ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវក្រវាត់​រាជធានី​ភ្នំពេញ

FN​​​ ៖ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋាន សាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រុងខ្សែទី២ កំណាត់ទី១ ដែលផ្លូវទាំងពីរកំណាត់មានប្រវែងសរុបជិត ២៧គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបជាង៧០លានដុល្លារអាមេរិក។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជធានីភ្នំពេញនាពេលបច្ចុប្បន្នមិនមែនមានយានយន្តរាប់សិប រាប់រយ និងរាប់ម៉ឺនគ្រឿងទៀតទេ គឺមាន រាប់លានគ្រឿង ធ្វើឲ្យចរាចរណ៍កកស្ទះខ្លាំង ដែលទាមទារឲ្យមានការពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងសាងសង់ផ្លូវក្រវាត់ក្រុងជាដើម។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ដែរថា ក្នុងពេលឆាប់ៗខាងមុខ សម្តេច និងលោក ស្យង់ ព័រ ឯកអគ្គរដ្ឋទូតចិន នឹងអញ្ជើញ បើកការដ្ឋានសាង សង់ផ្លូវ៥១ តភ្ជាប់ផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ១។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីឲ្យក្លាយជាក្រវាត់ក្រុងពិតប្រាកដនោះ កម្ពុជា ត្រូវការស្ពានពីរបន្ថែមទៀត។ ខ្វះស្ពានទី១ គឺ ស្ពានពីជ្រោយចង្វារ ទៅស្វាយជ្រុំ ឆ្លងកាត់ទន្លេមេគង្គលើ និងមួយទៀតត្រូវកសាងស្ពានពីអរិយក្សត្រ ទៅក្តីតាកុយ ឆ្លងកាត់ទន្លេមេគង្គក្រោម។ សម្តេចស្នើមិត្តចិន ពិចារណាផ្តល់ហិរញ្ញប្បទាន ដើម្បីសាងសង់ស្ពាននេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណសាលារាជធានីភ្នំពេញ ដែលបានខិតខំស្វែងរកទុន និងដៃគូ ក្នុងការស្វែងរកថវិកាសាងសង់ ផ្លូវក្រវាត់ក្រុង ព្រមទាំងអរគុណក្រសួងសាធារណការ និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ដែលបានខិតខំចរចាជាមួយចិន យកថវិកាសាងសង់ផ្លូវ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានសុំការយោគយល់ និងអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ ដែលរងការប៉ះពាល់ដោយសារការសាងសង់...Read More


សម្តេចតេជោ ហ៊ុន សែន តាមរយៈ Fresh News ផ្ញើទៅកាន់វិទ្យុអាស៊ីសេរីថា «សម្លេងបែកធ្លាយនោះជាសម្លេងពិត១០០%របស់ខ្ញុំ»

