សម្តេចតេជោ ហ៊ុន សែន ប្រាប់អនុប្រធានាធិបតីអាមេរិក ឲ្យបង្កើនទំហំពាណិជ្ជកម្មរវាងអាស៊ាន-អាមេរិក

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់លោក ម៉ៃឃើល ភែនស៍( Michael Pence) អនុប្រធានាធិបតីអាមេរិក ដោយបង្ហាញពីការចង់ឃើញអាមេរិកបង្កើនទំហំពាណិជ្ជកម្មអាស៊ាន-អាមេរិក ឲ្យកាន់តែធំថែមទៀត ខណៈអាមេរិកកំពុងបន្តឈរជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតលើពិភពលោក។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៦ ក្រោមប្រធានបទ «ការពនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការអាស៊ានអាមេរិក និងទិសដៅអនាគត»។ កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលរបស់ប្រទេសសមាជិកអាស៊ានដទៃទៀត រួមនឹងលោក ម៉ៃឃើល ភែនស៍ ផងដែរ។
ក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ការរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន-សហរដ្ឋអាមេរិគ (Trade and Investment Framework Arrangement-TIFA)និងគំនិតផ្តួចផ្តើមផែនការ នៃការពង្រីកការចូលរួម ក្នុងផ្នែកសេដ្ឋកិច្ចអាស៊ាន និងសហរដ្ឋអាមេរិក (Expanded Economic Engagement (E3) Initiatives Work Plan)។
ក្រៅពីការចង់ឃើញអាមេរិកបង្កើនទំហំពាណិជ្ជកម្មជាមួយអាស៊ានហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរ កិច្ចសហប្រតិបត្តិការរវាងអាមេរិក និងអាស៊ាន នៅមានសក្ដានុពលជាច្រើនទៀត ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនវានុវត្តន៍ សេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្ម វិស័យទេសចរណ៍ និងបច្ចេកវិទ្យាព័ត៌មានជាដើម ដែលអនុញ្ញាតិឱ្យអាស៊ាន និងអាមេរិក ចាប់យក ដើម្បីឈានទៅសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព។
សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ការកសាងធនធានមនុស្ស ជាពិសេសយុវជន គឺជាកត្តាចាំបាច់ក្នុងការគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងការកសាងធនធានមនុស្ស និងវិស័យអប់រំ ដោយផ្ដល់ឱកាសអាហារូបករណ៍បន្ថែមទៀតដល់យុវជនអាស៊ាន ជាពិសេស យុវជនពីប្រទេសកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាបន្ថែមទៀត។
នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន...Read More


សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ឥណ្ឌា ក្នុងការពង្រឹងចំណងមិត្តភាពជាមួយអាស៊ាន

FN ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ឥណ្ឌា ក្នុងការពង្រឹងចំណងមិត្តភាពជាមួយអាស៊ាន តាមរយៈកម្មវិធីអប់រំបណ្តុះបណ្តាលនានា សម្រាប់យុវជន និងនិស្សិតអាស៊ាន។ សម្តេចតេជោ ក៏បានថ្លែងស្វាគមន៍ក្នុងការកំណត់យកឆ្នាំ២០១៩ ជាឆ្នាំទេសចរណ៍អាស៊ាន-ឥណ្ទា និងសង្ឃឹមថា នឹងមានសកម្មភាព និងគម្រោងនានា ដើម្បីពង្រឹងនូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក៏ដូចជាលំហូរទេសចរនៃតំបន់យើងទាំងពីរ។
ការថ្លែងវាយតម្លៃ និងកោតសរសើរចំពោះឆន្ទៈរបស់ឥណ្ឌា ក្នុងការពង្រឹងចំណងមិត្តភាពជាមួយអាស៊ាននេះ បានធ្វើឡើងក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន រួមនិងមេដឹកនាំអាស៊ានដទៃទៀត បានបើកកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-ឥណ្ទា ជាមួយលោក ណារិនដ្រា មូឌី នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឥណ្ឌា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះនៅក្នុងប្រទេសសិង្ហបុរី។
ក្នុងកិច្ចប្រជុំនោះមេដឹកនាំនៃប្រទេសអាស៊ាន បានស្វាគមន៍ចំពោះលទ្ធផលជាផ្លែផ្កា នៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ទា កាលពីខែ មករា ឆ្នាំ២០១៨ នៅទីក្រុងញូវដេលី។ ជាពិសេសការអនុម័តសេចក្តីថ្លែងការណ៍ដែលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ទា។ ក្រោមក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ទា មេដឹកនាំទាំងអស់ បានអះអាងថា បានសម្រេចនូវ សមិទ្ធផលជាផ្លែផ្កាជាច្រើនលើគ្រប់វិស័យ ដែលបានរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរ ភាព និងវិបុលភាពក្នុងតំបន់។
មេដឹកនាំអាស៊ាន និងឥណ្ឌា បានសំដែងនូវការមិនពេញចិត្តលើវិស័យសេដ្ឋកិច្ច នៃតំបន់ទាំងពីរអាស៊ាន-ឥណ្ទា ដែលទើបសម្រេចបាននូវទំហំពាណិជ្ជកម្មត្រឹម តែ ៧៣,៥ប៊ីលានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៧ ពោលគឺតិចជាងពាក់កណ្តាលនៃគោលដៅ ពាណិជ្ជកម្មដែលអាស៊ាននិងឥណ្ឌា បានកំណត់ថា នឹងសម្រេចឲ្យបានចំនួន ២០០ប៊ីលានលានដុល្លាអាមេរិក នៅត្រឹមឆ្នាំ២០២០។
មេដឹកនាំអាស៊ាន-ឥណ្ឌា បានសន្យារួមគ្នាថា យើងត្រូវខិតខំ រួមគ្នាបន្ថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឲ្យកាន់តែច្រើននិងទូលំទូលាយ តាមរយះការពង្រឹងនិងពង្រីកសកម្មភាពធុរកិច្ច ការវិនិយោគនិងពាណិជ្ជកម្ម ក្នុងវិស័យដែលមាន សក្តានុពល ដូចជា កសិ-ឧស្សាហកម្ម ទេសចរណ៍...Read More


