បាឋកថាពិសេស សម្ដេចតេជោ ហ៊ុន សែន ស្ដីពី «បទពិសោធរបស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ»
បណ្ឌិត វ៉ាន់ ហា រូ (Van Ha Ryu) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ដុងហ្គុក វ៉ាយស៍គណៈគ្រប់គ្រងសាកលវិទ្យាល័យ សាស្រ្តាចារ្យ និងនិស្សិតឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស លោក លោកស្រី ជាទីមេត្រី! ជាបឋម ខ្ញុំសូមអរគុណសាជាថ្មីដល់ សាកលវិទ្យាល័យ ដុងហ្គុក វ៉ាយស៍ ដែលបានផ្តល់ សញ្ញាបត្របណ្ឌិតកិត្តិយសលើផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ដល់រូបខ្ញុំ។ ជាមួយនឹងកិត្តិយសដ៏ថ្លៃថ្លានេះ ខ្ញុំក៏សូមចែករំលែកនូវបទបាឋកថារបស់ខ្ញុំ ស្តីពី «បទពិសោធរបស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ» ដែលខ្ញុំអាចនិយាយបានថា ប្រធានបទនេះពិតជាទាក់ទងនឹងបេសកកម្មស្ទើរតែពេញមួយជីវិតរបស់ខ្ញុំ ដែលបានដឹកនាំប្រទេសកម្ពុជា ក្នុងនាមជានាយករដ្ឋមន្ត្រីរយៈពេល ៣៨ ឆ្នាំ។ នេះក៏ជាសេចក្តីប្រាថ្នារបស់ខ្ញុំដែរ នៅក្នុងការចែករំលែកបទពិសោធគ្រប់គ្រងប្រទេសកម្ពុជា ដល់សាធារណមតិជាតិ និងអន្តរជាតិ បន្ទាប់ពីខ្ញុំបានសម្រេចចិត្តដាក់អម្រែកនៃភារកិច្ចជាប្រមុខរាជរដ្ឋាភិបាល ដើម្បីឱ្យអ្នកបន្តវេនជំនាន់ក្រោយទទួលបន្ត។ [ផ្ដើមសេចក្ដីអធិប្បាយ១] ការសម្រេចចិត្តក្នុងការផ្ទេរការគ្រប់គ្រងអំណាចទៅកាន់អ្នកជំនាន់ក្រោយអាចចាត់ទុកថាជាបទពិសោធថ្មីមួយទៀតរបស់កម្ពុជា ដែលនោះឆ្លើយតបទៅនឹងសំណួរថា តើក្រោយ ហ៊ុន សែន ជានរណា? ត្រូវបានដោះស្រាយរួចរាល់ជាងមួយឆ្នាំរួចមកហើយ។…