ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍ នៅខេត្តបាត់ដំបង

FN ៖ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) មានទីតាំងនៅតំបន់ភ្នំដូនម៉ាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានសេចក្តីរីករាយ ដែលបានសម្ពោធសមិទ្ធផលថ្មីមួយ នៅលើដែកដីកម្ពុជា ជាពិសេសលើដែនដីដែលធ្លាប់តែយាយី ដោយភ្លើងសង្គ្រាមពីអតីតកាល។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា វត្តមានរោងចក្រផលិតស៊ីម៉ង់តិ៍នេះ នឹងចូលរួមចំណែកច្រើន ក្នុងការផ្គត់ផ្គង់សម្ភារៈសំណង់ ជាពិសេសស៊ីម៉ង់តិ៍ ដែលកម្ពុជាធ្លាប់បាននាំចូលច្រើនពីបរទេស។

* សម្តេចតេជោ បានប្រតិកម្មចំពោះអ្នកលើកឡើងថា សម្តេចយកចិត្តទុកដាក់លើកម្មករ ហើយសម្លាប់កសិករ។ សម្តេចចាត់ទុកការលើកឡើងដូចនេះ គឺភ្លេចហើយថា សម្តេចគឺជាមេដឹកនាំចុះវាលស្រែច្រើនជាងគេ ហើយពេលនោះក៏មានអ្នកលើកឡើងថា សម្តេចយកចិត្តទុកដាក់លើកសិករ ច្រើនជាងកម្មករផងដែរ។

* សម្តេចតេជោបានថ្លែងថា មុននេះស៊ីម៉ង់តិ៍នាំចូលពីបរទេសទាំងអស់ តែបច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់តិ៍ខ្លួនឯងរហូតដល់ទៅ៤ ដែលអាចផលិតបានប្រមាណ៧លានតោនក្នុងមួយឆ្នាំ។ តែតម្រូវការប្រើប្រាស់ស៊ីម៉ង់តិ៍ក៏មានច្រើនផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលើកទឹកចិត្តឲ្យធ្វើលំនៅឋាន និងសំណង់ផ្សេងៗដោយប្រើដែក និងស៊ីម៉ង់តិ៍ គឺជាការរួមចំណែកទប់ស្កាត់និន្នាការកាប់ឈើធ្វើលំនៅឋានផងដែរ។

* សម្តេចប្រមុខរាជរដ្ឋាភិបាលបានបន្ថែមថា និន្នាការនៃការធ្វើផ្លូវពីស៊ីម៉ង់តិ៍នៅកម្ពុជា ក៏មានច្រើនផងដែរ...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករនៅស្រុកស្អាង និងកោះធំ ១៦,៤៧៤នាក់

FN ៖ នៅព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ១៦,៤៧៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០មកពី តំបន់នានាស្ថិតក្នុងស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* ជាកិច្ចចាប់ផ្ដើមនៃសន្ទរកថា សម្ដេចតេជោ ហ៊ុន សែន ​សម្ដែងការរីករាយដែលសម្ដេច បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅពេលនេះ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចុះសំណេះសំណាលជាមួយកម្មករ នឹងផ្អាកក្នុងពេលធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ តែបន្ទាប់ពីថ្ងៃនោះ សម្តេចនឹងអញ្ជើញចុះជួបបន្តទៀតក្នុងក្របខណ្ឌទូទាំងប្រទេស។

* សម្តេចតេជោបានថ្លែងថា អាចនឹងមានអ្នកឆ្ងល់ថា ហេតុអ្វីបានជាសម្តេចទើបមានជំនួបជាមួយកម្មករ កម្មការិនីក្នុងពេលបច្ចុប្បន្ននេះ។ ចម្ងល់នេះ សម្តេចបញ្ជាក់ថា ស្ថានភាពប្រទេសខុសគ្នាទៅតាមសម័យកាល ដែលតម្រូវឲ្យសម្តេចត្រូវបង្ហាញមុខ នៅតាមទីកន្លែងផ្សេងៗគ្នា តាមសម័យកាលរបស់កម្ពុជាផងដែរ។

