
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទោះបីជាមិនបានមានវត្តមានក្នុងប្រទេស ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌជាមួយប្រជាពលរដ្ឋ ក៏សម្តេចបានចាត់ចែងការងារសំខាន់ៗចំនួន២ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
កិច្ចការសំខាន់ៗដែលសម្តេចបានចាត់ចែងនោះ គឺចេញរថយន្តក្រុងសាធារណៈ ដឹកជញ្ជូនប្រជាពលរដ្ឋទៅមកស្រុកកំណើតដោយមិនគិតថ្លៃ និងមួយទៀត គឺជំរុញដំឡើងប្រាក់ឈ្នូលជូនកម្មករឱ្យច្រើនជាងមុន ព្រមទាំងបើកប្រាក់ខែកន្លះខែមុន នៅឱកាសបុណ្យជាតិនេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ Facebook នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨នេះ យ៉ាងដូច្នេះថា៖ «ព្រោះតែកាតព្វកិច្ចដើម្បីបុព្វហេតុជាតិ ភ្ជុំបិណ្ឌឆ្នាំនេះខ្ញុំមិនបាននៅធ្វើបុណ្យទាននៅវត្តជាមួយបងប្អូនជនរួមជាតិ និងក្រុមគ្រួសារជាទីស្រឡាញ់ឡើយ។ ប៉ុន្តែខ្ញុំបានចាត់វិធានការតាមរយៈសាលារាជធានីភ្នំពេញ ដើម្បីឱ្យបងប្អូន ក្មួយៗ ចំណាកស្រុកមកភ្នំពេញ អាចធ្វើដំណើរទៅស្រុកជួបឪពុកម្ដាយ បងប្អូន និងក្រុមគ្រួសារជាទីស្រឡាញ់បានដោយមិនគិតថ្លៃ និងប្រកបដោយសុវត្ថិភាព»។
សម្តេចបានបន្តថា «ចំពោះក្មួយៗ ជាកម្មករ កម្មការីនី ពូបានរៀបចំឱ្យក្មួយៗទទួលបានប្រាក់ខែកាន់តែច្រើនជាងឆ្នាំមុន និងបានឱ្យថៅកែបើកប្រាក់ខែកន្លះខែម្តង។ ពូសង្ឃឹមថា ភ្ជុំលើកនេះ ក្មួយៗនឹងបានសប្បាយរីករាយជាមួយគ្រួសារដោយធូរធារជាងមុន។ ចំពោះក្មួយៗដែលជ្រើសរើសមិនទៅស្រុក ដោយការចាំបាច់ណាមួយនោះសូមក្មួយកុំអាក់អន់ចិត្តត្បិតពូក៏អត់បានមកស្រុកដែរ»។
យ៉ាងណាក៏ដោយ ទាំងចំពោះក្មួយៗ ដែលជាប់ភារកិច្ច និងក្មួយៗដែលបានទៅលេងស្រុក ទាំងបងប្អូនជនរួមជាតិទាំងអស់ សម្តេចបានជូនពរឱ្យទាំងអស់គ្នាបានសប្បាយរីករាយក្នុងពេលភ្ជុំបិណ្ឌ និងសូមឱ្យជនរួមជាតិទាំងអស់មានសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បាន និងកំពុងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់១០ ខែតុលា ឆ្នាំ២០១៨។ កិច្ចប្រជុំនេះ ពិភាក្សា និងអនុម័តយុទ្ធសាស្រ្តទីក្រុងតូក្យូថ្មី សំដៅធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ លើកកម្ពស់សុខមាលភាពប្រជាជន និងការពារបរិស្ថាន។ យុទ្ធសាស្ត្រនេះផ្តោតសារៈសំខាន់ លើការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសមេគង្គ និងប្រទេសសមាជិកអាស៊ានផ្សេងទៀត៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ដែលនឹងប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
«ទិវាគ្រូបង្រៀន ៥ តុលា» ឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «គុណភាពគ្រូ ជាគុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។ ពិធីនេះមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, លោកគ្រូ អ្នកគ្រូ មកពីបណ្តាខេត្តនានា មន្រ្តីរាជការក្រសួងអប់រំ យុវជន និងកីឡា អង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងសិស្សានុសិស្សជាច្រើនរូបទៀត។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម័យនេះជាសម័យបាតុកម្ម ហើយដំណើរសម្តេចទៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក៏នឹងមានការធ្វើបាតុកម្មប្រឆាំងដំណើរ របស់សម្តេចទៀតហើយ។ ប៉ុន្តែចំនួនអ្នកមកទទួល និងអ្នកធ្វើបាតុកម្ម គឺមានចំនួនខុសគ្នាច្រើនណាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រូដែលនាំគ្នាធ្វើបាតុកម្មនៅថ្ងៃនេះ បើធៀបជាមួយគ្រូចូលរួមសាទរទិវាគ្រូបង្រៀនខុសគ្នាឆ្ងាយណាស់។
