
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសស្វាគមន៍ និងលើកទឹកចិត្តឲ្យអាមេរិកកាត់ជំនួយទាំងអស់ពីកម្ពុជា រួមទាំងជំនួយសម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ។
នៅចំពោះមុខតំណាងកម្មករកម្មការិនីជិត៥ពាន់នាក់ នៅកោះពេជ្រ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើអាមេរិកកាត់ជំនួយ សម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានន័យថា អាមេរិកមិនត្រឹមតែផ្តួលសម្តេចមិនបាននោះទេ ថែមទាំងសម្លាប់ប្រជាធិបតេយ្យថែមទៀតផង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការកាត់ជំនួយរបស់អាមេរិកមិនបានសម្លាប់រាជរដ្ឋាភិបាលនោះទេ តែគឺជាការសម្លាប់ក្រុមមនុស្សដែលបម្រើនយោបាយរបស់អាមេរិកតែប៉ុណ្ណោះ។ សម្តេចបានតបអាមេរិកថា កម្ពុជា មិនអាចយកជំនួយបរទេស ហើយត្រូវឱនក្បាល និងធ្វើឲ្យបាត់បង់ឯករាជ្យ អធិបតេយ្យភាពជាតិនោះឡើយ៕
...
Read More
FN ៖ បើទោះបីបានចំណាយពេលដ៏មមាញឹកជាមួយ កិច្ចប្រជុំនានានៅប្រទេសវៀតណាម និងហ្វីលីពីនរយៈពេល៥ថ្ងៃយ៉ាងណាក្តី តែក្រោយពេលត្រឡប់មកដល់មាតុប្រទេសវិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មិនបានឈប់សម្រាកនោះទេ។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី សរុបជិត ២ម៉ឺននាក់មកពីរោងចក្រចំនួន១៣ នៅតំបន់ឧស្សាហកម្ម 7NG ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាវក្រោះ អាវការពារគ្រាប់មិនមែនជាការចាប់បាច់ ត្រូវពាក់ ដើម្បីចុះជួបជាមួយប្រជាពលរដ្ឋជាទីស្រឡាញ់នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយ និងមោទនភាពជាខ្លាំង ដែលរាល់ដំណើររបស់សម្តេចចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ទទួលបានការស្វាគមន៍ដោយគោរពស្រឡាញ់យ៉ាងខ្លាំងពីបងប្អូនកម្មករ កម្មការិនី ដែលជាការបង្ហាញឲ្យឃើញថា កម្មករ កម្មការិនី បានស្គាល់សម្តេចយ៉ាង ច្បាស់តាមសកម្មភាពបម្រើជាតិ និងប្រជាជន។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា តំបន់ឧស្សាហកម្ម 7NG ពោលគឺតំបន់វិហារសួគ៌ និងព្រែកតាម៉ាក់ គឺជាតំបន់ប្រយុទ្ធយ៉ាងស្រួចស្រាវក្រោយ ថ្ងៃរដ្ឋប្រហារ ១៨ មីនា ឆ្នាំ១៩៧០ ហើយសម្តេចមិននឹកស្មានថា តំបន់ដែលជាសមរភូមិប្រយុទ្ធបានប្រែក្លាយជាតំបន់សេដ្ឋកិច្ចដ៏រស់រវើកបែបនេះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការអភិវឌ្ឍនៅតំបន់ 7NG មិនមែនជាការកើតឡើងដោយចៃដន្យនោះទេ តែគឺជាការកើតឡើងដោយការ ដាក់ចេញចក្ខុវិស័យយ៉ាងច្បាស់លាស់។ បើតាមសម្តេចតេជោ បានបញ្ជាក់ថា ដើម្បីអ្នកទាញអ្នកវិនិយោគមកអភិវឌ្ឍន៍តំបន់នេះ សម្តេចបានរៀបចំ និងដាក់ចេញនូវផែនការសាងសង់ផ្លូវជាតិលេខ៨ និងស្ពានព្រែតម៉ាក់ ដែលជាការសម្រួលខាងផ្នែកប្រព័ន្ធហេដ្ឋាសម្ព័ន្ធដើម្បីបើកផ្លូវឲ្យអ្នកវិនិយោគមកវិនិយោគនៅតំបន់នេះ។
* ក្នុងកិច្ចសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅតំបន់ឧស្សាហកម្ម7NG...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អានតូនីអូ ហ្គាតធើរ៉េស (Antonio Guterres) បង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀតចំពោះកងទ័ពមួកខៀវកម្ពុជា ជាពិសេសសុខសុវត្ថិភាពរបស់ពួកគេពេលបំពេញបេសសកកម្មរក្សាសន្តិភាពនៅតាមបណ្តាប្រទេសនានា។
សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលសម្តេចជួបសំណេះសំណាលដោយផ្ទាល់ជាមួយលោក Antonio Guterres និងសហការីរបស់លោកនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
លោក អនឃួន សំអូន អ្នកយកព័ត៌មានពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជា ដែលបានចូលរួមយកព័ត៌មាននៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងម៉ានីលបានរាយការណ៍មកថា ក្នុងជំនួបទ្វេភាគីនាព្រឹកថ្ងៃនេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានចូលរួមសម្តែងការសោកស្តាយ និងរំលែកមរណទុក្ខយ៉ាងក្រៀមក្រំចំពោះកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ៤រូប ដែលត្រូវបានពលីជីវិតនៅអាហ្វ្រិកកណ្តាល កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ។
ក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិថា កម្ពុជាតែងរក្សាជំហរដ៏ម៉ឹងម៉ាត់បំផុតជាមួយអង្គការសហប្រជាជាតិ និងពិភពលោកក្នុងការរក្សានូវសុខសន្តិភាពនៅលើពិភពលោក។
ឈរលើស្មារតីនេះសម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា បើទោះបីកងទ័ពមួកខៀវរបស់កម្ពុជាបានជួបរឿងអកុសលយ៉ាងនោះក្តី តែកម្ពុជាមិនបានរាថយក្នុងការបញ្ជូនកងកម្លាំងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពនៅតាមប្រទេសដែលបានជួបភ្លើងសង្រ្គាមនោះឡើយ។ លើសពីនេះទៀតកម្ពុជា តែងតែបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្តុះបណ្តាល និងបំពាក់បំប៉នសមត្ថភាពដល់កងកម្លាំងរបស់កម្ពុជា មុននឹងពួកគេចេញទៅបំពេញបេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។
បើទោះបីជាមិនរាថយចំពោះកិច្ចការចូលរួមថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋលើពិភពលោកយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន បានស្នើអគ្គលេខាធិការអង្កការសហប្រជាតិជួយពង្រឹងថែមទៀត ចំពោះសុខសុវត្ថិភាពកងទ័ពមួកខៀវកម្ពុជាក្នុងពេលបំពេញបេសកកម្មការងារ។
ឆ្លើយតបសំណើរបស់សម្តេចតេជោ ហ៊ុន សែន លោកអគ្គលេខាធិការ បានបញ្ជាក់ថា លោកនឹងជំរុញឲ្យមានការយកចិត្តទុកដាក់ថែមទៀត ចំពោះកងទ័ពមួកខៀវទាំងកម្ពុជា និងបណ្តាប្រទេសនាន ដែលបានចូលរួមជាមួយអង្កការសហប្រជាជាតិ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំងមួកខៀវ ៤,៧៦៩នាក់ ក្នុងនោះស្រី ២០៣នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាពតាមបណ្តាប្រទេសនានាដូចជាសាធារណរដ្ខស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីរី សាយប្រីស និងម៉ាលីជាដើម។ បច្ចុប្បន្នមានកម្លាំងមួកខៀវកម្ពុជាចំនួន ៨១១រូប ស្រី ៥៦រូបកំពុងបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ...Read More

FN ៖ ក្នុងឱកាសសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅទីក្រុងម៉ានីលនៃសាធារណៈរដ្ឋហ្វីលីពីន នាព្រលប់ថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក លី កឺជាង នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងបរិយាកាសរីករាយស្និទស្នាលរាក់ទាក់បំផុត។