* សម្តេចតេជោ បានបញ្ជាក់ថា ក្នុងដំណាក់កាលប្រទេសត្រូវរំដោះចេញ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត គេក៏ឃើញវត្តមានរបស់សម្តេចនៅលើសមរភូមិ ក្នុងដំណាក់កាលចរចា គេក៏ឃើញវត្តមានរបស់សម្តេចនៅលើតុចរចា ដើម្បីនាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ។ ក្នុងពេលប្រទេសកម្ពុជាជួបគ្រោះទុរភិក្ស គេក៏ឃើញវត្តមានរបស់សម្តេចនៅតាមវាលស្រែ ដើម្បីជំរុញការបង្កបង្កើនផល។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កាលពីមុនសម្តេចចំណាយពេលច្រើនជាមួយកសិករ និងនៅតាមប្រឡាយទឹក ព្រោះជាពេលដែលកម្ពុជាជំរុញការផលិតស្បៀង តែបច្ចុប្បន្នកម្ពុជាសល់ស្រូវ ៥.៦លានតោន សម្រាប់ការនាំចេញ។ សម្តេចថ្លែងបន្ថែមថា ការធ្វើកសិកម្មតែមួយមុខ មិនអាចគ្រប់គ្រាន់នោះទេ ទើបត្រូវជំរុញវិស័យឧស្សាហកម្មបន្ថែមទៀត។

* បើតាមសម្តេចតេជោ ព្រោះតែការជំរុញនូវវិស័យឧស្សាហកម្មនេះហើយ ទើបតម្រូវឲ្យសម្តេចចុះជួបជាបន្តបន្ទាប់ជាមួយបងប្អូនកម្មករ កម្មការិនី។

*...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារស្រាយបួសជាមួយបងប្អូនខ្មែរឥស្លាមជិត ៥ពាន់នាក់

FN ៖ នៅរសៀលថ្ងៃអង្គារ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារស្រាយបួសជាមួយបងប្អូនខ្មែរឥស្លាមប្រមាណ ៤,៧៥០នាក់មកពីទូទាំងប្រទេស។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពសប្បាយរីករាយរបស់កម្ពុជា បានកើតមានព្រោះភាពសុខដុមរមនាមិនមានជម្លោះណាមួយកើតមានឡើង

* សម្តេចតេជោ បានថ្លែងថា ប្រវត្តិនៃជម្លោះរបស់កម្ពុជាពីអតីតកាលបានទុកជាមេរៀនដ៏ឈឺចាប់សម្រាប់កម្ពុជា ហើយជម្លោះជាតិសាសន៍ និងសាសនានៅប្រទេសនានា ក៏ជាពិសោធន៍ដ៏ល្អសម្រាប់កម្ពុជាក្នុងការរួបរួមគ្នារក្សាឲ្យបាននូវសុខសន្តិភាពនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សមានចិត្តរបស់ខ្មែរឥស្លាម ដែលតាមរយៈការបោះឆ្នោតកន្លងទៅ នៅតាមសហគមន៍ខ្មែរឥស្លាម មានការគាំទ្រខ្ពស់ចំពោះគណបក្សប្រជាជនកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងចាត់ទុកការចាប់បានលេខរៀងទី២០ សម្រាប់គណបក្សប្រជាជនកម្ពុជានេះ គឺការគាប់ជួនខ្លាំងណាស់ ព្រោះតែឆ្នាំនេះជាខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងក្នុងរយៈពេល ៥០០ឆ្នាំ ដែលកម្ពុជាមានការបែកបាក់ និងមានតំបន់ត្រួតត្រាច្រើន ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៩៨ កម្ពុជា បានរួបរួមជាធ្លុងតែមួយ ប្រទេសតែមួយ មានព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងពិចារណានឹងទៅស្រាយបួសនៅទីណានៅឆ្នាំ២០១៨នេះ ហើយសម្តេចរំពឹងថា ការស្រាយបួសឆ្នាំនេះនឹងមានភាព សប្បាយរីករាយជាឆ្នាំកន្លងទៅ ព្រោះជីវភាពបងប្អូនខ្មែរឥស្លាមមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ។

