សេចក្តីថ្លែង និងការស្រង់សេចក្តីអធិប្បាយ សន្និសីទសារព័ត៌មាន ស្ដីពីវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន
ជាបឋម ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អ្នកសារព័ត៌មានពីកម្ពុជា អាស៊ាន និងជុំវិញ ពិភពលោក ក៏ដូចជាអ្នកមានវត្តមាននៅក្នុងសន្និសីទសារព័ត៌មាននៅទីនេះ។ ព្រមទាំង ខ្ញុំសូមថ្លែងអំណរ គុណចំពោះការអញ្ជើញមកចូលរួមនូវវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន ដើម្បីតាមដានទិន្នន័យភាព និងព័ត៌មានសម្រាប់ផ្សព្វផ្សាយ។ កម្ពុជាពិតជាមានកិត្តិយស ដែលបានទទួលធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន ក្រោមប្រធានបទ «យុវជន បច្ចេកវិទ្យា និងកំណើន ការធានាអោយនូវបច្ចេកវិទ្យា និងវិទ្យាសាស្រ្តរបស់អាស៊ាន» នៅពេលនេះ។ ជាការពិត ប្រតិបត្តិការនេះ បានកើតឡើងស្របពេលនឹងការប្រាព្ធខួប ៥០ ឆ្នាំ នៃការបង្កើតអាស៊ាន ដែលផ្ដល់ជាវេទិកាសម្រាប់ការពិភាក្សា និងផ្លាស់ប្ដូរបទពិសោធន៍អំពីនិន្នាការ ដែលកំពុងកើតឡើងជុំវិញប្រធានបទធំៗថ្មីសំខាន់ ការប្រែប្រួលថ្មីនៃបរិការណ៍សកលលោក ការតភ្ជាប់សេដ្ឋកិច្ចអាស៊ាន និងផលលាភយុវជននៃតំបន់អាស៊ាន វាសុទ្ធតែមានសារសំខាន់សម្រាប់ចក្ខុវិស័យ និងដំណើរការអភិវឌ្ឍរបស់អាស៊ាន។ ខ្ញុំមានសេចក្ដីរីករាយ សង្កេតឃើញថា វេទិកានេះទទួលនូវបានចូលរួមពីសំណាក់អ្នករៀបចំគោលនយោបាយ នាយកប្រតិបត្តិក្រុមហ៊ុនធំៗ និងយុវជនគ្រប់ស្រទាប់យ៉ាងកុះករ មកពីក្នុង និងក្រៅតំបន់ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះអាស៊ាននិយាយជារួម និងនិយាយដោយឡែកចំពោះកម្ពុជា។ ជាការពិត គឺរយៈពេល ៥០ ឆ្នាំកន្លងមក អាស៊ានបានក្លាយជាសហគមន៍សេដ្ឋកិច្ចនយោបាយ និងសង្គម វប្បធម៌មួយដ៏រឹងមាំ និងមានភាពចាស់ទុំ មានសាមគ្គីភាពខ្ពស់ មានការអភិវឌ្ឍ រក្សាបាននូវសន្ដិភាព…