ក្នុងឱកាសនោះ លោក លី កឺជាង បានសម្តែងសេចក្តីរីករាយ ដោយបានជួបសម្តេចតេជោនាយករដ្ឋមន្រ្តីសារជាថ្មីម្តងទៀត ក្នុងនាមជាមិត្តចាស់របស់ចិន ដែលនេះជាការបង្ហាញពី ទំនាក់ទំនងយ៉ាងជិតស្និទកាន់តែល្អប្រសើរជាលំដាប់រវាងប្រទេសកម្ពុជា និងប្រទេសចិន និងជាពិសេសរវាងសម្តេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជាន់ខ្ពស់ចិន។
លោកនាយករដ្ឋមន្រ្តីចិន បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញារួមគ្នា នឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យដល់កម្រិតខ្ពស់មួយថែមទៀត។ ជាការឆ្លើយតបសម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានសម្តែងនូវការរីករាយ និងសូមថ្លែងអំណរគុណ ដែលបានទទួលស្គាល់ពីមិត្តចិនថា ជាមិត្តចាស់ ដែលប្រកបដោយទំនុកចិត្តគ្នាទៅវិញទៅមក។
នៅក្នុងជំនួបនេះដែរ ដោយកម្ពុជានឹងត្រូវរៀបចំកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នៅរាជធានីភ្នំពេញនាខែមករា ឆ្នាំ២០១៨ ខាងមុខនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញលោកនាយករដ្ឋមន្រ្តី លី កឺជាង ចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ និងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីបើកសករាជថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងខួបអនុស្សាវរីយ៍ទី ៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។ ជាការឆ្លើយតបលោក លី កឺជាង បានទទួលការអញ្ជើញរបស់សម្តេចតេជោ ដោយរីករាយ និងសន្យារួមចំណែក ធ្វើឱ្យកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងបានទទួលជោគជ័យ។
នៅក្នុងឱកាសនោះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីការជំរុញការអនុវត្តគម្រោងការកសាងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ ព្រះរាជាណាចក្រកម្ពុជា។ ជាការឆ្លើយតប ភាគីចិនបានសន្យាថានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការជួយជំរុញឱ្យការកសាងផ្លូវល្បឿនលឿននេះ បានសម្រចទៅយ៉ាងឆាប់រហ័ស ដើម្បីចូលរួមវិភាគទានជំរុញកំណើនសេដ្ឋកិច្ច និងលើកតម្កើងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ទន្ទឹមនេះដែរ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីការជំរុញការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ដែលជាមរតកនៃសង្រ្គាមរាំរ៉ៃនៅកម្ពុជារាប់ទស្សវត្សកន្លងទៅ។ ភាគីមិត្តចិនបានជម្រាបជូនសម្តេចតេជោថា ការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាសកម្មភាពអទិភាពមួយរបស់រដ្ឋាភិបាលចិន ក្នុងការជួយប្រទេសនានាដែលកំពុងជួបប្រទះ នូវបញ្ហានេះ។ ក្នុងបរិការនេះមិត្តចិនសន្យាថា នឹងជួយឱ្យអស់លទ្ធភាព ដើម្បីបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឱ្យបានឆាប់រហ័ស និងស្នើឱ្យស្ថាប័នពាក់ព័ន្ធនៃ...Read More

FN ៖ ដោយមិនញញើត ឬ ខ្លាចប្រធានាធិបតីអាមេរិកខឹងសម្បានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិយាយដោយត្រង់ៗប្រាប់លោក ដូណាល់ ត្រាំ ថា អំឡុងពេលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅសហរដ្ឋអាមេរិក ក្រុមបក្សប្រឆាំងនៅកម្ពុជា បានប្រដូចលោក ដូណាល់ ត្រាំ និងរូបសម្តេច ជាជនផ្តាច់ការដូចគ្នា និងហៅលោក ត្រាំ ជាជនផ្តាច់ការដោយសារលុយ។