* សម្តេចនាយករដ្ឋមន្ត្រី បានសង្ឃឹមថា បងប្អូនខ្មែរឥស្លាម នឹងប្រឹងប្រែងរួមគ្នាអភិវឌ្ឍន៍ជីវភាព និងសហគមន៍របស់ខ្លួន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការយកចិត្តទុកដាក់ចំពោះបងប្អូនខ្មែរឥស្លាមមិនមែនជាការឃោសនានោះទេ ប៉ុន្តែរយៈពេលជិត៤០ឆ្នាំហើយ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងជួយលើកកម្ពស់ជីវភាពខ្មែរឥស្លាមពីបាត់ដៃទទេ។

* សម្តេចតេជោ បានអំពាវនាវឲ្យយកចិត្តទុកដាក់បណ្តុះបណ្តាលធនធានមនុស្សរបស់បងប្អូនខ្មែរឥស្លាម មិនមែនតែលើផ្នែកសាសនានោះទេ តែត្រូវបណ្តុះបណ្តាលលើជំនាញ...Read More


សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា ចាប់លេខរៀងបានទី២០ ជាលេខងាយស្រួលចំណាំ ដល់ពលរដ្ឋទូទាំងប្រទេស!

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការចាប់បានលំដាប់លេខរៀង ទី២០ របស់គណបក្សប្រជាជនកម្ពុជា នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៦ ជាលេខរៀងល្អ ដែលងាយស្រួលចំណាំ ដល់ពលរដ្ឋទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយលើ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណបងប្អូនជនរួមជាតិ និងយុវជនយុវនារី ព្រមទាំងកម្មករកម្មការនី ដែលមានជំនឿជឿជាក់ គាំទ្រ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ទាំងក្នុងអណត្តិមុនៗ និងនៅក្នុងអណត្តិនេះ ដែលមានលេខរៀងទី២០។

សម្តេចតេជោ ហ៊ុន សែន បានសសេរក្នុង Facebook យ៉ាងដូច្នេះថា «គណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៦។

នៅព្រឹកមិញនេះ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការចាប់លេខរៀង គណបក្សនយោបាយទាំង២០ សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ។

គណបក្សប្រជនកម្ពុជា ត្រូវចាប់លេខរៀងបានលេខទី២០ ដែលជាលេខងាយស្រួលចំណាំដល់ ពលរដ្ឋទូទាំងប្រទេស។ គ.ជ.ប នឹងដាក់បង្ហាញការបោះពុម្ពទម្រង់ សន្លឹកឆ្នោតនៅពេលឆាប់ៗនេះ។

ខាងក្រោមនេះជាលេខរៀងរបស់ គណៈបក្សនយោបាយនានា ដែល គ.ជ.ប បានចាប់លេខរៀង នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨៖

– លេខ១ បានទៅលើគណបក្ស «គណបក្សខ្មែររួបរួមជាតិ»
– លេខ២ បានទៅលើគណបក្ស «គណបក្សមាតុភូមិយើង»
– លេខ៣ បានទៅលើគណបក្ស «គណបក្សពន្លឺថ្មី»
– លេខ៤ បានទៅលើគណបក្ស...Read More


សម្តេចតេជោ ហ៊ុន សែន៖ ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ មានសារសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសជាតិ, សូមលើកទឹកចិត្តបងប្អូនទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

photo_2018-05-27_14-58-33

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែឧសភានេះតាមរយៈ Facebook សម្តេចបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ គឺមានសារសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសជាតិយើងទាំងមូល។ សម្តេចសូមលើកទឹកចិត្តបងប្អូន ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាកុំខានឲ្យសោះ។

ជាមួយគ្នានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ទៀតថា ដើម្បីធានាបាននូវសុខសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍ សូមបងប្អូនបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសជាតិជាបន្តទៀត។

តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អរគុណបងប្អូនកូនក្មួយយុវជន និងកូនក្មួយកម្មករទាំងអស់ ដែលបានផ្តល់នូវការគោរពស្រឡាញ់ចំពោះរូបខ្ញុំ។ ជាពិសេស អរគុណចំពោះបងប្អូនដែលតែងតែគាំទ្រ និងមានទំនុកចិត្តជឿជាក់លើរូបខ្ញុំ ក្នុងការដឹកនាំប្រទេសជាតិមកទល់សព្វថ្ងៃនេះ។

ពិតណាស់កិច្ចការប្រទេសជាតិ គឺមានការលំបាកស្មុគ្រស្មាញ និងទទួលខុសត្រូវច្រើន ជាពិសេស គឺការស្តារនិងកសាងប្រទេសជាតិមួយ ដែលបានបំផ្លាញដោយសង្រ្គាម និងរបបប្រល័យពូជសាន៍ ស្ទើររលាយទាំងស្រុង ឲ្យបានងើបឡើងវិញដូចសព្វថ្ងៃ។

ទន្ទឹមនឹងកម្ពុជា កំពុងរីករាយជាមួយសន្តិភាព និងវិបុលភាពនៃកំណើនសេដ្ឋ កិច្ចជាតិ គឺមានប្រទេសមួយចំនួន កំពុងជួបនូវវិបត្តិសង្រ្គាម និងការកាប់សម្លាប់ ដូចដែលយើងបានឃើញ ក្នុងសារព័ត៌មានរាល់ថ្ងៃនេះ។ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជន គឺកម្ពុជាមិនវិលថយក្រោយជាដាច់ខាត។

ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនៅថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ គឺមានសារសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសជាតិយើងទាំងមូល។ ខ្ញុំសូមលើកទឹកចិត្តបងប្អូន ទៅបោះឆ្នោតអោយបានគ្រប់ៗគ្នាកុំខានឲ្យសោះ។

ដើម្បីធានាបាននូវសុខសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍ សូមបងប្អូនបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសជាតិជាបន្តទៀត។

ជូនពរបងប្អូនបានរីករាយ និងមានសុខសុវត្ថិភាពក្នុងថ្ងៃសម្រាកចុងសប្តាហ៍គ្រប់ៗគ្នា!»៕

...Read More

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះសង្ឃ ៣អង្គនៅវត្តបទុមវតី

FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះកិត្តិយស ៣ព្រះអង្គ នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះធ្វើឡើងនៅវត្តបទុមវតី។

សម្តេចព្រះកិត្តិយសទាំង ៣អង្គ ដែលបានប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារីនៅព្រឹកថ្ងៃនេះ រួមមាន៖ សម្តេចព្រះឧត្តមមុនី ជា សំអាង សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន និងសម្តេចព្រះសាក្យមុនី រ័ត្ន សារឿន។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ​ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពុទ្ធចក្រ និងអាណាចក្រ ប្រៀបដូចជាកង់ពីរដែលមិនអាខ្វះគ្នាបាន ពោលបើអាណាចក្រដួលរលំហើយនោះ ពុទ្ធចក្រក៏មិនអាចរស់រានបានដែរ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីរឆ្នាំ១៩៧៩មក គណបក្សប្រជាជនកម្ពុជាបានធ្វើការងារយ៉ាងល្អ ក្នុងការធ្វើឲ្យរស់រានឡើងវិញនៃព្រះពុទ្ធសាសនា។ សម្តេចតេជោ បានបញ្ជាក់ថា នៅមុនថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលជាថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ មានព្រះសង្ឃតែមួយអង្គប៉ុណ្ណោះ។

* សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ផ្នែកអាណាចក្រ ក៏ទទួលបានផលប្រយោជន៍ពីពុទ្ធចក្រតាមរយៈការជួយអប់រំប្រជាពលរដ្ឋឲ្យកសាងអំពើល្អ ដែលជាការរួមចំណែកបង្កលក្ខណៈងាយស្រួលមួយក្នុងការគ្រប់គ្រងរដ្ឋ។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា សម្រាប់កម្ពុជា ទីអារាម ក៏ជាជម្រករបស់មនុស្សចាស់ និងក្មេងៗទីទ័លក្រផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នមានវត្តសរុប ៤,៩២៥វត្ត និងមានព្រះសង្ឃសរុប ៦៦,០៥៦ព្រះអង្គ។

*...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃនេះ

FN ៖ នៅព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៩,៩៤៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៧នៅក្នុងខេត្តកំពង់ស្ពឺ។ ពិធីសំណេះសំណាលនេះនឹងធ្វើឡើងនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* ប្រសាសន៍ជាកិច្ចស្វាគមន៍នៅចំពោះមុខកម្មករ កម្មការិនីជិត ២ម៉ឺននាក់នៅក្នុងខេត្តកំពង់ស្ពឺ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរីករាយខ្លាំងណាស់ ដែលបានអញ្ជើញមកជួបបងប្អូនកម្មករ កម្មការិនីតាមការគ្រោងទុក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរចុះជួបកម្មករ កម្មការិនីរបស់សម្តេច មិនមែនជាយុទ្ធនាការរកសំឡេងឆ្នោតទេ តែជាការងារដែលសម្តេចត្រូវធ្វើ ដើម្បីឲ្យមានបរិយាកាសល្អប្រសើរនៅក្នុងវិស័យវេណភណ្ឌ។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ដំណើរមកកាន់ខេត្តកំពង់ស្ពឺមិនមែនជារឿងថ្មោងថ្មីនោះទេ ពោលកាលពីអតីតកាលសម្តេចបានធ្វើដំណើរមកកាន់តំបន់នេះញឹកញាប់ ដែលរួមមានការធ្វើសមាហរណកម្មខ្មែរ ដើម្បីបញ្ចប់ការផ្ទុះអាវុធ នាំមកសុខសន្តិភាព និងមួយទៀត គឺការចុះមកធ្វើនយោបាយទឹកសម្រាប់ផ្តល់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តកំពង់ស្ពឺមានភ័ព្វសំណាងមានផ្លូវ និងបណ្តាញអគ្គិសនីច្រើនសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងប្រើប្រាស់។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា គ្មាននរណានឹកស្មានដល់ថា ខេត្តកំពុងស្ពឺដែលញាប់ញីដោយភ្លើងសង្គ្រាម ហើយទើបរំលត់បានទាំងស្រុង នៅចុងទសវត្សរ៍ឆ្នាំ៩០ បានប្រែក្លាយជាតំបន់ឧស្សាហកម្មមានរោងចក្រសហគ្រារហូតដល់ទៅ ២៥ មានកម្មករ និយោជិត ៩៨,២១៣នាក់ ដែលជាមានប្រាក់ឈ្នួលសរុបជាង ២២០លានដុល្លារក្នុងមួយឆ្នាំ។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា សមិទ្ធិទាំងអស់នេះបានមកពីកិច្ចខិតខំរបស់ជីដូនជីតារបស់កម្មករ កម្មការិនី ជាពិសេសការដាក់ចេញ នូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការពង្រាយរោងចក្រចុះតាមខេត្ត។ សម្តេចតេជោថា...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិ៥ ពីព្រែកក្តាម ដល់ខេត្តពោធិ៍សាត់

