ដកស្រង់ប្រសាសន៍សង្កថា សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតាំងទីលំនៅថ្មីនៅភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប
(១) ព្រះរាជតម្រិះព្រះបរមរតនៈកោដិ ផ្ដើមគំនិតដាក់អង្គរវត្ដជាបេតិកភណ្ឌពិភពលោកតាំងពីឆ្នាំ ១៩៩១ ថ្ងៃនេះគឺជាថ្ងៃបិណ្ឌទី ៣ នៃពិធីសាសនារបស់យើង ហើយក៏ជាថ្ងៃមួយដែលបងប្អូនប្រជាពលរដ្ឋរបស់យើងអាចមកជួបជុំគ្នានៅទីនេះ។ ខ្ញុំសូមយកឱកាសនេះ អរគុណចំពោះប្រជាពលរដ្ឋរបស់យើង ដែលយល់ពីអ្វីដែលយើងគួរធ្វើ។ អរគុណចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ជាសុផារ៉ា ដែលបានដឹកនាំគណៈកម្មាការ តម្រង់ទិសដោះស្រាយបញ្ហានៅក្នុងតំបន់អង្គរ ក៏ដូចតំបន់ទីក្រុងសៀមរាបក្នុងរយៈពេលកន្លងទៅ។ ទោះបីថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋដែលចេញពីទីក្រុងសៀមរាបមកតាំងទីលំនៅ នៅរុនតាឯកនេះ មិនមានវត្ដមានជួបជុំនៅទីនេះ ក៏ប៉ុន្ដែខ្ញុំគួរនិយាយប្រាប់និងអរគុណចំពោះបងប្អូនទាំងអស់នោះ ហើយក៏មានក្របខណ្ឌគោលនយោបាយដូចបងប្អូននៅទីនេះផងដែរ ដែលបន្ដិចទៀតខ្ញុំនឹងនិយាយដល់។ ខ្ញុំសូមអរគុណ … ចំពោះមន្ដ្រីនានា មានកម្លាំងរហូតទៅដល់ជិត ២ ពាន់នាក់ ដែលបានចូលរួមធ្វើការងារនេះ ហើយការដោះស្រាយបញ្ហារបស់យើងនៅពេលនេះ គឺត្រូវដោះស្រាយជាមូលដ្ឋាន។ យើងមិនអាចបន្ដអង្គុយបក់ផ្សែងតទៅទៀតទេ គឺត្រូវពន្លត់ភ្លើងតែម្ដង។ បើមិនដូច្នោះទេ អ្វីដែលយើងនឹងទទួលការខាតបង់គឺធំធេង។ ប្រជាពលរដ្ឋខ្លួនឯងមិនអាចដោះស្រាយបានបញ្ហានិងមិនអាចពង្រីកនូវសិទ្ធិអំណាចរបស់ខ្លួនក្នុងការកាន់កាប់សិទ្ធិស្របច្បាប់ទៅលើដីធ្លី ឬការកសាងផ្ទះសម្បែង ហើយរស់នៅដោយមានការភ័យខ្លាច។ ខ្ញុំគួរតែនិយាយដើម្បីពន្យល់បងប្អូនដែលនៅទីនេះ ក៏ដូចជាបងប្អូនដែលរស់នៅទីកន្លែងដទៃ និងដើម្បីការយល់ដឹង ចៀសវាងការឃោសនាដ៏អកុសលរបស់ជនមួយក្រុមតូច ដែលគេតែងតែប្រឆាំងនូវអ្វីដែលរាជរដ្ឋាភិបាលបានធ្វើ។ … ប្រសិនបើមិនមានការចាំបាច់សម្រាប់ប្រទេសជាតិ តើចាំបាច់ទៅឈឺក្បាលធ្វើអ្វី ព្រោះប្រជាពលរដ្ឋបានទៅរស់នៅទីនោះទៅហើយ។ ប៉ុន្ដែខ្ញុំគួរតែបញ្ជាក់ «តំបន់រមណីយដ្ឋានប្រាសាទអង្គររបស់យើងត្រូវបានដាក់ចូលជាបេតិកភណ្ឌពិភពលោក»។ ខ្ញុំគួរតែរំលឹកបន្ដិចពីប្រវត្ដិបញ្ហានោះ។ ព្រះករុណាព្រះបិតាជាតិ សម្ដេចព្រះ នរោត្ដម…