ការថ្លែងរំលឹកបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន រួមនិងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានធ្វើឡើងនាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកប្រាប់លោកប្រធានាធិបតីទី៤៥របស់អាមេរិកថា ក្នុងពេលឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក សម្តេច គឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សតិចតួចបំផុត ដែលបានជ្រើសរើសយកលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក។
សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា ថែមទាំងបានរំលឹកទៀតថា ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតនោះ ចៅៗរបស់សម្តេច ដែលរៀននៅសាលារបស់អាមេរិកាំង ត្រូវបានគេបញ្ចេះឲ្យស្អប់លោក ដូណាល់ ត្រាំ។ ត្រង់ចំណុចនេះ សម្តេចនាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏បានប្រាប់ទៅប្រធានាធិបតីអាមេរិករូបនេះថា ស្ថានទូតរបស់អាមេរិកនៅកម្ពុជា មិនត្រឹមតែមិនអព្យាក្រឹត្យចំពោះកម្ពុជានោះទេ តែក៏មិនអព្យាក្រឹត្យចំពោះបេក្ខភាពប្រធានាធិបតីអាមេរិកនាពេលនោះផងដែរ។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១០០នាក់ ដែលពេលនោះនៅកម្ពុជា គេចាត់ទុកថា ឯកឧត្តមមានលទ្ធភាពឈ្នះឆ្នោតត្រឹមតែ ១ភាគរយប៉ុណ្ណោះ ៩៩ភាគរយ ឯកឧត្តមគឺជាអ្នកចាញ់។ ក៏ប៉ុន្តែខ្លួនខ្ញុំ ស្ថិតនៅក្នុងចំណោម ១ ភាគរយ។ មុនពេលបោះឆ្នោតខ្ញុំបានប្រកាសពីរលើកថា ឯកឧត្តម ជាអ្នកឈ្នះឆ្នោត។ ប៉ុន្តែខ្ញុំបែរជាទទួលនូវការវ៉ៃប្រហារ ពីប្រធានបក្សប្រឆាំងថា សត្វដែលមានរោមដូចគ្នា វានៅក្នុងសំបុកជាមួយគ្នាបាន។ ដូណាល់ ត្រាំ គឺជាអ្នកផ្តាច់ការដោយសារលុយ ឯ ហ៊ុន សែន...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងដោយផ្ទាល់មាត់នៅចំពោះមុខប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យពិចារណាបង្វែរបំណុល ដែលកម្ពុជាជំពាក់អាមេរិកក្នុងសម័យសង្រ្គាមនាទសវត្សរ៍ឆ្នាំ៧០ មកជាជំនួយសម្រាប់អភិវឌ្ឍន៍កម្ពុជាជំនួសវិញ។
សំណើដែលបានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់លោក ដូណាល់ ត្រាំ បំណុលដែលកម្ពុជាជំពាក់អាមេរិក គឺប្រៀបដូចជាអាមេរិក យកញញួរមកវាយក្បាលកម្ពុជា ហើយឲ្យកម្ពុជាសងថ្លៃញញួរនោះថែមទៀត។
សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំក៏សូមបញ្ជាក់ជូនឯកឧត្តមផងដែរថា បញ្ហាបំណុលដែលកម្ពុជាមានជាមួយសហរដ្ឋអាមេរិក ជាបញ្ហាមួយដែលខ្ញុំធ្លាប់បាននិយាយជាមួយប្រធានាធិបតី អូប៉ាម៉ា។ រឿងនេះវាដូច្នេះ គឺនៅត្រង់ថា កម្ពុជា ត្រូវបានទម្លាក់ដោយរដ្ឋប្រហារមួយដែលគាំទ្រដោយសហរដ្ឋអាមេរិក ហើយបានក្លាយទៅជាប្រទេសជំពាក់បំណុលរបស់សហរដ្ឋអាមេរិក ហើយបំណុលនោះទៀតសោត គឺយើងខ្ញុំជាអ្នកទទួលមរតក ដូច្នេះយើងខ្ញុំត្រូវមានភារកិច្ចសង។ យើងខ្ញុំបានស្នើសុំថា យើងខ្ញុំសង តែស្នើអាមេរិកបង្វែបំណុលនោះមកជួយកម្ពុជាវិញ។ ចំណុចនេះ គឺជាចំណុចដែលយើងខ្ញុំស្នើសុំឯកឧត្តមពិចារណា ពីព្រោះថាវាប្រៀបដូចជាការយកញញួរមកវាយយើងខ្ញុំហើយ ឲ្យយើងខ្ញុំសងថ្លៃញញួរហ្នឹងទៅទៀត ព្រោះជំនួយនេះមិនដឹងថា គេយកមកធ្វើអី ហើយគេទិញអាវុធមកធ្វើសង្រ្គាមនៅកម្ពុជា ក្នុងពេលយើងខ្ញុំនៅក្មេងៗនៅឡើយ។ ប៉ុន្តែមរតករដ្ឋយ៉ាងនេះ យ៉ាងណាក៏ដោយយើងខ្ញុំត្រូវតែមានការគោរព»។
សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាក្នុងសម័យសាធារណរដ្ឋរបស់លោកសេនាប្រមុខ លន់ នល់ (១៨ មីនា ១៩៧០-១៧ មេសា ១៩៧៥) ដែលជាសម្ព័ន្ធមិត្តរបស់សហរអាមេរិកនោះ បានខ្ចីអាមេរិកជាង ២០០លានដុល្លារសហរដ្ឋអាមេរិក ដែលជំនួយនោះភាគច្រើនមិនសូវជាបានធ្វើការអភិវឌ្ឍអ្វីនោះឡើយ គឺសម្រាប់គាំទ្រដល់រដ្ឋាភិបាលលោក លន់ នល់ ក្នុងការធ្វើសង្រ្គាមជាមួយកងទ័ពរបស់ខ្មែរក្រហម។ បូកទាំងដើម និងការប្រាក់ផង មកដល់ពេលបច្ចុប្បន្នបំណុលនេះ បានឡើងរហូតដល់ជាង ៥០០លានដុល្លារអាមេរិក។
កម្ពុជាតែងបានស្នើសុំឲ្យមានការបង្វែរបំណុលទាំងនេះ ទៅជាជំនួយអភិវឌ្ឍន៍តែមិនទាន់មានការឆ្លើយតបជាវិជ្ជមានណាមួយពីរដ្ឋាភិបាលអាមេរិកនៅឡើយនោះទេ៕
...
Read More
FN ៖ នាយករដ្ឋមន្រ្តីកម្ពុជា ឡាវ និងវៀតណាម បានប្តេជ្ញារួមគ្នាធ្វើឲ្យការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងបីមានទំហំកាន់តែខ្ពស់ថែមទៀត។ ការប្តេជ្ញានេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារួមគ្នារវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក ថងលួន ស៊ីស៊ូលីត និងលោក ង្វៀន ស៊ុនហ្វុក នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន មុននឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីនៃប្រទេស CLV ក៏បានពិភាក្សាពីការពង្រឹង និងរិតចំណមិត្តភាព សហប្រតិបត្តិការឲ្យកាន់តែល្អប្រសើឡើង និងដើម្បីជំរុញការបោះបង្គោលព្រំដែនឲ្យបានចប់ឆាប់ៗ ដើម្បីកែប្រែតំបន់ព្រំដែនឲ្យក្លាយជាតំបន់សន្តិភាព និងសហប្រតិបត្តិការពាណិជ្ជកម្ម ដែលនឹងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង៕
...
Read More
FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូល អាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលធ្វើឡើងនៅមជ្ឍមណ្ឌលវប្បធម៌ហ្វីលីពីន ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
តាម Page Facebook របស់សម្តេច បានបញ្ជាក់ថា ការអញ្ជើញចូលរួមរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំទាំងនេះ ត្រូវបានទទួលស្វាគមន៍រាក់ទាក់យ៉ាងកក់ក្ដៅបំផុតពីសំណាក់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន និងលោកស្រី។.
ជាមួយគ្នានេះ នៅក្នុងកិច្ចបើកប្រជុំកំពូលនាពេលនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ប្រមុខរដ្ឋ រដ្ឋាភិបាលកិច្ចប្រជុំកំពូលអាស៊ានបូព៌ា ប្រមុខរដ្ឋ រដ្ឋាភិបាលបាលបណ្ដាប្រទេសធំៗ លើពិភពលោក អគ្គលេខាធិការអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីអាស៊ាន ភ្ញៀវប្រធានអាស៊ាន អគ្គលេខាធិការអាស៊ាន ឧត្តមមន្ត្រីអាស៊ាន ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន អគ្គនាយកអាស៊ាន តំណាំងអចិន្ត្រៃយ៍ប្រចាំអាស៊ាន សមាជិកគណៈប្រតិភូ និងបណ្តាញផ្សព្វផ្សាយព័ត៌មានជាច្រើនទៀត។
ទន្ទឹមនឹងនោះ ក៏មានការសម្ដែងសិល្បះចម្រៀងរបស់ប្រទេសនិមួយៗ ជូនគណៈប្រិភូទស្សនាផងដែរ។
សម្រាប់កម្មវិធីថ្ងៃនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំចំនួន០៩ផ្សេងទៀត បន្ទាប់ពីពិធីបើកកិច្ចប្រជុំអាស៊ានលើកទី៣១។ ហ្វេសប៊ុកសម្ដេចតេជោ នឹងផ្សាយជូនព័ត៍មាននៃកិច្ចប្រជុំកំពូលនេះជូនបងប្អូន ប្រជាពលរដ្ឋបានជ្រាបជាបន្តបន្ទាប់ទៀត៕
...
