
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ក៏បានអញ្ជើញធ្វើជំនួបពិភាក្សាទ្វេភាគីជាមួយលោកស្រី មីសែល បាសែឡែត (Michelle Bachelet) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សផងដែរ នៅក្នុងទីក្រុងក្រុងហ្សឺណែវ ប្រទេសស្វីស។
ក្នុងជំនួបពិភាក្សាគ្នានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ឲ្យមានកិច្ចសហការលើបញ្ហាសិទ្ធិមនុស្សរវាង UN និងកម្ពុជា មុននឹងវាយតម្លៃពីសិទ្ធិមនុស្សកម្ពុជា ទាំងមិនបានសហការជាមួយគ្នា និងមិនបាននិយាយជាមួយគ្នាជាមុន។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «បើទោះបីយើងមានគោលជំហរខុសគ្នា ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយអង្គការសហប្រជាជាតិទៅលើបញ្ហាសិទ្ធិមនុស្ស នៅតែបន្តទៅមុខទៀត ពិសេសការបន្តនូវអាណត្តិ២ឆ្នាំទៅមុខទៀតរបស់ការិយាល័យសិទ្ធមនុស្សប្រចាំកម្ពុជា។ សម្តេចតេជោ បានស្នើឲ្យមានកិច្ចសហការលើបញ្ហាសិទ្ធិមនុស្សរវាងអង្គការសហប្រជាជាតិ ជាមួយនឹងកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យមានការយល់គ្នាឲ្យបានច្បាស់ មុននឹងការវាយតម្លៃ ដែលមិនបានធ្វើការសហការគ្នា និងមិនបាននិយាយជាមួយគ្នាជាមុននោះ»។
ក្នុងជំនួបដ៏កម្រនោះ លោកស្រី មីសែល បាសែឡែត ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធមនុស្ស បានលើកឡើងថា ការិយាល័យរបស់ឧត្តមស្នងការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា គឺជាការិយាល័យដែលមានវ័យចំណាស់ជាងគេ។ តាមរយៈលោកស្រី សូមអរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានបន្តអាណត្តិការិយាល័យរបស់ខ្លួន រយៈពេល២ឆ្នាំ ក្នុងប្រទេសកម្ពុជា។
លោកស្រីបានធ្វើការកត់សំគាល់ ពីការរីកចម្រើនរបស់ប្រទេសកម្ពុជា លើវិស័យសិទ្ធិមនុស្ស ពិសេសសិទ្ធិរបស់ស្រ្តី កុមារ កម្មករ កម្មការិនី អប់រំ និងការមិនរើសអើង។ លោកស្រីក៏បានទទួលស្គាល់ដែរថា បើទោះបីជាប្រទេសទាំងអស់ មានការរីកចម្រើនយ៉ាងណា ក៏នៅមានបញ្ហាប្រឈមទៅនឹងចំណុចផ្សេងៗផងដែរ។ តាមរយៈចំណុចល្អ របស់កម្ពុជាលោកស្រី បានលើកឡើងថា លោកស្រីនឹងបញ្ចូលទៅក្នុងរបាយការណ៍របស់ឧត្តមស្នងការសិទ្ធិមនុស្ស ស្តីពីកម្ពុជា។
លោកស្រី មីសែល បាសែឡែត បានសង្កត់ធ្ងន់ថា អ្វីដែលឧត្តមស្នងការសិទ្ធមនុស្សរបស់លោកស្រីអាចជួយបាន លោកស្រីនឹងបន្តសហការ និងផ្តល់នូវការគាំទ្រដល់ប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន...Read More

FN ៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដើម្បីចូលរួម «សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ នៃវេទិកាវិនិយោគពិភពលោក ឆ្នាំ២០១៨» នាទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅវេលាថ្ងៃត្រង់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក ហ្រ្វានស៊ីស ហ្គារី (Francis Gurry) អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចូលជួបពិភាក្សាការងារទាក់ទិន ទៅនឹងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយកម្ពុជា
ក្នុងជំនួបនោះ លោក ហ្រ្វានស៊ីស ហ្គារី (Francis Gurry) អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានថ្លែងនូវអំណរគុណជូន ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អនុញ្ញាតឲ្យរូបលោក និងសហការី បានចូកជួបពិភាក្សាការងារ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងនូវអំណរគុណ ជូនចំពោះអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដែលកន្លងមកបានចូលរួមចំណែកជួយកសាងសមត្ថភាព នៃការបណ្តុះបណ្តាល ពិសេសបានជួយរៀបចំនូវយុទ្ធសាស្រ្តថ្នាក់ជាតិ សម្រាប់កម្មសិទ្ធបញ្ញាដល់កម្ពុជា។
