ប្រសាសន៍សំខាន់ៗ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ/ការិនី និយោជក មកពី ៩៣ រោងចក្រ

ហ្វេសប៊ុកសម្តេចតេជោនាយករដ្ឋមន្រ្តី ៖ នៅព្រឹកថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយកម្មករ កម្មការិនី ចំនួន ៤,២៧០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ កម្មករ កម្មការិនី ដែលបានមកជួប សម្តេចតេជោ នៅព្រឹកនេះមានដូចជាប្រធានរដ្ឋបាល ប្រធានផ្នែក និងមេក្រុម ជំនួយការ មកពីរោងចក្រ ចំនួន ៩៣ ផ្សេងគ្នា។ សម្តេចតេជោ បានកំណត់យករៀងរាល់ថ្ងៃអាទិត្យដើម្បីជួបសំណោះសំណាល សួរសុខទុក្ខ កម្មករ កម្មការិនី ហើយនៅរៀងរាល់ ថ្ងៃ ពុធ សម្តេចនឹងអញ្ជើញចុះសួរសុខទុក្ខ កម្មករ កម្មការិនីតាមបណ្តារោងចក្រ សហគ្រាសនានា។ គោលបំណងនៃការជួបជុំនេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខ លក្ខខណ្ឌការងារ ទំនាក់ទំនងរវាងកម្មករ និយោជិតជាមួយនិយោជក និងសំណូមពរនានា ដើម្បីសម្រួលឲ្យកម្មករ និយោជិត កាន់តែមានលក្ខខណ្ឌការងារល្អ និងមានផលិតភាពការងារប្រសើរជាងមុន។ សម្តេចតេជោ បានរំលឹកដល់ភាពខ្ទេចខ្ទាំ…

រដ្ឋមន្ដ្រីក្រសួងអប់រំ៖ យើង​នឹង​ពិនិត្យ​ចំណុចខ្លាំង និង​ខ្សោយ​របស់​ម៉ាឡេស៊ី ដើម្បី​​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ីហ្គេម ឆ្នាំ២០២៣

FN ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក និងអត្តពលិកកម្ពុជានៅថ្ងៃសៅរ៍ ទី១៩ ខែសីហា ដែលចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី នៅសណ្ឋគារសាន់វេភូត្រា នាទីក្រុងកូឡាឡាំពួរផ្ទាល់តែម្ដង។ ថ្លែងក្នុងឱកាសនោះលោក ហង់ ជួនណារ៉ុន បានបញ្ជាក់ថា «ការចូលរួមប្រកួតកីឡា SEA Games ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំគ្រប់កម្រិតត្រូវធ្វើការត្រួតពិនិត្យពីចំណុចខ្លាំង និងចំណុចខ្សោរបស់ម្ចាស់ផ្ទះ ដើម្បីជាគំរូសម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះវិញម្ដង នៅឆ្នាំ២០២៣ខាងមុខ។ លោករដ្ឋមន្ដ្រីបន្ដថា ក្រោយចូលរួមប៉ុន្មានថ្ងៃមកនេះ កម្ពុជាបានរកឃើញនូវកង្វះខាតធំមួយ ដែលកម្ពុជាត្រូវដោះស្រាយមុនស៊ីហ្គេម ឆ្នាំ២០២៣ មកដល់ គឺការរៀបចំនូវផ្នែកវេជ្ជសាស្រ្ដកីឡា និងមជ្ឈមណ្ឌលវាស់ស្ទង់ កម្រិតសមត្ថភាពអត្តពលិកជាដើមដែលបច្ចុប្បន្ននៅខ្វះខាតនៅឡើយ»។ ជាមួយគ្នានោះលោក ថោង ខុន ក៏បានស្នើឲ្យគ្រូបង្វឹក និងអត្តពលិកត្រូវមានការយោគយល់ ចំពោះម្ចាស់ផ្ទះម៉ាឡេស៊ី ដោយកុំបង្ហោះ Facebook ប្រសិនបើពួកគេមើលឃើញពីភាពអសកម្មណាមួយ របស់ម្ចាស់ផ្ទះ។ យ៉ាងណាមិញកម្ពុជា…

តំណាងរាស្រ្តមណ្ឌលប៉ៃលិន ចុះស្រាយកង្វល់ជូនប្រជាកសិករ ជួបបញ្ហាខ្យងក្រហមរាតត្បាតស៊ីបំផ្លាញស្រូវ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន

FN ៖ ប្រជាកសិករជួបបញ្ហាខ្យងក្រហមរាតត្បាតស៊ីបំផ្លាញស្រូវប្រមាណជាង ២០០គ្រួសារ ក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ត្រូវបានលោកស្រី បាន ស្រីមុំ តំណារាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលប៉ៃលិន រួមនឹងក្រុមការងារ និងមន្ទីរកសិកម្មខេត្ត ព្រមទាំងក្រុមការងារយុវជនគណបក្ស បានចុះពិនិត្យ និងផ្តល់ថ្នាំសម្លាប់ខ្យងក្រហមបំផ្លាញស្រូវ ដើម្បីដោះស្រាយទុក្ខកង្វល់ភ្លាមៗ និងជួយសង្គ្រោះដំណាំស្រូវដែលត្រូវខ្យងស៊ីបំផ្លាញធ្ងន់ធ្ងរ។ ថ្លែងក្នុងឱកាសនោះ លោកស្រីបានគូសបញ្ជាក់ជូនប្រជាកសិករទាំងអស់ឲ្យបានដឹងថា «មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលនៅ រួមសុខ រួមទុក្ខ និងជួយដោះស្រាយបញ្ហា និងក្តីកង្វល់ជូនប្រជាពលរដ្ឋពិតប្រាកដ ដោយមិនដែលសន្យា តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន គឺធ្វើដូចភ្លៀងរលឹម ជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋចំពោះ មុខភ្លាមៗ និងទាន់ពេលវេលា ដោយមិនទុកឲ្យប្រជាកសិករណាម្នាក់រងគ្រោះប៉ះពាល់ដល់សេដ្ឋកិច្ចក្រុមគ្រួសារឡើយ»។ លោកស្រីក៏បានផ្តាំផ្ញើដល់ប្រជាកសិករទាំងអស់ ដែលជួបបញ្ហានាពេលនេះ សូមយកថ្នាំទៅប្រើប្រាស់តាមបច្ចេកទេសណែនាំ និងកុំឲ្យយកខ្យងទាំងនេះទៅបរិភោគ ដែលអាចប៉ះពាល់ដល់សុខភាព និងប្រសិនបើមានបញ្ហាផ្សេងទៀត សូមរាយការណ៍មកក្រុមការងារអ្នកតំណាងរាស្រ្ត និងសកម្មជនយុវជនក្នុងឃុំ និងអាជ្ញាធរភូមិ ឃុំ ដើម្បីជួយអន្តរាគមន៍ និងចាត់វិធានការជួយសង្គ្រោះភ្លាមៗ និងទាន់ពេលបន្តទៀត។ លោកស្រី បាន ស្រីមុំ ក៏បានថ្លែងអំណរគុណដល់មន្ទីរកសិកម្មខេត្ត ដែលបានចូលរួមសហការ ចុះជួយប្រជាកសិករនាពេលនេះ…