Read More
FN ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឡាវ លោក ថងលួន ស៊ីស៊ូលីត បានព្រមព្រៀង និងឯកភាពគ្នាឲ្យមានការបោះបង្គោលព្រំដែនបន្ថែមលើចំនួនបង្គោលព្រំដែន ដែលមានស្រាប់ ពោលនៅកន្លែងដែលមានបញ្ហាសាំញ៉ាំ ត្រូវបោះបង្គោលព្រំដែនឲ្យបានញឹក ដើម្បីចៀសវាងបញ្ហាជាមួយគ្នាទៅថ្ងៃក្រោយទៀត។
ការព្រមព្រៀងគ្នាឲ្យមានការបោះបង្គោលព្រំដែន ឲ្យបានញឹកនៅតំបន់មានបញ្ហាសាំញ៉ាំនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ទីកន្លែងដែលសម្តេចតេជោ ហ៊ុន សែន និងលោក ថងលួន ស៊ីស៊ូលីត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ រួមនិងកិច្ចប្រជុំពាក់ព័ន្ធ។
ក្នុងជំនួបពិភាក្សានោះ មេដឹកនាំនៃប្រទេសទាំងពីរ បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើស្ថានភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន និង លោក ថងលួន ស៊ីស៊ូលីត បានថ្លែងថា កំពុងតាមដាន និងត្រួតពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ ដោយមិនឲ្យមានបញ្ហាកើតឡើងទៀតនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានការរីករាយចំពោះសភាពការណ៍ តាមតំបន់ព្រំដែនមិនមានភាពតានតឹង ហើយសម្តេចបានវាយតម្លៃខ្ពស់ ចំពោះរដ្ឋមន្រ្តីការបរទេស និងគណៈកម្មាធិការព្រំដែន នៃប្រទេសទាំងពីរ បានធ្វើការជួបប្រជុំ ដើម្បីដោះស្រាយនូវរាល់បញ្ហាដែលកើតមានឡើង សំដៅធ្វើយ៉ាងណាកាត់បន្ថយជម្លោះរវាងប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន និងលោកថងលួន ស៊ីស៊ូលីត ក៏បានឯកភាពទទួលយកតាមសំណើរបស់ប្រធានាធិបតីបារាំង ក្នុងការផ្តល់អ្នកជំនាញឯកទេសព្រំដែន ដើម្បីធ្វើការដោះស្រាយនូវបញ្ហាព្រំដែន ដែលមិនទាន់បានដោះស្រាយ។ ក្នុងកិច្ចសំណេះសំណាលនោះ មេដឹកនាំនៃប្រទរេសទាំងពីរ បានធ្វើការចុះហត្ថលេខាស្នើដល់ភាគីបារាំងបញ្ជួនអ្នកឯកទេសបារាំង ដើម្បីចូលមកធ្វើការជាមួយភាគីកម្ពុជា និងភាគីឡាវ លើបញ្ហាព្រំដែនដែលនៅសេសសល់។
មេដឹកនាំទាំងពីរ ក៏បានឯកភាពគ្នា ក្នុងការអនុញ្ញាតឲ្យក្រសួងការបរទេសនៃប្រទេសទាំងពីរ ទទួលស្វាគមន៍ការមកដល់នៃអ្នកឯកទេសព្រំដែនបារាំង ដើម្បីធ្វើការវាស់វែងខ្សែបន្ទាត់ព្រំដែន ដែលនៅសេសសល់។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា និងឡាវ មានព្រំដែនប្រវែង ៥៤០គីឡូម៉ែត្រ ហើយត្រូវបោះបង្គោលព្រំដែនសរុបចំនួន ១៤៥ បង្គោល។ បច្ចុប្បន្នប្រទេសទាំងពីរបោះបង្គោលបានចំនួន ១២១បង្គោលរួចហើយ៕
...