សម្តេចតេជោ ហ៊ុន សែន៖ កិច្ចព្រមព្រៀងនៃប្រទេសសេដ្ឋកិច្ចទូលំទូលាយ ត្រូវតែជាកិច្ចព្រមព្រៀងផ្តល់ផលប្រយោជន៍ឲ្យគ្រប់សមាជិកទាំងអស់

FN ៖ ថ្លែងក្នុងកិច្ចប្រជុំកំពូលស្តីពីភាពជាដៃគូសេដ្ឋកិច្ច តំបន់ទូលំទូលាយលើកទី២ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសិង្ហបុរី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការគាំទ្របង្កើតឲ្យមានកិច្ចព្រមព្រៀងនៃប្រទេសសេដ្ឋកិច្ចទូលំទូលាយ។ ប៉ុន្តែកិច្ចព្រមព្រៀងនោះ ត្រូវតែជាកិច្ចព្រមព្រៀងដែលមានលក្ខណៈទំនើបគ្រប់ជ្រុងជ្រោយ មានគុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍ឲ្យគ្រប់សមាជិកទាំងអស់។
ក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំ នៃប្រទេសអាស៊ី និងអឺរ៉ុបជាច្រើនរូប។ ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន បានធ្វើការអបអរសាទរដល់បណ្តារដ្ឋមន្រ្តី នៃប្រទេសជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ដែលសម្រេចបាននូវលទ្ធផលជាដុំកំភួនក្នុងការឈានទៅបង្កើតតំបន់ ពាណិជ្ជកម្មសេរីដ៏ធំនៅក្នុងតំបន់អាស៊ី ក៏ដូចជានៅលើពិភពលោក។
មេដឹកនាំទាំងអស់ក៏បានចាត់ទុកដែរថា ការប្រែប្រួលភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចពិភពលោក ការបង្កើតតំបន់ ពាណិជ្ជកម្មសេរីទូលំទូលាយនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការធ្វើឲ្យសេដ្ឋកិច្ចក្នុងតំបន់អាស៊ី ក្លាយទៅជាប៉ូលសេដ្ឋកិច្ចស្នូល ជួយរក្សាស្ថិរភាពនយោបាយ និងស្ថិរភាពសេដ្ឋកិច្ច សកលលោក ព្រមទាំងអាចជួយទប់ស្កាត់នូវនយោបាយគាំពារនិយម និងការរីករាលដាលនៃ សង្រ្គាមពាណិជ្ជកម្ម។
ថ្លែងទៅកាន់មេដឹកនាំនៃប្រទេសជាដៃគូសេដ្ឋកិច្ចទូលំទូលាយ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ថ្វីដ្បិតកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជាសូមជំរុញឲ្យក្រុមអ្នចរចាខិតខំពុះពារនូវឧបសគ្គតាមវិស័យនីមួយៗឲ្យបញ្ចប់ការចរចាតាមអាណត្តិដែលផ្តល់ដោយថ្នាក់ដឹកនាំនៃប្រទេសសេដ្ឋកិច្ចទូលំទូលាយ ទោះជាកម្ពុជាត្រូវធ្វើការកែទម្រង់លិខិតបទដ្ឋានមួយចំនួន និងត្រូវផ្តល់នូវការសម្របសម្រួលជាច្រើន ជាមួយបណ្តាប្រទេសដៃគូដ៏ទៃទៀតក៏ដោយ។
សម្តេចតេជោ បានគូសបញ្ជាក់ថា «កម្ពុជានៅតែរក្សាជំហរ និងឯកភាពជាមួយថ្នាក់ដឹកនាំនៃប្រទេសសេដ្ឋកិច្ ចទូលំទូលាយទាំងអស់ថា កិច្ចព្រមព្រៀងនៃប្រទេសសេដ្ឋកិច្ចទូលំទូលាយ ត្រូវតែជាកិច្ចព្រមព្រៀងដែលមានលក្ខណៈទំនើបគ្រប់ជ្រុងជ្រោយ មានគុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍ឲ្យគ្រប់សមាជិកទាំងអស់ ទោះបីជាផលប្រយោជន៍នោះមិនទទួលបានចំណែកស្មើៗគ្នា ដោយសារភាពខុសគ្នានៃទំហំ និងស្ថានភាពសេដ្ឋកិច្ច ព្រមទាំងដោយសារកម្រិតនៃសមត្ថភាពប្រកួតប្រជែងមិនដូចគ្នាក៏ដោយ»។
មេដឹកនាំទាំងអស់ ដែលមានវត្តមានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ស្តីពីភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយ បានឯកភាពគ្នាឈានទៅចេញសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំ និងរបាយការណ៍រដ្ឋមន្រ្តីកិច្ចប្រជុំថ្នាក់ដឹកនាំ នៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់៕

