(ដកស្រង់ពី Samdech Hun Sen of Cambodia Facebook)
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសន្ទនាជាមួយ ឯកឧត្តម ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរួបរួម តាមប្រព័ន្ធវីដេអូ ដែលមានឋេរៈវេលាប្រមាណ២០នាទី ក្នុងបរិយាកាសសប្បាយរីករាយនិងបានសួរសុខទុក្ខគ្នាទៅវិញទៅមកសម្រាប់ឆ្នាំថ្មី។
ថ្នាក់ដឹកនាំទាំងពីរ បានលើកពីគុណសម្បត្តិនៃកិច្ចសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សរុស្ស៊ីរួបរួម ដែលឆ្នាំនេះខួបគម្រប់ ២៥ឆ្នាំ។ គណបក្សទាំងពីរនឹងពិចារណាគ្នាពីការផ្លាស់ប្ដូរសារអបអរសាទរទៅវិញទៅមកនិងការបង្កើតនូវព្រឹត្តិការណ៍ចាំបាច់នានាដើម្បីបន្តពូនជ្រំកិច្ចសហប្រតិបត្តិការដែលធ្លាប់មានអស់រយៈពេល ២៥ឆ្នាំកន្លងមក។ បន្ទាប់ពីបានកោតសរសើរដល់កិច្ចសហប្រតិបត្តិការទៅវិញទៅមក ដោយភាពជឿជាក់ ការគោរពគ្នា ការយោគយល់គ្នា និងគាំទ្រគ្នាទៅវិញទៅមក តាមពេលវេលានិងកាលៈទេសៈចាំបាច់ ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ នឹងពិចារណាពីការផ្លាស់ប្ដូរទស្សនកិច្ចទៅតាមពេលវេលាសមស្រប ទាំងទៅរស្ស៊ីនិងមកកម្ពុជា។ លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខណ្ឌវេទិកាទ្វេរភាគី វេទិកាពហុភាគី និងវេទិកាតំបន់ ដែលជាកិច្ចពិភាក្សាស៊ីជម្រៅ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ពីការរួបរួមគ្នាការពារផលប្រយោជន៍តំបន់រៀងៗខ្លួន ជាពិសេសពង្រឹងពហុភាគីនិយមអោយបានត្រឹមត្រូវ តាមតំបន់និងនៅក្នុងពិភពលោក ព្រមទាំងកិច្ចសហប្រតិបត្តិការពហុភាគីនិយម បង្កើតបរិយាកាសឲ្យអាចយោគយល់គ្នា និងជួយគ្នាទៅវិញទៅមកតាមភាពចាំបាច់ ស្របតាមច្បាប់ដែលបានគោរពនៅក្នុងអង្គការសហប្រជាជាតិ។
មេដឹកនាំនៃគណបក្សទាំងពីរ បានមើលឃើញអំពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌ ដែលនេះគឺជាចំណុចមួយត្រូវរួមគ្នាគិត ដោយមើលឃើញថាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគឺជាចំនុចមួយនៃការគំរាមកំហែងដល់សន្តិសុខជាតិរៀងៗខ្លួន។ ដូច្នេះភាគីទាំងពីរនឹងរួបរួមគ្នាដើម្បីកុំឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ ហើយជួយមើលគ្នានិងចែករំលែកបទពិសោធន៍តាមភាពចាំបាច់។
ភាគីរុស្ស៊ី បានគាំទ្រចំពោះការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងបានអបអរសាទរការដែលគណបក្សប្រជាជនកម្ពុជសម្រេចជ្រើសរើសសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងចាត់ទុកថានេះជាការត្រៀមរៀបចំអ្នកបន្តវេនដ៏សមស្របមួយ។ ឯកឧត្តម ម៉េដវេដេវ បានកោតសរសើរចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃរបស់សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានជ្រើសរើសអ្នកបន្តវេនជាយុវជន ក្នុងការបន្តកិច្ចសហប្រតិបត្តិការគ្នាយូរអង្វែងតទៅទៀត។