* សម្តេចនាយករដ្ឋមន្ត្រី បានស្នើឲ្យអាណាព្យាបាល និងសិស្សទាំងអស់ ត្រូវមើលឃើញពីគុណសម្បត្តិរបស់គ្រូ មិនមែនកូនរៀនពូកែមកពូ ហើយរៀនមិនពូកែមកពីគ្រូនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្មួយសម្តេចម្នាក់កំពុងជាប់ពន្ធនាគារ ដោយសម្តេចថា នោះជាច្បាប់មិនអាចលើកលែងបាននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រូបង្រៀនអាចបង្រៀនសិស្សឲ្យធ្វើសេដ្ឋី ប៉ុន្តែគ្មានគ្រូណាម្នាក់បង្រៀនរហូតធ្វើជាសេដ្ឋីនោះទេ អ្នកខ្លះខ្វះលុយបោះពុម្ពសៀវភៅថែមទៀតផង។
* សម្តេចតេជោ ហ៊ុន...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោយបញ្ចប់បេសកកម្មការងារដ៏មមាញឹកហើយនោះ ក៏មិនភ្លេចការជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅអាមេរិក ដែលទន្ទឹងរង់ចាំសម្តេចនោះដែរ។ នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅទីក្រុងញូវយ៉ក សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអាមេរិកប្រមាណជា ២ពាន់នាក់ នៅក្នុងសណ្ឋាគារមួយកន្លែងក្នុងទីក្រុងញូវយ៉ក។
ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីនឹករលឹករបស់សម្តេចតេជោ ចំពោះបងប្អូនខ្មែរនៅអាមេរិក និងបានអរគុណដល់បងប្អូនខ្មែរដែលបានរង់ចាំជួបសម្តេច។ សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងបង្ហាញពីស្ថានការណ៍នយោបាយនៅកម្ពុជា ព្រមទាំងការងារដឹកនាំ និងអភិវឌ្ឍជាតិជាច្រើនទៀត។
ខាងក្រោមនេះ គឺជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលជួបសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអាមេរិករយៈពេលជាងពីរម៉ោង៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណពលរដ្ឋខ្មែរនៅអាមេរិកទាំងអស់ ដែលបានស្វាគមន៍ចំពោះដំណើររបស់សម្តេច។ សម្តេចបានហៅការស្វាគមន៍របស់បងប្អូនខ្មែរនៅអាមេរិក គឺជាការលើកទឹកចិត្តសម្តេច។
* សម្តេចតេជោ ប្រាប់ខ្មែរនៅក្រៅប្រទេសថា នឹងធ្វើជានាយករដ្ឋមន្ត្រីរហូតដល់ក្រុមប៉ុនប៉ងបំផ្លាញជាតិរលាយរលត់ពីភពផែនដីនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរនៅប្រទេស បើទោះបីមិនបានទៅចូលរួមបោះឆ្នោត តែបានធ្វើវីដេអូឃ្លីបអំពាវនាវឲ្យខ្មែរនៅក្នុងស្រុកចេញទៅបោះឆ្នោត ដែលជាការគាំទ្រដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអំពាវនាវរបស់ខ្មែរនៅក្រៅប្រទេស គឺជារឿងត្រឹមត្រូវ ហើយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ស្មើនឹងការបោះឆ្នោតការពារនូវសុខសន្តិភាព និងការអភិវឌ្ឍ។
* សម្តេចនាយករដ្ឋមន្ត្រី ប្រាប់ខ្មែរនៅក្រៅប្រទេសថា សម្តេចមិនអនុញ្ញាត និងអត់ឱនឲ្យនរណាម្នាក់នាំកម្ពុជាទៅរកភ្លើងសង្គ្រាមជាថ្មីនោះឡើយ ទោះក្នុងតម្លៃណាក៏ដោយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចឆ្អែតឆ្អន់ហើយចំពោះភ្លើងសង្គ្រាម រហូតត្រូវពិការភ្នែកម្ខាងថែមទៀតផងដែរ។ ដូច្នេះសម្តេចមិនចង់ឃើញសង្គ្រាមបំផ្លាញកម្ពុជាកើតឡើងជាថ្មីនោះឡើយ។
