម្តេច។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅឆ្នាំក្រោយសូមបើកឱកាសឲ្យអ្នកព័ត៌មានប្រឆាំងឲ្យចូលរួមជាមួយសម្តេចដោយពេញទី ដើម្បីបានផ្លាស់ប្តូរទស្សនៈជាមួយគ្នា។ សម្តេចតេជោ ហ៊ុន សែន ថា សម្តេចមិនត្រូវការគ្រប់គ្រងក្រុមអ្នកព័ត៌មានបរទេសនោះទេ គឺសម្តេចត្រូវតែអ្នកកាសែតជាជនជាតិខ្មែរតែប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន ថា អ្នកដែលចូលរួមក្នុងកម្មវិធីជួបជុំមិនតម្រូវឲ្យសរសេរគាំទ្រសម្តេចនោះឡើយ។ ប៉ុន្តែក្រោមដំបូលព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលតែមួយ ត្រូវតែមានការផ្លាស់ប្តូរទស្សនៈគ្នា។
* សម្តេចតេជោ ហ៊ុន សែន នៅលើពិភពលោកនេះ គ្មាននរណាជួបជាមួយអ្នកកាសែតច្រើនជាងសម្តេចនោះទេ ព្រោះអ្នកទាំងនោះកាន់តំណែងតិចជាងសម្តេច។ សម្តេចតេជោថា សម្តេចបានជួបជាមួយអ្នកព័ត៌មានតាំងពីសម្តេចនៅជារដ្ឋមន្រ្តីក្រសួងការបរទេសមកម្ល៉េះ។
* សម្តេចតេជោ ហ៊ុន សែន ថា គ្មានសន្និសីទព័ត៌មានណាធំជាងសន្និសីទព័ត៌មាន ក្រោយជំនួបរវាងសម្តេច និងសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងការស្វែងរកសន្តិភាពនោះទេ។ សម្តេចតេជោថា ក្នុងសន្និសីទនោះ ដែលសម្តេចត្រូវត្រៀមលក្ខណៈទប់ទល់ជាមួយអ្នកព័ត៌មាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចអាចនិយាយភាសាអង់គ្លេសបានតិចតួចជារឿងប្រសើរហើយ ព្រោះវាមិនមានជាភាសាជាតិនោះឡើយ។ សម្តេចតេជោថា សម្តេចចេះភាសាអង់គ្លេស គឺគ្រាន់បើហើយ ព្រោះប្រធានាធិបតីអាមេរិក ដូចជាលោក អូបាម៉ា អត់ជាភាសាខ្មែរនោះទេ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យមន្ទីរ ស្ថាប័នរដ្ឋនានា ត្រូវចេះរៀបចំឲ្យមានការផ្តល់ព័ត៌មាននានា។ សម្តេចក៏បានណែនាំឲ្យតែងតាំងប្រធានមន្ទីរព័ត៌មានតាមបណ្តាខេត្តនីមួយៗ ធ្វើជាអ្នកនាំពាក្យសម្រាប់ខេត្តនីមួយៗតែម្តង។ សម្តេចតេជោ ក៏បានណែនាំឲ្យមន្ទីរស្ថាប័នរដ្ឋ ព្រមទាំងខេត្តនីមួយៗ បង្កើតគេហទំព័រ និងក្រុមការងារ Facebook ដើម្បីផ្តល់ព័ត៌មានកាន់តែងាយស្រួល។
* សម្តេចនាយករដ្ឋមន្រ្តី ក៏បានណែនាំឲ្យស្ថានីយទូរទស្សន៍ និងវិទ្យុនានា ក៏ត្រូវបង្កើតឲ្យមានគេហទំព័រ និង Facebook ផងដែរ ដើម្បីរក្សាព័ត៌មានសម្រាប់អ្នកអាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចូលចិត្តនិយាយអ្វីដែលជាកាពិត ហើយព្រោះតែការនិយាយកាពិតនេះហើយ ទើបធ្វើឲ្យសម្តេចអាចធ្វើជានាយករដ្ឋមន្រ្តីបានរហូតដល់ ៣២ឆ្នាំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព័ត៌មានដែលនិយាយកាពិត និងទាន់ហេតុការណ៍ ជាព័ត៌មានដែលធ្វើឲ្យអ្នកអានចូលចិត្ត។
* សម្តេចនាយករដ្ឋមន្រ្តីស្នើឲ្យស្ថាប័នព័ត៌មានទាំងអស់ កុំធ្វើជាអ្នកអត្ថាធិប្បាយផង ការពារក្តីផង និងចៅក្រមកាត់ក្តីផង។ សម្តេចថា អ្នកព័ត៌មាននោះដើរហួសពីតួនាទី និង ជះឥទ្ធិពលទៅដល់ស្ថាប័នតុលាការ។
