
FN ៖ លើទឹកដីនៃទីក្រុងឌូសាន់បេ ប្រទេសតាជីគីស្ថានកន្លែងចូលរួមសន្និសីទកំពូលលើកទី៥ ស្តីពីអន្តរសកម្មភាព និងការកសាងទំនុកចិត្តអាស៊ី នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ូរូនបាយ ជីនបេកូវ (Sooronbay Jeenbekov) ប្រធានាធិបតីគីជីស្ថាន បានជួបជជែកលើការងារមួយចំនួនស្វែងរកការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។
បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និងប្រធាធាធិបតីគីជីស្ថាន សុទ្ធតែបានបង្ហាញនូវភាពរីករាយដែលបានជួបជជែកគ្នា។
ពាក់ព័ន្ធទំនាក់ទំនងទ្វេភាគី សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា និងគីជីស្ថាន មានរយៈពេល២៤ឆ្នាំហើយ បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងកាទូតជាមួយគ្នានៅឆ្នាំ១៩៩៥។ សម្ដេចតេជោ បានគូសបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្នទំនាក់ទំនងប្រទេសទាំងពីរនៅមានកម្រិតតិចតួចនៅឡើយ ដូច្នេះសម្ដេចស្នើឲ្យមានការតែងតាំងឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសទាំង២ ដើម្បីជំរុញទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។
ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ សម្តេចតេជោ ក៏បានស្នើឱ្យមានការចុះអនុស្សារណៈដើម្បីពិគ្រោះយោបល់លើផ្នែកនយោបាយ ក៏ដូចជាការចុះអនុស្សរណៈរវាងក្រសួងការពារប្រទេសនៃប្រទេសទាំងពីរដើម្បីអាចពិភាក្សាធ្វើការជាមួយគ្នា។
សម្តេចតេជោ ហ៊ុន សែន ក៏ចង់ឱ្យមានការពិភាក្សាលើទំនាក់ទំនងអន្តរជាតិជាមួយសម្ព័ន្ធភាពអាស៊ី-អឺរ៉ុប ដែលកម្ពុជានឹងអាចនាំចេញក្រណាត់ និងសម្លៀកបំពាក់មកផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងនាមព្រះមហាក្សត្រខ្មែរ ក៏បានអញ្ជើញលោកប្រធានាធិបតីគៀជីសស្ថានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញបំណងចង់អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសគៀជីសស្ថានផងដែរ។
លោកប្រធានាធិបតីគីជីស្ថាន បានយល់ស្របតាមអ្វីដែលសម្តេចនាយករដ្ឋមន្ត្របានលើកឡើង។ លោកប្រធានាធិបតី បានចាត់ទុកអ្វីដែលសម្តេចតេជោបានលើកឡើង ជាគោលបំណងល្អសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងគីជីស្ថាន។
លោកប្រធានាធបិតី មានប្រសាសន៍ទៀតថា បច្ចុប្បន្នគីជីស្ថានមានឯកអគ្គរដ្ឋទូតនៅប្រទេសម៉ាឡេស៊ី ដែលជួយជំរុញដល់ការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា។ លោកប្រធានាធិបតីក៏បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចនៅគីជីស្ថាន ហើយសម្តេចនាយករដ្ឋមន្ត្រី បានឯកភាពផងដែរ៕
...
Read More
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក តាយយីប អ៊ែរដូហ្កាន (Recep Tayyip Erdoğan) ប្រធានាធិបតីតួកគី បានបង្ហាញបំណងដូចគ្នាចង់ឃើញទំហំពាណិជ្ជកម្មរវាងកម្ពុជា និងតួកគីកើនឡើងដល់ ១ពាន់លានដុល្លារអាមេរិក ខណៈពេលបច្ចុប្បន្នមានត្រឹមប្រមាណ ៩១លានដុល្លារប៉ុណ្ណោះ។
បំណងរួមគ្នាចង់ឃើញទំហំពាណិជ្ជកម្មកម្ពុជា និងតួកគីរីកធំធាត់នេះ ត្រូវបានស្តែងឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងលោក អ៊ែរដូហ្កាន នៅតាជីគីស្ថាន ទីកន្លែងដែលមេដឹកនាំប្រទេសទាំងពីអញ្ជើញចូលរួមសន្និសីទកំពូលស្តីពីអន្តរសកម្មភាព និងការកសាងទំនុកចិត្តអាស៊ីលើកទី៥ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ។
ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យសម្រេចបានតាមការចង់ប៉ុនប៉ងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកជាគំនិតឱ្យរៀបចំបញ្ជីទំនិញ ដែលអាចនាំចេញ នាំចូលរវាងប្រទេសទាំងពីរ ពោលតើទំនិញអ្វីដែលកម្ពុជាអាចនាំទៅតួកគីបាន ហើយតួកគីអាចនាំទំនិញអ្វីមកកម្ពុជាបាន?