* ក្នុងជំនួបសំណេះសំណាលជាមួយខ្មែរនៅក្រៅប្រទេសសម្តេចតេជោ ហ៊ុន សែន បានរំលឹកពីប្រវត្តិនៃការបែកបាក់របស់ជាតិខ្មែរពីអតីតកាល និងការឈានមកដល់ការបង្រួបបង្រួមជាតិជាធ្លុង បញ្ចប់ការបែកបាក់ និងការបង្រួបបង្រួមជាតិមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រខ្មែរក្នុងរយៈពេលប្រមាណ ៥០០ឆ្នាំចុងក្រោយ នៅចុងឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេច។
* សម្តេចតេជោ ហ៊ុន...Read More

FN ៖ កិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នាជាច្រើនរវាងកម្ពុជា និងនេប៉ាល់ គ្រោងនឹងធ្វើឡើងជាមួយនៅចុងឆ្នាំ២០១៨នេះ ក្នុងពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសនេប៉ាល់។
ការបង្ហាញពីគម្រោងនៃកិច្ចព្រមព្រៀងនេះត្រូវបានរំលេចឡើង នៅក្នុងជំនួបសំណេះសំណាលការងាររវាងសម្តេចតេជោ ហ៊ុន សែន និងលោក ខាតហ្កា ប្រាសាដសាម៉ាអូលី (Khadga Prasad Shama Oli) នាយករដ្ឋមន្រ្តីនេប៉ាល់ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ម៉ោងនៅញូវយ៉ក។
ក្នុងជំនួបពិភាក្សាគ្នានោះ សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីនេប៉ាល់ បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសទាំងពីរ ពិភាក្សាគ្នារៀបចំកម្មវិធីនៃដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសនេប៉ាល់ ដែលគ្រោងធ្វើឡើងនៅចុងខែវិច្ឆិកា ឬដើមខែធ្នូ។ ពិសេសការរៀបចំនូវកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីចុះហត្ថលេខាជាមួយគ្នា។
កិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នា ដែលគ្រោងធ្វើនាពេលនោះមានដូចជា៖ សេចក្តីប្រកាសរួមនៃដំណើរទស្សនកិច្ច, កិច្ចព្រមព្រៀងលើកលែងទិដ្ឋការលើលិខិតឆ្លងដែនការទូត និងផ្លូវការ, កិច្ចព្រមព្រៀងស្តីពីការការពារវិនិយោគ, អនុស្សារណៈស្តីពីការពិគ្រោះពិភាក្សាខាងនយោបាយ រវាងក្រសួងការបរទេសទាំងពីរ និងកិច្ចព្រមព្រៀងស្តីពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច នយោបាយ វប្បធម៌ នៃប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា នៅក្នុងដំណើរទស្សនកិច្ចនៅកាន់ប្រទេសនេប៉ាល់នោះ ក្រៅពីអញ្ជើញទៅចូលរួមកិច្ចប្រជុំគណបក្សនយោបាយនិយមកណ្តាលហើយនោះ សម្តេចគ្រោងទៅទស្សនាតំបន់ប្រវត្តិរបស់ព្រះពុទ្ធ ព្រះបរមគ្រូនៃយើងផងដែរ។
ក្នុងជំនួបនោះនាយករដ្ឋមន្រ្តីនេប៉ាល់ សម្តែងនូវការអបអរសាទរ ជូនចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះភ្លូកទឹកផ្លូកដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលនាំមកនូវស្ថេរភាពនយោបាយដ៏ល្អសម្រាប់កម្ពុជា។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណប្រទេសនេប៉ាល ដែលបានបញ្ជូនអ្នកអង្កេតការណ៍របស់ខ្លួន ទៅពិនិត្យមើលដំណើរការបោះឆ្នោតសកលនីតិកាលទី៦ កាលពីពេលថ្មីៗកន្លងទៅ និងបានវាយតម្លៃថាដំណើរការបោះឆ្នោតប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តាមបែបប្រជាធិបតេយ្យ និងលទ្ធផលអាចទទួលយកបាន៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីនៅក្នុងពិធីចុះហត្ថលេខា ស្តីពីការវះកាត់ប្រកបដោយសុវត្តិភាពឆ្នាំ២០២០ រវាងកម្ពុជា និងមូលនិធិ GE នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ការចុះហត្ថលេខានេះ ភាគីកម្ពុជាតំណាងដោយ លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលចុះហត្ថលេខាជាមួយតំណាងក្រុមហ៊ុន GE Global Growth ដើម្បីបង្កើនការជួយជាបន្តទៀតដល់ប្រទេសកម្ពុជា ជាពិសេសលើការបណ្តុះបណ្តាល និងការកសាងសមត្ថភាពធនធានមនុស្សលើបច្ចេកទេសនៃការវះកាត់ប្រកបដោយសុវត្តិភាព។
