សេចក្ដីអត្ថាធិប្បាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្ដីពី បញ្ហាព្រំដែនកម្ពុជា-ថៃ ថ្លែងនៅក្នុងសមាជរដ្ឋសភា-ព្រឹទ្ធសភា
ខ្ញុំត្រូវការបញ្ជាក់បន្ថែម។ សម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងរួចហើយ។ ខ្ញុំចង់ឲ្យអង្គសមាជធ្វើសេចក្ដីថ្លែងការណ៍គាំទ្ររាជរដ្ឋាភិបាល ក្នុងការនាំយកបញ្ហាអធិបតេយ្យជាតិនៅមុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ (ICJ)។ នៅទីនេះ អ្វីដែលខ្ញុំចង់បញ្ជាក់បន្ថែមលើអ្វីដែលនាយករដ្ឋមន្ត្រីបានមានយោបល់រួចហើយនៅត្រង់ថា ត្រូវបន្តការចរចាតាមយន្តការដែលមានស្រាប់។ មិនមែនបានសេចក្ដីថា យើងទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ (ICJ) ហើយបោះបង់ចោលនូវយន្តការនៃការចរចានោះទេ។ គណៈកម្មការព្រំដែននៃប្រទេសទាំងពីរ នៅបន្តការចរចា និងយន្តការដទៃទៀតនៅរក្សាទាំងអស់ រួមទាំងយន្តការជួបពិភាក្សារវាងរដ្ឋមន្ត្រីមហាផ្ទៃជាមួយបណ្ដាខេត្ត រវាងរដ្ឋមន្ត្រីការពារជាតិ គឺនៅរក្សាទាំងអស់។ ប៉ុន្តែ គ្រាន់តែលើកនេះ យើងដាក់ទៅក្នុងរបៀបវារៈបបួលភាគីថៃ យកបញ្ហាទាំងប៉ុន្មាន ទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ (ICJ)។ យើងបបួល(គ្នាទៅជាមួយគ្នា)បែបនេះ វាជាការគួរសមរបស់យើង។ មិនមែនមានតែកម្ពុជាទេ។ បើតាមយើងដឹង មានប្រទេសច្រើនដែលបានបបួលគ្នាបែបនេះ ដូចជាករណីសិង្ហបុរីនិងម៉ាឡេស៊ី គេក៏បបួលគ្នាទៅអញ្ចឹងដែរ។ យប់ម៉ិញ ក្រោយពីបង្ហោះសាររបស់នាយករដ្ឋមន្ត្រី និងសាររបស់ខ្ញុំ មានអ្នកចូលមកសួរថា បើជាយើងបបួលគេ តែគេមិនទៅ តើយើងធ្វើយ៉ាងម៉េច? ខ្ញុំបានឆ្លើយត្រឡប់ទៅវិញ បើមិនព្រមទៅ មានន័យថាយើងត្រូវតែប្ដឹង ព្រោះបើសិនជាបបួលគ្នាទៅ វាជាការល្អ។ ជាការទុកមុខមាត់ឲ្យគ្នាទៅវិញទៅមក។ ម្យ៉ាងទៀត ខ្ញុំក៏ចង់និយាយរឿងនេះជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពលរដ្ឋថៃឲ្យបានជ្រាបថា បើយើងមិនពឹងផ្អែកភាគីទីបី គឺតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ (ICJ)ដោះស្រាយទេ ជម្លោះបែបនេះ…