ដោយឡែកលោកប្រធានាធិបតីតួកគី បានលើកជាគំនិតឱ្យជំរុញអ្នកវិនិយោគ និងពាណិជ្ជករតួកគី និងកម្ពុជា រកស៊ីជាមួយគ្នាឱ្យកាន់តែច្រើន។
ក្នុងជំនួបនេះក្រៅពីជជែកលើការបង្កើនទំហំពាណិជ្ជកម្មហើយនោះ សម្តេចតេជោ ហ៊ុន សែន និងលោក អ៊ែរដូហ្កាន ក៏បានពិភាក្សាលើការពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។ ជាពិសេសការរៀបចំនូវពិធីផ្សេងៗ ដើម្បីអបអរសាទរដល់ចំណងការទូត៦០ឆ្នាំនៃប្រទេសទាំងពីរ។
ពាក់ព័ន្ធការប្រារព្ធពិធីអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងកម្ពុជា និងតួកគីនេះ សម្តេចតេជោ ហ៊ុន សែន ចង់អញ្ជើញរដ្ឋមន្ត្រីការបរទេសតួកគីមកបំពេញទស្សនកិច្ច នៅកម្ពុជា ដើម្បីពិនិត្យពីវឌ្ឍនភាព និងសមិទ្ធផលការងារដែលបានធ្វើនាពេលកន្លងទៅ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញក្តីរំពឹងផងដែរថា លោកប្រធានា ធិបតីតួកគី នឹងអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខក្នុងពេលវេលាសមស្របណាមួយ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្វាគមន៍ចំពោះការតែងតាំងសហប្រធាននៃគណៈកម្មការចម្រុះនៃប្រទេសទាំងពីរផងដែរ។
ក្នុងជំនួបពិភាក្សានេះសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីតួកគី បានជជែកពិភាក្សាលើការងារទំនាក់ទំនងរវាងតួកគីជាមួយអាស៊ានផងដែរ។
លោកប្រធានាធិបតីតួកគីបានថ្លែងថា បច្ចុប្បន្នតួកគីឱ្យតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ហើយប្រទេសតួកគី ក៏ចង់ប្រែក្លាយជាប្រទេស ដៃគូសន្ទនាតាម វិស័យជាមួយអាស៊ាន ទៅជាដៃគូសន្ទនាគ្រប់ជ្រុងជ្រោយ។ ចំពោះការស្នើសុំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការគាំទ្រ ហើយបានសន្យាធ្វើការជាមួយ ប្រទេសសមាជិកអាស៊ានដទៃទៀត ដើម្បីគាំទ្រលើកកម្ពស់ដៃគូរបស់តួកគីជាមួយអាស៊ាននេះ៕
...
Read More
FN ៖ កិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) បានប្រារព្វពិធីបើកជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា នៅទីក្រុងឌូសាន់បេ នៃសាធារណរដ្ឋតាជីគីស្ថាន។
បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួនជាមួយលោក អ៉ីម៉ូម៉ាលី រ៉ាហម៉ុន (EMomali Rahmon) ប្រធានាធិបតីតាជីគីស្ថានរួចហើយ បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន ២៨ប្រទេស រួមទាំងប្រទេសសង្កេតការណ៍មួយចំនួនទៀត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល លើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ដើម្បីធ្វើការពិនិត្យពិភាក្សាទៅលើប្រធានបទ ចក្ខុវិស័យរួមដើម្បីសន្តិសុខ និងវិបុលភាព នៃតំបន់ CICA។
នៅក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំនៃតំបន់ CICA បានបញ្ចាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងនិយាម និងគោលការណ៍ នៃច្បាប់អន្តរជាតិ ដែលបានទទួលស្គាល់ជាសកល ក្នុងការលើកកម្ពស់គោលដៅ និងគោលការណ៍របស់ CICA ដែលបានចែងនៅក្នុងសេចក្តីប្រកាស ស្តីពីគោលការណ៍ណែនាំ ក្នុងទំនាក់ទំនងរបស់រដ្ឋជាសមាជិក CICA នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៩៩ និងច្បាប់អាល់ម៉ាទី ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០២។
នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំនៃតំបន់ CICA បានឈានទៅចេញសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលលើកទី៥ ក្នុងនោះនោះរួមមានបន្តគាំទ្រដល់ដំណើរការរបស់ CICA ដោយផ្តោតលើការគោរពគោលការណ៍សមភាព អធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យភាពនយោបាយ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង សន្តិសហវិជ្ជមាន ផ្តល់ផលប្រយោជន៍ ទៅវិញទៅមក និងការអត់ធ្មត់ពីការប្រើប្រាស់ការគំរាមកំហែង ឬការប្រើកម្លាំងប្រឆាំងបូរណភាពទឹកដី ឬឯករាជ្យនយោបាយនៃរដ្ឋណាមួយ។
