សុន្ទរកថាគន្លឹះ បើកកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ២០១៧ និងការវាយតម្លៃសមិទ្ធផល ៥ ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

សម្តេច ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា នៃរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយដែលបានមកចូលរួម ជាមួយសម្តេច ឯកឧត្តម លោកជំទាវ លោក លោក ស្រី​ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ២០១៧ និងការវាយតម្លៃសមិទ្ធផល ៥ ឆ្នាំ នៃការអនុវត្តកម្ម​វិធីកែ​ទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាការដ្ឋានកែទម្រង់ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល​ និងដែល​ត្រូវ​បាន​​ដាក់ឱ្យអនុវត្តជាផ្លូវការចាប់តាំងពីឆ្នាំ ២០០៤ មក។ ខ្ញុំសូមឆ្លៀតយកឱកាសនេះ ធ្វើការកត់សម្គាល់ប្រកបដោយការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍន​ភាព​ដែល​​​កម្មវិធីកែទម្រង់នេះ សម្រេចបានក្នុងរយៈពេលប្រមាណជាង ១៣ ឆ្នាំកន្លងមក ជាពិសេសចំពោះ​វឌ្ឍន​ភាព​ថ្មីៗក្នុងរយៈពេល ៥ ឆ្នាំចុង ក្រោយដែលការកែទម្រង់របស់យើងស្ថិតក្នុងសភាពការណ៍ប្រែប្រួល​ឆាប់​រហ័ស​ទាំងនៅក្នុង និងក្រៅប្រទេសដែលខ្ញុំតែងហៅថា សភាពការណ៍ចល័ត។ ប្រការនេះបានផ្តល់ឱកាស​ឱ្យយើងបន្តការងារកែទម្រង់ផង និងធ្វើការសាកល្បងលើ «ភាពឆ្លើយតបនៃប្រព័ន្ធ​គ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈ»​ របស់យើងផង ជាពិសេស ភាពឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ថ្មីៗ និងបំ​ណង​​ប្រាថ្នាកើនឡើងឥតឈប់ឈររបស់ប្រជាជនយើង ក្រោយពីការកែទម្រង់នេះបានឆ្លងកាត់​ដំណាក់​កាល ២ សំខាន់ ក្នុងការគាំទ្រនូវការសម្រេចឤទិភាពគោលនយោបាយថ្មីៗរបស់រាជរដ្ឋាភិបាល ដែលមាន​លក្ខណៈ​កាន់តែលំបាក និងកាន់តែស្មុគស្មាញឡើង។…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅ តំបន់អូរដឹម

ចែករំលែកនូវពរជ័យ បានពីការបួងសួង ដំបូង អនុញ្ញាតអោយខ្ញុំសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះក្មួយៗកម្មករ/ការិនី ថ្នាក់ដឹកនាំ សហជីព ក៏ដូចជាម្ចាស់រោងចក្រ។ សូមឆ្លៀតយកឱកាសនេះ តាមរយៈនៃពិធីបួងសួងសុំសេចក្ដីសុខ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលធ្វើ(កាលពី)ប៉ុន្មានថ្ងៃមុននេះ នៅឯអង្គរវត្ត (ខេត្តសៀមរាប) ខ្ញុំសុំ យកឱកាសនេះ ដើម្បីចែករំលែកនូវពរជ័យទាំងឡាយ ដែលទទួលបានពីការបួងសួងនេះ ជូនចំពោះ ក្មួយៗ កម្មករ/ការិនី និងអ្នកចូលរួមទាំងអស់ សូមបានប្រកបដោយសេចក្ដីសុខ សេចក្ដីចម្រើន និងពរ ទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ អរគុណចំពោះម្ចាស់រោងចក្រទាំងឡាយ ឲ្យកម្មករឈប់សម្រាកក្រោយជំនួប ​ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយណាស់។ អម្បាញ់មិញ មិនមានការចាំបាច់ដើម្បីអោយខ្ញុំធ្វើ ការស្នើសុំទៅ ម្ចាស់រោងចក្រទៀតទេ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានធ្វើការទំនាក់ទំ នងជាមួយនឹងម្ចាស់រោងចក្ររួចស្រេចទៅហើយ។ បន្ទាប់ពីជំនួបជាមួយគ្នានេះទៅ ក្មួយៗនឹងទទួលបាន នូវការសម្រាកនៅពេលល្ងាចនេះ ដោយទទួលបានបៀវត្ស(ធម្មតា)។ ការជួបជុំរបស់យើង ក៏អាចចាត់ទុក ថា ជាថ្ងៃនៃការរីករាយមួយ ដោយម្ខាងគឺយើងបានរួមគ្នាមកជួបជុំ ដើម្បីសំណេះសំណាលជាមួយគ្នា…