មេដឹកនាំគណបក្សទាំងពីរ ក៏បានយល់ស្របគ្នាថាកិច្ចសហប្រតិបត្តិការសំខាន់នោះគឺការកសាងច្បាប់ និងកិច្ចសហប្រតិបត្តិការល្អ ដោយសាររដ្ឋសភានិងព្រឹទ្ធសភានៃប្រទេសយើងទាំងពីរ តែងតែមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយគណបក្សដែលមានតំណាងនៅក្នុងរដ្ឋសភានិងព្រឹទ្ធសភា ក៏នឹងជំរុញកិច្ចសហប្រតិបត្តិការនេះ ជាពិសេសនៅពេលដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានៅថ្ងៃខាងមុខ។ ភាគីរុស្ស៊ី បានអះអាងថា សមាជិកព្រឹទ្ធសភារុស្ស៊ីនឹងបន្តកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ជាមិត្តជិតស្និទ្ធដើម្បីបន្តនូវវប្បធម៌និងការគោរពគ្នាទៅវិញទៅមកគ្រប់ជំនាន់។ ថ្នាក់ដឹកនាំគណបក្សទាំងពីរបានផ្ដល់ការគាំទ្រទៅលើកិច្ចសហប្រតិបត្តិការនិងកិច្ចពិភាក្សាផ្សេងៗ ពាក់ព័ន្ធទៅនឹងវេទិកាធំៗ...Read More
[ពី ផេច សម្តេចតេជោ]
រសៀលថ្ងៃទី ១០ ខែមករា ២០២៤ (ម៉ោង១៣ និង៣០នាទី ម៉ោងនៅប្រទេសជប៉ុន) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម អ៊ីម៉ាមួរ៉ា ម៉ាសាហ៊ីរ៉ូ (Imamura Masahiro) ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារ New Otani Tokyo ប្រទេសជប៉ុន។
សម្តេចតេជោ បានថ្លែងនូវការចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុនចំពោះគ្រោះ មហន្តរាយរញ្ជួយដីថ្មីៗនេះនៅខេត្ត Ishizawa ភាគខាងលិចជប៉ុន និងឧបទ្ទវហេតុយន្តហោះប៉ះទង្គិចគ្នានៅ ព្រលាន យន្តហោះទីក្រុងតូក្យូ ដែលបានបណ្តាលឱ្យមានការបាត់បង់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិយ៉ាងច្រើន។
ឯកឧត្តម អ៊ីម៉ាមួរ៉ា ម៉ាសាហ៊ីរ៉ូ បានសម្តែងការគោរពកោតសរសើរចំពោះ សម្តេចតេជោ ដែលជាស្ថាបនិក សន្តិភាព និងសមិទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់ជាផ្លែផ្កានៃសន្តិភាពនៅកម្ពុជា ព្រមទាំងតួនាទីដ៏សំខាន់របស់សម្តេចតេជោ ក្នុងការពង្រឹងនិងពង្រីកនូវទំនាក់ទំនងទ្វេរភាគីកម្ពុជា-ជប៉ុននាពេលកន្លងមកនិងតទៅអនាគត។ ឯកឧត្តមបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ក្នុងការបន្តទំនាក់ទំនងល្អជាមួយ រាជរដ្ឋាភិបាលថ្មីដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងបន្តសហការជិតស្និទ្ធជាមួយ ស្ថាប័ននីតិបញ្ញត្តិរបស់កម្ពុជា ពោលគឺ ទាំងរដ្ឋសភាជាតិ និងព្រឹទ្ធសភា ។
ភាគីមិត្តក៏បានរំលឹកអំពីតួនាទីដ៏សំខាន់របស់ សម្តេចតេជោ ក្នុងកិច្ចការបោសសំអាតមីននៅកម្ពុជា និងបានគាំទ្រដល់ការចូលរួមរបស់សម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជាក្នុងបេសកកម្មដ៏ថ្លៃថ្លានេះ ដែលជាការបន្តនូវការខិតខំរួមចំណែកដោយផ្ទាល់ពីសំណាក់ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ខេអ៊ីហ្សូ អូប៊ូឈី (Keizo Obuchi) តាំងពីឆ្នាំ ២០០០...Read More

FN ៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សសរុបជាង ២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួប៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុលពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហាន របស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។
ខាងក្រោមខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសជួបជុំអបអរសាទរខួប៤៥ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា៖
- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ថ្ងៃ៧ ខែមករា ឆ្នាំ ២០២៤ នេះ ជាថ្ងៃគម្រប់ខួប ៤៥ ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជន កម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឱ្យប្រជាជាតិខ្មែរបានរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងអំពើកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត។
- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជ័យជម្នះ ៧មករា បានដណ្ដើមមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុលពតបញ្ចប់សករាជដ៏ខ្មៅ ងងឹតបំផុតរបស់កម្ពុជា និងបើកឡើងនូវសករាជថ្មីគឺ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព សង្គម។ បន្ទាប់ពីជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូកប្រកបដោយជោគជ័យក្នុងបុព្វហេតុការពារការរស់ឡើងវិញរបស់ប្រជាជន ស្តារ និងកសាងជាតិឡើងវិញពីគំនរផេះផង់ រហូតបានចេញផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទី ឈានមកដល់ដំណាក់ កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់ នៃសន្តិភាពប្រកបដោយមោទនភាពជាទីបំផុត។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខួបនៃទិវាជ័យជម្នះ...Read More

CNC ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិន ដឹកនាំដោយ លោកជំទាវ ស៊ិន យៀកយៀក (Shen Yueyue) អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិននៅវិមាន ៧មករា នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ក្នុងបរិបទដែលនយោបាយអន្តរជាតិកំពុងមានការវិវត្តន៍យ៉ាងស្មុគស្មាញ ភាគីទាំងពីរប្តេជ្ញាចិត្តបន្តគាំទ្រ គ្នាទៅវិញទៅមក ដើម្បីរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងពង្រឹងនូវទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ឱ្យកាន់ស៊ីជម្រៅថែមទៀត។ ក្នុងនាមជាមិត្តដែកថែប ភាគីទាំងពីរបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសហគមន៍ជោគវាសនារួម ស្របតាមមាគ៌ា អភិវឌ្ឍន៍របស់ប្រទេសរៀងៗខ្លួន។ ភាគីទាំងពីរបានប្តេជ្ញាបន្តបង្កើន នូវសមិទ្ធិផលផ្លែផ្កាជាក់ស្តែងលើ «ច្រករបៀង ឧស្សាហកម្មនិងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆារ និងអង្ករ» ក្រោមកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែល ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នា។
លោកជំទាវអនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនបាននាំ នូវការសួរសុខទុក្ខពីឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតី និងឯកឧត្តម វ៉ាង ហួយនឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនជូនចំពោះសម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្ស ព្រមទាំង បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំប្រទេសកម្ពុជា ប្រកបដោយសន្តិភាព នាំមកនូវស្ថិរភាព និងវិបុលភាព ជូន ប្រជាជន។ ទស្សនកិច្ចរបស់លោកជំទាវលើកនេះ បានជំរុញបន្ថែមទៀត នូវការអនុវត្តកិច្ចសហប្រតិបត្តិការ ជាក់ស្តែងនៅក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្ដង់ដារខ្ពស់ ក្នុងយុគសម័យថ្មី។