គាំទ្រដំណើរការបន្តកំណែទំរង់ នៃប្រព័ន្ធអង្គការសហប្រជាជាតិ ដែលមានគោលបំណងជំរុញសមត្ថភាពដោះស្រាយ បញ្ហាប្រឈមជាសារវ័ន្ត ក្នុងពេលបច្ចុប្បន្ន។ ក្នុងកិច្ចប្រជុំកំពូលនេះដែរ...Read More

FN ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានាធិបតីនៃប្រទេសហុងគ្រី លោក យ៉ាណូស អាឌែរ (Janos Ader) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណចំពោះប្រទេសហុងគ្រី ដែលផ្តល់ការគាំទ្រ និងយុត្តិធម៌ដល់ប្រទេសកម្ពុជា ពាក់ព័ន្ធការការពារប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធីគ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA) នៅលើទីផ្សារសហភាពអឺរ៉ុប។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងក្រោយជំនួបពិភាក្សាការងាររវាងសម្តេចតេជោ និងប្រធានាធិបតីហុងគ្រី ថា «សម្ដេចតេជោ បានអរគុណ ហុងគ្រី ចំពោះការគាំទ្រលើប្រព័ន្ធអនុគ្រោះពន្ធ EBA។ សម្ដេចបានគូសបញ្ជាក់ថា អ្វីដែលកម្ពុជាចង់បាន គឺចង់ឲ្យសហភាពអឺរ៉ុបផ្ដល់ យុត្តិធម៌ចំពោះកម្ពុជា»។
ក្នុងជំនួបសំខាន់នោះ លោកប្រធានធិបតីហុងគ្រី បានស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន និងចាត់ទុកថាទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់សម្តេចតេជោ ក្នុងឋានៈជានាយករដ្ឋមន្រ្ដីថាបានចូលរួមយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសកម្ពុជា និងប្រទេសហុងគ្រី។
លោកប្រធានាធិបតីបានគូសបញ្ជាក់ជូនសម្តេចតេជោ ហ៊ុន សែន ផងដែរថា ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីនៃទាំងពីរ មានសមិទ្ធផលជាច្រើនលេចជារូបរាងឡើង ជាពិសេសការចុះកិច្ចព្រមព្រៀងចំនួន៣ ដែលបានចុះហត្ថលេខារវាងប្រទេសទាំង២។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះការជួបជាមួយលោកប្រធានាធិបតីនោះពេលនេះ ហើយនេះជាទស្សនកិច្ចដំបូងរបស់សម្ដេច ក្នុងឋានៈជានាយករដ្ឋមន្រ្ដី ប៉ុន្ដែសម្ដេចធ្លាប់បានមកប្រទេសហុងគ្រីកាលពី៣៣ឆ្នាំមុន ដើម្បីពង្រឹងទំនាក់ទំនងនៃប្រទេសទាំង២។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោបានបញ្ជាក់ថា ប្រទេសហុងគ្រីធ្លាប់ជួយប្រទេសកម្ពុជាកាលពីឆ្នាំ១៩៧៩ ដែលបានជួយដល់កម្ពុជា ក្នុងពេលដែលលំបាកនោះ ហើយកាលសម្ដេចមកទស្សនកិច្ចលើកដំបូង គឺសម្ដេចជា រដ្ឋមន្រ្ដីកាលបរទេសវ័យក្មេង ដើម្បីរកជំនួយការគាំទ្រពីប្រទេសហុងគ្រី។
សម្តេចតេជោបានមានប្រសាសន៍ថា ដោយសារប្រទេសយើងមានទំនាក់ទំនងការទូត យើងបានបើកស្ថានទូតរវាងប្រទេសទាំងពីរ តែដោយសារមានការផ្លាស់ប្ដូរកាលពីមុនមកនោះ យើងបានបិទស្ថានទូត ប៉ុន្តែពេលនេះយើងមានបំណងបង្កើតស្ថានទូតឡើងវិញ នៅខួបទី៦៥ នៃទំនាក់ទំនងការទូតនៃប្រទេសទាំង២ នៅឆ្នាំ២០២១ ដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង២។ ពិសេសនៅថ្ងៃទី១៣ ខែមិថុនា...Read More

FN ៖ ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល និងរាក់ទាក់បំផុត ពីសំណាក់សមភាគីនាយករដ្ឋមន្ត្រីហុងគ្រី លោក វីទ័រ អូបេន (Viktor Orban) នៅវិមានកាម៉េលីតា ដែលជាវិមានរដ្ឋាភិបាល ក្នុងទីក្រុងប៊ុយដាប៉េស ដែលជំនួបនេះធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ (ម៉ោងនៅប្រទេសហុងគ្រី)។