...Read More

សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការជួយកសាងសហគមន៍អាស៊ាន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការជួយកសាងសហគមន៍អាស៊ាន និងការធ្វើសមាហរណកម្មអាស៊ានតាមរយៈមូលនិធិជប៉ុន។
ការវាយតម្លៃរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២១ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។ កិច្ចប្រជុំនេះ មានការយាង និងអញ្ជើញចូលរួមពីមេដឹកនាំអាស៊ានទាំង១០ រួមនឹងលោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន។ ក្នុងប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានសំដែងការតស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២១ ដ៏មានសារសំខាន់នេះ។
ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ានទាំងអស់ បានសំដែងនូវសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានឃើញកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន មានវឌ្ឍនភាពគួរឲ្យកត់សំគាល់ ក្នុងរយះពេល៤៥ ឆ្នាំកន្លងមក។ ក្នុងស្មារតីនេះមេដឹកនាំអាស៊ានទាំងអស់ បានស្វាគមន៍និងគាំទ្រចំពោះការចេញផ្សាយសេចក្តីប្រកាសរួម ស្តីពីកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២១ ដើម្បីអបអរសាទរខួបលើកទី៤៥ នៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។
ជាមួយគ្នានេះមេដឹកនាំអាស៊ាន ក៏បានគាំទ្រនូវការបន្តធ្វើការយ៉ាងជិតស្និទ្ធរវាងសមាជិកអាស៊ាន និងជប៉ុន ដើម្បីអនុវត្តការកែសម្រួលផែនការអនុវត្តចក្ខុវិស័យស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលត្រូវបានអនុម័តកាលពីខែសីហាឆ្នាំ២០១៧ ឲ្យបានេពេញលេញ និងប្រកបដោយប្រសិទ្ធភាពសំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្រ្តរវាងអាស៊ាន និងជប៉ុន ឲ្យកាន់តែស៊ីជម្រៅថែមទៀត។
មេដឹកនាំអាស៊ាន និងជប៉ុន ក៏បានសំដែងនូវការរីករាយដោយបានឃើញកំណើននៃទំហំពាណិជ្ជកម្មអាស៊ាន-ជប៉ុន មានទឹកប្រាក់រហូតដល់ ២១៧,៩ប៊ីលានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៧។ ការណ៍នេះបានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ជប៉ុននៅតែជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់អាស៊ាន។
ដូចគ្នានិងបណ្តាមេដឹកនាំអាស៊ានដទៃទៀតនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ក្នុងស្មារតីនៃការបង្កើនទំហំ ក៏ដូចជាពង្រីកវិសាលភាពនៃពាណិជ្ជកម្មអាស៊ាន-ជប៉ុន កម្ពុជាស្វាគមន៍ការចុះហត្ថលេខាលើពិធីសារទី១ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងអាស៊ាន និងជប៉ុន។
លើសពីនោះទៅទៀត កម្ពុជា ក៏វាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់ជប៉ុន ក្នុងការកសាងសហគមន៍អាស៊ាន និងការធ្វើសមាហរណកម្មអាស៊ាន តាមរយៈមូលនិធិជប៉ុនសម្រាប់សមាហរណកម្មអាស៊ាន ក៏ដូចជាក្នុងការបន្តគាំទ្រដល់ការអនុវត្តផែនការមេតភ្ជាប់អាស៊ាន២០២៥ និងផែនការការងារទី៣ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន២០១៦-២០២០...Read More