Read More
FN ៖ តាមរយៈសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រទេសរុស្ស៊ី បានសម្រេចផ្តល់ជំនួយសម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នាឆ្នាំ២០១៨ខាងមុខនេះ ជាមួយការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការ និងចំណាត់ការទាំងឡាយរបស់រាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក្នុងការថែរក្សាសន្តិសុខ និងស្ថេរភាពនយោបាយ។
ការសម្រេចផ្តល់ជំនួយសម្រាប់ដំណើរការបោះឆ្នោតនៅឆ្នាំ២០១៨នេះ បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីរុស្ស៊ី លោក ឌីមេទ្រី ម់ាក់ម៉េដេវ។ លោក ឌីមេទ្រី ម់ាក់ម៉េដេវ បានថ្លែងថា ក្រៅពីផ្តល់ជំនួយសម្រាប់ការបោះឆ្នោតហើយនោះ លោក ក៏នឹងផ្តល់អ្នកសង្កេតការណ៍មកចូលរួមសង្កេតការណ៍លើការបោះឆ្នោតនៅកម្ពុជាផងដែរ។
នាយករដ្ឋមន្រ្តីរុស្ស៊ី បានថ្លែងថា កម្ពុជា គឺជាមិត្តដ៏ស្និទ្ធស្នាលរបស់រុស្ស៊ី ហើយរុស្ស៊ីក៏គាំទ្រទាំងស្រុង ចំពោះចំណាត់ការទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សានូវស្ថេរភាពនយោបាយ និងសន្តិភាពនៅក្នុងប្រទេស ដោយមិនអនុញ្ញាតឲ្យបរទេសចូលមកជ្រៀងជ្រែកកិច្ចការផ្ទៃក្នុងនោះ។
ក្នុងជំនួបខាងលើនេះ នាយករដ្ឋមន្រ្តីរុស្ស៊ី ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការជួសជុលមន្ទីរពេទ្យរុស្ស៊ីផងដែរ ហើយដំណើរការជួសជុលនឹងចាប់ផ្តើមឡើងនាពេលឆាប់ៗខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់នាយករដ្ឋមន្រ្តីរុស្ស៊ី ឲ្យពិចារណាលុបបំណុលដែលកម្ពុជាជំពាក់។ ត្រង់បញ្ហានេះ នាយករដ្ឋមន្រ្តីរុស្ស៊ីបានឆ្លើយតបថា នឹងបង្កើតក្រុមការងារ ដើម្បីសិក្សាទៅលើបញ្ហានេះ។
ជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន និងលោក ឌីមេទ្រី មាក់ម៉េដេវ ក៏បានពិភាក្សាផ្តោតជាសំខាន់ ទៅលើការបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្រ្តីកម្ពុជា និងរុស្ស៊ី ក៏បានពិភាក្សាក្នុងការបើកឲ្យមានហោះហើរត្រង់ពីរុស្ស៊ី ទៅខេត្តព្រះសីហនុងផងដែរ៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទូចឲ្យអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APEC ពិចារណាដាក់ប្រទេសសមាជិកអាស៊ានចំនួន៣បន្ថែមទៀត គឺកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ជាសមាជិកនៃអង្គការមួយនេះ ដើម្បីធ្វើឲ្យកិច្ចពិភាក្សារវាងប្រទេសសមាជិកអាស៊ាន និង APEC កាន់តែមានភាពពេញលេញ។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យអង្គការនេះអនុញ្ញាតឲ្យប្រធាន និងអគ្គលេខាធិការអាស៊ានបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ APEC ឲ្យបានទៀងទាត់ផងដែរ។
សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅចំពោះមុខមេដឹកនាំមហាអំណាចពិភពលោក រួមនិងបណ្តាមេដឹកនាំប្រទេសសមា ជិកអាស៊ាន និងមេដឹកនាំមកពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងកិច្ចសន្ទនាក្រៅផ្លូវការរវាងមេដឹកនាំអាស៊ាន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ដែលបានធ្វើឡើងនៅក្នុងទីក្រុងដាណាង ប្រទេសវៀតណាម នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្នុងកិច្ចសន្ទនា ដែលមានការអញ្ជើញចូលរួមប្រធានាធិបតីចិន លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីរុស្ស៊ី លោកប្លាឌឺមៀ ពូទីន នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ៊្សូ អាបេ… សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ បានថ្លែងសុន្ទរកថាគន្លឹះដូចទៅនឹងមេដឹកនាំប្រទេសសមាជិក អាស៊ានដទៃទៀតផងដែរ។
