កិច្ចប្រជុំកំពូលឤស៊ីប៉ាស៊ីហ្វិក ឆ្នាំ ២០១៩- កម្ពុជា

-លោកជំទាវ ហាក់ ចា ហាន់ មូន (Hak Ja Han Moon) សហស្ថាបនិកសហព័ន្ធសន្តិភាពសកល -ឯកឧត្តម ចូស្សេ ដឺ វីនេហ្សៀ (Jose De Cenecia) ប្រធាន ស្ថាបនិក ឤយខាប់ (ICAPP) -ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រធានសភា -ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត -សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានមោទនភាព និងសេចក្តីរីករាយ ដែលបាន មកចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលឤស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១៩- កម្ពុជា ក្រោមប្រធានបទ ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះ នាពេលបច្ចុប្បន្ន ៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់ គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល ដែលប្រារព្ធឡើងយ៉ាងឧឡារិកនាពេលនេះ។ ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រធានសភា សម្តេច ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដែលកំពុងមានវត្តមាន នៅកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ ចំពោះសហព័ន្ធសន្តិភាពសកល និងលោកស្រីបណ្ឌិត ហាក់ ចា ហាន មូន (Hak…

ជប់លៀងផ្លូវការជូនគណៈប្រតិភូអន្តរជាតិ នៃកិច្ចប្រជុំកំពូលឤស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩-កម្ពុជា

លោកជំទាវហាក់ ចា ហាន់ មូន (Hak Ja Han Moon) សហស្ថាបនិកសហព័ន្ធសន្តិភាពសកល ឯកឧត្តមចូស្សេ ដឺ វីនេហ្សៀ (Jose De Cenecia) ប្រធាន ស្ថាបនិក ឤយខាប់ (ICAPP) ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រធានសភា ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាទីមេត្រី ! រាត្រីនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយ ដែលបានមក ចូលរួមនៅក្នុងពិធីជប់លៀងជាផ្លូវការជូនគណៈប្រតិភូ នៃកិច្ចប្រជុំកំពូលឤស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១៩ – កម្ពុជា ដែលប្រារព្វឡើងយ៉ាងអធិកអធមនាពេលនេះ។ ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីជប់លៀងដ៏មានអត្ថន័យនេះ ដើម្បីឆ្លុះបញ្ចាំងនូវចំណងមិត្តភាព សាមគ្គីភាពរវាងបណ្តាប្រទេសក្នុងតំបន់ឤស៊ីប៉ាស៊ីហ្វិក ជាពិសេសគឺការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើតឱ្យមានការពិភាក្សារួមគ្នាជាមួយគ្រប់ជាតិសាសន៍ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខសន្តិភាព និងវិបុលភាព ដើម្បីភាពសុខដុមរមនា នៃប្រជាជននៅក្នុងតំបន់ឤស៊ីប៉ាស៊ីហ្វិក និងពិភពលោក ។ ការជួបជុំទទួលទានឤហារនារាត្រីនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលប្រទេសទាំងអស់នៅក្នុងតំបន់ឤស៊ីប៉ាស៊ីហ្វិក មានឱកាសបានបង្កើនចំណងមិត្តភាព និងទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធ ជាពិសេសគឺការពង្រឹង…

លទ្ធផលជំនួបទ្វេភាគីសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តី ប៊ុលហ្គារី

សន្និសីទសារព័ត៌មានរួមគ្នាជាមួយ នាយករដ្ឋមន្ត្រី ប៊ុលហ្ការី ឯកឧត្តម នាយករដ្ឋមន្រ្តី Boyko Borissov ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! ​ជាបឋម ខ្ញុំសូមអរគុណដល់ឯកឧត្តម នាយករដ្ឋមន្រ្តី រដ្ឋាភិបាលប៊ុលហ្ការី ដែលបានទទួលខ្ញុំ និងគណៈប្រតិភូកម្ពុជា ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការនៅទីនេះ។ នេះជាលើកទី ៥ ដែលខ្ញុំទស្សនកិច្ចនៅប៊ុលហ្ការី។​ ៤ លើក នៅដើមទសវត្សរ៍ ៨០។ តាំងពីពេលនោះមក ប្រទេសទាំងពីរមានការប្រែប្រួលនៅក្នុងបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួន ប៉ុន្តែ ក្នុងស្ថានភាពជាមិត្តចាស់ យើងតែងរកគ្នាជានិច្ច។ ទំនាក់ទំនងរវាងកម្ពុជា និងប៊ុលហ្ការី គឺមានប្រវត្តិជាង ៦០ ឆ្នាំ រួចមកហើយ ក្នុងនោះ កម្ពុជាអរគុណចំពោះប៊ុលហ្ការី ដែលបានផ្ដល់ជំនួយសម្រាប់កម្ពុជាក្នុងគ្រា ដែលកម្ពុជាលំបាកបំផុតក្រោយរបបប្រល័យពូជសាសន៍របស់ពួកខ្មែរក្រហម។ ខ្ញុំ ជាមួយនឹង ឯកឧត្តម នាយករដ្ឋមន្រ្តី បានជួបគ្នានៅទីក្រុងញូវយ៉កកាលពីឆ្នាំទៅ នៅឯទីស្នាក់ការអង្គការសហប្រជាជាតិ ហើយទើបថ្ងៃនេះ យើងក៏មានការជួបគ្នា ហើយនិយាយគ្នាដោយស្មោះត្រង់ ទៅលើទំនាក់ទំនងទ្វេភាគី ដែលយើងមានស្រាប់។ ខ្ញុំគិតថា ទស្សនកិច្ចរបស់ខ្ញុំនេះ នឹងបង្កើតបាននូវលទ្ធផលផ្លែផ្កាថ្មីៗថែមទៀត ហើយនិងជាផែនទីចង្អុលផ្លូវសម្រាប់ការពង្រឹងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ ខ្ញុំយកឱកាសនេះ…