ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រកបដោយភាពជោគជ័យ

FN ៖ នាថ្ងៃពុធ ១៣ រោច ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញបិទព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ក្រោយដំណើរការបានជោគជ័យប្រកបដោយមោទនភាពជាប្រវត្តិសាស្ត្រ។

ក្នុងឱកាសអញ្ជើញបិទព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថា ដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖

  • សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា ក្នុងពិធីបិទស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាម្ចាស់ផ្ទះ
  • សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ថ្ងៃនេះ យើងពិតជាបានយល់នូវអ្វីដែលហៅថា កីឡារស់នៅក្នុងសន្តិភាព
  • សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើសិនជាចង់ឱ្យមានកីឡាបែបនេះ ត្រូវតែរួមជាមួយរាជរដ្ឋាភិបាល ការពារសន្តិភាពឱ្យបាន
  • សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាបានខិតខំប្រឹងអស់លទ្ធភាព ក្នុងការបម្រើសេវា ស្នាក់នៅ ហូបចុក និងដំណើរការប្រកួតប្រព្រឹត្តទៅបានដោយរលូន
  • សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់អត្តពលិកទាំងអស់ ដែលបានចូលរួមប្រកួតស៊ីហ្គេម នៅកម្ពុជា
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ រដ្ឋាភិបាលបណ្តាប្រទេសអាស៊ានទាំងអស់ ដែលបានបញ្ជូនប្រតិភូកីឡា មកចូលរួមប្រកួតនៅកម្ពុជា
  • សម្តេចតេជោ ហ៊ុន សែន សូមឧទ្ធិសសមិទ្ធផលសម្រេចបាននៅកម្ពុជាពេលនេះ ជាចំណែកមួយនៃជោគជ័យក្របខណ្ឌស្មារតីសាមគ្គីភាពរបស់អាស៊ាន
  • សម្តេចតេជោ ហ៊ុន សែន ថ្លែងថា តាំងពីចាប់ផ្តើមរហូតដល់បញ្ចប់ពេលនេះ យើងធ្វើបានសម្រេចជោគជ័យហើយ សូមអរគុណសម្តេចពិជ័យសេនា ទៀ បាញ់ ដោយស្មោះអស់ពីចិត្ត
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលព្រះអង្គគាំទ្រដល់ការប្រកួតស៊ីហ្គេម និងថ្លែងអំណរព្រះគុណព្រះបរមរតកោដ្ឋ...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញផ្តល់សញ្ញាបត្រជូននិស្សិតកសិកម្មជាង ៣ពាន់នាក់

FN ៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ​សិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់។ ពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាសំណេះសំណាលរយៈពេលប្រមាណជិត២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖

  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យកសិកម្មមានវិសាលភាពធំណាស់។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យកសិកម្មនៅតែជាវិស័យស្នូលសម្រាប់ទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសជឿនលឿនលើពិភពលោក វិស័យកសិកម្មមានចំណែកក្នុងសេដ្ឋកិច្ចជាតិកម្រិតទាប តែគេអាចទ្រទ្រង់ការហូបចុករបស់ប្រជាពលរដ្ឋ និងនាំចេញទៅក្រៅប្រទេសថែមទៀតផង។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដ្បិតកម្រិតអត្រាកសិកម្មទាបក្នុងសេដ្ឋកិច្ចជាតិ ប៉ុន្តែមិនមែនមានន័យថា វិស័យកសិកម្មរួមតូចនោះទេ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បក្សប្រឆាំងភ្លើទាំងមេ និងកូន ទើបមិនឈ្នះបក្សប្រជាជនកម្ពុជា។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូនបក្សប្រឆាំងមិនភ្លើដូចមេទៀតនោះទេ បច្ចុប្បន្នពួកគេរត់មករួមរស់នឹងបក្សប្រជាជនជាបន្តបន្ទាប់។
  • សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍រាល់សមាជិកបក្សប្រឆាំង លើកលែងបុគ្គលតែម្នាក់ប៉ុណ្ណោះ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយពង្រាយមន្ត្រីកសិកម្មទៅតាមឃុំ នឹងជួយលើកកម្ពស់វិស័យកសិកម្ម។
  • សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ផ្តួលរំលំខ្មែរក្រហម ស្វែងរកសន្តិភាព និងធ្វើកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ច គឺសុទ្ធតែសម្តេចយក «ក្បាល» ទៅប្តូរ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីជាតិ និងប្រជាជន គឺសម្តេចសុទ្ធតែបានយកជីវិតទៅប្តូរ។
  • សម្តេចតេជោ ហ៊ុន សែន...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល​ជាមួយប្រតិភូកីឡាកម្ពុជា មុនចូលរួមប្រកួតស៊ីហ្គេម