* សម្តេចតេជោ ហ៊ុន សែន បានណែនាំថា ធ្វើជាអ្នកព័ត៌មានកុំឲ្យជោរ ហើយបើសរសេរព័ត៌មានត្រឹមត្រូវកុំខ្លាចគេប្តឹង។ សម្តេចតេជោ ក៏បានស្នើកុំឲ្យមានការដោះដូរលុយជាថ្នូរជាមួយព័ត៌មាន។ សម្តេចនាយករដ្ឋមន្រ្តីថា ព័ត៌មាននេះមិនអាចដោះស្រាយបញ្ហាសង្គមបាននោះទេ គឺកំពុងបង្កើតអំពើពុករលួយ។
* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យអ្នកព័ត៌មានផ្សារតែការពិត ព្រោះសម្តេចត្រូវការតែការពិតប៉ុណ្ណោះ ហើយបើសរសេរថ្លោះថ្លោយកុំខ្លាចនិងការសរសេរកែតម្រូវ។
* សម្តេចតេជោ ហ៊ុន សែន បានអរគុណលោក ដូណាល់ ត្រាំ ដែលបានលាតត្រដាងពីភាពស្មោគគ្រោករបស់ព័ត៌មានអាមេរិក ហើយសម្តេចមិនចង់ឲ្យព័ត៌មាននៅកម្ពុជា ស្មោគគ្រោកដូចអាមេរិកនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិភពលោកបានក្រឡាប់ចាក់ ហើយអ្វីដែលធ្លាប់កើតនៅកម្ពុជា ដូចជាការតវ៉ាក្រោយការបោះឆ្នោតនៅកម្ពុជា បានទៅកើតនៅអាមេរិក។ សម្តេចតេជោ បានបញ្ជាក់ថា អ្វីដែលអាមេរិកបង្កើតនៅកម្ពុជា កំពុងកើតមាននៅអាមេរិកវិញឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព័ត៌មានត្រូវតែច្បាស់ ហើយបើសរសេរកុំខ្លាចគេប្តឹង ហើយត្រូវហ៊ានកែតម្រូវនូវចំណុចចេះខុស។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងរិះគន់កាសែតបរទេសនៅកម្ពុជាមួយចំនួន ដែលសរសេរហើយមិនដែលចេះកែតម្រូវ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំជាថ្មីដល់អ្នកព័ត៌មានកុំឲ្យមានការដាក់កុងត្រូលខុសពីវិជ្ជាជីវៈ ហើយបើធ្វើដូច្នោះនឹងត្រូវវាយខ្នោះនៅនឹងកន្លែងតែម្តងព្រោះជាបទល្មើសជាក់ស្តែង។ សម្តេចនាយករដ្ឋមន្រ្តីណែនាំឲ្យអភិបាលខេត្តទាំងអស់ បើឃើញនរណាម្នាក់ទាំងអ្នកព័ត៌មាន ឬសមត្ថកិច្ចទៅដាក់កុងត្រូលយកលុយខុសច្បាប់ត្រូវតែចាប់។
* សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំអ្នកព័ត៌មានឲ្យចេះរៀបចំសំណួរសួរ ដើម្បីងាយស្រួលក្នុងឆ្លើយ កុំលើកមកវែងអន្លាយ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យពង្រឹងការបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពរបស់អ្នកព័ត៌មាន តាមរយៈការបង្កើតវគ្គបណ្តុះបណ្តាលខ្លីៗ។ សម្តេចនាយករដ្ឋមន្រ្តី បានណែនាំឲ្យស្ថាប័នទូរទស្សន៍នៅកម្ពុជា ត្រូវរៀបចំវគ្គបណ្តុះបណ្តាលទាំងនេះ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វត្តមានរបស់សម្តេចជាមួយអ្នកព័ត៌មាននៅថ្ងៃនេះ មិនមែនជាការមកបំបិទសិទ្ធិអ្នកព័ត៌មានោះទេ គឺជាការបន្ថែមសិទ្ធិឲ្យអ្នកព័ត៌មាន។
* នៅមុនបញ្ចប់សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចស្ទើរមិនជឿកម្ពុជាអាចវិវឌ្ឍន៍មកដូចបច្ចុប្បន្ន។ សម្តេចថា កន្លែងសណ្ឋាគារសុខាពីមុន គឺជាកន្លែងវាលត្រែងយោលសោះ តែបច្ចុប្បន្នមានសណ្ឋាគារលំដាប់ខ្ពស់។