សម្តេចតេជោបានថ្លែងអំណរគុណចំពោះសារលិខិតអបអរសាទររបស់ អគ្គលេខាធិការបក្សកុម្មុយនីស្តចិនជូនចំពោះគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា កាលពី ថ្ងៃទី៩ ខែវិច្ឆិកា...Read More

FN ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត។ ពិធីនេះធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធជាមួយគណបក្ស២៧ផ្សេងទៀត និងឆ្លើយសំណួរជាមួយអ្នកសារព័ត៌មាន៖
- សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សូមកោតសរសើរដល់គណបក្សទាំង២៨ ដែលរៀបចំឱ្យមានការចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះ។
- សម្តេចតេជោថ្លែងថា គណបក្សទាំងអស់មិនស្ថិត នៅការគ្រប់គ្រងគណបក្សណាមួយទេ គឺស្មើសិទ្ធិ ស្មើភាពគ្នា មិនមែនស្ថិតក្រោមគណបក្សប្រជាជនកម្ពុជា បើទោះបីជាបក្សប្រជាជនកំពុងកាន់អំណាចក្តី និងមានធនធានហិរញ្ញវត្ថុក្តី។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអញ្ជើញអនុប្រធានបក្សប្រជាជនទាំង៤រូប ចូលរួមនៅពេលនេះដែលមានចំនួនច្រើនជាងបក្សដទៃ គឺក្នុងនាមជាម្ចាស់ផ្ទះ ជាការទទួលភ្ញៀវ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះ គណបក្សផ្សេងទៀតអាចនឹងរងការចោទប្រកាន់ពីក្រុមប្រឆាំង ថាជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីគណបក្សប្រជាជន មានធនធានមនុស្សច្រើន និងមានធនធានហិរញ្ញវត្ថុ តែមិនបានមើលឃើញគណបក្សផ្សេងៗថាតូច មិនមែនជាដៃគូរបស់ខ្លួននោះទេ គឺស្មើភាព និងស្មើសិទ្ធិគ្នា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលយើងចុះកិច្ចព្រមព្រៀងនេះ គឺមានការគ្រប់ដណ្តប់ក្នុងរដ្ឋធម្មនុញ្ញ។
- សម្តេចបានចោទជាសំណួរថា សម្តេចមិនយល់ចំនួនមនុស្សមួយចំនួន ដែលបានបកស្រាយមិនត្រឹមត្រូវ លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ដោយសម្តេចបានរំលឹកពីដំណើរការនៃការចុះកិច្ចព្រមព្រៀងទៀតទីក្រុងប៉ារីស។
- សម្តេចបានចាត់ទុកការបកស្រាយរបស់ក្រុមមួយចំនួននោះ គឺបំពានលើភាពជាក់ស្តែង នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងបានសម្តេចចង់បានការគោរពនូវសច្ចភាពនៅអ្វីដែលបានឆ្លងកាត់ ហើយពេលនេះកម្ពុជាគោរពតែរដ្ឋធម្មនុញ្ញប៉ុណ្ណោះ។
- សម្តេចបានថ្លែងថា សម្តេច និងសម្តេចនរោត្តម សីហនុ គឺជាតួឯង២នាក់ដែលសំខាន់ នាំឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស...Read More

នៅវិមាន៧មករា ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម គូម៉ូរ៉ា ម៉ាសាហីកូ (KUMURA Masahiko) អតីតរដ្ឋមន្រ្តីការបរទេសជប៉ុន និងជាអតីតអនុប្រធានគណបក្សប្រជាធិបតេយ្យសេរីជប៉ុន រួមទាំងឥស្សរជនជប៉ុនមួយចំនួនទៀត។
ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ស្វាគមន៍ចំពោះឯកឧត្តម គូម៉ូរ៉ា ពិសេសនៅពេលដែលសម្តេចធ្លាប់បានជួប និងស្គាល់ឯកឧត្តមចាប់តាំងពីឆ្នាំ១៩៩៨ ដែលជាទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តម មកកាន់លំនៅដ្ឋានរបស់សម្តេចនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងមានទំនាក់ទំនងរហូតមកដល់បច្ចុប្បន្ន។ សម្តេចតេជោបន្តថា រាល់ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ទីក្រុងតូក្យូ គឺតែងតែមានវត្តមានឯកឧត្តម គូម៉ូរ៉ា ទទួលស្វាគមន៍ចំពោះសម្តេចជារៀងរហូត ហើយពេលនេះ បើទោះបីជារូបសម្តេចលែងជានាយករដ្ឋមន្រ្តីក៏ពិតមែន តែយើងនៅជួបពិភាក្សាគ្នា ក្នុងនាមសម្តេចជាឪពុករបស់នាយករដ្ឋមន្រ្តី។ សម្តេចតេជោបន្តថា រយៈពេលជាង២ខែកន្លងមកនេះ នាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា គឺសម្តេចមហាបវេធិបតី ហ៊ុន ម៉ាណែត បានចេញដំណើរប្រកបដោយស្ថេរភាព និងមានថាមពលយូរអង្វែងសម្រាប់កម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម គូម៉ូរ៉ា បានវាយតម្កៃខ្ពស់ជូនចំពោះសម្តេចតេជោ ដែលជាវិរៈជនតែម្នាក់គត់ដែលបានរួមជាមួយឥស្សរជនកម្ពុជាជាច្រើនរូបទៀត ធ្វើការរំដោះប្រទេសកម្ពុជាពីរបបខ្មែរក្រហម ប៉ុលពត និងដឹកនាំប្រទេសឲ្យមានការរីកចម្រើន មានសុខសន្តិភាព និងសង្រ្គោះប្រជាជនកម្ពុជានៅទូទាំងប្រទេស។ ឯកឧត្តមក៏បានសំដែងនូវការភ្ញាក់ផ្អើលចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា បន្ទាប់ពីទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តមមកកាន់កម្ពុជា កាលពីជាង២៥ឆ្នាំកន្លងមក ដែលនោះបង្ហាញពីស្នាដៃរបស់សម្តេចតេជោ និងឥស្សរជនកម្ពុជាដទៃទៀត ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីប្រជាជន រហូតមានការអភិវឌ្ឍគួរឲ្យស្ងប់ស្ងែងនេះ។ ឯកឧត្តមអតីតរដ្ឋមន្រ្តីការបរទេសជប៉ុន ដែលអមដំណើរដោយលោក ភីឌីអូ អូគុប៊ុក ជាអគ្គនាយកក្រុមហ៊ុនសាជីវកម្មហ៊្វរវ៉ើល និងជាប្រធានមូលនិធិស៊ីសេស ដែលជាអ្នកជំនួញនិងជាអ្នកសេដ្ឋកិច្ចមួយរូប ដែលបានមកកាន់ប្រទេសកម្ពុជារយៈពេលជាង១០ឆ្នាំកន្លងមក បានឧទ្ទេសនាមពីការងារដែលរូបលោក បានចូលមករួមចំណែកក្នុងការកសាងសេដ្ឋកិច្ច ជាទីប្រឹក្សាសេដ្ឋកិច្ច ជាទីប្រឹក្សាផ្តល់យោបល់នៅកម្ពុជា។
សម្តេចតេជោបានសំណូមពរឲ្យ លោក អូគុប៊ុក បានបន្តការវិនិយោគនិងលើកទឹកចិតតឲ្យអ្នកវិនិយោគជប៉ុន បង្កើនសកម្មភាពថែមទៀតនៅកម្ពុជា និងជួយរកទីផ្សារនាំទំនិញពីកម្ពុជាទៅកាន់ប្រទេសជប៉ុន។...Read More
FN ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៣៖៣០នាទីរសៀលនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីបិទ ការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅ OCIC ជ្រោយចង្វារ។
ភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាភាពយន្តបែប ប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិមាតុភូមិនោះ បានថតចប់ជាស្ថាពរហើយ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
*សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដែលបានជួយរៀបចំសម្រាប់ការថតភាពយន្ត កូនប្រុសក្រោមពន្លឺព្រះចន្ទ។
*សម្តេចតេជោ ហ៊ុន សែន សោកស្តាយចំពោះការបាត់បង់ជីវិតរបស់តួអង្គមេបញ្ជាការ៤នាក់ ដែលបានស្លាប់ មុនពេលរឿងត្រូវបានបញ្ចប់ មិនបានមើលរឿងរបស់ខ្លួន។
*សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់សប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រដល់ការថតភាពយន្ត។ ភាពយន្តនេះ ជាភាពយន្តចំណាយច្រើនជាងគេក្នុងចំណោមភាពយន្តថតនៅកម្ពុជា។
*សម្តេចតេជោ ហ៊ុន សែន សំណូមពរកុំឱ្យមានរឿងប្រវត្តិសាស្ត្រ ហ៊ុន សែន ផ្សេងទៀត ដែលមានការបញ្ចូលគំនិតរបស់អ្នកនិពន្ធ ខុសពីការពិត។
*សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយមនុស្ស៤រូប នៅពេលភាពយន្តនេះចាប់ផ្តើមថតនៅមានជីវិត។ តែពេលនេះភាពយន្តចប់បានបាត់បង់ជីវិត រួមមានលោក សុខ សារឿន, សម្តេច ហ៊ុន ណេង, អ្នកគ្រូពេទ្យ តាំង លី និងប្អូនថ្លៃពៅរបស់សម្តេច។
*សម្តេចតេជោ ហ៊ុន សែន...Read More

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលជួប លោកស្រី អេវ៉ា មីស្លីវីក នាយិកាប្រតិបត្តិ និង លោក មហាម៉ាត់ ឌៀររ៉ា នាយកគ្រប់គ្រងថ្មីនៃគ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន នៅទីក្រុងបាម៉ាកូ នាព្រឹកថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២៣ ដើម្បីពិនិត្យលើស្ថានការណ៍ និង សមិទ្ធផល ព្រមទាំងចក្ខុវិស័យនៃគ្រឹះស្ថានពហុសិក្សានេះ នៅពេលអនាគត ។
នៅក្នុងជំនួប សម្តេចតេជោ បានសំដែងការពេញចិត្តចំពោះការគ្រប់គ្រងដ៏ល្អរបស់គ្រឹះស្ថានដែល មានលទ្ធភាពរ៉ាប់រងលើការចំណាយដំណើរការទាំងអស់របស់ខ្លួនចាប់តាំងពីឆ្នាំ២០១៨មក ដោយសារចំណូលនៃការបង់ថ្លៃសិក្សា និងសមិទ្ធផលសម្រេចបានដែលស្ថិតនៅក្នុងចំណោមសាលាល្បីៗកំពូលទាំង៥ នៅទូទាំងប្រទេសម៉ាលី ។ សម្តេចតេជោ បានផ្តល់ការលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលាបន្តកិច្ចខិតខំប្រែងធានានិរន្តរភាពរបស់សាលាបន្តទៅទៀត ។ ជាមួយគ្នានេះដែរ សម្រាប់ការអភិវឌ្ឍន៍នៃគ្រឹះស្ថានពហុសិក្សានាពេលខាងមុខ សម្តេចតេជោ បានសម្រេចផ្តល់អាហាររូបករណ៍ចំនួន ៧០ កន្លែង ដល់គណៈគ្រប់គ្រងគ្រឹះស្ថាន សម្រាប់រយៈពេល ១០ឆ្នាំ (២០២៣-២០៣៣) ក្នុងនោះ ៤០ កន្លែង សម្រាប់សិស្សានុសិស្សកម្រិតបឋមសិក្សា និង ៣០កន្លែង សម្រាប់ កម្រិតមធ្យមសិក្សា ។
ជាកិច្ចឆ្លើយតប លោកស្រី អេវ៉ា មីស្លីវីក និង លោក មហាម៉ាត់ ឌៀររ៉ា បានថ្លែងការដឹងគុណដ៏ជ្រាលជ្រៅ ក្នុងនាមកុមារម៉ាលីទាំងអស់នៃគ្រឹះស្ថានពហុសិក្សា ចំពោះអំណោយ និងកាយវិការដ៏វិសេសថ្លៃថ្លារបស់ សម្តេចតេជោ ដល់វិស័យសិក្សាធិការនៃប្រទេសម៉ាលី ។
សូមបញ្ជាក់ថា គ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន នៅទីក្រុងបាម៉ាកូ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ក្រោមជំនួយឧបត្ថម្ភរបស់...Read More
ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣, ក្នុងឱកាសចូលរួមសម័យប្រជុំទី១ នីតិកាលទី៧ នៃរដ្ឋសភា ដែលបានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្រ្តីថ្មី ដឹកនាំដោយឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលរួមមានឧបនាយករដ្ឋមន្រ្តី១០រូប ទេសរដ្ឋមន្រ្តី២១រូប និងរដ្ឋមន្រ្តី៣០រូប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សមាជិកសភាមណ្ឌលកណ្តាល បានឆ្លើយតបទៅសំនួរអ្នកសារព័ត៌មានស្តីពីអារម្មណ៍ពេញចិត្តនិង/ឬខកចិត្តជាងគេបំផុតក្នុងការដឹកនាំកន្លងទៅ។
