ដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ ១១ តភ្ជាប់រវាងខេត្តព្រៃវែង ទៅខេត្តត្បូងឃ្មុំ

សមិទ្ធផលផ្លូវជាតិលេខ ១១ ការរីកចម្រើនកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន ឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជណាចក្រកម្ពុជា។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិដែលស្ថិតនៅក្នុងខេត្តព្រៃវែង និងមួយផ្នែកមកពីខេត្តត្បូងឃ្មុំ។ ថ្ងៃនេះ យើងរួមគ្នាដើម្បីធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវជាតិលេខ ១១ នៅក្នុងខេត្តព្រៃវែងមួយផ្នែក និងមួយផ្នែក​ទៀតនៅក្នុងខេត្តត្បូងឃ្មុំ។ សុំទោស ពីដើមមានតែម្ខាង។ ឥឡូវទៅជាត្បូងឃ្មុំ។ ពីដើមគឺខេត្តកំពង់ចាម។ ការសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនៅថ្ងៃនេះ ក៏បង្ហាញឱ្យឃើញអំពីការរីកចម្រើនឡើងរបស់ព្រះរាជាណាចក្រកម្ពុជា ហើយនេះ ក៏បានបង្ហាញអំពីសមិទ្ធផលដែលកើតចេញពីកិច្ចសហប្រតិ​បត្តិការរវាងកម្ពុជា និងចិន។ ឯកឧត្តម ស៊ុន ចាន់ថុល បានធ្វើរបាយការណ៍រួចហើយ ទាក់ទិនជាមួយនឹងការកសាងផ្លូវនេះ។ ឯកឧត្តម វ៉ាង វិនធាន ក៏បានបញ្ជាក់អំពីចំណុចទាក់ទងនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ក៏ដូចជាប្រទេសនៅក្នុងតំបន់នេះផងដែរ។ ខ្ញុំពិតជាមានមោទនភាព ដែលយើងបានយកចិត្តទុកដាក់ទៅលើបញ្ហាផ្លូវនេះ។ ខ្ញុំធ្លាប់ធ្វើដំណើរតាមផ្លូវនេះក៏ច្រើនដង។ ផ្លូវជាតិលេខ ១១ តភ្ជាប់អ្នកលឿងនិងព្រៃវែងក្រុងផង ខេត្តដទៃផង និងទប់ទល់ទឹកជំនន់ផង ខ្ញុំសុំបញ្ជាក់បន្ដិច(អំពី) ប្រវតិ្តចាប់ផ្ដើមរបស់យើង។ យើងបានឃើញអំពីស្ថានភាពលំបាកលើផ្លូវជាតិលេខ ១១ នេះ តាំងពីឆ្នាំ ២០០០…

អំណោយជាថវិកា និងគ្រឿងបរិក្ខារវេជ្ជសាស្ត្ររបស់កម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាមហើយ

នៅព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ នេះ អំណោយជាសម្ភារ:បរិក្ខារពេទ្យប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងប្រទេសវៀតណាម ដែលកំពុងរងការវាយលុកខ្លាំងនាពេលបច្ចុប្បន្ននេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ២០ ម៉ឺនដុល្លារ ម៉ាសធម្មតាចំនួន ១ លានបន្ទះ និងម៉ាសវេជ្ជសាស្ត្រ (N95) ចំនួន ១០ ម៉ឺនបន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០ គ្រឿង ជូនប្រទេសវៀតណាម។ ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានជួយឧបត្ថម្ភថវិកាចំនួន ១០ ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមប្រទេសវៀតណាម តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។ ចំណែកលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក៏បានជួយឧបត្ថម្ភថវិកាចំនួន ៥ ម៉ឺនដុល្លារ ជូនដល់សមាគមមិត្តភាពវៀតណាម-កម្ពុជា តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ។ ដូចនេះ អំណោយដែលផ្តល់ជូនប្រទេសវៀតណាម…

សេចក្តីដកស្រង់ប្រសាសន៍សង្កថា ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធនឹងកូវីដ-១៩ (Zoom)

ឯកឧត្តម លោកជំទាវ ដែលបានចូលរួម(ការថ្លែងសារពិសេសនិងប្រជុំ) តាមរយៈ ZOOM នៅព្រឹកនេះ ថ្ងៃនេះ យើងប្រជុំគណៈកម្មការជាតិប្រយុទ្ធនឹង កូវីដ-១៩ តាមរយៈប្រព័ន្ធ ZOOM ដែលអនុញ្ញាតឲ្យយើងធ្វើការប្រជុំពីចម្ងាយ។ ម្យ៉ាងទៀត ខ្ញុំក៏សុំយកការបញ្ជាក់ថា ដោយសារខ្ញុំកំពុងតែជាប់ចត្តាឡីស័ក ថ្ងៃស្អែកទើបធ្វើតេស្តចុងក្រោយ និងថ្ងៃ ០៣ (កក្កដា) ក៏មានណាត់ទទួលភ្ញៀវបរទេសរួចស្រេចទៅហើយ ។ ខ្ញុំគួរតែរង់ចាំ បន្ទាប់ពីការបញ្ចប់នៃចត្តាឡីស័ក ក៏ប៉ុន្តែយើងមិនអាចនឹងបញ្ចប់ត្រឹមនេះបាននោះទេ បើសិនជាយើងនៅរង់ចាំ យើងអាចយឺតពេល។ ថ្ងៃនេះ ក្នុងគណៈកម្មការរបស់យើង (មាន)អវត្តមាន សម្ដេចក្រ​ឡាហោម ស ខេង (ដែល)ត្រូវទៅខេត្តកំពង់ឆ្នាំង ដើម្បីផ្ទេរអភិបាលខេត្តកំពង់ឆ្នាំង។ ដូច្នេះ អវត្តមាននៅក្នុងគណៈកម្មការរបស់យើងគឺមានចំនួនពីររូប។ “អ្នកគិតពីការស្លាប់របស់ខ្ញុំ គួរតែគិតពីសុខភាពខ្លួនឯងប្រសើរជាង” ការប្រជុំថ្ងៃនេះ ម្ខាងគឺវាយតម្លៃសភាពការណ៍ដែលយើងបានធ្វើកន្លងទៅ តែម្ខាងទៀតគឺដាក់ចេញនូវយុទ្ធសាស្ត្រ ឬក៏គោលការណ៍ (ដែល)យើងនឹងត្រូវអនុវត្តទៅខាងមុខទៀត។ ខ្ញុំគួរតែនិយាយបន្ថែមថា ខ្ញុំមិននឹកស្មានថា មកដល់ពេលនេះ មានពាក្យចចាមអារាមដ៏អាក្រក់នៅខាងក្រៅ ថាខ្ញុំបានស្លាប់តាំងពីថ្ងៃទី​ ២៣ (មិថុនា) ម៉ោង ៤ ល្ងាចឯណោះ ក្នុងពេលដែលខ្ញុំជាប់ចត្តាឡីស័ក។ ហើយបើទោះបីនៅថ្ងៃ…