FN ៖ ជាការឆ្លើយតបទៅកាន់វិទ្យុអាស៊ីសេរី ដែលមានបំណងសុំការអត្ថាធិប្បាយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជុំវិញការ បែកធ្លាយសារសម្លេងសន្ទនា។ នៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយ ដល់អង្គភាពព័ត៌មាន Fresh News ដើម្បីឆ្លើយតបនឹងទៅកាន់វិទ្យុអាស៊ីសេរីថា សម្លេងដែលបែកធ្លាយ និងខ្លឹមសារនៃកិច្ចសន្ទនាពិត១០០ភាគរយ របស់សម្តេច មិនមានការកាត់តក្លែងក្លាយអ្វីនោះទេ នេះជាសារជូនសាធារណៈមតិជ្រាប។ សម្តេចបានបន្តថា សម្តេចទទួលស្គាល់សម្លេងនោះ តែប្រសិនបើលោក កឹម សុខា ហ៊ានចេញមុខមកបដិសេធ សម្តេចនឹងបបួលលោក កឹម សុខា ទៅស្បថនៅមុខព្រះអង្គដង្កើតែម្តង។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «ខ្ញុំសូមផ្ញើទៅកាន់អាស៊ីសេរីថា នោះជាសម្លេងពិត នឹងខ្លឹមសារ១០០ភាគរយ ដែលខ្ញុំនិយាយជាមួយឯកឧត្តម កឹម សុខា ខ្ញុំសូមជូនសាធារណៈមតិជ្រាប។ ឯកឧត្តម កឹម សុខា ពិតជាបានធ្វើអ្វីតាមការ ណែនាំរបស់ខ្ញុំ ដូចជាការបង្ហោះសារលើហ្វេសបុក, ចេញសេចក្តីថ្លែងការណ៍, ទៅចុះឈ្មោះបោះឆ្នោត។ល។ នេះជាលទ្ធផលនៃកិច្ចពិភាក្សារវាងឯកឧត្តម កឹម សុខា នឹងខ្ញុំ។ ឯកឧត្តមតែងតែផ្ញើព័ត៌មានផ្សេងៗមកខ្ញុំជាមុន ដូចជាការចេញសេចក្តីថ្លែងការណ៍ និងអ្វីផ្សេងៗមួយចំនួនទៀត»។

ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានបន្តមានប្រសាសន៍ទៀតថា «ដោយសារនៅស្រុកខ្មែរមានជឿលើអបិយជំនឿ ហើយប្រសិនបើ ឯកឧត្តម កឹម សុខា ហ៊ានចេញមុខមកបដិសេធសម្លេងនៃការសន្ទនានេះ ខ្ញុំនឹងបបួលឯកឧត្តមទៅស្បថនៅមុខព្រះអង្គដង្កើតែម្តង»។

ការឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់វិទ្យុអាស៊ីសេរីនេះ ធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរីដែលមានជំហរគាំទ្របក្សប្រឆាំង បានចេញផ្សាយនៅព្រឹកព្រលឹមថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧នេះថា នឹងសុំការអត្ថាធិប្បាយពីសម្តេចតេជោ...Read More


សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំទទួលស្គាល់នូវសម្លេង និងខ្លឹមសារដែលខ្ញុំបាននិយាយជាមួយឯកឧត្តម កឹម សុខា»

FN ៖ ដោយមិនទុកយូរក្រោយពីបែកធ្លាយសារសម្លេងសន្ទនាដ៏សម្ងាត់បំផុតរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក កឹម សុខា ត្រូវបានបែកធ្លាយហើយ នៅព្រលប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧, សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឆ្លើយតបភ្លាមៗតាមរយៈចូល Comment នៅលើ Facebook របស់ Fresh News នៅយប់ថ្ងៃសៅរ៍នេះថា៖ «ខ្ញុំទទួលស្គាល់នូវសម្លេងនិង ខ្លឹមសារដែលខ្ញុំបាននិយាយជាមួយ ឯកឧត្តម កឹម សុខា ហើយតែត្រង់ ឯកឧត្តម កឹម សុខា ទទួលស្គាល់ ឬអត់សុំសួរគាត់ផ្ទាល់»។
សម្តេចនាយករដ្ឋមន្រ្តីតាមរយៈហ្វេសប៊ុកឈ្មោះ «Hun Sen» បានចូល Comment នៅលើ Facebook របស់ Fresh News ដើម្បីឆ្លើយនឹងទទួល ស្គាល់សម្លេងសន្ទនាបែកធ្លាយ ជាមួយខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖
«ខ្ញុំទទួលស្គាល់ថានេះជា សម្លេងខ្ញុំពិតប្រាកដមែន។ ខ្ញុំបាននិយាយឆ្លងឆ្លើយជាមួយឯកឧត្តម កឹម សុខា ច្រើនលើក និងឆ្លងឆ្លើយតាម WhatsApp ច្រើនដង។ ខ្ញុំពិតជាភ្ញាក់ផ្អើលចំពោះម្ចាស់ផេកសីហា ដែលមានសមត្ថភាពលួចស្តាប់ការសន្ទនារបស់ខ្ញុំជាមួយឯកឧត្តម កឹម សុខា ដែលម៉ាស៊ីន បែបនេះមានតែអាមេរិក អ៉ីស្ត្រាអែល អាល្លឺម៉ង់ ទើបមានដែលចារកម្មអាមេរិកលួចស្តាប់ មេដឹកនាំអាល្លឺម៉ង់ និងអឺរ៉ុបមួយចំនួន។ ឃើញបងប្អូនមួយ ចំនួនលើកឡើងថា ជាសម្លេងដែលគេបន្លំធ្វើជាខ្ញុំហ៊ុន សែន បងប្អូនកុំវិនិឆ្ឆ័យលើសម្លេងតែត្រូវ វិនិឆ្ឆ័យលើខ្លឹមសារសន្ទនាវិញ»។
តើអ្នកណាទៅដែលមានលទ្ធភាពនិយាយពីនយោបាយទូទៅបែបនេះ? កុំថាឡើយអ្នកបន្លំ សូម្បីតែថ្នាក់ឧបនាយករដ្ឋមន្ត្រីក៏មិនមានសិទ្ធិ និងលទ្ធភាពនិយាយបែបនេះដែរ។ សូមកុំចោទខ្ញុំថា ខ្ញុំទិញក្បាលគេ ព្រោះក្បាលមនុស្សមិនអាចកាត់លក់បានទេ តែបើគេចង់ពិគ្រោះយោបល់ជាមួយ...Read More