ក្នុងជំនួបកំពូលដ៏មានតម្លៃនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងនាយករដ្ឋមន្ត្រីហុងគ្រី ជំរុញកិច្ចសហប្រតិបត្តិការពង្រឹង និងពង្រីកទំនាក់ទំនងលើគ្រប់វិស័យនៃប្រទេសទាំង២ ឲ្យកាន់តែខ្លាំងក្លា និងស្អិតរមួតបន្ថែមទៀត។
បន្ទាប់ពីបញ្ចប់ជំនួបកំពូលរួមមកប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ អញ្ជើញក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ៗចំនួន៣រួមមាន៖
ទី១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
ទី២៖ កម្មវិធីផ្លាស់ប្តូរវិស័យអប់រំ រវាងក្រសួងអប់រំយុវជន និងកីឡា ព្រះរាជាណាចក្រកម្ពុជា និងក្រសួងធនធានមនុស្សហុងគ្រី សម្រាប់ឆ្នាំ២០២០-២០២១ និងឆ្នាំ២០២២។
ទី៣៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ធនធានមនុស្ស ទេសចរណ៍ រវាងវិទ្យាស្ថានជាតិទេសចរណ៍កម្ពុជា ជាមួយសាកលវិទ្យាល័យ Milton Friedman University នៃប្រទេសហុងគ្រី ក៏បានចុះហត្ថលេខាផងដែរ។
សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងប្រទេសហុងគ្រី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៥៦។ ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហមនាឆ្នាំ១៩៧៥។
នៅឆ្នាំ១៩៧៩ សាធារណរដ្ឋប្រជាមានិតកម្ពុជា និងប្រទេសហុងគ្រី បានភ្ជាប់ទំនាក់ទំនងការទូតជាថ្មីឡើងវិញ ក្នុងរយៈពេលនោះគឺពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៣ ប្រទេសហុងគ្រីបានផ្តល់ការឧបត្ថម្ភ គាំទ្រដល់អតីតរដ្ឋកម្ពុជា និងបានរួមចំណែកដល់ប្រតិបត្តិការរបស់អ៊ុនតាក់ ក្នុងប្រតិបត្តិការសន្តិភាពនៅកម្ពុជា។
នៅក្នុងទំនាក់ទំនងទ្វេភាគីនោះដែរ ហុងគ្រីបានផ្តល់ថវិកាចំនួន១០០លានហ្វ័ររីនហុងគ្រី ដល់រដ្ឋាភិបាលនៃអតីតរដ្ឋកម្ពុជា ក្នុងការសាងសង់មជ្ឈមណ្ឌលកុមារកំព្រាកម្ពុជា បារាំង ហុងគ្រី កំពង់កន្តួត ខេត្តកណ្តាល និងនៅឆ្នាំ១៩៩៧ កាកបាទក្រហមហុងគ្រី បានផ្តល់ជំនួយថ្នាំពេទ្យ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លាអាមេរិក ដល់ជនរងគ្រោះដោយទឹកជំនន់នៅកម្ពុជា។
លើការរួមចំណែកដល់ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា...Read More

FN ៖ លោក វីទ័រ អូបេន នាយករដ្ឋមន្ត្រីហុងគ្រី ដែលជាប្រទេសបានឈរជាមួយរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន តាំងពីឆ្នាំ១៩៧៩មកនោះ បានប្រកាសគាំទ្រកម្ពុជាក្នុងការតស៊ូមតិ ដើម្បីការពារប្រព័ន្ធអនុគ្រោះក្រោមកម្មវិធីគ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA) នៅលើទីផ្សារសហភាពអឺរ៉ុប។
ការប្រកាសរបស់លោក វីទ័រ អូបេន បានធ្វើឡើងក្នុងកិច្ចប្រជុំចង្អៀតរយៈពេលប្រមាណ២ម៉ោងជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី ក្នុងដំណើរបំពេញទស្សនកិច្ចជាលើកដំបូង របស់សម្តេចក្នុងនាមជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ទៅកាន់ប្រទេសហុងគ្រី នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ (ម៉ោងនៅប្រទេសហុងគ្រី)។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីហុងគ្រី បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ ទាក់ទិនសភាពការណ៍នៅសហភាពអឺរ៉ុប ពិសេសក្រោយពីការបោះឆ្នោតសភា កាលពីពេលថ្មីកន្លងទៅ។ នាយករដ្ឋមន្ត្រីកម្ពុជា និងហុងគ្រី ក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ទាក់ទិន ទៅនឹងគោលជំហរ និងទស្សនៈរបស់ហុងគ្រី ពាក់ព័ន្ធគោលនយោបាយរបស់សហភាពអឺរ៉ុប ពិសេសពាកព័ន្ធបញ្ហា EBA។
បើតាមលោក កៅ គឹមហួន បានឱ្យដឹងថា នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន, លោកនាយករដ្ឋមន្ត្រីហុងគ្រី បានចាប់អារម្មណ៍បំផុតទៅលើកិច្ចសហប្រតិបត្តិការ រវាងសហភាពអឺរ៉ុប និងអាស៊ាន ដែលកិច្ចសហប្រតិបត្តិការនេះ បានផ្តល់សារសំខាន់សម្រាប់ប្រទេសហុងគ្រី។
