ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ​ជូននិស្សិតវិទ្យាស្ថាន វ៉ាន់ដា ជិត៥ពាន់នាក់

FN ៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​វិទ្យាស្ថាន​វ៉ាន់ដា សរុបជិត៥ពាន់នាក់។ ពិធីនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចពិតជារីករាយដែលបានអញ្ជើញចែក​សញ្ញា​បត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដាជាថ្មីម្តងទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់វិទ្យាស្ថានវ៉ាន់ដា ដែលបានរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានយកចិត្តទុកដាក់ទិវាសិទ្ធិនារី តែការតែងតាំងនារីក្នុងមុខតំណែងនានាបែរជាមិនសូវមាន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ ដ្បិតបង្កការលំបាកសម្រាប់កម្ពុជា តែក៏បានបង្កកាលានុវត្តន៍ភាពផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាកលវិទ្យាល័យមកពីចក្រភពអង់គ្លេស អាចនឹងបើកនៅកម្ពុជានាពេលខាងមុខ។ សម្តេចតេជោ ហ៊ុន សែន សម្តែងការរីករាយ និងកោតសរសើរជាមួយឪពុកម្តាយ និងគ្រួសាររបស់និស្សិត​ទាំងអស់ ដែលបានចូលរួមគាំទ្រឱ្យកូនសិក្សារហូតចប់ការសិក្សាដោយជោគជ័យ។ សម្តេចតេជោ…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ប្រគល់សញ្ញាបត្រជូននិស្សិត​វិទ្យាស្ថាន វ៉ាន់ដា

(១) វិទ្យាស្ថាន វ៉ាន់ដា រួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានចែកសញ្ញាបត្រសាជាថ្មីម្ដងទៀត សម្រាប់ឆ្នាំនេះ សម្រាប់វិទ្យាស្ថាន​ វ៉ាន់ដា ដែលមាននិស្សិតរហូតទៅដល់ ៤ ៧០៥នាក់។ អម្បាញ់មិញ ខ្ញុំបានសួរឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ថាតើសាលាពីរខុសគ្នាយ៉ាងម៉េច? គឺសាលាតែមួយទេ ប៉ុន្តែជំនាន់ខុសគ្នា។ ជំនាន់នេះ ជំនាន់កូវីដ-១៩។ សូមសួរបន្ដិច អ្នកធ្លាប់កើតកូវីដ-១៩ ប៉ុន្មាននាក់? … ច្រើនដែរ​។ កើតក្រោយចាក់វ៉ាក់សាំងឬក៏កើតមុន? … ថ្ងៃនេះ យើងបានទទួលមកនូវធនធានមនុស្សថែមទៀត។ រយៈពេលតែ២ លើកទេ យើងទទួលបានរហូតទៅដល់ប្រមាណ៨ ពាន់នាក់ នៃវិទ្យាស្ថាន វ៉ាន់ដា។ ខ្ញុំសុំយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរចំពោះវឌ្ឍនភាពនៃវិទ្យាស្ថាន វ៉ាន់ដា ដែលបានរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ប្រទេសរបស់យើង​។ ក្នុងនោះ គេបានសង្កេតឃើញអំពីអត្រាខ្ពស់បំផុតនៃការចូលរៀនរបស់និស្សិតជាស្រ្តីនៅសាលាទាំងអស់របស់វិទ្យាស្ថាននេះ។ (២) អត្រានិស្សិតជាស្រ្ដីខ្ពស់ទាំងកំរិតបរិញ្ញាបត្ររងនិងបរិញ្ញាបត្រ បើយោងទៅលើរបាយការណ៍នេះ កម្រិតបរិញ្ញាបត្ររង ៥៣នាក់ ក្នុងនោះមានស្រ្ដី ៨៦,៧៩%។ បរិញ្ញាបត្រចំនួន ៤ ៦៥២នាក់ គឺមានស្រ្ដីចំនួន ៤…