​សម្តេចតេជោ ហ៊ុន សែន៖ វត្តមាន​ធនាគារ​ដ៏ធំរបស់​បារាំង​នាពេលនេះ ចំពេល​ដែល​កម្ពុជា​កំពុង​ត្រូវ​ការ​ទុនវិនិ​យោគ ដើម្បី​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឲ្យដឹងថា វត្តមានរបស់ធនាគារ BRED Populaire កំពុង​ចាប់ផ្តើមនៅក្នុងពេលវេលាដ៏ត្រឹមត្រូវបំផុត ព្រោះពេលនេះ កម្ពុជាកំពុងត្រូវការទុនវិនិយោគ ក្នុងពេលប្រទេស​កំពុងជម្រុញ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដែលជាទិសដៅដ៏សំខាន់ ក្នុងការពង្រឹងសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេសជាតិ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរឲ្យធនាគារ Bred Populaire ទទួលបានជោគជ័យ នៅក្នុងការបណ្តាក់​ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ចាប់ពីពេលនេះតទៅ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ អនុញ្ញាតឲ្យ លោក Olivier Klein អគ្គនាយកធនាគារបារាំង BRED Populaire Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះ  ។
ជាមួយគ្នានោះដែរ លោក Olivier Klein បានជម្រាបជូនសម្តេចតេជោ អំពីសម្ព័ន្ធធនាគារ BRED Populaire របស់បារាំងដែល​មានបុគ្គលិក ចំនួន៤ម៉ឺននាក់ ហើយចំពោះលោកផ្ទាល់ គឺមានសេចក្តីរីករាយណាស់ ដែលបានមកវិនិយោគ​នៅក្នុងប្រទេស​កម្ពុជា ដែលជាប្រទេសកំពុងមានស្ថិរភាព និងកំណើនសេដ្ឋកិច្ចល្អ។ តាមពិតទៅ ធនាគារ BRED Populaire បានបង្កើត​ឡើងតាំងពី១០០ឆ្នាំមុន ដោយមូលហេតុម្ចាស់ ក្រុមហ៊ុនបានយល់ឃើញថា ធនាគារនៅប្រទេសបារាំង មិនបានឲ្យ​សហគ្រាសបារាំងបានខ្ចីលុយគ្រប់គ្រាន់ ដើម្បីជម្រុញការងារ វិនិយោគរបស់គេ។
លោក Olivier Klein បានបន្ថែមថា ធនាគារនេះ ក៏បានចាប់ផ្តើមឡើងជាមួយយុទ្ធសាស្ត្រ សហការជាមួយសហគ្រាសទាំងក្នុង...Read More


សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូនពរលោក កឹម សុខា ទើបជ្រើសតាំងជាប្រធានគណបក្សសង្គ្រោះជាតិ

FN ៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេស បានផ្ញើលិខិតជូនពរលោក កឹម សុខា ដែលទើបជាប់ឆ្នោតក្លាយជា ប្រធានគណបក្សសង្គ្រោះជាតិ ក្រោយអង្គសមាជបោះឆ្នោតជូននៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧។

នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរជូនពរលោក កឹម សុខា យ៉ាងដូច្នេះថា៖ «ជូនឯកឧត្តម កឹម សុខា នៅក្នុងឱកាសដែល ឯកឧត្តម ត្រូវបានជ្រើសតាំងជាប្រធានគណបក្សសង្គ្រោះជាតិ ខ្ញុំសូមជូនពរឯកឧត្តមមានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ។ សូមឯកឧត្តមទទួលនូវការរាប់អានពីខ្ញុំ»។

សូមជំរាបថា នៅព្រឹកមិញនេះ លោក កឹម សុខា ដែលកាន់តំណែងប្រធានស្តីទីជាង១ឆ្នាំ បានឡើងកាន់តំណែងប្រធានគណបក្សសង្រ្គោះជាតិជាផ្លូវការហើយ បន្ទាប់ពីសមាជិកជាច្រើនបោះឆ្នោតគាំទ្រនៅក្នុងសមាជវិសាមញ្ញនាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ ខណៈ លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ត្រូវបានសមាជបោះឆ្នោតគាំទ្រឱ្យធ្វើជាអនុប្រធានគណបក្សប្រឆាំង៕

...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​បើកសន្និសីទ​ចក្ខុវិស័យ លើប្រធានបទ «ការឈានឡើងក្នុង​ខ្សែចង្វាក់​បង្កើតតម្លៃ សម្រាប់​​ឧស្សាហូបនីយកម្ម កំណើន និងការអភិវឌ្ឍ​កម្ពុជា»

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីបើកសន្និសីទ ចក្ខុវិស័យលើប្រធានប្រធានបទ «ការឈានឡើងក្នុងខ្សែចង្វាក់បង្កើតតម្លៃ សម្រាប់ឧស្សាហូបនីយកម្ម កំណើន និងការអភិវឌ្ឍកម្ពុជា»។

សន្និសីទនេះ ធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រា ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្រ្តីមកពីតាមក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងម្ចាស់សហគ្រាស និងធុរកិច្ចជនមួយចំនួនទៀត។ សន្និសីទនេះ ធ្វើឡើងក្នុងបំណងជំរុញចង្វាក់ផលិតកម្ម របស់សហគ្រាសនានា នៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា៕