សម្តេចតេជោបន្តថា កម្ពុជា គឺជាប្រទេសទី១ ដែលគោរពនូវអ្វីដែលជារបបនៃកម្មសិទ្ធបញ្ញា។ សម្តេចតេជោបន្តថា អង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ អាចជួយដល់ប្រទេសកម្ពុជា ដើម្បីឲ្យកម្ពុជាបំពេញ នូវកាតព្វកិច្ចរបស់ខ្លួនតាមឆន្ទៈដែលខ្លួនមាន។
សម្តេចបន្តថា ថ្វីត្បិតនាពេលកន្លងមក ការងារជាច្រើនមានការរីកចម្រើន ក៏ប៉ុន្តែមានបញ្ហាប្រឈមជាច្រើន ដែលត្រូបវតែបន្តដោះស្រាយ តាមរយៈនេះសម្តេចបានស្នើដល់អង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ បន្តជួយដល់ប្រទេសកម្ពុជា ពិសេសធ្វើយ៉ាងណាជួយដល់កម្ពុជា បានចូលរួមក្នុងក្របខណ្ឌនៃសន្ធិសញ្ញារបស់ អង្គការកម្មសិទ្ធបញ្ញាអន្តរជាតិ។
សម្តេចតេជោបន្តថា កម្ពុជានៅតែបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយ អង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ ឲ្យកាន់តែស៊ីជំរៅថែមទៀត ហើយអ្វីដែលសម្តេចចង់ឃើញនោះ គឺការចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ដល់កម្ពុជាឲ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចបានស្នើឲ្យអង្គការកម្មសិទ្ធបញ្ញាអន្តរជាតិ ជួយកសាងម៉ាកយីហោនៅកម្ពុជា ដើម្បីធ្វើឲ្យផ្លាកយីហោលើ ផលិតផលផ្សេងៗរបស់កម្ពុជា មានការទទួលស្គាល់ក្នុងក្របខណ្ឌអន្តរជាតិ។
លោក ហ្រ្វានស៊ីស ហ្គារី មានប្រសាសន៍ថា អង្គការរបស់លោក ពិតជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងកម្ពុជា។ លោកបន្តថា អ្វីដែលយើងឃើញជាក់ស្តែង គឺយើងពិតជាមានការសប្បាយរីករាយ ក្នុងការជួយដល់កម្ពុជាលើការរៀបចំយុទ្ធសាស្រ្តកម្មសិទ្ធបញ្ញាថ្នាក់ជាតិ...Read More

FN ៖ ដោយឡែកបន្ទាប់ពីបញ្ចប់ ក្នុងជំនួបទ្វេភាគីជាមួយអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោកហើយនោះ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោកស្រី អារ៉ាន់ឆា ហ្គ្យុងហ្សាឡែស (Arancha Gongalez) នាយកប្រតិបត្តិមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ចូលជួបពិភាក្សាការងារ។
ក្នុងជំនួបនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា សម្តេចពិតជាមានការសប្បាយរីករាយ ដោយបានជួបពិភាក្សាការងារជាថ្មីម្តងទៀត ជាមួយលោកស្រី អារ៉ាន់ឆា ហ្គ្យុងហ្សាឡែស បន្ទាប់បីជំនួបលើកទី១ ក្នុងប្រទេសកម្ពុជា។
ឆ្លើយតបទៅនឹងប្រសាសន៍លើកឡើងរបស់សម្តេចតេជោ លោកស្រី អារ៉ាឆា មានថ្លែងថា កន្លងមកលោកស្រីធ្លាប់បានធ្វើ នូវកិច្ចការជាច្រើនជាមួយនឹងប្រទេសកម្ពុជា ពិសេសជាមួយនឹងក្រសួងពាណិជ្ជកម្ម។
លោកស្រីបន្តថា កម្ពុជាពិតជាមានសមត្ថភាពជាច្រើន ក្នុងការកសាង និងពង្រីកនូវសក្តានុពលរបស់កម្ពុជា ដើម្បីធ្វើឲ្យកម្ពុជាកាន់តែមានការប្រកួតប្រជែង ប្រកបដោយភាពរឹងមាំ ពិសេសការជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលធ្វើឲ្យពាណិជ្ជកម្មកាន់តែមានភាពរឹងមាំ។
សម្តេចតេជោមានប្រសាសន៍អរគុណជូនចំពោះលោកស្រី អារ៉ាន់ឆា ហ្គ្យុងហ្សាឡែស ដែលបានជួយដល់ប្រទេសកម្ពុជា ពិសេសការជួយរៀបចំនូវយុទ្ធសាស្រ្ត សម្រាប់ភាពរឹងមាំរបស់សហគ្រាសធុនតូច និងមធ្យម។
សម្តេចតេជោបន្តថា កន្លងមកសម្តេចបានចូលរួមជួយ ដល់ការលើកកម្ពស់ដល់សហគ្រាសធុនតូច និងមធ្យមនេះទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ធ្វើយ៉ាងជំរុញកំណើនក្នុងវិស័យនោះកាន់តែរឹងមាំ។
សម្តេចនាយករដ្ឋមន្ត្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែប្រើគ្រប់វិធីក្នុងការជំរុញដំណើរការ របស់សហគ្រាសធុនតូច និងមធ្យមឲ្យកាន់តែរីកចម្រើន និងមានលទ្ធភាពច្រើនជាមុន ពិសេសការព្រួយបារម្ភពីការរកទីផ្សារ និងប្រភពទុនជាដើម។