ការចុះហត្ថលេខានេះ ធ្វើឡើងនៅសណ្ឋាគារហ៊ីលថុន បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញពិសារអាហារពេលព្រឹកជាមួយ តំណាងក្រុមហ៊ុន GE Global Growth។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមហ៊ុន GE Global Growth ដែលតែងតែមានសហប្រតិបត្តិការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាសុខភាពរបស់ប្រជាជន។
សម្តេចតេជោ និងតំណាងក្រុមហ៊ុន GE Global Growth បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការគាំពារសុខុមាលភាពនៅក្នុងប្រទេសកម្ពុជា៕
...
Read More
FN ៖ ខណៈកំពុងមានវត្តមាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកប្រាប់ទៅកាន់សហរដ្ឋអាមេរិកវិញថា បើសិនជាអាមេរិកបើកទិដ្ឋការជូនដល់មន្រ្តីកម្ពុជាដូចដើមឡើងវិញនោះ ការបន្តរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅកម្ពុជាសម័យសង្រ្គាម នឹងបន្តឡើងវិញដូចការអនុវត្តកន្លងមក។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេច បានទទួលជួបពិភាក្សាការងារជាមួយលោក អាឡេកសាន់ឌ័រ ហ្វេលមែន (Alexander Feldman) ប្រធាន និងជានាយកប្រតិបត្តិ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ដែលកិច្ចពិភាក្សានោះ បានផ្តល់ផលវិជ្ជមានយ៉ាងខ្លាំងដល់ទំនាក់ទំនងវិនិយោគិនអាមេរិក និងកម្ពុជា។
ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រសិនបើសហរដ្ឋអាមេរិក បើកទិដ្ឋការជូនដល់មន្រ្តីកម្ពុជាដូចដើមឡើងវិញនោះការបន្តរុករកអដ្ឋិធាតុទាហានបាត់ខ្លួនអាមេរិក នឹងបន្តឡើងវិញដូចអ្វីដែលយើងធ្លាប់បានអនុវត្តរួមគ្នាកាលពីពេលមុន។
កិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជា ត្រូវបានប្រកាសផ្អាកជាបណ្តោះអាសន្ន ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក បន្ទាប់ពីសហរដ្ឋអាមេរិក បានផ្អាកការផ្តល់ទិដ្ឋាការ (Visa) ប្រភេទ B1 និង B2 (ប្រភេទទេសចរណ៍ និងជំនួញ) ដល់មន្រ្តីក្រសួងការបរទេសកម្ពុជា ចាប់តាំងពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់កំពូល។
ការប្រឈមមុខដាក់គ្នាក្នុងវិស័យការទូតរវាងកម្ពុជា-អាមេរិក ចាប់ផ្តើមតឹងតែងជាងមុន។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏បានបន្តរឹតត្បិតទិដ្ឋាការបន្ថែមទៀត ដល់មន្រ្តីកម្ពុជាណា ដែលពួកគេយល់ថា ធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាផងដែរ។
គិតរហូតមកដល់ពេលនេះ កិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជា ត្រូវបានប្រកាសផ្អាកជាបណ្តោះអាសន្នរយៈពេលជាង១ឆ្នាំមកហើយ ខណៈដែលអដ្ឋិធាតុរបស់ទាហានអាមេរិក ដែលបាត់បង់ជីវិតនៅលើដីកម្ពុជាទាំងអស់មានប្រមាណ ៨០នាក់ ហើយបច្ចុប្បន្នរកឃើញ ៤០នាក់ប៉ុណ្ណោះ៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងធុរកិច្ចជនរបស់អាមេរិក បានបង្ហាញបំណង និងទស្សនៈទានដូចគ្នាចង់ឃើញទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក កាន់តែល្អប្រសើរ ដើម្បីពង្រីកសក្តានុពលពាណិជ្ជកម្ម និងវិនិយោគ។