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយកំណើនសេដ្ឋកិច្ចកម្ពុជា បានកើនឡើងជានិច្ច។ សម្តេចនាយករដ្ឋមន្រ្តី ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចថេរក្នុងរង្វង់ប្រមាណ ៧ភាគរយ គឺបានមកពីការដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ច និងធុរកិច្ចត្រឹមត្រូវ ពិសេស គឺកុសលនៃសុខសន្តិភាព និង ស្ថិរភាពនយោបាយនៅទូទាំងប្រទេស ដែលរាជរដ្ឋាភិបាលបានខិតខំការពារជាដាច់ខាតនាពេលកន្លងមក ពេលបច្ចុប្បន្ន និងទៅអនាគត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមការព្យាករណ៍នៅឆ្នាំ២០១៧នេះ សេដ្ឋកិច្ចកម្ពុជាអាចនឹងសម្រេចបានក្នុងរង្វង់ ៧ភាគរយ ក្នុងនោះកំណើនក្នុងវិស័យកសិកម្មរំពឹងនឹងល្អប្រសើរឡើងវិញបន្តិច ដូចគ្នានិងកំណើន នៃវិស័យកាត់ដេរ នឹងរើបឡើងប្រសើរជាឆ្នាំ២០១៦។ ដោយឡែកវិស័យសំណង់ និងអចលនវត្ថុ នឹងបន្តថមថយកំណើន ដោយការកែតម្រូវនូវស្ថានភាពឥណទាន និងការផ្គត់ផ្គង់លើស។ ក្រៅពីនេះ កំណើន នៃឧស្សាហកម្មផ្សេងៗ ពិតមែនកាត់ដេរ រំពឹងថា នឹងមានកំណើនខ្ពស់ ដែលនឹងជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជារួម។ ស្ថានភាពបែបនេះរំពឹងថា នឹងបន្តរហូតដល់ឆ្នាំ២០១៨ ដែលកំណើនសេដ្ឋកិច្ចអាចនឹងសម្រេចបានដូចគ្នាក្នុងរង្វង់ ៧ភាគរយ។

* សម្តេចតេជោ បានថ្លែងថា សេដ្ឋកិច្ចកម្ពុជា ក៏ប្រឈមទៅនឹងហានិភ័យពីខាងក្រៅមួយចំនួនដូចជា ភាពមិនប្រាកដប្រជាពាក់ព័ន្ធការតម្លើង អាត្រាការប្រាក់គោលរបស់ធនាគារកណ្តាលរបស់អាមេរិក ការចាកចេញរបស់អង់គ្លេស និងអនាគតរបស់សហភាពអឺរ៉ុប...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធទិវាជាតិទីក្រុងស្អាត នៅវិមានសន្តិភាព

FN ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាពប្រារព្ធទិវាជាតិ ទីក្រុងស្អាត លើកទី៥ ឆ្នាំ២០១៧ ក្រោមប្រធានបទ ទីក្រុងស្អាតផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ និងប្រគល់រង្វាន់ជ័យលាភី សម្តេចនាយករដ្ឋមន្រ្តី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍ លើកទី២ អមដោយជ័យលាភីបដិសណ្ឋារកិច្ចល្អ សេវាសាធារណៈរបស់ក្រុង/ខណ្ឌ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ល្អបរិបូរណ៍ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយមានកំណើនសេដ្ឋកិច្ចខ្ពស់ គួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ សម្តេចបានថ្លែងទៀត កម្ពុជាត្រូវបន្តខិតខំប្រឹងប្រែងខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបាននូវភាពរីកចម្រើនសម្រេចបាន តាមបំណង ប្រាថ្នារបស់ខ្លួនសំដៅបន្តកែលម្អជីវភាព និងការរស់នៅរបស់ប្រជាជន និងការរួមចំណែកថែរក្សាភពផែនដីរបស់ សម្រាប់កូនចៅ ជំនាន់ក្រោយៗទៀត។

* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា វិស័យទេសចរណ៍ចូលរួមចំណែកយ៉ាងសំខាន់ក្នុងជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងជួយកាត់បន្ថយ បម្រែបម្រួលអាកាសធាតុនៅលើពិភពលោកផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចការពារបរិស្ថានគឺជារឿងសំខាន់មួយ ក្នុងការការពារភពផែនដី និងកាត់បន្ថយឧស្ម័នពុលក្នុងបិរស្ថាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភ្ញៀវទេសចរនឹងមិនប្រថុយប្រថានមកកាន់ប្រទេសមានសង្រ្គាម ដូចដែលកម្ពុជាជួបប្រទះកាលពីអតីតកាល ក៏ដូចជាបណ្តាប្រទេសកំពុងជួបសង្រ្គាមដូចបណ្តាប្រទេសនៅតំបន់មជ្ឈឹមនោះឡើយ។ ដូច្នេះការប្រយុទ្ធប្រឆាំងភេរវកម្ម និងរក្សាឲ្យបាននូវសុខសន្តិភាព គឺជាកត្តាដ៏ចាំបាច់ត្រូវអនុវត្ត និងរក្សាឲ្យបាន។