ក្នុងកិច្ចសន្ទនាក្រៅផ្លូវការរវាងថ្នាក់ដឹកនាំអាស៊ាន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ក្រោមមូលបទ «ការរួមគ្នាក្នុងភាពជាដៃគូ ដើម្បីថាមភាពថ្មីសម្រាប់សមាហរណកម្ម និងការតភ្ជាប់គ្រប់ជ្រុងជ្រោយ នៃអាស៊ី-ប៉ាស៊ីហ្វីក» សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អាស៊ាន និង APEC គឺជាដៃគូយ៉ាងសំខាន់ និងមានគោលដៅរួមដូចគ្នា ពោលគឺការជំរុញកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព នវានុវត្តន៍ និងបរិយាប័ន ព្រមទាំងការធ្វើសមាហរណកម្មចូលទៅក្នុងសេដ្ឋកិច្ចពិភពលោក។
សម្តេចបន្តថា ក្នុងស្មារតីនេះ អាស៊ាន និង APEC នៅមានឱកាសច្រើនក្នុងការសហការគ្នា ដើម្បីស្វែងរកប្រភពកំណើនថ្មីៗ ពង្រឹងនវានុវត្តន៍ គាំទ្របណ្តាញផលិតកម្មតំបន់...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយយុវជនអាស៊ាន-ជប៉ុន ៣៦២នាក់នាក់ ដែលនឹងត្រូវស្នាក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ក្នុងកិច្ចសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងច្រើនពាក់ព័ន្ធនឹងដំណើរការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាពីស្ថានភាពដ៏ក្រលំបាកក្រោយការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងបញ្ហារបស់សហគមន៍អាស៊ាន។ ខាងក្រោមនេះ គឺជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងកិច្ចសំណេះសំណាលនាព្រឹកនេះ៖
* ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងតំណាងឲ្យប្រជាពលរដ្ឋកម្ពុជាទាំងមូល សម្តេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់យុវជនអាស៊ាន និងជប៉ុន ដែលបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា។
* នៅចំពោះមុខយុវជនវៀតណាម សម្តេចតេជោ ហ៊ុន សែន បានថ្លែងចូលរួមសោកស្តាយ និងការរំលែកមរណទុក្ខចំពោះការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋវៀតណាម ដោយសារគ្រោះខ្យល់ព្យុះ។
* សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំជប៉ុន ដែលបានដាក់ចេញចក្ខុវិស័យក្នុងការបង្កើតនាវាយុវជនអាស៊ាន-ជប៉ុន ដែលជាចក្ខុវិស័យដ៏ល្អមួយសម្រាប់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងយុវជនអាស៊ាន និងជប៉ុន។
* សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យរបស់មេដឹកនាំអាស៊ានកាលពី ៤៤ឆ្នាំមុនផងដែរ ដែលបានព្រមព្រៀងបង្កើតឲ្យមាននាវយុវជនអាស៊ាន-ជប៉ុន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិននឹកស្មានថា ការប្រឈមមុខថ្នាក់គ្នារវាងបណ្តាប្រទេសអាស៊ានរវាងបណ្តាប្រទេសអាស៊ាន ដែលស្ថិតនៅឥណ្ឌូចិន និងប្រទេសសមាជិកអាស៊ានដទៃទៀត ក្លាយទៅជាសមាជិកក្រោមដំបូលអាស៊ានតែមួយ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយ ហើយកោតសរសើរទៅបិតាស្ថាបនិកអាស៊ាន ដែលមកដល់ពេលនេះពួកគាត់ប្រហែលជាទទួលមរណកាលអស់ទៅហើយ។
* សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរគំនិតផ្តួចផ្តើមរបស់ស្ថាបនិកអាស៊ាន ក្នុងការធ្វើឲ្យអាស៊ានរស់នៅដោយសុខដុមនីយកម្មជាមួយគ្នា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមយុវជនអាស៊ាន-ជប៉ុន បើទោះបីកម្ពុជាជាកូនពៅ តែបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនេះពីរលើកហើយ គឺនៅឆ្នាំ២០០២...Read More
ទៅមុខថយក្រោយ