លោកនាយករដ្ឋមន្ត្រីហុងគ្រី បានបន្ថែមថា សម្តេចតេជោបានដើរតួនាទីយ៉ាងសំខាន់ ក្នុងក្របខណ្ឌអាស៊ាន និងសហភាពអឺរ៉ុប។ ជាពិសេសជំរុញដល់កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច វប្បធម៌ បណ្តុះបណ្តាលធនធសានមនុស្ស។
ពាក់ព័ន្ធបញ្ហា EBA នាយករដ្ឋមន្ត្រីហុងគ្រី បានលើកឡើងថា វាជារឿងខ្វែងគំនិតគ្នារវាងសហភាពអឺរ៉ុប និងកម្ពុជា។ លោកនាយករដ្ឋមន្ត្រីអះអាងថា ហុងគ្រីតែងតែឈរ និងគាំទ្រកម្ពុជាជានិច្ច ជាពិសេសហុងគ្រី មិនគាំទ្របញ្ហានយោបាយ និងបញ្ហាពាណិជ្ជកម្ម សេដ្ឋកិច្ច...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតផ្នែកសុខាភិបាល មកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុបប្រមាណ ១,៣៥៦នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរចំពោះនិស្សិតជយលាភីមកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រទាំងអស់ បន្ទាប់ពីបានខិតខំសិក្សារៀនសូត្រយ៉ាងយកចិត្តទុកដាក់។
* សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកទៅដល់ក្រសួងសុខាភិបាលឱ្យពិនិត្យដោយយកចិត្តទុកដាក់ ដោយមិនត្រូវឱ្យមានគ្រូពេទ្យគ្មានការទទួលស្គាល់ច្បាស់លាស់នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា សាកលវិទ្យាល័យដែលបណ្តុះបណ្តាលលើវេជ្ជសាស្ត្រក៏ត្រូវតែធ្វើការជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាឱ្យនិស្សិតដែលចេញពីសាកលវិទ្យាល័យរបស់ខ្លួនមានការទទួលស្គាល់ត្រឹមត្រូវ។
* សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការបណ្តុះបណ្តាលធនធានមនុស្សនៅតែដើរតួនាទីយ៉ាងសំខាន់សម្រាប់សង្គមជាតិ និងពង្រឹងសមត្ថភាពនៅតាមស្ថាប័ន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅមុនឆ្នាំ១៩៧០ ក្នុងសម័យសង្គមរាស្ត្រនិយមរបស់សម្តេចព្រះបរមរតនកោដ្ឋ ការបណ្តុះបណ្តាលធនធានមនុស្ស មានការយកចិត្តទុកដាក់ខ្លាំង ហើយស្ថានភាពសេដ្ឋកិច្ច និងប្រជាពលរដ្ឋមានភាពល្អប្រសើរ។ តែភាពល្អប្រសើរនេះ ត្រូវបានបំផ្លាញដោយសារតែសង្គ្រាម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា លុះក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាស្ត្រកម្ពុជាត្រូវប្រឹងប្រែងទប់ស្កាត់សង្គ្រាមផង និងបណ្តុះបណ្តាលធនធានមនុស្សផង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចសង្គមកម្ពុជា ប្រជាពលរដ្ឋដែលមានវណ្ណៈកណ្តាលមានការកើនឡើងច្រើន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នកម្ពុជាមានមោទនភាព ដោយសារបប្រជាពលរដ្ឋបានយកចិត្តទុកដាក់ក្នុងការជំរុញឱ្យកូនៗបានសិក្សារៀនសូត្រ ខណៈរាជរដ្ឋាភិបាលខិតខំក្នុងការពង្រាយសាលា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបណ្តុះបណ្តាលធនធាននេះ មិនអាចពឹងផ្អែកតែលើគោលនយោបាយរបស់រាជរដ្ឋាភិបាលបាននោះទេ គឺត្រូវតែទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋជាអាណាព្យាបាលផ្ទាល់តែម្តង។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អាណាព្យាបាលទាំងអស់ឱ្យជួយជំរុញ...Read More

