FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការរំលាយគណបក្សសង្រ្គោះជាតិ និងការផ្អាកសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំបក្សប្រឆាំង ១១៨រូប មិនឲ្យធ្វើសកម្មភាពនយោបាយ មិនមែនជារឿងនយោបាយនោះឡើយ គឺជាអនុវត្តន៍ច្បាប់របស់កម្ពុជាសុទ្ធសាធ។
នៅចំពោះមុខកម្មករ កម្មការរិនីជិត ៥ពាន់នាក់នៅកោះពេជ្រថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរំលាយគណបក្សសង្រ្គោះជាតិ មិនបានបង្កការអសកម្មភាព ឬបញ្ហាណាមួយដល់ដំណើរការប្រទេសជាតិ និងប្រជាពលរដ្ឋនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវដល់ប្រទេសជាមិត្តកុំលូកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ក៏ដូចជាការអនុវត្តន៍ច្បាប់របស់កម្ពុជា៕