សុន្ទរកថា កម្មវិធីបើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើកទី ៧ «ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ម»

ឯកឧត្តម រ៉ូប៊ើតូ អាហ្សេវ៉េដូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សជាអនេក ដែលបានចូលរួមក្នុង កិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើកទី ៧ ស្ដីពី « ជំនួយសម្រាប់ពាណិជ្ជកម្ម» នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក ក្រោមប្រធានបទ « ការគាំទ្រដល់ការធ្វើពិពិធកម្ម និងការផ្ដល់អំណាចសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និងចីរភាព តាមរយៈជំនួយសម្រាប់ពាណិជ្ជកម្ម» ដើម្បីចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការរៀបចំគោលនយោបាយពាណិជ្ជកម្ម និងជោគជ័យនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្រោយពេលដែលកម្ពុជាបានក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក នៅឆ្នាំ ២០០៤ ព្រមទាំងតួនាទីរបស់កម្ពុជានាបច្ចុប្បន្ន និងទៅអនាគត ក្នុងការទ្រទ្រង់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងការបន្ដរក្សាមាគ៌ាសេរីភាវូបនីយកម្មជាសកល។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះអង្គការពាណិជ្ជកម្មពិភពលោក ដែលបានរៀបចំ និងអញ្ជើញខ្ញុំចូលរួមក្នុងឱកាសបើកកម្មវិធីកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះ វាយតម្លៃខ្ពស់ ចំពោះតួនាទីយ៉ាងសកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក ក្នុងការបង្កើនវិធាននានាពេញលេញ ដែលក្លាយជាមូលដ្ឋានគ្រឹះក្នុងការធ្វើសេរីភាវូបនីយកម្មជាសកល និងសម្រាប់ពាណិជ្ជកម្មពហុភាគី ធានាដល់ស្ថិរភាពនៃលំហូរពាណិជ្ជកម្ម ដោយសេរី រលូន អាចព្យាករណ៍បាន ក៏ដូចជាការកៀរគរជំនួយនានា សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចថ្នាក់ជាតិ តំបន់…

សុន្ទរកថា ក្នុងកម្មវិធីព្រឹតិ្តការណ៍សង្គម-វប្បធម៌ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក

ឯកឧត្តម រ៉ូប៊ែតូ អាហ្សេវ៉េដូ (Roberto Azevedo) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ឯកឧត្តម លោកជំទាវ លោក លោកស្រី! ខ្ញុំពិតជាមានសេចក្តីរីករាយជាអនេក ដែលកម្ពុជាត្រូវបានផ្តល់កិត្តិយសដ៏ឧត្តុងឧត្តម ឲ្យធ្វើជាម្ចាស់កម្មវិធីសង្គម-វប្បធម៌នេះ។ ខ្ញុំសូមកោតសរសើរចំពោះលេខាធិការដ្ឋាន WTO ដែលបានសហការជាមួយក្រសួង ពាណិជ្ជកម្ម និងស្ថានបេសកកម្មកម្ពុជាប្រចាំ WTO រៀបចំកម្មវិធីដ៏វិសេសវិសាល នៅទីកន្លែងដ៏ស្រស់ ស្អាតនេះ។ ទន្ទឹមនេះ ខ្ញុំសូមអរគុណដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃចូលរួមក្នុងកម្មវិធីជួបជុំនេះ។ ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលឯកឧត្តម រ៉ូប៊ែតូ អាហ្សេវ៉េដូ បានលើកទឹកចិត្តដល់កម្ពុជា ក្នុងជំនួបទ្វេភាគី កាលពីខែតុលា ឆ្នាំ ២០១៨ និងក្នុងជំនួបកាលពីព្រឹកមិញនេះ ដោយបានបញ្ជាក់ថា ទោះបី ស្ថិតក្នុងឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចក្តី តែកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងអាស៊ាន និងក្នុង WTO ជាពិសេស ​បានធ្វើជាអ្នកសម្របសម្រួលបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៨ ប្រកបដោយជោគជ័យ។ ជាការពិត ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចតូច កម្ពុជាជឿលើអត្ថ ប្រយោជន៍នៃសកលភាវូបនីយកម្ម…

សុន្ទរកថា និងសេចក្តីអត្ថាធិប្បាយ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកកិច្ចប្រជុំតុមូលចិន លើក ទី ៥

ឯកឧត្តម ឤម៉េត សេដ ហាសានី ដាសហ្វា (Ahmed Said Hassani DJAFFAR) អនុប្រធានាធិបតី នៃប្រទេសកូមូរ៉ូស ឯកឧត្តម វ៉ាង ស៊ូវិន (Wang Shouwen) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសាធារណរដ្ឋប្រជាមានិតចិន លោក ដេវតី ស្សាក (David Shark) អគ្គនាយករង នៃអង្គការពាណិជ្ជកម្មពិភពលោក ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គពិធីទាំងមូល ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបើក កិច្ចប្រជុំតុមូលចិនលើកទី ៥ ដែលបាន ប្រារព្ធ ធ្វើយ៉ាងឱឡារិក នៅក្នុងទឹកដីខេត្តសៀមរាបយើងនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអរគុណដល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ការគាំទ្រផែ្នកហិរញ្ញវត្ថុ និងលេខាធិការដ្ឋាននៃអង្គការពាណិជ្ជ កម្មពិភពលោក ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំតុ មូលនេះ។ ដោយសារកិច្ចប្រជុំតុមូលនេះ នឹងពិភាក្សាអំពីការចរចារបស់ប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក ការផ្តល់បទពិសោធន៍ឱ្យគ្នាទៅវិញទៅមក អំពីការរៀបចំគោលនយោបាយ អភិវឌ្ឍន៍ក្រោយក្លាយជាសមាជិក…