សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យ ន័រតុន

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសារជាថ្មីម្តងទៀត ក្នុងការចែកសញ្ញា​បត្រជូននិស្សិតជាជ័យលាភី នៃសាកលវិទ្យាល័យ ន័រតុន ចំនួន ៤,០៧៣ នាក់។ ការជួបជុំរបស់យើងនេះ ធ្វើឡើងនៅមុនពេលផ្តាច់ឆ្នាំចាស់(ផ្លាស់ចូល)ឆ្នាំថ្មី បានសេចក្តីថា ដាច់ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ ចូលឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០។ មិនដល់មួយខែទៀតទេ សម្លេងស្គរដីរាំវង់នឹងមកដល់​សម្រាប់​ប្រទេស​របស់យើង។ និស្សិតរបស់យើងថ្ងៃនេះ ក៏បានទទួលនូវសញ្ញាបត្រនៅមុនពេលដាច់ឆ្នាំ ហើយខ្ញុំព្រះ​ករុណា​ខ្ញុំ សង្ឃឹមថា អ្វីដែលយើងធ្វើថ្ងៃនេះ ជាតិរបស់យើងបានទទួលបន្ថែមនូវធនធានមនុស្សចំនួន ៤,០៧៣ នាក់ តាមរយៈនៃការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថាន សាកលវិទ្យាល័យ ន័រតុន របស់យើង​នៅ​ទី​នេះ។ សាកលវិទ្យាធិការ ចាន់ សុខឃាង បានធ្វើរបាយការណ៍អំពីវឌ្ឍនភាព នៃសាកលវិទ្យាល័យ ន័រតុន ហើយ​ដែល ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង និងវឌ្ឍនភាព នៃ​សាកលវិទ្យាល័យមួយនេះ។ ជារឿយៗ ខ្ញុំព្រះករុណាខ្ញុំ តែងបានរំលឹកអំពីការចងចាំមួយចំនួន ពាក់​ព័ន្ធ​ទៅ​នឹងសាកលវិទ្យាល័យមួយនេះ អាចចាត់ទុកថាជាសាកលវិទ្យាល័យមុនគេ ដែលខ្ញុំនៅចាំថា នៅពេល​ចែក​សញ្ញាបត្រ…

សារសម្តេចតេជោ តាមហ្វេសប៊ុក អំពីករណីបក្សប្រឆាំងឃោសនាភូទកុហកពលរដ្ឋ

ជនរួមជាតិជាទីគោរពស្រឡាញ់! បងប្អូនប្រាកដជាបានដឹងច្បាស់ហើយអំពីការសម្រេចរបស់ខ្ញុំកន្លងមកថ្មីៗ ដើម្បីផលប្រយោជន៍ប្រទេស ជាតិ ក្នុងនាមជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចឈប់អោយប្រជាពលរដ្ឋបង់ ប្រាក់លើការធ្វើដំណើរឆ្លងកាត់ផ្លូវវេងស្រេង, បញ្ឈប់ការយកលុយថ្លៃធ្វើប័ណ្ណបើកបរសម្រាប់ម៉ូតូកម្លាំង ពី (125cc)ចុះក្រោម, បញ្ចុះតម្លៃធ្វើប័ណ្ណបើកបរយានយន្ត(50%) បញ្ឈប់យកថ្លៃសេវាផ្ទេរអចលនទ្រព្យពី ជីតាជីដូនទៅចៅ ពីឪពុកម្តាយទៅកូន ពីប្រពន្ធទៅប្តី និងប្តីទៅប្រពន្ធ និងឈប់អោយប្រជាពលរដ្ឋបង់ លុយក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៤ ជាដើម។ សម្រេចបានជាលទ្ធផលជូនប្រជាពលរដ្ឋកន្លងមកនេះ ដោយសារសមាជិកសមាជិកាគណបក្សប្រជាជន បានរៀបចំវេទិកាសាធារណៈ ស្រង់មតិប្រជាពលរដ្ឋ រួមជាមួយនឹងការទទួលមតិយោបល់របស់ប្រជាពលរដ្ឋតាមបណ្តាញប្រព័ន្ឋព័ត៌មានផ្សេងៗ និងតាមរយៈសំណូមពរពីប្រជាពលរដ្ឋមកកាន់ខ្ញុំតាម Facebook ដោយផ្ទាល់កន្លងមកនេះ។ ខ្ញុំសូមផ្ញើសារខ្លីនេះ ទៅកាន់មេបក្សប្រឆាំងព្រមទាំងក្រុមបក្សប្រឆាំងទាំងអស់ ត្រូវឈប់បោកប្រាស់ប្រជាពលរដ្ឋតទៅទៀត។ កន្លងទៅប៉ុន្មានអាទិត្យនេះ បក្សប្រឆាំងបានយកលទ្ធផលដែលគណបក្សប្រជាជន និងលទ្ធផលដែលនាយករដ្ឋមន្រ្តីបានសម្រេចខាងលើ ទៅធ្វើនយោបាយប្រជាភិថុតឃោសនាបោកប្រជាពលរដ្ឋថា ដោយសារពួកគេទាមទារ ទើបនាយករដ្ឋមន្រ្តីសម្រេចធ្វើបែបនេះ។ នេះជាការនិយាយកុហកបោកប្រាស់ប្រជាពលរដ្ឋសុទ្ធសាធ ដែលគណបក្សប្រឆាំងចេះធ្វើទៅរួច ដោយគ្មានការអៀនខ្មាស។ តែការពិតវានៅជាការពិតដដែល គឺគណបក្សប្រឆាំងគ្មានបានធ្វើអ្វីក្រៅតែអំពីការឃោសនាបោកប្រជាពលរដ្ឋតែប៉ុណ្ណោះ។ ច្បាស់ណាស់ ទោះបីមាន់មិនរងាវ ក៏ព្រះអាទិត្យនៅតែរះ ហើយបើទោះបីគណបក្សប្រឆាំងមិនស្រែក ក៏ខ្ញុំនៅតែបន្តធ្វើបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ។ មានសមិទ្ធិផលជាតិជាច្រើន ដែលខ្ញុំបានសម្រេច(ធ្វើ) ដោយគ្មានការចូលរួមពីបក្សប្រឆាំងបន្តិចណាឡើយ។ អ្វីដែលគណបក្សប្រឆាំងបានធ្វើពិតប្រាកដ គឺបោកប្រាស់ ជេរប្រមាថ ញុះញង់បង្កចលាចល…

សង្កថាក្នុងពិធីចែកសញ្ញាបត្រនៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្តងទៀត ដើម្បីចែកសញ្ញាបត្រ ចំ​ពោះ​ជ័យលាភី ចំនួន​ ៣៧៦៩ នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។