បំណងចង់ឃើញភាពល្អប្រសើរនៃទំនាក់ទំនងរវាងកម្ពុជា-អាមេរិកនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាការងារមួយរវាងសម្តេចតេជោ ហ៊ុន សែន និងលោក អាឡេកសាន់ឌ័រ ហ្វេលមែន (Alexander Feldman) ប្រធាន និងជានាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ត្រូវបានគេមើលឃើញថា មានភាពរកាំរកូសច្រើនក្នុងមួយរយៈចុងក្រោយនេះ។ តែនៅក្នុងជំនួបសញ្ញាណវិជ្ជមាននៃភាពល្អប្រសើរលើទំនាក់ទំនងរវាងប្រទេសទាំងពីរហាក់បានបង្ហាញឡើង។
នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន, លោក Alexander Feldman បានលើកឡើងថា លោកចង់ឃើញសហរដ្ឋអាមេរិក និងកម្ពុជាមានទំនាក់ទំនងក្នុងភាពល្អប្រសើរឡើងវិញ ពិសេសនៅពេលដែលអាមេរិកតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជានៅពេលខាងមុខ ដែលជាឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកដែលជាអ្នកការទូតមួយរូបយល់ច្បាស់ពីអាស៊ីបូព៌ា។
ឆ្លើយតបការលើកឡើងនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់វិញថា សម្តេចផ្ទាល់ជាអ្នកខិតខំជំរុញការកសាងនូវទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ សម្តេចតេជោ បានបញ្ជាក់ទៀតថា កម្ពុជាចង់ធ្វើមិត្តដ៏ល្អជាមួយសហរដ្ឋអាមេរិក ហើយអ្វីដែលសម្តេចចង់ឃើញនោះ គឺការទំនាក់ទំនងនៃប្រទេសទាំងពីរមានភាពកាន់តែល្អប្រសើរឡើង ពិសេសរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ដូចអ្វីដែលផ្នែកធុកិច្ចសហរដ្ឋអាមេរិកចង់បានដែរនោះ។
ក្នុងជំនួបនេះ លោក Alexander Feldman ក៏បានពិភាក្សាដល់ការធ្វើធុរកិច្ចជាមួយកម្ពុជាផងដែរ។ ជានាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន រូបនេះ បានស្នើសុំឲ្យកម្ពុជា បន្តនូវគោលនយោបាយសេដ្ឋកិច្ចឲ្យកាន់តែទូលំទូលាយថែមទៀត ដោយសារកម្ពុជា គឺជាសមាជិករបស់អាស៊ាន គឺលោកចង់ឲ្យកម្ពុជាបន្តការគាំទ្រ និងជួយជំរុញការកសាងសមត្ថភាព ពិសេសការបង្កើនគុណភាពនៃការអប់រំក្នុងក្របខណ្ឌអាស៊ាន។
លោក Alexander Feldman ក៏បានវាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគាំទ្រដល់បណ្តាក្រុមហ៊ុនអាមេរិកក្នុងការទៅបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលកន្លងមកមានដូចជាក្រុមហ៊ុន Ford និងក្រុមហ៊ុន Coca-Cola ជាដើម។
ប្រធាន និងជានាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជានឹងរៀបចំបើកស្ថានទូតនៅប៊ុកហ្ការីឡើងវិញ បន្ទាប់ពីបិទមួយរយៈដោយសារស្ថានភាពនយោបាយនៅក្នុងប្រទេសមួយនេះ។
ការបញ្ជាក់បែបនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ និងលោក ប៊ួយកូ បូរីសូវ (Boyko Borissov) នាយករដ្ឋមន្រ្តីប៊ុលហ្ការី នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅញូវយ៉ក សហរដ្ឋអាមេរិក។ នាយករដ្ឋមន្រ្តី ប៊ុលហ្ការី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់សម្តេច ក្នុងការបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួននៅប្រទេសប៊ុលហ្ការី ដែលនោះ គឺជាឱកាសដែលសម្តេចនឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប៊ុលហ្ការីផងដែរ។
