FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និទ្ទេស A ចំនួន ៤០៨នាក់។ ពិធីសំណេះសំណាល និងប្រគល់រង្វាន់នេះ នឹងធ្វើឡើងនៅវិមានសន្តិភាព។
សូមបញ្ជាក់ថា សម័យប្រឡង ២០ សីហា ឆ្នាំ២០១៨ កន្លងទៅនេះ មានអ្នកប្រឡងជាប់ ៧៦,០៣៤នាក់ ស្មើនឹង ៦៧.០៧ភាគរយ។ ក្នុងនោះបេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨នាក់ និទ្ទេស B ចំនួន ២,២២២នាក់ និទ្ទេស C ចំនួន ៦,០៤១នាក់ និទ្ទេស D ចំនួន ១៥,១៨០នាក់ និងនិទ្ទេស E ចំនួន ៥,២១៨៣នាក់។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរសិស្សនិទ្ទេស A ទាំងអស់ ដែលស័ក្តិសមឡើងមកដល់វិមានសន្តិភាព។ សម្តេចតេជោ សង្ឃឹមថា នាយករដ្ឋមន្ត្រីក្រោយៗ នឹងផ្តល់ឱកាសឲ្យសិស្សនិទ្ទេស A បានជួបសំណេះសំណាលបែបនេះ ព្រោះជាមោទនភាពមួយសម្រាប់ជាតិ ក៏ដូចជាក្រុមគ្រួសារផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទម្រាំនឹងទទួលបានលទ្ធផលជាសិស្សនិទ្ទេស A នេះ គឺមានការលំបាកណាស់ ពោលត្រូវប្រឹងប្រែងតាំងពីថ្នាក់ក្រោមមក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាណត្តិទី៥កន្លងទៅនេះ ជាអាណត្តិនៃការធ្វើកំណែទម្រង់អប់រំ ស្របនឹងគោលនយោបាយយកចិត្តទុកដាក់ជាអាទិភាពទៅលើការ បណ្តុះបណ្តាលធនធានមនុស្ស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងគ្មានអ្វីសមធម៌ជាងការចែករំលែកផលសេដ្ឋកិច្ចជាតិទៅដល់ការអប់រំនេះទេ ព្រោះកូនចៅប្រជាពលរដ្ឋគ្រប់ទីកន្លែងមានសិទ្ធិស្មើគ្នា ក្នុងការទទួលបានការអប់រំនេះ។
* សម្តេចតេជោ ហ៊ុន សែន លើកឡើងថា គ្រូៗចាំតែទទួលកំហុស មិនសូវទទួលបានគុណសម្បត្តិទេ។ ពេលបង្រៀនកូនគេបានល្អ គេថាមកពីពូជគេតែបើកូនគេធ្លាក់គេថា មកពីគ្រូបង្រៀនមិនល្អ។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា លទ្ធផលនៃការសិក្សាល្អ គឺត្រូវតែមានការសហការគ្នារវាងសាលា និងអាណាព្យាបាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានការផ្សាយផ្ទាល់ពីទីនេះច្រើន សារព័ត៌មានដែលនិយមផ្សាយផ្ទាល់គឺហ្វ្រេសញ៉ូវ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្វើការជាមួយម៉ាស៊ីនត្រូវតែប្រយ័ត្ន។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកសម្តីកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដែលបានឆ្លើយសំណួរអ្នកព័ត៌មានទូរទស្សន៍ជាតិថា ធ្វើការជាមួយមនុស្ស ងាយស្រួលជាងធ្វើជាមួយម៉ាស៊ីន ដែលជាមូលហេតុនៃការជ្រើសរើសយកមុខវិជ្ជាជំនាញកងទ័ពជើងគោក។
* សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា សូមឲ្យវប្បធម៌នៃការចូលរួមក្នុងវិស័យសិក្សាធិការបន្តដំណើរបែបនេះទៅមុខបន្ថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ឧកញ៉ា លៀង ឃុន ដែលបានជួយឧបត្ថម្ភជា iPad ដល់សិស្សនិទ្ទេស A ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ថវិកាសម្រាប់ចំណាយលើ ipad នេះ មានទំហំទឹកប្រាក់ប្រមាណ ២០ម៉ឺនដុល្លារអាមេរិក។
* សម្តេចតេជោ សុំឲ្យឧកញ៉ា ជួយរយៈពេល ១០ឆ្នាំទៀត ព្រោះសម្តេចត្រូវបន្តតំណែងនាយករដ្ឋមន្ត្រីយ៉ាងតិច ១០ឆ្នាំទៅមុខទៀត។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់គ្រឹះស្ថានឧត្តមសិក្សា និងសប្បុរសជននានា ជួយផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A ។ សម្តេចតេជោ ហ៊ុន សែន ក៏ស្នើទៅតាមបណ្តាខេត្តនានា ក៏ជួយឧបត្ថម្ភដល់ការសិក្សារបស់សិស្សឆ្នើមមកពីតាមបណ្តាខេត្តផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នាយករដ្ឋមន្ត្រីរូបនេះមិនមែនសុទ្ធតែយកសាច់ញាតិមកធ្វើជាមន្ត្រីនោះទេ។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា បងប្រុសរបស់សម្តេចម្នាក់មិនមានតួនាទីអ្វីទាំង ហើយប្អូនសម្តេចក៏មិនមានតំណែងធំនោះទេ ហើយប្អូនជីដូនមួយម្នាក់កំពុងធ្វើកម្មកររោងចក្រ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កូនៗរបស់សម្តេចសុទ្ធតែជាមនុស្ស ជាពលរដ្ឋខ្មែរ ហើយសុទ្ធតែបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត អនុបណ្ឌិត តើមិនឲ្យគេធ្វើការទេអី? កូនមន្រ្តីខ្លះ ក៏បញ្ចប់ការសិក្សាខ្ពស់ដែរ តើមិនឲ្យគេធ្វើការទេអី?