សម្តេចតេជោ ហ៊ុន សែន គាំទ្រសំណើរុស្ស៉ី ក្នុងការដំឡើងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៉ី ទៅជាដៃគូសន្ទនាយុទ្ធសាស្ត្រ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការគាំទ្រទាំងស្រុងចំពោះសំណើរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌឺមៀ ពូទីន ក្នុងការដំឡើងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៉ី ឲ្យទៅជាដៃគូសន្ទនាយុទ្ធសាស្ត្រ។
ការគាំទ្ររបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៉ីលើកទី៣ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
កិច្ចប្រជុំដ៏សំខាន់មួយនេះ មានការយាង និងអញ្ជើញចូលរួមពីមេដឹកនាំអាស៊ានទាំង១០ និងលោកប្រធានាធិបតីរុស្ស៉ីផងដែរ។ បណ្តាមេដឹកនាំអាស៊ានបានចាត់ទុកថា វត្តមានប្រធានាធិបតីរុស្ស៉ី មិនត្រឹមតែឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រុស្សី ចំពោះទំនាក់ទំនងអាស៊ាន-រុស្សី ប៉ុណ្ណោះទេ ប៉ុន្តែបានរឹតចំណងទាក់ទងឲ្យកាន់តែស្អិតរមួត និងស៊ីជំរៅថែមទៀត។
ថ្លែងបទអន្តរាគមន៍ទៅកាន់បណ្តាមេដឹកនាំអាស៊ាន-រុស្សី សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឲ្យកត់សំគាល់ នៃកិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៉ី។ ជាពិសេសបន្ទាប់ពីការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្សី កាលពីឆ្នាំ២០១៦ នៅទីក្រុសូឈី សហព័ន្ធរុស្ស៉ី។
សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញភាគីទាំងពីរខិតខំបន្ថែមទៀត ដើម្បីសម្រេចបានតាមផែនការសកម្មភសាពគ្រប់ជ្រុងជ្រោយអាស៊ាន-រុស្សី ឆ្នាំ២០១៦-២០២០ ដើម្បីបង្កើនល្បឿន និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែស៊ីជម្រៅថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ដែរថា គួររៀបចំឲ្យមាននូវកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំអាស៊ាន និងរុស្ស៉ី ឲ្យបានទៀងទាត់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអាស៊ាន-រុស្សី ឲ្យកាន់តែស៊ីជំរៅ។
«កម្ពុជាគាំទ្រចំពោះសំណើររបស់រុស្សី ក្នុងការដំឡើងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្សី ឲ្យទៅជាដៃគូសន្ទនាយុទ្ធសាស្រ្ត។ ជាមួយនិងភាពមិនប្រាកដប្រជាពីឥទ្ធិពលនៃសង្រ្គាមពាណិជ្ជកម្ម ក៏ដូចជាការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាស៊ានមួយចំនួន បានឈានដល់ជិតទីបញ្ចប់នោះ កម្ពុជាយល់ឃើញថា ការសិក្សាសមិទ្ធិលទ្ធផលរួម នៃតំបន់ពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងសហភាពអីរ៉ាស៊ី គួរត្រូវបានចាប់ផ្តើម និងជំរុញបញ្ចប់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់។
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្សីលើកទី៣នោះដែរ មេដឹកនាំអាស៊ាននិងរុស្សី បានឯកភាពគ្នាឈានទៅចេញសេចក្តីប្រកាសរបស់ ប្រធានកិច្ចប្រជុំកំពូលអាស៊ាន-រុស្សីលើកទី៣។ សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ាន-រុស្សី ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសន្តិសុខព័ត៌មាន ទំនាក់ទំនងនិងបច្ចេកវិទ្យា និងក្នុងការប្រើ ប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។
សេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំអាស៊ាន រុស្សី...Read More


