FN ៖ នៅក្នុងជំនួបជាមួយតំណាងកម្មករ កម្មការិនីនៅកោះពេជ្រ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា បាត់បង់ឱកាសច្រើនណាស់មកហើយដោយសារតែភ្លើងសង្រ្គាម ហើយសម្តេចមិនលើកលែងឲ្យអ្នកចង់បំផ្លាញសន្តិភាព របស់កម្ពុជានោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មានតែសន្តិភាពនោះទេ ដែលផ្តល់ឱកាសសព្វបែបយ៉ាងទាំងការអភិវឌ្ឍជាតិ កំណើនរោងចក្រ ព្រមទាំងការរស់រៀននៃរបបលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការបញ្ចេញមតិផងដែរ។
សម្តេចបានបន្ថែមថា ចំណងនៃសន្តិភាព និងការអភិវឌ្ឍមិនអាចកាត់ផ្តាច់ពីគ្នាបាននោះទេ។ ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន ស្នើដល់កម្មករ កម្មការិនី និងប្រជាពលរដ្ឋនៅទូទាំងប្រទេសត្រូវរួមគ្នាថែរក្សាសុខសន្តិភាពកំពុងគ្របដណ្តប់លើផ្ទៃប្រទេសកម្ពុជានេះ៕