FN ៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ហ៊ីដេហ៊ីសា ហូរីនូឈី (Hidehisa HORINOUCHI) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ប្រវែង ១៣៥.២៤គីឡូម៉ែត្រ ចាប់ពីព្រែកក្តាម ខេត្តកណ្តាល ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ​ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទករថា ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិ៥ ពីព្រែកក្តាម ដល់ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលត្រូវតែសន្សំលុយសម្រាប់ធ្វើផ្លូវ ធ្វើស្ពាន សាលារៀន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា។ ជាពិសេសទុកសម្រាប់ធ្វើជាបដិភាគ ក្នុងការសាងសង់លើប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធជាមួយថវិកាដែលជាកម្ចីពីបរទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អត្រាការប្រាក់លើកម្ចីពីប្រទេសជប៉ុន គឺ ០.០១ភាគរយ ហើយរយៈពេលនៃការសង គឺ៤០ឆ្នាំ។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា កន្លែងដែលប្រជាពលរដ្ឋបានយកដីចំណីផ្លូវសាធារណៈ គឺកើតចេញពីចិត្តធម៌របស់អាជ្ញាធរ។ សម្តេចតេជោ បានថ្លែងថា ប្រជាពលរដ្ឋខ្លះពី ដំបូងសុំដើម្បីលក់នំអន្សមអាំង លក់នំបញ្ចុកតែយូរទៅក៏ធ្វើជាតូប ធ្វើជាផ្ទះរស់នៅ ពេលរាជរដ្ឋាភិបាលត្រូវការដីពង្រីកផ្លូវនាំគ្នាតវ៉ា។ តែទោះជាយ៉ាងណារាជរដ្ឋាភិបាល ត្រូវតែផ្តល់សំណងក្នុងកម្រិតណាមួយ។

* សម្តេចនាយករដ្ឋមន្ត្រី ថ្លែងថា នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ គឺជាអ្នកយកចិត្តទុកដាក់ខ្ពស់ចំពោះការសាងសង់ផ្លូវជាតិលេខ៥ ហើយបើមិនមាននាយករដ្ឋមន្ត្រីរូបនេះទេ...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីដាំដើមដើមឈើនៅ «ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹម»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ០៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីដាំដើមឈើនៅក្នុង «ឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែន ឫស្សីត្រឹប»។

ឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែនឫស្សីត្រឹប មានផ្ទៃដីសរុប ១១៤.៣៥ គីឡូម៉ែត្រការ៉េ ស្ថិតនៅឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ និងបានបង្កើតលើងដោយព្រះរាជក្រិត្យកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤។ រាជបណ្ឌិត្យសភាកម្ពុជា ដែលមានលោកបណ្ឌិត សុខ ទូច ជាប្រធាន បានដាក់ចេញផែនការដាំដើមឈើនៅទីនេះឲ្យបាន ១លានដើម និងបង្កើតជាកន្លែងស្រាវជ្រាវក្នុងការចិញ្ចឹមគោយកទឹកដោះសម្រាប់ផ្គត់ផ្គង់នៅកម្ពុជាថែមទៀតផ។

ក្រៅពីការដាំដើមឈើ និងចិញ្ចឹមគោយកទឹកដោះហើយនោះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំឲ្យមានការចិញ្ចឹមសត្វព្រៃនៅទីនេះថែមទៀត ដើម្បីជាការទាក់ទាញភ្ញៀវទេសចរទៅថ្ងៃអនាគត។ សម្តេចតេជោ ហ៊ុន សែន រួមនិងសម្បុរសជនជាច្រើនអ្នកទៀត នៅក្នុងពិធីនាព្រឹកមិញនេះ បានសម្រេចឧបត្ថម្ភថវិកាជាង ១៥ម៉ឺនដុល្លារអាមេរិក និងអំពាវនាវឲ្យមានការចូលរួមបន្តបន្ទាប់ទៀត ដើម្បីប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបនេះ ទៅតំបន់អភិរក្សព្រៃឈើ និងសត្វព្រៃ សម្រាប់ជាមរតកដល់កូនខ្មែរជំនាន់ក្រោយ។

ក្នុងពិធីនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជាច្រើនពាក់ព័ន្ធការអភិរក្ស អភិវឌ្ឍន៍ឧទ្យានមួយនេះ។ ខាងក្រោមគឺជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងនៅចំពោះមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋចូលរួមរាប់ពាន់នាក់៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅតំបន់ឧទ្យានរាជបណ្ឌិត្យសភាតេជោសែនឫស្សីត្រឹបនេះ គឺជាតំបន់ប្រវត្តិសាស្ត្រមួយមានតឹកតាំងបង្ហាញជាកន្លែងស្លដែក ដែលបង្ហាញថាកម្ពុជាមានឧស្សាហកម្មស្លដែកតាំងពីយូរលង់ណាស់មកហើយ។

* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យរួមគ្នាការពារនូវកូនឈើដែលដាំនៅក្នុងឧទ្យានរាជបណ្ឌិត្យសភា។ សម្តេចសង្ឃឹមថា តំបន់នេះមិនត្រឹមតែក្លាយជាតំបន់អភិរក្សព្រៃឈើនោះទេ និងក្លាយជាជម្រុកសត្វ ដែលមានសត្វខ្លះជិតនឹងផុតពូជផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការការពារនិងអភិរក្សព្រៃឈើ និងសត្វព្រៃនៅតែលើក្រដាសមិនទាន់គ្រប់គ្រាន់នោះទេ...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ

FN​ ៖ នៅព្រឹកថ្ងៃព្រសហ្បតិ៍ ១១រោច ខែពិសាខ សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅទីតាំងតំបន់សេដ្ឋកិច្ចពិសេស​ អ៉ិនធើវៀ អូតូម៉ូបាល អ៉ិនដាសស្រ្ទី ខមផ្លេកស៍ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

កម្មករ-កម្មការិនីក្នុងខេត្តស្វាយរៀង ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយនេះ មកពីរោងចក្រ សហគ្រាសចំនួន៣២ ក្នុងនោះមកពីរោងចក្រ សហគ្រាសនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេងចំនួន ២៤រោងចក្រ, តំបន់សេដ្ឋកិច្ចពិសេសនាគរាជ​ចំនួន ៤រោងចក្រ​ និងតំបន់សេដ្ឋកិច្ចពិសេសសានតុង​ចំនួន ​៤រោងចក្រ​។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កាយវិការនៃការស្វាគមន៍របស់កម្មករ កម្មការិនី គឺបានបង្ហាញថា កម្មករ កម្មការិនី មិនមែនចាត់ទុកសម្តេចតេជោ មិនមែនត្រឹមតែជាមេដឹកនាំនោះទេ គឺចាត់ទុកជាឪពុក ឬ ជាពូជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់អ្នករកស៊ីដឹកកម្មករ កម្មការិនី ដែលទិញរថយន្តដំឡើងនៅក្រុងបាវិត ខេត្តស្វាយរៀង អាចទៅខ្ចីលុយពីធនាគារជាមួយអត្រាការប្រាក់ទាប។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំបែបនេះ នឹងនាំឲ្យមានការគាំទ្រដល់រថយន្តផលិតដំឡើងនៅក្នុងប្រទេសកម្ពុជា ហើយអាចទទួលបានរថយន្តមួយមានស្តង់ដារក្នុងការដឹកកម្មករ កម្មការិនីផងដែរ។

* សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា មានកម្មការិនីម្នាក់បន្ទាប់ពីបានថតរូបជាមួយសម្តេចហើយ ក៏ស្រក់ទឹកភ្នែក ហើយបានថ្លែងថា គេនឹងយករូបថតយកទៅឲ្យយាយរបស់គេមើល។ សម្តេចនាយករដ្ឋមន្ត្រី បានសន្និដ្ឋានថា តាមរយៈកាយវិការនេះបានបង្ហាញថា ក្តីស្រឡាញ់ និងគាំទ្រចំពោះសម្តេចមិនមែនមានត្រឹមសម័យបច្ចុប្បន្ននោះទេ គឺបានបន្តតាំងជំនាន់នៃឪពុកម្តាយ...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករនៅក្រុងបាវិត ជិត៣ម៉ឺននាក់ និងសម្ពោធដាក់ឲ្យដំណើរការតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត

FN ៖ នៅព្រឹកថ្ងៃ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២៨,៥៨៤នាក់មកពីរោងចក្រ សហគ្រាសចំនួន២៦នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ក្រៅពីជួបសំណេះសំណាល ជាមួយកម្មករនិយោជិតហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត ឈ្មោះ អ៉ិនធើវៀ អូតូម៉ូបាល អ៉ិនដាសស្ទ្រី ខមផ្លេកស៍ ស្ថិតនៅក្នុងក្រុងបាវិតនេះផងដែរ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* ជាកិច្ចស្វាគមន៍ពីលើវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត៣ម៉ឺននាក់នៅក្រុងបាវិត នាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយបានអញ្ជើញមកជួបសំណេះសំណាលដោយផ្ទាល់ជាមួយពួកគេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ការបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្មករ កម្មការិនី។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា តាមរយៈកាយវិការ បដិសណ្ឋារកិច្ចប្រកបដោយការគោរពស្រឡាញ់របស់កម្មករ កម្មការិនី គឺបានបង្ហាញពីគោរពស្រឡាញ់ រាប់អាន និងគាំទ្ររបស់សម្តេច ហើយជាការផ្តល់កម្លាំងចិត្តមួយសម្រាប់សម្តេចក្នុងការដឹកនាំប្រទេសកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់សេដ្ឋកិច្ចពិសេសនៅបាវិត ត្រូវបានសម្តេចបង្កើតដោយផ្ទាល់ដៃ ពោលសម្តេចជាឆ្មបនៃតំបន់សេដ្ឋកិច្ចពិសេសនៅក្រុងបាវិត។

* សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងក្រុងបាវិតមានចំនួន៨ ខណៈនៅទូទាំងខេត្តស្វាយរៀង មានចំនួន១១។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយពីរដែលសម្តេចយកចិត្តទុកដាក់ខ្លាំងពីអតីតកាល គឺការប្រែក្លាយកម្ពុជា ពីតំបន់សង្គ្រាម ទៅជាតំបន់សន្តិភាព និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

* សម្តេចតេជោ បានរំលឹកថា...Read More


ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីអបអរសាទរខួបទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា

FN ៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល»។

ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលដែលកាកបាទក្រហមកម្ពុជាសម្រេចបាន គឺបានមកពីការរួមសាមគ្គីនៃកម្លាំងមហាជន។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ហូបផ្លែឈើត្រូវនឹកដល់អ្នកដាំ។ ក្នុងន័យនេះ សម្តេចចង់រំលឹកដល់ព្រះរាជបូជនីយកិច្ចរបស់ អតីតព្រះមហាក្សត្រខ្មែរ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលបានបង្កើតកាកបាទក្រហមកម្ពុជា និងបានប្រឹងប្រែងលះបង់អស់ព្រះកាយពល ដើម្បីបុព្វហេតុមនុស្សធម៌។

*សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វាជាមោទនភាពសម្រាប់កូនខ្មែរ ដែលបានបន្តរក្សាមរតករបស់អតីតព្រះមហាក្សត្រខ្មែរ។ សម្តេច ក៏បានកោតសរសើរចំពោះចលនាមហាជនកាន់តែច្រើនឡើង ដែលបានចូលរួមក្នុងសកម្មភាពកាកបាទក្រហមកម្ពុជា។

*សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាបច្ចុប្បន្នកំពុងទទួលរងឥទ្ធិពលអាក្រក់ នៃគ្រោះថ្នាក់ចរាចរ ហើយយុវជនកាកបាទក្រហម បានរួមចំណែកច្រើនក្នុងសកម្មភាពអប់រំពីច្បាប់ចរាចរណ៍ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរ។

*សម្តេចតេជោ បានថ្លែងថា ការដាក់ចេញប្រធានបទ «កាកបាទក្រហមកម្ពុជាមាននៅគ្រប់ទីកន្លែង មានសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល» គឺជាប្រធានបទមួយដ៏ត្រឹមត្រូវ ព្រោះថា ជនរងគ្រោះមិនមែនមានតែនៅទីក្រុង ឬទីជនបទនោះទេ តែមាននៅគ្រប់ទីកន្លែងទាំងអស់ ដែលទាមទារឲ្យមានការជួយពីកាកបាទក្រហម។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា...Read More


ទៅមុខថយក្រោយ