សម្តេចតេជោ ហ៊ុន សែន៖ ចិន គឺជាដៃគូយុទ្ធសាស្ត្រមួយមិនអាចខ្វះបានសម្រាប់អាស៊ាន

FN ៖ ចំពោះមុខមេដឹកនាំអាស៊ាន និងនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា ប្រទេសចិន គឺជាដៃគូយុទ្ធសាស្ត្រមិនអាចខ្វះបានសម្រាប់អាស៊ាន ហើយសង្ឃឹមថា ទំនាក់ទំនងអាស៊ាន-ចិន នឹងកាន់តែជ្រាលជ្រៅក្នុងស្មារតីតម្កល់ផលប្រយោជន៍រួម។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅប្រទេសសិង្ហបុរី។
កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១ បានប្រព្រឹត្តទៅក្រោមប្រធានបទការពិនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងទិសដៅអនាគត។ ក្នុងឱកាសខួបលើកទី១៥ នៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន មេដឹកនាំអាស៊ានបានវាយតម្លៃខ្ពស់ប្រកបដោយសេចក្តីសោមនស្ស ចំពោះសមិទ្ធផលជាផ្លែផ្កាជាច្រើន ដែលកើតចេញពីកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ហើយដែលបាននិងកំពុងចូលរួមចំណែកក្នុងបុព្វហេតុស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ ចំណងការទូត និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

ដូចគ្នានិងបណ្តាមេដឹកនាំ អាស៊ាន-ចិន សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើបទអន្តរាគមន៍ លើប្រធានបទការពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងទិសដៅអនាគត។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ក្នុងបទអន្តរាគមន៍នោះថា«កម្ពុជាមានជំនឿយ៉ាងមុតមាំថា ចិន គឺជាដៃគូយុទ្ធសាស្រ្កមួយមិនអាចខ្វះបានរបស់អាស៊ាន ទោះស្ថិតក្នុងកាលៈទេសៈ និងបរិការណ៍ណាក៏ដោយ ហើយសង្ឃឹមថា ទំនាក់ទំនងនេះនឹងកាន់តែជ្រាលជ្រៅ ក្នុងស្មារតីតម្កល់ផលប្រយោជន៍រួម និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ជូនប្រជាជាតិទាំងអស់»។
សម្តេចតេជោ ក៏បានរំលេចនូវចំណុចគន្លឹះសំខាន់ៗចំនួន៤ ក្នុងក្របខណ្ឌនៃការបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិនផងដែរ។ ចំណុចគន្លឹះទាំង៤ ដែលធ្វើឲ្យអាស៊ាន-ចិន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរនោះរួមមាន៖
*ទី១៖ កម្ពុជាសូមគាំទ្រសេចក្តីថ្លែងការណ៍ ស្តីពីចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ឆ្នាំ២០៣០ និងសេចក្តីប្រកាសរួម ស្តីពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនិងជួយលើកកម្ពស់ កិច្ចសហប្រតិបត្តិការបន្ថែមទៀត។Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សនិទ្ទេស A នៅវិមានសន្តិភាព

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និទ្ទេស A ចំនួន ៤០៨នាក់។ ពិធីសំណេះសំណាល និងប្រគល់រង្វាន់នេះ នឹងធ្វើឡើងនៅវិមានសន្តិភាព។
សូមបញ្ជាក់ថា សម័យប្រឡង ២០ សីហា ឆ្នាំ២០១៨ កន្លងទៅនេះ មានអ្នកប្រឡងជាប់ ៧៦,០៣៤នាក់ ស្មើនឹង ៦៧.០៧ភាគរយ។ ក្នុងនោះបេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨នាក់ និទ្ទេស B ចំនួន ២,២២២នាក់ និទ្ទេស C ចំនួន ៦,០៤១នាក់ និទ្ទេស D ចំនួន ១៥,១៨០នាក់ និងនិទ្ទេស E ចំនួន ៥,២១៨៣នាក់។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរសិស្សនិទ្ទេស A ទាំងអស់ ដែលស័ក្តិសមឡើងមកដល់វិមានសន្តិភាព។ សម្តេចតេជោ សង្ឃឹមថា នាយករដ្ឋមន្ត្រីក្រោយៗ នឹងផ្តល់ឱកាសឲ្យសិស្សនិទ្ទេស A បានជួបសំណេះសំណាលបែបនេះ ព្រោះជាមោទនភាពមួយសម្រាប់ជាតិ ក៏ដូចជាក្រុមគ្រួសារផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទម្រាំនឹងទទួលបានលទ្ធផលជាសិស្សនិទ្ទេស A នេះ គឺមានការលំបាកណាស់ ពោលត្រូវប្រឹងប្រែងតាំងពីថ្នាក់ក្រោមមក។
* សម្តេចតេជោ ហ៊ុន...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង ២ម៉ឺននាក់នៅក្នុងខេត្តតាកែវ

