សុន្ទរកថា ក្នុងពិធីមីទ្ទីងរំឭកខួបទី ៤០ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០១៩)

សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃរាជ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ, ជាទីសក្ការៈ។ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិទាំងអស់ ជាទីមេត្រី។ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកានៃអង្គមីទ្ទីង និង​ បង​ប្អូន​ជន​រួម​ជាតិ​ជា​ទីស្នេហា ! កាលពី ៤០ ឆ្នាំមុន នៅថ្ងៃ ៧ ខែ មករា ឆ្នាំ ១៩៧៩ របបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានផ្តួល​រំលំ ដោយ​កម្លាំងមហាសាមគ្គីជាតិនៃប្រជាជនយើង ដែលបានក្រោកឈរប្រយុទ្ធយ៉ាងអង់ឤចបំផុត ដើម្បីសេរីភាព និងការរស់រានមានជីវិតរបស់ខ្លួន ក្រោមការដឹកនាំនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ មហាជ័យជម្នះជា​ប្រវត្តិ​សាស្ត្រនេះ បានបើកឡើងនូវទំព័រសករាជថ្មីនៃប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប ដែលធ្វើឱ្យយើង​មានអ្វីៗគ្រប់យ៉ាង​នៅ​ថ្ងៃ​នេះនិងមាននូវការជឿ​ជាក់ចំពោះអនាគតដ៏រុងរឿងរបស់ខ្លួន។ ទិវាជាប្រវត្តិសាស្ត្រនេះ ត្រូវបានកត់ត្រាទុកជារៀងរហូត នៅក្នុងការចងចាំ​របស់​ប្រជាជន​​កម្ពុជា​គ្រប់​ៗ​រូប គ្រប់ៗជំនាន់ ដែលស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌។ ថ្ងៃនេះ យើងប្រារព្ធពិធីដ៏មហោឡារិកនេះឡើង ដើម្បីរំឭកនូវការចងចាំមិនឤចបំភ្លេច​បាន ចំពោះមហា​ឧក្រិដ្ឋ​កម្មដ៏សាហាវព្រៃផ្សៃបំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត ដែលបានប្រព្រឹត្តមកលើមាតុភូមិ និង​ប្រជាជនកម្ពុជា ក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិ​ទាំងឡាយ ​ដែលបានធ្វើពលិកម្មប្រកបដោយវីរភាព ក្នុងការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ និងការ​ពារមិនឱ្យរបប​នេះ​ឤច​​វិលត្រឡប់មកកម្ពុជាជាថ្មីវិញបាន។ ព្រមជាមួយនេះ យើងទាំងអស់គ្នាសូមលំឱន​កាយ វាចាចិត្ត គោរពដល់វិញ្ញាណក្ខន្ធ​របស់​ជនរួម​​ជាតិរាប់លាននាក់ ដែលត្រូវបានសម្លាប់យ៉ាងអយុត្តិធម៌បំផុត…

ចំណងអាពាហ៍ពិពាហ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយគ្មានសំឡេងភ្លេងការមានរយៈពេល ៤៣ឆ្នាំហើយ (មានប្រវត្តិស្នេហ៍ដ៏ផ្អែមល្អែម និងជូរចត់របស់សម្តេចនៅខាងក្នុង)

FN ៖ នៅថ្ងៃសៅរ៍ ១៤រោច ខែមិគសិរ (ថ្ងៃសីល ថ្ងៃដាច់ខែមិគសិរ) ឆ្នាំរកា ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩នេះ គឺជាខួប ៤៣ឆ្នាំហើយ នៃចំណងអាពាហ៍ពិពាហ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានរៀបចំឡើងដោយអង្គការនៃរបបប្រល័យពូជសាសន៍ប៉ុល ពត។ អាពាហ៍ពិពាហ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តិ ប៊ុន រ៉ានី ហ៊ុនសែន ដែលរៀបចំឡើងដោយខ្មែរក្រហម​នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ជាមួយគូស្រករ ១២គូផ្សេងទៀត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ជាអាពាហ៍ពិពាហ៍ដ៏សែនសោះកក្រោះគ្មានឡើយសម្លៀកបំពាក់ប្រពៃណី គ្មានឡើយភ្លេងបាយខុន​ចងចៃ គ្មានឡើយភ្លេងព្រះថោងតោងស្បៃ គ្មានការអញ្ជើញចូលរួមពីសាច់ញាតិ ហើយក៏គ្មានការអញ្ជើញ​ចូលរួមអបអរសាទរ​ពីមិត្តភក្តិនោះ​ដែរ ពោលឈុតអាពាហ៍ពិពាហ៍មានតែអាវខ្មៅ និងមានតែអង្គការប៉ុណ្ណោះធ្វើជាសក្សី នៃអាពាហ៍ពិពាហ៍នេះ។ ក្រោយអាពាហ៍ពិពាហ៍គ្មានឡើយរាត្រីទឹកឃ្មុំ ឬ ក៏ដំណើរកម្សាន្តទៅកាន់តំបន់កម្សាន្តនានាដូចពេលបច្ចុប្បន្ន។ ក្រោយការរៀបការគ្មានការជួបជុំពិសារភោជនាហារនោះឡើយ រយៈពេលប្រមាណ២៨ម៉ោង ក្រោយរៀបការទើបគូស្នេហ៍មួយគូនេះ បានអាហារពេលល្ងាច ជាអាហារ ដែលរៀបចំឡើងដោយប្រជាពលរដ្ឋ។…