FN ៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប្រមាណ៣,១៦១នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដើម្បីទទួលស្គាល់អំពីការខិតខំរៀនសូត្ររហូត ទទួលបានជោគជ័យរបស់ពួកគេ។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) គឺជាសាកលវិទ្យាល័យដ៏ចំណាស់ និងមានគុណភាពធំមួយរបស់កម្ពុជា ដែលបានបណ្តុះបណ្តាលធនធានមនុស្សកម្ពុជារាប់ម៉ឺននាក់។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្លងពីបទពិសោធន៍នៃការហាត់ប្រាណរបស់សម្តេចនៅសព្វថ្ងៃនេះ ទៅថ្ងៃមុខសម្តេចអាចក្លាយទៅជាគ្រូបង្ហាត់ ពីការហាត់ប្រាណដើម្បីសុខភាព ដើម្បីបញ្ចុះគីឡូ និងសម្រកក្បាលពោះ។ សម្តេចតេជោ បានថ្លែងថា នៅថ្ងៃម្សិលមិញសម្តេចបានដើរហាត់ប្រាណជិត១០គីឡូ។
* សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា ព្រោះតែមើលឃើញពីតម្លៃនៃការកសាងសមត្ថភាពធនធានមនុស្សនេះហើយ ទើបរាជរដ្ឋាភិបាលបានបង្កើនថវិកាជាតិសម្រាប់វិស័យអប់រំ ហើយបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ចាប់តាំងពីក្រោយថ្ងៃរំដោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនៅតែពេញចិត្តចំពោះការសម្រេចចិត្តរបស់សម្តេចក្នុងការបើកឱកាសឱ្យវិស័យឯកជនជួយបណ្តុះបណ្តាលធនធានមនុស្ស ដែលការសម្រេចចិត្តនេះបានធ្វើមុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទៅទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយយោងទៅតាមទិន្នន័យនិស្សិតបញ្ចប់ការសិក្សាពីមួយឆ្នាំទៅមួយឆ្នាំ គឺបានបង្ហាញប្រជាពលរដ្ឋកម្ពុជាស្រេកឃ្លានការចេះដឹងខ្លាំងណាស់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នេះជាចំណុចល្អមួយ គួរជាទីមោទនភាព។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានទទូចអំពាវនាវឱ្យរួមគ្នាបន្ថែមទៀតក្នុងការអភិវឌ្ឍន៍លើសមត្ថភាពនេះ ដើម្បីរួមចំណែកសម្រាប់ការកសាងសង្គមជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើលោកនេះ មិនមានប្រទេសណាមួយអាចកាត់បន្ថយគម្លាតនៃការមានបានរបស់ប្រជាពលរដ្ឋបាននោះទេ។ មានតែរបបខ្មែរក្រហមប៉ុណ្ណោះ ដែលអាចធ្វើបែបនេះបាន ហើយចុងក្រោយប៉ុលពត បានកាត់កម្មសិទ្ធិមនោសញ្ចេតនាក្នុងគ្រួសារថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាដែលមានវណ្ណៈកណ្តាលមានការកើនឡើង ហើយបានរួមចំណែកដល់ការកសាងប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា...Read More

FN ៖ លោក អាបេ ស៉ីនហ៊្សូ នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសបង្ហាញជំហរម៉ឹងម៉ាត់ជាថ្មីថា នឹងបន្តគាំទ្រនិងជួយដល់ការអភិវឌ្ឍរបស់កម្ពុជា ក្នុងនោះរួមទាំងជួយ ធ្វើឱ្យប្រសើរឡើងនូវដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។
ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន បានធ្វើឡើងនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូក្នុងកិច្ចពិភាក្សាការងារនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងជំនួបធ្វើក្រោមបរិយាកាសដ៏ស្និទ្ធស្នាលនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវសំណើជាច្រើនសុំការគាំទ្រពីរាជរដ្ឋាភិបាលជប៉ុន ដើម្បីជំរុញការអភិវឌ្ឍនៅកម្ពុជា។ សំណើទាំងនោះមានដូចជាការសុំជួយជំរុញអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាឱ្យបានកាន់តែច្រើន, ជួយដល់ការបោសសំអាតមីននៅក្នុងខេត្តបាត់ដំបង ប៉ៃលិន និងពោធិ៍សាត់, ជួយលើបញ្ហាថាមពលអគ្គិសនី និងជួយលើការបណ្តុះបណ្តាលធនធានមនុស្សជាដើម។
ឆ្លើយតបទៅនឹងសំណើទាំងនេះ លោកនាយករដ្ឋមន្ត្រី បានឯកភាពទៅតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន ហើយបានសន្យានឹងជួយឱ្យអ្នកពាក់ព័ន្ធ ធ្វើលើការងារទាំងអស់នេះ។
នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតបញ្ជាក់ទៅលោក អាបេ ផងដែរថា កម្ពុជាមិនមានមូលដ្ឋានទ័ពបរទេសណាមួយដូចការលើកឡើង នាពេលកន្លងទៅនោះឡើយ៕
...