* សម្តេចតេជោ បានថ្លែងបន្តថា ភ្ញៀវទេសចរ ក៏នឹងមិនចង់មកឃើញប្រទេសមានបរិស្ថានពុល កខ្វក់ និងក្លិនស្អុយនោះទេ។ សម្តេចនាយករដ្ឋមន្រ្តី ក៏បានណែនាំឲ្យមានការបង្កើតបរិយាកាសបៃតង តាមរយៈការដាំបន្លែបែបធម្មជាតិ និងការចិញ្ចឹមសត្វជាដើម ដើម្បីផ្គត់ផ្គង់នៅតាមភោជនីយដ្ឋាន និងសណ្ឋាគារផ្សេងៗនៅតាមតំបន់ទស្សនាចរ។

*...Read More


​សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកជាថ្មី ឱ្យអាជ្ញាធរតាមបណ្តាខេត្ត ត្រួតពិនិត្យឱ្យបានម៉ត់ចត់ចំពោះការយកលុយពីអ្នកលក់តាមកញ្ច្រែង កញ្ជើ ល្អី 

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹកជាថ្មីដល់អាជ្ញាធរគ្រប់ខេត្តទាំងអស់ឱ្យត្រួតពិនិត្យឱ្យបាន​ម៉ត់ចត់ និងខ្លាំងក្លាបំផុត ចំពោះករណីយកភាស៊ី ឬលុយឈ្នួលផ្សេងៗ ពីអ្នកលក់ដូរតូចតាចតាមកញ្ច្រែង កញ្ជើ និងល្អី នៅក្នុងផ្សារមូលដ្ឋានរៀងៗខ្លួន។
ការក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០១៦ និងលើកទិសដៅការងារ ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ការក្រើនរំលឹកនេះ បានធ្វើឡើងបន្ទាប់ពីមានការលេចលឺថា មានម្ចាស់ផ្សារមួយចំនួនបានលួចប្រមូលភាស៊ីពីប្រជាពលរដ្ឋដែលលក់ដូរតូចតាច នៅតាមផ្សារ។ សម្តេចបានថ្លែងថា ប្រជាពលរដ្ឋដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អីទាំងនោះ ជួនកាលគាត់យកបន្លែដែលគាត់ដាំមកលក់ ទទួលបានកម្រៃតិចតួចប៉ុណ្ណោះ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបញ្ឈប់ឱ្យមានការយកភាស៊ី សម្រាប់អ្នកលក់ដូរ នៅតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមផ្សារ និងតាមដងផ្លូវ នៅទូទាំងប្រទេស។ ការសម្រេចបែបនេះ គឺដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋដែលលក់ដូរតូចតាច៕

...Read More

​រាជរដ្ឋាភិបាល អនុញ្ញាតឲ្យក្រសួងកសិកម្ម ចូលរួមត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យ នៅប៉ុស្តិ៍ពិនិត្យមាត់ច្រកនាំចេញ នំាចូល !

FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមសមត្ថកិច្ចជំនាញពាក់ព័ន្ធមួយចំនួនទៀត ក្រោមឱវាទក្រសួង រួមមាន កសិកម្ម ជលផល និងបសុព្យាបាល ដើម្បីចូលរួមត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យ តាមសមត្ថកិច្ចរៀងៗខ្លួន នៅតាមប៉ុស្តិ៍ត្រួតពិនិត្យមាត់ច្រកនាំចេញ នាំចូលបន្ថែមទៀត ដោយសហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករ ប៉ុន្តែក្រោមច្រកចេញចូលតែមួយ និងជៀសវាង ច្រកច្រើន និងយឺតយ៉ាវ៕

