រដ្ឋមន្រ្តី អ៉ិត សំហេង៖ តំណាងពាណិជ្ជកម្មអាមេរិក គាំទ្រច្បាប់សហជីពកម្ពុជា និងសន្យាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

FN ៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកស្រី Desiress Ganz នាយកកិច្ចការពលកម្ម នៃការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបង្ហាញពីការគាំទ្រច្បាប់សហជីពកម្ពុជា និងបានសន្យានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្រោយពីមានទំនាក់ទំនងល្អអស់រយៈពេលជិត២០ឆ្នាំ ចាប់តាំងពីមានកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ជំនួបពិភាក្សានេះធ្វើឡើងនៅទីស្ដីការក្រសួងការងារ នាល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ដែលក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានឲ្យដឹងថា រយៈពេលជាង១ឆ្នាំមកនេះ​ រាជរដ្ឋាភិបាល បានដាក់ឲ្យអនុវត្តច្បាប់ស្តីពីសហជីព និងប្រកាសចំនួន៤ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងវិស័យការងារឲ្យកាន់តែប្រសើរឡើង។ ច្បាប់នេះមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងស្របតាមអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ (ILO) ដោយធានាបាននូវផលប្រយោជន៍ចំពោះសហជីព និយោជក និងកម្មករនិយោជិត ចាបតាំងពីច្បាប់នេះបង្កើតរហូតដល់ដាក់ឲ្យអនុវត្តការចុះបញ្ជិការសហជីពមានចំនួនកើនឡើងជាបន្តបន្ទាប់។ ច្បាប់នេះមិនត្រឹមតែ ធ្វើឲ្យដំណើរការនៃការចុះបញ្ជីការសហជីពមានភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែច្បាប់នេះក៏ជំរុញឲ្យសហជីពចេះសហការ និងស្រឡាញ់គ្នា ដើម្បីផលប្រយោជន៍កម្មករនិយោជិត និងមានការចូលរួមដោយសេរីស្មើភាពគ្នាផងដែរ។ លោករដ្ឋមន្ត្រីបានលើកឡើងពីសេចក្តីព្រាងច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បមា ដែលនឹងផ្តល់ប្រយោជន៍ជាច្រើនដល់កម្មករនិយោជិត និយោជក និងដល់ប្រទេសជាតិទាំងមូល ពីព្រោះច្បាប់នេះត្រូវបានធ្វើឡើង ដើម្បីលើកកម្ពស់ជីវភាពរស់នៅសមរម្យ បង្កើតឱកាសការងារ ព្រមទាំងជំរុញឲ្យមានបរិយាកាសវិនិយោគ និងធុរកិច្ចឲ្យកាន់តែប្រសើរឡើងប្រកបដោយភាពទាក់ទាញ ហើយបានរៀបចំសិក្ខាសាលាសាធារណៈ ចំនួន២លើក ដើម្បីប្រមូលនូវធាតុចូលពីគ្រប់ភាគី និងមជ្ឈដ្ឋាននានា ធ្វើយ៉ាងណាឱ្យច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ។…

តំណក់ប្រេងកាតលើកដំបូងរបស់កម្ពុជា នឹងលេចរូបរាងឡើងនៅដើមឆ្នាំ២០១៩, ក្រុមហ៊ុន KrisEnergy អះអាងថា នឹងធ្វើឲ្យកម្ពុជាក្លាយជាប្រទេស ផលិតប្រេងដូចបំណង

FN ៖ រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន KrisEnergy នៅថ្ងៃទី២៣ ខែសីហានេះ បានរួមសហការគ្នាឈាន ដល់ការចុះកិច្ចព្រមព្រៀង សម្រាប់ការអភិវឌ្ឍន៍ អណ្តូងប្រេងកាតនៅក្នុងប្លុង A នៃដែនសមុទ្រកម្ពុជា។ ជាមួយនឹងការចុះកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន KrisEnergy បានអះអាងថា នឹងធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសផលិតប្រេងកាតដូចបំណង ហើយតំណក់ប្រេងកាត លើកដំបូងរបស់កម្ពុជា នឹងលេចរូបរាងឡើងជាផ្លូវការនៅដើមឆ្នាំ២០១៩ ពោលគឺមានរយៈពេល២៤ខែទៀត។ កញ្ចប់កិច្ចព្រមព្រៀង សម្រាប់ការអភិវឌ្ឍន៍អណ្តូងប្រេងកាត់នៅប្លុក A ដែនសមុទ្រកម្ពុជា ដែលទើបចុះហត្ថលេខានេះ រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យក្រុមហ៊ុន KrisEnergy ធ្វើផលិតកម្មលើកទី១របស់ខ្លួន គឺជំហាន 1A និង 1B នៃដំណាក់កាលទី១ នៃប្លុក A ដែលមានផ្ទៃក្រឡា១៩៨គីឡូម៉ែត្រការ៉េ នៃទំហំប្លុក A ទាំងមូលចំនួន ៣,០៨៣គីឡូម៉ែត្រការ៉េ។ តំបន់កិច្ចសន្យាប្លុក A របស់កម្ពុជា មានទំហំ ៣,០៨៣គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងអាងសមុទ្រខ្មែរ ក្នុងតំបន់ឈូងសមុទ្រថៃ ដែលមានជម្រៅទឹកចន្លោះពី៥០ម៉ែត្រ ទៅ៨០ម៉ែត្រ។ តាមការប៉ាន់ស្មានបរិមាណ សក្តានុពលធនធានប្រេងកាត ដែលក្រុមហ៊ុន…

ប្រសាស​ន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសំណេះសំណាលជាមួយ កម្មករ កម្មការិនី ជាង១ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

FN ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង១ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នៅក្នុងឱកាសសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅតំបន់សេដ្ឋកិច្ចពិសេសនេះ សម្តេចតេជោ ហ៊ុន សែន ក៏ចុះពិនិត្យនៅតាមបណ្តារោងចក្រមួយចំនួន នៅតំបន់នេះផងដែរ ដើម្បីពិនិត្យផ្ទាល់អំពីសកម្មភាពរបស់បងប្អូនកម្មករ-កម្មការិនី។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីប៉ុន្មានឆ្នាំមុន ពេលរាជរដ្ឋាភិបាលដាក់ចេញនយោបាយជំរុញវិស័យកសិកម្ម គេតែងឃើញសម្តេចជួបសំណេះ សំណាលដោយផ្ទាល់ជាមួយប្រជាកសិករតាមវាលស្រែ និងប្រឡាយទឹក។ តែពេលបច្ចុប្បន្នជាពេលដែលជំរុញវិស័យឧស្សាហកម្ម គឺជាពេលដ៏សមស្រប សម្រាប់សម្តេចត្រូវជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី។ * ជាកិច្ចផ្តើមសំណេះសំណាលសម្តេចតេជោ ហ៊ុន សែន បានរំលឹកទៅដល់កម្មករ កម្មការិនីថា មុនពេលកម្ពុជាមានរោងចក្រសហគ្រាសឲ្យពួកគេបម្រើការងារនេះ ប្រទេសកម្ពុជា បានហែលឆ្លងទុក្ខលំបាកយ៉ាងច្រើននៃភ្លើងសង្រ្គាមឈ្លានពានដោយពួកចក្រពត្រ។ សង្រ្គាមនេះធ្វើឲ្យកម្ពុជាខ្ទេចខ្ទាំយ៉ាងខ្លាំងតែតាមរយៈ នយោបាយ បង្រួប បង្រួមជាតិ…