សេចក្ដីអធិប្បាយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ពោធអគារសិក្សានិងសមិទ្ធផលនានាក្នុងបរិវេណ វត្តព្រះឥន្ទសាមគ្គីធម៌ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ​សម្ដេចព្រះមហាសង្ឃរាជធិបតី សម្ដេច ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ​សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ​ សូមធ្វើគារវកិច្ចចំពោះលោកយាយ លោកតា លោកអ៊ំ មាមីង បងប្អូនជនរួមជាតិ និស្សិត សិស្សានុសិស្សទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាដំបូង អនុញ្ញាតឱ្យទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ បានពាំនាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខចំពោះព្រះករុណាជាអង្គម្ចាស់​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ប្រគេនចំពោះសម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាបងប្អូនជនរួមជាតិ និងការនឹករលឹកពីព្រះអង្គ។ និងសូមប្រសិទ្ធពរជូនចំពោះសម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន។ ខ្ញុំព្រះករុណាខ្ញុំ មានការរីករាយដែលបានវិលត្រឡប់មកវត្តព្រះឥន្ទសាមគ្គីធម៌ សាជាថ្មីម្ដងទៀត ដែលជាដំណាក់កាលទី៣ ក៏ប៉ុន្តែវាច្បាស់ណាស់ថា ជាទម្លាប់បើមានដំណាក់កាលទី៣ វាត្រូវចាប់ផ្ដើមចូលដំណាក់កាលទី៤។ (១) សមិទ្ធផលនៅវត្តព្រះឥន្ទសាមគ្គីធម៌ថ្ងៃ១៦តុលា២០១៦, ២៦មិថុនា២០១៨ និង ៣០ឧសភា២០២៣ ខ្ញុំព្រះករុណាខ្ញុំ សូមរំលឹកបន្តិចថា…

បើស្គាល់ ហ៊ុន សែន មិនច្បាស់ទេ សូមកុំលេងជាមួយ ហ៊ុន សែន

បើស្គាល់ ហ៊ុន សែន មិនច្បាស់ទេ សូមកុំលេងជាមួយ ហ៊ុន សែន។ ថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ដេវីត ហួត (David Hutt) សរសេរផ្សាយនៅលើកាសែត The Diplomat ថា លោក Bill Burns នាយក CIA មិនបានជួបជាមួយ លោក ហ៊ុន សែន ទេ ដូចដែលខ្ញុំបានលើកឡើងកាលពីប៉ុន្មានថ្ងៃមុន ដែលខ្ញុំបាននិយាយទៅកាន់អគ្គនាយក CIA កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។ តាមអ្វីដែលលោក Hutt លើកឡើងសំដៅថា ខ្ញុំភាន់ច្រឡំ។ ខ្ញុំគួរតែនិយាយដោយចំហរថា ខ្ញុំបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងតែពីឆ្នាំ១៩៩៧មកម្ល៉េះ។ ជំនួបដែលសំខាន់គឺនាយកចារកម្មជាតិ (National Intelligence) លោក James Clapper ជួបឆ្នាំ២០១១ នៅផ្ទះរាជធានីភ្នំពេញ។ ឆ្នាំ២០១២ ជួបជាមួយ នាយក CIA…

សារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងនិស្សិតដែលកំពុងស្ថិតនៅអ៊ីស្រាអែល

ផ្ញើជូន បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ជាពិសេសចំពោះមាតាបិតា អាណាព្យាបាលនិស្សិតដែលកំពុង​រស់នៅ និងសិក្សានៅអ៊ីស្រាអែល មានជាង ៤០០ នាក់។ មុននេះបន្ដិចសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី​នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារបន្ទាន់ ជម្រាបជូនជនរួមជាតិ និងវិធានការបន្ទាន់ ដែលត្រូវប្រកាន់យក​តាម​រយៈនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស រដ្ឋមន្ដ្រីកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធ។ ខ្ញុំសូមយកឱកាសនេះអំពាវនាវដល់និស្សិត(កម្ពុជា)ដែលកំពុងរស់នៅអ៊ីស្រាអែល ខិតខំធ្វើយ៉ាងម៉េចការពារ សុវត្ថិភាពផ្ទាល់ខ្លួន ហើយស្ដាប់តាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល។ ការប្រយុទ្ធលើកនេះ ជាការប្រយុទ្ធ​ទ្រង់​ទ្រាយធំ ដែលពុំធ្លាប់មានពីមុនមក ដែលក្រុមហាម៉ាសបានវាយលុកលើកម្លាំងអ៊ីស្រាអែល ដែលតម្រូវឲ្យ​កម្លាំងអ៊ីស្រាអែលត្រូវធ្វើការវាយបក ដើម្បីការពារប្រជាជននៅតំបន់នោះ រាប់ទាំងនិស្សិតរបស់យើង​ផង​ដែរ។ដូច្នេះ ខ្ញុំសូមស្នើឲ្យនិស្សិតយើងទាំងអស់រក្សាឲ្យបាននូវសុវត្ថិភាពផ្ទាល់ខ្លួន ហើយស្ដាប់នូវបទបញ្ជារបស់អាជ្ញាធរ​អ៊ីស្រា​អែល សម្រាប់មាតាបិតា និងអាណាព្យាបាលនៅក្នុងប្រទេស សូមស្ងប់ស្ងៀមចិត្ត រាជរដ្ឋាភិបាលប្រាកដណាស់នឹងយកចិត្តទុកដាក់ដោះស្រាយនូវបញ្ហានេះ។ បើទោះបីពេលនេះ ខ្ញុំមិនមែនជានាយករដ្ឋមន្ដ្រីក៏ដោយ ក៏ប៉ុន្ដែក្នុង​ឋានៈជាប្រធានគណបក្សកាន់អំណាច ខ្ញុំត្រូវមានភារកិច្ចដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយ​កង្វល់​ទាំងឡាយរបស់និស្សិត ដែលរស់នៅអ៊ីស្រាអែលផង និងដោះស្រាយនូវការព្រួយបារម្ភរបស់​មាតាបិតា អាណាព្យាបាលដែលនៅក្នុងប្រទេសផង។ សូមជនរួមជាតិមេត្ដារក្សានូវភាពស្ងប់ស្ងៀម និងសូមជឿជាក់ទៅលើ​សមត្ថភាពដោះស្រាយបញ្ហារបស់អាជ្ញាធរអ៊ីស្រាអែល ដើម្បីប្រឆាំងនឹងកម្លាំងភេរវកម្មរបស់ពួកហាម៉ាស នៃក្រុម​ប៉ាឡេស្ទីន យើងនឹងខិតខំធ្វើដើម្បីការពារអាយុជីវិតប្រជាជនរបស់យើងនោះគឺនិស្សិតរបស់យើងដែលកំពុង​សិក្សាជាង ៤០០ នាក់ នៅអ៊ីស្រាអែល។ ខ្ញុំសូមអំពាវនាវសាជាថ្មីម្ដងទៀត ឲ្យបងប្អូនអាណាព្យាបាល មាតាបិតានិស្សិតទាំងអស់ស្ងប់ស្ងៀមចិត្ត​…