សម្តេចតេជោ លើកឡើងថា “ការដឹកនាំតែងតែមានការពេញចិត្ត ឬរហូតទៅដល់ការខកចិត្ត។ តើអ្វីខ្លះដែលជាការខកចិត្ត(របស់ខ្ញុំ)។ ខ្ញុំមិននិយាយពីការពេញចិត្តទេ ព្រោះការពេញចិត្តនោះ អង្គុយមួយថ្ងៃគឺនិយាយមិនចង់អស់ផង […] ការខកចិត្តចុងក្រោយរបស់ខ្ញុំគឺខណៈដែលកម្ពុជាធ្លាប់តែមាន(សេដ្ឋកិច្ច)ដ៏ស្ថិរភាព មានការរីកលូតលាស់ជាមួយកំណើនដល់ជាង ៧% ក្នុងមួយឆ្នាំ ប៉ុន្ដែកូវីដ១៩ បានបន្ទច់បង្អាក់ចលនាកើនឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជា ធ្វើអោយអត្រាភាពក្រីក្រដែលយើងបានបញ្ចុះទៅនៅក្រោម ១០% កើនឡើងមកវិញ។ ជាមួយប្រាក់សន្សំប្រមាណជិត ៤ពាន់លានដុល្លារ ដែលខ្ញុំប៉ុនប៉ងប្រើធ្វើហេដ្ឋារចនាសម្ព័ន្ធដោយមិនពឹងផ្អែកលើបរទេស ក៏ត្រូវបាត់បង់ដោយត្រូវប្រើប្រាស់វាទប់ទល់ជាមួយកូវីដ-១៩”។ សម្តេចតេជោបន្តថា “មានការខកចិត្តខ្លះៗទៀត ក៏ប៉ុន្តែមិនធំទេ។ អ្វីដែលជារឿងធំគឺការខកចិត្តទៅលើការដែលប្រទេសកំពុងតែមានល្បឿនទៅមុខ ប៉ុន្តែផ្ទុយទៅវិញ យើងត្រូវបាត់បង់ទំហំប្រាក់ដែលយើងសន្សំសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដើម្បីពន្លឿនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ នេះជាការខកចិត្តរបស់ខ្ញុំនៅដំណាក់កាលចុងក្រោយ”។
...
Read More
ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣, នៅវិមានរដ្ឋសភា, សម័យប្រជុំទី១ នីតិកាលទី៧ នៃរដ្ឋសភា បានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្រ្តីថ្មី ដឹកនាំដោយ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី ដែលរួមមានឧបនាយករដ្ឋមន្រ្តី១០រូប ទេសរដ្ឋមន្រ្តី២១រូប និងរដ្ឋមន្រ្តី៣០រូប។ ក្នុងសន្និសីទសារព័ត៌មានក្រោយសម័យប្រជុំ សម្តេចតេជោ ហ៊ុន សែន សមាជិកសភាមណ្ឌលកណ្តាល ថ្លែងអំពីការបង្កើតលេខាធិការដ្ឋានកិច្ចការព្រំដែនថា៖ “(ទាក់ទងនឹង)រឿង(បង្កើតលេខាធិការដ្ឋានកិច្ចការព្រំដែន)នេះ កាលពីមុនមក យើងមានគណៈកម្មាធិការព្រំដែន […] (ដែល)ពីមុនក៏ចំណុះរដ្ឋាភិបាលដែរ។ នាយករដ្ឋមន្ត្រីគឺជាប្រធានគណៈកម្មាធិការព្រំដែនតែម្តង […] ពីមុន(ការ)បង្កើត(គណកម្មាធិការព្រំដែន ធ្វើឡើងដោយ)ដោយព្រះរាជក្រឹត្យ។ ឥឡូវនេះ យើងចង់ឲ្យមានស្ថាប័នរយៈពេលវែង ដោយមិនមែនជាគណៈកម្មាធិការទៀតទេ។ ពិតមែនតែនាយករដ្ឋមន្ត្រី ឬថ្នាក់ដឹកនាំកំពូលៗ ត្រូវតែមានការទទួលខុសត្រូវលើរឿងនេះ ក៏ប៉ុន្តែបណ្តាឯកសារ ឬសំណុំឯកសារពាក់ព័ន្ធនឹងការចរចា ការបោះបង្គោលស្អីៗ ចាំបាច់ត្រូវតែមានការរៀបចំ។ រាជរដ្ឋាភិបាលមាន ២៨ក្រសួង និងមាន ២រដ្ឋលេខាធិការដ្ឋាន គឺរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនិងរដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន។ ពីមុនយើងមានគណៈកម្មាធិការ។ ឥឡូវយើងយកគណៈកម្មាធិការនោះ ទាំង ធនធានមនុស្សនិងឯកសារទាំងឡាយ មកបញ្ចូលក្នុងរដ្ឋលេខាធិការដ្ឋានកិច្ចការងារព្រំដែននេះតែម្តង […]៕
...