លោកស្រី អារ៉ានឆា បានលើកឡើងថា ដើម្បីជំរុញសហគ្រាសធុនតូច និងមធ្យមកាន់តែរឹងមាំ ត្រូវឈរលើកត្តា៤ចំណុចក្នុងនោះទី១៖ ត្រូវធ្វើយ៉ាងណាឲ្យសហគ្រាស SME មានសមត្ថភាពល្អអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ, ទី២៖ គុណភាពនៃផលិតផលដើម្បី នាំចេញ, ទី៣៖ ការទទួលបាននូវបន្រភពទុន និងឥណទាន និងទី៤៖ ទាក់ទិនទីផ្សារដែលត្រូវឲ្យមាន ទីផ្សារពិតប្រាកដ ក្នុងការទទួលយកផលិតផលដែលផលិតដោយ SME។
លោកស្រីបន្តថា នៅខែវិច្ឆិកាខាងមុខនេះ លោកស្រីនឹងអញ្ជើញ SME របស់កម្ពុជា...Read More

FN ៖ លោក រ៉ូបេតូ កាវ៉ាហូ អាសេវ៉េដូ (Robeto Cavatho Azevedo) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានសរសើរពីភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលចាប់យកឱកាសឲ្យកម្ពុជា ចូលជាសមាជិករបស់ WTO ដោយទទួលបានជំនួយបច្ចេកទេស ជិត៨លានដុល្លារចន្លោះពីឆ្នាំ២០១០ ដល់២០១៨ ហើយអង្គការនេះសន្យាបន្តផ្តល់ជំនួយដល់កម្ពុជាថែមទៀត។
ការបញ្ជាក់យ៉ាងដូច្នេះរបស់ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នៅក្រុងហ្សឺណែវ ប្រទេសស្វីស នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។
ក្នុងជំនួបពិភាក្សាគ្នានោះ លោក រ៉ូបេតូ កាវ៉ាហូ អាសេវ៉េដូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា កម្ពុជាគឺជាប្រទេសដែល មានការអភិវឌ្ឍតិចតួច ប៉ុន្តែគឺជាប្រទេសមួយ ដែលបានក្លាយជាសមាជិក របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបានអនុវត្តដោយជោគជ័យ ក្នុងចំណោមប្រទេស មានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅក្នុងពិភពលោក។
លោកអគ្គនាយកសង្ឃឹមថា ទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី មកកាន់ទីក្រុងហ្សឺណែវ ពិសេសមកកាន់ទីស្នាក់ការណ្តាលរបស់ WTO នៅពេលនេះ គឺមិនមែនជាលើកចុងក្រោយនោះទេ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា កិច្ចសហការវាងកម្ពុជាជាមួយនឹងអង្គការពាណិជ្ជកម្មពិភពលោក និងមានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរឡើង ពិសេសសេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបាននូវការអភិវឌ្ឍ និង មានកិច្ចសហប្រតិបត្តិការល្អជាមួយ ប្រទេសដទៃទៀត រួមទាំង WTO ផងដែរ។
សម្តេចតេជោបន្តថា កម្ពុជាបានចូលជាសមាជិករបស់ WTO រយៈពេល១៤ឆ្នាំរួចមកហើយ ក្នុងរយៈពេលនេះ សម្តេចសូមអរគុណចំពោះ WTO សម្រាប់កិច្ចសហប្រតិបត្តិការទាំងអស់ ដែលបានផ្តល់ជូនដល់ប្រទេសកម្ពុជា។
សម្តេចបន្តថា កន្លងមកកម្ពុជាបានដើរតួនាទីជាប្រទេសសម្របសម្រួលកាលពីឆ្នាំ២០១៧ ហើយនៅឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ កម្ពុជាស្ថិតនៅក្នុងយន្តការត្រីភាគី នៃក្របខណ្ឌនៃ WTO ដោយសង្ឃឹមថា កម្ពុជានឹងបន្តទទួលបាននូវជំនួយពី WTO។
សម្តេចតេជោបន្តថា កន្លងមកកម្ពុជា បានបើកស្ថានបេសកកម្មរបស់ខ្លួន ប្រចាំនៅ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន ប្រធានាធិបតីតួកគី បានឯកភាពគ្នាក្នុងការជំរុញ កំណើនពាណិជ្ជកម្ម នៃប្រទេសទាំងពីរកម្ពុជា-តួកគី ឲ្យឈានដល់១ពាន់លានដុល្លារ នៅក្នុងពេលដ៏ខ្លីខាងមុខ។
ក្នុងជំនួបកំពូលទ្វេភាគី ដែលធ្វើឡើងនៅទីក្រុង អីស្តានប៊ុល សាធារណរដ្ឋតួកគី នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ លោកប្រធានាធិបតីតួកគី រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន មានស្វាគមន៍ចំពោះវត្តមាន នៃដំណើរបំពេញទស្សនកិច្ចការងារ របស់សម្តេចតេជោ ទៅកាន់ប្រទេសតួកគី ពិសេសលោកបានចាត់ទុកថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូង ដោយនាយករដ្ឋមន្រ្តីកម្ពុជា។
លោកប្រធានាធិបតីបន្តដោយក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ នៃប្រទេសទាំងពីរនឹងបន្តនៅពេលខាងមុខ។
លោកបានបន្តថា បច្ចុប្បន្ននេះ តួកគីបានបើកស្ថាន ឯកអគ្គរដ្ឋទូតរបស់ខ្លួននៅកម្ពុជា នោះគឺបង្ហាញពីសូចនករបង្ហាញពីសារសំខាន់ចំពោះកម្ពុជា។ ជាមួយ និងទិសដៅ នៃការជំរុញទំហំពាណិជ្ជកម្ម ឲ្យមានការកើនឡើងរហូត ដល់១ពាន់លានដុល្លារនៅពេលខាងមុខ លោកប្រធានាធិបតី និងសម្តេចតេជោនាយករដ្ឋមន្រ្តី បានឯកភាពគ្នាក្នុងការជំរុញផ្នែកធុរកិច្ច នៃប្រទេសទាំងពីរ ធ្វើកិច្ចសហប្រតិបត្តិការគ្នា ក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យអាទិភាព ចំពោះមុខរបស់កម្ពុជា ពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា។
ក្នុងជំនួបកំពូលទ្វេភាគីនោះដែរ មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការប្រារព្វរៀបចំខួបអនុស្សាវរីយ៍លើកទី៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ នៅឆ្នាំ២០២០ តាមរយៈការរៀបចំនូវសកម្មភាពនានា ដើម្បីឲ្យប្រជាជន នៃប្រទេសទាំងពីរ បានស្គាល់ពីប្រទេសយើងទៅវិញទៅមក។
មេដឹកនាំទាំងពីរ បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការជំរុញកំណើន នៃវិស័យទេសចរណ៍ នៃប្រទេសទាំងពីរ តាមរយៈការបើកឲ្យមានការហោះហើរត្រង់ពីគ្នាទៅវិញទៅមក ក្រៅពីការដឹកជញ្ជូនទំនិញនាពេលបច្ចុប្បន្ន ឲ្យក្លាយទៅជាការដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរ សម្រាប់ប្រទេសទាំងពីរ នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ។
ដោយសាតែប្រទេសកម្ពុជាទទួល នូវមជ្ឈមណ្ឌលកំចាត់មីនអាស៊ាននៅកម្ពុជា លោកប្រធានាធិបតីមានប្រសាសន៍ថា តួកគី និងពិនិត្យលទ្ធភាពក្នុងការផ្តល់ ជំនួយដល់មជ្ឈមណ្ឌលកំចាត់មីនអាស៊ាន ក្នុងប្រទេសកម្ពុជា ពិសេសផ្តល់នូវការគាំទ្រដល់អាស៊ាន។
ក្នុងជំនួបកំពូលទ្វេភាគីនោះដែរ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-តួកគី បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើបញ្ហាទំនាក់ទំនងទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ការគាំទ្រពីគ្នាទៅវិញទៅមក...Read More

FN ៖ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ដែលជាថ្ងៃទី១ នៃការអញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំដែងការគួរសម ពិភាក្សាការងារ និងអញ្ជើញទទួលទានអាហារការងារពេលថ្ងៃត្រង់ជាមួយ លោក ប៊ីណាលី យីដីរីម (Binaly Yidirim) ប្រធានរដ្ឋសភា និងជាអតីតនាយករដ្ឋមន្រ្តីតួកគី។
នៅមុនពិធីទទួលទានអាហារថ្ងៃត្រង់ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-តួកគី គឺសម្តេចតេជោនាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភាតួកគី បានអញ្ជើញជួបពិភាក្សាគ្នាទល់មុខគ្នា ដើម្បីធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជំរៅទាក់ទិនទៅ និងការរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-តួកគី ឲ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេឡើងថែមទៀត ពិសេសគម្រោងនៃការបើកស្ថានឯកអគ្គរាជទូតរបស់កម្ពុជា នៅសាធារណរដ្ឋតួកគី ឲ្យបានឆាប់រហ័យបំផុត តាមដែលអាចធ្វើទៅបាន បន្ទាប់ពីប្រទេសតួកកី បានបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួន នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៣កន្លងទៅ។
ក្នុងជំនួបទល់មុខគ្នានោះដែរ សម្តេចតេជោ និងលោកប្រធានសភាតួកគី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការជំរុញទំនាក់ទំនងលើវិស័យការទូត ការផ្លាស់ប្តូរយោបល់ទៅលើការជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងវិស័យផ្សេងៗទៀត ក្នុងនោះរួមទាំងការជំរុញឲ្យមានការហោះហើរត្រង់ពីតួកគី មកកាន់កម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។
