FN ៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់។ ពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាសំណេះសំណាលរយៈពេលប្រមាណជិត២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យកសិកម្មមានវិសាលភាពធំណាស់។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យកសិកម្មនៅតែជាវិស័យស្នូលសម្រាប់ទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសជឿនលឿនលើពិភពលោក វិស័យកសិកម្មមានចំណែកក្នុងសេដ្ឋកិច្ចជាតិកម្រិតទាប តែគេអាចទ្រទ្រង់ការហូបចុករបស់ប្រជាពលរដ្ឋ និងនាំចេញទៅក្រៅប្រទេសថែមទៀតផង។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដ្បិតកម្រិតអត្រាកសិកម្មទាបក្នុងសេដ្ឋកិច្ចជាតិ ប៉ុន្តែមិនមែនមានន័យថា វិស័យកសិកម្មរួមតូចនោះទេ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បក្សប្រឆាំងភ្លើទាំងមេ និងកូន ទើបមិនឈ្នះបក្សប្រជាជនកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូនបក្សប្រឆាំងមិនភ្លើដូចមេទៀតនោះទេ បច្ចុប្បន្នពួកគេរត់មករួមរស់នឹងបក្សប្រជាជនជាបន្តបន្ទាប់។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍រាល់សមាជិកបក្សប្រឆាំង លើកលែងបុគ្គលតែម្នាក់ប៉ុណ្ណោះ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយពង្រាយមន្ត្រីកសិកម្មទៅតាមឃុំ នឹងជួយលើកកម្ពស់វិស័យកសិកម្ម។
- សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ផ្តួលរំលំខ្មែរក្រហម ស្វែងរកសន្តិភាព និងធ្វើកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ច គឺសុទ្ធតែសម្តេចយក «ក្បាល» ទៅប្តូរ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីជាតិ និងប្រជាជន គឺសម្តេចសុទ្ធតែបានយកជីវិតទៅប្តូរ។
- សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចគ្មានទម្លាប់ទៅដណ្តើមស្នាដៃនរណានោះទេ។ ដូច្នេះសូមអ្នកដទៃកុំមកដណ្តើមស្នាដៃសម្តេច។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានការអភិវឌ្ឍណាមួយ ដែលមិនរិចរិលផ្នែកបរិស្ថាននោះទេ។ តែទោះជាយ៉ាងណា ត្រូវប្រឹងប្រែងការពារព្រៃឈើ ពីការរីកសាយភាយផ្នែកសិកម្ម។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទន្ទឹមនឹងការរកប្រភពទឹកហើយនោះ ត្រូវប្រឹងប្រែងផ្តល់ពូជល្អៗដល់កសិករ ដើម្បីការដាំដុះទទួលបានផលល្អ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតសមាគមកសិករមានសារៈសំខាន់ណាស់ ក្នុងការចរចាតម្លៃជាមួយឈ្មួញ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញក្តីរំពឹងថា ទំនាក់ទំនងរវាងកម្ពុជា និងទីម័រនៅតែល្អ ទោះបីមានការផ្លាស់ប្តូរមេដឹកនាំក៏ដោយ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាបានប្រឹងប្រែងខ្លាំងណាស់ ដើម្បីនាំទីម័រចូលអាស៊ាន។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យកសិកម្មនៅកម្ពុជា មានបញ្ហាច្រើនលើផ្នែកបច្ចេកទេស។ សម្តេចតេជោ លើកទឹកចិត្តឱ្យយកចិត្តទុកដាក់លើការងារបច្ចេកទេស។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តម្លៃកសិផលប្រជាកសិករធ្លាក់ចុះ ដោយសារកម្លាំងតវ៉ាជាមួយឈ្មួញនៅខ្សោយ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមិនកែទម្លាប់កសិករក្នុងការប្រើប្រាស់ពូជទេ មិនអាចទទួលបានទិន្នផលខ្ពស់នោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យគិតគូរកាត់បន្ថយតម្លៃផលិតរបស់កសិករ ដើម្បីបង្កើនលទ្ធភាពនៃការប្រកួតប្រជែង។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រកូល «ហ៊ុន» មិនមែនជាត្រកូលក្បត់រាជានិយមនោះទេ ត្រកូល «ហ៊ុន» ជាត្រកូលការពារព្រះមហាក្សត្រ ការពាររាជបល្ល័ង្ក ការពាររបបរាជានិយម និងជាអ្នកនាំមកវិញនូវរបបរាជានិយម។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាទទួលបានជោគជ័យលើព្រឹត្តិការណ៍ស៊ីហ្គេម។ កម្ពុជា មិនផ្តោតលើការចាញ់ឈ្នះនោះទេ តែផ្តោតសំខាន់លើសេចក្តីសុខ និងការស្វាគមន៍របស់ប្រជាពលរដ្ឋ ចំពោះប្រតិភូកីឡា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចទទួលបានការអរគុណពីប្រមុខរដ្ឋាភិបាលនានា ចំពោះការមិនយកលុយពីប្រតិភូកីឡា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លំបាកជាងការធ្វើជាប្រធានអាស៊ាន។
- សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរសម្តេចពិជ័យសេនា ទៀ បាញ់ ដែលដឹកនាំរៀបចំការប្រកួតបានល្អ។
- សម្តេចតេជោ ហ៊ុន សែន ប្រាប់ក្រុមប្រឆាំងក្រៅប្រទេសឱ្យឈប់ «ភ្លើ»។ ការរៀបចំស៊ីហ្គេម ជាកាតព្វកិច្ចរបស់ប្រទេសនីមួយៗ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មូលដ្ឋានកើតចេញពីការរៀបចំប្រកួតស៊ីហ្គេមនៅពេលនេះ នឹងក្លាយជាមរតកដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មនុស្សប្រហែល ៨០ភាគរយ ដែលបានក្តុកក្តួលនឹងព្រឹត្តិការណ៍ស៊ីហ្គេម។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍ស៊ីហ្គេម មិនមែនជាកម្មសិទ្ធិរបស់បក្សប្រជាជនកម្ពុជានោះទេ តែជាសមិទ្ធផលរបស់ជាតិទាំងមូល។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណៈប្រតិភូកីឡាគ្រប់ទិសទីរីករាយនឹងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ហើយពលរដ្ឋខ្មែរចេះមើលការប្រកួតកីឡា។
- សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូកីឡាស៊ីហ្គេម ចូលទស្សនាអង្គរដោយមិនគិតថ្លៃ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍ស៊ីហ្គេម បានធ្វើឱ្យសម្តេចរំជួលចិត្ត មិននឹកស្មានកម្ពុជាមានថ្ងៃនេះ។
- សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណប្រទេសអាស៊ីអាគ្នេយ៍ ដែលបានគាំទ្រ និងបញ្ជូនប្រតិភូចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន អរគុណរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់នូវពហុកីឡដ្ឋានដ៏ស្រស់ស្អាត និងរឹងមាំសម្រាប់ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម។