សារសម្លេង ស្នើបញ្ឈប់សំណូមពរសុំចាក់ AstraZeneca ជាដូសជំរុញ សម្រាប់អ្នកដែលបានចាក់ AstraZeneca ជាដូសទី ១ និងទី ២ រួចហើយ

ជូនចំពោះសម្ដេច ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី! ក្នុងមួយរយៈថ្មីៗនេះ តែប៉ុន្មានថ្ងៃ មានសំណូមពរជាច្រើន ឬក៏ថាមួយចំនួន ពីសំណាក់ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី អ្នកឧកញ៉ា ដែលបានចាក់ AstraZeneca ស្នើសុំចាក់ AstraZeneca ដូសទី ៣។ បញ្ហានេះខ្ញុំសូមបញ្ជាក់ជូនដើម្បីចៀសវាងការលំបាក ប្រទេសវាលំបាកណាស់ទៅហើយ កុំឲ្យលំបាកតាំងពីរឿងប៉ុណ្ណឹង។ ខ្ញុំសូមបញ្ជាក់ថា មានបញ្ហា ២ ដែលយើងមិនទាន់អាចផ្ដល់ជូនបាន ហើយសូមស្នើឲ្យបញ្ឈប់ការស្នើសុំជាបន្តទៀតពីសំណាក់ស្ថាប័ន ឬអ្នកដែលចង់ស្នើ។ បញ្ហាទី ១ យើងមិនទាន់បានសិក្សាអំពីគម្លាតរវាងដូសទី ១ ដូសទី ២ និងដូសទី ៣ អំពីវ៉ាក់សាំង AstraZeneca នោះទេ។ យើងបានសិក្សាតែគម្លាតរបស់ Sinivac និង Sinopharm តែប៉ុណ្ណោះ ដែលយើងអាចនឹងផ្ដល់ AstraZeneca សម្រាប់ការចាក់ជាដូសទី ៣ ឬដូសជំរុញ។ ប៉ុន្តែ សម្រាប់អ្នកដែលចាក់ AstraZeneca វិញ…

សេចក្តីដកស្រង់ប្រសាសន៍ជាសារសម្លេងស្តីពីការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនៅតាមបណ្តារាជធានី-ខេត្ត ដើម្បីទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃតាមព្រំដែនគោក

សម្ដេច ឯកឧត្តម លោកជំទាវ ពិសេស ឯកឧត្តម លោកជំទាវ អភិបាលខេត្ត រាជធានី ​ កន្លងទៅនេះ គឺយើងបានធ្វើការបិទខ្ទប់បណ្ដាខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 ប្រភេទ Delta បូកបន្ថែមទៅដោយការជន់ជោរនៃអ្នកធ្វើចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃ។ យើងបានសង្កេតឃើញអំពីវត្តមាននៃបងប្អូនជនរួមជាតិរបស់យើង ដែលវិលត្រឡប់មកពីប្រទេសថៃ ដើម្បីស្វែងរកការព្យាបាលនៅក្នុងប្រទេសរបស់ខ្លួនវិញ។ យើងក៏បានខិតខំសម្រួលឱ្យបងប្អូនដែលមានជំងឺ បានឆ្លងកាត់ព្រំដែនមកទទួលសេវាព្យាបាលនៅខាងទឹកដីរបស់យើង បូកបន្ថែមទៅដោយការបញ្ជូនស្បៀងទៅកាន់ទឹកដីថៃ ដើម្បីជួយផ្គត់ផ្គត់បងប្អូននៅទីនោះ។ ដូចបានដឹងហើយថា យើងមិនមានបំណងអូសបន្លាយពេល ដើម្បីពន្យារការបិទខ្ទប់នោះទេ ហើយលើសពីនោះទៅទៀត យើងមានបំណងបើកទល់ដែនឡើងវិញ អោយបានឆាប់តាមដែលអាចធ្វើទៅបាន។ ដើម្បីបម្រើអោយការងារនេះ មានកិច្ចការងារមួយចំនួនដែល អភិបាលរាជធានី-ខេត្តនៅខាងក្នុង ចាំបាច់ត្រូវធ្វើ៖ ទី ១ អភិបាលរាជធានី-ខេត្តដែលនៅខាងក្នុង ដែលមានពលករត្រឡប់មកវិញ ត្រូវតែរៀបចំអោយបានច្បាស់លាស់ ដោយខិតខំបញ្ជូនអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលដែលបានរៀបចំ ហើយដែលមានស្ថានភាពធូរស្រាល អោយទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនវិញ។ ការធ្វើនេះ គឺក្នុងគោលដៅដើម្បីត្រៀមរៀបចំទីកន្លែងសម្រាប់បងប្អូនដែលវិលត្រឡប់មកពីប្រទេសថៃ ឬមណ្ឌលចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើចត្តាឡីស័កជំនួស។ ដូច្នេះ សូមឯកឧត្តម លោកជំទាវ នៅតាមបណ្ដាខេត្ត-រាជធានី រៀបចំបន្ថែមនូវទីកន្លែងដែលត្រូវធ្វើចត្តាឡីស័ក សម្រាប់ទទួលបងប្អូនដែលវិលត្រឡប់មកពីព្រំដែនកម្ពុជា-ថៃ … ចូលទៅក្នុងមណ្ឌលចត្តាឡីស័កនៅតាមមណ្ឌលដែលបានរៀបចំ។ អញ្ចឹង គឺម្ខាងគឺត្រូវរៀបចំទីកន្លែងថ្មី…

សុន្ទរកថា ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលចក្រភពអង់គ្លេស

លោក ម៉ាក ហ៊ែរ (Marc Thayre) ភារធារីស្តីទីនៃស្ថានទូតចក្រភពអង់គ្លេសប្រចាំនៃកម្ពុជា, សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី! ជាបឋម ខ្ញុំសូមសម្តែងនូវការស្វាគមន៍ និងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ដែលបានផ្តល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំនួន ៤១៥ ០០០ ដូស ប្រភេទ AstraZeneca ដែលជាជំនួយសប្បុរសធម៌ថ្លៃថ្លា និងជាសន្តានចិត្តជួយគ្នាក្នុងគ្រាលំបាក ក្នុងបរិការណ៍ដែលវ៉ាក់សាំង គឺជាទំនិញយុទ្ធសាស្ត្រគន្លឹះ និងមានតម្រូវការខ្ពស់ ក្នុងសមរភូមិប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅគ្រប់ទិសទីនៃពិភពលោក។ ជាការពិត ស្ថានភាពបច្ចុប្បន្ននេះ គឺពោរពេញទៅដោយភាពមិនប្រាកដប្រជា ដោយសារមេរោគកូវីដ-១៩ បានបន្តវិវត្ត និងបំប្លែងខ្លួនឥតឈប់ឈរ ទៅជាប្រភេទមេរោគបំប្លែងថ្មី ជាពិសេស មេរោគប្រភេទដែលតា​ (Delta) ដែលបាន និងកំពុងឆ្លងរាលដាលយ៉ាងខ្លាំង នៅតាមបណ្តាប្រទេសនានាក៏ដូចជានៅកម្ពុជា។ ដោយឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ និងការយកចិត្តទុកដាក់ជាចម្បងចំពោះសុខភាពសាធារណៈ និងការជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់ខេត្តមួយចំនួន និងតំបន់ខ្លះក្នុងរាជធានីភ្នំពេញ និងដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះដែរ កម្ពុជា ក៏ដូចជាបណ្ដាប្រទេសជាច្រើន បាន…