សម្តេចតេជោនាយករដ្ឋមន្រ្តី និងប្រធានសភាតួកគី ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅកាន់បញ្ហាទ្វេភាគី បញ្ហាពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ពិសេសការបង្កើនជំនឿទុកចិត្ត និងជួយគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេ ភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលផ្តល់នូវផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ទៅកាន់ លោកប្រធានសភាដែរថា សម្តេចតែងតែចង់មកកាន់ ប្រទេសតួកគីនេះ ជាយូរមកហើយ ព្រោះថា តួកគីគឺជាដែនដី នៃការតភ្ជាប់ទ្វីបអាស៊ី និងទ្វីបអឺរ៉ុប និងបានចាត់ទុកថា នេះគឺជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ត និងជាលើកដំបូងបំផុត ក្នុងប្រវត្តិសាស្រ្ត នៃមេដឹកនាំកម្ពុជាដំបូងគេ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចការងារ នៅសាធារណរដ្ឋតួកគី។
ក្នុងជំនួបពិភាក្សាការងារនោះដែរ...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាគមនិស្សិតខ្មែរ សិក្សានៅ ប្រទេសតួកគី នាទីក្រុងអ៉ីស្តានប៊ុល។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចអាចបោះបង់កម្មវិធីមួយចំនួនបានពេលចេញទៅក្រៅប្រទេស តែបើឲ្យបោះបង់កម្មវិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនិស្សិត មិនអាចធ្វើបានឡើយ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅប្រទេសតួកគី គឺជាការវិវឌ្ឍន៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៃទំនាក់ទំនងរវាងកម្ពុជា និងតួកគី ក្រោយបើកភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាកាលទី១៩៩៤ ដែលមានរយៈពេល ២៤ឆ្នាំហើយនោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់ស្ថានទូតនៅក្រៅប្រទេសប្រៀបដូចជាទ្រព្យសម្បត្តិរបស់កម្ពុជានៅក្រៅប្រទេសផងដែរ ដូច្នេះហើយទើបកម្ពុជាសម្រេចទិញដីសម្រាប់ បង្កើតស្ថានទូតនៅតួកគីនៅឆ្នាំ២០១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំពឹងថា តួកគីនឹងមានលទ្ធភាពកាន់តែច្រើនថែមទៀត ក្នុងការផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា។
* សម្តេចតេជោ បានថ្លែងថា ក្នុងជំនួបជាមួយប្រធានរដ្ឋសភាតួកគី សម្តេចបានប្រាប់ថាក្នុងចំណោមនិស្សិតនៅតួកគី អាចនឹងមាននិស្សិតមួយចំនួនត្រូវបានជ្រើសរើស ឲ្យបម្រើការងារនៅស្ថានទូតតួកគី។ ប៉ុន្តែត្រូវមានការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលដៅធំបំផុតនៃដំណើរទស្សនកិច្ចរបស់សម្តេចនៅតួកគី គឺការលើកកម្ពស់ទំនាក់ទំនងលើគ្រប់វិស័យ ជាពិសេសជំនឿទុកចិត្តលើផ្នែក នយោបាយ។ សម្តេចតេជោថា ស្ថានភាពនយោបាយរបស់តួកគី គឺប្រហាក់ប្រហែលគ្នាជាមួយនឹងកម្ពុជាផងដែរ។
* សម្តេចតេជោ បានថ្លែងថា តួកគីត្រូវបានកម្លាំងយោធាចេញធ្វើរដ្ឋប្រហារកាលពីឆ្នាំកន្លងទៅ រីឯកម្ពុជាមានបដិវត្តន៍ពណ៌ដែលអាចនាំឈានទៅដល់វិនាសកម្មក្នុងប្រទេស ទាមទារឲ្យកម្ពុជាត្រូវកម្ចាត់ក្រុមទាំងនោះចោលដោយមិនអាចលើកលែងបាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចអត់ខ្លាចនឹងចាប់យកវិធានការចាំបាច់កម្ចាត់បដិវត្តន៍ពណ៌ ដើម្បីរក្សាសេចក្តីសុខរបស់ប្រជាជននោះទេ។ សម្តេចថា វិធានការសម្តេចធ្វើ គឺដូចទៅនឹងវិធានការរបស់ប្រធានាធិបតីតួកគីផងដែរ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា តួកគីមានសុឆន្ទៈបើកស្ថានទូតនៅកម្ពុជាតាំងពីឆ្នាំ២០១៣ ដូច្នេះកម្ពុជាត្រូវតែឆ្លើយតបដោយបើកស្ថានទូតនៅតួកគីផងដែរ។ សម្តេចតេជោ បានថ្លែងថា...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រឲ្យមានអនុសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់មីន តាមរយៈសំណើរនាយករដ្ឋមន្ត្រីន័រវែសលោកស្រី អេម៉ា សូលប៊ែល (Ema Solbeng)។