* សម្តេចនាយករដ្ឋមន្ត្រីថា បានលើកឡើងថា សមាជិកបក្សប្រឆាំងខ្លះ ពេលមកជួបសម្តេចតែងកាន់ឯកសារសុំតំណែងនេះតំណែងនោះ។
* សម្តេចតេជោថា ក្មួយៗសម្តេចមិនសូវមានធ្វើធំនោះទេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យជួយមើលក្មួយសម្តេច គឺលោក ហ៊ុន ជា ខ្លាចក្រែងរត់ចេញពីពន្ធនាគារ។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកមានសមត្ថភាព គឺជាអ្នកមានឱកាសធ្វើការងារ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវទៅដល់សិស្សដែលប្រឡងធ្លាក់ឲ្យខំរៀនសូត្របន្តទៀត ហើយឆ្នាំក្រោយត្រូវប្រឡង។ ប៉ុន្តែសម្តេចបានមើលឃើញថា មានគ្រួសារមួយបានប្រើវិធីសាស្ត្រដែលជាវិធីសាស្ត្រល្អ ដោយកូននៅតែឲ្យខិតខំរៀន ដើម្បីប្រឡងនៅឆ្នាំក្រោយ តែទន្ទឹមគ្នា ក៏ទៅសិក្សាបរិញ្ញាបត្ររង។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា គួរពិនិត្យមើលលើបញ្ហាយេនឌ័រ។ ក្រសួងកិច្ចការនារី ក៏ដូចជាផ្នែកទាក់ទងសមភាពយេនឌ័រ។ សម្តេចតេជោថា នៅថ្នាក់មធ្យមសិក្សាការសិក្សារវាងបុរស និងស្រ្តីមានកម្រិតប្រហាក់ប្រហែលគ្នា តែពេលរៀនដល់ថ្នាក់ខ្ពស់គម្លាតកាន់តែឆ្ងាយសិស្សស្ត្រីកាន់តែតិច។
* សម្តេចតេជោ បានថ្លែងថា ឆ្នាំនេះទោះបីសិស្សនិទ្ទេស A បុរសច្រើនជាង
Senghor, [08.11.18 11:54]
នារី តែសិស្សជាប់ទាំងអស់ គឺនារី មានចំនួនច្រើនជាងបុរស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងវិសាលភាពនៃការអប់រំបានគ្រប់ដណ្តប់ទៅតាមបណ្តាខេត្តដូចៗគ្នា។ សម្តេចថា នេះហើយជាផ្លែផ្កានៃសុខសន្តិភាព។
* សម្តេចតេជោ បានលើកឡើងថា ពីអតីតកាលឧត្តរមានជ័យ បាត់ដំបង និងបន្ទាយមានជ័យសុទ្ធតែជាទីតាំងវាយប្រហារគ្នា។ សម្តេចថា តាមរយៈការទទួលបាន ការអប់រំស្មើៗគ្នារបស់សិស្ស គឺជាការបញ្ជាក់យ៉ាងច្បាស់ពីតម្លៃនៃសុខសន្តិភាព។
* សម្តេចតេជោ បានថ្លែងថា ការញុះញង់ដើម្បីបំផ្លាញសុខសន្តិភាពមិនត្រូវអត់ឱននោះទេ។ ការធ្វើរដ្ឋប្រហារតាមយោធា ក៏ដូចជាតាមវិធីផ្សេងៗ ដែលមិនមែនជាដំណើរការប្រជាធិបតេយ្យមិនអាចអត់ឱនឲ្យបាននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចង់នរណាថាយ៉ាងម៉េចឲ្យសម្តេចក៏ថាទៅ ប៉ុន្តែអ្នកដែលថាឲ្យសម្តេចក៏បានទទួលប្រយោជន៍ពីនយោបាយរក្សាសុខសន្តិភាព របស់សម្តេចនេះផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅមានការងារជាច្រើនត្រូវដោះស្រាយបន្ថែមទៀតលើវិស័យអប់រំនេះ ដូចជាការបង្កើតសាលាបន្ថែមទៀត ដើម្បីឆ្លើយតបកំណើនរបស់ប្រជាពលរដ្ឋ ជាពិសេសកន្លែងទើបបង្កើតទីតាំងរស់នៅរបស់ប្រជាពលរដ្ឋ។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បន្តថា ត្រូវបញ្ជូន ពង្រាយគ្រូបង្រៀនបន្តទៅទៀត