...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតប្រចាំឆ្នាំ នៅក្រសួងមហាផ្ទៃ នារសៀលថ្ងៃនេះ

FN ៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧​នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញ​បិទបើកសន្និបាត ត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ។ សន្និបាតនេះបានធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលបានបើកឡើងដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ។

ខាងក្រោមនេះជាប្រសាសន៍ទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងកងកម្លាំងនគរបាលទាំងអស់ដែលបានខិតខំ រួមគ្នាក្នុងការដោះស្រាយបញ្ហារបស់ជាតិ និងរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គម គេចផុតពីមហិច្ឆតាប៉ុនប៉ងបង្កភាពចលាចលពី ជនអគតិមួយចំនួន។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ មានគ្រឿងញៀនប្រមាណ១៩៤គីឡូក្រាមត្រូវបានដកហូត ខណៈជនល្មើសជាង ១ម៉ឺននាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា កំណើនអ្នកទោសបានកើនឡើង យ៉ាងច្រើន ធ្វើឲ្យពន្ធនាគារនៅតាមបណ្តារាជធានីខេត្តប្រឈមការកកណែនដោយអ្នកទោស ខណៈដែលជនញៀនថ្នាំ ក៏កើតមានច្រើននាំឲ្យមានបញ្ហា ប្រឈមខ្វះមណ្ឌលបន្សាបគ្រឿងញៀន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីបង្កបរិយាកាសល្អនៅក្នុងសង្គម ក៏ដូចជាការបោះឆ្នោតនៅខែមិថុនា ខាងមុខត្រូវបន្តរួមសហការគ្នា ធ្វើការងារសំខាន់ៗចំនួន៣រួមមាន៖ ១. បន្តរក្សាឲ្យបានដាច់ខាតនូវសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, ២. បន្តជំរុញការអភិវឌ្ឍន៍ឲ្យបាន ខ្លាំងក្លាថែមទៀត ក្នុងនោះរួមមានការធ្វើកំណែទម្រង់ប្រព័ន្ធវិមជ្ឈិការ និងសហវិមជ្ឈិការ ៣.បង្កើនប្រសិទ្ធភាពផ្តល់សេវាសាធារណៈកិច្ចគាំពារសង្គម និងការដោះស្រាយបញ្ហាសំខាន់របស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តថា...Read More


រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យភាគីឡាវប្រើប្រាស់ កំពង់ផែ ផ្លូវទឹក និងផ្លូវគោករបស់ខ្លួន ដើម្បីដឹកទំនិញចេញចូល

FN ៖ ខណៈដែលប្រទេសឡាវ មិនមានកំពង់ផែ ដើម្បីដឹកទំនិញតាមសមុទ្រនោះ កម្ពុជាបានសម្រេចបើកផ្លូវឱ្យមិត្តជិត ខាងមួយនេះ ប្រើប្រាស់កំពង់ផែ ផ្លូវទឹក និងផ្លូវគោករបស់ខ្លួន ដើម្បីដឹកទំនិញចេញចូល។

ការបើកផ្លូវឱ្យភាគីឡាវប្រើប្រាស់ កំពង់ផែ ផ្លូវទឹក និងផ្លូវគោកកម្ពុជានេះ ត្រូវបានបញ្ជាក់ជាថ្មីដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈជួបពិភាក្សាជាមួយ ប្រធានរដ្ឋឡាវ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) ដែលមកធ្វើទស្សនកិច្ចនៅកម្ពុជា នៅវិមានសន្តិភាពកម្ពុជា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។

សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា ស្តីអំពីលទ្ធផលផ្លូវការនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានាធិបតីឡាវ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្តេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការវាយតម្លៃខ្ពស់របស់ ប្រធានរដ្ឋឡាវ និងបានបញ្ជាក់ជាថ្មីថា កម្ពុជានឹងអនុញ្ញាតឱ្យប្រទេសប្រទេសឡាវជាមិត្តប្រើប្រាស់កំពង់ផែ និងផ្លូវទឹក ផ្លូវគោកកម្ពុជា សម្រាប់ការដឹកទំនិញចេញចូល ដើម្បីជំរុញការតភ្ជាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស នៅភាគខាងត្បូងនៃប្រទេសឡាវ និងនៅភាគឦសាននៃកម្ពុជា ឱ្យកាន់តែរីកចំរើន»។

ភាគីទាំងពី ក៏បង្ហាញអំពីភាពរីករាយចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ប្រសើរ ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរផងដែរ ដែលមិត្តភាពនេះ បានផ្តល់ប្រយោជន៍ សម្រាប់ប្រជាជនទាំងពីរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដូចជាវិស័យអប់រំ ពាណិជ្ជកម្ម ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការកាប់ឈើខុសច្បាប់ជាដើម។

កម្ពុជា-ឡាវ ក៏បានបង្ហាញអំពីលទ្ធផល នៃភាគីទាំងពីរសម្រេចបាននាថ្មីៗនេះ ផងដែឬ ក្នុងនោះមានដូចជា ការដាក់ឱ្យប្រើប្រាស់ប័ណ្ណឆ្លងកាត់ព្រំដែន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ និង ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវច្រកទ្វារអន្តរជាតិ និងអគារត្រួតពិនិត្យត្រពាំងក្រៀល-ណងណុកខៀន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ផងដែរ។

ការប្រើប្រាស់ប័ណ្ណឆ្លងកាត់ព្រំដែន និងការសម្ពោធច្រកអន្តរជាតិនេះ មិនត្រឹមតែជួយសម្រួលការឆ្លងកាត់ព្រំដែន របស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងជួយជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ពាណិជ្ជកម្ម និងទេសចរ៕

...Read More

ឆ្នាំ២០១៦ ទេសចរអន្តរជាតិជាង៥លាននាក់ មកទស្សនាកម្ពុជា ខណៈទេសចរខ្មែរចេញក្រៅប្រទេសជាង១.៤លាននាក់

FN ៖ របាយការណ៍របស់ក្រសួងទេសចរណ៍ ដែលចេញផ្សាយនៅថ្ងៃទី២៣​ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបង្ហាញថា នៅឆ្នាំ២០១៦ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិ ចំនួន «៥,០១១,៧១២នាក់» ដែលកើនឡើង ៥ភាគរយ បើធៀបនឹងឆ្នាំ២០១៥។ ចំណែកភ្ញៀវទេសចរកម្ពុជា ដែលធ្វើដំណើរកម្សាន្តនៅក្រៅប្រទេសវិញនោះ មានចំនួន «១,៤៣៤,០៣០នាក់» គឺកើនឡើង ២០.១ភាគរយ។

របាយការណ៍ក្រសួងទេសចរណ៍ បានបង្ហាញថា ភ្ញៀវទេសចរដែលមកទស្សនាកម្ពុជាច្រើនជាងគេ នៅឆ្នាំ២០១៦ គឺនៅតែជាភ្ញៀវជនជាតិវៀតណាម ដែលមានចំនួន ៩៥៩,៦៦៣នាក់ តែមានការថយចុះ ២.៨ភាគរយ ខណៈភ្ញៀវជនជាតិចិន មានចំនួន ៨៣០,០០៣នាក់ កើនឡើង ១៩.៥ភាគរយ។ ក្នុងនោះភ្ញៀវទេសចរ មកតាមផ្លូវអាកាសមានចំនួន ២,៧០៤,៣៦៧នាក់ កើនឡើង ៩.២ភាគរយ ផ្លូវគោកចំនួន ២,១៥៣,៩៣២នាក់ និងផ្លូវទឹក មានចំនួន ១៥៣,៤១៣នាក់។

...Read More

ទៅមុខថយក្រោយ