FN ៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ២៣,៤៦៦នាក់ទៀតមកពីរោងចក្រ សហគ្រាសចំនួន២០មកតាមស្រុកនានានៅក្នុងខេត្តតាកែវ។ ពិធីសំណេះសំណាលនេះធ្វើឡើងនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
ជំនួបសំណេះសំណាលនៅព្រឹកថ្ងៃនេះ គឺជាការជួបសំណេះសំណាលលើកទី២សម្រាប់កម្មករ និយោជិតនៅក្នុងខេត្តតាកែវ។ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា លោក អ៉ិត សំហេង បានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង២០ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១៣, ផលិតស្បែកជើងចំនួន៦ និងបោះពុម្ពលើសម្លៀកបំពាក់ចំនួន១។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពន្លឿនកិច្ចចរចាជាមួយប្រទេសកូរ៉េខាងត្បូង ពន្លឿនការសាងសង់ផ្លូវជាតិលេខ២។
* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការងឿងឆ្ងល់ និងមិនសប្បាយចិត្តចំពោះភាពយឺតយ៉ាវក្នុងការសាងសង់ផ្លូវជាតិលេខ២នេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថានភាពក្នុងខេត្តតាកែវ បានប្តូរអស់ហើយមិនដូចពីមុននោះទេ អ្វីដែលមិនប្តូរ គឺមានតែផ្លូវជាតិលេខ២ប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពវិវឌ្ឍន៍នៅក្នុងខេត្តតាកែវ គឺបានបង្ហាញឲ្យឃើញពីការខិតខំរបស់ថ្នាក់ដឹកនាំកម្ពុជា។ សម្តេចតេជោ ថ្លែងថា ទម្រាំមានថ្ងៃនេះ គឺលំបាកខ្លាំងណាស់ ព្រោះកម្ពុជាត្រូវរងការបំផ្លិចបំផ្លាញដល់ឫស្សគល់...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព»

FN​​ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយចំពោះការរៀបចំសន្និសីទថ្នាក់តំបន់ស្តីពីការ «ប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព»
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្និសីទនេះមានសារៈសំខាន់ណាស់ ដោយបានផ្តល់ឱកាសឲ្យមានការរួមគ្នាប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ដែលជាបញ្ហាសាកល។
* សម្តេចតេជោ ហ៊ុន សែន ថា ឱសថមានសារៈសំខាន់សម្រាប់ព្យាបាលជំងឺ ប៉ុន្តែឱសថក្លែងក្លាយកំពុងក្លាយទៅជាការបង្កទុក្ខទោសដល់សុខភាពរបស់ប្រជាពលរដ្ឋ និងរាំងស្ទះដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។
* សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឱសថក្លែងក្លាយកំពុងចរាចរណ៍យ៉ាងសកម្មនៅតាមទីផ្សារអនឡាយ។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឱសថក្លែងក្លាយនេះ មិនអាចប្រទេសណាមួយធ្វើតែឯងហើយទទួលបានជោគជ័យនោះទេ ពោលត្រូវមានការរួមសហការគ្នាឲ្យកាន់តែខ្លាំងក្លា។
* សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរដល់ជនល្មើសដែលចរាចរណ៍ឱសថក្លែងក្លាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កង្វះនៃកិច្ចសហប្រតិបត្តិការរបស់ស្ថាប័នពាក់ព័ន្ធជាហេតុនាំឲ្យការអនុវត្តន៍វិធានការបង្រ្កាបឱសថក្លែងក្លាយមិនទទួលបានប្រសិទ្ធភាព។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីទសវត្សរ៍ឆ្នាំ៨០ នៅពេលខាងសុខាភិបាលចុះទៅចាប់ឱសថក្លែងក្លាយ។ ខាងសុខាភិបាលតែងតែចាញ់អ្នកលក់ ព្រោះខាងផ្នែកពន្ធដា បានទៅយកពន្ធពីកន្លែងអ្នកលក់ឱសថទាំងនោះ ដែលជាហេតុធ្វើឲ្យអ្នកលក់លើកហេតុផលសំអាងថា ពួកគេមានភាពស្របច្បាប់។ ដូច្នេះពេលឡើងតស៊ូមតិនៅតុលាការ គឺក្រសួងសុខាភិបាលតែងតែចាញ់អ្នកលក់ឱសថ។
* ត្រង់ចំណុចនេះ សម្តេចតេជោ...Read More


សម្តេចតេជោ ហ៊ុន សែន៖ ឱសថក្លែងក្លាយជាឃាតកលាក់មុខ កំពុងប្រឈមខ្លាំង សម្រាប់ពលរដ្ឋនៅតំបន់ដាច់ស្រយាល