ក្នុងជំនួបពិភាក្សានោះ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់ប្រទេសប៊ុលហ្ការី កាលពីអតីតកាលដែលបានដើរតួនាទីក្នុងការជួយដល់ប្រទេសកម្ពុជា នៅពេលដែលកម្ពុជា បានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបន្តវត្តមានចូលរួមចំណែកថែរក្សាសន្តិភាពនៅកម្ពុជា ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានឯកភាពគ្នា ក្នុងការបន្តពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ទាំងក្នុងវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាគ្រោងធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅឆ្នាំ២០២០ខាងមុខ។
ការបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ និងលោក ប៊ួយកូ បូរីសូវ (Boyko Borissov) នាយករដ្ឋមន្រ្តីប៊ុលហ្ការី នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅញូវយ៉ក សហរដ្ឋអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានប្រាប់នាយករដ្ឋមន្ត្រីប៊ុលហ្ការីថា បំណងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏មានសារៈសំខាន់មួយនេះ ត្រូវបានប្រទេសអាស៊ាន រួមទាំងប្រទេសនៅអឺរ៉ុបមួយចំនួនឯកភាពរួចហើយ។
សម្តេចតេជោ ក៏បានស្វែងរកការគាំទ្រពីប៊ុលហ្ការីផងដែរ។ នាយករដ្ឋមន្រ្តីប៊ុលហ្ការី បានឯកភាពចំពោះសំណើររបស់សម្តេចតេជោ និងបានចាត់ទុកថា វាជាឱកាសឲ្យឲ្យរូបលោកបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា៕
...
Read More
FN ៖ សំណើធំចំនួន៣ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដាក់ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) នៅក្នុងជំនួបពិភាក្សាការងារនាទីក្រុងញូវយ៉ក់ សហរដ្ឋអាមេរិក នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅញូវយ៉ក សហរដ្ឋអាមេរិក។
សំណើទាំង៣ ដែលត្រូវបានលើកឡើងនៅក្នុងជំនួបនោះរួមមាន៖ ១. បញ្ហាការិយាល័យអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជា, ២. កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិស្តីពីសាលាក្តីខ្មែរក្រហម និងទី៣. ការបញ្ជូនកងកម្លាំងរក្សាសន្តិភាព។
ពាក់ព័ន្ធបញ្ហាការិយាល័យអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលត្រូវផុតកិច្ចព្រមព្រៀងនៅឆ្នាំ២០១៨នេះ, សម្តេចតេជោ ហ៊ុន សែន បានសម្រេចអាណត្តិឲ្យរយៈពេលពីរឆ្នាំបន្តទៀត ហើយនៅក្នុងខែតុលាខាងមុខ ពេលសម្តេចអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងហ្សឺណែវ នឹងមានការចុះហត្ថលេខារវាងឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ជាមួយនិងតំណាងស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
សម្រាប់បញ្ហាទី២. សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជានៅបន្តផ្តល់ថវិកាលើការចំណាយសម្រាប់ប្រាក់ខែរបស់មន្ត្រី និងបុគ្គលិកបម្រើការនៅសាលាក្តីខ្មែរក្រហម។ ដោយឡែកបញ្ហាទី៣វិញ គឺរាជរដ្ឋាភិបាលកម្ពុជានឹងបន្តចូលរួមឲ្យកាន់តែសកម្មថែមទៀត លើបេសកកម្ម នៃការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ពោលបើប្រទេសណាត្រូវការកងទ័ពមួកខៀវរបស់កម្ពុជា ចូលរួមបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ គឺកម្ពុជានឹងបញ្ជូនបន្ថែមទៀត។