FN ៖ នៅល្ងាចថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ដល់គណៈប្រតិភូ​កីឡា​កម្ពុជា ហើយតែងតែជួបសំណេះសំណាល និងផ្តល់អនុសាសន៍ផ្សេងៗមុននឹងពួក​គេ​ចេញប្រកួតស៊ីហ្គេម។ ដូចនឹងបណ្តាការប្រកួតនាពេលកន្លងទៅដែរ នៅឆ្នាំ​២០​២៣​នេះ ទោះបីការប្រកួតត្រូវបានរៀបចំឡើងនៅកម្ពុជាយ៉ាងណាក្តី ក៏សម្តេច​តេជោ ​​ឆ្លៀតជួបសំណេះសំណាលដោយផ្ទាល់ ដើម្បីបានផ្តល់ដំបូន្មាន និង​អនុសាសន៍​ ក៏ដូចជាផ្តល់ការលើកកម្លាំងចិត្តដល់កីឡាករ កីឡាការិនី អត្តពលិក ក៏ដូចជាគណៈប្រតិភូកីឡាទាំងមូល។

ក្នុងឱកាសជួបសំណេះសំណាល​ជាមួយប្រតិភូកីឡាកម្ពុជា មុនចូលរួមប្រកួតស៊ីហ្គេម សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណ១ម៉ោង,​ ខាងក្រោមខ្លឹមសារសំខាន់ៗ៖

  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិមានសន្តិភាព គឺជាកន្លែងសាងសង់ឡើង ដើម្បីជំនួបកម្រិតខ្ពស់ តែថ្ងៃនេះបានទទួលគណៈប្រតិភូជូនដំណើរទៅកាន់ទីលានប្រកួតស៊ីហ្គេម។
  • សម្តេចតេជោ ហ៊ុន សែន​ បានថ្លែងថា វិមានសន្តិភាពនេះ មិនមែនសាងសង់ឡើង ដើម្បីតែសម្តេចធ្វើការនោះទេ តែនឹងសម្រាប់រាជរដ្ឋាភិបាលគ្រប់ជំនាន់។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ដែលបានយាងប្រទានព្រះអគ្គិជ័យកីឡា នៅខេត្តសៀមរាបនាពេលកន្លងទៅ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍ដង្ហែព្រះអគ្គីជ័យកីឡា ប្រៀបដូចជាពិធីបុណ្យរបស់ជាតិ។
  • សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិប្រកួតស៊ីហ្គេម ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានខិតខំរៀបចំ​ការប្រកួតបាន​គ្រប់ជ្រុងជ្រោយ។
  • សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទលេខទូរស័ព្ទមួយចំនួន ដែលរុញព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយទៅសម្តេច ពាក់ព័ន្ធការផ្តល់សំបុត្រសម្រាប់អ្នកទស្សនាបាល់ទាត់។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលដៅរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម មិនមែនដើម្បីលុយនោះទេ។...Read More

ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ចំណតផែ​កុងតឺន័រថ្មី តម្លៃជិត១ពាន់លានដុល្លារ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

FN ៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ចំណតផែ​កុងតឺន័រថ្មី​ នៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ការសាងសង់ចំណតកំពង់ផែថ្មីដែល​ចំណាយ​​ថវិការហូតដល់ទៅជិត ១ពាន់លានដុល្លារអាមេរិកនេះ គឺដើម្បីពង្រីកសមត្ថភា​ព​​ដឹក​ជញ្ជូន​ទំនិញតាមផ្លូវសមុទ្រឱ្យកាន់តែខ្លាំងក្លាថែមទៀត ឆ្លើយតមកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។

ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖

  • ជាការផ្តើមកិច្ចសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពី៣ឆ្នាំមុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កម្ពុជាជួយឱ្យនាវាវេសស្ទើដាមចូលចត ដែលនេះជាកាយមនុស្សធម៌ដ៏ធំមួយ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅខែធ្នូ ឆ្នាំ២០២៣នេះ នាវាវេសស្ទើដាម នឹងត្រឡប់មកកាន់កម្ពុជាជាថ្មី។ ជាមួយការវិលត្រឡប់មកវិញ របស់នាវាវេសស្ទើដាមនេះ នឹងទុកធ្វើស្លាកសញ្ញា បង្ហាញពីការយកចិត្តទុកដាក់របស់កម្ពុជា លើសិទ្ធិរស់រៀនមានជីវិតរបស់មនុស្សលោកផងដែរ។
  • សម្តេចតេជោ ហ៊ុន សែន រំពឹងថា នឹងមានមនុស្សមួយចំនួនធ្លាប់ជាប់គាំងលើនាវាវេសស្ទើដាម នឹងត្រឡប់មកកម្ពុជាជាថ្មីផងដែរ។
  • ដោយថ្ងៃនេះជាទិវាពលកម្មអន្តរជាតិ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អំណរគុណដល់កម្មករ និយោជិតនៅទូទាំងប្រទេស ដែលបានចូលរួមកសាងសង្គមជាតិ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគោរពសិទ្ធិកម្មករ និយោជិតមិនមានតែថ្ងៃទី០១ ឧសភា នោះទេ គឺមានរាល់ថ្ងៃ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យប្រទេសផ្តល់លុយឱ្យកម្មករណាហ្គា ធ្វើបាតុកម្មត្រូវដកខ្លួនថយ មិនត្រូវធ្វើអន្តរជាតិតូបនីយកម្មនៅកម្ពុជានោះទេ។
  • សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលមិនមែនមិនដឹងកន្លែងដែលអ្នកធ្វើបាតុកម្មនោះ បើកលុយនោះទេ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសម្តេចមិនរវាសរវៃទេ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្លាយទៅជាកំពង់ផែរបស់ឯកជនហើយ។
  • សម្តេចតេជោ ហ៊ុន...Read More

ប្រសាសន៍សំខាន់ៗរប​ស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់

FN ៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ពីវិទ្យាស្ថានជាតិអប់រំ។ ពិធីប្រគល់សញ្ញាបត្រនេះត្រូវធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

នៅក្នុងឱកាសចែកសញ្ញាបត្រ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណជិត២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖

  • សម្តេចតេជោ ហ៊ុន សែន កោតសរសើរអ្នកគ្រូដែលបានប្រឹងប្រែងអភិវឌ្ឍន៍​សមត្ថភាពបង្រៀនរហូតពីកម្រិតបឋម កម្រិតអនុវិទ្យាល័យ រហូតដល់វិទ្យាល័យ។
  • សម្តេចតេជោ ហ៊ុន សែន ណែនាំនាយកវិទ្យាស្ថានជាតិអប់រំ ពិនិត្យរៀបចំកន្លែង​អង្គុយ​សម្រាប់ជ័យលាភីនៅក្រៅសាលឱ្យបានសមរម្យជាងពេលបច្ចុប្បន្ន។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ពីអតីតកាលការកសាងគ្រូបង្រៀនលំបាកណាស់។ ក្នុងនោះសម្តេចតែងតែធ្វើបទឧទ្ទេស​នាមនានា ដើម្បីរៀបចំគ្រូបង្រៀនមុនចេញទៅបង្រៀនសិស្ស។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីជម្នះនូវការលំបាកទាំងឡាយកាលពីអតីតកាល ពេលនេះស្ថានភាពគ្រូបង្រៀន និងការបណ្តុះបណ្តាលគ្រូមានភាពល្អប្រសើរច្រើនហើយ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថានភាពដ៏ប្រសើរនេះ មិនមែនដោយសារតែរាជរដ្ឋាភិបាល ឬក្រសួងអប់រំនោះទេ តែជារួមគ្នាដើម្បីការរីកចម្រើននៃប្រព័ន្ធអប់រំនៅកម្ពុជា។
  • សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកជាថ្មីសូមប្រទេសតាំងខ្លួនជាប្រទេស​ប្រជាធិប​តេយ្យ​កុំសាងកំហុសទី៣។ កំហុសពីរដែលពួកគេបានធ្វើលើកម្ពុជា រួចមកហើយនោះ ទី១៖ តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ តែគាំទ្ររដ្ឋប្រហារ លន់ នល់ ទម្លាក់សម្តេច នរោត្តម សីហនុ, ទី២៖ តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ តែគាំទ្ររបបខ្មែរក្រហម ដែលជារបបកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រទេសសាងកំហុសលើកម្ពុជា មិនដែលសម្តែងការសោកស្តាយ ឬសូមទោសចំពោះកំហុសរបស់ពួកគេនោះឡើយ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋខ្មែរមិនងាយបំភ្លេចនូវកំហុស...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេច តេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីពិធីកាត់ប្ញសសីមា ព្រះវិហារ ព្រះពុទ្ធ បដិមា និងសមិទ្ធផលនានា ក្នុងវត្តព្រះបារមីវង្កតបុរី

នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៣ មុននឹងអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង ដែលស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

FN ៖ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា បានអញ្ជើញជាអធិបតីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅ សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ព្រះវិហារ និងសមិទ្ធផលទាំងឡាយនៅក្នុងវត្តព្រះបារមីវង្គតបុរី គឺជាកេរមរតក ដ៏ថ្លៃ ថ្លា របស់អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបា សិកា ឌី ប៉ុក ដែលជាបិតា និងមាតាបង្កើតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ និងកោតសរសើរអភិបាលរាជធានី ក៏ដូចជាព្រះចៅអធិការ និងគណៈកម្មការវត្ត ដែលបានខិតខំរួមគ្នាកសាងវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំងឡើងវិញ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាសនានៅកម្ពុជាមិនមានសាសនាណាបង ឬប្អូននោះទេ ព្រោះសាសនាទាំងអស់ត្រូវបានរស់ឡើងវិញដំណាលគ្នាក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា របបខ្មែរក្រហមអាចលុបបំបាត់ហេដ្ឋរចនាសម្ព័ន្ធផ្នែកសាសនា តែមិនអាចលុបជំនឿក្នុងចិត្តរបស់ប្រជាពលរដ្ឋបាននោះឡើយ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តវង្កតបុរី ក្លាយទៅជាទីអារាម សម្រាប់ត្រកូល «ហ៊ុន» និងត្រកូល «ឌី» ព្រោះបិតា មាតា ព្រមទាំងបងស្រីសាច់ថ្លៃរបស់សម្តេចតេជោ ត្រូវបានបញ្ចុះ និងបូជានៅទីនេះ។
  • សម្តេចតេជោ ហ៊ុន សែន រំពឹងថា កូនចៅត្រកូល «ហ៊ុន» និងត្រកូល «ឌី»...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ២០២៣

FN ៖​ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្តឆ្នាំ២០២៣ ដែលជាឆ្នាំទី១០ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ក្ដីស្រមៃ និង​ក្ដី​សង្ឃឹម​» ដែលជាព្រឹត្តិការណ៍នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរ មករំលេចឡើង​ជាផ្ទាំងទស្សនីយ​ភាព​វប្ប​ធម៌ជាច្រើនដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងសិល្បៈទស្សនីយ​ភាព​ជាច្រើនទៀត។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយដែលបាន​អញ្ជើញចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលជាព្រឹត្តិការណ៍បំផុសការស្រឡាញ់សម្បត្តិវប្បធម៌ដ៏មានអត្ថន័យ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ នឹងមានការផ្លាស់ទេវតាឆ្នាំចាស់ ជំនួសដោយទេវតាឆ្នាំ។ ទោះទេវតាចាស់ ឬថ្មី គឺសុទ្ធតែជាកូនទេវតា។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ជាការជួបគ្នារវាងវប្បធម៌រូបិយ​ និងអរូបនិយ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រៅតែពីការជួបគ្នារវាងមនុស្ស ជាមួយវប្បធម៌រូបិយ និងអរូបិយហើយនោះ ព្រឹត្តិការណ៍នេះ ធ្វើឱ្យមានជំនួបបេះដូងរវាងបុរស និងស្រីផងដែរ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជា កំពុងតែសប្បាយរីករាយ​នឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ សម្តេចតេជោ អំពាវនាវដល់អាជ្ញាធរ កម្លាំងសមត្ថកិច្ច យកចិត្តទុកដាក់ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
  • សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ឆ្នាំ២០២០ និង២០២១ មិនបើកឱ្យមានការចូលឆ្នាំនោះទេ ដោយសារការរាតត្បាតជំងឺកូវីដ១៩។ សម្តេចតេជោ...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម

FN ៖ នៅរសៀលថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិសារ អាហារ សាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាអ្នកធ្វើធុរកិច្ច នៅកម្ពុជា។ ពិធីនេះរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបនៅថ្ងៃនេះ គឺជាការជួបទ្រង់ទ្រាយធំលើកទី១ របស់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម។ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យមានជួបបែបនេះនៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីផ្លាស់ប្តូរទស្សនៈ និងយោបល់នានា។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មសរុបមានចំនួនប្រមាណ៧០ម៉ឺនមូលដ្ឋាន (ស្មើនឹងជាង ៩០%) ក្នុងនោះ ក្នុងវិស័យកម្មន្តសាលមានប្រមាណ ៤ ម៉ឺនមូលដ្ឋាន (ស្មើនឹងប្រមាណ ៧%) ហើយប្រភេទកែច្នៃចំណីអាហារមានប្រមាណ ៨០% ក្នុងនោះរោងចក្រធុនធំមានប្រមាណជិត ២ ពាន់មូលដ្ឋាន ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សហគ្រាសធុនតូច និងមធ្យម បានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើនការងារជូន ប្រជាពល រដ្ឋកម្ពុជាទូទាំងប្រទេស។ មិនតែប៉ុណ្ណោះវិស័យសហគ្រាសធុនតូច និងមធ្យម និង សិប្បកម្ម ត្រូវបានចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។

សម្តេចតេជោ ហ៊ុន សែន បានប៉ាន់ប្រមាណថា ក្នុងចំណោមជនគោលដៅ ១លាន ៥សែននាក់ ដែលនឹងត្រូវជ្រើសរើសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ អាចនឹងយកពីវិស័យសហគ្រាសធុនតូច និងមធ្យមប្រមាណ ១លាននាក់។

សម្តេចតេជោ...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនីនៅទូទាំងប្រទេសប្រមាណ ១៥០០នាក់

FN ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីនៅទូទាំងប្រទេសសរុប ១៥០០នាក់។

ពិធីសំណេះសំណាល​ជា​មួយអាចារ្យ-អាចារិនី ប្រព្រឹត្តទៅស្របពេលប្រជាពុទ្ធបរិស័ទ​ទាំង៥១​ប្រទេស នៃទ្វីបទាំង៥ ដែលជាសមាជិកនៃព្រះពុទ្ធសាសនាពិភពលោក កំពុងសប្បាយរីករាយត្រេកអរប្រារព្ធពិធីបុណ្យទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨មេសា នៅលើសកលលោកនាថ្ងៃនេះផងដែរ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាណាចក្រ និងពុទ្ធចក្រ មិនអាចកាត់ផ្តាច់ពីគ្នានោះឡើយ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្សារភ្ជាប់រវាងអាណាចក្រ និងពុទ្ធចក្រ គឺជាទស្សនៈវិស័យនយោបាយរបស់បក្សប្រជាជនកម្ពុជា តាំងពីពេលចាប់ផ្តើមតស៊ូរំដោះជាតិ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ១៩៧០ នៅពេលផ្នែកអាណាចក្រជួបវិបត្តិសង្គ្រាម ផ្នែកពុទ្ធចក្រ ក៏ជួបនឹងវិបត្តិដូចគ្នាផងដែរ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាប់បែកមិនស្គាល់ព្រះសង្ឃ ឬទីអារាមនោះឡើយ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាណាចក្រ និងពុទ្ធចក្រ ផ្សារភ្ជាប់គ្នាយ៉ាងសំខាន់ មិនអាចខ្វះគ្នាបាននោះឡើយ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណងទាក់ទងគ្នារវាងអាណាចក្រ និងពុទ្ធចក្រនេះ ត្រូវបានសម្តេចសរសេរក្នុងនិក្ខេបបទបណ្ឌិតវិទ្យាសាស្ត្រនយោបាយតាំងពី៣០ឆ្នាំមុនមកម្ល៉េះ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដឹកនាំប្រទេសជាតិ មិនអាចមើលស្រាលតួនាទីសាសនានោះឡើយ។
  • សម្តេចតេជោ ហ៊ុន សែន ថ្លែងរំលឹកថា សម្តេចលើកឡើងពីវិបត្តិអាចារ្យ ផ្តើមចេញពីពិធីមង្គលការកូនរបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី។ ក្នុងពិធីនោះអាចារ្យភ្លេចវាយឃ្មោះ។
  • សម្តេចតេជោ ហ៊ុន សែន ផ្តល់យោបល់ដល់អាចារ្យ ឱ្យពិភាក្សាជាមួយម្ចាស់ដើមការ រឿងដាក់កូនប្រុសអង្គុយផ្ទឹមនៅខាងឆ្វេង ឬខាងស្តាំ។
  • សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអាចារ្យកុំឱ្យរឹងទទឹងយកក្បួនច្បាប់ទៅបង្ខំម្ចាស់ដើមការរឿងដាក់កូនប្រុសនៅខាងឆ្វេង ឬខាងស្តាំ។
  • សម្តេចតេជោ...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ

FN ៖ ក្រោមគោលនយោបាយលើកកម្ពស់សេវាសុខភាពសាធារណៈឱ្យកាន់តែល្អ ប្រសើរ ដើម្បីធានាការដណ្តើអាយុជីវិតប្រជាពលរដ្ឋពីជំងឺតម្កាត់ផ្សេងៗនោះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននិងកំពុងធ្វើទំនើបកម្មទាំងលើការព្យាបាល និងបរិក្ខារពេទ្យ នៅតាមមន្ទីរពេទ្យជាច្រើននៅកម្ពុជា។

នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាសអគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូង ឃ្មុំ ចំនួនពីរអគារដ៏ស្កឹមស្កៃ ជាមួយការបំពាក់បរិក្ខារបម្រើការព្យាបាលដ៏ទំនើបៗជាច្រើន។ នៅក្នុងឱកាសនោះសម្តេចតេជោ បានថ្លែងសំណេះសំណាលប្រមាណជាង១ម៉ោង២០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖

  • សម្តេចតេជោ ហ៊ុន សែន សម្តែងការអបអរសាទរជាមួយសមិទ្ធផលថ្មីនៅលើទឹកដីក្រូចឆ្មារ។
  • សម្តេចតេជោ ហ៊ុន សែន សម្តែងការកោតសរសើរឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលបានប្រឹងប្រែងដឹកនាំកសាងមន្ទីរពេទ្យដ៏ធំនៅក្នុងស្រុកក្រូចឆ្មារ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រឹងប្រែងសាងសង់មន្ទីរពេទ្យនេះ គឺជាកិច្ចប្រឹងប្រែងមួយក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្រុកក្រូចឆ្មារពីមុនជាតំបន់ដាច់ស្រយាល និងមិនមានប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ផងនោះ ដូច្នេះអ្នកជំងឺខ្លះត្រូវសង្គ្រោះបាន បែរទៅជាស្លាប់ក៏មាន។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ មិនត្រឹមតែជួយសម្រាប់ពលរដ្ឋស្រុកក្រូចឆ្មារនោះទេ តែក៏ជួយដល់បណ្តាស្រុកផ្សេងៗនៅជាប់នេះផងដែរ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ បានដាស់តឿនស្មារតីឱ្យប្រុងប្រយ័ត្នជានិច្ច ក្នុងការការពារសុខភាពប្រជាជន។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលមានកូវីដ១៩ រាជរដ្ឋាភិបាល បានពង្រឹងសមត្ថភាពការព្យាបាលនៅគ្រប់ទីកន្លែង។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មនុស្សអាចមានពណ៌សម្បុរ សាសនា និងនយោបាយខុសគ្នា ប៉ុន្តែមានតម្រូវការរួម គឺការពិនិត្យព្យាបាលជំងឺ ហើយសន្តិភាព ក៏ជាតម្រូវការរួមផងដែរ។
  • សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅកាន់អ្នកគ្រប់គ្រង និងគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក ស្រុក ក្រូច ឆ្មារថា...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយកីឡាករ កីឡាការិនី

FN ៖ នៅល្ងាចថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិសារ អាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ គ្រូបង្វឹក ព្រមទាំងកីឡាករ កីឡាការិនីជម្រើសជាតិ កម្ពុជា សរុប ៤,២៦៤នាក់។ ពិធីនេះរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ។

ពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយដឹកនាំ គ្រូបង្វឹក ព្រមទាំងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា បានធ្វើចំនួន៤លើករួចមកហើយ។ ប៉ុន្តែត្រូវបានខកខាននៅឆ្នាំ២០២០,២០២១ និង២០២២ ដោយសារតែការ រាតត្បាត នៃជំងឺ កូវីដ ១៩។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ តែពហុកីឡដ្ឋានជាតិអូឡាំពិក នៅតែអាចបម្រើដល់ការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣នេះ។
  • សម្តេចតេជោ ហ៊ុន សែន ចាត់ទុកពហុកីឡដ្ឋានជាតិអូឡាំពិក ជាផ្លែឈើសម្រាប់កូនខ្មែរជំនាន់ ហើយមិនត្រូវភ្លេចដល់អ្នកដាំ គឺសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានជួយសាងសង់ពហុកីឡដ្ឋានមួយដ៏ស្រស់ស្អាត បម្រើដល់ការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។
  • សម្តេចតេជោ ហ៊ុន សែន បានរំលឹកជាថ្មីថា ការដែលកម្ពុជាខកខានការធ្វើជាម្ចាស់ផ្ទះជាច្រើនឆ្នាំកន្លងទៅ ដោយសារកម្ពុជាមានតម្រូវការអភិវឌ្ឍប្រទេស។
  • សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ដោយសារឃើញស្ថានភាពលំបាករបស់កីឡាករ និងកីឡាការិនី ទើបកន្លងទៅសម្តេចបានចាត់ចែងឱ្យរៀបចំ មន្ទីរពេទ្យតេជោសន្តិភាព សម្រាប់ការព្យាបាលពួកគេ។
  • សម្តេចតេជោ ហ៊ុន សែន ដាក់ចេញបទបញ្ជាឱ្យពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងការងារ និងសុខដុមរម្យនាការងារក្នុងគណៈកម្មាធិការជាតិ រៀបចំការប្រកួត និងភាគីពាក់ព័ន្ធ ពិសេសត្រូវឯកភាពគ្នាជាគោលការណ៍ដឹកនាំ និងអនុវត្តឱ្យមានប្រសិទ្ធភាព។
  • សម្តេចតេជោ ហ៊ុន...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

FN ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជិត១៖៣០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖

  • សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ និងអធ្យាស្រ័យចំពោះការខកខានមិនបានចូលរួមបើកបវេសនកាលសភា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការខកខាននេះ ដោយសារការជូនដំណឹងពីរដ្ឋសភាយឺតជាងកម្មវិធីការងាររបស់សម្តេច។ សម្តេចតេជោស្នើសុំសភាទម្លាក់កម្មវិធីបានលឿនបន្តិច ដ្បិតសម្តេចមានការងារច្រើន។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា មិនមែនទើបចាប់ផ្តើមនៅពេលនេះឡើយ ពោលបានគិតគូរចាប់តាំងពីក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ មកម្ល៉េះ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអញ្ជើញចែកសញ្ញាបត្ររបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅតាមគ្រឹះស្ថានអប់រំនានា គឺត្រូវស្តង់ដារយុវជនចង់បាន។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យុវជនសម័យនេះមានឱកាសច្រើន បើធៀបនឹងយុវជនសម័យមុន។ យុវជនសម័យមុនបាត់បង់ឱកាស ហើយត្រូវរបួសពិការថែមទៀតផង។ ជំនាញដែលត្រូវបានបណ្តុះបណ្តាលនាពេលនោះ គឺការប្រយុទ្ធគ្នា។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីមុនហ្វឹកហាត់ដើម្បីប្រយុទ្ធ ដើម្បីកម្ទេចគ្នា ប៉ុន្តែការហ្វឹកហាត់នាពេលបច្ចុប្បន្ន ដើម្បីទទួលការអភិវឌ្ឍន៍។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្មែរកាន់តែសម្បូរជំនាញ នឹងទាក់ទាញអ្នកវិនិយោគកាន់តែខ្លាំង។
  • សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា អាចផលិតស៊ីម៉ង់តិ៍ បានប្រមាណ ៩លានតោន។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា សម័យកាលកូវីដ១៩...Read More

ទៅមុខថយក្រោយ