ដើម្បីឲ្យគ្រូបង្រៀនគ្របដណ្តប់គ្រប់ទីកន្លែងដូចៗគ្នា។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ចាប់ពីឆ្នាំ២០១៦មក មកត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ បានសាងសង់អគារសិក្សា ទិចាត់ការ កន្លែងស្នាក់នៅរបស់សិស្ស និងផ្ទះរបស់គ្រូសរុប ៦២៣ខ្នង ស្មើនឹងជិត ៨ពាន់បន្ទប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងបន្តយកចិត្តទុកដាក់បន្ថែមលើការសាងសង់អគារសិក្សា ក៏ដូចជាកន្លែងស្នាក់នៅរបស់សិស្ស និងគ្រូៗផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសម្តេចមិនប្រឹងប្រែងដឹកនាំបញ្ចប់សង្គ្រាម ធ្វើប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ទេ ដីធ្លីនៅតាមតំបន់អតីតសមរភូមិសង្គ្រាមមិនអាចឡើងថ្លៃនោះឡើយ។
* សម្តេចតេជោ បានថ្លែងថា ក្រុមអតីតបក្សប្រឆាំង សូម្បីតែសម្តេចប្រឹងលើកកម្ពស់ការអប់រំឲ្យកូនគេទទួលបាននិទ្ទេស A , កីឡាករឈ្នះមេដាយ, ប្រាសាទខ្មែរចូលជាសម្បត្តិបេតិកភណ្ឌ គឺពួកគេមិនដែលសាទរនោះឡើយ។
* សម្តេចតេជោ បានលើកឡើងថា សម្តេចសរសើរកូនៗរបស់ក្រុមអតីតប្រឆាំង ពេលពួកគេរៀនសូត្រពូកែ។ ប៉ុន្តែក្រុមអតីតបក្សប្រឆាំង សូម្បីតែកូនសម្តេចក៏មិនដែលសរសើរ ហើយថែមទាំងវាយប្រហារទៀត។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំដល់នាយក នាយិកាបន្តរក្សាឲ្យបាននូវការអប់រំ ដោយទទួលបានសិស្សឆ្នើមទៀត ហើយខេត្តនានា ក៏ត្រូវប្រឹងឲ្យសាលាមានគុណភាពអប់រំប្រសើរផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងបន្តប្រឹងប្រែងថែមទៀតក្នុងដំឡើងប្រាក់បៀវត្សរ៍ដល់គ្រូបង្រៀន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីខែមករា ឆ្នាំ២០១៩ទៅ ការបើកប្រាក់បៀវត្សរ៍សម្រាប់មន្ត្រីរាជការនឹងធ្វើឡើងពីរសប្តាហ៍ម្តង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកនិយាយថា ដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការឲ្យបានខ្ពស់ជារឿងស្រួលទេ តែយើងត្រូវពឹងផ្អែកលើសេដ្ឋកិច្ច បើគ្មានប្រាក់តើដំឡើងឲ្យខ្ពស់យ៉ាងម៉េច?
* សម្តេចនាយករដ្ឋមន្ត្រី បានឧបត្ថម្ភសិស្សនិទ្ទេស A ម្នាក់ៗទទួលបានប្រាក់ស្លឹងបោះពុម្ពនៅឆ្នាំ១៥១៤ ក្នុងរជ្ជកាលហ្លងព្រះស្តេចកន, ថវិកា ២លានរៀល, ipad មួយគ្រឿង និងសៀវភៅច្បាប់អប់រំទូន្មានរបស់លោកតាក្រុមង៉ុយ និងបណ្ឌិត អ៊ូ ចុង។
* សម្តេចតេជោ បានថ្លែងថា សម្តេចមិនយល់ចំពោះការលើកឡើងថាកម្ពុជាកាន់តែក្រទៅៗ។ សម្តេចតេជោថា គ្មានការដំណាក់កាលណាក្រដូចក្នុងរបបខ្មែរក្រហមនោះទេ។
* សម្តេចតេជោ បានផ្តាំផ្ញើដល់សិស្សនិទ្ទេស A ទាំងអស់ប្រឹងប្រែងរៀនសូត្រទៅមុខបន្ថែមទៀត ដើម្បីឲ្យក្លាយជាធនធាន ជាបញ្ញវន្តដ៏ល្អសម្រាប់សង្គមជាតិ។