ជាការឆ្លើយតបអគ្គលេខាធិការអង្គការសហប្រជាជាតិ បានឯកភាពនូវសំណើទាំង៣របស់សម្តេចតេជោ ហ៊ុន សែន និងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោដែលបានបន្តអាណត្តិនៃមជ្ឈមណ្ឌលសិទ្ធមនុស្ស អង្គការសហប្រជាជាតិ ប្រចាំកម្ពុជារយៈពេល២ឆ្នាំបន្តទៀត។
សម្រាប់បញ្ហាទី២ និងទី៣ លោកអគ្គលេខាធិការ បានវាយតម្លៃខ្ពស់លើកម្ពុជាថា ពិតជាមានឆន្ទៈពិតប្រាកដក្នុងការជួយដល់អង្គការសហប្រជាជាតិ ពិសេសវត្តមានកងទ័ពមួកខៀវដែលពោរពេញទៅដោយវិន័យ និងមានសមត្ថភាពពេញលេញ ក្នុងសកម្មភាពមនុស្សធម៌ និងថែរក្សាសន្តិភាពក្រោមឆ័ត្ររបស់ អង្គការសហប្រជាជាតិ៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើរដ្ឋាភិបាលកូរ៉េខាងត្បូងពន្លឿនការកសាងឡើងវិញកំណាត់ផ្លូវជាតិលេខ៤៨ ពីស្រុកស្រែអំបិល ទៅកាន់ទីរួមខេត្តកោះកុង ដែលរងការខូចខាតធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ហើយក៏បានស្នើឲ្យពិនិត្យលទ្ធភាពទិញ និងនាំចូលកសិផលរបស់កម្ពុជាទៅកាន់កូរ៉េខាងត្បូង ឲ្យបានច្រើនថែមទៀត។
សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក លី ណាក់យ៉ុន នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ។
នៅក្នុងជំនួបនោះនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានរំលឹកឡើងវិញពីភាពវិវឌ្ឍន៍ដ៏ល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលផ្តួចផ្តើមបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេល២១ឆ្នាំមកនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណរាល់ជំនួយឧបត្ថម្ភទាំងអស់របស់សាធារណរដ្ឋកូរ៉េ ក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច សង្គម របស់ប្រទេសកម្ពុជាឡើងវិញ ពិសេសការទទួលយកពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ដែលរហូតមកដល់ពេលនេះមានចំនួនប្រមាណ ៦ម៉ឺននាក់ហើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការគាំទ្រដល់ការប្រារព្វខួបនៃទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលគ្រោងធ្វើឡើងនៅឆ្នាំ២០១៩ខាងមុខ នៅសាធារណរដ្ឋកូរ៉េ។ សម្តេចនាយករដ្ឋមន្ត្រី ក៏មានបំណងចង់ឲ្យវេទិកាមេគង្គ-សាធារណរដ្ឋកូរ៉េ ក្លាយជាវេទិកាសម្រាប់ថ្នាក់ដឹកនាំកំពូល ដូចអ្វីដែលប្រទេសមេគង្គធ្លាប់បានធ្វើជាមួយប្រទេសជប៉ុន និងចិនជាដើម។
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក លី ណាក់យ៉ុន បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានគាំទ្រការប្រារព្វខួបអាស៊ាន-សាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០១៩ខាងមុខ នៅប្រទេសកូរ៉េខាងត្បូង។ លោកនាយករដ្ឋមន្ត្រី ក៏បានស្នើសុំសម្តេចតេជោ ជួយកៀរគរបណ្តាមេដឹកនាំអាស៊ានដទៃទៀត ដើម្បីឲ្យកិច្ចប្រជុំកំពូលរំលឹកខួបចេញជារូបរាងពិតប្រាកដ។
លោកនាយករដ្ឋមន្ត្រី លី ណាក់យ៉ុន ក៏បានវាយតម្លៃខ្ពស់ពីការលើកកម្រិតនៃកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ និងអរគុណសម្តេចតេជោ ដែលបានជួយសម្របសម្រួលក្នុងទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ ក្នុងពេលកន្លងមក។
ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និងលោក លី ណាក់យ៉ុន បានគោរពអញ្ជើញគ្នាទៅបំពេញទស្សនកិច្ចក្នុងប្រទេសរៀងៗខ្លួនផងដែរ៕
...