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ឱសថក្លែងក្លាយគឺជាឃាតកលាក់មុខ ដែលកំពុងប្រឈមខ្លាំងសម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល។ សម្តេចតេជោលើកឡើងថា ឱសថក្លែងក្លាយនេះមិនត្រឹមតែមិនអាចជួយឲ្យការព្យាបាលមានប្រសិទ្ធភាពនោះទេ វាថែមទាំងបណ្តាលគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ថែមទៀតផង។
សម្តេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្នុងពេលអនុញ្ញាតឲ្យលោក ហ្សង់ ដេវីត ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវប្រឆាំងឱសថក្លែងក្លាយនៃប្រទេសបារាំងនៅរសៀលថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ លោក ហ្សង់ ដេវីត អញ្ជើញមកកាន់ប្រទេសកម្ពុជានាពេលនេះ ដើម្បីចូលរួមសន្និសីទអន្តរជាតិថ្នាក់តំបន់ជាលើកដំបូងស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព»ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងលោក ហ្សង់ ដេវីត បានជជែកគ្នាច្រើនពាក់ព័ន្ធទៅលើបញ្ហាប្រយុទ្ធប្រឆាំងចំពោះឱសថក្លែងក្លាយ និងអន់គុណភាពនេះ។ នេះបើតាមលោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួប។
ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីក្រីបារម្ភចំពោះការចរាចរណ៍ឱសថក្លែងក្លាយទាំងនៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនទៀត។ សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកឱសថក្លែងក្លាយគឺជាឃាតកលាក់មុខ ដ៏គួរឲ្យបារម្ភ។
លោក ស្រ៊ី ថាមរ៉ុង្គ បានដកស្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន មកបញ្ជាក់ដូច្នេះ «សម្តេចបានបញ្ជាក់ថា ឱសថក្លែងក្លាយវាជាឃាតកលាក់មុខមួយដែលប្រជាពលរដ្ឋមួយចំនួនអត់បានដឹងទេ ហើយកំពុងតែប្រឈមមុខនឹងគ្រោះថ្នាក់ ដោយសារទីមួយ ប្រើប្រាស់ឱសថក្លែងក្លាយ ទីពីរប្រើប្រាស់ឱសថដែលមិនមានគុណភាពត្រឹមត្រូវ ហើយជាឱសថដែលជួនកាលហួសសុពលភាព។ ជាពិសេសនៅតំបន់ដាច់ស្រយាល ប្រជាជនមានការយល់ដឹងទាប ហើយចេះតែប្រើប្រាស់ដោយមិនគ្រាន់តែមិនមានប្រសិទ្ធភាពទេ ប៉ុន្តែវាបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ខ្លួនឯងថែមទៀត»។
បើតាមលោក ស្រ៊ី ថាមរ៉ុង្គ នៅក្នុងជំនួបនោះ លោក ហ្សង់ ដេវីត ក៏បានលើកបង្ហាញពីប្រវត្តិនាំឲ្យកកើតនៃសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ផងដែរ។...Read More


សម្តេច ហ៊ុន សែន៖ បវេសនកាលឆ្នាំសិក្សាថ្មីនេះ នឹងបន្តដាស់ស្មារតីយើងទាំងអស់គ្នា ឲ្យចូលរួមលើកកម្ពស់ការអប់រំ កាន់តែសកម្មថែមទៀត

FN ៖ «បវេសនកាលឆ្នាំសិក្សា២០១៨-២០១៩ នឹងបន្តដាស់ស្មារតីយើងទាំងអស់គ្នា ឲ្យចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា កាន់តែសកម្ម និងរស់រវើកថែមទៀត»។ នេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងនៅថ្ងៃទី០១​ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០១៨-២០១៩។

សម្តេចតេជោ បានមានប្រសាសន៍ថា បវេសនកាលឆ្នាំសិក្សាថ្មី ២០១៨-២០១៩នេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចសូមសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមប្រកបដោយភាពស្និទ្ធស្នាលជាមួយជនរួមជាតិ ស្របពេលដែលឆ្នាំ២០១៨ ជាខួបលើកទី២០ នៃការបង្រួបបង្រួមជាតិ ការរក្សាបានសន្តិភាពពេញលេញជូនប្រទេសជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ។

សម្តេចបានមានប្រសាសន៍បន្តថា ថ្ងៃទី០១​ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ​​ ជាថ្ងៃដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតរបស់ក្មួយៗ ជាសិស្សានុសិស្សចំណេះទូទៅទាំងអស់ ដែលជាកុលបុត្រ កុលធីតាជាទីស្រលាញ់របស់យើងគ្រប់ៗគ្នា មានឱកាសទទួលបាននូវការអប់រំ ឱកាសក្នុងការបន្តការសិក្សារៀនសូត្រ និងជាថ្ងៃចាប់ផ្តើមជីវិតសិក្សាដំបូងរបស់កុមារតូចៗ ដែលទើបនឹងដល់អាយុចូលសាលារៀន។​