ការឯកភាព ក៏ដូចជាការលើកសំណើនេះបានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាល និងពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី អេម៉ា សូលប៊ែល នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។
ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន និងលោកស្រី អេម៉ា សូលប៊ែល បានពិភាក្សាពីបញ្ហាបោសសំអាតមីននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបញ្ហាមីននៅលើពិភពលោកផងដែរ។ ប្រទេសន័រវែស ជាប្រទេសមួយដែលបានផ្តល់ជំនួយច្រើនដល់ការបោសសំអាតមីននៅកម្ពុជាផងដែរ។
លោកស្រីនាយករដ្ឋមន្ត្រីន័រវែស បានបង្ហាញបំណងចង់ឲ្យមានអនុសញ្ញានៃការហាមឃាតជាផ្លូវការស្តីពីការហាមឃាត់ជាផ្លូវការ នៃការប្រើប្រាស់គ្រាប់មីន ហើយលោកស្រីសង្ឃឹមថា កម្ពុជាអាចនឹងគាំទ្រគំនិតផ្តួចផ្តើមដ៏មានសារសំខាន់នេះ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រទាំងស្រុងនៅគំនិតមួយនេះ។ សម្តេចតេជោបន្តថា កម្ពុជានឹងបន្តបោសសំអាតគ្រាប់មីនទាំងស្រុងក្នុងប្រទេសកម្ពុជា ពិសេសកម្ពុជានិងចូលរួមក្នុងគំនិតផ្តួចផ្តើមស្តីពីអនុសញ្ញានៃការប្រើប្រាស់គ្រាប់មីន។ សម្តេចតេជោបន្តថា កន្លងមកកម្ពុជាបានបន្តនូវសកម្មភាពយ៉ាងសកម្ម ក្នុងការបោសសំអាតគ្រាប់មីនតាមបណ្តាប្រទេសមួយចំនួន ពិសេសតាមប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិក។
ក្នុងជំនួបនោះលោកស្រីនាយករដ្ឋមន្ត្រី បានប្រកាសថា ប្រទេសន័រវែសមានឆន្ទៈខ្ពស់ក្នុងការជួយដល់ប្រទេសកម្ពុជា ពិសេសការផ្តល់ជំនួយដល់ការស្វែងរកយុត្តិធម៌ចំពោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពត។
លោកស្រីនាយករដ្ឋមន្ត្រី បានថ្លែងថា ទម្រាំពិភពលោកបានដឹងពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា គឺបានចំណាយពេលវេលាដ៏យូរ និងមានភាពស្មុគស្មាញ។ ជាការឆ្លើយតបសម្តេចតេជោមានប្រសាសន៍ថា ប្រទេសន័រវែស គឺជាប្រទេសមួយដែលបានផ្តល់ជំនួយជាច្រើនដល់កម្ពុជា ពិសេសការចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍ និងការបោសសំអាតគ្រាប់មីន និងផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហម។
លោកស្រីនាយករដ្ឋមន្រ្តីក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីពីសភាពការណ៍ក្នុងដែនសមុទ្រប្រទេសន័រវែស ពិសេសពីបញ្ហាបរិស្ថាន និងការនេសាទ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា កម្ពុជាអាចជាដៃគូក្នុងគំនិត ផ្តួចផ្តើមដ៏មានសារសំខាន់ជាច្រើនពាក់ព័ន្ធទៅនិងបរិស្ថានក្នុងមហាសមុទ្រនេះ។
លោកស្រី អេម៉ា សូលប៊ែល ក៏បានថ្លែងកោតសរសើរពីភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជាផងដែរ។ លោកស្រីថា បើទោះបីជាលោកជំទាវមិនបានទៅកាន់ប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែតាមរយៈព័ត៌មាន និងរូបភាពពីប្រទេសកម្ពុជា លោកស្រីចាត់ទុកកម្ពុជាគឺជាប្រទេសមួយដ៏ស្រស់បំព្រង។
តាមរយៈជំនួបនោះ លោកស្រីនាយករដ្ឋមន្ត្រីចង់ឃើញទំហំសេដ្ឋកិច្ចនៃប្រទេសទាំងពីរមានកំណើនខ្ពស់។ លោកស្រីក៏បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីដែលប្រទេសកម្ពុជា បានគាំទ្រនូវបេក្ខភាពរបស់ប្រទេសន័រវែស ក្នុងការបោះឆ្នោតជាសមាជិកមិនមែនអចិន្រ្តៃយ៍សន្តិសុខរបស់អង្គការសហប្រជាជាតិ ក្នុងអាណត្តិឆ្នាំ២០២១-២០២២៕
...