Read More 
FN ៖ អតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាសមាជិករដ្ឋសភា បានរៀបចំធ្វើសន្និសីទសារព័ត៌មាន ក្រោយរដ្ឋសភាបានបញ្ចប់ការបោះឆ្នោត អនុម័តរៀបចំក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
- សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ថ្ងៃនេះ ពិតជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលកម្ពុជាបានធ្វើដើម្បីបន្តនិរន្តរភាព សន្តិភាព និងការអភិវឌ្ឍជាតិរបស់កម្ពុជាយើង
- សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ ព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលបានគាំទ្រ ដល់ដំណើរការនេះ
- សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ ព្រះសង្ឃ និងបងប្អូនជនរួមជាតិ ដែលបានគាំទ្រនយោបាយជាង៤០ឆ្នាំរបស់សម្តេច និងការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេច រយៈពេល៣៨ឆ្នាំមកនេះ
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះ អ្នកដែលកាន់តំណែងនាយករដ្ឋមន្ត្រីយូរជាងគេ គឺសម្តេចតែម្តង
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិតមែនតែសម្តេចបានឆ្លងកាត់ការងារច្រើនកន្លងមក ប៉ុន្តែផ្អែកលើកត្តាសុខភាព សម្តេចនៅតែមានលទ្ធភាព ធ្វើជានាយករដ្ឋមន្ត្រី
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខែមីនា ឆ្នាំ២០២៤ សម្តេចនឹងក្លាយទៅជាប្រធានព្រឹទ្ធសភា បន្ទាប់ពីបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភារួច
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាជាការល្អហើយ ដែលយើងបានដកខ្លួនចេញពីស្ថាប័ននីតិប្រតិបត្តិ ក្នុងវ័យមួយ ហើយប្រគល់ជូនអ្នកបន្តវេនជំនាន់ក្រោយ
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលរិះគន់ថា សម្តេចទោះបីជាមិនធ្វើជានាយករដ្ឋមន្ត្រី ប៉ុន្តែនៅតែបន្តកាន់អំណាចនោះថា ជាការវិភាគ ឬលើកឡើងដោយភាពល្ងង់ខ្លៅ
- សម្តេចតេជោ ហ៊ុន សែន...Read More

FN៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង។
នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណ២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមចេញពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ទើបតម្រូវឱ្យសាងសង់ផ្លូវក្រវាត់ក្រុងទី៣។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណរដ្ឋាភិបាលចិន ដែលបានផ្តល់ហិរញ្ញប្បទានសម្រាប់សាងសង់ផ្លូវក្រវាត់ក្រុងទី៣។
- ចិន ប្រកាសគាំទ្រឥតងាករេចំពោះកិច្ចអភិវឌ្ឍន៍របស់កម្ពុជា ដើម្បីធានាបាននូវអធិបតេយ្យជាតិ និងប្រឆាំងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវក្រវាត់ក្រុងទី៣ ជាផ្លូវចំណាយច្រើនបំផុត។ ប្រវែងជាង ៥២គីឡូម៉ែត្រ ចំណាយថវិកាសាងសង់ជាង ២៧៣លានដុល្លារ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកប្រាក់សាងសង់ផ្លូវក្រវាត់ក្រុងទី៣ គឺស័ក្តិសមនឹងគុណភាព។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យ៉ាងយូរឆ្នាំ២០២៦ ព្រលានយន្តហោះអន្តរជាតិតេជោ នឹងដាក់ឱ្យដំណើរការហើយ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃនេះសម្តេចថ្លែងសារក្នុងវេទិកាសាធារណៈលើកចុងក្រោយហើយ ក្នុងឋានៈជានាយករដ្ឋមន្ត្រី។
- សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានចេញទៅបោះឆ្នោតរហូតដល់ទៅជាង ៨៤ភាគរយ កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតនៅកម្ពុជាមានចរិតពីរយ៉ាង។ ចរិតទី១ គឺការប្រកួតដណ្តើមកៅអីក្នុងរដ្ឋសភា និងមួយទៀត គឺការប្រកួតរវាងអ្នកគាំទ្រប្រជាធិបតេយ្យ ដោយអំពាវនាវឱ្យពលរដ្ឋចេញទៅបោះឆ្នោត និងម្ខាងទៀត គឺការបំផ្លាញប្រជាធិបតេយ្យតាមរយៈរារាំងមិនឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត និងគូសបំផ្លាញសន្លឹកឆ្នោត។
- សម្តេចតេជោ ហ៊ុន...Read More
ទៅមុខថយក្រោយ