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សប្បុរសជននានា ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ បព្វជិតសាសនា និងប្រជាពលរដ្ឋទាំងអស់ ដែលបាននិងកំពុងជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្ម ដល់ការងារអប់រំនាពេលកន្លងមក។ ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំសង្ឃឹមថា បវេសនកាលឆ្នាំសិក្សា២០១៨-២០១៩ នឹងបន្តដាស់ស្មារតីយើងទាំងអស់គ្នា ឲ្យចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា កាន់តែសកម្ម និងរស់រវើកថែមទៀត»។

បើតាមប្រសាសន៍របស់សម្តេច នាពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ លើវិស័យអប់រំ ក្នុងការកសាងហេដ្ឋរចនាសម្ព័ន្ធអប់រំ នៅទូទាំងប្រទេស ការយកចិត្តទុកដាក់ដល់សិស្សជួបការលំបាក ការលើកកម្ពស់លក្ខខណ្ឌការងារ និងលក្ខខណ្ឌរស់នៅរបស់គ្រូបង្រៀនជាបន្តបន្ទាប់។​ ក្នុងយុគសម័យសេដ្ឋកិច្ចពុទ្ធិ និងបច្ចេកវិទ្យាព័ត៌មាន នាពេលបច្ចុប្បន្ននិងពេលអនាគត ធនធានមនុស្សដែលមានចំណេះដឹង ចំណេះធ្វើទូលំទូលាយ មានភាពច្នៃប្រឌិតខ្ពស់ និងមានជំនាញច្បាស់លាស់ កាន់តែមានសារៈសំខាន់ ក្នុងការបង្កើតឧត្តមភាពប្រកួតប្រជែង របស់ប្រទេសជាតិ...Read More


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប

FN ៖ ខណៈដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ​បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីចូលរួម​ «សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ នៃវេទិកាវិនិយោគពិភពលោក ឆ្នាំ២០១៨» ដែលប្រព្រឹត្តទៅពីថ្ងៃទី​២២ ដល់ទី២៤ ខែតុលា ឆ្នាំ​២០១៨ ក្រោមមូលបទរួម «ការវិនិយោគលើការអភិវឌ្ឍប្រកបដោយចីរភាព» សម្តេចតេជោ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប ប្រមាណជាង៩០០នាក់ នៅប្រទេសស្វីស នាព្រលប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខ្មែរនានា ដែលបានគាំទ្រសម្តេចនៅប្រទេសស្វីសលើកនេះ

* សម្តេចតេជោ ហ៊ុន សែន រីករាយដែលបានជួបប្រជាពលរដ្ឋខ្មែរនៅប្រទេសស្វីស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីជាហត់នឿយយ៉ាងណា ឬត្រូវលុបកម្មវិធីខ្លះចោល សម្តេចត្រូវតែជួបប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេសតាមការកំណត់

* សម្តេចតេជោ ហ៊ុន សែន សុំអធ្យាស្រ័យពីប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស ដោយសារតែបន្ទាប់ពីបង្កើតរដ្ឋាភិបាលអាណិត្តថ្មីហើយនោះ សម្តេចជាប់បេសកកម្មនៅក្រៅប្រទេសជាបន្តបន្ទាប់

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការធ្វើបេសកកម្មរបស់ខ្ញុំចំបេះដូងរបស់ពិភពលោក បន្ទាប់ពីមានមនុស្សមួយចំនួនដើរនិយាយនៅក្រៅប្រទេសថា រដ្ឋាភិបាល ហ៊ុន សែន មិនស្របច្បាប់

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងការបំពេញបេសកកម្មនៅក្រៅប្រទេសជាបន្តបន្ទាប់នេះ មិនមែនជាប្រយោជន៍ខ្ញុំទេ តែជាប្រយោជន៍របស់ប្រជាជាតិខ្មែរទាំងមូល,

* សម្តេចតេជោ ហ៊ុន សែន ទម្លាយថា សម្តេចមានចៅស្រីម្នាក់ ដែលបានកំពុងរៀនមហាវិទ្យាល័យនៅចក្រភពអង់គ្លេស ឈ្មោះ «ស្រីពេជ្រ»។ សម្តេចតេជោ ហ៊ុន សែន បង្ហើបអំពីការចង់បានចៅចំនួន២បន្ថែមទៀត

* សម្តេចតេជោ ហ៊ុន...Read More


ទៅមុខថយក្រោយ