សុន្ទរកថាថ្លែងក្នុងពិធីប្រគល់តំណែងប្រធានអាស៊ានជូនកម្ពុជា
ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah), ប្រធានអង្គប្រជុំ; ឯកឧត្តម ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ! ជាកិច្ចចាប់ផ្ដើម, ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា, ខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលកម្ពុជាបានទទួលតំណែងជាប្រធានប្ដូរវេនរបស់អាស៊ានសម្រាប់ឆ្នាំ ២០២២។ ខ្ញុំសូមឆ្លៀតឱកាសនេះ វាយតម្លៃខ្ពស់ចំពោះព្រុយណេដែលបានដឹកនាំអាស៊ានក្នុងឆ្នាំ ២០២១ ក្រោមមូលបទ “យើងយកចិត្តទុកដាក់, យើងត្រៀមលក្ខណៈ, យើងរីកចម្រើន”។ ជាពិសេស, ខ្ញុំសូមសម្តែងនូវការកោតសរសើរជូនព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah) ចំពោះភាពជាអ្នកដឹកនាំប្រកបដោយឆ្លាតវៃ និងប្រសិទ្ធភាព និងសម្រេចបាននូវសមិទ្ធផលប្រកបដោយផ្លែផ្កាជាច្រើន រួមទាំងជោគជ័យនៃកិច្ចប្រជុំកំពូលដែលទើបតែបញ្ចប់។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២, កម្ពុជានឹងដឹកនាំអាស៊ានឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗថែមទៀត ជាពិសេសជំរុញសម្ទុះនៃដំណើរការកសាងសហគមន៍អាស៊ាន ប្រកបដោយសមធម៌, រឹងមាំ និងបរិយាបន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺ ចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ,…