Read More
FN ៖ នាយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅទ្វីបអឺរ៉ុប ប្រមាណជាង១០០០នាក់ នាទីក្រុងប្រ៊ុចសែល។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមអតីតបក្សប្រឆាំងហ៊ានប្រកាសគំរាមកំហែងរារាំងដល់ក្រុមអ្នកគាំទ្រសម្តេច ដែលនេះបង្ហាញថា ពួកគេមិនទាន់កាន់អំណាចហ៊ានគំរាមកំហែងបងប្អូនបែបនេះ ចុះទំរាំពួកគេកាន់អំណាចទៀត តើយ៉ាងណាទៅ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែង កិច្ចប្រជុំអ្វីផ្សេងៗសម្តេចអាចបោះបង់ចោលបាន ប៉ុន្តែជំនួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរយើងនេះគឺមិនអាចជាដាច់ខាត។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់បងប្អូនខ្មែររស់នៅអឺរ៉ុបថា កម្ពុជាមានកិត្តិយសទទួលបានសិទ្ធិក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកនេះ គ្មានអីលើកឡើងអំពីកម្ពុជាទេ មានតែសម្រេចផ្តល់សិទ្ធិឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលត្រឡប់ទៅមាតុភូមិវិញ រដ្ឋមន្រ្តីក្រសួងការបរទេស នឹងចាប់ផ្តើមគិតគូរអំពីការរៀបចំ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលមានជាង៥០ប្រទេសចូលរួម។
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសថា កម្ពុជានឹងរៀបចំធ្វើម្ចាស់ផ្ទះអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០, នៅឆ្នាំ២០២២ ធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូអាស៊ាន, នៅឆ្នាំ២០២៣ កម្ពុជានឹងរៀបចំបោះឆ្នោតម្តងទៀត សម្តេចសង្ឃឹមថានឹងឈ្នះឆ្នោតបន្តទៀត ពេលនោះសម្តេចនឹងរៀបចំកិច្ចប្រជុំចលនាមិនចូលបក្សសម្ព័ន្ធ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេដឹកនាំប្រឆាំងតែងតាំងផ្ញើសារមកសុំចរចាជាមួយសម្តេច ហើយបែរជាស្រែកតាំងខ្លួនប្រកាសមិនចចារជាមួយសម្តេច។ ចំណុចនេះសម្តេចបានឆ្លើយតបវិញថា សម្តេចមិនចចារជាមួយមេដឹកនាំប្រឆាំងទេ ហើយបើលោកឯង (សម រង្ស៊ី) ហ៊ានបបួលទៀត នឹងត្រូវរន្ទះបាញ់។ សម្តេចបញ្ជាក់ថា...Read More

FN ៖ ទីបំផុតទៅមេដឹកនាំប្រទេសអាស៊ី-អឺរ៉ុប បានសម្រេចជាឯកច្ឆ័ន្ទហើយឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២០ខាងមុខនេះ។ នេះជាការទទួលបានឱកាសលើកដំបូងសម្រាប់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏សំខាន់មួយនេះ ក្រោយក្លាយជាសមាជិកកាលពីឆ្នាំ២០១៤។
ការសម្រេចបែបនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១២ នៅទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្ស៊ិក នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ។
ថ្លែងទៅកាន់បណ្តាមេដឹកនាំនៃប្រទេសអាស៊ី-អឺរ៉ុប ក្នុងការទទួលជាប្រធានសម្រាប់កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាពិតជាមានកិត្តិយសក្រៃលែងក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ក្នុងឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ដែលជាការរៀបចំកិច្ចប្រជុំកំពូលទ្រង់ទ្រាយធំលើកទី១ និងប្រកបដោយសារៈសំខាន់បំផុត។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ដោយទទួលស្គាល់ពីការទទួលខុសត្រូវខ្ពស់ និងតម្រូវការរៀបចំល្អិតល្អន់គ្រប់ជ្រុងជ្រោយ កម្ពុជានឹងខិតខំធ្វើកិច្ចការចាំបាច់គ្រប់យ៉ាង ដើម្បីធានាឲ្យកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ដូចកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបកន្លងមក។ ពិសេសក្នុងឋានៈជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប កម្ពុជាប្តេជ្ញាពង្រឹងចំណងមិត្តភាព និងភាពជាដៃគូយ៉ាងជិតស្និទ្ធ ដែលផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក រវាងប្រទេសជាសមាជិកតាំងអស់ ដើម្បីរួមចំណែកលើកកម្ពស់សន្តិភាព និងសន្តិសុខពិភពលោក ក៏ដូចជាសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ៕
...