Read More
FN ៖ ក្នុងជំនួបទ្វេភាគីជាមួយលោក អាបេ ស៊ីនហ្សូ នាយករដ្ឋមន្រ្តីជប៉ុន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើដល់ជប៉ុនពិចារណាបន្ដសិក្សាគម្រោងសាងសង់បណ្តាញអគ្គិសនី ដូចដែលបានពិភាក្សាកន្លងមកនេះ នៅតំបន់ព្រំដែនឡាវ-កម្ពុជា មករាជធានីភ្នំពេញ។
លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងយ៉ាងដូច្នេះថា «ឆ្នាំនេះ កម្ពុជាមានការប្រឈមមុខនឹងកង្វះអគ្គិសនី ដោយសារអាកាសធាតុដែលធ្វើឲ្យវារីអគ្គិសនីកម្ពុជា យើងគ្មានទឹកគ្រប់គ្រាន់ ដូច្នេះស្នើឲ្យជប៉ុន ជួយពិចារណាសិក្សាអំពីបណ្តាញអគ្គិសនី ជាពិសេសការពិភាក្សាកន្លងមកនេះ រវាងអង្គការ Jica និងក្រសួងរ៉ែ និងថាមពល ដែលចុះធ្វើការសិក្សាពីព្រំដែនឡាវ-កម្ពុជា មករាជធានីភ្នំពេញ ដែលមានប្រវែង៣៥០គីឡូម៉ែត្រ»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានរំលឹកទៀតថា គម្រោងសាងសង់បណ្តាញអគ្គិសនី ដែលជាការគាំទ្ររបស់រដ្ឋាភិបាលជប៉ុនមកដល់កម្ពុជា ធ្វើឡើងដើម្បីទាញថាមពលអគ្គិសនីចេញពី ប្រទេសឡាវ ហើយក្នុងគោលបំណងបង្កើនថាមពលអគ្គិសនីក្នុងប្រទេសកម្ពុជាបន្ថែមទៀត ខណៈដែលការប្រើប្រាស់កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
សូមរំលឹកថា ក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជាបានជួបគ្រោះក្តីហួតហែងខ្លាំង ជាពិសេសក្នុងអំឡុង ខែមេសា និងឧសភា កម្តៅហក់ឡើងដល់៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោលនៃឥទ្ធិពល បាតុភូតអែលនីណូ (El Nino) ដែលធ្វើឲ្យបណ្តាញអគ្គិសនីមិនអាចផលិតថាមពលបានគ្រប់គ្រាន់។ កម្ពុជាកំពុងខ្វះថាមពលអគ្គិសនី ប្រមាណ៤០០មេហ្កាវ៉ាត់ ហើយកម្ពុជាក៏កំពុងចរចារទិញអគ្គិសនីពីប្រទេសតួកគី ចំនួន២០០មេហ្គាវ៉ាត់ផងដែរ។
ចំពោះកង្វះខាតអគ្គិសនីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋ មានភាពអត់ធ្មត់ និងយោគយល់អធ្យាស្រ័យ។ សម្តេចបានបញ្ជាក់ថា កង្វះថាមពលអគ្គិសនីនេះ មិនទាន់ប៉ះពាល់ដល់សង្វាក់ផលិតកម្មនៅតាមរោងចក្រ សហគ្រាសនៅឡើយទេ ព្រោះកម្ពុជានៅមានថាមពលអគ្គិសនីរហូតដល់ជាង ១,០០០មេហ្គាវ៉ាត់ទៀតឯណោះ៕
...