Read More
FN ៖ នៅក្នុងថ្ងៃខួបលើកទី២០ឆ្នាំ នៃការប៉ុនប៉ងធ្វើឃាតលើសម្តេចតេជោ ហ៊ុន សែន នៅខេត្តសៀមរាប, សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់យ៉ាងច្បាស់ថា ដរាបណាសម្តេចនៅធ្វើជានាយករដ្ឋមន្ត្រី សម្តេចមិនអនុញ្ញាតឲ្យមានបុគ្គលណា ឬក្រុមណា ធ្វើរដ្ឋប្រហារ ឬធ្វើបដិវត្តពណ៌ នៅក្នុងប្រទេសបាននោះទេ។
សម្តេចបញ្ជាក់ថា ទោះក្នុងតម្លៃណាក៏ដោយសម្តេចត្រូវតែការពារសន្តិភាព និងការពារអាយុជីវិតរបស់ប្រជាជនកម្ពុជា។
សរសេរក្នុង Facebook ផ្លូវការរបស់សម្តេចនៅព្រឹកព្រលឹមថ្ងៃទី២៤ ខែកញ្ញានេះដែលជាខួបលើកទី២៩ឆ្នាំ នៃការប៉ុនប៉ងសម្លាប់សម្តេចនៅខេត្តសៀមរាប, សម្តេចតេជោ ហ៊ុន សែន បានសរសរយ៉ាងដូច្នេះថា «ខ្ញុំបានអហោសិកម្មឲ្យអ្នកដែលចង់សម្លាប់ខ្ញុំ នៅខេត្តសៀមរាបរួចហើយ បើទោះជាខ្ញុំមានពន្លឺក្នុងការស្រាវជ្រាវក៏ដោយ តែអ្នកត្រូវដឹងថា ពេលណាខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំមិនឲ្យពួកអ្នកសម្លាប់ខ្ញុំបានទេ មិនឲ្យពួកអ្នកធ្វើរដ្ឋប្រហារ ឬធ្វើបដិវត្តពណ៌បានទេ។ ទោះដោយតម្លៃណាក៏ដោយ ខ្ញុំត្រូវការពារសន្តិភាព និងការពារជីវិតប្រជាជនកម្ពុជាឲ្យខានតែបាន»។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅម៉ោង៨៖៥២នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ មានគ្រាប់រ៉ុក្កែត បេ៤០ មួយគ្រាប់ ក្នុងចំណោម៤គ្រាប់ បានហោះសំដៅរថយន្តរបស់សម្តេច តែមិនបានត្រូវរថយន្តខ្ញុំទេ ហើយជាអកុសលវាបានទៅបុកផ្ទះប្រជាជននៅម្ខាង ផ្លូវធ្វើឲ្យប្រជាជនម្នាក់ស្លាប់ និងម្នាក់ទៀតត្រូវរបួសជាទម្ងន់។
សម្តេចបានបញ្ជាក់ទៀតថា ការរៀបចំធ្វើឃាតលើរូបសម្តេចនាពេលនោះ ត្រូវបានធ្វើឡើងស្របពេល នៃការប្រជុំសភានីតិកាលទី២ ដែលត្រូវប្រជុំនៅព្រះរាជដំណាក់នាទីក្រុងសៀមរាប ក្រោមព្រះរាជអធិបតីភាព សម្តេចព្រះ នរោត្តម សីហនុ។ ប្រសិនបើពេលនោះគ្រាប់បេ៤០ទាំង៤គ្រាប់ផ្ទុះព្រមគ្នាទាំងអស់ ឬព្រឹកនោះមិនមានភ្លៀងធំស្ទើរបាក់មេឃដែលធ្វើឲ្យខ្សែភ្លើងបញ្ជាគ្រាប់ទាំងនេះឆ្លងទឹក គឺប្រហែលជីវិតសម្តេចត្រូវចប់តាំងពីពេលនោះមក។
សម្តេចតេជោ ហ៊ុន សែន បានអរព្រះគុណទេវតាថែរក្សាអង្គរវត្ត ព្រះអង្គចេក ព្រះអង្គចម និងបារមីវត្ថុស័ក្តិសិទ្ធទាំងអស់ ដែលជួយការពារសម្តេចនាពេលនោះ។ សម្តេចជឿច្បាស់ណាស់ថា អ្នកជួយជីវិតសម្តេចនាពេលនោះ គឺតាមផ្លូវងងឹត គឺគុណបុណ្យ ទេវតាទាំងភូមិទេវតា រុក្ខទេវតា អាកាសទេវតា បារមីព្រះអង្គចេក ព្រះអង្គចម បារមីដែលតាមថែរក្សាសម្តេចជាប្រចាំកន្លងមក បានជួយជីវិតសម្តេចឲ្យរស់បាន២០ឆ្នាំកន្លងមកនេះ ដែលធ្វើឲ្យសម្តេចបានដឹកនាំប្រទេសចេញពីសង្រ្គាមមកកាន់សន្តិភាព...Read More
ទៅមុខថយក្រោយ