Read More
FN ៖ ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១២ នៅទីក្រុងប្រ៊ុសសែល ប្រទេសប៊ែលហ្ស៊ិក នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ នៅចំពោះមុខមេដឹកនាំអាស៊ី-អឺរ៉ុប សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជារីករាយ និងស្វាគមន៍ចំពោះការវិវត្តន៍ជាវិជ្ជមានថ្មីៗនៅឧបទ្វីបកូរ៉េ។ ជាពិសេសកិច្ចប្រជុំកំពូលដែលមិនធ្លាប់មានពីមុនមក រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ព្រមទាំងកិច្ចប្រជុំកំពូលរវាងកូរ៉េទាំងពីរជាច្រើនលើកកន្លងមក។
សម្តេចតេជោ បានលើកឡើងថា កិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តទាំងនោះ គឺជាការបោះជំហានដ៏ធំមួយឆ្ពោះទៅរកយុគសម័យនៃភាពធូរស្រាល អំណោយផលដល់កិច្ចពិភាក្សាបន្ត ស្តីពីការបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង និងការបង្កើតជាបណ្តើៗ នូវសន្តិភាពយូរអង្វែងក្នុងឧបទ្វីបកូរ៉េ។
សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍សង្កត់ធ្ងន់ថា «ច្បាស់ណាស់ថា ដំណើរការឆ្ពោះទៅរកការរំលាយអាវុធនុយក្លេអ៊ែរទាំងស្រុង ស្ថិតនៅលើផ្លូវមួយវែងឆ្ងាយនៅឡើយ និងទាមទារឲ្យមានការអត់ធ្មត់ពីសំណាក់ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងសហរដ្ឋអាមេរិក។ កម្ពុជាជឿជាក់ថា អភិក្រមបដិការគួរតែត្រូវបានប្រកាន់យកឲ្យបានខ្ជប់ខ្ជួន ហើយភាគីទាំងពីរគួរតែធ្វើការជាមួយគ្នា ក្នុងភាពស្មោះត្រង់ ដើម្បីបង្កើនទំនុកចិត្តនិងភាពជឿជាក់រវាងគ្នានិងគ្នាទៅវិញទៅមក»។
សម្តេចតេជោ បន្ថែមថា «យើងស្វាគមន៍ចំពោះការប្តេជ្ញាចិត្ត និងឆន្ទៈរបស់អាមេរិក និងកូរ៉េទាំងពីរ ជាពិសេសគោលនយោបាយថ្មីរបស់សាធារណរដ្ឋកូរ៉េ ដើម្បីឧបទ្វីបកូរ៉េមួយប្រកបដោយសន្តិភាព»។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានបន្តអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឲ្យរក្សាការអត់ធ្មត់ និងបន្តប្តេជ្ញាប្រកាន់យកការសន្ទនាប្រកបដោយស្មារតីស្ថាបនា និងសន្តិវិធី ដើម្បីឈានទៅកាត់បន្ថយភាពតានតឹង និងសម្រេចបានការរំសាយទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ ដែលអាចត្រួតពិនិត្យបាន និងមិនវិលត្រឡប់ថយក្រោយឡើយនៅលើឧបទ្វីបកូរ៉េ៕
...
Read More
FN ៖ នៅចំពោះមុខតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ពាក់ព័ន្ធបញ្ហាការចង់ដកនូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) ពីកម្ពុជា ដោយសម្តេចបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនអឺរ៉ុបដក EBA ក្លាយជាការពិតមែននោះ អឺរ៉ុបនឹងក្លាយជាប្រទេសប្រជាធិបតេយ្យ ដែលប្រព្រឹត្តកំហុសចំពោះកម្ពុជាជាលើកទី៣។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះក្នុងឱកាសដែលសម្តេចអនុញ្ញាតឲ្យ លោក ម៉ាទីន ហេយ (Martin Hayes) អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប និងជាប្រធានក្រុមហ៊ុនបុសស៍ (Bosch) ប្រចាំអាស៊ីអាគ្នេយ៍ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលសម្តេចកំពុងបំពេញបេសកកម្មការងារ នៅទីក្រុងប្រ៊ុសហ្សែល ប្រទេសប៊ែលហ្ស៊ិក។
សម្តេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់យ៉ាងដូច្នេះថា «សម្តេចមិនចង់ឃើញប្រទេសប្រជាធិបតេយ្យ ដែលប្រព្រឹត្តនូវកំហុសជាលើកទី៣ ពោលគឺកំហុសលើកទី១ ប្រទេសប្រជាធិបតេយ្យនៅអឺរ៉ុប បានគាំទ្រនូវរដ្ឋប្រហារយោធាក្នុងប្រទេសកម្ពុជា កាលពីទសវត្ស៧០ កំហុសទី២ គាំទ្រដល់របបខ្មែរក្រហមជាង១ទសវត្ស ពិសេសគាំទ្រខ្មែរ ក្រហមនៅអង្គការសហប្រជាជាតិ និងកំហុសទី៣ បើទោះបីជាស្ថិតក្នុងដំណាក់កាលពិភាក្សាលើសេចក្តីថ្លែងការណ៍ ឬក្លាយទៅជាការពិតនោះ វានឹងក្លាយទៅជាកំហុសទី៣ របស់ប្រទេសប្រជាធិបតេយ្យ នៅសហភាពអឺរ៉ុបសម្រាប់កម្ពុជា»។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានលើកឡើងទៀតថា កន្លងមកមានប្រទេសមួយចំនួន ក្នុងសហភាពអឺរ៉ុប ដែលបានធ្វើការគំរាមដល់កម្ពុជា និងសហភាពមីយ៉ាន់ម៉ា ក្នុងការដកនូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA)។ សម្តេចតេជោបន្តដែរថា កន្លងមក EU បានជួយដល់កម្ពុជា លើគ្រប់វិស័យទាំងអស់ ប្រសិនជា EU សំរេចដកនូវ EBA គឺហាក់បីដូចជា EU បោះបង់ចោលនូវអ្វីដែលខ្លួនបានធ្វើកាលពីពេលកន្លងមក។
លោក ម៉ាទីន ហេយ (Martin Hayes) ក្នុងនាមក្រុមហ៊ុនអឺរ៉ុបទាំងអស់ ប្រមាណ៤០០ក្រុមហ៊ុន បានចាត់ទុកថា ប្រសិនជាមានការដកពន្ធអនុគ្រោះ EBA មែននោះ វានិងធ្វើឲ្យបះពាល់ដល់...Read More
ទៅមុខថយក្រោយ