Read More
FN ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ៊្សូ បានថ្លែងចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយចាត់ទុកការជួយការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុរបស់កម្ពុជា គឺការងារដ៏សំខាន់សម្រាប់ជប៉ុន ហើយប្រទេសជប៉ុនត្រៀមខ្លួន ជានិច្ចក្នុងការជួយដល់កម្ពុជា។
ការថ្លែងបែបនេះរបស់លោក អាបេ ធ្វើឡើងក្នុងជំនួបសំណេះសំណាល និងពិភាក្សាការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរបំពេញទស្សនកិច្ច និងបេសកកម្មការងារថ្ងៃចុងក្រោយ នៅលើទឹកដីជប៉ុន នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ឲ្យដឹងក្រោយជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន និងលោក អាបេ យ៉ាងដូច្នេះថា «ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន បានគូសបញ្ជាក់ថា អ្វីដែលសំខាន់សម្រាប់ជប៉ុន គឺកំពង់ផែនៅក្នុងខេត្តព្រះសីហនុ។ ជប៉ុនត្រៀមសហការសាជាមួយកម្ពុជា ត្រៀមសិក្សាអំពីផែនការមេ សម្រាប់កំពង់ផែកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមបានស្វាគមន៍ចំពោះការពិភាក្សារវាង អង្គការ JICA និងកំពង់ផែខេត្តព្រះសីហនុនេះ ដើម្បីសហការគ្នា អំពីគម្រោងកំពុងផែនៅខេត្តព្រះសីហនុនេះ។ ការគ្រប់គ្រងរដ្ឋបាលនេះ កម្ពុជាអាចប្រើប្រាស់ឯកទេសជប៉ុនសង់កំពង់ផែនេះ»។
ក្រៅពីជំនួបពិភាក្សាការងារនេះ សម្តេចតេជោ ហ៊ុន សែន និងលោក អាបេ ស៊ីនហ៊្សូ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើពិធីសារសំខាន់ៗចំនួនពីរ ដែលជាជំនួយឥតសំណងរបស់ជប៉ុនសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។ ពិធីសារដែលចុះហត្ថលេខានោះរួមមាន៖ ទី១- ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់ស្ថានីយកុងតឺន័រ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន ប្រមាណ ១.៨លានដុល្លារអាមេរិក) និង ២- ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩លានយ៉េនជប៉ុន ប្រមាណជាង ៣លានដុល្លារអាមេរិក។
ថ្លែងក្នុងសិក្ខាសាលា ស្ដីពីវិនិយោគនៅកម្ពុជា នាទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន...Read More

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើទៅកាន់ លោក អាបេ ស៊ីនហ្សូ នាយករដ្ឋមន្រ្តីជប៉ុន ឱ្យជួយជំរុញវិនិយោគិនជប៉ុន ទៅបណ្តាក់ទុននៅកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត ខណៈដែលកម្ពុជាកំពុងតែបង្កលក្ខណៈកាន់តែល្អប្រសើរសម្រាប់អ្នកវិនិយោគ។
សំណើផ្ទាល់មាត់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ លោក អាបេ ស៊ីនហ្សូ នាយករដ្ឋមន្រ្តីជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចបំពេញបេសកកម្ម នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមវេទិកា «អនាគតរបស់អាស៊ី»។
លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងជំនួបនោះ សម្តេចតេជោ បានស្នើឱ្យប្រទេសជប៉ុន បន្តជួយធ្វើយ៉ាងណារុញសេចក្តីទុកចិត្តឱ្យវិនិយោគិនជប៉ុន ទៅវិនិយោគបណ្តាក់ទុននៅកម្ពុជា កាន់តែច្រើនទៀត។
លោកបានបន្តថា ក្រៅពីនោះសម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងស្នើឱ្យប្រទេសជប៉ុន បន្តជួយដោះមីននៅប្រទេសកម្ពុជា ជាពិសេសជួយផ្តល់ជំនួយដល់អង្គការស៊ីម៉ាក់ (CMAC) ដើម្បីធ្វើសកម្មភាព ដោះមីននៅខេត្តធំៗ៣ មានបាត់ដំបង ប៉ៃលិន ពោធិសាត់ ផងដែរដោយសារតែវាបានបន្តគំរាមកំហែងដល់ការអភិវឌ្ឍនៅតំបន់នេះ។
ជាការឆ្លើយតប លោក អាបេ ស៊ីនហ្សូ នាយករដ្ឋមន្រ្តីជប៉ុន បានលើកឡើងថា ពាក់ព័ន្ធនឹងការវិនិយោគរបស់ជប៉ុន នៅកម្ពុជានេះ លោកស្វាគមន៍នូវសំណើរបស់សម្តេចតេជោ ហ៊ុន សែន។ ជាមួយគ្នានវ លោកស្វាគមន៍ចំពោះវិធានការរបស់សម្តេចតេជោ ហ៊ុន សែន ដាក់ចេញកន្លងមក ក្នុងការកាត់បន្ថយចំណាយ បង្កបរិយាកាសងាយស្រួល ដល់ធុរកិច្ចនៅកម្ពុជានេះ។
លោកនាយករដ្ឋមន្រ្តីជប៉ុន បានស្នើឱ្យសម្តេចតេជោ ហ៊ុន សែន បន្តមានវិធានការផ្សេងៗទៀត ដើម្បីឱ្យប្រទេសកម្ពុជា មានការប្រកួតប្រជែងនេះ ហើយក៏បានស្នើសុំសម្តេចប្រើប្រាស់យន្តការ ប្រជុំគណៈកម្មកាកម្ពុជា-ជប៉ុន ដើម្បីដោះស្រាយការប្រឈមរបស់ជនជាតិជប៉ុន ឬមួយប្រើប្រាស់យន្តការផ្សេងៗថែមទៀត។
សូមជម្រាបថា ធការវិនិយោគទុនជប៉ុននៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៤...Read More
ទៅមុខថយក្រោយ